សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ប្រសិនបើមិនមានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជារីកចម្រើនដល់ណាទេ

2022/12/30 01:31:43 pm        624
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីអតីតកាលនៃការបែកបាក់ ដោយ​សម្តេចនៅតែរំលឹកថា​ សម្តេចតែងតែនឹកស្រមៃថា ប្រសិនមិនមានរដ្ឋប្រហារថ្ងៃ១៨មីនា ឆ្នាំ១៩៧០ទេ មិនដឹងជាប្រទេសរបស់យើងរីកចំរើនដល់ណានោះទេ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅតែរំលឹកបែប​ នេះក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ​ប្រវែងជាង៥៣ គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ៣៣ ​ប្រវែងជាង៥២គីឡូម៉ែត្រនៅខេត្តកំពត ក្រោម​ឥណទាន​សម្បទាន​របស់​សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នេះ ។ជាមួយនឹងការអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជូន គណបក្ស​ប្រជាជនកម្ពុជា​យ៉ាង​ភ្លុកទឹក ភ្លូកដីដែលជាការផ្តល់ឱកាសឱ្យគណបក្ស​ប្រជាជន​បាន​សងគុណ​តាម​រយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា​លើគ្រប់វិស័យ​ជាបន្តបន្ទាប់ ហើយបាន​អរគុណ​មិត្តចិន​ដែលមិត្តដែកថែបតែងតែជួយគាំទ្រដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​វិស័យ​ជាច្រើន​ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ​និងលើកឡើង​ពី​សក្តានុពល​និងការ​រីកចំរើន​នៃវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​ឧស្សាហកម្ម​និងទេសចរណ៍របស់ខេត្តកំពត​និយាយ​ដោយ​ឡែក​និងជារួមក្នុង​ក្រមខណ្ឌ​ទូទាំងប្រទេស ​សម្តេចបានរំលឹក ពីសង្គ្រាមបែកបាក់ពីអតីតកាលដែលសម្តេចតែងតែនឹកស្រមៃថា ប្រសិនបើមិនមានរដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០ទេ​ មិនដឹងថា​ប្រទេស​របស់​យើងរីកចំរើន​ដល់​ណាទេ។សម្តេច បានបញ្ជាក់ថា បើគ្មានសន្តិភាពទេកុំនិយាយពីអ្វីៗទាំងអស់។ក្នុងន័យនេះ សម្តេចបានរំលឹក​ដល់ប្រជាពលរដ្ឋកម្ពុជា​ទូទាំង​ប្រទេសថា​ សូមរួមគ្នាថែរក្សា​សុខសន្តិភាព​ដែលរកបានដោយ​លំបាក​រហូតមក ដល់ពេលនេះឱ្យខាងតែបានដើម្បីរក្សាសេចក្តី​សុខសាន្ត​របស់ប្រជាជន​និង​ការរីកចំរើន​ជារៀងរហូត។សម្តេចថា គណបក្សប្រជាជនមិនឱ្យប្រជាជនខកចិត្តដោយសារ​គណបក្សប្រជាជន​នោះទេ យ៉ាង​ហោចណាស់​គឺ​ការ​ពារមិនឱ្យ​មាន​សង្គ្រាម​រាំងជល់​ដែល​ខុស​ពី​ក្រុម​មនុស្ស​មួយចំនួនតូច​បាន​ត្រឹម​តែស្រែកខុសពីការពិតពីក្រៅប្រទេសនោះទេ​ដែល​សម្តេច​បានហៅ​ក្រុមនោះថា អគុណធម៌​ដែល​មិនអាចអត់ឱនឱ្យបានឡើយ៕អត្ថបទ៖ មុត​ សុទ្ធ​

ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងដូសទី៤-៥ ដល់កុមារ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ

2022/12/30 11:47:23 am        304
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាលប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត៕

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ៣១ និងលេខ៣៣

2022/12/30 09:42:13 am        632
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ​គឺ​ផ្លូវ​ជាតិលេខ៣១ និង៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖-សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជោគជ័យ នៃការគាំទ្ររបស់ប្រជាពលរដ្ឋខេត្តកែប និង​ខេត្ត​កំពត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។-សម្ដេចតេជោ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅខេត្តទាំងពីរនេះ នៅតែបន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជានាពេលបន្តបន្ទាប់។- សម្តេចតេជោ​ហ៊ុន សែន បានបញ្ជាក់ថា ការស្តារ និងលើក​កម្ពស់​គុណភាព​ផ្លូវ​ជាតិ​ទាំង​ពីរ​ខ្សែនេះ​ នឹងក្លាយជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋខេត្តកែប និងកំពត និង​ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនត្រឹមតែផ្លូវជាតិទាំងពីខ្សែនេះទេ កម្ពុជា​នៅ​មាន​គម្រោង និងបានសម្ពោធគម្រោងស្តារ និងលើកម្ពស់គុណភាពផ្លូវជាច្រើនខ្សែ ដែល​មាន​ប្រវែង​រាប់​ពាន់​គីឡូម៉ែត្រ​រួចមកហើយ ដែលនេះបានបង្ហាញពីចូលរួមរបស់មិត្តចិន ក្នុងការជួយ​ដល់​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្រានចោលឥណទានពីដៃគូអភិវឌ្ឍន៍មួយ ដោយសារ​តែ​ម្ចាស់​លុយ​នោះផ្តល់ជូនកម្ពុជាក្នុងគម្រោងផ្សេង ខណៈដែលកម្ពុជាត្រូវការគម្រោងផ្សេង និង​ចាំបាច់​។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយអាច​បញ្ចប់​សង្គ្រាម​តាម​បែប​កម្ពុជាបានឡើយទេ គឺបញ្ចប់សង្គ្រាមតាម​«នយោបាយឈ្នះ ឈ្នះ» ដែល​គ្រប់​ភាគី​ទាំង​អស់ នៃជម្លោះប្រដាប់អាវុធ «ឈ្នះទាំងអស់គ្នា»។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិជូរចត់ នៃដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ដែល​កាលណោះ មានបរទេសខ្លះ បានរិះគន់ និងគាំទ្រខ្មែរ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។-សម្តេចតេជោថា ដោយស្មារតីខ្មែរតែមួយ កម្ពុជា បានបញ្ចប់សង្គ្រាម​ជម្លោះប្រ​ដាប់​អាវុធ​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ ឈ្នះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កត្តាសុខសន្តិភាព» គឺជា​មរកត​ដ៏​មាន​សារៈ​សំខាន់​បំផុត​ សម្រាប់កម្ពុជា ដែលមរកតដ៏សំខាន់នេះ ត្រូវរួមគ្នាថែរក្សាឱ្យបានជានិច្ចនិរន្ត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទម្លុះទម្លាយ ក្នុងពេលវត្តមានជំនាញការ និង​កង​ទ័ព​វៀតណាម​នៅ​កម្ពុជា ដើម្បីឯកភាពផ្ទៃក្នុង និងសេដ្ឋកិច្ចឯកជនកម្ពុជា ក្នុងនោះជំនាញ​ការ​វៀតណាម​បាន​ដកចេញពីកម្ពុជានៅឆ្នាំ១៩៨៨ ហើយកងទ័ពវៀតណាម​ដកចេញ​នៅ​ឆ្នាំ​១៩៨៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៣១-៣៣ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែលនឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវនេះ នឹងផ្តល់អត្ថ​ប្រយោជន៍​រាប់​មិន​អស់​ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសចូលរួមសោកស្តាយ និងរំលែកមរណទុក្ខ ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែលបានស្លាប់ និងរបួស ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពីរាត្រីថ្ងៃទី២៨ឈានចូលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការ និងសម្ភារៈឧបករណ៍ ដើម្បី​ត្រៀម​បង្ការ​បម្រើ​ឱ្យ​ការអន្តរាគមន៍ និងពន្លត់អគ្គិភ័យ តាមអគារដែលកំពស់ខ្ពស់ៗពិបាកក្នុងការជួយសង្គ្រោះ និង​អន្តរាគមន៍។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និង​ដាក់​ចេញ​វិធាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។-សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អបំផុត ដែល​នឹង​ជួយ​យើង កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឬការឆ្លងហើយ តែមិននាំដល់ករណីធ្ងន់ធ្ងរ ឬ​ស្លាប់​»​។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងដល់កុមារ និងប្រជាពលរដ្ឋទូទៅ ដោយ៖ ទី១​- ការចាក់វ៉ាក់សាំង ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ ដល់ក្រោម ៥ឆ្នាំ ទី២-ចាក់​វ៉ាក់​សាំង​ដូស​ទី៥ ដល់កុមារអាយុ ៥ដល់ក្រោម ១២ឆ្នាំ និងទី៣-ចាក់ដូសទី៦ ដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និង​ប្រជាពលរ​ដ្ឋ​ទូទៅ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដំណើរការចាក់ដូសចុងក្រោយ ដើម្បី​សហគមនាគមន៍កម្ពុជារឹងមាំ ទប់នឹងករណីឆ្លងកូវីដ-១៩ជាថ្មី។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ នឹង​ដាច់​ឆ្នាំ​២០២២ ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលមន្ត្រីរាជការ កងកម្លាំងអាដាប់អាវុធគ្រប់លំដាប់ ត្រូវ​ឡើង​ប្រាក់​ខែ​ហើយ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថា លោកបណ្ឌិត សុខ ទូច គ្រប់គ្រងមន្ត្រីរាជការ និង​បុគ្គលិក នៃរាជបណ្ឌិត្យសភាកម្ពុជាខ្លួនឯងមិនបាន មកស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​កុំ​បើក​ប្រាក់​បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ ទៅជាបើកតាមគោលការណ៍ចាស់(ប្រាក់សុទ្ធដោយផ្ទាល់)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មានកំណែទម្រង់ធំណាស់រឿងបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ ហើយ​បាន​ចំណេញ​ធំ​ណាស់ដល់ជាតិ និងពេលវេលាសម្រាប់អ្នកប្រើប្រាស់សេវារដ្ឋ។- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែល​បាន​ប្រឹង​ប្រែង​ដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ការ​សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ហើយសម្តេច​បាន​លើក​ទឹក​ចិត្ត​ដល់​អភិបាល​ខេត្ត​កំពត​បន្ត​សកម្មភាពនោះជានិច្ចដរាប។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកថា គណបក្សប្រជាជនកម្ពុជា មិន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ខលបំណង ដោយសារភាពគ្មានទំនួលខុសត្រូវនោះទេ។-សង្កថា​សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង៣២ នាទី 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

2022/12/30 07:29:47 am        611
កំពត៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ផ្លូវដែលត្រូវបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥សង់ទីម៉ែត្រ និងកម្រាស់ ៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន ៤ទីតាំង នឹងត្រូវពង្រីកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ប្រវែងសរុប ១,៤៣១ម៉ែត្រ និង ១ទីតាំងទៀត នឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពាន ដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង៕

ប្រមុខ​ការពារជាតិ​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ និង​ប្ដូរផ្ដាច់​ថែរក្សា​សន្តិភាព​

2022/12/29 11:19:34 am        728
​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សុខ​សន្តិភាព​ដល់​ប្រទេសជាតិ និង​ប្រជាជន ហើយ​ត្រូវ​រួមគ្នា​ប្ដូរផ្ដាច់​ថែរក្សា​ឲ្យ​បានជា​ដាច់ខាត។ ​​ក្នុង​ពិធី​អបអរសាទរ​ខួប ​២៤​ឆ្នាំនៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្តប្រកបដោយ​ជោគជ័យ​នយោ​បាយ​ឈ្នះ ឈ្នះ និង​ខួប​ ៤​ឆ្នាំនៃការសាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​ពិជ័យ​សេនាបាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរទាំងអស់គួរ​សិក្សា​ស្វែងយល់ ឲ្យ​បាន​ជ្រួតជ្រាប​ពី​នយោបាយ ឈ្នះ ឈ្នះ ជាពិសេស​យុវជនជំនាន់​ក្រោយៗ ព្រោះថា​យើង​បាន​ចងក្រង​ជា​សៀវភៅ រួមទាំង​មាន​សិលា​ចារឹក​នៅ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​បាន​សិក្សា​រៀន​សូត្រ។​​សម្ដេច ទៀ បាញ់ បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈចូលរួម​រៀបចំ​ទុកដាក់​វិមាន​ឈ្នះ ឈ្នះ ឲ្យ​ក្លាយ​ជា​បេតិកភណ្ឌ​ជាតិ និង​អន្តរជាតិតាម​លក្ខណៈ​វិនិច្ឆ័យ និង​ស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំ​ខ្លឹមសារ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា និង​បង្រៀន​ដល់​យុវជន​ឲ្យ​បាន​ដឹង​ពី​តំបន់​ប្រវត្តិសាស្ត្រ​យោធា ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ហើយ​រួមគ្នា​ឲ្យ​គុណ​តម្លៃ​ទៅលើ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។​ ជាមួយនេះ​ប្រមុខ​ការពារជាតិ​កម្ពុជា​បាន​ប្ដេជ្ញា​ការពារ​សុខ​សន្តិភាព មិន​ឲ្យ​ប្រតិកិរិយា​ណាមួយ​បំផ្លាញ​ជាដាច់ខាត ហើយ​អំពាវនាវ​ឲ្យ​រួមគ្នា​ថែរក្សា ដើម្បី​គុណប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជា​រៀង​រហូត​ទៅ។​សម្ដេច ទៀ បាញ់ បាន​គូសបញ្ជាក់ថា តាម​បណ្ដា​ខេត្ត​មួយចំនួន​មានបំណង​សាងសង់នូវ​ស្ដូប​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ដើម្បី​រក្សាទុក​នូវ​ស្នាដៃ​របស់​កងទ័ព និង​សមិទ្ធផល​ផ្សេងៗ​តាម​ខេត្ត​ទាំង​នោះ​ផង​ដែរ ដូចនេះ​ត្រូវ​ធ្វើតាម​គំរូ​ស្ដូប​មាន​ស្រាប់​នៅ​ខេត្ត​កោះកុង ខេត្ត​ប៉ៃលិន និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ គួរ​បញ្ជាក់​ថា នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​ចាប់ពី​ចុង​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញលេញ មាន​ឯកភាព​ជាតិ ហើយ​មានការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់៕ ​អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ

2022/12/29 09:52:33 am        960
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញចូលរួមក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មក៕

សម្តេចតេជោ ហ៊ុន​សែន ផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

2022/12/29 08:50:57 am        775
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

កម្ពុជាអបនអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះឈ្នះ

2022/12/29 07:40:41 am        682
ភ្នំ​ពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ២០២២នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរខួប២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

ឯកឧត្តម ហោ ណាំហុង ជួបពិភាក្សាជាមួយឯកអគ្គរាជទូតថៃ ស្តីពីកិច្ចសហប្រតិបត្តិការតាមព្រំដែន

2022/12/27 01:48:37 pm        677
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំកម្ពុជា ជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បានកោតសរសើរ​ និងជូនពរឯកឧត្តមឯកអគ្គរាជទូត​ដែលបានមកបំពេញភារកិច្ចថ្មីឱ្យបានជោគជ័យក្នុងឋានៈជាឯកអគ្គរាជទូតថៃប្រចំានៅកម្ពុជា ដោយសារប្រទេសកម្ពុជា-ថៃ ​ជារាជានិយមដូចគ្នា ​មានព្រះពុទ្ធសាសនាដូចគ្នា​ និងភាសា ទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា។ ម្យ៉ាងទៀតប្រទេសយើងទំាងពីរ ​មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែល​មានរដ្ឋមន្រ្តីការពារជាតិទាំងពីរជាប្រធាន ​និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទំាង​ការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និង​ដោះស្រាយ​បញ្ហាតាមព្រំដែនរវាងប្រទេសទាំង២។បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន​សរសើរប្រទេសថៃ​ដែលសម្រេចបានកំណើន​សេដ្ឋកិច្ច៣.២៤% ក្នុងឆ្នាំ២០២២ និងទទួលទេសចរបានចំនួន ១០លាននាក់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានលើកថា ​ពាណិជ្ជកម្មរវាងប្រទេសយើងទំាងពីរ​សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក​ ក្នុងឆ្នាំ២០២២នេះ។ក្នុងឱកាសនោះ ទាក់ទននឹងបញ្ហាដោះមីន ​ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏​បានលើកថា ​អាជ្ញាធរដោះមីនកម្ពុជានិងថៃ គួរធ្វើយ៉ាងណាដោះមីនអោយអស់តាមព្រំដែន មុន​នឹងកំណត់ព្រំដែនដើម្បីចៀសវាងគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជានិងថៃនៅតាមតំបន់ព្រំដែន ដោយកម្ពុជា​បានកំណត់យកឆ្នាំ២០២៥​ ដោះមីនអោយអស់នៅកម្ពុជា។ជាមួយគ្នានេះ ​ឯកឧត្តមឯកអគ្គរាជទូត ឆឺតកៀត ​បានលើកថា ឯកឧត្តមនឹងជំរុញកិច្ច​សហប្រតិបត្តិការ​លើសកម្មភាពដោះមីននៅតាមព្រំដែនកម្ពុជា​និងថៃក្នុងរង្វង់ទំហំដី២២គីឡូម៉ែត្រ។ ក្នុង​អាណត្តិឯកឧត្តមជា​ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចំា​នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំឱ្យអស់ពីសមត្ថភាព​ ដើម្បីពង្រឹង និងពង្រីកទំនាក់ទនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពកម្ពុជានិងថៃឱ្យកាន់តែរឹងមាំថែមទៀត៕អត្ថបទ៖ ជា ធីរិទ្ធ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តជនកាកបាទក្រហមកម្ពុជា

2022/12/27 08:19:46 am        354
ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិសរុបប្រមាណ ៨០នាក់។ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនិវត្តន៍ជន និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា​យេីងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ជាចុងក្រោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់និវត្តន៍ជន គណៈកម្មាធិការកណ្តាល​ មន្ត្រី​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥​លាន​ម៉ែត្រ​គូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
06/26/2026 06:06 PM
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
06/26/2026 05:06 PM
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
06/26/2026 05:06 PM
ទឹកទន្លេ Kamo ស្ថិតក្នុងទីក្រុង Kyoto របស់ជប៉ុន កញ្រ្ជោលឡើងជាមួយចរន្តល្បាប់ភក់ ក្រោយភ្លៀងធ្លាក់ខ្លាំង
06/26/2026 05:06 PM
អ៊ីតាលីច្រានចោលការលើកឡើងរបស់ប្រមុខណាតូដែលថា ខ្លួនចូលរួមសង្គ្រាមរបស់អាមេរិកប្រឆាំងនឹង អ៊ីរ៉ង់
06/26/2026 05:06 PM
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
06/26/2026 05:06 PM
អូស្ត្រាលីពិចារណាអនុវត្តច្បាប់កាន់​តែ​តឹង​រ៉ឹង លើបម្រាម​បណ្ដាញ​សង្គម សម្រាប់ក្មេងជំទង់
06/26/2026 05:06 PM
ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង
06/26/2026 05:06 PM
ក្រុមអ្នកជំនាញជួយសង្រ្គោះមកពីឈីលី ធ្វើដំណោះរទៅដល់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដ៏ខ្លាំងក្លា ២លើក
06/26/2026 05:06 PM
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
06/26/2026 05:06 PM