សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកទេសចរជាច្រើនពាន់នាក់ទៅទស្សនាអង្គរ នាឱកាសឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំថ្ងៃទីមួយ

2022/09/24 03:56:17 pm        565
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ បាននាំគ្នាទៅទស្សនារមណីយដ្ឋានអង្គរ នាឱ្យកាសថ្ងៃឈប់សម្រាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅថ្ងៃទីមួយ នាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២នេះ ។ ក្រុមអ្នកទេសចរជាតិ បានឱ្យដឹងដូចៗគ្នាថា ពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះចំថ្ងៃឈប់សម្រាកច្រើនថ្ងៃ ហើយនស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ទើបពួកគាត់មានឱ្យកាសដើរកំសាន្ដ ដែលខុសពីពីរឆ្នាំដែលមានការផ្ទះនៃជំងឺកូវីដ១៩។ជាមួយគ្នានោះ ការដើរកំសាន្ដនៅប្រាសាទអង្គរវត្ដ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព ផ្លូវថ្នល់មានការអភិវឌ្ឍ ងាយស្រួលធ្វើដំណើរផងដែរ។ជាពិសេសការទៅទស្សនាអង្គរ ជាការលើកស្ទួយនូវតម្លៃវប្បធម៌ខ្មែរផង ។ពួកគាត់បានសម្ដែងការរីករាយ ក្នុងការជួបជុំគ្នាសបបាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។មួយវិញទៀតភ្ញៀវទេសចរដែលដើរកំសាន្ដ ក៏បានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ជាពិសេសផ្តល់ឱកាសដល់អ្នករកស៊ីផ្នែកទេសចរណ៍រៀបចំ​បើកទ្វារឡើងវិញ​ដើម្បី​បម្រើសេវាកម្មទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរបរទេស ខណៈទីតាំងអាជីវកម្ម​ទេសចរណ៍​ជាច្រើនបានបិទទ្វារ ដោយសារជំងឺកូវីដ១៩។សូមជម្រាបថា ពិធីបុណ្យជាតិធំៗ និងពិធីបុណ្យសំខាន់ៗ ដែលអ្នកទេសចររាប់ពាន់ម៉ឺននាក់ ទៅទស្សនានៅប្រាសាទអង្គរវត្ដ នាខេត្ដសៀមរាប រួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិធីឆ្លងឆ្នាំសកល ពិធីបុណ្យភ្ជុំបិណ្យ និងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែជាដើម ។ជាមួយគ្នានោះ ក្រសួងទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ការមកដល់របស់ទេសចរបរទេស​នៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយកម្ពុជាបានបើកប្រទេសក្នុងរយៈពេល៦ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ៕

សម្ដេចតេជោ៖ កម្ពុជាមានការព្រួយបារម្ភចំពោះសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងរវាងអាម៉េរិក និងចិន

2022/09/24 03:43:43 pm        583
ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្ដីបារម្ភចំពោះស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងតែ​បណ្ដាល​ឱ្យកើតមានបញ្ហា ប្រឈមនឹងសកម្មភាពសេដ្ឋកិច្ច សន្តិសុខស្បៀង និងថាមពលជាដើម។ក្រៅបង្ហាញនូវក្ដីបារម្ភចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវ ក្ដីកង្វល់ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ និងភាពតានតឹងរវាងអាម៉េរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ផងដែរ។

នាវាកងទ័ពជើងទឹកកាណាដា ទស្សនកិច្ចពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកកម្ពុជា -កាណាដា

2022/09/24 12:22:25 pm        879
ព្រះសីហនុ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹក កាណាដា ០១គ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338) បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្វើទស្សនកិច្ច ៣ថ្ងៃ (២៤-២៦)។នាយនាវី ទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះ គឹដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ កងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា -កាណាដា ឱ្យយកាន់តែរឹងមាំថែមទៀត និងធ្វើទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ នាវានេះ មានលក្ខណៈបច្ចេកទេសឈ្មោះ HMCS WINNIPEG (FFH 338) មានបណ្តោយ ១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ជំរៅទឹក ៧,៥ម៉ែត្រ ទំងន់ផ្ទុក ៥.១០០តោន។ នាវិកសរុប ចំនួន ២៥៥នាក់ ដែលដឹកនាំដោយមេបញ្ជាការ នាវា Cdr Annick Fortin (លោក វរនាវីទោ អាននិក ហ្វ័រទីន) មាន Helicopter CH-148 ចំនួន០១គ្រឿង ។នាវានេះ នឹងចាកចេញពីកំពង់ផែវិញនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ តាមកម្មវិធីកំណត់៕ 

