TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច ហេង សំរិន ផ្ដាំឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសនានាត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច

2023/01/25 10:43:42 am        366
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន ១០ រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានាចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នៅ​មុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។ ក្នុងឱកាសនេះ សម្តេចផ្តាំផ្ញើឯកអគ្គរាជទូតទាំងអស់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជាចំនួន ១០ ប្រទេស។ ក្នុងនោះរួមមាន៖ ប្រទេសឥណ្ឌា, ប្រទេសគូវ៉ែត,ប្រទេសថៃឡង់ដ៏, ប្រទេសអូស្រ្តាលី, ប្រទេសគុយបា, ប្រទេសរុស្ស៊ី, ប្រទេសស្វីស, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី។សម្តេច បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម លោកជំទាវ គឺជាឥស្សរជនជាន់ខ្ពស់ តំណាង​ឱ្យ​ព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ​ក្នុងការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើង​កិត្យានុភាព​ជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើង ឱ្យខាងតែបាន។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តម លោកជំទាវ មានការងារសំខាន់ៗជាច្រើន​ដែលត្រូវ​បំពេញលើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការ​ប្រែប្រួល​ក្នុង​បរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ក្នុងកាលៈទេសៈបច្ចុប្បន្ន​ការស្តាសេដ្ឋកិច្ចសង្គម​ឱ្យងើបឡើងវិញបានឆាប់រហ័សជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយ​សេដ្ឋកិច្ចជាតិ។ សម្ដេច ហេង សំរិន បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតទាំងអស់ត្រូវតម្កល់​ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ជាដើម។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋឱ្យ​មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយ បងប្អូនពលរដ្ឋខ្មែរជាដើម។ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា​បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាត​ឱ្យរូប​ឯកឧត្តមនិងសហការីទំាងអស់បានចូលជួបសម្តែងការគួរសម ជម្រាបលាពិសេសទទួល​អនុសាសន៍​ដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/01/25 09:58:56 am        356
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក អូលីវៀ បិច Olivier Becht រដ្ឋមន្ត្រី ប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។លោក អូលីវៀ ប៊ិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៤-២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំងនិងកម្ពុជា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ដំណើរទស្សនកិច្ចរសប់លោក អូលីវៀ ប៊ិច នៅប្រទេសកម្ពុជា ក៏មានការអមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France ផងដែរ។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយ សម្តេបអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូលីវៀ ប៊ិច ក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូបទៀតដូចជា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។ ស្ថានទូតបារាំងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលធ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ ២០២២ នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក៕

សម្តេចតេជោ ហ៊ុន សែន ស្វាមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ

2023/01/25 07:14:39 am        441
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជាចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕

មន្រ្តីជាន់ខ្ពស់បារាំងមកទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា

2023/01/24 02:27:38 pm        403
ភ្នំពេញ៖ លោក អូលីវៀ បិច Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃ ២៤-២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងបារាំង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានផ្ញើឱ្យ​ទូរទស្សន៍​BTV នាថ្ងៃទី២៤ ​ខែមករានេះ ​បានឲ្យដឹងថា ​ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។សេចក្តីប្រកាសព័ត៌មានបានបន្តថា លោក អូលីវេ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​នយោបាយ​កម្ពុជាជាច្រើនរូប រួមមាន​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូនឹងមានជំនួបផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ​ពិសេស​តំណាង​សហគមន៍​ធុរកិច្ចបារាំង​ដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន៥ ០០០នាក់​ដែលកំពុងរស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវស្តូបរំលឹក​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជនពលីកម្ពុជា​ និងបារាំងនៅក្នុងសង្គ្រាម​លោកលើកទី១ តាមការសម្រេច​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។ក្រៅពីនេះលោក អូលីវៀ នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ធ​នាគារ​វិនិយោគអឺរ៉ុប និង​សហភាពអឺរ៉ុបផងដែរ។ ដោយឡែកនៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ​ជាពិសេសការដ្ឋានជួសជុល​ប្រាសាទ​មេបុណ្យខាងលិច ​ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ ដំណាក់កាលកូវីដ១៩ គឺបានផ្តល់ឱកាសឲ្យកម្ពុជា មានការលូតផ្លោះនៃប្រព័ន្ធឌីជីថល

2023/01/23 10:01:43 am        726
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណាក់កាល​ដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ ក៏បានក្លាយឲ្យកម្ពុជាមានដំណាក់កាលលូតផ្លោះ នៃប្រព័ន្ធឌីជីថល ខណៈគ្រានោះ​ ការសិក្សារបស់សិស្សានុសិស្ស​ទូទាំងប្រទេស​បានធ្វើឡើង​តាមរយៈប្រពន្ធអនឡាញ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ឯកទេសនៃកម្ពុជា (CUS) ជិត៧.០០០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ គឺមាន​សិស្សានុសិស្ស​ទូទាំងប្រទេសេសជិតបីលាននាក់ បានធ្វើការរៀនតាមប្រព័ន្ធអនឡាញ។ នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាឌីជីថលនៅកម្ពុជា គឺមានការរីកចំរើនខ្លាំង ពេលដែលកម្ពុជា​ក៏ដូចជាពិភពលោកទាំងមូលជួបនូវវិបត្តិសកលនោះ។ជាមួយគ្នានោះដែរសម្ដេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរថា កម្ពុជានឹងធ្វើការពង្រឹង​នូវ​ប្រព័ន្ធឌីជីថលនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសេវាកម្មនេះ​ក្លាយទៅ​ជា​ទំនើបកម្មក្នុងការរៀនសូត្រ ​និងកិច្ចការងារជាតិជាច្រើនទៀត។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា កម្ពុជានឹងប្រើប្រាស់ប្រព័ន្ធឌីជីថល​នេះ​ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយព្រោះការទូទាត់ផ្សេងៗ​ត្រូវធ្វើឡើងតាម Online ដោយ​អ្នកផ្តល់សេវា​ និងអ្នកទទួលសេវាមិនចាំបាច់ជួបមុខគ្នាដូចគ្នាមុននោះឡើយ៕អត្ថបទ៖ បាន ចក់

ពីរថ្ងៃក្នុងថ្ងៃចូលឆ្នាំចិន ភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តសៀមរាបប្រមាណ ៧២.៩១៥ នាក់

2023/01/23 07:56:20 am        576
សៀមរាប៖ ចំនួនភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប គិតចាប់ពីថ្ងៃទី ២១-២២ ខែ មករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២.៩១៥ នាក់ ។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្ដសៀមរាបចេញផ្សាយ ដែលទូរទស្សន៍BTV News ទទួលបាននៅថ្ងៃនេះ ។ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ទេសចរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត មានចំនួនប្រមាណ ៦៤.០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជា​លក្ខណៈគ្រួសារ​ទៅកាន់ ៖- រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៤២.៥០០ នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥.៦០០ នាក់- តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០ នាក់- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១៣.៤០០ នាក់ ។ក្នុងនោះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨.៩១៥ នាក់ ៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

2023/01/23 07:44:54 am        508
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕

ឯកឧត្តម វង សូត ណែនាំ​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​ធានា​ដល់​ការរំដោះ​ទឹក

2023/01/21 02:21:16 pm        775
ស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ក្នុងពេល​ចុះ​ពិនិត្យ​ការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​នៅ​ជុំវិញ​ផ្ទះ​អតីត​យុទ្ធជន ​៤០០​ខ្នង​ក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​ថ្ងៃទី​២១ មករា ឆ្នាំ​២០២៣ នេះ​បាន​ណែនាំ​ដល់​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្លង់​គោល​ ដើម្បី​ធានា​ដល់​ការ​រំដោះ​ទឹក ​និង​សំណល់​រាវ​។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​របស់​អតីត​យុទ្ធជន​គ្រួសារ អតីត​យុទ្ធជន​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ពិសេស​ជម្រក​ស្នាក់នៅ ក្នុង​នោះ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​ផ្ទះ​ចំនួន ​៤០០​ខ្នង​សម្រាប់​អតីត​យុវជន គ្រួសារ​អតីត​យុទ្ធជន និង​គ្រួសារ​មានគុណ​បំណាច់​ចំពោះ​ប្រទេសជាតិ ក្នុង​នោះ​រដ្ឋ​បាល​ខេត្ត​រួម​ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្រុក ក្រុង​បាន​ចូលរួម​ឧបត្ថម្ភ​បន្ថែម​លើ​ស្បៀងអាហារ ​ពូជ​ដំណាំ​ ពូជ​សត្វ ​ដើម្បី​ធ្វើ​ការ​ដាំដុះ ​និង​ចិញ្ចឹម ​សំដៅ​កែ​លំអ​បន្ថែម​លើ​របប​ដែល​រាជរដ្ឋាភិបាល​ឧបត្ថម្ភ ជាក់ស្ដែង​ថ្ងៃនេះ​ក្នុងនាម​រូប​ខ្ញុំ​ផ្ទាល់ ក្រុម​គ្រួសារ និង​សហការី​បាន​ផ្ដល់​ថវិកា​ចំនួន ​១​ម៉ឺន ​៧​ពាន់​ដុល្លារ​សម្រាប់​ជីក​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ​ជា​សក្ខីភាព។ ​​អតីត​ព្រិន្ទបាលឯក ម៉ី ស៊ឿ​ន និង​លោក ព្រំ សា​វី យុទ្ធជន​ពិការ​បាន​មាន​ចំណាប់អារម្មណ៍​ដោយ​សំដែង​នូវ​ការ​សប្បាយ​រីករាយ​ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ទីជម្រក​ស្នាក់នៅ ពិសេស​ថ្ងៃនេះ​តាមរយៈ​ឯកឧត្ដម ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ បាន​ផ្ដល់​ថវិកា​ជួយ​ជីស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ ខណៈ​ដែល​នៅ​រដូវវស្សា​ក្នុង​ភូមិ​ទាំងមូល​ បាន​រង​ប៉ះពាល់​ជំនន់​ទឹកភ្លៀងធ្វើ​ឲ្យ​ភោគផល​ដំណាំ​ខូច​ខាត ពិសេស​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ និង​សត្វ ផ្ទះសំបែង ​និង​កន្លែង​ស្នាក់នៅ​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ប្រព័ន្ធ​រំដោះ​ទឹក​ដែល​ក្រុមការងារ​កំពុក​ជីក​ស្ដារ​នេះ​ គឺជា​ការឆ្លើយតប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត ​និង​យុវនីតិ​សម្បទា ចំពោះ​តំណាង​គ្រួសារ​អតីតយុទ្ធជន​បាន​ស្នើសុំ នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ដែល​រស់នៅ​ក្នុងភូមិ​ជីកដី​តំបន់​ផ្ទះ ​៤០០​ខ្នង​កាលពី​កាលពី​ប៉ុន្មាន​ខែ​មុននេះ៕ ​អត្ថបទ៖ ភា សារិទ្ធ

សម្តេចតេជោ៖ កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំពិនិត្យនិងបោះបង្គោលព្រំដែនឡើងវិញ

2023/01/20 01:07:14 pm        740
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាថា នឹងជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនរវាង​ប្រទេសទាំង២ឡើងវិញ។ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆឺតគៀតអាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ចូលជួប​សំដែង​ការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០មករានេះដែរ ​សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងឯកអគ្គរាជទូត បានឯកភាពគ្នា​ក្នុងការជំរុញឲ្យ​គណៈកម្មការព្រំដែនរួម ដើម្បីរៀបចំ​ពិនិត្យ​បង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ​ព្រមទាំងការដោះមីនចេញ​ពី​ព្រំដែន ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ​ក្នុងការចេញចូលរកស៊ី ​និងត្រួតពិនិត្យព្រំដែន​នៅ​កន្លែងចាំបាច់​ដើម្បីជំរុញការឆ្លងកាត់របស់​ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញជាពិសេស​ដោយ​ចាត់ទុក​ការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យ​លឿន ហើយច្រកផ្សេងៗទៀត​ក៏ត្រូវជំរុញបើក​ដោយ​ពុំរង់ចាំ​កាល​កំណត់នោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការ​បណ្តុះបណ្តាលធនធានមនុស្ស និងអស់​គុណ​ដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់​អាហារូបករណ៍​និង​ការ​ហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ជាមួយគ្នានោះដែរសម្ដេច បានឯកភាពគ្នាជាមួយភាគីថៃ ជំរុញឲ្យក្រសួងយុត្តិធម៌​ពិចារណាបញ្ជូន​អ្នកទោស​ដែល​ស្ម័គ្រ​ចិត្តត្រឡប់​ទៅ​ប្រទេស​របស់​គេវិញដោយ​មិន​រង់ចាំការ​ធ្វើ​បត្យាប័ន និងផ្លាស់ប្ដូរ​អ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត៕អត្ថបទ៖ មុត​ សុទ្ធ

សម្តេចតេជោ សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែនៅកម្ពុជា តាមឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី

2023/01/20 12:56:47 pm        296
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសយកផ្លូវពីរខ្សែ នៅក្នុងប្រទេសកម្ពុជា ដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ និងអាលីអាឡាតាស់ ដើម្បីជាការចងចាំគុណបំណាច់របស់ថ្នាក់ដឹកនាំទាំងពីរនេះ ដែលបានជួយកម្ពុជា ឱ្យមានសន្តិភាពរហូតដល់ថ្ងៃនេះ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូ នេស៊ី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅថ្ងៃទី២០ ខែមករានេះ បាន​រំលឹកពីគុណ សម្បត្តិរបស់អតីតប្រធានាធិបតីឥណញ្ឌូនេស៊ី ដែលមានទំនាក់ទំនងល្អ ចាប់ផ្ដើម​កសាង​ទំនាក់ទំនង​ជាមួយព្រះករុណា ព្រះបរមរតនកោដ្ឋ ​ហើយបន្តបន្ទាប់មកទៀត ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ ជាពិសេស ក្នុងឱកាសជួយខ្នះខ្នែង ក្នុងការពាំនាំសុខសន្តិភាពជូនដល់កម្ពុជា តាម​រយៈការនាំ​ទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធ្វើឲ្យកម្ពុជាមានសុខ​សន្តិភាព​រហូត​មកដល់ពេលនេះ ។ នេះបើតាមការឱ្យដឹងរបស់​ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី ។សម្ដេចតេជោ បានសំដែងការអរគុណចំពោះការពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះជោគ ជ័យ និង​ការដឹកនាំអាស៊ានរបស់សម្ដេច ​និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធកន្លងមក ​ប្រកបដោយជោគជ័យ​ ហើយក៏បានអរគុណផងដែរ ចំពោះការវាយតម្លៃប្រកប​ដោយ​វិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា។សម្តេចតេជោ បានបញ្ជាក់ថា ​ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤០-៤១ មិន អាច​កាត់ផ្ដាច់ពីការចូលរួមពីប្រទេសឥណ្ឌូនេស៊ី ​និងប្រទេសជាមិត្តដទៃទៀតទេ ជាពិសេសការ​ដែលប្រទេសឥណ្ឌូនេស៊ី ​បានគាំទ្រឲ្យប្រទេសទីម័រខាងកើត​ បានចូលជាសមាជិកអាស៊ាន ហើយអាច​នឹងចូលរួម ប្រជុំកំពូលនៅក្នុងឆ្នាំនេះ។សម្ដេចតេជោ បានអរគុណចំពោះឥណ្ឌូនេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិ សេស​ក្នុងការ​ហ្វឹកហ្វឺន​កសាងសមត្ថភាពដល់កងទ័ពកម្ពុជា​ ពីសំណាក់កងទ័ពឥណ្ឌូនេស៊ី ។ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសសម្ដេចតេជោដែល បាន​សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំរបស់ឥណ្ឌូនេស៊ី ​គឺឯកឧត្តមស៊ូកាណូ និង​ឯកឧត្តម អាលីឡាតាស់ ដែលជាការបង្ហាញអំពីទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ឯកឧត្តម បានអរគុណចំពោះការជួយសម្រួលក្នុងការចាក់វ៉ាក់សាំង​ជូនដល់ប្រជាជនឥណ្ឌូនេស៊ី ដែលរស់​នៅក្នុងប្រទេសកម្ពុជា ។ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេលជាង៤ឆ្នាំ ​ដែលបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា បាន​កត់សម្គាល់​ឃើញការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា​ ជាពិសេសលើសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន​ និងសាទរចំពោះជោគជ័យ ​នៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្ទាប់ពីបានងើប ផុតពីវិបត្តិកូវីដ-១៩ ៕ អត្ថបទ៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី ស្វះស្វែងបង្កើត "តំបន់ទ្រនាប់" នៅអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចាសន្តិភាពជុំចុងក្រោយពុំមានផ្លែផ្កាធំដុំ
07/25/2025 11:07 AM
ក្រសួងការពារជាតិកម្ពុជា ទាត់ចោលព័ត៌មានថៃ ផ្សាយថាទាហានឈ្លានពានថៃ កាន់កាប់តំបន់ប្រាសាទព្រះវិហារ
07/25/2025 10:07 AM
អឺរ៉ុប នឹងសាកល្បងបំណងរបស់អ៊ីរ៉ង់ លើដំណោះស្រាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ
07/25/2025 10:07 AM
អ៊ីស្រាអែល និងអាមេរិក ហៅត្រឡប់មកវិញនូវក្រុមការងារចរចាបទឈប់បាញ់ហ្កាហ្សា ដោយអះអាងថា ក្រុមហាម៉ាសមិនបង្ហាញភាពស្មោះត្រង់
07/25/2025 09:07 AM
បារាំង នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ដែលធ្វើឲ្យអ៊ីស្រាអែលមានកំហឹង
07/25/2025 09:07 AM
ប្រទេសទួរគី និងស៊ីប ប្រឹងប្រែងទប់ស្កាត់ចំហេះព្រៃ ខណៈរលកកម្ដៅគ្របដណ្ដប់ពាសពេញតំបន់
07/25/2025 09:07 AM
អាមេរិក ដកទណ្ឌកម្មលើសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា បន្ទាប់ពីប្រមុខរបបសឹកសរសើរលោក Trump
07/25/2025 08:07 AM
[BREAKING NEWS] ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបគ្នានៅថ្ងៃសុក្រនេះ ស្ដីពីការប៉ះទង្គិចគ្នារវាងថៃនិងកម្ពុជា
07/25/2025 07:07 AM
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់​អាហារ​ជូន​បង​ប្អូនភៀសខ្លួនពី​​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ
07/25/2025 07:07 AM
TOP STORY | សម្ដេចតេជោ៖ថាក់ សុីន ប្រើប្រាស់សង្រ្គាមដើម្បីសងសឹក ហ៊ុន សែន ដែលលទ្ធផលចុងក្រោយគឺប្រជាជនជាអ្នករងគ្រោះ
07/25/2025 12:07 AM