សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

ថៃនឹងផ្តល់ឱ្យនិស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើវិស័យវិទ្យាសាស្ត្រនៅសាលាល្បីៗ

2022/10/07 12:08:44 pm        616
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃប្រទេសថៃ បានសន្យា​នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនថា នឹងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា ទៅ​សិក្សាថ្នាក់​អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗ​នៅប្រទេសថៃ ។ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាស់ (Anek Laothamatas) រដ្ឋមន្ត្រីក្រសួង ឧត្តមសិក្សា​វិទ្យាសាស្ត្រស្រាវជ្រាវ ​និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ក្នុងពេលចូលជួប​សំដែង​ការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៧ខែតុលានេះ បានគោរពអញ្ជើញប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចជា ផ្លូវការ​នៅប្រទេសថៃ ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យដែលអាចពង្រីក ​និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសថៃ ​ដែលតែងតែបានផ្ដល់​អាហារូបករណ៍​ផ្ដល់កិច្ចសហប្រតិបត្តិការ ​លើការស្រាវជ្រាវខាង​វិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​វិស័យសុខាភិ បាល។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា ត្រូវការឲ្យនិស្សិតទៅសិក្សាជំនាញ ថ្នាក់អនុបណ្ឌិត និងថ្នាក់ បណ្ឌិត រួមទាំងការ​ស្រាវជ្រាវផងដែរ។ ក្នុងន័យនេះសម្ដេច បានស្នើឲ្យមានការបន្តការ​ពិភាក្សា​ជាមួយ ស្ថាប័នពាក់ព័ន្ធ ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងស៊ីជម្រៅ៕សម្រួល៖ យន់ វ៉ាន់

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋត្រៀមទៅចុះឈ្មោះបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែតុលានេះ

2022/10/06 01:54:59 pm        676
ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា នេះ តទៅហើយ ដែលអ្នក​នាំពាក្យ​គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃនេះ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​មិនទាន់មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ឯកឧត្តម ហង្ស ពុទ្ឋា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ BTVថា គិតមកដល់ពេលនេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់សម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោត ដែលមាន​រយៈពេល៥០ថ្ងៃ ​គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះនេះ មានសារសំខាន់ណាស់​ ដើម្បីរៀបចំបញ្ជីឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រនីតិកាលទី៧ ​នៅថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣។ឯកឧត្តម ​បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ​ដែលមិនទាន់មាន ឈ្មោះក្នុង​បញ្ជីបោះឆ្នោត ​ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត​សម្រេច​ជោគវាសនារបស់ប្រទេសជាតិ។ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា ​ត្រូវបង្ហាញខ្លួន ​និងមាន អត្តសញ្ញាប័ណ្ណ​សញ្ជាតិខ្មែរ (អ.ខ) ​ដែលមានសុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួល​បន្ទុក​ជាមន្រ្តីចុះឈ្មោះ បោះឆ្នោត​ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោត​នៅការិយាល័យចុះឈ្មោះ​ បោះឆ្នោតណាមួយក្នុងឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលជាថ្ងៃបោះឆ្នោត និង​មាន​លំនៅឋាន ឬទីសំណាក់ក្នុងឃុំ/សង្កាត់​ ដែលសាមី​ខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

សម្តេចតេជោ៖ កុំគិតថាការឧបត្ថម្ភពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយកូវីដ-១៩ជារឿងនយោបាយឱ្យសោះ

2022/10/06 12:21:47 pm        399
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលទាំងឡាយ ​កុំធ្វើការលើកឡើងថា ​ជំនួយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដែល​រងផលប៉ះពាល់ដោយសារកូវីដ-១៩ ​ជាការឃោសនាបោះឆ្នោតឱ្យសោះ ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ​ឆ្នាំ២០២២​ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ​ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់​ពី​ជំងឺកូវីដ-១៩ » សម្ដេចតេជោ ​ហ៊ុន សែន បានប្រកាសបន្តជំនួយសង្គមដល់ពលរដ្ឋប៉ះពាល់ដោយ​កូវីដ-១៩នេះ រយៈពេល១ឆ្នាំទៀតយ៉ាងតិច​ និងបានស្នើដល់បណ្តាបក្សនយោបាយ ​សង្គមស៊ីវិល កុំគិតថា​ការធ្វើរបស់ ​រាជរដ្ឋាភិបាល ជា​ល្បែង​ដើម្បី​ទាញ​យកសន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខឱ្យសោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខណ្ឌទទួល និងទទួល​បានផលប្រយោជន៍ គឺមិនមែនជាបញ្ហាលេងសើច ​បញ្ហានយោបាយទេ ​ប៉ុន្តែជាការទទួលខុសត្រូវ ខ្ពស់ធំណាស់ចំពោះមុខប្រវត្តិសាស្រ្ត៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅអ្នកភូមិព្រះដាក់កុំមានការព្រួយបារម្ភ «មិនមានឱ្យរុះរើ ចាកចេញទៅរុនតាឯកទេ»

2022/10/06 10:44:04 am        882
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើរសារពិសេសជូនប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានព័ត៌មានមិនច្បាស់ថាមានការរុះរើ ឬដោះដូរលំឋានពួកគាត់មកកាន់តំបន់រុនតាឯក និងអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។អញ្ជើញមានប្រសាសន៍​ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅភូមិ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមកជួបជុំតវ៉ាមិនឱ្យមានការរុះរើផ្លាស់ប្តូរលំនៅដ្ឋានចេញពីភូមិព្រះដាក់ទៅនៅរុនតាឯក ថាសូមកុំមានការព្រួយបារម្ភ គឺមិនមានការប៉ះពាល់ណាមួយឃុំព្រះដាក់នោះទេ។សម្តេចបានបន្តជំរាបជូនពីការគិតគូរលើផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធអង្គរដែលមានបារាយណ៍ខាងលិចនិងខាងកើត។បារាយណ៍លិចអត់មានបញ្ហាទេ ប៉ុន្តែបារាយណ៍ខាងកើតមានបញ្ហាកង្វះទឹក និងមានបារាយណ៍១ទៀត ហៅថាបារាយណ៍រលីស ដែលយើង កំពុងតែសិក្សាថា តើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឲ្យអង្គរនេះ ដែលឯកអគ្គរដ្ឋទូតជប៉ុន ដែលស្ថិតនៅជាសហប្រធានICCនៅទីនេះ ក៏បានដឹងហើយៗចំណុចដែលយើងត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន។បញ្ហាសំខាន់នៅទីនេះ គឺមិនទាមទារដាក់ទឹករហូតដល់៣០លានម៉ែត្រគូប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ។ យើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហានេះ។សម្តេចបន្តថា «ប្រហែលជាតម្រូវការរបស់យើងមានត្រឹមសិក្សាទៅលើទាក់ទងជាមួយនឹងរឿងបាតអាងតែប៉ុណ្ណោះ ដែលយើងអាចនឹងដាក់ទឹកបានប៉ុន្មាន នឹងត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងទទួលផលនៅទីនោះយ៉ាងម៉េច? ដើម្បីម្ខាងការពារសម្រាប់ប្រជាជនដែលរស់នៅទីនោះ ឯម្ខាងទៀត គឺដើម្បីដោះស្រាយការពារអង្គររបស់យើង»។សម្តេចបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅ ក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំវិញប្រាសាទ តាំងទីលំនៅដោយខុសច្បាប់ ឬអាចថាមិនស្របជាមួយលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ យើងកំពុងបន្តចាប់ឆ្នោត និងរៀបចំដីសម្រាប់ការសាងសង់លំនៅឋាន ខណៈពេលនេះរុនតាឯកនៅសល់ត្រឹម២០០ឡូត៍ប៉ុណ្ណោះ ដែលត្រូវរក្សាជាដីបំរុងទុក។ក្រៅពីនេះត្រូវទៅរៀបចំនៅតំបន់ពាក់ស្នែង។ដូច្នេះសូមប្រជាពលរដ្ឋនៅឃុំព្រះដាក់មានការស្ងប់ចិត្តព្រោះរាជរដ្ឋាភិបាលមិនអាចទៅធ្វើទទឹងទិសរុះរើលំនៅដ្ឋានដែលកំពុងរស់នៅរាប់រយឆ្នាំមកហើយនោះទេ»៕

សម្តេចតេជោ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុន​ពី​សំណាក់​កូរ៉េខាង​ជើង​មិនមែន​ជា​ការ​លេង​សើច​នោះ​ទេ

2022/10/06 09:41:14 am        756
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិន​មែន​ជា​ការ​លេងសើចនោះទេ ដោយបញ្ហា​នេះ​គឺ​បាន​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ក៏​ដូចជាពិភពលោកនោះ។ថ្លែង​នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ​២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បាន​ថ្កោល​ទោស​រួច​មក​ហើយ​ទាក់​ទង​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះ​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហ​របស់​ខ្លួន​ដដែល​។ នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋ​មន្រ្តី​គុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបាន​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពាន​មួយ​ទៀត​ទៅ​លើ​សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

2022/10/06 08:08:17 am        1087
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ក្នុងពិធីបើកសន្និសីទនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។  ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

2022/10/05 01:43:39 pm        1020
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។ក្រៅពីនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាអាទិ៍ ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕

សម្តេចតេជោ ហ៊ុន សែន ថ្កោល​ទោស​កូរ៉េខាងជើង​ក្រោយប្រទេស​នេះ​បាញ់​មីស៊ីល​ឆ្លងកាត់​ប្រទេស​ជប៉ុន

2022/10/05 12:01:50 pm        718
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែងការសោកស្តាយ និងធ្វើការថ្កោល​ទោស​ចំពោះ​ការបាញ់​​មីស៊ីល​ពី​សំណាក់​ប្រទេស​កូរ៉េខាង​ជើងឆ្លងកាត់​ប្រទេសជប៉ុនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល ដែលបានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជា​មួយ​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ​អង្គារទី០៤ ខែតុលា ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លង​កាត់​ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិប-តេយ្យកូរ៉េ ។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជា​ការ​បំពាន​មួយ​ទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជា​យល់​អំពី​ហេតុផលប្រវត្តិសាស្រ្តយល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញ​នៃ​បញ្ហា ប៉ុន្តែ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍ថា​ កម្ពុជា​មិន​យល់​ស្រប​ចំពោះ​ការ​ចូល​លុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យ​មួយ​នោះ​ទេ​។​ សម្តេច​តេជោ​បាន​សង្កត់ធ្ងន់ទៀតថា« កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរព​អធិបតេយ្យ​បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប រវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីគុយបា ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធ​នឹង​បញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ(កម្ពុជា-គុយបា​) ចំណងមិត្តភាព និងសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា

2022/10/05 11:47:51 am        584
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស(Manuel Marrero Cruz) ​នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ​ដើម្បីពង្រឹង​និងពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការទ្វេភាគី៕ 

នាយករដ្ឋមន្រ្តីគុយបា នឹងផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ខែតុលា

2022/10/04 12:08:41 pm        396
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងផ្តើមទស្សនកិច្ចនៅកម្ពុជា​រយៈពេល​បីថ្ងៃ​គឺចាប់ពីថ្ងៃទី៤ ​ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការទ្វេភាគី ​រវាងកម្ពុជា ​និងគុយបាឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តបតាម​ការ​អញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រ​កម្ពុជាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់​មក​បំពេញទស្សនកិច្ច​ ផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០២២នេះ។សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ច លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូល ក្រាបបង្គំគាល់ ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ​នៅព្រះបរមរាជវាំង។ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តី ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួប​ពិភាក្សាទ្វេភាគី នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើ​ឯកសារមួយចំនួន​ ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត​ ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ​ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ​ក៏នឹងអញ្ជើញដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ​នៅវិមានឯករាជ​ និងមណ្ឌល ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ​អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមទៀតថា ​ដំណើរទស្សនកិច្ចរបស់លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង​ និងប្រកប​ដោយមិត្តភាបរវាងកម្ពុជា និង​គុយបា ក៏ដូចជានឹង​គូស​បញ្ជាក់​ពី​តម្រូវការក្នុងការពង្រឹង ​និង​ពង្រីកបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ ​ដើម្បី​ផលប្រយោជន៍កាន់​តែប្រសើរសម្រាប់ប្រទេស ​និងប្រជាជនទាំងពីរ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM
សមាជិកសភាអ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក អំឡុង​ការ​ចរចា នឹងនាំឱ្យមាន «ការថយក្រោយ​​ និងការសោកស្តាយ»
06/27/2026 02:06 PM