សម្តេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសគុយបាប្រកបដោយ​សុវត្ថិភាព ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ

2022/09/24 09:49:47 am        631
ភ្នំពេញ៖ នៅម៉ោង ៩:៣០នាទី ម៉ោងនៅប្រទេសគុយបា នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងម៉ោង ៨:៣០នាទី នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសគុយបា ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសគុយបា ឯកគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេស​គុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។សូមជម្រាបថា ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សា​អំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និង​ពង្រីកកិច្ច​សហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹង​អញ្ជើញធ្វើ​ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖១- កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ៣- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា៤- គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ៥- អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅ​ក្នុងប្រទេសគុយបាផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

2022/09/23 08:03:54 am        738
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖ ១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ ២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

2022/09/23 08:00:22 am        472
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកឯកឧត្តមធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ឯកឧត្តមបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។ សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ ១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP ៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ ឯកឧត្តមក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ ឯកឧត្តមបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះផងដែរ ឯកឧត្តមក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

ប្រជាពលរដ្ឋនាំគ្នាទៅស្រុកកំណើត តាមរថយន្តក្រុងសាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/23 07:57:11 am        524
ភ្នំពេញ៖បងប្អូនពលរដ្ឋ​ បាននាំគ្នាធ្វើដំណើរទៅកាន់បណ្តាខេត្តនានា តាមឡានក្រុង​សាធារណៈរបស់រដ្ឋដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅចំណតឫស្សីកែវ៕

ប្រជាពលរដ្ឋបានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃសម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ

2022/09/23 07:36:33 am        793
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានចាកចេញទៅស្រុកកំណើតតាមរថភ្លើងដោយមិនគិតថ្លៃ សម្រាប់ថ្ងៃទី ២៣ ខែកញ្ញានេះ។យ៉ាងណាម៉ិញការចេញដំណើរពីរាជធានីភ្នំពេញ តាមរថភ្លើងនេះ ដំណើរការបានតែមួយខ្សែប៉ុណ្ណោះ គឺសម្រាប់ខ្សែរថភ្លើង ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត តាកែវ កំពត និងខេត្តព្រះសីហនុ។ចំពោះខ្សែរថភ្លើងឆ្ពោះទៅខេត្ត ពោធិ៍សាត់ បាត់ដំបង ត្រូវបានអាក់ខាន ដោយសារទឹកជំនន់បង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង។ជាដំណោះស្រាយ ខាងក្រុមហ៊ុន Royal Railway បានសម្រេចជួលរថយន្តក្រុង ដើម្បីដឹកពលរដ្ឋឆ្ពោះទៅខេត្តពោធិ៍សាត់ និងបាត់ដំបង ដោយមិនគិតថ្លៃវិញ៕

លោក ហ៊ុន ម៉ាណែត៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនមិនខុសពីកូនៗ យកចិត្តទុកដាក់ចំពោះឪពុកម្តាយនោះទេ

2022/09/22 02:31:33 pm        529
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើ​កិត្តិយស និងជីវភាព​រស់នៅរបស់អតីតយុទ្ធជនក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ គឺជា​កាតព្វកិច្ច​ដែលមិនអាច​អត់​បាននោះទេ ​ហើយការយកចិត្តទុកដាក់ដល់ពួកគាត់ ដូចកូនៗគ្រប់រូបយកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយរបស់ខ្លួនយ៉ាងដូច្នេះដែរ។ថ្លែងនៅក្នុងពិធីសំណេះសំណាល​ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់​ដល់អតីតយុទ្ធជន ​ក៏ដូចជាគ្រូបង្រៀន ​និងមន្ត្រីរាជការចូលនិវត្តន៍ ​គឺជាកាតព្វកិច្ច យ៉ាង​ហោចណាស់ ​ក៏នៅក្នុងន័យ​កាតព្វកិច្ច​ផ្នែកសីលធម៌ដែរ​ ដោយ​មិន​ខុសពីក្នុងគ្រួសារនីមួយៗ ដែល​កូនចៅ​ត្រូវយកចិត្តទុកដាក់​ទំនុកបម្រុង​ដល់​ឪពុកម្តាយនៅពេលពួកគាត់​ចាស់​ជរានោះទេ​ដោយ​កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្ត​ឱ្យមានការចូលរួម​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន ​ជា​ពិសេសយុវជន​ជំនាន់ក្រោយតាមគ្រប់រូបភាពដែល​អាចធ្វើទៅបាន។លោកបណ្ឌិត ហ៊ុន ម៉ាណែត ​បានសង្កត់ធ្ងន់ទៀតថា​ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជកាចូល​និវត្តន៍​បានដើរតួនាទីសំខាន់នៅក្នុងដំណើរការ​កសាង​ប្រទេសជាតិ​តាំងពីបាតដៃទទេ រហូត​មានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ​ដោយឈាន​ចេញពីប្រទេស​ដែល​មាន​សង្គ្រាម​ហែកហួរ​រហូតដល់ទទួលបានសន្តិភាព ​និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយ​ដែលខ្វះខាតធន​ធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវ​លើ​ជោគវាសនារបស់ប្រទេសជាតិ។យ៉ាងណាក៏ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការយកចិត្តទុកដាក់​ទៅ​លើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន​ ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែង​ត្រូវបាន​ធ្វើជាប់ជាប្រចាំ ​ពោលគឺចាប់តាំងពីក្រោយថ្ងៃរំដោះ ​៧ មករា ១៩៧៩ ឱ្យស័ក្តិសម​នឹងគុណបំណាច់​ដែល​អ៊ំពូមីង​បានបំពេញជូនជាតិមាតុភូមិ ​តាមរយៈការដាក់ចេញ និងការ​អនុវត្តនូវគោលនយោបាយនានា ​ដូចជា ការកែសម្រួលដំឡើងប្រាក់​របបគោលនយោបាយជា​បន្ត​បន្តាប់,ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ,ការផ្តល់សម្បទានដីសង្គមកិច្ច និងការ​សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ,ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត,ការកំណត់​យកថ្ងៃ ២១ មិថុនា​ ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោកក៏បានផ្តល់​អាទិភាព​ជូនកូន​ចៅ​របស់​អតីត​យុទ្ធជននៅក្នុងដំណើរការជ្រើសរើស​ពលទាហាន​បំពេញក្របខ័ណ្ឌ​នៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ​ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ ​និងប័ណ្ណ ប.ស.ស. និង​ការបំពាក់មេដាយការពារជាតិ។ល។ជាដើម៕ អត្ថបទ៖ បាន ចក

ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

2022/09/22 01:27:57 pm        706
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ប្រទេសកម្ពុជា ​និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ បាន​អញ្ជើញ​ធ្វើជាសហប្រធាននៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ ដែលក្នុង​កិច្ច​ប្រជុំនេះ ​ភាគីទាំងពីរបាន ប្ដេជ្ញាចិត្ត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ។អាជ្ញាធរខេត្តបាត់ដំបង និងខេត្តស្រះកែវ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរ បានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដែរ ​ដូចជា ជំរុញឱ្យ មាន​ការរៀបចំប្រជុំ រវាងមន្រ្តីរដ្ឋបាល និងកងកម្លាំង ​ដែលបំពេញការងារតាមបរិវេណព្រំដែន​ប្រទេស​ទាំងពីរ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ​តាមរយៈការប្រជុំ និងដំណើរការ​ដោះស្រាយ​បញ្ហារួមគ្នា ការពារកុំឱ្យកើតមាននូវកំហុសឆ្គងផ្សេងៗ។ការសហការត្រួតពិនិត្យការធ្វើដំណើរឆ្លងដែន ដើម្បីទប់ស្កាត់ការ ​លួចឆ្លងដែនខុសច្បាប់, កំណត់​យកច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌិន-ភ្នំដី (គីឡូ១៣) សម្រាប់បញ្ជូន-ទទួលពលករកម្ពុជា។ ដើម្បីជាប្រយោជន៍ក្នុងការ​ទំនាក់ទំនង​ការលក់ដូរនៅតំបន់ព្រំដែន​ ផ្ដល់សិទ្ធិ ​ឱ្យសមត្ថកិច្ចកម្ពុជា ចេញ​សំបុត្រឆ្លងដែនបណ្ដោះអាសន្នដល់ពលរដ្ឋកម្ពុជាប្រើប្រាស់ ​ហើយយកទៅ បង្ហាញដល់​នគរបាល​អន្តោប្រវេសន៍របស់ភាគីថៃ ​ដែលនឹង​អនុញ្ញាត​ឱ្យធ្វើដំណើរដល់ផ្សារខៅឌិន ​(ផ្សារស៊ី ផេន) ស្រុកខ្លងហាត​ និងតម្រូវឱ្យត្រឡប់មកវិញនៅវេលាម៉ោង១៨:០០នាទី ដោយអនុវត្តចាប់ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២តទៅ និង​ការជួយបង្ការ ​និងកាត់បន្ថយគ្រោះមហន្តរាយ​សាធារណៈនៅ​តំបន់ព្រំ ៕អត្ថបទ៖ នឿត សុភក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM