អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:14:49 am        986
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំសមាជិកព្រឹទ្ធសភាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:10:54 am        1150
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គ.ជ.ប៖ អ្នកមានឈ្មោះបោះឆ្នោតបានបាត់ ខូច ឬ​អត្តសញ្ញាណប័ណ្ណ​ហួសសុពលភាព សូម​ទៅ​ឃុំសង្កាត់​ ធ្វើលិខិតបញ្ជាក់

2022/05/06 03:24:50 pm        1214
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ប្រជាពលរដ្ឋណា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែបានបាត់ ខូច អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬកំពុងធ្វើតែមិនទាន់បានទទួល សូមអញ្ជើញទៅគណៈកម្មការរៀចំកាបោះឆ្នោតឃុំ-សង្កាត់ ដែលខ្លួនបោះឆ្នោត ដើម្បីឲ្យមន្ត្រីជួយធ្វើលិខិតបញ្ជាក់ ដើម្បីបានសិទ្ធិបោះឆ្នោតនាពេលខាងមុខនេះ ។នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និង​អ្នកសារព័ត៌មាន អំពី​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត នៅថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០២២ ​ឯកឧត្តម សោម សូលីដា ​អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​បានលើកឡើងថា ការទៅ​ធ្វើលិខិតបញ្ជាក់នេះ ត្រឹមតែរយៈពេល១ខែ ​គឺចាប់ពីថ្ងៃទី៥​ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ​ដូចនេះអ្នកសារព័ត៌មាននានា ​ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំ​ទូលាយ ​ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងអាណត្តិទី៥នេះ ដែលនឹងប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង៩លាន ២សែននាក់ ​ដោយបច្ចុប្បន្ន គ.ជ.ប កំពុងបោះពុម្ភសន្លឹកឆ្នោត ​ចំនួនជាង ៩២០០ ០០០សន្លឹក រួមទាំង​សន្លឹកឆ្នោត​ត្រៀមបម្រុងចំនួនជាង ​១លាន ២សែនសន្លឹកថែមទៀត ហើយមានគណបក្ស​នយោបាយ នឹងចូលរួមឈរឈ្មោះឆ្នោតចំនួន ១៧គណបក្ស ៕

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ឃុំកំពង់ហៅ សំណេះសំណាលជាមួយសមាជិកបក្សជាង ៨០០នាក់

2022/05/06 12:49:40 pm        713
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំពង់ហៅ ស្រុក​កំពង់លែង និងក្រុមការងារ បានចុះជួបសំណេះ​សំណាល​ជា​មួយ​មេគ្រួសារ​បក្ស​ចំនួន ៨០៥នាក់ មកពីភូមិកោះក្អែក និងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។លោក ឆាយ លាភា បានថ្លែងអំណរគុណដល់បងប្អូន សមាជិក-សមាជិកា គណបក្សប្រជាជន ដែលតែងតែគាំទ្រ ស្រឡាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជន ជារៀងរហូតមក និងពន្យល់​ដល់​សមាជិក-សមាជិកា ដែលចូលរួមទាំងអស់ ឲ្យចងចាំជានិច្ចពី​គុណូបការៈ​របស់​គណបក្ស​ប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា និងបានបង្ហាញ​ពីការរីកចម្រើន ការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានកន្លងមក។ ជាមួយគ្នានេះលោក ឆាយ លាភា ​បាន​សំណូមពរ​ដល់​បងប្អូន​យើងកុំឲ្យចាញ់បោកសំដីភូតភរ កុហុក បោកប្រាស់ របស់​ពួក​អគតិ ។

កម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា

2022/05/06 11:43:13 am        666
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន នឹងធ្វើជា​សហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌​របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ​នៅរាជធានីភ្នំពេញ ​និងតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ ដោយតំណាង​ជាន់ខ្ពស់​មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់​ ដៃគូខាងក្រៅរបស់​ អាស៊ាន ទីភ្នាក់ងារជំនាញ​អង្គការសហប្រជាជាតិ​ និង​បណ្តាអង្គការអន្តរជាតិ​ពាក់ព័ន្ធ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ មានប្រសាសន៍ថា ​កិច្ចប្រជុំនាពេលនេះ គឺជា​ឱកាសផ្លាស់​ប្តូរទស្សនៈ ​និង​បទពិសោធនគ្នាទៅវិញទៅមក ដើម្បីរៀបចំជាជំនួយមនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម សង្កត់ធ្ងន់ថា ​ក្នុងនាមគ្រួសារសហគមន៍អាស៊ាន ត្រូវធ្វើយ៉ាងណា​មិនឱ្យប្រជាជនមីយ៉ាន់ម៉ា ​ណា​ម្នាក់ ​ត្រូវ​បាន​ទុកចោលឡើយ។ជាមួយគ្នានេះ ឯកឧត្តម លឹម ចុក ហ៊ុយ ​អគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា អាស៊ានត្រូវជួយ​គ្នា​ទៅវិញទៅមកផ្អែកលើបញ្ហាសុខភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ដោយការចែកចាយជំនួយមនុស្ស​ធម៌​ពីដៃគូសន្ទនានានា។កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់​ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ាន​ធ្វើការពិភាក្សា​ផ្តួច​ផ្តើម​ឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បី​ផ្តល់​នូវ​មគ្គុទេ្ទសក៍​អំពីរបៀប​ក្នុង​ការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន​ឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែល​កំពុង​ត្រូវការ​បំផុត​ដោយឈរលើគោលការណ៍មនុស្សធម៌ ​និងគ្មានការរើសអើង។កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែល​មាន​ការព្រម​ព្រៀងគ្នា​ទៅវិញទៅមកលើវិធីសាស្រ្ត​ ក្នុងការពង្រឹងបន្ថែមនូវការផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅមីយ៉ាន់ម៉ា​ ដើម្បីធានាបានថា ​នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ​ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​សម្រាប់ជំនួយមនុស្សធម៌​ស្តីពីការគ្រប់គ្រង ​គ្រោះមហន្តរាយ និងវិធី​សាស្រ្តនានា​ដែលជួយគាំទ្រទៅ​ដល់ការផ្តល់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍​នានា​នៅ​មីយ៉ាន់ម៉ាផងដែរ៕ អត្ថបទ សេក ឧត្តម

តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ទៅពិនិត្យទីតាំង​បោះពុម្ព​សន្លឹកឆ្នោត ដើម្បី​បង្ហាញ​ពី​តម្លាភាព

2022/05/06 05:27:33 am        926
ភ្នំពេញ៖ តំណាងគណបក្សនយោបាយនានា ដែលនឹងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន បានចុះពិនិត្យទីតាំងបោះពុម្ភសន្លឹកឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌សម្រាប់គណបក្សទាំងអស់ ។នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និង​អ្នកសារព័ត៌មាន អំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា នៅមុនពេលបោះឆ្នោត គឺគ.ជ.ប តែងតែអញ្ជើញគ្រប់ភាគី​ទាំងអស់ ដើម្បីទៅពិនិត្យ​និងសង្កេតមើលសង្វាក់​ នៃកន្លែងផលិតសន្លឹកឆ្នោត​ជាក់ស្ដែង ខណៈការ​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ​នៅមិនដល់១ខែទៀតនោះ ។ឯកឧត្តម បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥នេះ មាន ១៦៥២ ឃុំ-សង្កាត់ ហើយសន្លឹកឆ្នោតត្រូវផលិតចំនួន ១ ៦៥២ប្រភេទ ទៅតាមឃុំសង្កាត់ បានន័យថា ឃុំសង្កាត់នីមួយៗ​ជាមណ្ឌលបោះឆ្នោត​ ហើយសន្លឹកឆ្នោតតាមឃុំសង្កាត់នីមួយៗ ត្រូវធ្វើ​ទៅ​តាម​ចំនួនគណបក្ស ​ដែលបានឈរបេក្ខជន ​និងតាមការចាប់លំដាប់លេខរៀង ។បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា នៅក្នុងការិយាល័យបោះឆ្នោត​នីមួយៗ ​គឺតួលេខនៃការបោះពុម្ភសន្លឹកឆ្នោត ​ត្រូវនឹងចំនួនបញ្ជីឈ្មោះនៅ​ក្នុងការិយាល័យ និង​បូកចំនួន ចន្លោះពី២៥ ទៅ៧៤សន្លឹក ​ហើយនៅទូទាំងប្រទេស ​សន្លឹកឆ្នោត​មានចំនួន ៩ ២០៥ ៦៨១នាក់ ​និងការិយាល័យបោះឆ្នោតមានចំនួន ​២៣ ៦០២ការិយាល័យ ហើយសម្រាប់សន្លឹងឆ្នោត​ត្រៀមបម្រុងមានចំនួន ១ ២៣៩ ០០០សន្លឹក ។គួរបញ្ជាក់ថា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ ដោយ​មាន​គណបក្សនយោបាយចំនួន១៧ ចូលរួមឈរឈ្មោះ ​ហើយគណបក្សប្រជាជនកម្ពុជា មាន​បេក្ខជនឈរ​ឈ្មោះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ​ទាំង១ ៦៥២ឃុំ-សង្កាត់ ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/05/06 03:56:56 am        807
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។កិច្ចប្រជុំពិគ្រោះ យោបល់ នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការ ផ្តល់ជំនួយមនុស្សធម៌ នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈម នានា ដែលពាក់ព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់ វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕

សម្តេចតេជោ ហ៊ុន សែន៖ បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា...បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ

2022/05/06 03:09:40 am        558
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរសារខ្លីដ៏សង្វេគ នៃមរណភាពឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត ដោយមានខ្លឹមសារថា «បងប្អូនយើងបែកគ្នា ដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាពដោយគាំងបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ ៕

បងប្អូនខ្មែររស់នៅអាមេរិក​ មានមោទនភាព​ នឹងក្រវីទង់ជាតិខ្មែរ​ទទួលស្វាគមន៍​សម្តេចតេជោ

2022/05/05 03:45:48 pm        680
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បានសម្តែងមោទនភាព នឹងត្រៀមទង់ជាតិខ្មែរក្រវីស្វាគមន៍ ពេលវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន អញ្ជើញសម្តេចទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១២-១៣ខាងមុខនេះ។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVតាមរយៈវិដេអូពីចម្ងាយ (ពី USA) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ បានលើកឡើងថា ក្នុងនាមលោក​ជាពលរដ្ឋខ្មែរម្នាក់​ដែល​កំពុងស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ​លោកពិតជាមានមោទនភាព​យ៉ាងខ្លាំង​ចង់មើលចង់ឃើញ និងចង់ជួបមុខសម្តេចតេជោ ហ៊ុន សែន ពេលដែលសម្តេចទៅដល់សហរដ្ឋអាមេរិក ខណៈដែល​លោកចង់មើលចង់ឃើញ មុខសម្តចដោយផ្ទាល់នេះ ​ដោយ​សារ​តែ​លោក​ស្ងប់ស្ងែង​ថា ​ជាក្មេង​កសិករក្រីក្រម្នាក់បានក្លាយទៅជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិនោះ។សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចេញដំណើរពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដោយ​យន្តហោះពិសេសរបស់កម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ​ ហើយនៅល្ងាចថ្ងៃទី ១០ដដែលនេះ ​សម្តេចតេជោនឹងផ្តើមជួបជាមួយបងប្អូនខ្មែរ​ ដែលរស់នៅទីនោះ ដែលបាន​មកស្វាគមន៍ និង​ទទួលសម្តេចនៅ​ព្រលានយន្តហោះ។ ថ្ងៃទី១១​សម្តេច​ក៏នឹងបន្តជួបជាមួយ​បងប្អូនខ្មែរ​ដែលមានចំនួនច្រើនជាបន្តទៀត​ ដែលបានអញ្ជើញមកស្វាគមន៍ និង​សួរសុខទុក្ខ​ជាមួយ​សម្ដេច។ ដោយឡែកសម្រាប់ថ្ងៃទី១២ ​និងថ្ងៃទី១៣ ​សម្តេច​តេជោ ហ៊ុន សែន ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ នៅរដ្ឋធានីវ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក។ពេលវត្តមានទៅដល់ទីក្រុងវ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក ​មានបងប្អូន​ខ្មែររាប់ពាន់នាក់​ដែលកំពុង រស់នៅ​សហរដ្ឋអាមេរិក ​បានកំពុងទន្ទឹងរងចាំទទួល​ និងស្វាគមន៍​សម្តេចតេជោ​ ហ៊ុន សែន ខណៈបងប្អូន​ខ្មែរទាំងនោះ​បានចាត់ទុកដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជានេះ វាជាកាលានុវត្តភាពមួយទៀត​ដើម្បីបង្កើនទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជា និង​អាមេរិកឲ្យកាន់តែមានភាពល្អប្រសើបន្ថែមទៀតនោះ៕ អត្ថបទ៖ បាន ចក់ 

លោកស្រី ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងសួរសុខទុក្ខចាស់ជរានៅអង្គការមូលនិធិកុមារកម្ពុជា(CFF) ស្ទឹងមានជ័យ

2022/05/05 02:57:02 pm        208
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតា នៅអង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ លោកស្រី ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។ លោកស្រី បញ្ជាក់ថា សម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជាមានចំនួន៨៥នាក់ ដែលកម្មវិធីនេះជួយដល់មនុស្សចាស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។ក្រៅពីនោះ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នេះក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM