ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹកនេះ គណៈរដ្ឋមន្ត្រីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣

2022/10/28 08:21:19 am        492
ភ្នំពេញ៖ នៅថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖៤.១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។៤.២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។៤.៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។សូមបញ្ជាក់ថា ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣ ដែលត្រូវបានរៀបចំ ដោយឈរលើមូលដ្ឋាននៃក្របគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាឈរលើ “យុទ្ធសាស្ត ចតុកោណ-ដំណាក់កាលទី៤,ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ និងជាពិសេសក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ មានគោលបំណងសំខាន់ៗដូចជា បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ,បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមប្រកបដោយបរិយាប័ន្ន, បន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរក កំណើនជាសក្តានុពល តាមរយៈការជំរុញការអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១–២០២៣ – ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និង កសាងភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀម ឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមាន ជាយថាហេតុ,ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីនៅ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតសមស្រប ដោយ ផ្អែកលើសមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និង គុណភាពនៃការផ្តល់សេវាសាធារណៈ។ ដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់ សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មីជូនដល់អតីត មន្ត្រីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធ – បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ ច្បាប់ និងប្រព័ន្ធតុលាការ ។ថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាព អាទិភាព នៅសេសសល់របស់ ក្រសួងសា្ថប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សមាប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យ កម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មានអនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ថវិកាឆ្នាំ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្ត ការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅ ជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាច ប្រសិទ្ធនាមថា “ថវិកាវិជ្ចារកម្មចំគោលដៅ ដោយផ្តល់ អាទិភាពទី១ ដល់ "មនុស្ស" ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្ត ជំរុញការងើបឡើងវិញនៃកំណើន សេដ្ឋកិច្ចស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធី ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ−១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១–២០២៣"៕

ក្រសួងការបរទេស ចេញថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

2022/10/27 03:24:32 pm        477
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាណាចក្រកម្ពុជា។

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្តេជ្ញាជំរុញកិច្ចការអាទិភាពបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

2022/10/27 03:12:11 pm        690
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន ប្តេជ្ញាជំរុញកិច្ចការអាទិភាពស្តីពីការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ។កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី​ ដឹកនាំ​ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការ​អនុវត្តឱ្យកាន់​តែ​ប្រសើរឡើង​នូវកិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ​កាលពីនៅថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍ ​សម្រាប់ប្រមុខដឹកនាំអាស៊ាន ​ធ្វើការពិចារណា​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ខណៈតំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ា ត្រូវបាន​អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ​ប៉ុន្តែពុំមានការឆ្លើយតបជា​វិជ្ជមាន​ពី​មីយ៉ាន់ម៉ា​នោះឡើយ។នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ គួរ​តែ​ដល់​ពេល​ដែលយើងត្រូវ​ធ្វើ​សកម្មភាពជាក់ស្តែង ​ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយ​គោរព​អធិបតេយ្យ បូរណភាពទឹកដី​ និងផលប្រយោជន៍របស់ប្រជាជន​មីយ៉ាន់ម៉ាជា​ស្នូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បាន​សង្កត់ធ្ងន់ថា ​ឯកឧត្តម​ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ​អាទិភាព​ទាំង០៣ ​ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទី​ជាប្រធានអាស៊ានគឺ (១) បញ្ឈប់ ​ឬកាត់បន្ថយអំពើហិង្សា (២) ​សម្រប​សម្រួល​ផ្តល់​ជំនួយមនុស្សធម៌ និង (៣) បង្កើត​បរិយាកាស​អំណោយផល ​សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចប្រជុំក៏បានទទួលស្គាល់ថា ​ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា ​សុទ្ធតែមានចំណែកក្នុងការបញ្ចប់​ ឬធ្វើឱ្យវិបត្តិនយោបាយ​បច្ចុប្បន្ន​កាន់​តែធ្ងន់ធ្ងរ ដែល​បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់ប្រទេសមីយ៉ាន់ម៉ា និងបង្កផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ​ហើយវាមានភាព​ចាំបាច់​ និងបន្ទាន់ ដែល​ដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបាន ​ឆាប់បំផុតតាម ​ដែលអាចធ្វើទៅបាន។សេចក្តីថ្លែងការណ៍ បន្តថា ជាការពិតណាស់ ស្ថានការណ៍ជាក់ស្តែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទេ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះ​អូសបន្លាយ​រាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន ។លើសពីនេះ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តក្នុងអាស៊ានត្រូវផ្អែកលើការ​ពិគ្រោះ​យោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍​ជាមូលដ្ឋានដែលមានចែង​ក្នុង​ធម្មនុញ្ញអាស៊ាន​ត្រូវតែ​ជាវិធីសាស្រ្តនាំផ្លូវដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន​ក្នុងការដោះស្រាយ​ស្ថានការណ៍​នៅមីយ៉ាន់ម៉ា។ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចដែលសង្កត់ធ្ងន់លើ មជ្ឈភាពអាស៊ាន និងតួនាទីនាំមុខរបស់អាស៊ាន ​ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព និង​ប្រក្រតីភាពឡើងវិញ​ ដោយរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ ​បានរំលឹកឡើងវិញ​នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង​យ៉ាងមុតមាំរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រេសិត​ពិសេសនៃប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួនក្នុងរយៈពេល​១០ខែកន្លងមកនេះ។កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធី ​ក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំចំណុច​ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ​តម្រូវការក្នុងការចាប់ផ្តើមឡើងវិញ​នូវទំនាក់ទំនង ​យ៉ាងពេញលេញ ​និងជាប្រក្រតីរបស់មីយ៉ាន់ម៉ា ជាមួយអាស៊ាន សារៈសំខាន់​នៃការបន្តកិច្ចខិតខំ​ប្រឹងប្រែង​កសាងសហគមន៍អាស៊ាន​ដោយពុំមានការរំខាន និងមធ្យោបាយ​សម្រប​សម្រួល និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការ​បញ្ចប់​ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំ​ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន​សម្រាប់​ជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ ​(AHA Centre)។ដើម្បីធានាបាននូវការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច​ឱ្យបានពេញលេញ និងប្រកបដោយ​ប្រសិទ្ធភាព​ និងការបញ្ចប់ឲ្យបានឆាប់នូវ​វិបត្តិនយោបាយ​បច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំ​ក៏បានពិភាក្សាអំពីអនុសាសន៍​គន្លឹះ​ដែល​ត្រូវដាក់​ជូនប្រមុខដឹកនាំអាស៊ាន​ពិចារណា នៅ​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤០ ​និង៤១ ​នាខែវិច្ឆិកា ឆ្នាំ២០២២ ​ខាងមុខនេះ៕ អត្ថបទ៖ សេក ឧត្តម

កិច្ចប្រជុំរដ្ឋមន្រី្តអាស៊ានទទួលបន្ទុកវប្បធម៌លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ផ្តើមនៅប្រទេសឡាវ

2022/10/27 02:54:48 pm        525
ភ្នំពេញ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ ​និងសិល្បៈលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ​ជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព»។លោកជំទាវ Suanesavanh VIGNAKET រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងធ្វើជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ។អង្គប្រជុំនឹងធ្វើការពិភាក្សាដោយផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ​ដែលជាគ្រឹះមួយ សក្តានុពល​សហគមន៍​អាស៊ាន ​និងការកសាងភាពសុខដុមរមនាក្នុងចំណោម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ ពិនិត្យលើវឌ្ឍនភាពការងារ ​នៃការអនុវត្តផែនការយុទ្ធសាស្ត្រអាស៊ាន​សម្រាប់វប្បធម៌ និងសិល្បៈ ២០១៦-២០២៥ និងកិច្ចសម្របសម្រួលដល់កិច្ចសន្ទនាអន្តរវប្បធម៌​ក្នុងចំណោម​ប្រជាជន​អាស៊ាន តាមរយៈការចូល រួមរបស់ភាគីពាក់ព័ន្ធនានា​ ក្នុងការលើកកម្ពស់ការយល់ដឹង និងការលើកស្ទួយវប្បធម៌​ សិល្បៈ ប្រពៃណី ​ទំនៀមទម្លាប់ ​និងគុណតម្លៃក្នុងតំបន់អាស៊ាន។ ក្នុងគោលដៅធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសកម្មភាព វប្បធម៌ ​និងសិល្បៈអាស៊ាន បន្ទាប់ពីការ​ធូរស្រាល នៃជំងឺកូវីដ-១៩ អង្គប្រជុំ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរ​ ទស្សនៈ ការយល់ដឹងគ្នាទៅវិញទៅ​មក​លើវិស័យវប្បធម៌ និងសិល្បៈ​ ជំរុញការផ្សព្វផ្សាយវិសាលភាពវប្បធម៌ ​សម្រាប់ការច្នៃប្រឌិត នវានុវត្តន៍ ​និងការបង្កើនជីវភាពរស់នៅដោយផ្អែកលើផែនការយុទ្ធសាស្ត្រ វប្បធម៌ និង សិល្បៈ ក្នុងការ​កសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក​វប្បធម៌ និងសិល្បៈ (រួមជាមួយដៃគូ សន្ទនា ​ដើម្បីធ្វើការពិភាក្សាលើរបៀបវារៈទាក់ទងនឹង បញ្ហា​ប្រឈមក្នុងការអនុវត្តសកម្មភាពវប្បធម៌ ​នាអំឡុងពេលនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដំណើរ​ឆ្ពោះ​ទៅមុខសម្រាប់វិស័យវប្បធម៌ ​និងសិល្បៈ និងពិគ្រោះពិភាក្សាគ្នាក្នុងការស្វែងរកដំណោះ​ស្រាយរួម ​ដើម្បីរៀបចំសកម្មភាពវប្បធម៌អាស៊ាន​ ប្រកប​ដោយវឌ្ឍនភាព ​និងចីរភាព៕ អត្ថបទ រដ្ឋា

សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ចេញថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

2022/10/27 01:16:13 pm        413
សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី «ជនក្បត់ជាតិ ៣ជំនាន់ » ដែលបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាណាចក្រកម្ពុជា ។

សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងថ្ម ចេញថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

2022/10/27 01:08:50 pm        916
ព្រះសីហនុ៖ សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី «ជនក្បត់ជាតិ ៣ជំនាន់ » ដែលបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងអរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់សម្តេច

2022/10/27 11:12:29 am        306
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច។សម្តេចតេជោ ហ៊ុន​ សែន បានសរសេរលើបណ្តាញសង្គមfacebookនៅមុននេះបន្តិចថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលមុិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង»៕

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

2022/10/27 10:46:27 am        603
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្វនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៧% និងសង់ស្ពានឆ្លងកាត់ផ្លូវជាតិ សម្រេចបាន ៨៨%

2022/10/27 10:11:18 am        612
ភ្នំពេញ ៖ ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨% ។ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​កន្លង​មក​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨% ។សូមជម្រាបថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយ​នឹង​ប្រែក្លាយ​ទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជ​ធានី​ភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយ​ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិសេស​ជាង​នេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់​កំពង់ផែ​ស្វ័យត​ភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ និង​ផ្លូវ​របៀង​សំខាន់​ៗ ជារបៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ។គួររំលឹកដែរថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និង​អនុវត្ត​ការងារ​ត្រួត​ពិនិត្យ​គម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

គណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ បន្ទាប់ពីជនក្បត់ជាតិ សម រង្ស៊ី បានប្រមាថថា ព្រះមហាក្សត្រជាក្បត់ជាតិ

2022/10/27 10:05:22 am        290
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានថ្កោលទោសចំពោះជនដែលបានប្រមាថព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងថាគណបក្សភ្លើងគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ការប្រកាសផ្កោលទោសនេះ ធ្វើឡើងបន្ទប់ជនក្បត់ជាតិ៣ជំនាន់ គឺទណ្ឌិតសម រង្ស៊ី ទើបតែបានថ្លែងប្រមាថព្រះចេស្តារព្រះមហាក្សត្រថា គ្មានមនសិការស្នេហាជាតិ និងជាជនក្បត់ជាតិថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្រមុខគណៈកម្មការអឺរ៉ុប រួចខ្លួនពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅសភា
10/09/2025 07:10 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថ្នាក់ដឹកនាំ និងមន្ត្រីថៃ តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិត អំពី បញ្ហាព្រំដែន
10/09/2025 07:10 PM
កម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
10/09/2025 07:10 PM
លោក Krasznahorkai ឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រឆ្នាំ២០២៥
10/09/2025 07:10 PM
កម្ពុជា ជាគោលដៅប្រកបដោយភាពស្រស់ស្អាត ភាពកក់ក្តៅ សុវត្ថិភាព សម្រាប់ទេសចរមូស្លីម
10/09/2025 07:10 PM
ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស៖ ផែនការជំនួយនឹងបរាជ័យ បើក្រុមមនុស្សធម៌គ្មានសិទ្ធិចូលពេញលេញ នៅហ្កាហ្សា
10/09/2025 06:10 PM
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ទទួលជំនួយពីធនាគារ AIIB អនុវត្តបានជាង ៩៦%
10/09/2025 06:10 PM
រដ្ឋមន្ត្រីការបរទេសតាលីបង់របស់អាហ្វហ្គានីស្ថាន ធ្វើទស្សនកិច្ចនៅឥណ្ឌា ដើម្បីសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ
10/09/2025 06:10 PM
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រដើម្បីសង្រ្គោះបឋមដល់ពលរដ្ឋរងគ្រោះគ្រោះមហន្តរាយ
10/09/2025 05:10 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ វិស័យប្រៃសណីយ៍​ពុំត្រឹមតែ​​មរតក​នៃ​ការ​ផ្តល់​សេវា​​នោះទេ តែ​ជា​វិស័យ​យុទ្ធសាស្រ្ត​ ជួយជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច
10/09/2025 05:10 PM