សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ច្រានចោលការចោទប្រកាន់ថា ស.ស.យ.ក ផ្ញើបញ្ជីសមាជិកត្រូវប្រឡងបាក់ឌុបទៅក្រសួងអប់រំ

2022/12/05 11:27:39 am        371
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវៈនកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លំាង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។ផ្អែកលើព័ត៌មាននេះ ឯកឧត្តម សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ឯកឧត្តម ហ៊ុន ម៉ានីក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយឯកឧត្តម ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា ស.ស.យ.ក មិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕

អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision

2022/12/05 11:01:38 am        84
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ ភ្នែក និងគ ថ្លង់ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទី៤-៩ ខែធ្នូ ឆ្នាំ២០២២ តទៅ៕

អភិបាលខេត្តត្បូងឃ្មុំ បើកវិញ្ញាសារប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនសួង

2022/12/05 10:36:57 am        388
ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»។ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 10:31:36 am        88
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចុះពិនិត្យដំណើរការប្រឡងបាក់ឌុបនៅកំពត

2022/12/05 10:26:47 am        348
កំពត៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រួមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងបាក់ឌុប និងបើកវិញ្ញាសានៅសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោកតាក់ ហាប់ បានប្រាប់ឲ្យឲ្យដឹងថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ចំនួន១០មណ្ឌល វិទ្យាសាស្ត្រ ៣មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង៥ពាន់នាក់ ។មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការមានអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។ក្រោយពីបានពិនិត្យ និងបើកវិញ្ញារួច ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពតបានវាយតម្លៃថាការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឲ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើនជូនដល់ខេត្តកំពត៕

លោក គាំ រីបូន ៖«ទោះក្នុងតម្លៃណាក៏ដោយយើងត្រូវតែថែរក្សាការពារសន្តិភាពឱ្យបាន»

2022/12/05 10:15:02 am        90
ស្វាយរៀង៖ ឯកឧត្តម គាំ រីបូន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង តំណាងឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារ បានចូលរួមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៤ នៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសង្កាត់បាទី ក្រុងបាវិត។លោក គាំ រីបូន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម លី ធុជ ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅសង្កាត់បាទី ហើយឯកឧត្តមបានទទូចថា ទោះក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវតែថែរក្សា ការពា សន្តិភាព ដែលជាកត្តាចាំបាច់បំផុត សម្រាប់ការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។លោកបន្តថា យើងទាំងអស់គ្នា កំពុងទទួលផល ផ្លែផ្កា ពីសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ជាការពិត គឺបានកើតចេញពីការសម្រេចចិត្ត ដាក់ជីវិតផ្ទាល់ខ្លួន របស់សម្តេចតេជោក្នុងឆ្នាំ ១៩៧៧ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះ ប្រជាពលរដ្ឋចេញពីរបប ប្រល័យពូជសាសន៍, ការបង្កើតរណសិរ្សរំដោះជាតិ ២ ធ្នូ ១៩៧៨, ការរំដោះជាតិ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ហើយបន្ទាប់មក ក៏មានការចរចារស្វែងរកសន្តិភាព ដោយបានចាប់ផ្តើមពីការចរចារដំបូង ជាមួយសម្តេចព្រះបរមរតនកោត អតីតព្រះមហាក្សត្រ ក្នុងឆ្នាំ១៩៨៧ ការចូលជួបចរចារជាមួយខ្មែរក្រហម នៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេ ក្នុងឆ្នាំ ១៩៩៦ និងការទទួលបានសន្តិភាព ឯកភាពជាតិ ពេញលេញក្នុងឆ្នាំ១៩៩៨។ក្រោយការជួបជុំសំណេះសំណាលឯកឧត្តម និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ដល់គ្រួសារចាស់ជរាទីទ័លក្ ដល់ខ្នងផ្ទះមួយចំនួនផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2022/12/05 09:50:38 am        209
 ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

រដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលខេត្តតាកែវ បើកវិញ្ញាសាប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ

2022/12/05 09:43:08 am        480
តាកែវ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់ ៕

លោកជំទាវ មិថុនា ភូថង ប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុបត្រូវប្រឹងប្រែងអស់ពីសមត្ថភាព

2022/12/05 09:33:02 am        327
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ចៀសវាងល្មើសនឹងបទបញ្ជាប្រឡង។ការជំរុញទឹកចិត្តរបស់អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងលោកជំទាវ មិថុនា ភូថង អញ្ជើញកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង។លោកជំទាវ សូមជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងទទួលបានជោគជ័យល្អទាំងអស់គ្នា។លោកជំទាវ មិថុនា ភូថង ក៏ថ្លែងឱ្យដឹងជាមុនថា ថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា៤លានរៀល និងកុំព្យូទ័រយួរដៃ១គ្រឿង ប្រសិនបើបេក្ខជនប្រឡងជាប់បាននិទ្ទេសA។ មួយវិញទៀតនោះ អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣មណ្ឌល គឺទី១មណ្ឌលនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង ទី២មណ្ឌលនៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និងទី៣ មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។សម្រាប់សិក្សាឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងសរុបចំនួន១.០៥៨ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ចំពោះដំណើរការប្រឡងថ្ងៃដំបូង ប្រព្រឹត្តដោយក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕(ដោយ៖ ឈឹម មករា)

អភិបាលខេត្តកំពង់ចាមបេីកប្រអប់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

2022/12/05 09:26:55 am        377
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ បានអញ្ជើញបេីកប្រអប់វិញ្ញាសានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ទី៦ ខែធ្នូ ឆ្នាំ២០២២។ គូសបញ្ជាក់ផងដែរថា ចំពោះបេក្ខជន សរុបទាំងអស់ក្នុងខេត្តកំពង់ចាមមានចំនួនបេក្ខជន៨៤០៤នាក់ ក្នុងខេត្តកំពង់ចាមមានមណ្ឌល ១៤មណ្ឌល ផ្នែកវិទ្យាសាស្ត្រមានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយគ្រប់មណ្ឌលប្រឡងមានកងកម្លោះសមត្ថកិច្ចបានប្រចាំការ ការពារយ៉ាងល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM