ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ហ៊ុន ម៉ានី ដៀលឱ្យទណ្ឌិត សម រង្ស៊ីថា ជាមនុស្សគ្មានសីលធម៌បង្ហាញចរិកស្មោកគ្រោក​ជាន់ឈ្លីរាជបល្ល័ង្គ

2022/10/25 01:38:59 pm        306
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដៀលឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាមនុស្សគ្មានសីលធម៌បែបអនាថា បង្ហាញចរិក​ស្មោកគ្រោក ដែលបានជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ខណៈទង្វើដែល​ទណ្ឌិតក្បត់ជាតិ​បានធ្វើម្តង​ហើយម្តងទៀតនេះ​ គឺមិនអាចលើកលែងឲ្យបាននោះឡើយ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់លោក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ​ជាបន្តបន្ទាប់ បង្ហាញ​ពី​សីលធម៌​បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិត សម រង្សី»។លោកបន្តថា«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តី​អគតិប្រមាថ​ដ៏ធ្ងន់ធ្ងរបំផុត ​របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវ​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សម្ការៈដ៏ខ្ពង់ខ្ពស់​បំផុតរបស់ប្រជារាស្ត្រ ​ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ​ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ»។ លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា «ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជ​បល្ល័ង្គ​របស់កម្ពុជាជាបន្តបន្ទាប់ ​បានសបញ្ជាក់ពីចរិត​ដ៏គឃ្លើន​ និង​អាកប្បកិរិយាក្បត់ជាតិ របស់​ទណ្ឌិតម្នាក់នេះ ​ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា​ នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង»។ ជាមួយគ្នានោះលោក ហ៊ុន ម៉ានី ក៏សូមឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់នេះ បញ្ឈប់នូវវិធីសាស្រ្ត​បែប​កខ្វក់ និងគ្មានការទទួលខុសត្រូវ ​ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ​ក៏ដូចជាការអុចអាល ញុះញង់​សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋ​ដែលកំពុងរួមរស់យ៉ាង​សុខសាន្ត ​ក្នុងសន្តិភាព និង​ការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថា​ការ​ធ្វើនយោបាយរបៀបលោកនេះ ហើយដែលធ្វើអោយប្រទេសកម្ពុជា​យើង​បាត់បង់មុខមាត់ និង​ផលប្រយោជន៍ ​ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕អត្ថបទ៖ បាន ចក់

ការប្រារព្ធខួប ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ គឺរំលឹកដល់​ព្រះរាជបូនីយកិច្ច​របស់ព្រះអង្គ

2022/10/25 11:26:17 am        476
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ស្ថាបនិក​មូល​និធិមុទិតា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏ជា​អ្នក​ផ្តួចផ្តើម​រៀបចំពិធីបុណ្យ និងប្រារព្ធខួប១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ បាន​មានបន្ទូល និងថ្លែងថា ការដែលធ្វើខួបគម្រប់ ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋដ៏អធិកអធមនាថ្ងៃទី៣១ ខែតុលាខាងមុខនេះ គឺ​ដើម្បី​រំលឹក​ដល់ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គ ជាពិសេស ស្នាព្រះហស្ថព្រះអង្គ​ដែល​ដណ្តើម​បាន​ឯករាជ្យ​ពី​កណ្តាប់ដៃអណានិគមនិយមបារាំងនេះតែម្តង។ មានបន្ទូលនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ទាក់ទង និង​ការ​រៀបចំ​ព្រះ​រាជ​កម្ម​វិធី​«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាល​មហោ​ស្រព​ចតុម្មុខ​មង្គល សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងថា ការសហការ​គ្នា​រវាង​មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀប​ចំ​ខួប​១០០​ព្រះវស្សា​ នៃ​ការ​ប្រសូត​របស់អតីតព្រះ មហាវីរៈក្សត្រនេះ គឺដើម្បីរំលឹកដល់ព្រះគុណបំណាច់របស់ព្រះអង្គ ប្រាប់​ដល់ក្មេងៗជំនាន់ក្រោយ អំពីស្នាព្រះហស្ថ​ជា​ច្រើន​របស់​ព្រះអង្គ​ដែល​បាន​សន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នៅក្នុងកិច្ចសម្ភាសន៍ទាក់ទងនឹងកម្មវិធីខាងលើនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា លើកឡើងថា ការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតា​ឯករាជ្យ​ជាតិ​ខ្មែរ»នេះ គឺជាការបង្ហាញនូវកតញ្ញូកតវេទីចំពោះព្រះបិតាឯករាជ្យខ្មែរ ដែល​ព្រះ​អង្គ​បាន​កសាង​មក ទុកឲ្យពួក យើង ដែលជាមនុស្សជំនាន់ក្រោយនេះ។ សូមបញ្ជាក់ថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោម​ព្រះ​រាជា​ធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែល​ត្រូវ​ជា​ខួប​គម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ។ ទស្សនីយភាពនៃព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នេះ ក៏នឹង​មាន​ការ​សម្តែង​សិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀង​ដែល​ជា​ស្នា​ព្រះហស្ថ​ព្រះ​រាជ​និពន្ធ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យអត្ថន័យ និង​កម្រង​អនុស្សាវរីយ៍ ដ៏សែនជ្រាលជ្រៅរបស់ព្រះអង្គផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ៖ កម្ពុជានៅតែមានលទ្ធភាពដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងពុំមានក្ស័យធន

2022/10/25 10:34:29 am        263
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ពុំមានក្ស័យធន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដល់ពលរដ្ឋរងគ្រោះនោះទេ ហើយ​ការទទួលបាននូវស្បៀងអាហារជាបន្តបន្ទាប់ ពីសប្បុរសជននានា មិនមែនជា​ការ​រាយ​អង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំងនោះដែរ ។ក្នុងពិធីចែកស្បៀងអាហារ និងពូជស្រូវ ដល់​ប្រជាពលរដ្ឋ​រ​ង​គ្រោះដោយ​ទឹកជំនន់​ជាង​ ៥ពាន់​គ្រួសារ​ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ ដល់ព្រះសង្ឃ សប្បុរសជននានា ដែលបានចូលរួមនូវស្បៀងអាហារ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរ​ង​គ្រោះដោយសារទឹកជំនន់ នៅឆ្នាំ២០២២នេះ ដែលសម្ដេចបានចាត់ទុកថា នេះ​ជា​ប្រពៃណី​របស់ពលរដ្ឋខ្មែរ ដែលតែងតែជួយគ្នាក្នុងគ្រាលំបាក ។សម្ដេចតេជោ បានបន្តថា សម្រាប់ការទទួលនូវស្បៀងអាហារ ពីសប្បុរសជន ជាការ​ចូលរួ​ម​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌ មិនមានការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំង មក​លើ​រាជរដ្ឋាភិបាល ។ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការចូលរួមបន្ថែមពីសប្បុរសជន ដែល​បាន​ចូល​រួមនូវអង្ករចំនួន ៥០០តោន ចំពោះរាជរដ្ឋាភិបាល ហើយសម្ដេច​បាន​បែងចែក​អង្ករ​ទាំងអស់​នោះ​ទៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងកំពង់ឆ្នាំង សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ចែកស្បៀងអាហារ និង​ស្រូវ​ពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួចរាល់ហើយ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ និងគ្រោងបន្តចែកពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តកំពង់ធំ ៕ អត្ថបទ៖  បាន សុខរិទ្ធិ

សម្តេចតេជោ៖ អ្នកពោធិ៍សាត់សូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ជា​បន្តទៀត

2022/10/25 10:16:16 am        245
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការអរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​កន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី និយាយដោយឡែក និងជារួមប្រជាពលរដ្ឋកម្ពុជានៅទូទងប្រទេស ហើយសម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ខណៈ អញ្ជើញ​ចុះ​ជួបសំណេះសំណាល ចែកស្រូវពូជ និង​ស្បៀង​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តពោធិ៍សាត់ជាង ៥០០០គ្រួសារ នៅ​ព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២នេះ។សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលចោលប្រជាជនម្តងណាទេ ដូច្នេះ​សូម​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខជានេះបន្តទៀត។សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តាំផ្ញើ ថ្លែងអំណរ​គុណ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាកន្លងមក និងសូមបន្តគាំទ្រ តទៅទៀត​។​ សម្តេច​បញ្ជាក់​ថា អត្រាអ្នកបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់​មាន​អត្រា​ខ្ពស់​ណាស់​រហូត​ដល់​ជាង៩៣% ហើយសង្ឃឹមថា​៩៣%​ដែល​បោះជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នឹង​នៅ​តែ​បន្ត​បោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​។​ សម្តេច​មាន​ប្រសាសន៍​ថា បើទោះបីជាពួកបក្សប្រឆាំងថាសម្តេចដើរឃោសនាបោះឆ្នោត ប៉ុន្តែសម្តេច​ថា​បើបង​ប្អូន​ធ្លាប់​បាន​បោះឆ្នោតឆ្នោតជូនហើយ អ៊ីចឹងសូមបន្តបោះទៀតទៅ មិនខុសអីទេ ព្រោះ​ច្បាស់​ណាស់​ថា​ការ​ដែលគេថាមុខដដែលៗនោះ គឺពិតណាស់ ,មុខដដែលៗ​នេះ​ហើយ​ដែល​បាន​យក​អង្ករ យកស្រូវ​ពូជ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ខណៈ​មុខ​ពួក​ប្រឆាំង​​មិ​ន​ដឹងនៅឯណា ពោលគឺចាំតែដល់​ខែ​បោះឆ្នោត​ទើប​មក​រក​សន្លឹក​ឆ្នោត​។​ សម្តេចថា គេថាអ្នកកាន់អំណាចមុខដដែលៗ ប៉ុន្តែពួកបក្សប្រឆាំងក៏មុខដដែលៗដូចគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនឲ្យចាកចេញពីគណបក្សមួយ ដែល​កំពុង​ផ្សារភ្ជាប់​ជាមួយ​ជន​ក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ

2022/10/25 10:02:04 am        426
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋមួយចំនួន ឲ្យចាកចេញជាបន្ទាន់ពីគណបក្សនយោបាយមួយ ដែល​កំពុង​ផ្សារ​ភ្ជាប់​ជាមួយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែល​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងថា​ «មិនមានមនសិកាជាតិ និងក្បត់ជាតិ» ជាដើម​នោះ។​ ថ្លែងនៅក្នុងឱកាសអញ្ជើញចែកស្រូវពូជជូនដល់បងប្អូនប្រជាកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះជនក្បត់ជាតិបីជំនាន់ (ទណ្ឌិតសម រង្ស៊ី) មិនត្រឹមតែជេរប្រមាថសម្តេចប៉ុណ្ណោះទេ តែជនក្បត់ជាតិ​រូប​នេះ​បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នាទៀត ខណៈ​ការ​ប្រមាថ​នេះ​ត្រូវ​បានប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ បណ្តា​គណបក្ស​នយោបាយ​ផ្សេងៗ​កំពុង​ធ្វើ​ការ​ថ្កោលទោសយ៉ាងដាច់អហង្ការផងដែរ។សូមបញ្ជាក់ថា ក្រោយពីជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី បាន​ចេញ​វិដេអូឃ្លីប​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទូទាំង​នគរថា​ «មិនមានមនសិកា»ជាតិ និង«ក្បត់ជាតិ»នោះ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ រួមទាំង បណ្តាគណបក្សនយោបាយមួយចំនួនបាន ចេញ​សេចក្តី​ថ្លែង​ការណ៍ និងញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់នេះ។បងប្អូនប្រជាពលរដ្ឋ ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ទៅ​លើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ាន​ប្រព្រឹត្ត​អំពើ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយ៉ាងដាច់ហង្ការផងដែរថា សម្តេចត្រូវ​តែ​កំចាត់​ចោល​ឲ្យ ខាងតែបានចំពោះជនក្បត់ជាតិបីជំនាន់ និងបក្សពួក មិនថាកាលៈទេសៈណានោះឡើយ ដែល​ព្យាយាមបំផ្លិតបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃ និងបានជេរ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​ទាំង​អស់​នៅ​ទូទាំ​ង​ប្រទេស​នោះ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីផ្ដល់ស្រូវពូជ​ជូនកសិកររងគ្រោះ​ដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់

2022/10/25 08:03:16 am        417
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០​គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់។ សូមជម្រាបថា ខេត្តពោធិ៍សាត់ បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក​, ប៉ះពាល់​ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀស​ប្រជាជន​រយៈ​ពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់នៅពោធិ៍សាត់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌល​សុខភាព​ចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវ​កៅ​ស៊ូ​ចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់​អណ្តូង​ទឹក​ចំនួន​ ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។គ្រោះទឹកជំនន់នៅពោធិ៍សាត់ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាត​ស្រូវ​ចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨​ហិកតា,​ ប៉ះពាល់​ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖  - សម្តេចតេជោ ហ៊ុន សែន នៅតែសម្តែងសមានទុក្ខ និងសោកស្តាយបំផុត ចំពោះ​ហេតុយការណ៍​ស្លាប់​បាត់​បង់ជីវិតសិស្សសាលាចំនួន ១១នាក់ ដោយលិចទូក-ដចម្លង នៅឃុំកំពង់ភ្នំ ស្រុក​លើដែក ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលជាផ្នែក​មួយ​នៃ​មហន្តរាយ​ដោយ​ទឹក​ជំនន់​ផង​ដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយ ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋនោះទេ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង​មហន្ត​រាយ​ធម្ម​ជាតិ ជាយថាហេតុណាមួយ ដែលយើងមិននឹកស្មានដល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងកោតសរសើរ ដល់​ឯក​ឧត្តម​នាយក​ឧត្តម​សេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបាន​ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​រង​គ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបន្ទូលផ្តាំផ្ញើ សាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ជូន​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្មីៗនេះសម្តេចទើបបានទទួលជំនួយជាអង្ករចំនួន ៧០០​តោន​បន្ថែម​ទៀត ពីសប្បុរសជនក្នុងស្រុក ដោយសម្តេចបានចែកចែកទៅកាន់បណ្តាខេត្តនានា ដែល​មានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយអ្នកដែលទទួលបន្ទុកក្នុងការដឹកជញ្ជូន និង​ចែង​ចែក គឺឯកឧត្តម នាយកឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែល​ជឿ​ជាក់​​លើ​ការដឹកនាំរបស់សម្តេច ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះ​ភ្លូក​ទឹកភ្លូកដី ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។សម្តេចតេជោ ហ៊ុន សែន ជឿ​ជាក់​ថា «ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ នៅតែ​បន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ការ​បោះឆ្នោត​នា​ពេលបន្តបន្ទាប់នៅពេលក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជនខ្មែរ ដើម្បី​ប្រជាពលរដ្ឋខ្មែរ។ សម្តេចបញ្ជាក់ថា «យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬ​រង​ភាព​លំបាក​លំបិន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយឡើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល ៥ថ្ងៃហើយ ដែល​កម្ពុជា​មិន​មាន​ករណីឆ្លងថ្មីដោយជំងឺកូវីដ-១៩ ហើយមានរយៈពេលច្រើនខែហើយ ដែលកម្ពុជា​មិន​មាន​ករណី​ស្លាប់​ថ្មី​ដោយជំងឺកូវីដ-១៩ ដែលជាភាពជោគជ័យ នៃវិធានការសុខាភិបាល និង​ប្រសិទ្ធ​ភាព នៃគុណភាពវ៉ាក់សាំងកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួន ពី​ការ​ឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រម​ទាំងនាំ​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ទាំងដូសមូលដ្ឋា និងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន​សែន ប្រកាស​ថ្កោល​ទោស​ដាច់​អហង្ការ​បំផុត​ចំពោះ​ទណ្ឌិត​ជាប់​ទោស​ក្បត់​ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ថា«មិនមានមនសិកាជាតិ និងក្បត់ជាតិ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាព​សស្រាក់​សស្រាំចុះ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ការ​ជន់​លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែល​យើង​រក​បាន​ដោយ​លំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនថែមទៀត នូវ​ការ​បោះឆ្នោត​នា​ពេល​ក្រោយៗទៀត។សង្កថា​សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៧ និង៥៤នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

2022/10/25 07:05:55 am        278
ពោធិ៦សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា៕

ក្រសួងយុត្តិធម៌ ថ្កោលទោសដាច់អហង្ការបំផុតចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រជាថ្មីទៀត

2022/10/24 03:37:25 pm        308
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រជាជាតិខ្មែរទូទាំងនគរថា«មិនមានមនសិការជាតិ និងក្បត់ជាតិ»។យោងតាមញត្តិរបស់ក្រសួងយុត្តិធម៌ ដែលបានចេញនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​នៃក្រសួង​យុត្តិធម៌ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។ញត្តិរបស់ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ទៀតថា «ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ខាងលើនេះ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និង​ជា​រដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា«ក្បត់ជាតិ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ​បំផុតចំពោះអង្គ ព្រះមហាក្សត្រ ​និងអតីតព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ក៏ដូចជាចំពោះ​ប្រជាជាតិខ្មែរទាំងមូល»។តាមរយៈញត្តិនេះក្រសួងយុត្តិធម៌ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យ​បាន​ម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ាន​ប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាច​អត់ឱន​ឱ្យ​បានជា​ដាច់ខាត។ យើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្ត្រខ្មែរគ្រប់រូបសូមប្ដេជ្ញា ​និង​ប្រកាស​ជា​ឱឡារិក​ថា នឹង​បន្តគោរពគាំទនិងដង្ហែតាមអង្គ ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ដែលជា​ឥស្សរជន​ស្នេហាជាតិកំពូល ​និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នា​ដែល​ជាប្រជានុរាស្ត្រខ្មែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជាត្រៀមរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

2022/10/24 01:30:39 pm        533
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ថ្លែងថា រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជាបានត្រៀមរួចរាល់ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ​ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ការថ្លែងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ធ្វើឡើងក្នុងពេល​អញ្ជើញដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ​បានមានប្រសាសន៍ថា ជំនួសមុខអោយ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​អាយប៉ាលើកទី៤៣ សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មការរៀបចំ ប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូសភាកម្ពុជា ​ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ​ដ្ឋាន​ជាតិអាយប៉ា-កម្ពុជា ដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យ​ឡើងវិញនូវវឌ្ឍនភាព​ការងារ​ចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ខាងមុខ និងកិច្ចប្រជុំទល់​មុខគ្នា​រវាង​ថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស៉ស្ទើតែត្រៀម​រៀបចំរួចរាល់​ឣស់ហើយនៅតែបន្តឹចបន្តួចដែលទាមទាឣោយគ្រប់ផ្នែកទាំងឣស់ពិនិត្យបន្ថែមទៀត ដើម្បីឣោយ​បានរលូនល្អ។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព​ការងារ​របស់អគ្គលេខាធិការដ្ឋានអាយប៉ា ដោយបានរៀបចំលិខិតអញ្ជើញកម្មវិធីប្រជុំ ប្រធានបទ បូលបទនិងផ្ញើរជូនប្រទេសជាសមាជិកអន្តរសភាអាស៊ាន ​និងប្រទេសសង្កេតការណ៍រួចរាល់អស់​ហើយ ខណៈឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ ​បានត្រៀមរួចរាល់។ដោយឡែក​អនុគណៈកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធ​និង​អនុគណៈកម្មាធិការជំនាញនានារួមមាន ​អនុគណៈកម្មការឯកសារ អនុគណៈកម្មការ ​សន្តិសុខ អនុគណៈបដិសណ្ឋាកិច្ច និងអនុគណៈកម្មការហិរញ្គវត្ថុ បានត្រៀមរួចរាល់អស់ហើយដែរ។ទន្ទឹមនិងនោះឯកឧត្តម ​ស៊ូ ភិរិន តំណាងអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានប្រជុំឯកភាពគ្នា​រួច​រាល់លើគម្រោងចំណាយ តាមអនុគណៈកម្មាធិការនីមួយៗ។ ក្នុងនោះ ក៏មានការត្រៀមពីដំណើរទស្សនកិច្ចរបស់ប្រទេស ​កូរ៉េ ប៉ូឡូញ អាហ្សាក់បៃហ្សង ​នេប៉ាល់ ហើយ​និងចូលរួមសង្កតការណ៍ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣ផងដែរ។បន្ថែមលើសពីនេះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូនចំពោះថ្នាក់​ដឹកនាំ​នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា​ ក្រុមប្រឹក្សាយោបល់ តំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ដែលបានយកចិត្តទុកដាក់​ក្នុងការត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភា​អាយប៉ា​និងប្រមុខដឹកនាំអាស៊ានដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់និងយកបទ​ពិសោធន៍​ដែលធ្លាប់ធ្វើនៅក្នុងមហាសន្និបាតអន្តរសភា​អាស៊ាន​នាពេលកន្លង​ទៅ​ដែល​កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ​នឹងប្រព្រឹត្តទៅ​រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២៕ អត្ថបទ៖ សេក ឧត្តម

ពលរដ្ឋជាង៦ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតរួចរាល់ក្នុងរយៈពេល៤ថ្ងៃ

2022/10/24 01:20:04 pm        296
ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នេះ ពលរដ្ឋជាង៦ម៉ឺននាក់ បានទៅចុះ ឈ្មោះបោះឆ្នោតរួចរាល់។ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយ នៅថ្ងៃទី២៤ ខែតុលា នេះ បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីបួន ​នៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២) ​នៅទូទាំងប្រទេស គឺ ប្រជា ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង២ម៉ឺននាក់។ អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញ​ពីបញ្ជីបោះ ឆ្នោត ​មានចំនួនជាង៧០០០នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៨៣៩នាក់។ អ្នកដែលបាន ផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង៥០០០នាក់។ដោយឡែកសម្រាប់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលានេះ លទ្ធផលដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៦ម៉ឺន៤០០០នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពី បញ្ជីបោះឆ្នោត មានចំនួនជាង២ម៉ឺន៩០០០នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៣.៥៣២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺន៩០០០នាក់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២​ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមាន អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ​ឲ្យការ​ចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២២ ​នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួលបន្ទុកជា​មន្រ្តី​ចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅ​ការិយាល័យ​ចុះឈ្មោះបោះឆ្នោត ណាមួយក្នុងឃុំ សង្កាត់​ ដែលខ្លួនកំពុងរស់នៅ។ ត្រូវមាន​អាយុពី១៨ឆ្នាំឡើង គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ៕អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ
10/09/2025 10:10 PM
បញ្ហាទឹកជន់លិចផ្លូវនៅតំបន់បឹងព្រលឹត កំពុងត្រូវបានដោះស្រាយបន្ទាន់ ដើម្បីឲ្យវិលទៅរកប្រក្រតីភាព ក្នុងពេលឆាប់ៗបំផុតខាងមុខ
10/09/2025 09:10 PM
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
10/09/2025 09:10 PM
សិក្ខាសាលាស្តីពី “យើងទាំងអស់គ្នាត្រូវតែចូលរួមលើកកម្ពស់តួនាទីរបស់យុវជនក្នុងបុព្វហេតុអភិវឌ្ឍ និងការពារជាតិ”
10/09/2025 08:10 PM
សៀវភៅ «Cambodia Muslim Friendly» នឹងជំរុញកំណើនទេសចរណ៍មូស្លីមមកកាន់កម្ពុជា
10/09/2025 08:10 PM
កម្ពុជា ប្រាប់ UN៖ពីមុន មិនដែលមានលិខិតតុបករណ៍ច្បាប់គ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនដែលត្រូវបានមិនអើពើដូចបច្ចុប្បន្ន
10/09/2025 08:10 PM
វិមានក្រឹមឡាំង បដិសេធអ្វីដែលថា កិច្ចប្រឹងប្រែងរុស្ស៊ី-អាមេរិក ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន លែងមានសន្ទុះ
10/09/2025 08:10 PM
អេស្ប៉ាញភាគខាងកើត បានចេញការប្រកាសអាសន្នពណ៌ក្រហម សម្រាប់ភ្លៀងធ្លាក់ខ្លាំង
10/09/2025 08:10 PM
ផ្លូវជនបទនៅជិតព្រលានយន្តហោះថ្មី បានកំពុងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន
10/09/2025 08:10 PM
រដ្ឋមន្រ្តីសុខាភិបាល «ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»
10/09/2025 08:10 PM