សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានក្លាយខ្លួនជាមជ្ឈមណ្ឌលអន្តរជាតិ

2022/07/20 11:08:32 am        522
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ  Krirk និងជាសមាជិកក្រុមប្រឹក្សាភិ បាលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse បានគោរពជំរាបជូនសម្តេចថា ក្នុងឱកាសនេះលោកមានគោលបំណង ៣ ទី១គឺគោរពរាយការណ៍ជូនសម្តេចពីវឌ្ឍន ភាពនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីដែលបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២ គោរពជូនអាហារូបករណ៍ ៤០កន្លែងដល់និស្សិតកម្ពុជា និងទី៣ សុំការអនុញ្ញាតសុំជួបសម្តេចម្តងទៀតនៅឆ្នាំក្រោយ។ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវការអបអរសាទរ រីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះបានជាក់លាក់ ហើយបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម Krasae ដែលបានផ្តល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោសម្រាប់សិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃហើយសម្ដេចបានសុំឲ្យឯកឧត្តមបន្តពិភាក្សាជាមួយឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។ដោយឡែកចំពោះការស្នើសុំជួបសម្ដេចសារជាថ្មីនៅឆ្នាំក្រោយនោះ សម្ដេចបានសម្ដែងនូវសេចក្តីរីករាយនឹងជួបឯកឧត្តមនៅរាល់ពេលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា-ជប៉ុនប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌

2022/07/20 10:55:57 am        464
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ភាគីជប៉ុនបានបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ ពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាក្នុងវិស័យយុត្តិធម៌បន្ថែមទៀត ដោយក្រសួងយុត្តិធម៌កម្ពុជាចាត់ទុកថា ការពង្រឹងធនធានមនុស្សក្នុងវិស័យយុត្តិធម៌ក៏ជាសរសរស្តម្ភ និងជាអាទិភាពគោលនយោបាយសម្រាប់ការងារកែទម្រង់ច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕

ផ្លូវលេខ ១៤៦បេ ស្ថាបនារួចរាល់ហើយ តែតំបន់ខ្លះនឹងកែសម្រួលបន្តិចបន្តួចដើម្បីសុវត្ថិភាពបន្ថែម

2022/07/20 10:43:05 am        544
ព្រះសីហនុ៖ ផ្លូវលេខ ១៤៦បេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្ដេចសង្ឃ ទេព វង្ស ក្នុងស្រុកព្រៃនប់ ឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ និងទៅភ្ជាប់ដល់កំពង់ផែក្រុងព្រះសីហនុស្ថាបនាសម្រេចបាន ៩៩ភាគរយហើយ សល់មួយភាគរយទៀត គឺជាការកែសម្រួលនិងបន្ថែមផ្លាកសញ្ញាចរាចរណ៍ជាដើម ដើម្បីសុវត្ថិភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់ផ្លូវនេះ៕

បទអត្ថាធិប្បាយនយោបាយ៖ តើកម្ពុជាត្រូវចុះចាញ់ការគំរាមកំហែង ឬការបង្កហានិភ័យពីអាមេរិកឬទេ ?

2022/07/19 01:46:15 pm        1220
សហរដ្ឋអាមេរិក តាមរយៈមន្ដ្រីជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចមកកម្ពុជាថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភមួយចំនួនរបស់ខ្លួន។ ក្នុងនោះមានជាអាទិ៍ ការព្រួយបារម្ភពីវត្ដមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ដែលមហាអំណាចនេះជឿថា វានឹងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងជាការបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រៅពីនេះក៏មានលើកឡើងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំរបស់លោក កឹម សុខា និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ជាដើម។លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជារយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៣ ខែកក្កដា លោកក៏បានធ្វើសន្និសីទកាសែតដោយលើកឡើងពីកង្វល់មួយចំនួនខាងលើនេះ។យ៉ាងណាមិញ ក្ដីកង្វល់ដែលមន្ដ្រីអាមេរិកបានរៀបរាប់ ហាក់មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ មិនមែនជារឿងថ្មី ដ្បិតអាមេរិកតែងតែព្យាយាមយកចំណុចទាំងនេះធ្វើជារបៀបវារៈ នៅពេលមន្ដ្រីរបស់ខ្លួនធ្វើទស្សនកិច្ចមកកម្ពុជា។ វាគឺជាសម្ពាធមួយដែលអាមេរិកចិញ្ចឹមចិត្ដថា កម្ពុជានឹងត្រូវតែធ្វើតាមការអំពាវនាវរបស់ខ្លួនជាមហាអំណាច តែការយល់ឃើញរបស់អាមេរិកយ៉ាងដូច្នេះពិតជាខុស ព្រោះកម្ពុជាមិនបានខ្លាចរអានឹងសម្ពាធមហាអំណាចណាមួយឡើយ។ នោះក៏ព្រោះរដ្ឋដ៏តូចមួយនេះមិនបានប្រព្រឹត្ដខុស ហើយក៏មិនត្រចៀកសជឿតាមការញាក់របស់ភាគីណាដាច់ខាត។ជាក់ស្ដែងរឿងចោទប្រកាន់ថា ចិនកំពុងសាងសង់មូលដ្ឋានយោធានៅសមុទ្ររាម​ដើម្បីដាក់​កម្លាំង​ទ័ពនៅទីនោះ កម្ពុជាបានបកស្រាយជាច្រើនលើកច្រើនសារ ហើយថែមទាំងបើក​ឱ្យមានទស្សនកិច្ច​មន្ដ្រីអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពជើងទឹករាមផងដែរដើម្បីបំបាត់មន្ទិលសង្ស័យ។ ប៉ុន្ដែអ្វីដែលកម្ពុជាទទួលបានមកវិញ មិនត្រឹមតែមិនមែនពាក្យអរគុណ តែបែរជារង​នូវការ​មូលបង្កាច់ថា មិនអនុញ្ញាតឱ្យមន្ដ្រីអាមេរិកចូលធ្វើ​ទស្សនកិច្ចតាមការចង់បានទៅវិញ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការពារជាតិ បានបំភ្លឺថា ក្រសួងការពារជាតិបានយកចិត្តទុកដាក់​រៀបចំ​ឱ្យមាន​ដំណើរទស្សនកិច្ច ដោយក្រុមការងារសម្របសម្រួលបានព្យាយាមបំពេញ​បំណង​របស់​ប្រតិភូអាមេរិក អនុលោមតាមគោលការណ៍ដែលបានកំណត់ និងការព្រមព្រៀងគ្នា។សកម្មភាពសំខាន់ៗមួយចំនួនត្រូវបានរៀបចំឡើង រួមមាន ជំនួបពិភាក្សាការងារដែលស្នើដោយ​ភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នង​សម្រាប់​ការ​ស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវារបស់កងទ័ពជើងទឹក ការទស្សនារោង​ជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅ​ពិនិត្យមើល​សំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ នៅកោះព្រាប។តែផ្ទុយទៅវិញ ក្រោយបានចូលមើលទីតាំងទាំងនេះហើយ ភាគីអាមេរិកហាក់បានបង្កើតនូវ​សេណារីយ៉ូថ្មីមួយ ដោយទាមទារចូលទៅមើលកន្លែងផ្សេងដោយពុំមានការស្នើសុំមុន។ នេះជាការទាមទារដែលមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងមានចេតនាធ្វើជាមិនយល់អំពីលាក់ការណ៍របស់កងទ័ព ហេតុនេះកម្ពុជាមិនអនុញ្ញាតជាដាច់ខាត។តាមរយៈសកម្មភាពនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកការទាមទារចង់​ទៅមើលគ្រប់កន្លែងដោយមិនបានស្នើសុំជាមុន គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិតដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងរវាងយោធាប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជាក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក បញ្ឈប់ការបង្កើតសេណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យភាព និងលាក់ការណ៍កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា។រីឯក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏ធ្លាប់បានប្រកាសច្រានចោលពាក់ព័ន្ធ​សំណុំរឿង “មូលដ្ឋានកងទ័ពជើងទឹករាម” ដែលថាបម្រើផលប្រយោជន៍ផ្ដាច់មុខរបស់ចិន។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិន​អនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។ចំពោះរឿងក្ដីក្ដាំរបស់លោក កឹម សុខា វិញក៏ដូចគ្នា។ វាជាការព្យាយាមរំលេចរបស់អាមេរិក ធ្វើយ៉ាងណាឱ្យអន្ដរជាតិមើលឃើញថា កម្ពុជាមានកំហុស ​ក្រោមលេសថា កម្ពុជាពន្យារពេលកាត់ក្ដី​លោក កឹម សុខា ទាំងដែលធាតុពិតតុលាការបាន ​និងកំពុងធ្វើការលើរឿងនេះជាបន្ដបន្ទាប់។ ទទូចចង់ឱ្យពន្លឿនរឿងក្ដី មិនមែនអាមេរិកមានអំណាចលើតុលាការកម្ពុជា ហើយក៏មិនមែន​អាមេរិក​ជាអ្នកកាត់ក្ដីនោះដែរ ព្រោះអ្វីៗជាសមត្ថកិច្ចរបស់តុលាការកម្ពុជា។លោក កឹម សុខា រងការចោទប្រកាន់ក្រោមបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ចង់ផ្ដួលរំលំ​រដ្ឋាភិបាលកម្ពុជា ដូច្នេះសំណុំរឿងនេះ​ បើតាមអ្នកនាំពាក្យក្រសួងយុត្ដិធម៌ធ្លាប់លើកឡើងថា មាន​ភស្តុតាងដាក់បន្ទុករឹងមាំ និងស៊ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត “To plead guilty” ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីអោយនីតិវិធីឆាប់ចប់៕

រដ្ឋសភានឹងសិក្សាសំណើវិសោធនកម្មមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលនឹងការពារស្ថិរភាពរបស់កម្ពុជា

2022/07/19 01:15:26 pm        520
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនការ​ស្នើវិសោធនកម្ម​មាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ទៅគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យនិងសិក្សា ខណៈមាត្រាមួយចំនួនក្នុងនោះ សំដៅដល់ការធានាការពារភាពជាប់គាំងផ្នែក​នយោបាយ​របស់កម្ពុជា។នៅថ្ងៃទី១៩ ខែកក្កដានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​ លើរបៀបវារៈចំនួន៤ ជុំវិញកិច្ចសហប្រតិបត្តិការជំនួយ នៃ​អនុសញ្ញា ក្នុងករណីគ្រោះមហន្តរាយនុយក្លេអ៊ែរ, ការគ្រប់គ្រងចំណូលថវិកាជាតិមិនមែនសារពើពន្ធ និងសេចក្តី ព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន ​នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។ ក្នុងនោះគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ជូនគណៈកម្មការជំនាញ​រដ្ឋសភា​ពិនិត្យ និងសិក្សា លើសេចក្តីព្រាងច្បាប់នីមួយៗ។ តាមរយៈសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែកក្កដា នេះ ជុំវិញការស្នើវិសោធនកម្មមាត្រា មួយចំនួន នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ ត្រូវបានឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អះអាងថា វិសោធនកម្មនេះ ការពាដល់ឧត្តមប្រយោជន៍របស់ជាតិ និងថែរក្សាសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។មុនរដ្ឋសភាធ្វើការសិក្សាការស្នើធ្វើវិសោធនកម្មនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពិនិត្យ ទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួន ​នៃរដ្ឋធម្មនុញ្ញ និង​មាត្រា មួយចំនួនថ្មី នៃច្បាប់ធម្មនុញ្ញ ​ដោយបានក្រាបបង្គំទូលព្រះករុណា​ ព្រះបាទ ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជា​ឯកច្ឆន្ទ​ទូលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា​ សេចក្តីព្រាង ច្បាប់​ ស្តីពីពីការធ្វើវិសោធនកម្ម គឺអាចធ្វើទៅបាន ​ហើយពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយម​អាស្រ័យ​ដោយរដ្ឋធម្មនុញ្ញឡើយ​ ព្រមទាំងធ្វើឡើងនៅពេល​ប្រទេស​ជាតិ មិន ឋិតក្នុងភាពអាសន្ននោះឡើយ៕អត្ថបទ៖ សេក ឧត្តម

បក្សប្រជាជនកម្ពុជាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលពី៧

2022/07/18 01:04:01 pm        1038
ភ្នំពេញ៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ​ជាបេក្ខភាពនាយករដ្ឋមន្ត្រី ​សម្រាប់នីតិកាលទី៧ និងគាំទ្រ​ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ ​របស់គណបក្ស ប្រជាជនកម្ពុជា បានឱ្យដឹងថា «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចតេជោ​ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ​នៃរដ្ឋសភា ​និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត»។ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ ​ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត ​ធ្លាប់ត្រូវបានធ្វើឡើងកាលពីខែធ្នូ​ ឆ្នាំ២០២១ ក្នុង​សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ​របស់គណបក្សប្រជាជនកម្ពុជា។ ចាប់ពីថ្ងៃបានបដិសន្ធិឡើងក្នុងឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា ​ដែលជាគណបក្សធំជាងគេ នាពេល​បច្ចុប្បន្ននេះ បានចូលរួមចំណែកក្នុងសកម្មភាពសំខាន់ៗជាច្រើន ដើម្បីបុព្វហេតុជាតិ​មាតុភូមិ ​ពិសេសគឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ការស្វះស្វែងរកសន្តិភាព ការ​ស្តារកសាងប្រទេស ​រួមទាំងរក្សាសុខសន្តិភាព ​ស្ថិរភាព ​និងការអភិវឌ្ឍ ជាដើម។គណបក្សប្រជាជនកម្ពុជា​ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ​និងបានដឹកនាំរាជ រដ្ឋាភិបាល រយៈពេល៦អាណត្តិមកហើយ។ ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ​កាលពីខែមុន គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបានសំឡេងគាំទ្រច្រើន​លើសលប់ ​ដោយ​ ទទួលបានអាសនៈ ​សរុប៩,៣៧៦ ទទួលបានតំណែងមេឃុំ​ ចៅសង្កាត់ ចំនួន១៦៤៨នាក់ ជំទប់ទី១​ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់ផងដែរ៕អត្ថបទ៖ មុត សុទ្ធ

មន្រី្តរាជការ និងពលរដ្ឋ ប្រញាប់ប្រញាល់មកទទួលវ៉ាក់សាំងដូសជំរុញ ចំពេលមានការបន្តកើនករណីឆ្លងជំងឺកូវីដ-១៩

2022/07/18 12:04:09 pm        301
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មន្រី្តរាជការ ,ប្រជាពលរដ្ឋ និងអ្នកអាណាព្យាបាលក្មេងៗ បានបន្តនាំយកកូនៗរបស់ខ្លួន ដែលគ្រប់អាយុ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ យ៉ាងច្រើនកុះករ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ជាមួយគ្នានោះដែរ មន្រី្តរាជការ ប្រជាពលរដ្ឋ និងអ្នកអាណាព្យាបាល ដែលនាំយកកូនៗមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យកុមារជាតិ បានគោរពដឹងគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និង សូមប្តេជ្ញាចិត្តដាច់ខាតប្រកាន់ខ្ជាប់នូវការរក្សាគម្លាតសុវតិ្ថភាព សង្គម ពាក់ម៉ាស និងចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នាព្រឹកនេះថា លទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ម្ស៉ិលម៉ិញនេះ កុមារមានអាយុពី០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ ក្រុមគោលដៅ៧២,៨៥៤នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន០.៧៦%, កុមារមានអាយុ០៥ឆ្នាំ ក្រុមគោលដៅ៤៩.៨៤៨នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន០.៥៣%, កុមារមានអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្រុមគោលដៅ២២១,១៣៦នាក់ ចាក់វ៉ាក់សាំងដូសទី៤ បានចំនួន២.៧១%, កុមារ និងយុវវ័យ មានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្រុមគោលដៅ១៩១,៤៨៦នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន០.៥០% និងប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ក្រុមគោលដៅ១,៤១២,៧៦៩នាក់ ចាក់វ៉ាក់សាំងដូសទី៥ បានចំនួន៦.៣៤%៕(ដោយ៖ ហួត រដ្ឋា)

បក្សប្រជាជនកម្ពុជា៖ ជោគជ័យ នៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

2022/07/18 10:34:50 am        698
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា តាមរយៈអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន បានធ្វើការកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីដើម ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង ខណៈ ការជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញក្រោយបញ្ចប់អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ«បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន»។ ជាមួយគ្នានេះអង្គសន្និបាត បានសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង៧៤,៣២%នៃសំឡេងឆ្នោតបានការសរុបទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។ សេចក្តីជូនដំណឹងរបស់អង្គសន្និបាត ក៏បានលើកឡើងផងដែរថា «តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាពគាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។អង្គសន្និបាតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្សផងដែរ។យ៉ាងណាក៏ដោយអង្គសន្និបាតក៏បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕(ដោយ៖ បាន ចក់)

សម្តេច ហេង សំរិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញនៅថ្ងៃទី១៩ កក្កដា

2022/07/18 10:16:52 am        713
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅព្រឹកទី១៩ ខែកក្កដា ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ផ្សារទំនិញរួចពន្ធប្រកាសឲ្យប្រជាពលរដ្ឋខ្មែរអាចចូលទិញទំនិញបានគ្រប់សាខាទាំងអស់

2022/07/17 01:54:17 pm        1162
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរអាចចូលទិញទំនិញបានដោយរួចពន្ធ ដែលមានផលិតផលជាច្រើនប្រភេទ និងលំដាប់ថ្នាក់ជាន់ខ្ពស់ នៅផ្សារទំនិញរួចពន្ធ ស៊ីឌីអេហ្វ (CDF) គ្រប់សាខាទាំងអស់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។នៅក្នុងពិធីសម្ពោធផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅណាហ្គាវើលដ៍ រាជធានីភ្នំពេញ ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០មក ជំងឺកូវីដ-១៩ បានរាតត្បាតជាសកលនៅទូទាំងពិភពលោក។ ក្នុងន័យនេះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញឲ្យបានឆាប់រហ័ស ព្រមទាំងកាត់បន្ថយសំពាធរបស់សហគ្រាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។ លោក វ៉ូ គ័រឈាន់(Wu Guo Quan) ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានលើកឡើងថា នេះជាគោលការណ៍ថ្មីមួយសម្រាប់វិស័យលក់រាយទំនិញរួចពន្ធ ក្រោមការខិតខំប្រឹងប្រែងរួមគ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន CDF Cambodia យើងធ្វើជាសក្ខីភាពចំពោះសម័យកាលថ្មីក្រោយកូវីដ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាកម្លាំងចលករជំរុញដល់ការសម្រេចបាននូវគោលការណ៍ថ្មីខាងលើនេះ។លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានសម្តែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុម័តគោលការណ៍នេះ និងបានបន្តថា ការជំរុញឲ្យគោលការណ៍វិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីសមត្ថភាព ក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញដល់ការអភិវឌ្ឍថ្មីមួយទៀត នៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ថា បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង ៥០ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់៕ (ដោយ :ឈិត បូរ៉ាវី)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM