សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន
សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាស៊ាន ចាត់ទុកការដោះលែងអ្នកទោសនៅមីយ៉ាន់ម៉ាជាការវិវឌ្ឍន៍ជាវិជ្ជមាន

2022/11/18 12:10:39 pm        443
ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា អាស៊ាន បង្ហាញ​ការ​ស្វាគមន៍ និងចាត់ទុកការដោះលែងនេះជាការវិវឌ្ឍន៍ជាវិជ្ជមាន។ នេះបើយោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ម្សិលមិញនេះ។សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា បេសកជន​ពិសេស នៃ​ប្រធា​ន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយ​ក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន អតីតមន្រ្តី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​ជា​ច្រើន​រូប សកម្មជនគណបក្សនយោបាយ អតីត​ឯកអគ្គរាជ​ទូត​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា សាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ហើយ​ជា​ផលិតករភាពយន្តជប៉ុនផងដែរ។បេសកជនពិសេស បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិការ​ដ៏សំ​ខាន់​ក្នុង​ទិស​ដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុង​ចំណោម​ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញា​បង្ហា​ញ​ពី​សុឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី និង​បំណង​ប្រាថ្នា​នៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២១។សេចក្តីថ្លែងការណ៍ បន្ថែមថា ក្នុងគោលបំណង​បន្ត​កិច្ច​ប្រឹង​ប្រែង​ដែល​បាន​ធ្វើ​តាំង​តែ​ពី​ដើម​អាណត្តិ​ជា​ប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព និង​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​វិញ បេសកជនពិសេសនឹង ធ្វើដំណើរទស្សនកិច្ច​លើកទី៣ ដូច​បាន​គ្រោង​ទុក​កន្លង​មក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយសង្ឃឹមថា​ នឹង​អាច​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើអាទិភាពចំនួនបីនៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការ​សម្រប​សម្រួលជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់​កិច្ច​សន្ទនា​សន្តិភាព​ប្រកប​ដោយ​បរិយាប័ន្ន៕ អត្ថបទ៖ សេក ឧត្តម 

នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្លែងអំណរគុណអាស៊ាន ពិសេសសម្ដេចតេជោ ក្រោយមីយ៉ាន់ម៉ា ដោះលែង សាស្ត្រាចារ្យ Turnell

2022/11/18 10:46:06 am        389
ភ្នំពេញ៖ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី សូមថ្លែងអំណរគុណចំពោះមិត្តអាស៊ានរបស់យើងជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន និងទប់ទល់បាននូវសម្ពាធផ្សេងៗ ប៉ុន្តែមិត្តផ្សេងទៀតនៅក្នុងអាស៊ាន តែងតែប្រកាន់ខ្ជាប់នូវតម្រូវការលើការដោះលែងលោកសាស្រ្តាចារ្យ Turnell”។

ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៥ថ្ងៃ នៅកម្ពុជា

2022/11/18 09:51:39 am        389
តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម វឿង ឌីញ ហ្វេ ( H.E.Mr Vuong Dinh Hue) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច​ផ្លូវការ និងមិត្តភាព រយៈពេល ៥ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ។ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមក៏នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

មហាសន្និបាតអាយប៉ា នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង

2022/11/17 12:53:02 pm        365
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង។ថ្លែងប្រាប់ BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអ្នកពាក្យនាំរដ្ឋសភា ​បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន​ (អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់​សុខាភ្នំពេញ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាបានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ​ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ការលើកតម្កើងសភាវ័យក្មេង និងការបង្កើត​បណ្ណាល័យឌីជីថលជាដើម។ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ក្រៅពីមូលបទ បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត ​និងភាពធន់របស់អាស៊ាន នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការ​វិនិយោគលើសន្តិភាព ​និងការអភិវឌ្ឍបបរកបដោយចីរភាព និងការស្តារឡើងវិញក្រោយ​វិបត្តិ​ជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ យោបល់ ទស្សនរបស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែល​ប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។អត្ថបទ សេក ឧត្តម 

បក្សនយោបាយ និងសង្គមស៊ីវិល កោតសរសើរថា ការចុះឈ្មោះបោះឆ្នោតដំណើរការល្អ

2022/11/17 12:41:02 pm        604
ភ្នំពេញ៖ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល កោតសរសើរថាដំណើរ​ការចុះឈ្មោះបោះឆ្នោត​ ភាគីពាក់ព័ន្ធផ្តល់កិច្ចសហការល្អដល់ប្រជាពលរដ្ឋ។ថ្លែងប្រាប់BTV News លោក ឈឹម ប៊ុនណា តំណាងគណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា បន្ទាប់ពីបានចូលរួមអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនារយៈពេលកន្លងមកឃើញ​មានប្រជាពលរដ្ឋ​អញ្ជើញចូលរួម​យ៉ាងសកម្ម ​និងទទួលបានការផ្តល់កិច្ចសហការយ៉ាងល្អពីភាគីពាក់ព័ន្ធ។ទន្ទឹមគ្នានេះលោក ណៃ សារុន តំណាងគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា ដំណើរការ​ចុះឈ្មោះបោះឆ្នោតនេះសង្កេតឃើញ​មានភាគពាក់ព័ន្ធបានពន្យល់ និងផ្សព្វផ្សាយជាបន្តបន្ទាប់​ពី​ចម្ងល់​នានា​របស់ប្រជាពលរដ្ឋ​។ជាមួយគ្នានេះ លោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ដែល​បានចុះអង្កេតការណ៍ ​បានលើកឡើងថា គ្រប់នីតិវីធីនីមួយៗភាគីពាក់ព័ន្ធបានជួបទំនាក់ទំនង​គ្នា​ទៅវិញ​ទៅ​មកជាប់ជាប្រចាំ ដើម្បីធានាដល់ការរៀបចំចុះឈ្មោះបោះឆ្នោតរបស់​បងប្អូន​ប្រជាពលរដ្ឋ។គួរបញ្ជាក់ថា រយៈពេល២៨ថ្ងៃកន្លងមកនេះ ​មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះ​ឆ្នោតថ្នីចំនួន ៣៩៧.៤១៩នាក់ ​អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៧២,៣៥៧នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យ​ចំនួន ៣៦,៥២៦នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០៩,០៣៣នាក់។ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់​នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី០៨​ ខែធ្នញ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម 

លោកជំទាវ ឱ វណ្ណឌីន ឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗជាមួយដៃគូអន្តរជាតិ

2022/11/17 10:15:13 am        753
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានទទួលជួបពិភាក្សាការជាមួយដៃសហការណ៍អន្តរជាតិ ដឹកនាំដោយលោកស្រី ខាធឺរីន បូល (Kathryn Bolles) នាយិកា ផ្នែកគំនិតផ្តួចផ្តើមចាក់ថ្នាំបង្ការ សាកលនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក។ការជួបពិភាក្សានេះ ធ្វើឡើងនៅក្រសួងសុខាភិបាល ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗ ជាពិសេសការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ៕

ឯកឧត្ដម ចូ បៃឌិន៖ សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ

2022/11/16 12:56:47 pm        612
ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិកឯកឧត្ដម ចូ បៃឌិន៖ ខ្ញុំបានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ពិភពលោក និងក្នុងតំបន់ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជា ធ្វើជាប្រធានដឹកនាំ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសមានឯករាជ្យភាពពេញបរិបូរណ៍។

មហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់

2022/11/16 12:24:59 pm        505
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចតាមបែបឌីជីថល។ថ្លែងប្រាប់BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ​និងជាអ្នកពាក្យនាំរដ្ឋសភា​ បានឲ្យដឹងថា នាពេល​ដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន ​(អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់សុខាភ្នំពេញ ​ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព​ បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាវានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ​ការលើកតម្កើងសភាវ័យក្មេង និង​លើកតម្កើងពហុភាគីនិយមក្នុងតំបន់ជាដើម។ឯកឧត្តម បញ្ជាក់ថា ក្រៅពីមូលបទ ​បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់​របស់អាស៊ាន ​នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការវិនិយោគលើសន្តិភាព និង​ការអភិវឌ្ឍបបរកបដោយចីរភាព ​និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិក​អាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ ​យោបល់ ទស្សន​របស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជើង ស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ​ ស្ថិរភាព និងវិបុលភាព។យ៉ាងណាមិញ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋ លើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង​ និងពង្រីកវិស័យការទូតសភាទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី​ និងពហុភាគីនៅក្នុងតំបន់ និងសកលលោក​ តាមរយៈនៃការចូលរួមពីអន្តរជាតិជាច្រើន មាន​ជាអាទិ៍ អន្តរសភាអាស៊ា MAIPA, សភាតំបន់អាស៊ី(APA)19, ​សភាអាស៊ីប៉ាស៊ីហ្វិ(APPF), កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប (ASEF), ​សភានិយាយភាសាបារាំងជាដើម៕ អត្ថបទ៖ សេក ឧត្តម 

សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច..!

2022/11/16 10:02:42 am        207
ភ្នំពេញ៖ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច។សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោក ហ៊ុន សែន បបួលបុគ្គលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ក្រោមពេលបុគ្គលទណ្ឌិតសម រង្ស៊ី នៅតែចិញ្ចឹមចិត្តខាំលោក ហ៊ុន ម៉ាណែតពីក្រោយ និងចោទប្រកាន់គ្រប់បែបយ៉ាង លើសពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយតើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី? អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? »។លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។"សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់"

លោក ហ៊ុន ម៉ាណែត បបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បីឲ្យ​ឆាប់​​ដឹង​ស​ដឹងខ្មៅ

2022/11/16 09:50:11 am        605
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បី​ឲ្យ​ឆាប់​ដឹងសដឹងខ្មៅ កុំឲ្យមហាជនធុញថា លោក(សម រង្ស៊ី) ជា​មនុស្ស​ចាស់​រកតែរឿង​ចោទ​ក្មេង​ម្ត​ងហើយម្តងទៀតមិនចេះហត់។យោងតាមសំណេរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អស់ពីប្រឌិតរឿងមួយ ចូល​ដល់​រឿង​មួយ​ទៀត​មិនចេះចប់។ “សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? “ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។" សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង? លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។ សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់”

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ​
06/27/2026 12:06 PM
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន
06/27/2026 12:06 PM
សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ
06/27/2026 12:06 PM
រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១៦០ នាក់ពីភាគីម្ខាងៗ
06/27/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
06/27/2026 11:06 AM
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM