សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប នៅតំបន់X១៦

2022/12/02 08:23:23 am        259
ត្បូងឃ្មុំ៖ ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ពិធីនេះ ធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

2022/12/02 07:21:29 am        469
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទេសខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

ឯកឧត្ដម ជា សុផារ៉ា នឹងអញ្ជើញប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា៤៩រូប នៅថ្ងៃទី២ធ្នូស្អែកនេះ

2022/12/01 01:32:18 pm        340
ភ្នំពេញ៖ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ៤៩រូប ដែលពលីក្នុងសមរភូមិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទឹកដីវៀតណាមមកបញ្ចុះនៅលើទឹកដីកម្ពុជាវិញ ​នៅ​ចំណុច​តំបន់​ប្រវត្តិសាស្រ្តយោធា X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង​យោធពលខេមរភូមិន្ទ​និង​ជា​ប្រធានក្រុមការងារ​សាងសង់​តំបន់​ប្រវត្តិសាស្រ្តយោធា X16 បានអញ្ជើញទៅ​ទទួល​ដោយផ្ទាល់​នូវអដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ទាប់ពីដង្ហែឆ្លងព្រំដែនវៀតណាម​ និងប្រារព្ធពិធីតាមប្រពៃណីសាសនានៅថ្ងៃនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញ​ប្រារព្ធ​ពិធី​ឈាបនកិច្ច​អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩រូប ​នៅថ្ងៃទី ២ ធ្នូ ស្អែកនេះ៕ 

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមមកកម្ពុជា

2022/12/01 11:42:30 am        605
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និង​ទទួល​អដ្ឋិធាតុ​យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង​នៅតំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ​ង​លោក​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាម​ចូលមក​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦។  

ដំណឹងល្អ..! រយៈ១០​ថ្ងៃក្នុងខែធ្នូនេះ ប្រេងសាំងធម្មតាតម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/12/01 11:24:33 am        335
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)៕

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

2022/12/01 11:09:56 am        617
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ថា កម្ពុជាស៊ីសំណូកពីក្រុមហ៊ុន និងស៊ីប្រាក់ជំនួយ

2022/12/01 10:49:17 am        383
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលនូវការចោទប្រកាន់នានា ដែលចោទថា កម្ពុជាមានអំពើពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ពីក្រុមហ៊ុន ជាថ្នូរនឹងអ្វីមួយ ហើយស៊ីប្រាក់ជំនួយពីបរទេស ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១០+១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកនិយាយចេះតែនិយាយ គេថាកម្ពុជានឹងមានពុករលួយ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ ត្រូវបង់ប៉ុណ្ណេះប៉ុណ្ណោះ ជាថ្នូរនឹងធ្វើអ្វីនៅកម្ពុជា ។ សម្ដេចតេជោ បានបន្តថា ចំណែកអ្នកខ្លះថាកម្ពុជាស៊ីជំនួយលុយពីបរទេស ដោយសម្ដេចបានជំរុញអ្នកទាំងនោះ ទៅសាក់សួរក្រុមហ៊ុនជប៉ុន និងទូតជប៉ុនបាន ពាក់ព័ន្ធនឹងការវិនិយោគ និងការផ្ដល់ជំនួយមកកម្ពុជានេះ ។ តែយ៉ាងណាជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញទៅមន្ត្រី ត្រូវខិតខំធ្វើការងារ ពាក់ព័ន្ធនឹងការសម្របសម្រួលធ្វើបែបបទផ្សេងៗ បង្កើតទំនុកចិត្តដល់វិនិយោទុន ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ដែលអាចជួយបង្កើតការងារ ដល់ពលរដ្ឋបានធ្វើ ពិសេសកែប្រែនូវណុចខ្វះខាតផ្សេងៗ ៕ (អត្ថបទ៖បាន សុខរិទ្ធិ)

កម្ពុជា-វៀតណាម ប្រគល់-ទទួល អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ពីវៀតណាម មកកម្ពុជាវិញ

2022/12/01 09:55:49 am        332
ត្បូងឃ្មុំ៖ កម្ពុជា-វៀតណាម ធ្វេីពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូបធ្វេីមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វេីឡេីងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរ ខួប១១ឆ្នាំ នៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia)

2022/12/01 09:33:32 am        311
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប ១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និង​ផ្តល់​ការ​ងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​យោបល់​អោយ​បដិសេដ​ក្រុម​មីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និង​មិន​មាន​សក្តា​នុពល​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល គាំពារ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ​ ដែលសកម្មភាពទាំងនេះ គឺជា​គោល​នយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុន​នោះតូច​ ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើង​នឹង​ចាប់​ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាម​រយៈគោល​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បាន​ឆ្លង​រីករាល​ដាល​គ្រប់​ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ​ឬអ្នកតូច​ ,អ្នកមាន​ ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ​ទាំងអស់​ទូទាំង​ប្រទេស សូមគិតអោយបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាន​នរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន​។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាព​ជាដៃ​គូ​ជា​មួយ​ជប៉ុន។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹង​ដំឡើង​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បាន​កើត​ឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាព​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង០០នាទី

រយៈពេល ៣ឆ្នាំមកនេះ រដ្ឋាភិបាលចំណាយប្រាក់ដើម្បីឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះនិងកុមារ ២១លានដុល្លារ

2022/12/01 09:27:35 am        74
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតចាប់ពីដើមខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នេះនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភសរុបចំនួនប្រមាណ ២១លានដុល្លារអាម៉េរិក។នៅក្រោយសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈកម្មវិធីនេះ រដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី និងកុមារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ចំនួនជាង ២៩ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលទៅកាន់ស្រ្តីមានផ្ទៃពោះដែលខ្វះខាតនេះ គឺដើម្បីរួមចំណែកក្នុងការថែទាំសុខភាពទាំងម្តាយ និងទារកឲ្យមានសុខភាពល្អរឹងមាំ។ នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យសិក្ខាកាមដែលជាមន្រ្តីក្រោមឱវាទក្រសួង និងដៃគូអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ចូលរួមផ្តល់ជាធាតុចូលបន្ថែមទៅលើការគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចយកទៅអនុវត្តបានឲ្យកាន់តែមានភាពត្រឹមត្រូវនៅតាមដល់សហគមន៍ និងផ្តល់ជាបទពិសោធន៍ល្អៗបន្ថែមទៀតក្នុងការអនុវត្តកន្លងមក ដើម្បីផ្សារភ្ជាប់ជាមួយទ្រឹស្តី ក្នុងការជំរុញឲ្យការងារនេះកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ផ្អែកតាមលទ្ធផល នៃការវាយតម្លៃដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញថា ការយល់ដឹងអំពីការថែទាំសុខភាពមាតានិងទារក និងអាហារូបត្ថម្ភរបស់គ្រួសារក្រីក្រនៅមានកម្រិត ពិសេសនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត អ្នកទទួលផលមួយចំនួនមិនបានយល់ពីគោលបំណងរបស់ប្រាក់ឧបត្ថម្ភនេះទេ ដោយពួកគេបានប្រើប្រាស់សាច់ប្រាក់នោះ ដើម្បីទិញម្សៅទឹកដោះគោទារក។ ជាក់ស្តែងសាច់ប្រាក់នៃការឧបត្ថម្ភនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត៕(ដោយ៖ ឈិត បូរ៉ាវី)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM