ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ឥណ្ឌូនេស៊ី កោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

2023/01/18 10:22:00 am        245
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​កោត​សរសើរ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់កម្ពុជា ដែលនាំដល់ការធានាបានខឿនសេដ្ឋកិច្ចកាន់តែរឹងមាំ។ ការថ្លែងកោតសរសើររបស់ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ីប្រចាំកម្ពុជា ធ្វើឡើង​ក្នុង​ពេល​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេ​ចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៣នេះ។ នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សម្តេច​​ប្រធានរដ្ឋសភា ដែលបានគាំទ្រ និង​ផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុង​ការ​ជំរុញ​ឱ្យ​បេសកកម្ម​ការ​ទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពស្នើ សូម​សម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទាំងអស់បន្តគាំទ្រ និង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​បន្ត​ទៀត​ដល់​ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹង​មក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា​ ជោគជ័យ​របស់​កម្ពុជា​នោះ​នឹង​ជំរុញ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា​ នៅក្នុង​រយៈ​ពេល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ ៥ឆ្នាំកន្លងមកនេះ សង្កេតឃើញថា​ កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ពិសេស​នៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា​ នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជា​នឹង​មាន​ខឿន​សេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​យក​នាម​របស់​អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែល​បង្ហាញ​ពី​ចំណង​មិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធ នៃប្រទេសទំាងពីរ។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាណត្តិ​ការ​ទូត​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបាន​រួម​ចំណែក​ដល់​ការ​បន្ត​ថែ​រក្សា​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យ​មាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​។​ បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា​ ពិតជាបាន​បង្ក​លក្ខណៈ​សម្បត្តិ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ក្នុងការលើកស្ទួយវឌ្ឍនភាព នៃ​ចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យ​កាន់​តែ​មាន​សន្ទុះ​ខ្លាំងក្លាមួយកម្រិតទៀត។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ទំាង​ឡាយ ដែលរដ្ឋាភិបាល នៃ​ប្រទេសទាំងពីរសម្រេចបាន ដែល​ពិត​ជា​បាន​នំា​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រជាជាតិទាំងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មាន​កិច្ច​សហប្រតិបត្តិការល្អជាមួយគ្នា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​លើ​ការងារ​នីតិកម្ម និង​ការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភា នៃប្រទេសទាំងពីរ។ គិតមកដល់ពេលនេះ កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយ​ថ្នាក់​ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែល​បាន​រួម​ចំណែក​ក្នុង​ដំណើរការកសាងសន្តិភាព និង​ការ​អភិវ​ឌ្ឍ​នៅ​កម្ពុ​ជា​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ការ​លើកកម្ពស់សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយ​មនុស្ស​ធម៌​ផ្សេង​ៗ​ច្រើន​ទៀត នាពេលកន្លងមកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តន៍​មកដល់​កម្ពុជា​វិញហើយ ដោយសុវត្ថិភាព

2023/01/17 03:19:31 pm        541
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរត្រឡប់មកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញហើយដោយ​សុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់។ 

មតិអ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិន ថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

2023/01/17 03:13:04 pm        883
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋាន​អ្នកតាមដាន​នយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា ​សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។អ្នកខ្លះគ្រាន់តែឮនិងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។មុននឹង​វិនិច្ឆ័យ​របៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ​ដែល​ភាសាច្បាប់ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបាន​បំពេញ​កាតព្វកិច្ចតាមការ ​សន្យារបស់គាត់ហើយឬនៅ? នេះគឺជា​ទំនាក់ទំនង​ទំនាស់​ដែល​ក្លាយ​ជា​បទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល ​វាមិនមែន​ជារឿង​នយោបាយឡើយ ​ផ្ទុយទៅវិញ វាជា​រឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ​ប៉ះពាល់នឹងផលប្រយោជន៍​ របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? ​តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាម​សាវតា​ដែល​ដីកា​បង្គាប់​ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ​បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នក​នយោបាយ​លោក​ក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ​ជា​គ្រូបង្រៀន ជា ចាង ហ្វាង កាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀន ល្បែងស៊ីសង​ថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោកលេងល្បែងនៅកាស៊ីណូជា ​ច្រើន​លើក​ច្រើន​សារ​ណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេ​សម្រាប់លោក ថាច់ សេដ្ឋា​ហើយក៏មិនពាក់ព័ន្ធ​នឹង​រឿងនយោបាយនោះដែរ។អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត​នៅពេលអ្នកនយោបាយ​ប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃ និងផលប្រយោជន៍របស់អ្នកដទៃ ពី​ព្រោះប្រទេសជាតិ ត្រូវការពង្រឹងនិងគោរពគោលការណ៍នីតិរដ្ឋ និងយុត្តិធម៌សង្គមទាំងអស់គ្នា។លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តី​បុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ​ទទួលខុសត្រូវទៅពីព្រោះនេះជាផល​ដែលកើត​ចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។ជាងនេះទៅទៀត​ គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍​ការពារក្តី​របស់​ខ្លួនទៅ ជា​ជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ​ និងធ្វើឱ្យ​សាធារណៈជនដែលមិនបាន​តាមដាន ​ដឹងរឿងពិតមានការភាន់ច្រឡំ។ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា​ ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌​ បង្ខូច ​បង្កាច់​ កាឡៃ​ការ​ពិត​ប្រឌិត​បន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​និងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀត ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមាន ស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា​ថែមទៀតក៏អាចថាបាន៕ ដោយ៖ ម្ចាស់ស្រុក

យោធាចារ្យបារាំងបង្កើនការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជា

2023/01/16 04:18:16 pm        684
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅមជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព បាន​ទទួល​ជួប​ពិភាក្សា​ការងារជាមួយយោធាចារ្យបារាំង២រូប លើការងារបង្កើនការបណ្តុះបណ្តាល​ជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជាត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅក្រៅប្រទេស។នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូន​ចំពោះ​យោធាចារ្យបារាំងទាំងអស់​ ដែលមកកម្ពុជា ជួយ​ហ្វឹកហ្វឺន​បច្ចេកទេសបោសសម្អាតមីន​ដល់កងទ័ព​កម្ពុជា​ និងបានថ្លែងអំណរគុណចំពោះមិត្តបារាំង ដែលតែងតែផ្តល់វគ្គបណ្តុះបណ្តាល​លើជំនាញ​ជាច្រើន ជាពិសេសការបណ្តុះបណ្តាលផ្នែកភាសាបារាំងផងដែរ ដែលបង្កលក្ខណៈឲ្យទ័ពមួកខៀវ​កម្ពុជា ចេះនិយាយភាសាបារាំង ​មានទំនាក់ទំងល្អ ក្នុងចំណោមកងកម្លាំងមួកខៀវUN មកពី​បណ្តាប្រទេស​និយាយភាសាបារាំង ។នៅក្នុងវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនថ្មីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យ​យោធាចារ្យបារាំង ​ជ្រើសរើសមេរៀនល្អៗសំខាន់​ មកបណ្តុះបណ្តាលទ័ពខៀវកម្ពុជារយៈពេល៤​សប្តាហ៍នេះ ​ដោយផ្តោតទាំងការសិក្សា ទ្រឹស្តី ​និងការអនុវត្តផ្ទាល់​ ដើម្បីបង្កើនសមត្ថភាពរបស់​កងកម្លាំង​មួកខៀវកម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ​សហប្រជាជាតិអោយកាន់តែល្អប្រសើរបន្ថែមទៀត ។យ៉ាងណាក៏ដោយ នៅក្នុងជំនួបពិភាក្សានេះ ​ក្រុមយោធាចារ្យបារាំងបានបង្ហាញការប្តេជ្ញាចិត្ត ខិតខំ​ជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជាឱ្យអស់ពីកម្លាំងកាយ ​និងកម្លាំងចិត្ត ដើម្បីបំពេញ​បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាពិសេសការងារបោសសម្អាតមីននៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ផងដែរ។សូមបញ្ជាក់ថា នេះជាលើកទី២ ​ហើយយោចារ្យបារាំង​ ក្រុមនេះ បានមក​បណ្តុះបណ្តាល​វគ្គបោស​សម្អាតមីន ​ដល់កងកម្លាំងមួកខៀវកម្ពុជា​មុននឹងចេញបំពេញបេសកកម្មសន្តិភាព​របស់អង្គការ​សហប្រជាជាតិ៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ

2023/01/16 01:57:02 pm        342
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាប់ផ្ដើមបំពេញទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ដោយការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នៅទីក្រុងម៉ាល សាធារណរដ្ឋម៉ាល់ឌីវ។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងថតរូបអនុស្សាវរីយ៍ និងបានអញ្ជើញចូលរួមប្រជុំការងារជាមួយ ប្រធានាធិបតីម៉ាល់ឌីវ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ផងដែរ។ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ខណៈនេះដែរសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បាននឹងកំពុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាឌៀវ ផងដែរ។ https://fb.watch/i4HuuYb0zo/

គ.ជ.ប ទើបទទួលបានមួយបណ្តឹងពាក់ព័ន្ធនឹងការលុបឈ្មោះពលរដ្ឋចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/16 12:25:50 pm        378
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប ទើប​ទទួលបានមួយបណ្តឹងពាក់ព័ន្ធ​នឹងការលុបឈ្មោះពលរដ្ឋចេញពីបញ្ជី​ឈ្មោះបោះឆ្នោត​ដំបូង។ បើតាម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យ គ.ជ.ប ​បានឲ្យដឹង ​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា ​បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងបានដំណើរការ​ទៅតាម​បណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស ​គិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃ មានប្រជាពលរដ្ឋ​បានអញ្ជើញពិនិត្យដោយផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។ ឯកឧត្តម បន្តថា​ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ ​សង្កេតឃើញមាន ប្រជាពលរដ្ឋ​ភាគច្រើន​បានពិនិត្យតាមប្រព័ន្ធ​ ដើម្បីកាត់បន្ថយពេលវេលា ​និងការធ្វើដំណើរទៅតាមទីតាំងឃុំ-សង្កាត់របស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា រយៈពេល៤ថ្ងៃកន្លងមកនេះ គ.ជ.ប បាន​ទទួល​បណ្តឹងមួយ​ករណី​តែ​ប៉ុណ្ណោះនៅខេត្តប៉ៃលិន​ ពាក់ព័ន្ធនឹងការលុបឈ្មោះចេញពីបញ្ជី​ឈ្មោះបោះឆ្នោតដំបូង។ យ៉ាងណាមិញឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា​ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ​ក្នុងគោលបំណង ដើម្បីឱ្យ​ប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ​និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំង​អាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។ ឯកឧត្តម បន្ថែមថា ​ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ ហើយ​ប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវអាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត​ឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញ​ពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 09:17:28 am        806
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

ទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយបានស្រកចុះបណ្តើរៗហើយ

2023/01/16 09:12:10 am        380
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយដល់កម្មករ-និយោជិតទាំងអស់

2023/01/15 06:29:45 pm        748
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សបជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជន បានបញ្ជាក់ថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើន និងជាអតិបរមាជូនដល់បងប្អូនកម្មករ-និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព ប្រមាណប្រមាណជិត ៧០០នាក់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ លោកបានអរគុណចំពោះបងប្អូនជាប្រធានសហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធជាមួយសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញ​ការងារ​យ៉ាងល្អក្នុងការផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស និងការងារសង្គម ជាពិសេសក្នុងអំឡុង​ពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។លោកបានបញ្ជាក់ថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណា​រៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹង​ឪពុក​បង្កើត ដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ព្រោះក្នុងរយៈជាង ៤០ ឆ្នាំកន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើន និងបន្តរុងរឿង​សម្បូរហូរហៀរតទៅទៀត។ លោកបញ្ជាក់ថា ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់​យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿង​របស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជា​ការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវ​រាល់ការ​ប្រឌិត​ព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញង់, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់​ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបំរើនយោបាយចំណេញរបស់ពួកគេ៕

ឯកឧត្តម គឹម សន្តិភាព អរគុណបងប្អូនខ្មែរក្រៅប្រទេសដែលនៅចង់ចាំស្មារតី៧មករា

2023/01/15 05:12:00 pm        527
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំ​អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បញ្ជាក់ថា បើគ្មាន៧មករាទេ កម្ពុជាក៏គ្មានថ្ងៃនេះដែរ ឯកឧត្ដមបានថ្លែងអំណរគុណដល់បងប្អូនខ្មែរ​ក្រៅប្រទេសដែលនៅចង់ចាំស្មារតី៧មករា។ ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា នារដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដែលរៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ។ឯកឧត្តម បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះលោកពូ អ្នកមីង បងប្អូន ជាជន​រួមជាតិ​ទាំងអស់ ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលឆន្ទៈ មនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ​ដែលកន្លងមក រហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយ​ពេល​វេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិ​ជាមួយក្រុមការងាររបស់យើងខ្ញុំ ។ ឯកឧត្ដមបញ្ជាក់ថា៖«គណបក្សប្រជាជនកម្ពុជា ជាទេវតាសង្គ្រោះ ដែលបានរំដោះអាយុជីវិត​ប្រជាជន​ខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងនរកអវីចី នៃរបបប្រល័យពូជសាសន៍ ដោយសារការកាប់សម្លាប់ឥតត្រាប្រណី ​ការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ​ការបង្អត់អាហារ ការជិះជាន់​កេងប្រវ័ញ្ច​ធ្វើបាបគ្រប់រូបភាព និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង»។ ឯកឧត្ដមបន្តថា មិនតែប៉ុណ្ណោះ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ​នៅថ្ងៃ ៧ មករា ១៩៧៩ ទេវតាសង្គ្រោះ ដែលសព្វថ្ងៃ យើងហៅថា គណបក្សប្រជាជនកម្ពុជា ​បាននៅបន្តថែរក្សា ការពារ និងអភិវឌ្ឍន៍​ជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព​ សេរីភាព ស្ថិរភាព បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ ​និងការីចម្រើនជឿនលឿន ​រហូតមកដល់សព្វថ្ងៃនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin និយាយថា ការផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងអាមេរិក-រុស្ស៊ី
10/05/2025 05:10 PM
អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងអ៊ីស្រាអែល-ហាម៉ាស លើសំណើបទឈប់បាញ់ហ្កាហ្សា របស់អាមេរិក
10/05/2025 05:10 PM
អ៊ីស្រាអែល សង្ឃឹមថា កិច្ចព្រមព្រៀងហ្កាហ្សា នឹងត្រូវប្រកាសនៅ "ប៉ុន្មានថ្ងៃខាងមុខ" ក្រោយក្រុមហាម៉ាស ឆ្លើយតប
10/05/2025 04:10 PM
ប្រទេសស៊ីរី ចាប់ផ្ដើមការបោះឆ្នោតសភា ជាលើកដំបូងក្រោយការដួលរលំនៃរបបលោក Assad
10/05/2025 04:10 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្សរាប់រយនាក់ ក្នុងការតវ៉ាគាំទ្រក្រុមសកម្មភាពប៉ាឡេស្ទីន ដែលត្រូវហាមឃាត់
10/05/2025 04:10 PM
ទឹកជំនន់បានសម្លាប់មនុស្សជាង ៥០នាក់ នៅប្រទេសនេប៉ាល់ និងឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ
10/05/2025 04:10 PM
ពលរដ្ឋរាប់ម៉ឺននាក់នៅប្រទេសអឺរ៉ុបជាច្រើន ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីគាំទ្រប៉ាឡេស្ទីន
10/05/2025 04:10 PM
មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើតវិធានការយោធាបន្ថែមទៀតដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិក
10/05/2025 03:10 PM
រុស្ស៊ី វាយស្រោចយានដ្រូន និងមីស៊ីលលើអ៊ុយក្រែន ដែលនាំឱ្យប៉ូឡូញ ប្រុងប្រៀបយន្តហោះចម្បាំង
10/05/2025 02:10 PM
ភ្លៀងធ្លាក់ខ្លាំងនៅនេប៉ាល់ សម្លាប់មនុស្សជាង ២០នាក់ និងបង្កការខូចខាតយ៉ាងច្រើន
10/05/2025 02:10 PM