សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់

2022/11/01 07:15:59 am        370
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូន​និស្សិត​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។យោងតាមរបាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ៕

ប្រធាន គ.ជ.ប ទោះអាកាសធាតុបន្តរំខាន ប៉ុន្តែមិនរាំងស្ទះដល់ការចុះឈ្មោះបោះឆ្នោតនោះទេ

2022/10/31 12:57:24 pm        624
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ទោះបីមានការិយាល័យចុះឈ្មោះបោះឆ្នោតខ្លះរងផលប៉ះពាល់ដោយសារបញ្ហាគ្រោះធម្មជាតិ ប៉ុន្តែមិនមានការរំខានខ្លាំងដល់ការចុះឈ្មោះបោះឆ្នោតទាំងមូលនោះទេ។បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅរយៈពេលជាងមួយសប្តាហ៍​ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប) បានអញ្ជើញចុះពិនិត្យតាមបណ្តាការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ចំនួន៦នៃខណ្ឌពោធិ៍សែនជ័យ និងកំបូល ដោយឯកឧត្តម បានសំណេះសំណាលជាមួយប្រជាពលរដ្ឋចុះឈ្មោះថ្មី និង​អ្នកផ្លាស់ទីលំនៅចាស់មកពីទីលីនៅថ្មីជាដើម។ ក្រោយពីអញ្ជើញត្រួតពិនិត្យការចុះឈ្មោះ ឯកឧត្តម ប្រាជ្ញ ចន្ទ​ បានឱ្យដឹងថា តាមការសង្កេត​នៃ​ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗមិនមានបាតុភូតអ្វីកើតឡើង ក្រៅពីមានការរំខាន​ដោយសារបញ្ហាអាកាសធាតុនោះទេ។ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ លើកឡើងថា រយៈពេល១១ថ្ងៃនេះ​សង្កេតឃើញមានសម្ទុះ​ប្រជា​ពលរដ្ឋ​អញ្ជើញចូលរួមចុះឈ្មោះបោះឆ្នោតជាង ១៥ម៉ឺននាក់ ជាមួយនឹងការសហការយ៉ាង​ល្អប្រសើររវាងក្រុមមន្រ្តី ​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។នាឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ទាំង​អស់នៅទូទាំងប្រទេស ​សូមអញ្ជើញពិនិត្យបញ្ជីឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត ដើម្បីមាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតសម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​មានរយៈពេល៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ​ខែធ្នូ ឆ្នាំ២០២២ ហើយឯកសារប្រើប្រាស់​សម្រាប់ការ​ចុះ​ឈ្មោះបោះឆ្នោត​គឺ​តម្រូវឱ្យ​មាន​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរដែលមានសុពលភាពតែប៉ុណ្ណោះ ក្នុង​ករណីហួសសុពលភាពប្រជាពលរដ្ឋត្រូវទំនាក់ទំនង​ទៅក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដើម្បីទទួល​បានឯកសារបម្រើដល់ការចុះឈ្មោះបោះឆ្នោត៕ អត្ថបទ៖ សេក ឧត្តម 

អ្នកនាំពាក្យ៖ ការឈ្មោះបោះឆ្នោតក្នុងអាណត្តិនេះ យុវជនចាប់អារម្មណ៍ច្រើនជាងពេលមុន

2022/10/29 01:29:49 pm        939
ភ្នំពេញ៖ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅអាណត្តិនេះ យុវជនមានអាយុ ១៨ឆ្នាំ កំពុង​ស្ទុះស្ទា​ទៅចុះបោះឆ្នោតច្រើនជាងអាណត្តិមុន។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី២៩ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ​ដែលហៅកាត់ថា គ.ជ.ប បានលើកឡើងថា តាម​ការ​សង្កេត​ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃមកនេះ យុវជនអាយុ១៨ឆ្នាំ ​មានការចាប់អារម្មណ៍ទៅនឹងការចុះឈ្មោះបោះឆ្នោតច្រើនជាង​អាណត្តិមុន។ ការចាប់អារម្មណ៍នេះ ​គឺ​ដោយសារពួកគាត់យល់ដឹងពីសារៈសំខាន់​នៃ​ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ។សម្រាប់យុវជន និងពលរដ្ឋទូទៅ ​មកចុះឈ្មោះនៅសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ រាជ​ធានី​ភ្នំពេញ បានលើកឡើងដែរថា​ បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចរាល់​ គឺសប្បាយចិត្ត ព្រោះបាន​បំពេញកាត្វកិច្ចជាពលរដ្ឋល្អ ​អាចទៅបោះឆ្នោតជ្រើសរើស​ថ្នាក់ដឹក​នាំ​ដែលខ្លួនពេញចិត្ត និង​មានសមត្ថភាពគ្រាប់គ្រាន់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២​ ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃទី​២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយ​ចំនួន​ក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ ​ត្រូវបង្ហាញខ្លួន និងមាន​អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ​ដែលមាន​សុពលភាព ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹម​ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ​ដែល​ជាថ្ងៃបោះឆ្នោត​ ពោលគឺត្រូវកើតមុន ​ឫត្រឹមថ្ងៃទី២៤ខែកក្កដា ​ឆ្នាំ២០០៥ និង មាន​លំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែល​សាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ខេត្តកំពង់ធំ

2022/10/29 11:52:39 am        254
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបអញ្ជើញសំណេះសំណាលជាមួយជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ធំ។តាមរបាយការណ៍ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអោយដឹងថា នៅទូទាំងខេត្តកំពង់ធំមានមន្ត្រីរាជការស៊ីវិលកំពុងបំពេញការងារសរុបចំនួន ៧,៩៣៧នាក់ ក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្រុមប្រឹក្សាក្រុងស្រុក ១៦៩នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់ ៥៨៥នាក់។ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់វិញ គឺគណៈបញ្ជាការឯកភាពខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុង ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ ការបង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសធនធានធម្មជាតិមាន នេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃជាដើម និងពាក់ព័ន្ធបទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាដើម ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំពិសេសការទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំសារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ ក្នុងខេត្តកំពង់ធំទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩។សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ធំដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការរីកចម្រើន៕

សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយគ្រែនតាមទូរស័ព្ទនៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ

2022/10/29 11:29:10 am        309
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ជួបពិភាក្សាការ ងារមួយចំនួនជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយគ្រែន តាមរយៈទូរស័ព្ទនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈ​កិច្ចពិភាក្សា​នេះ​ក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការអាស៊ាន និងអ៊ុយគ្រែន។ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូន​កសិករ​ជាង​៦ពាន់​គ្រួសារ​ដែល​រងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចនឹងជួបសន្ទនា ជាមួយ​ប្រធានាធិបតី​អ៊ុយគ្រែន តាមទូរស័ព្ទ ដោយកិច្ចសន្ទនានេះគឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​ប្រធានាធិបតីអ៊ុយគ្រែន ដែលចង់ជួបពិភាក្សាជាមួយសម្តេចក្នុងនាមប្រធានអាស៊ាន។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​នាម​សម្តេច ជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ សម្តេចក៏បានអញ្ជើញលោក វីឡាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ប្រធានាធិបតី​រូប​នេះ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសអ៊ុយគ្រែន និងក្រសួងការបរទេសនៃប្រទេសអេស្បាញ និងចុះហត្ថ​លេខា​ជា​មួយ​សម្តេច ដែលជាប្រធានអាស៊ានក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន-អ៊ុយ​គ្រែន​ និងអេស្បាញ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ អំពាវនាវពលរដ្ឋមានការប្រុងប្រយ័ត្ន បញ្ហាជំងឺអេប៉ូឡាកំពុងផ្ទុះនៅតំបន់អាហ្វ្រិក

2022/10/29 10:59:42 am        265
កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាជំងឺអេប៉ូឡា ដែលបាន​ផ្ទុះឡើង​ជាថ្មី នៅតំបន់អាហ្រ្វិក ហើយធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ។ក្នុងពិធីសំណេះសំណាល ផ្ដល់ពូជស្រូវ និងស្បៀង​អាហារ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជាង ៦ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំងឺអេប៉ូឡា កំពុងកើតឡើងនៅក្នុងប្រទេសអ៊ូហ្គង់ដា ស្ថិត​ក្នុង​តំបន់​អាហ្រ្វិក បានបណ្ដាលឲ្យអ្នកជំងឺមួយចំនួនស្លាប់រួចទៅហើយ ដែលបញ្ហាជំងឺនេះ អាច​នឹង​ឆ្លង​ចូល​មក​ប្រទេសកម្ពុជាយើង ដូចនេះសូមពលរដ្ឋមានការប្រុងប្រយ័ត្ន រួមទាំង​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ។បើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ គឺគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ជំងឺ​អេប៉ូឡា នៅក្នុងប្រទេសអ៊ូហ្គង់ដា បានស្លាប់បាត់បង់ជីវិតចំនួន២៩នាក់ ហើយ​មាន​ឆ្លង​ជា​ច្រើន​ករណី​ទៀត ។ជាមួយនេះ សម្ដេចតេជោ ក៏បានរំលឹកផងដែរ ដល់​ប្រជាពលរដ្ឋ​បន្ត​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ-១៩ មានបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ រួមទាំងការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​ដូស ខណៈមានពលរដ្ឋប្រមាណ៤លាននាក់ទៀត នៅមិនទាន់បានចាក់ដូសទី៣ ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កម្ពុជាមិនមានការខ្វះខាតវ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ដែលបច្ចុប្បន្នមានស្តុកនៅក្នុងឃ្លាំងចំនួនជាង ៨លានដូស ហើយនៅ​សល់​វ៉ាក់សាំង​ជា​ជំនួយរបស់ចិន និងអាមេរិក សរុបប្រមាណជាង ២០លានដូសទៀត ។ ដោយសម្ដេច​ក៏​បាន​អំពាវ​នាវបន្ថែមផងដែរ ដល់ប្រជាពលរដ្ឋ សូមទៅចាក់វ៉ាក់សាំងតាមចំនួនដូស ឲ្យ​បាន​គ្រប់​គ្នា​៕ អត្ថបទ៖ បាន សុខរិទ្ធិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីផ្ដល់ពូជស្រូវជូនកសិករដែលរងគ្រោះ​ដោយទឹកជំនន់​នៅខេត្តកំពង់ធំ

2022/10/29 08:00:32 am        473
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលផ្តល់ស្រូវពូជ និង​ស្បៀង​អាហារ ជូនកសិករជាង ៦ពាន់គ្រួសារដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំនាពេលនេះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា ជាអម្ចាស់ ក្នុងព្រះរាជពិធីខួបគម្រប់១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។- សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ គ្រង​ព្រះបរម​សិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនឱ្យគេដៀលថា «អាអត់ពូជនោះទេ»។ ពាក្យថា អត់ពូជនេះ សម្តេចចង់បញ្ជាក់ថា មិនឱ្យប្រជាពលរដ្ឋ ដែលជាប្រជាកសិករ អត់ពូជស្រូវ ពូជដំណាំ សម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីណាមានការលំបាក ទីនោះតែងមានមុខអាជ្ញាធរ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅដល់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហា​លំបាក​របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ​ជាយថាហេតុ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្រាបបង្គំអរគុណ ដល់សម្តេចសង្ឃទាំងពីរគណៈ ដែល​បានបរិច្ចាគបច្ច័យ(ជាថវិកា)ជូនដល់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយការ​លំបាក​របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជនក្នុងស្រុកទាំងអស់ ដែល​​មានសមានចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បី​ដោះស្រាយ​ការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចយល់ណាស់ ពីការលំបាករបស់ប្រជាពលរដ្ឋ ព្រោះសម្តេច ក៏កើតចេញពីកូនកសិករធ្វើស្រែ-ចំការដែរ។ សម្តេចបាននិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ជីវិតអ្នកចំការ វាសនាអ្នកស្រែ» ដែលរៀបរាប់យ៉ាងលម្អិត ពីជីវិតកសិករ ជាពិសេសពេលមានគ្រោះធម្មជាតិផ្សេងៗ ដែលនឹកស្មានមិនដល។- សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលឡើងកាន់តួនាទីកំពូលរបស់ជាតិ បានឡើងប្រកាសប្តេជ្ញា និងត្រូវបានកត់ត្រាយ៉ាងច្បាស់ថា «សម្តេចមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬរងភាពលំបាកលំបិន ដោយយើងមិនបានដឹង និងមិនមានដោះស្រាយនោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​បន្តមាន​វិធានការ​ការពារ​ខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នា​ទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាម​ការណែនាំ​របស់គ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានៅសល់វ៉ាក់សាំងកូវីដ-១៩​ ជាង ៨លានដូលទៀតស្តុកទុកក្នុងឃ្លាំងបម្រុងទុក ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះមានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលានដូសទៀត បានបញ្ជាទិញទីមិត្តចិន និងអាមេរិក ហើយវ៉ាក់សាំងនោះ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់គណបក្សភ្លើងទៀន និងសមាជិក សមាជិកា គណបក្សភ្លើងទៀននៅតាមមូលដ្ឋាន ដែលបានចេញញត្តិថ្កោលទោសជនទាំងឡាយ ដែលសំដៅលើជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរមិនអាចទទួលយក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីមិនអត់ឱន ឬលើកលែងឱ្យបក្សណាក៏ដោយ ឬជនណាក៏ដោយ ដែលភ្ជាប់ខ្លួនទៅជាមួយជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិសាសន៍ និងប្រជាជនខ្លួនឯង ព្រមទាំងប្រមាថព្រះករុណា ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួនពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។ សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង៨និង០២នាទី។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

2022/10/29 06:53:40 am        354
កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦.៨៤៤គ្រួសារ មកពី៩ក្រុង-ស្រុក , ៤៨ ឃុំ-សង្កាត់ និង២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះករុណាក្នុងឱកាសព្រះរាជពិធីខួបគម្រប់១៨នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

2022/10/29 06:29:38 am        218
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្វាយព្រះពរបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ក្នុងព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩ តុលា ២០០៤ - ២៩ តុលា ២០២២) នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ»៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកពាក់ព័ន្ធ រួមគ្នាពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២

2022/10/28 09:17:35 am        477
ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តេីមដំណេីរការនៃការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ"ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២"ស្ថិតនៅអគារមជ្ឈមណ្ឌលតាំងពិព័រណ៌កោះពេជ្រ។ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ រៀបចំឡេីងដើម្បីផ្តល់នូវទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ ​មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះ​បណ្តាល ដៃគូអភិវឌ្ឍន៍ និង​អង្គការ​ជាតិ-អន្តរជាតិ ​ចូលរួម​តាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវ​ឱកាសការងារ​ថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យ​និងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំង​វិស័យសេវាកម្មផ្សេងៗ ហើយ​រំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែង​ប្រមាណ ៣ ម៉ឺននាក់។ ពិព័រណ៍នេះធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ពិព័រណ៍​ការងារមួយនេះ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុង​ដំណើរការផ្តល់សេវាការងារ ដែលមាន លក្ខណៈប្រមូលផ្តុំ​ នូវព័ត៌មាននិងកាលានុវត្តភាព ​ហើយ​ត្រូវបានរៀបចំ​ឡើង​ក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារមុខរបរនិងការងារ (NEA)។ គោលបំណងសំខាន់បំផុតនៃកម្មវិធីនេះដែរ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរក​ការងារ​ដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្ម​តាម​តម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួន​ចូល​ការងារ​យ៉ាង​សកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM