សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ​ ស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/01 09:38:20 am        756
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​ស្ម័គ្រ​រើ​លំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន​ នៅតែប្រកាសជំហរកម្ពុជាក្នុងឆាកអន្តរជាតិ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងសកម្មភាពទាំងឡាយ ដើម្បីរំលោភលើដែនអធិបតេយ្យប្រទេសនានា ហើយកម្ពុជាប្រឆាំងដាច់ខាតចំពោះកម្មភាពខាងលើ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកម្លាំងពលំសម្តេចមាំមួន ទោះស្ថិតក្នុងវ័យចំណាស់បន្តិចក៏ដោយ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍលើគ្របវិស័យ និងសកម្មភាពនានា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនថាប្រទេសតូច ឬប្រទេសធំ ,ប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ ឱ្យតែខុសលក្ខន្តិកៈរបស់UNISCO គឺគេដកចេញ ដោយគ្មានការយោគយល់ទេ។ សម្តេចបញ្ជាក់ថា «បើគេដកអង្គរយើងចេញ ពីបញ្ជីបេតិកភណ្ឌពិភពលោកដោយសារខុសលក្ខន្តិកៈនោះ ដែលជាការបាត់បង់ដ៏ធំធេងណាស់របស់ជាតិទាំងមូល»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រះរាជពិធីដ៏ធំនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដែលជាថ្ងៃនៃខួប ១០ឆ្នាំ នៃការយាងសោយព្រះទីវង្គត់របស់ព្រះបិតាសម្តេចឪ និងជាខួប ១០០ឆ្នាំ នៃព្រះជន្មរបស់ព្រះអង្គ។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្នាព្រះហស្ថរបស់សម្តេចព្រះវររាជបិតាជាតិខ្មែរ សម្តេច ព្រះបរមរតនកោដ្ឋ ដែលជំនះ រហូតដល់មានការយល់ព្រម ដាក់តំបន់ប្រាសាទអង្គរវត្ត ចូលជាសម្បត្តិបេតិកភណ្ឌពិភពរបស់អង្គការយូណេស្កូ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានយល់ពីភាពចាំបាច់ និងករណីកិច្ច បម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ ដែលបានចាកចេញពីតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ផ្នែករបស់រដ្ឋ ដែលបានប្រឹងប្រែងដើម្បីភាពល្អប្រសើរ នៃការរស់នៅ និងការអភិវឌ្ឍនៅតំបន់រុនតាឯក រួមមាន៖ ទឹក ​ផ្លូវ​​ ភ្លើង សាលារៀន​ មន្ទីពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធបម្រើអោយការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប និងព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ បានដោយជោគជ័យ និងស្នាមញញឹម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រីអាជ្ញាធរជាតិអប្សរា សូមធ្វើការងារអោយបានច្បាស់លាស់ ដោយមានសំណង់ខ្លះបានសាងសង់ឡើង ដោយមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា “មិនមែនអាជ្ញាធរជាតិអប្សរាបច្ចុប្បន្ន​នោះទេ គឺអប្សរាចាស់”។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នករិះគន់ទាំងឡាយ ដែលបាននិយាយដល់ ដោយដាបដល់សម្តេច និងចៅៗសម្តេច ដែលបានអង្គុយលើកៅអីក្នុងអង្គការសហប្រជាតិ ដែលសកម្មភាពនេះធ្វើឡើងជាធម្មតា មិនមានអ្វីត្រូវទាស់ខុសទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើហ៊ុន ម៉ាណែតខ្សោយ ចាំបាច់អីត្រូវនិយាយដល់​ ព្រោះបើហ៊ុន​ ​ម៉ាណែតខ្សោយ វាជាឱកាសរបស់អស់លោកហើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំ ក៏ខ្ញុំមិនគាំទ្រដែរ, ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជន និងរាជរដ្ឋាភិបាលទេ»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួលបន្ទុកដឹកប្រជាពលរដ្ឋចេញពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ មកទីតាំងថ្មីនៅតំបន់រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ ។ ការឈួសឆាយ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដឹកនាំដោយឯកឧត្តម ខេង សាម៉េត ជាអ្នកទទួលបន្ទុក។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ សូមអនុវត្តន៍បទបញ្ជានាយករដ្ឋមន្ត្រី កុំអោយធ្លាក់ដល់ដីអោយសោះ និងធ្វើសកម្មភាពអោយបានឆាប់រហ័ស​ ទាន់ពេលវេលា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯកក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រកម្រិត១ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយជាតំបន់អភិវឌ្ឍន៍ ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះរយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ ២.៨៥៣គ្រួសារ នៅរុនតាឯក រាជរដ្ឋាភិបាលអាចចិញ្ចឹមបាន​​ ទោះឡើងដល់ ១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ ដើម្បីស្តារលទ្ធ់កម្មដល់ពួកគាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនមែនជារបបកូនចៅតតំណែងដូចកូរ៉េខាងជើងទេ គឺវាអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យតាមបែបប្រជាធិបតេយ្យ សេរី​ ពហុបក្ស។ សម្តេចបញ្ជាក់ថា “ជាទម្លាប់ខ្ញុំ មិនជួយលើកកូនទេ…[]… កូនណាដួលកន្លែងណា ត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ”។- សម្តេចតេជោ ហ៊ុន​ សែន ​ប្រកាសអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ពិចារណា យោគយល់ និងផ្តល់ឱកាស សម្រាប់ការផ្តល់ប្រាក់កំចីដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានអត្រាកាប្រាក់ទាប និងលក្ខណ្ឌពិសេសតាមដែលអាចធ្វើទៅបាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហាមដាច់ខាត មិនអោយមានការសាងសង់វត្តបន្ថែម ក្នុងតំបន់រមនីយដ្ឋានអង្គរ ក្នុងនោះក៏រាប់បញ្ចូលទាំងវិហារឥស្លាម​ ឬ​វិហារយេស៊ូគ្រឹស្តផងដែរ ព្រមទាំងអំពាវនាវអោយអាជ្ញាធរជាតិអប្សរា​​ និងអាជ្ញាធរខេត្តសៀមរាប​ ពិនិត្យលើករណីនេះ អោយបានដិតដល់ជាទីបំផុត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងគណៈកម្មការអាចារ្យវត្តទាំង៣៥ ក្នុងតំបន់រមនីយដ្ឋានអង្គរ ទាំងតំបន់១ និងតំបន់២ សូមកុំសាងសង់​ និងពង្រីកចៃដី(លើកលែងចៃដីព្រះចៅអធិការវត្ត និងគ្រូសូត្រឆ្វេង-ស្តាំ) ព្រមទាំងហាមដាច់ខាតការយកសាកសពប្រជាពលរដ្ឋ ដែលបានទទួលមរណភាពទៅបញ្ចុះក្នុងវត្តទាំង៣៥ ក្នុងតំបន់១ និងតំបន់២ នៃរមនីយដ្ឋានអង្គរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តអារាមនៅរមណីយដ្ឋានអង្គរ ដែលមានទាំងអស់ ៣៥វត្ត នឹងមិនត្រូវបានរុះរើទេ គឺរក្សាទុកដដែល ព្រោះទីអារាមទាំងនេះ បានកសាងសង់ឡើងរាប់រយឆ្នាំមកហើយ។ សម្តេចបញ្ជាក់ថា “យើងមិនអោយរុះរើវត្តអារាមចាស់ តែក៏មិនអនុញ្ញាតអោយសាងសង់វត្តអារាមថ្មីក្នុងតំបន់រមនីយដ្ឋានអង្គរផងដែរ”។- សម្តេចតេជាហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការដឹកនាំប្រទេសរបស់សម្តេច ដែលបានគិតគូរគ្រប់បែបយ៉ាងទាំងអស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះកិច្ចនោះតូចតាចក៏ដោយ។ សម្តេចបញ្ជាក់ថា «បើមិនអាចហ្មត់ចត់ជាមួយការងារតូចតាចទេ យើងមិនអាចដឹកនាំការងារធំៗបានឡើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអោយមានខិចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន ដោយដាក់ចេញនូវការនាំចេញនៅនឹងកន្លែងលើវិស័យទេសចរណ៍។ សម្តេចបញ្ជាក់ថា «ការនាំចេញលើផលិតផលនានា មិនចាំបាច់តែនាំចេញទៅក្រៅប្រទេសនោះទេ គឺយើងនាំចេញនៅនឹងកន្លែង»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋតាំងទីលំនៅឋានថ្មីនៅតំបន់រុនតាឯក ចេះទាមទារ ចេះពន្លឿនអាជ្ញាធរ ពាក់ព័ន្ធបទបញ្ជានាយករដ្ឋមន្ត្រី ជាពិសេសរឿងប្រាក់ឧបត្ថម្ភ ឬប័ណ្ណក្រីក្រ។ សម្តេច ក៏បានព្រមានដល់ក្រសួងពាក់ព័ន្ធនានារួមមាន៖ ក្រសួងផែនការ ,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ពាក់ព័ន្ធផលប្រយោជន៍ប្រជាពលរដ្ឋតំបន់រុនតាឯក។សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង០៩ និង៣៩នាទី

ប្រជាពលរដ្ឋដែលបានផ្លាស់មករស់នៅភូមិធម្មជាតិរុនតា​ឯក ទទួលបានប័ណ្ណក្រីក្រប្រភេទ១ ទាំងអស់

2022/10/01 08:52:34 am        727
សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាស​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅ​រស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ ដែល​បាន​ផ្លាស់​លំ​នៅ​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក។  សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ប័ណ្ណ​ប្រភេទ​២​រួច​ហើយ ត្រូវប្ដូរទៅប្រភេទ១ និងបន្ថែមលុយ ហើយអ្នកមិនទាន់មានប័ណ្ណក្រីក្រ ត្រូវ​ធ្វើ​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ អោយបានឆាប់បំផុត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ដែលបានចាប់ឆ្នោតស្ម័គ្ររើលំនៅឋាន និងសំណង់ផ្សេងៗ​ចេញពីតំបន់​រមណីយដ្ឋានអង្គរមករស់នៅភូមិធម្មជាតិរុនតាឯក

2022/10/01 07:31:26 am        395
សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

សម្ដេចពិជ័យសេនា៖ មហាអំណាចនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

2022/09/30 11:41:45 am        547
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរដ្ឋមន្ត្រី​ការពារ​ជាតិប្រទេសមហាអំណាចធំៗ​ ដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលកំពុងកើតឡើង​នៅ​លើពិភពលោក ។ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល កាល​ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ តាម​ការគ្រោងទុកនឹងមានការប្រជុំរដ្ឋមន្ត្រី​ការ​ពារជាតិបូក ដោយសរុបទាំងអស់ចំនួន ១៨ប្រទេស ​ហើយរដ្ឋមន្ត្រីការពារជាតិចិន អាមេរិក និងរុស្ស៊ី នឹងចូលរួមប្រជុំផងដែរ ។ក្នុងពិធីនេះ សម្ដេចពិជ័យសេនា ក៏បានលើកនូវការព្រួយបារម្ភមួយចំនួន ដែលកំពុងកើតឡើងនៅ​ថ្នាក់តំបន់ និងអន្តរជាតិ ដូចជាបញ្ហា ការបន្តឆ្លងរាលដាលជំងឺកូវីដ-១៩, ​បញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី, ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក, បញ្ហាឧបទ្វីកកូរ៉េ បញ្ហាការ​សាកល្បង​នុយក្លែអ៊ា ដែលទើបកើតឡើងថ្មីៗ, បញ្ហាតោះវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម ។ប្រមុខការពារជាតិកម្ពុជា ក៏បានបង្ហាញនូវបញ្ហាមួយទៀត គឺបញ្ហាកំពុងកើតឡើងនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលជាការព្រួយបារម្ភរបស់ប្រទេសក្នុងតំបន់ទាំងមូល​ ខណៈកម្ពុជា ក្នុងនាម​ជា​ប្រធានអាស៊ាន ​តាមរយៈប្រេសិតពិសេស​ និងអ្នកពាក់ព័ន្ធ កំពុងខិតខំយ៉ាងខ្លាំង ក្នុងការ​សម្របសម្រួល និងដោះស្រាយជាបន្តបន្ទាប់ ។ ពាក់ព័ន្ធនឹងវិស័យកងទ័ពនៅកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់​អង្គភាព ស្ថាប័នស៊ីវិល ដែលបានចង់សម្ព័ន្ធមេត្រីភាពជាមួយកងយោធពលខេមរភូមិន្ទ និងបាន​នាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ ​និងសម្ភារៈមួយចំនួនផ្ដល់ដល់កងទ័ព ដែលនេះ​បាន​បង្ហាញពីការចូលរួមយ៉ាង​ផុលផុស​ពីសមរភូមិខាងក្រោយ​ គាំទ្រដល់សមរភូមិមុខ ។ជាមួយនេះ សម្ដេចបានជំរុញដល់បណ្ដាអង្គភាព ​មានចង់សម្ព័ន្ធមេត្រីភាពជាមួយនឹងអង្គភាព និង​ស្ថាប័ន ស៊ីវិលនានា បង្កើតជាកូនសារមន្ទីរមួយតាមអង្គភាព ដើម្បីកត់ត្រានូវប្រវត្តិរបស់​អង្គភាព​សាម៉ី និងជំនួយផ្សេងៗជាដើម ៕អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់​សម្តចតាំងពីអាយុតិចរហូតអាយុច្រើន

2022/09/30 09:57:32 am        569
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរ​ដ៏វែងឆ្ងាយ​ដែល​គ្មាន​ពេលឈប់​សម្រាក​បាន​ក្លាយ​ជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។សម្តេចបន្តថា “ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ ញូយ៉ក ឡាហាវ៉ាន តូក្យូ ភ្នំពេញ សៀមរាប​ប្រើ​រយៈ​ពេល​១០​ថ្ងៃ​ចម្ងាយ​រាប់​ម៉ឺន​គីឡូម៉ែត្រ​ជា​មួយ​ការងារ​យ៉ាង​ច្រើន​។ នឿយកា​យ​តែ​សប្បាយចិត្តព្រោះបានធ្វើការបំរើជាតិ និងប្រជាជន”៕

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ទទួលមេដាយការងារពីក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង

2022/09/30 07:50:06 am        969
ភ្នំពេញ៖ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ មេដាយការងារនេះគឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបំរើការងារយ៉ាងសកម្មកាលពីឯកឧត្តម នៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះបានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង ដែលបានផ្តល់គ្រឿងឥស្សារិយយសនេះ ដែលជាការទទួលស្គាល់ស្នាដៃ និងសកម្មភាពនានាដែលគាត់បានខិតខំនៅក្នុងពេលដែលឯកឧត្តមបានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការករសាងធនធានមនុស្សខាងវិស្វកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូនៃគ្រឹះស្ថានឧត្តមសិក្សាធំៗនៅបរទេសដែលក្នុងនោះក្រសួងអប់រំបារាំង និងគ្រឹះស្ថានសិក្សាល្បីល្បាញនៅក្នុងប្រទេសបារាំង រួមនិងបណ្តាញសាកលវិទ្យាល័យនិយាយភាសារបារាំងផងដែរ។ ព្រមទាំងបានចូលរួមសហការយ៉ាងស្អិតរមួត និងដែលជាបង្គោលដ៍រឹងមាំក្នុងការគាំទ្រលើកិច្ចសហការអប់រំវិស្វកម្មប្រកបដោយគុណភាព នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូ។សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនសុ្សប្រកបដោយគុណភាព ដើមី្បបំរើដល់ការប្រង្រៀន និងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តមមិនអាចខ្វះបានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”៕

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ផ្នែកស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់សមរភូមិមុខ

2022/09/29 11:53:08 am        451
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទោះជាបច្ចុប្បន្ន កំពុង​មាន​ភាព​ស្មុគស្មាញ​លើបញ្ហាមួយចំនួន ប៉ុន្តែផ្នែកស៊ីវិល នៅតែដើរតួនាទីយ៉ាងសំខាន់ និងបន្តជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាងខ្លាំងក្លាដល់សមរភូមិមុខ ​ប្រកបដោយឆន្ទៈ និងទទួលខុសត្រូវ ។ក្នុងពិធិបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការ​ចង​សម្ព័ន្ធមេត្រីភាព ​ជាមួយស្ថាប័នស៊ីវិល ​គឺជាយន្តការពង្រឹងខឿនការពារជាតិនៅ​កម្ពុជាឲ្យកាន់​តែរឹងមាំ ព្រោះគោលនយោ បាយការពារជាតិ របស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាំងពីដើម រហូតដល់ចប់ គឺខឿនប្រជាជន កងទ័ពកើតចេញពីប្រជាជន ហើយនឹងធ្វើអ្វីៗ ដើម្បីប្រជាជន ប្រជាជនជាប្រភព នៃការផ្គត់ផ្គង់ទាំងកម្លាំង និងភស្តុភារ ។ ឧត្តមសេនីយ៍ឯក បានបន្តថា ពិតណាស់ បណ្ដាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំង​ប្រដាប់​អាវុធ​ជូនជាតិកន្លងមក ​សុទ្ធតែមានការឧបត្ថម្ភគាំទ្រ​ដោយផ្ទាល់របស់កម្លាំងមហាជន ពីគ្រប់​ស្រទាប​វណ្ណៈ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ឧត្តមសេនីយ៍ឯក ​បានបន្ថែមថា ក្នុងកាលៈទេសៈនេះ កងយោធពលខេមរភូមិន្ទ តែងទទួលបាន​នូវការ​ឧបត្ថម្ភគាំទ្រ​ ទាំងស្មារតី ​និងសម្ភារពីមហាជន ស្ថាប័នរដ្ឋ ​និងឯកជន​ សប្បុរសជននានា នៅគ្រប់ទិសទី​ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ប្រពៃណី នៃការចែករំលែក មានការរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់​ ដោយមានការវិវដ្តប្រែប្ដូរ ដែល​បច្ចុប្បន្ន ការជួយឧបត្ថម្ភមានលក្ខណៈជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច​ សង្គមកិច្ចយូរអង្វែង ហើយ​មានលក្ខណៈសកលផុសផុលនៅទូទាំងប្រទេស ស្របតាមពាក្យស្លោក “សមរភូមិក្រោយ ជួយ​សមរភូមិមុខ” និង “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ” ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា បច្ចុប្បន្ន មានស្ថាប័ន អង្គភាពស៊ីវិល ចំនួនជាង ៣៥០ បានចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ព ចំនួនជាង១០០អង្គភាព។ ​លើសពីនេះទៀត កងយោងធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននូវការជួយឧបត្ថម្ភគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបន្តផ្ដល់ជំនួយដល់កម្លាំងកងឯកភាព យោធិន និងគ្រួសារយោធិន និងការជួយឧបត្ថម្ភជាច្រើនទៀតជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាគោលដៅ នៃអំពើភេរវកម្មនោះទេ តែក៏មិនធ្វេសប្រហែសដែរ

2022/09/29 10:44:50 am        433
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមិនមែនប្រទេសជាគោលដៅសម្រាប់ប៉ុនប៉ងការវាយប្រហារនូវអំពើភេរវកម្មនោះទេ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា ក៏មិនបានធ្វេសប្រហែសនោះដែរ ខណៈកម្ពុជាបានសហការគ្នាជាមួយប្រទេសជាច្រើននៅលើសកលលោកក្នុងការទប់ស្កាត់ និងបង្រ្កាបនូវអំពើភេរវកម្មនេះ ជាពិសេសគឺជាមួយនិងសហរដ្ឋអាមេរិកតែម្តង។ថ្លែងការការប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ​នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ ដែលមានអ្នកកាន់សាសនាផ្សេងៗគ្នាចូលរួមប្រមាណជាង១៥០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ ហើយកន្លងមកកម្ពុជាបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បានដោយជោគជ័យផងដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ក្នុងការបង្ការ និងទប់ស្កាត់នូវអំពើភេរវកម្មនេះដដែល ហើយកម្ពុជានឹងមិនបណ្តែតបណ្តោយឲ្យបុគ្គលណា ឬក្រុមណាមួយ នាំយកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់នោះទេ ខណៈកិច្ចការនេះគឺកម្ពុជាបានធ្វើការត្រួតពិនិត្យគ្រប់ច្រកល្ហកទាំងអស់មិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរបន្តបង្ក្រាបបនល្បែងខុសច្បាប់ដូចភ្លៀងរលឹម

2022/09/29 10:38:41 am        517
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឱ្យបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដោយគ្មានការលើកលែង ទោះនៅកន្លែងណា ឬតំបន់ណាក៏ដោយ ដែលល្បែងស៊ីសងទាំងនោះ បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងប្រជាជន។ថ្លែងក្នុងពិធីបើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ប្រជាពលរដ្ឋខ្មែរយើងនឹងសល់លុយ មានកាក់,គ្រួសារមានសុភមង្គល ហើយសង្គមជាតិមានសណ្តាប់ធ្នាប់ សុខស្ថិរភាព។សម្តេចតេជោ ហ៊ុន  សែន បានប្រកាសដល់អាជ្ញាធរ និងសមត្ថកិច្ច សូមធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនោះឱ្យចំគោលដៅ នៃបញ្ហាដែលកើតមាននៅក្នុងសង្គម និងអំពាវនាវដល់គ្រប់សាសនាទាំងអស់ ជួយអប់រំ ណែនាំ ដល់អ្នកកាន់សាសនានីមួយៗពីបញ្ហាល្បែងស៊ីសង។សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានដល់ម្ចាស់អាជីវកម្មឆ្នោត ឬល្បែងស្របច្បាប់ទាំងឡាយ សូមធ្វើសកម្មភាពត្រឹមតែអ្វីដែលបានអនុញ្ញាតប៉ុណ្ណោះ សូមកុំធ្វើលើស បើមិនចង់ប្រឈមនឹងការបិទជាស្ថាពរនោះទេ៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        468
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
06/27/2026 01:06 PM
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
06/27/2026 01:06 PM
ជនជាតិចិនយ៉ាងហោចណាស់ ៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
06/27/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
06/27/2026 01:06 PM
ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​
06/27/2026 01:06 PM
អ្នករិះគន់ពីក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ និយាយថា វានឹងមិនបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលទេ
06/27/2026 01:06 PM
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
06/27/2026 01:06 PM
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ​
06/27/2026 12:06 PM
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន
06/27/2026 12:06 PM
សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ
06/27/2026 12:06 PM