សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ,ទស្សនកិច្ចផ្លូវការនៅឋគុយបា និងចូលរួមពិធីបុណ្យសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

2022/09/21 07:55:33 am        481
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។គួរបញ្ជាក់ថា សម្តេចតេជោរី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក៕

សម្តេចតេជោ ហ៊ុន សែន នាំយកចៅស្រីច្បងទៅអាមេរិក គុយបា និងជប៉ុន ដើម្បីរៀនធ្វើការ

2022/09/21 07:46:08 am        1528
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញរូបថតជាមួយចៅស្រីច្បងរបស់សម្តេច ពីការចេញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅអាមេរិក គុយបា និងជប៉ុន លើកនេះ អមដំណើរជាមួយដោយចៅៗ ដើម្បីរៀនធ្វើការ។សម្តេចតេជោបញ្ជាក់ថា យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។«ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ»។សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនឹងអគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ

2022/09/20 03:32:50 pm        473
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២។ជាកិច្ចចាប់ផ្តើមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវ​ការស្វាគមន៍​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រ​ថៃ ជាលើកទី២ ពិតជាបាន​ឆ្លុះបញ្ចាំង​អំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធ​រវាងកងទ័ពជើងគោក​នៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់​ការ​ផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​កិច្ចស្វាគមន៍​ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជូនចំពោះ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំង​យោធិននៃកងភូមិន្ទថៃ​ ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ។ក្នុងជំនួបនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា​ ក៏បានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សា​ការងារទ្វេភាគី​ជាមួយ​សមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ច​សហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ ​និងបានស្នើសុំការគាំទ្ររបស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការ​សម្រាប់ពេល​ខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​បណ្តា​កងឯកភាព​ជួរមុខឱ្យបានស្អិតរមួត​បន្ថែមទៀតលើការងារទប់ស្កាត់ ​និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នា​ទៅវិញ​ទៅមកលើការងារសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះ​ទិសដៅ​សហប្រតិបត្តិការបន្តរវាងកងទ័ពជើង​គោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពី​ការគាំទ្រ​ចំពោះការ​បំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា​ រួមទាំងដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់​ប្រទេសមីយ៉ាន់ម៉ា​ក្នុងពេល​កន្លងមក​ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យ​នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន​ លើកទី១៩ (ACDFM-19) ​កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ​ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរ​នៃជំងឺកូវីដ-១៩ ​នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕ 

តុលាការខ្មែរក្រហម នឹងប្រកាសសាលដីកាបណ្តឹងសាទុក្ខ លោក ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា

2022/09/20 10:28:26 am        373
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានកាត់ទោស លោក ខៀវ សំផន ឱ្យជាប់គុកអស់មួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម,ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រសួងការពារជាតិកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ

2022/09/20 08:54:39 am        614
កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា ក្រសួងការពារជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ។ថ្លែងក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បានផ្តល់ជូនដល់កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។គួរបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

2022/09/20 08:36:01 am        368
ភ្នំពេញ៖ ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទបន្ថែមចំនួន ១៦២.៣១៨.៨០០៛ ដែលទទួលបានពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនសម្រាប់ទ្រទ្រង់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។ឯកឧត្តមនាយ ឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ថ្លៃថ្លា របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក  ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកស្ទួយកំរិតជីវភាពរបស់បង បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ បន្ថែមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងថវិកាធានារ៉ាប់រងសង្គម និងសកម្មភាពជាច្រើនទៀតសំដៅលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅ និងកិត្តិយសរបស់អតីតយុទ្ធជន។សូមបញ្ជាក់ថា ថវិកាចំនួន១៦២.៣១៨.៨០០រៀលនេះ គឺជាថវិកាជំហានទី២ ដែលបានទទួលពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា បានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា៕

រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធសម្រួលដករបាំងមិនចាំបាច់ជូនទេសចរអន្តរជាតិ

2022/09/19 02:02:22 pm        625
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រី​ច្រកព្រំដែនអន្តរជាតិ​ ជួយសម្រួលដករបាំងមិនចាំបាច់មួយចំនួនជូនទេសចរអន្តរជាតិ​ពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ទេសចរនិងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ មានប្រសាសន័ នៅថ្ងៃទី១៩ ខែកញ្ញានេះថា មកដល់ពេលនេះ ​កម្ពុជាបានលុបចោល នូវលក្ខខ័ណ្ឌការតម្រូវអ្នកដំណើរ​អន្តរជាតិ​ធ្វើចត្តាឡីស័ក ​ការតម្រូវឲ្យមានលទ្ធផលតេសត្តPCR ៧២ម៉ោង ​ និងការតម្រូវធ្វើតេស្តរហ័សជាដើម លើភ្ញៀវអន្តរជាតិនានាពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម រដ្ឋមន្ត្រីបន្តថា លើសពីនេះទៀត ​បច្ចុប្បន្នភ្ញៀវអន្តរជាតិទាំងអស់ចូលមកកម្ពុជា គឺអាចស្នើ​សុំធ្វើ​ទិដ្ឋាការនៅពេលមកដល់ VISA ON ARRIVAL បាន និងតម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្របញ្ជាក់​ការ​ចាក់វ៉ាក់សាំងដូសមូល​ដ្ឋានពេញលេញ១បន្ថែមតែប៉ុណ្ណោះ ដោយឡែកអ្នកដំណើរមិនទាន់ចាក់វ៉ាក់​សាំងកូវីដ១៩​ គឺតម្រូវធ្វើតេស្តរហ័សនៅពេលចូលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។ឯកឧត្តម ថោង ខុន បន្តថា ពាក់ព័ន្ធបញ្ហាការធ្វើសាលាកបត្រចូល Arrival Card សេចក្តីប្រកាស​របស់​គយនិងរដ្ឋាករកម្ពុជា ​ សេចក្តីប្រកាសុខភាពរបស់មន្ត្រីចត្តាឡីស័ក មួយចំនួនទៀតគឺមិនមាន​តម្រូវ ដោយគ្រាន់តែមាន​លិខិតឆ្លងដែន ​មានសុពលភាព ​ និងបណ្ណចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ឯកឧត្តម បន្តថា មន្ត្រីច្រកទ្វារព្រំដែន រួមមាន៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករ នគរបាលទេសចរណ៍ និងមន្ត្រីចត្តាឡីស័កជាដើម ​ត្រូវសហការធ្វើបដិសណ្ឋារកិច្ចល្អ លុបបំបាត់​ភាពអសកម្ម​ ជាពិសេស ​មន្ត្រីច្រកទ្វារអន្តរជាតិទំាងអស់ត្រូវរួមគ្នាអនុវត្តគោលការណ៍ ធ្វើឲ្យ​ភ្ញៀវជឿជាក់ ​តម្លៃសមរម្យ និងសម្រួលការធ្វើដំណើរ៕ អត្ថបទ ស៊ុម សុខជា

សម្តេច ស ខេង៖ ល្បែងខុសច្បាប់ក្លាយជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា

2022/09/19 12:36:26 pm        616
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បនល្បែងខុសច្បាប់គឺកំពុងក្លាយជាមហារីកនៅក្នុងសង្គមកម្ពុជា ខណៈដែល​ល្បែងស៊ីសងនេះហើយ ជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ស្តីពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ​នាក្រសួងមហាផ្ទៃ ​នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះ ​សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្ត​ទុកដាក់​បំផុត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​និងបង្រ្កាប​បន​ល្បែង​ខុសច្បាប់​គ្រប់ប្រភេទ ដោយ​សារ​ការជួញដូរមនុស្ស ​និង​ល្បែងអនឡាញខុសច្បាប់​ទាំងនេះ​ហើយ ធ្វើឲ្យកម្ពុជាកំពុងមានឈ្មោះ​មិនសូវល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេសក្រោយ​ដែល​អាមេរិក​បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ​ជាប្រទេសទីបី ក្នុងការមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង​បង្រ្កាបបទល្មើសជូញដូរមនុស្សនេះ។យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានកំពុងខិតយ៉ាង​យក​ចិត្តទុកដាក់បំផុតក្នុងការពន្លត់ភ្លើងនៃមហារីកសង្គមនេះឲ្យអស់ ហើយប្រសិនបើមិន​ប្រញ៉ាប់​ពន្លត់​វាទេ ​វានឹងរីករាលដាលដល់បទល្មើសផ្សេងៗ​ទៀត​នៅក្នុងសង្គមកម្ពុជា រួមទាំង​ប៉ះពាល់​ដល់ការពង្រឹង​ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ផងដែរថា គោលដៅសង្ស័យ​ច្រើន​ជាងគេ ចំពោះជួញដូរមនុស្ស ​និងបនល្បែងខុសច្បាប់តាមអនឡាញនេះ​ គឺនៅខេត្តព្រះសីហនុ ហើយ​អាជ្ញាធរចម្រុះ​បានកំពុងធ្វើប្រតិបត្តិការយ៉ាង​សកម្មផងដែរ ដោយ​បាន​ចាប់​ជនល្មើសយក​ទៅ​ផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន​ និងបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុត​ពីការជួញដូរ និង​ធ្វើទារុណកម្មបានយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់

អូស្រ្តាលីផ្តល់ជំនួយដល់កម្ពុជាជិត ៦០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

2022/09/17 03:39:33 pm        614
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្តល់ជំនួយ ដល់កម្ពុជាចំនួន៨៧លានដុល្លារអូស្រ្តាលី ស្មើនឹងជាង (៥៨លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ខណៈជំនួយឥតសំណងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា នៅតាមជនបទបានជាង ២លាននាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។សេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍BTV ទទួលបាននារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅថ្ងៃនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស(Tim Ayres) ឧបការីរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម រប់សអូស្រ្តាលី ជាមួយនឹងឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបើកដំណើរការកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «ភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP-RED)» ដែលមានថវិកាប្រមាណ ៨៧លានដុល្លារអូស្រ្តាលី។CAP-REDជាកម្មវិធីថ្មី មានរយៈពេលប្រាំឆ្នាំ ដែលត្រូវបានបង្កើតឡើងផ្អែកលើជំនួយជាងមួយ ទសវត្សន៍​របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌនៅកម្ពុជា តាមរយៈកម្មវិធី​ខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ កម្មវិធីទាំងពីរនេះ បានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាជនកម្ពុជា នៅតាមជនបទ ជាងពីរលាននាក់។កម្មវិធីCAP-REDត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំង​វិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា​ស្តារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។កម្មវិធីនេះដែរ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោល​នយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន ភាពធន់ និង​និរន្តរភាពជាដើម។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ឯកឧត្តមព្រឹទ្ធសមាជិក ធីម អារ៉េស បានថ្លែងថា ឆ្នាំនេះគឺជាខួប៧០ឆ្នាំ​នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធីជាភស្តុតាង​រឹតតែច្បាស់បន្ថែមទៀត នៃទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា និងអូស្ត្រាលី។ ឯកឧត្តមព្រឹទ្ធសមាជិក បានសង្កត់ធ្ងន់ថា«យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញជាមួយ​សមភាគី​កម្ពុជារបស់យើង ដើម្បីបង្កើត បរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។ជាមួយគ្នានេះតាមរយៈសេចក្តីប្រកាសព័ត៌មាន ក៏បានរំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេស គ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្រ្តី កុមារី កុមារ៉ា មនុស្សចាស់ ​ជនមានពិការភាព និងក្រុមការងាររងគ្រោះនឹងមានជីវភាពប្រសើឡើង បន្ទាប់ពីអនុវត្តនូវកម្មវិធីនេះ។សូមបញ្ជាក់ថា កម្មវិធីCAP-REDនេះ ផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និង​ចំណេះដឹង ព្រមទាំងផ្តោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមផងដែរ៕អត្ថបទ៖ បាន ចក់

ប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ច និងចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកនៅកម្ពុជា

2022/09/17 03:16:52 pm        598
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម លឿង ជុនយីង (Leung Chun-Ying) អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន រួមនឹងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV ព័ត៌មានថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានមូលនិធិGX នៅកម្ពុជា គឺ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែងឡើងវិញ។ គ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក គម្រោងនេះផ្តោត​សំខាន់​លើ០៣ចំនុច គឺទី១.មូលនិធិGX ផ្តល់នូវរថយន្តចល័តបំពាក់ដោយ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តវះកាត់​ភ្នែកគ្រប់មុខ សម្រាប់ធ្វើការវះកាត់ភ្នែកឡើងបាយ(ជំងឺភ្នែកផ្សេងៗ) ចំនួន០២គ្រឿង ប្រគល់​ជូន​ខេត្តព្រៃវែង, ទី២.អញ្ជើញគ្រូពេទ្យភ្នែក និងមន្រី្ត ដើម្បីទៅសិក្សាបំពេញបន្ថែមនៅ​ទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមានជំនាញច្បាស់លាស់ក្នុងការ​ប្រើប្រាស់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត នៅក្នុងរថយន្តចល័តនេះ និងទី៣.ជួយផ្តល់សេវាព្យាបាល វះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដោយមិនគិតថ្លៃ។ នេះជាគម្រោងទី២ហើយ ដែលគម្រោងទី១ បានអនុវត្តន៍នៅក្នុងខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨-២០១៩ ដោយអនុវត្តន៍​គម្រោងបានរយៈពេលជាង១ឆ្នាំ បានធ្វើការវះកាត់ ព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម ដោយជោគជ័យបានចំនួនជាង ៦០០០នាក់ ហើយពួកគាត់អាចបន្តជីវិតរស់នៅ​ដោយភាពសប្បាយរីករាយ។លើសពីនេះគម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រី្តសុខាភិបាលផ្នែកចក្ខុរោគ និងបង្កើនការយល់ដឹងពីសារៈសំខាន់ នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ក្នុងអន្តរកាលកូវីដ-១៩ ក្រសួងសុខាភិបាល បានទទួលអំណោយឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិGX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM