សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ហ៊ុន ម៉ាណែត អបអរសាទរលោក ស៊ី ជីនពីង ជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនជាថ្មី

2022/10/24 11:50:41 am        326
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូនដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបាន​ជាប់ឆ្នោត​ជាថ្មីទៀត ជាអគ្គលេខាធិការគណបក្ស​កុម្មុយនិស្ត​ចិន​(CPC)នៅក្នុងសមាជជាតិរបស់​គណបក្សខ្លួន ​លើកទី២០កាលពីពេលថ្មីៗនេះ។យោងតាមសារលិខិតអបអរសាទរ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ​ដោយ ឯកឧត្តម ត្រូវបានជាប់ឆ្នោត​សារជាថ្មីម្តងទៀត ជា អគ្គលេខាធិការគណបក្សកុម្មុយនិស្តចិន (CPC) នៅ​ក្នុង​សមាជជាតិ​របស់គណបក្សកុម្មុយនិស្តចិនលើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (CYCPP) ខ្ញុំសូមសំដែងនូវការអបអរសាទរ ​និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម»។តាមរយៈសារលិខិតអបអរសាទរនេះ ​លោក ហ៊ុន ម៉ាណែត បានបន្តថា «ខ្ញុំក៏សូមឆ្លៀតឱកាស​នេះផងដែរ ដើម្បីអបអរការបិទបញ្ចប់ដោយជោគជ័យសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ​ នឹងពិតជារួមចំណែកដល់ការបន្ត កសាងរបស់​ប្រទេស​ចិន ​ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិត លក្ខណៈពិសេសរបស់ចិន។លោក បន្តថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនសហគមន៍​អន្តរជាតិបានកោតសរសើរ​ចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិនលើការកាត់បន្ថយភាពក្រីក្រ ​វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ​លើសពីនោះទៅទៀត ​ភាពបុរសកម្មរបស់គណបក្សកុម្មុយនិស្តចិន ​ក្នុងការកសាង «សហគមន៍​នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ» បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់​មនុស្ស​ជាតិទាំង​មូល។ លោក បានសង្កត់ធ្ងន់ទៀតថា«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ​ជាមួយនឹងគតិបណ្ឌិត និង​ភាពជាអ្នកដឹកនាំ​ពោរពេញដោយសមត្ថភាព​ របស់ឯកឧត្តម (លោក ស៊ី ជិនពីង) គណបក្ស​កុម្មុយនិស្តចិន នឹងបន្តកសាង​សមិទ្ធផល​ជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់​ ប្រជាជនចិន និងពិភព​លោកទាំងមូល»។តាមលិខិតដដែលនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «ចំពោះទំនាក់ទំនងទ្វេភាគី​កម្ពុជា-ចិនវិញ ​មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយរបស់ប្រទេស​ទាំងពីរបានវិវត្តកាន់តែរីកចម្រើន ​ដោយសារជំនឿទុកចិត្ត ​និងទំនាក់ទំនងដ៏ស្អិត រមួលរវាងថ្នាក់​ដឹកនាំ​នៃគណបក្សប្រជាជនកម្ពុជា ​និងគណបក្សកុម្មុយនិស្តចិន។ ប៉ុន្មានឆ្នាំមកនេះគណបក្សនៃប្រទេសទាំងពីរ បានពង្រឹងមិត្តភាពដែកថែបដោយផ្អែកលើការគោរព​គ្នា​ការ​យោគយល់គ្នា​ និងផលប្រយោជន៍ទៅវិញទៅមក។​ជាការពិតមិត្តភាពនេះ បានក្លាយជា​គំរូ​មួយ​នៅក្នុងទំនាក់ទំនងអន្តរជាតិ»។លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល លោក​សូមប្តេជ្ញា​យ៉ាងពេញលេញក្នុងការបន្តជំរុញបន្ថែមនូវមិត្តភាពជាប្រពៃណី រវាងយុវជននៃ​គណបក្សប្រជាជន​កម្ពុជា​ និងយុវជនរបស់គណបក្សកុម្មុយនិស្តចិន ដែលស្ថិតក្រោមការ​ដឹកនាំ​ផ្ទាល់​របស់ប្រមុខគណបក្សទាំងពីរ កម្ពុជា-ចិន​ ព្រមទាំងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់​ប្រជាជនយើង៕អត្ថបទ៖ បាន ចក់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

2022/10/24 11:38:00 am        345
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គម​និយមវៀតណាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ច​សហប្រតិបត្តិការ​រវាងប្រជាជន ​និងប្រទេសទាំងពីរ ​និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនិងរដ្ឋសភា​វៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប ​អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើត​ទំនាក់ទំនង​ការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។ក្នុងអំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម​ រួមមាន៖ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​ ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ​ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ ​នាយករដ្ឋមន្ត្រីវៀតណាម ​ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕អត្ថបទ៖ បាន ចក់

បទអត្ថាធិប្បាយនយោបាយ ៖ “ជនក្បត់ជាតិ៣ជំនាន់​ស​ម រង្ស៊ី” ទុកមិនចំណេញ កម្ចាត់ចេញរឹតតែមិនខាត

2022/10/24 10:39:10 am        630
មានសារជាតិមិនខុសពីជីតា និងឪពុក ទណ្ឌិត សម រង្ស៊ី បានបន្ដប្រព្រឹត្ដទង្វើដ៏គួរឱ្យស្អប់ខ្ពើម គឺ​ការព្យាយាមបំផ្លិចបំផ្លាញប្រទេស និងប្រជាជនកម្ពុជាម្ដងហើយម្ដងទៀត ដូច្នេះពិតជាសម​ណាស់​នឹង​ឈ្មោះថ្មី “ជនក្បត់ជាតិ៣ជំនាន់”។ ខ្ចាត់ព្រាត់ពីប្រទេសកំណើតរត់ភៀសខ្លួនដល់បរទេស តែ​ជន​នេះមិនព្រមសម្ងំលាក់ខ្លួនឱ្យស្រួលនោះទេ បែជា​ប្រឹង​កៀរ​គរ​គ្នី​គ្នា​រិះរក​មធ្យោបាយ​បំផ្លាញ​ដែន​ដី​កំណើត ចង់ធ្វើជាសត្រូវប្រឆាំងនឹងជាតិសាសន៍ឯងទៅវិញ។ រឿងដែលហួសចិត្ដថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសក្ដែងៗញុះញង់ឱ្យពលរដ្ឋ និងកងទ័ព​ងើប​បះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងរស់ក្រោមម្លប់សន្ដិភាព ដោយស្រែក​ថា​ខ្លួន​ធ្វើដើម្បី​ពលរដ្ឋខ្មែរ។ នេះគឺជាសម្ដីដែលគ្មានអៀនខ្មាស និងគ្រាន់តែ​ដើម្បី​បោក​ប្រាស់​ពលរដ្ឋខ្មែរ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គោលនយោបាយ​ចង​អាឃាតគិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​បែប​នេះ មិនអាចមកបោកបញ្ឆោតពលរដ្ឋខ្មែរដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលបានឡើយ។ ផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ជនក្បត់ជាតិ សម រង្ស៊ី មិនអាចទៅរួចនោះទេ គឺបានត្រឹមស្រែកពីក្រៅស្រុកប៉ុណ្ណោះ។សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មាន​ការ​ភ័យខ្លាច​សូម្បី​បន្ដិច​ចំពោះ​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​ការប៉ុនប៉ងផ្ដួលរំលំរបស់ទណ្ឌិត សម រង្ស៊ី ប្រសិនបើឈានដល់ការប្រើហិង្សាមែន ប៉ុន្ដែ​សម្ដេចគ្រាន់តែស្ដាយស្រណោះចំពោះសាច់ឈាមពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម​។ យ៉ាងណាបើដល់ដំណាក់កាលចុងក្រោយ ក៏គ្មានជម្រើសក្រៅពីការពារជាតិ ការពារ​រាជានិយម ការពាររាជបល្ល័ង្គ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល។ពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពិតជាត្រូវអស់លក្ខណ៍ ព្រោះផែនការ​ធ្វើ​បដិវត្ដន៍​ពណ៌​គ្មាន​សង្ឃឹម​នឹង​ជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរបុរសកាច់​ចង្កូត​ដឹកនាំ​នាវា​កម្ពុជា​ចេញ​ពីរបប​ប្រល័យពូជសាសន៍មករកសុខសន្ដិភាព ស្ថិរភាព ដូចពេលបច្ចុប្បន្ន ពិតជាមិនអាចឈរ​ឱបដៃ​មើល​ជនក្បត់ជាតិ៣ជំនាន់ មកបង្កចលាចលឡើយ ហើយក៏មិនអាចទុក​ឱកាសប៉ុន​សរសៃ​សក់​សម្រាប់ជនក្បត់ជាតិរូបនេះដែរ។ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅតំបន់រុនតាឯក ក្នុងខេត្ដសៀមរាប សម្ដេចតេជោបានប្រកាសប្ដូរផ្ដាច់ជាថ្មីថា នឹង​កម្ចាត់​ចោលឱ្យខានតែបាននូវមនោគមន៍វិជ្ជារបស់ជនក្បត់ជាតិ៣ជំនាន់នេះ។ សម្ដេចអះអាងថា បើសិនមិន​ប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ។ សម្តេចប្តេជ្ញាកម្ចាត់​ចោល​ឱ្យបាន​ជាដាច់ខាត។ ចំពោះវិធីកម្ចាត់ប្រើយុទ្ធសាស្ដ្រតែ២អក្សរប៉ុណ្ណោះ គឺIF បានន័យថា Isolated (ផ្ដាច់ខ្លួនចេញ) បន្ទាប់មក Finish(បញ្ចប់)តែម្ដង មិនប្រើយុទ្ធសាស្ដ្រ៥អក្សរ (DIFID) ដូចមុនឡើយ។កន្លងមកសម្ដេចតេជោធ្លាប់បានផ្ដល់ឱកាសឱ្យពីរលើកដើម្បីកែខ្លួន ប៉ុន្ដែមិនត្រឹមមិនព្រមកែ ផ្ទុយទៅវិញ​ជន​ក្បត់​ជាតិសម រង្ស៊ី រឹងរឹតតែផ្គើនលើសដើម។ ទោសទណ្ឌដែលជន​ក្បត់​ជាតិ​រូប​នេះ​មាន​ជាប់​ខ្លួន ក៏មិនអាចនឹងលើកលែងបានទៀត បូករួមទាំងការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៩​តុលា ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ក្នុង​សំណុំរឿ​ង​លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ដ ឱ្យទៅជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម។សម្ដេចតេជោក្នុងនាមជាថ្នាក់ដឹកនាំប្រទេសបានខំប្រឹងយ៉ាងលំបាកលំបិន ដើម្បីចរចា​បញ្ហាព្រំដែន​មិន​ទាន់បានឯកភាព១៦ភាគរយជាមួយភាគីវៀតណាម ព្រោះតែចង់រក្សាទឹកដី​នៅ​សេស​សល់​ឱ្យគង់វង្សតកូនចៅទៅមុខ មិនហ៊ានឱ្យបាត់បង់សូម្បីមួយតឹងមួយផឹក។ ប៉ុន្ដែជនក្បត់​ជាតិ​រូប​នេះបែរជាហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ខេត្ដ៤ឱ្យទៅបរទេស តើនេះមិន​មែន​ជា​ទង្វើ​ក្បត់​ជាតិ​ទេឬ? ដល់ពេលហើយដែលត្រូវលេងធម៌ក្ដៅជាមួយមនុស្សកែលែងឡើង អង្គុយរក​តែ​វិធី​សន្សំរឿ​ងបំបែកបំបាក់ជាតិសាសន៍ខ្មែរ។ញត្ដិគាំទ្រសម្ដេចតេជោ បានចេញយ៉ាងព្រោងព្រាត ឱ្យកម្ទេចចោលជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី។ ការណ៍នេះសបញ្ជាក់ថា ពលរដ្ឋខ្មែរមិនច​​ង់​ឱ្យ​ប្រទេស​ដ៏កំសត់​របស់​ខ្លួន​ត្រូវ​មនុស្ស​វិកល​ចរិត​មកបំផ្លាញទៀតទេ។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ីល្មមភ្ញាក់រលឹកថា អំពើ​អាក្រក់​មិន​ឈ្នះ​អំពើ​ល្អដាច់​ខាត។ កន្លងមកអ្នកធ្លាប់ប្រើគោលនយោបាយ “មានសែនអត់ស៊ី មានស៊ីអត់សែន” ឥលូវ​នេះ​ដល់​វេនបុរសខ្លាំងកម្ពុជាយកគោលនយោបាយនេះទៅប្រើលើមនុស្សក្បត់ជាតិដូចអ្នកឯងវិញ ព្រោះក្រុមសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម បើងើបមួយសមនឹងវ៉ៃមួយ បើងើបពីរ​សម​នឹង​វ៉ៃ​ពីរ ដូចសម្ដេចតេជោមានប្រសាសន៍។ ពួកនេះមិនបាននាំឱ្យជាតិរីកចម្រើន មានតែ​បង្ក​មហន្ដរាយ​ធ្ងន់ធ្ងរ។ក្រុមក្បត់ជាតិជ្រុលនិយមដូចទណ្ឌិត សម រង្ស៊ី កុំស្រមៃថាអាចធ្វើអ្វីបានស្រេចតែចិត្ដ។ ជង់មិន​ដែល​ភ្លេច​កុកនោះទេ មានតែកុកដែលភ្លេចជង់។ ដូចគ្នាដែរ ល្គឹកណាមានសម្ដេចតេជោ មានគណបក្ស​ប្រជាជនកម្ពុជា នៅបន្ដដឹកនាំប្រទេស ល្គឹកនោះក៏គ្មានវត្ដមាន​ជន​ក្បត់​ជាតិ​៣​ជំនាន់ សម រង្ស៊ី អាចមកប្រឡូកក្នុងសង្វៀននយោបាយក្នុងស្រុកខ្មែរបន្ដទៀតបានដែរ។ មនុស្ស​ពិសពុល​ដូច​ទណ្ឌិត សម រង្ស៊ី មិនអាចរួចខ្លួនពីសំណាញ់ច្បាប់កម្ពុជាបានដាច់ខាត ហើយជោគ​វាសនារបស់ជននេះច្បាស់ណាស់នឹងត្រូវចោលឆ្អឹងនៅក្រៅស្រុក។ សម្ដេចតេជោ​ក៏​ព្រមាន​អ្នក​ដែល​ពាក់​ព័ន្ធសូមដកខ្លួនចេញឱ្យឆ្ងាយពីទណ្ឌិតសម រង្ស៊ីបើចង់សុខ ហើយ​គណបក្ស​នយោបាយ​បើ​ហ៊ាន​ភ្ជាប់ខ្លួនជាមួយនឹងជនក្បត់ជាតិរូបនេះនឹងត្រូវប្ដឹងទៅតុលាការដើម្បីរំលាយចោលតែម្ដង។ជារួម គោលនយោបាយកម្ចាត់ចោលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ត្រូវតែធ្វើមិន​អាច​ខក​ខាន​បាន ដើម្បីរក្សាកម្ពុជាឱ្យបន្ដស្ថិតក្នុងសន្ដិភាព ពលរដ្ឋអាចរស់នៅបានសុខសាន្ដ។ បច្ចុប្បន្ន​​គ្មាន​នរណាមានសមត្ថភាពផ្ដល់ម្លប់ដល់ពលរដ្ឋខ្មែរដូចសម្ដេចតេជោនោះទេ ដូច្នេះ​ទណ្ឌិត​​ក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ទុកពិតជាមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត៕ ដោយ ៖ ពេញ ផេង

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្ដល់​ស្រូវពូជ​ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 09:23:35 am        258
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រម​ទាំង​ស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ នៅ​ខេត្ត​បាត់ដំបង ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាឲ្យឈ្នះភ្លូកទឹក ភ្លូកដីកាល​ពី​ការ​បោះ​ឆ្នោតឃុំ-សង្កាត់​នាពេលកន្លងទៅ ។- សម្តេចតេជោ​រំពឹងថា​បងប្អូន​នឹង​បន្តបោះជូនដល់គណបក្សប្រជាជន​កម្ពុ​ជា​នា​ឆ្នាំ​២០២៣​បន្ត​ទៀត​។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រ​ង​គ្រោះ​ដោយ​ទឹកជំនន់។- សម្តេចតេជជោ ហ៊ុន សែន បានប្រកាសថា តំណែងកាន់តែធំ ដីកាន់តែតូច។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «មេដឹកនាំធំៗមិនអាចធ្វើដំណើរទៅណាមកណា រហេត​រហូត​នោះ​ទេ​....[]»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសារព័ត៌​មានតាម​សម្តេច​ក្នុង​បេសកកម្ម​ជុំវិញ​បឹង​ទន្លេសាប បាននាំគ្នាសប្បាយរីករាយ និងចូលខាអូខេ ព្រមទាំង​អំពាវនាវ​ដល់​ភរិយា​អ្នកសារព័ត៌​មានទាំងនោះ កុំបន្ទោស ឬប្រើហិង្សាលើប្តី។- សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាសារជាថ្មីដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការងារ និងស្វះស្វែងរកដំណោះចាំបាច់ និងបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាម​រដូវ និងភាពជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលរបស់សម្តេច មិនឱ្យគេហៅថា «រាជរដ្ឋាភិបាលអត់ពូជទេ...»។ ត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅលើស្រូវពូជ និងពូជដំណាំនានា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។- សម្តេចតេជោ​ ហ៊ុន សែន ប្រកាសឱ្យមានការដូរពូជស្រូវជាមួយរដ្ឋ ដើម្បីបង្កើនលទ្ធភាព នៃ​បង្ក​បង្កើន​ផល ដោយប្រជាពលរដ្ឋដែលមានស្រូវ ហើយគិត​ថា​ស្រូវ​របស់​ខ្លួន​មិន​សូវ​មាន​ផល​តាម​តម្រូវ​ការ​ចង់បាន អាចដូរពូជជាមួយរដ្ឋបាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនរដ្ឋមានគោលការណ៍ផ្តល់ពូជស្រូវ​ដល់ប្រជាពលរដ្ឋ​តាមទំហំដី ដោយដីកន្លះហិកតា រដ្ឋផ្តល់ជូន៥០គីឡូក្រាម និងលើសពី ១ហិកតា រដ្ឋផ្តល់ជូន ១០០គីឡូក្រាម តែពេលនេះ រដ្ឋផ្តល់ជូន ១០០គីឡូក្រាម ក្នុងមួយគ្រួសារៗដូចៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជា ពិសេសចាស់ៗ​ដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាព​ដល់ប្រទេសកម្ពុជាទាំងមូល។សង្កថា សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង១០នាទី

សម្តេចតេជោ ហ៊ុ​ន សែន អរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី

2022/10/24 08:19:35 am        353
បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឈ្នះបានភ្លួកទឹក ភ្លួកដី ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅ។ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿមុតមាំថា បងប្ងូនប្រជាពលរដ្ឋខេត្តបាត់ដំបង នឹងនៅតែបន្តបោះជូនដល់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នោងការបោះឆ្នោតលើកក្រោយៗបន្តទៀត។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសចាស់ៗដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីចំនួនអ្នកឆ្លងកូវីដ-១៩ កម្រិតសូន្យ ដែលត្រូវប្រកាសនៅថ្ងៃទី២៤ ខែតុលានេះ

2022/10/24 08:12:13 am        305
បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 07:15:53 am        261
បាត់ដំបង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិក តា។បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនា សម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១.៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង៥៦៨.៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង៕

ព្រឹកស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/23 09:09:51 pm        427
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រម​ទាំង​ស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀស​ប្រជាជន​មក​ទីទួល​សុវត្ថិភា​ព​ចំនួន ១,០៥១ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ជាក់​ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត​១៦.២១៩ ហិកតា។បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនា សម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១.៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង​ ៥៦៨.៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់​អនាម័យ​ចំនួន ១៣៨កន្លែង។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ មន្ត្រីរាជការនិងកងកម្លាំងក្នុងខេត្តបាត់ដំបង

2022/10/23 06:12:11 pm        464
នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបងចំនួនជាង២ពាន់នាក់។ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបាត់ដំបងដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត បំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ហើយក្នុងនោះ មិនអាចមើលរំលងបានពីមន្ត្រីមូលដ្ឋានប្រឹងប្រែងសហការលើការងារនេះ។ ពេលនេះ កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារមានការចូលរួមរបស់ពលរដ្ឋកម្ពុជា។សម្តេចតេជោបានមានប្រសាសន៍ប្រាប់ទៅដល់មន្ត្រីរាជការទាំងអស់ពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួម ហើយនេះក៏ដោយសារភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។សូមបញ្ជាក់ថា ការជួបសំណេះសំណាលក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តសៀមរាប និងបន្ទាយមានជ័យ នឹងបន្តជួបជាមួយមន្ត្រីនៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងបន្តទៀតក្នុងដំណើរបេសកកម្មដោះស្រាយបញ្ហា និងចែកស្រូវពូជជូនពលរដ្ឋនៅខេត្តជុំវិញបឹងទន្លេសាប ផងដែរ៕

សម្តេចតេជោ ផ្ញើសារអបអរសាទរឯកឧត្តម ស៊ី ជីនពីង បានជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនជាថ្មីទៀត

2022/10/23 04:07:27 pm        439
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​នាយករដ្ឋ​មន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការ​គណបក្ស​កុម្មុយ​នីស្ត​ចិន​(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពី​ពេលថ្មីៗ​នេះ។យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទូរទស្សន៍ BTVទទួលបាននារសៀលថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) «ខ្ញុំសូមសម្តែង​នូវអំណរសាទរ​យ៉ាង​ស្មោះស្ម័គ្រជូ​ន​ចំពោះ​ឯកឧត្តម។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិកCPC​ទាំង​អស់ ចំពោះការបិទបញ្ចប់​ដោយជោគជ័យ នៃសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែល​នឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិនក្លាយជាប្រទេសសង្គមនិយមទំនើប»។ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រោ​ម​ការដឹកនាំ​ប្រកប​ដោយ​សមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ស៊ី ជិនពីង ពិភពលោក​បាន​សាទរចំពោះជោគ​ជ័យ​ដ៏​ធំធេង​របស់​ចិន​លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាង​សង្គមនិយមតាមលក្ខណៈពិសេសរបស់ចិនជាដើម។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បាន​ផ្ដល់​ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ​។ តាមរយៈសាលិខិតអបអរសាទរដដែលនេះ សម្តេចតេជោ បានជឿជាក់ថា ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ឯកឧត្តមប្រទេសចិន នឹងទទួល​បាន​ជោគ​ជ័យ​ធំធេងបន្ថែមទៀតព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី២ ក៏ដូចជា​សម្រេច​ជោគជ័យលើគោលនយោបាយ និងគោលដៅ​ដែល​ដាក់​ចេញ​ដោយ​សមាជ​ជាតិ​របស់​បក្ស​កុម្មុយ​នីស្តចិនលើកទី២០នេះ។ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិនវិញសម្តេចតេជោហ៊ុន សែន ដែលជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ផងដែរថា «មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើន​ជា​លំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់​ទំនង​ដ៏ស្និទ្ធស្នាលរបស់ CPP និង CPC។ ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ដែក​ថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់​ឈរ​សម្រាប់​ជា​ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ»។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អះអាថា សម្តេចទន្ទឹងរង់ចាំបន្តធ្វើការយ៉ាង ជិតស្និទ្ធ​ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភា​ព​ជា​ប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាពជាដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM