សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់

2022/04/20 06:34:52 am        934
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សបក្សនយោបាយ សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ថ្លែងប្រាប់BTV News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការឈរឈ្មោះបេក្ខជន និង​ចុះបញ្ជី​បេក្ខជនគណបក្សនយោបាយបានបិទបញ្ចប់ គ.ជ.ប បានដំណើរចាប់ឆ្នោតកំណត់លេខរៀង​របស់គណបក្សនយោបាយតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត​នៅទូទាំង​ប្រទេស​។ ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ​បាន​បញ្ចប់​រួចរាល់ ដោយ​មាន​ការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន​ គណបក្សនយោបាយ ​អាជ្ញាធរមូលដ្ឋាន និង​តំណាងប្រជាពលរដ្ឋជាព្រះសង្ឃជាដើម។ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ ក្នុង​គោលបំណង​បង្កលក្ខណៈងាយស្រួលដល់ការឃោសនា​បោះឆ្នោត និងផ្តល់ការ​ចំណាំ​លេខរៀង​ជូនប្រជាពលរដ្ឋដែលនឹងចូលរួមការបោះឆ្នោតតាមការិយាល័យរៀបចំការបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ។ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា​ ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ គឺជា​ការ​ផ្តល់សិទ្ធិ ​និងការសម្រេចចិត្តជូនប្រជាពលរដ្ឋ ​ដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ក្នុងការ​ឆ្លើយតបរាល់តម្រូវការនានា​របស់​ប្រជាពលរដ្ឋក្នុងមួលដ្ឋាន។គួរបញ្ជាក់ថា​ បន្ទាប់ពីការចាប់ឆ្នោតកំណត់លេខរៀង​គណបក្ស​នយោបាយ គ.ជ.ប នឹងឈាន​ទៅ​រក​ការ​ត្រៀម​ដំណើរការឃោសនាបោះឆ្នោត ​ខណៈការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខនេះ៕អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

2022/04/20 07:27:13 am        1633
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ រាជធានីភ្នំពេញជំហានទី៤

2022/04/19 02:44:35 pm        980
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ស្អែកនេះ។គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូរាជធានីភ្នំពេញ ជំហានទី៤នេះ មានការ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅ​ស្ថានីយ​បូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។គម្រោងនេះ ចំណាយថវិកាប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន៕

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញឱ្យបានគ្រប់ៗគ្នា

2022/04/19 11:16:05 am        991
ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអំពាវនាវ និងជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដួសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅគ្រឹះស្ថានសិក្សាអប់រំទូទាំងប្រទេស។

អំឡុងពេលបុណ្យចូលឆ្នាំ គ្រោះអគ្គិភ័យបណ្តាលឱ្យឆេះផ្ទះអស់៥ខ្នង និងរបួសមនុស្សម្នាក់

2022/04/18 08:19:25 am        1262
ភ្នំពេញ៖ គ្រោះអគ្គិភ័យ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ មេសាឆ្នាំ២០២២) បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង ,តូប១ ,ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើង៖១/ ខេត្តព្រះវិហារ ចំនួន១ លើក (ចរន្តអគ្គិសនី) រងរបួសមនុស្សម្នាក់ (ប្រុស) និងឆេះផ្ទះ១ខ្នង។២/ ខេត្តព្រះសីហនុ ចំនួន១លើក(ចរន្តអគ្គិសនី) ឆេះតូបចំនួន១។៣/ ខេត្តកំពង់ធំ ចំនួន១ លើក ( ភ្លើងចង្ក្រាន) ឆេះផ្ទះ១ ខ្នង។៤/ ខេត្តបាត់ដំបង ចំនួន២ លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង ។៥/ ខេត្តសៀមរាប ចំនួន១ លើក ( ភ្លើងសំរាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ ដុំ ។៦/ ខេត្តត្បូងឃ្មុំ ចំនួន១ លើក (កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន១ ខ្នង ។នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គីភ័យ ក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ក្នុងឆ្នាំ២០២១ នឹងឆ្នាំ ២០២២ គ្រោះអគ្គិភ័យកើតឡើងចំនួន៩/៧ លើក ថយចុះចំនួន ២ លើក៕

គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

2022/04/18 11:13:36 am        979
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។បន្ទាប់ពីដំណើរការប្តឹងតវ៉ាទៅលើបញ្ជីបេក្ខជន និងបេក្ខជន បានបញ្ចប់រួចរាល់នោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ប្រាប់BTV ឲ្យដឹងនៅ​ថ្ងៃទី១៨ ខែមេសានេះថា ​គិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹង​របស់​គណបក្ស​នយោបាយ ​និងប្រជាពលរដ្ឋបានបញ្ចប់រួចរាល់ ១០០ភាគរយ។ ឯកឧត្តម បន្តថា បន្ទាប់ពី គ.ជ.ប បានបើកសវនាការសាធារណៈ ​មានបេក្ខជនចំនួន៨៦នាក់ និង​បញ្ជី​បេក្ខជនចំនួន ១៣ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត​គណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត។ឯកឧត្តម ឲ្យដឹងថាទៀតថា បេក្ខជនចំនួន ៨៦នាក់ ត្រូវបាន​លុបមក​ពីគណបក្សភ្លើងទៀន និង​បញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ​១៣បញ្ជី​ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួមមាន បញ្ជី​បេក្ខជនគណបក្សភ្លើងទៀនចំនួន១១​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១ និង​គណបក្សឆន្ទៈខ្មែរចំនួន១។ ក្នុងដំណាក់កាលទទួលការចុះឈ្មោះបេក្ខជន ​និងដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ​ ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ​ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួនជាង​៦០ភាគ​រយ​បានរៀបចំដាក់បេក្ខជនត្រឹមត្រូវតាមនីតិវិធី និងបានប្រកាសសុពលភាពបញ្ជីបេក្ខជនផ្លូវ​ការ​រួចរាល់ជាស្ថាពរ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរ​ការរៀបចំ​ការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ សេក ឧត្តម 

លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់កិត្តិយប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាជាង២០០នាក់

2022/04/18 04:00:39 am        1733
សៀមរាប៖ សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន ២៤៣នាក់ ត្រូវបានលោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ "Promise Ceremony" នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប។ លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការចូលជាសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ដល់ឱ្សសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជាធនធាន ដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។លោកស្រីបានថ្លែងអំណរគុណដល់សមាជិកា សមាជិកសកម្ម និងគាំទ្រ ដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកាក្នុងការជូនដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា។លោកស្រីបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍថាមពលកុមារី យុវតីរបស់កម្ពុជាមានអនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត៕

ចងចាំ ! ថ្ងៃ១៧ មេសា

2022/04/18 08:19:31 am        488
ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលទី៤៧ឆ្នាំហើយ បើយើងរម្លឹកទៅដល់ថ្ងៃនៃការឡើងកាន់អំណាចនៃរបបមួយដែលមានឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ»។កម្ពុជាប្រជាធិបតេយ្យ«ក្លែងក្លាយ» បានក្លាយទៅជារបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា “របបខ្មែរក្រហម”នោះ គឺចំថ្ងៃនេះហើយកាលពី៤៧ឆ្នាំមុន ដែលជាថ្ងៃចាប់ផ្តើមដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកទៀត ពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចសត្វគោក្របី ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក បំបែកបំបាក់គ្រួសារនិងសម្លាប់យ៉ាងរង្គាលយ៉ាងសាហាវឃោរឃៅបំផុត ។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍គត់។ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង ផ្ទះសំបែង សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារ……។ល។ល។ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកឈឺឆ្អាល ជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។អ្នកឆ្លងកាត់របបនេះទាំងអស់ជឿថា សុទ្ធតែនៅចងចាំ និងមានស្លាកស្នាម ដិតដាមជាប់នៅក្នុងចិត្ត និងក្រសែភ្នែក។តើនរណាខ្លះ ហើយមនុស្សប៉ុន្មាននាក់មិនខកបំណង និងមិនរងការឈឺចាប់ខ្លោចផ្សារនឹងរបបដែលអង្គការចាត់ទុកថា មហាលោតផ្លោះ មហាអស្ចារ្យនេះ ?យើងទាំងអស់គ្នាគួរចងចាំនូវមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់នៃរបបដ៏ព្រៃផ្សៃមួយនេះ។វាមិននៅឆ្ងាយទេ ប្រសិនប្រជាពលរដ្ឋមើលស្រាល ជឿឧបាយកល និងការញុះញ៉ង់ជនអគតិមួយចំនួន និងមិនប្រមូលផ្គុំជាសម្លេងតែមួយខំការពារនូវអ្វីៗដែលយើងមានក្នុងដៃនាពេលបច្ចុប្បន្ននេះ។ថ្ងៃនេះ យើងឃើញភាពស្រស់ត្រលនៃការជួបជុំ និងស្នាមញញឹមតាមក្រុមគ្រួសារ។ថ្ងៃនេះ យើងឃើញសំណើចក្កាកក្អាយ និងសម្លេងចំរៀង សូរសៀងតន្រ្តីនៅតាមភូមិស្ថាននីមួយៗរហូតដល់ចុងកាត់មាត់ញក។ថ្ងៃនេះ សកម្មភាពដើរកម្សាន្តសប្បាយ រីករាយជាមួយនឹងការឆ្លើយឆ្លងគ្នាដោយមនោសញ្ចេតនាស្រលាញ់រាប់អានជាខ្មែរតែមួយនៅគ្រប់ទិសទី។ថ្ងៃនេះ ទិដ្ឋភាពដ៏ស្រស់បំព្រងនៅលើដងផ្លូវ និងនៅតាមកន្លែងដើរកម្សាន្តនានាទូទាំងប្រទេស។ពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាជាមហាគ្រួសារមានសេចក្តីសុខ និងសុភមង្គល ជាមួយនឹងការទទួលនូវអំណរថ្ងៃថ្មីដោយក្តីសង្ឃឹម និងមោទកភាពយ៉ាងក្រៃលែង។ដូច្នេះ ចូរប្រជាពលរដ្ឋខ្មែរចងចាំនូវការចាប់ផ្តើមនៃសោកនាដកម្ម ១៧ មេសា ១៩៧៥ ហើយក៏ត្រូវមើលឲ្យឃើញ និងចងចាំនូវអ្នកដែលដែលផ្តើមឲ្យយើងមានអ្វីៗនាថ្ងៃនេះ។ ថ្ងៃនេះគឺសន្តិភាពដែលបានក្រាលគ្របដណ្តប់លើទឹកដីកម្ពុជា បានធានាដល់ការរស់រាន មានសេរីភាព និងជីវភាពល្អប្រសើរឡើងរបស់គ្រួសារនីមួយៗ។សន្តិភាពពិតជាមានតម្លៃមិនអាចគណនា ហើយអនាគតកម្ពុជាពិតជាកាន់តែរីកចំរើន ថ្កុំថ្កើងឡើងជានិច្ច ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ព្រមទាំងជួយជ្រោងការអភិវឌ្ឍប្រទេសជាតិ និងគាំទ្រការដឹកនាំរបស់បុរសរដ្ឋដ៏ឆ្នើមរបស់ខ្លួនគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាជាស្ថាបនិក និងជាមគ្គុទេសក៍ឯកនៃព្រះរាជាណាចក្រកម្ពុជា។ត្រូវចងចាំ ហើយសូមចូលរួមទប់ស្កាត់កុំអោយមានដូចថ្ងៃ « ១៧ មេសា នាំ១៩៧៥» កើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនកម្ពុជាគ្រប់រូបត្រូវតែងាកមករួមគ្នាការពារ«សន្តិភាព»សម្រាប់ជាតិខ្មែរយើងទាំងមូល។ពេលនេះប្រជាពលរដ្ឋខ្មែរ សូម«អរគុណសន្តិភាព» ដែលកំពុងកើតមានពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា !(ដោយ ៖ សៅ ភិរុណ)

ឧកញ៉ា សំ ប៊ន ៖ មានសន្តិភាព មានការអភិវឌ្ឍនៅកម្ពុជា

2022/04/17 10:00:06 am        546
តាកែវ៖ ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មិនថាប្រទេសណា ជាប្រទេសណាទេ ដើម្បីអភិវឌ្ឍន៍ឱ្យរីកចំរើនទៅបាន លុះត្រាប្រទេសមួយ នោះមានសុខសន្តិភាពពេញលេញ ហើយក៏ត្រូវមានមេដឹកនាំល្អផងដែរ។ថ្លែងក្នុងពិធីសង្កា្រន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ឈានចូល ព.ស ២៥៦៦ នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម ឧកញ៉ា សំ ប៊ន មានប្រសាសន៍ថា កម្ពុជា ក្រោយការបញ្ចប់សង្គ្រាម និងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាដែលធ្លាប់ជាប្រទេសក្រីក្រ ក្លាយជាប្រទេសកំពុង អភិវឌ្ឍន៍។ ឯកឧត្តម បន្តថា សង្គ្រាមនៅកម្ពុជាកាលពីអតីតកាល កុំថាឡើយកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសបាន សូម្បីតែការរស់នៅរបស់ប្រជាពលរដ្ឋក៏មិនបានស្រួលផង។ សង្គ្រាមបានធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ របួស ពិការ ព្រាត់ប្រាស់ក្រុមគ្រួសារ រស់នៅក្នុងភាពក្រីក្រ លំបាក តោកយ៉ាក ។ឯកឧត្តមបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវតែដឹងពីគុណ តម្លៃនៃសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ ពិសេសមានមេដឹកនាំល្អ ទើបយើងមានទាំងសន្តិភាពផង មានទាំងការអភិវឌ្ឍដូចសព្វថ្ងៃនេះផងដែរ»៕

សម្តេចតេជោ ហ៊ុន សែន កោតស្ញប់ស្ញែងស្នាដៃកូនខ្មែរក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ

2022/04/16 09:18:37 am        1378
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសកោតស្ញប់ស្ញែងស្នាដៃកូនខ្មែរ ក្នុងការកសាងរូបសំណាកព្រះថោង-នាងនាគ ដែលដាក់តាំងនៅរង្វង់មូលចំណុចប្រសព្វមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ។ថ្លែងក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងនូវរូបសំណាកព្រះថោង-នាងនាគ ក៏ដូចជាសមិទ្ធិផលនានា ដែលបានកសាងឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ។សម្តេចតេជោ ហ៊ុន សែន បានយកឱកាសកោតសរសើរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងក្រុមការងារ ជាពិសេសបានកោតសរសើរយ៉ាងស្ញប់ស្ងែងដល់វិស្វករ និងអ្នកបច្ចេកទេស ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅខេត្តព្រះសីហនុនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះបរមរូប ថោង-នាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះ ពីនោះ ប៉ុន្តែយ៉ាងហោចណាស់អ្វីដែលបានកើតឡើងនៅក្នុងអតីតកាលទាំងក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយនឹងអាពាហ៍ ពិពាហ៍របស់ខ្មែរយើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM