គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីចារកម្មអាមេរិកលើកឡើងថា រុស្ស៊ីពេញចិត្តឱ្យលោក Trump ជាអ្នកឈ្នះការបោះឆ្នោត

2024/07/10 12:05:02 pm        179
មន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា សហរដ្ឋអាមេរិក មិនបានមើលឃើញថារុស្ស៊ី ផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ខ្លួនលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ទៅលើអ្នកណាដែលខ្លួនចង់ឱ្យឈ្នះនៅឆ្នាំនេះទេ ដោយចង្អុលបង្ហាញថា ទីក្រុងមូស្គូ ពេញចិត្តនឹងលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ឱ្យក្លាយជាអ្នកឈ្នះឆ្នោតម្តងទៀត។មន្ត្រី ដែលបានប្រាប់អ្នកយកព័ត៌មានពីសន្តិសុខបោះឆ្នោតអាមេរិកនោះ មិនបានបញ្ចេញឈ្មោះអតីតប្រធានាធិបតីរូបនេះនោះទេ នៅពេលត្រូវសាកសួរថា តើនរណាដែលក្រុងមូស្គូចង់ធ្វើជាប្រធានាធិបតីអាមេរិកបន្ទាប់។ ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៊ីពេញចិត្តលោក Trump ដោយនិយាយថា សហគមន៍ស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិក មិនបានផ្លាស់ប្តូរការវាយតម្លៃលើរុស្ស៊ី ពីការបោះឆ្នោតមុនៗទេ។ការវាយតម្លៃទាំងនោះបានរកឃើញថា ទីក្រុងមូស្គូបានព្យាយាមប្រើឥទ្ធិពលលើយុទ្ធនាការបោះឆ្នោតដើម្បីជួយលោក Trump ឱ្យឈ្នះនៅឆ្នាំ២០១៦ ប្រឆាំងនឹងលោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) និងនៅឆ្នាំ២០២០ ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ យុទ្ធនាការលោក Trump បានឆ្លើយតបបញ្ហានោះដោយនិយាយថា លោក Biden ទន់ខ្សោយពេកលើរុស្ស៊ី ដូច្នេះហើយទើបមានសង្រ្គាមអ៊ុយក្រែន។លោក Trump ជារឿយៗបានរិះគន់ទំហំនៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ដែលជាតួលេខប្រហែល ៦០ ពាន់លានដុល្លារចាប់តាំងពីសង្រ្គាមចាប់ផ្ដើមឆ្នាំ២០២២មក ហើយបានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) ថាជា «អ្នកលក់ដ៏ពូកែថ្វីមាត់បំផុតដែលមិនធ្លាប់មាន»៕

ចិន និយាយថា ខ្លួនអនុញ្ញាតឱ្យហ្វីលីពីន ធ្វើការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅសមុទ្រចិនខាងត្បូង

2024/07/10 12:01:55 pm        89
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅក្នុងហេតុផលមនុស្សធម៌ថា ខ្លួនបាន «អនុញ្ញាតឱ្យ» ហ្វីលីពីន ជម្លៀសទាហានម្នាក់ដែលបានធ្លាក់ខ្លួនឈឺនៅលើនាវាចម្បាំងដ៏ចំណាស់ដែលចតចោលនៅលើដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅក្នុងសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ (០៩ កក្កដា) ថា ខ្លួនបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការទាំងមូលកាលពីថ្ងៃអាទិត្យ ដែលអ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា ធ្វើតាមការស្នើសុំពីភាគីពាក់ព័ន្ធនៅហ្វីលីពីន។គួររំលឹកថា កាលពីមួយខែមុន ឆ្មាំល្បាតឆ្នេរហ្វីលីពីនបានចោទប្រកាន់សមភាគីចិនរបស់ខ្លួនថាបានរារាំងការជម្លៀសផ្នែកវេជ្ជសាស្រ្តចេញពីនាវាចម្បាំងនោះ ដោយហៅសកម្មភាពនេះថា «ព្រៃផ្សៃ និងអមនុស្សធម៌»។ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃដដែលនោះថា ចិននឹងអនុញ្ញាតឱ្យហ្វីលីពីនផ្តល់ការផ្គត់ផ្គង់ និងជម្លៀសបុគ្គលិក ប្រសិនបើទីក្រុងម៉ានីល ជូនដំណឹងដល់ទីក្រុងប៉េកាំង មុនធ្វើបេសកកម្ម។ប្រទេសហ្វីលីពីន មានទាហានជាច្រើនដែលឈរជើងលើនាវាចម្បាំងដ៏ចាស់ទ្រុឌទ្រោមនៅលើដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលត្រូវទីក្រុងម៉ានីល ចតចោលនៅទីនោះដោយចេតនាដោយក្នុងឆ្នាំ១៩៩៩ ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ កងទ័ពជើងទឹករបស់ចិន បានប៉ះទង្គិចគ្នាជាច្រើនលើកជាមួយកងកម្លាំងហ្វីលីពីន ដែលកំពុងធ្វើប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញដល់នាវាចតចោលនោះ៕

លោក Trump ៖អ្នកប្រជាធិបតេយ្យមិនអាចសម្រេចចិត្តថាបេក្ខជនរូបណាស័ក្តិសមជាងរូបណាដើម្បីប្រជែងជាមួយលោកនោះទេ

2024/07/10 09:35:39 am        122
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ លោក Donald Trump បានចំអកឲ្យលោក Joe Biden និង លោកស្រីKamala Harris អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង ដូរ៉ាល់ (Doral) រដ្ឋ Florida កាលពីថ្ងៃអង្គារ ទី ៩ ខែកក្កដា។លោកបានអះអាងថា គណបក្សប្រជាធិបតេយ្យ មិនអាចសម្រេចថាបេក្ខជនណាស័ក្តិសមជាងបេក្ខជនណា ធ្វើជាប្រធានាធិបតីនោះទេ។ លោក Trump បានអះអាងថា ជ័យជម្នះរបស់លោកក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែ  មិថុនា គឺជាការពិតមិនអាចប្រកែកបាន ដែលបានជំរុញឱ្យគណបក្សប្រជាធិបតេយ្យព្យាយាមបញ្ចុះបញ្ចូលលោក Biden បោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីថ្មី។    កាយវិកាដ៏ស្រពិចស្រពិលរបស់លោក Biden ក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនាទលើនឹងលោក Trump រួមជាមួយនឹងការវាយតម្លៃជាសាធារណៈទាបរបស់លោកផងនោះ បានធ្វើឱ្យមានការសង្ស័យថ្មីក្នុងចំណោមអ្នកប្រជាធិបតេយ្យមួយចំនួនចំពោះសមត្ថភាពរបស់លោកក្នុងការយកឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ឬដើម្បីគ្រប់គ្រងការទាមទារនៃតួនាទីរបស់លោកសម្រាប់រយៈពេល ៤ ឆ្នាំកន្លះទៀត៕

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន​៦២,១១%ហើយ

2024/07/10 09:31:10 am        348
ឯកឧត្ដម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹម​ដើម​​ខែ​កក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាពបាន ៦២,១១%ហើយ។  ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និង​ការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០២៥​ខាងមុខនេះហើយ។ជាមួយគ្នានេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម បានអំពាវនាវ​សុំ​ការ​យោគយល់ និងអធ្យាស្រ័យខ្ពស់ ពី​ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវ​កែ​សម្រួល​ឱ្យ​កាន់​តែ​ប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកប​អាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូ​ម៉ែត្រ​លេខ ១៣៧ -១៤០។ក្រុមការងារ​ការដ្ឋាន​តែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​​ធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀស​គ្រោះ​ថ្នាក់​ដោយ​ប្រការ​យថា​ហេតុណា​មួយ​ពេល​រអិល​ខ្លាំង​៕

ចិនជំរុញឱ្យអង្គការណាតូបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងចិត្តគំនិតនៃសង្គ្រាមត្រជាក់

2024/07/10 09:19:26 am        128
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនជំរុញឱ្យ សម្ព័ន្ធយោធាណាតូ បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ខ្លួនមកលើចិន និងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរការស្តីបន្ទោសមកលើប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានអត្ថធិប្បាយបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងសំណួរអំពីការអះអាងដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ លោក លីន បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលប្រើប្រាស់ប្រទេសចិនជាលេសដើម្បីពង្រីកវិសាល ភាពរបស់ខ្លួនឆ្ពោះទៅភាគខាងកើត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កអស្ថិរភាពក្នុងតំបន់នេះ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ កម្មវត្ថុ និងគោលជំហរយុត្តិធម៌របស់ចិន រួមជាមួយនឹងតួនាទីស្ថាបនារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាយូរមកហើយ។ប្រទេសចិនជំរុញឱ្យអង្គការណាតូកែតម្រូវការយល់ឃើញខុសរបស់ខ្លួនចំពោះប្រទេសចិន បោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់ និងហ្គេមលទ្ធផលសូន្យ ឬហៅថា zero-sum game និងការចាត់ទុកគេជាសត្រូវដោយគ្មានការវិនិច្ឆ័យ។ ផ្ទុយទៅវិញ អង្គការណាតូគួរតែចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក វិញប្រសើរជាង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

2024/07/10 09:08:37 am        263
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

លោក Modi ប្រាប់លោក Putin ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈជំរុញឱ្យមានសន្តិភាព

2024/07/10 08:56:20 am        142
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ (០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ» ហើយបានជំរុញឱ្យមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងរយៈពេលពីរឆ្នាំក្នុងការវាយលុកអ៊ុយក្រែន។នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក លោក ម៉ូឌី បាននិយាយថាលោក និងលោក ពូទីន បានជជែកគ្នាលើបញ្ហាជាច្រើនដោយបន្ថែមថា «លោកសប្បាយចិត្តណាស់ ដែលចំពោះបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបង្ហាញពីទស្សនៈរបស់ខ្លួនដោយបើកចំហនិងលម្អិត»។ មេដឹកនាំឥណ្ឌារូបនេះបានបន្ថែមថា «យើងដឹងថាសង្រ្គាមមិនអាចដោះស្រាយបញ្ហាបានទេ ហើយដំណោះស្រាយ និងការចរចាសន្តិភាពមិនអាចជោគជ័យក្នុងពេលប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងបានឡើយ។ យើងត្រូវរកវិធីសន្តិភាពតាមរយៈការសន្ទនា»។លោក ពូទីន បានថ្លែងអំណរគុណលោក ម៉ូឌី សម្រាប់ «ការយកចិត្តទុកដាក់ចំពោះបញ្ហាបន្ទាន់បំផុតនេះ» ហើយបន្ថែមថា «អ្នកក៏កំពុងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែនជាចម្បងដោយសន្តិភាព ដូចជាយើងដែរ»។ លោក ពូទីន បានសាទរចំពោះ «មិត្តភាពយូរអង្វែង» របស់ឥណ្ឌា និងរុស្ស៊ី ហើយបាននិយាយថាឥឡូវនេះប្រទេសទាំងពីររីករាយនឹង «ភាពជាដៃគូយុទ្ធសាស្រ្តពិសេស»៕

មានបញ្ហាប្រឈមខ្ពស់សម្រាប់លោក Biden ខណៈបណ្តាមេដឹកនាំអង្គការណាតូ ជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន

2024/07/10 08:27:35 am        128
ក្រុមមេដឹកនាំអង្គការណាតូកំពុងប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមគ្នាបង្កើនការគាំទ្រឆ្លងមហាសាគរអាត្លង់ទិកសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះនៃជំនួបកំពូលនេះ គឺលោកប្រធានាធិបតី Biden កំពុងព្យាយាមបង្ហាញថារូបលោកមានសមត្ថភាពបំពេញតាមតម្រូវការក្នុងការកាន់តំណែងជាប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំបន្ថែមទៀត។ បណ្ដាប្រមុខរដ្ឋមកពីអឺរ៉ុប និងអាមេរិកខាងជើង កំពុងប្រឈមនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ការិយាល័យប្រធានាធិបតី Oval Office ដែលសម្ព័ន្ធយោធាណាតូ មានមន្ទិល ថាលោក Donald Trump អាចនឹងឈ្នះឆ្នោត ខណៈលោក Biden ព្យាយាមជួយសង្គ្រោះយុទ្ធនាការបោះឆ្នោតអាណត្តិថ្មីរបស់លោកដែលបានស្ថិតក្នុងភាពយឺតយ៉ាវ បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីថ្ងៃទី ២៧ ខែមិថុនាទល់នឹងលោកTrump ។ លោកប្រធានាធិបតីបាននិយាយថាការងាររបស់លោកនៅឯកិច្ចប្រជុំកំពូល ជាទីដែលអង្គការណាតូកំពុងប្រារព្ធខួប ៧៥ ឆ្នាំ នឹងក្លាយជាវិធីដ៏ល្អមួយដើម្បីវិនិច្ឆ័យសមត្ថភាពបន្តរបស់លោកក្នុងការធ្វើការងារនេះ។ លោកចង្អុលទៅការងាររបស់លោកដែលកំពុងជួបជុំសមាជិកណាតូក្នុងការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាឧទាហរណ៍ចម្បងនៃការដឹកនាំដ៏រឹងមាំរបស់លោក និងក្នុងចំណោមហេតុផលដែលរូបលោកសមនឹងកាន់តំណែងរយៈពេល៤ឆ្នាំទៀតនៅក្នុងសេតវិមាន។ អំឡុងបើកកិច្ចប្រជុំកំពូល លោកប្រធានាធិបតីបាននិយាយដោយសំឡេងខ្លាំងៗ និងរឹងមាំជាង កាលដែលលោកបានធ្វើក្នុងអំឡុងពេលជជែកដេញដោល៕

យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់គោលដៅតាមអាកាស នៅជិតព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែល

2024/07/09 02:35:42 pm        210
សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានស្ទាក់ចាប់គោលដៅផ្លូវអាកាសមួយ ខិតជិតព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។របាយការណ៍នោះ បាននិយាយថា៖«មួយរយៈមុននេះ យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅដែនអាកាសគួរឲ្យសង្ស័យ ដែលកំពុងខិតជិតភាគខាងត្បូងអ៊ីស្រាអែលពីខាងកើត»។សេវាសារព័ត៌មានរបស់កងទ័ព បានបញ្ជាក់ថា វត្ថុមិនបានឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដូច្នេះមិនមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសទេ។ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកអ៊ីស្រាអែល ដែលតាំងទីលំនៅក្បែរព្រំដែននិងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់។ ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រា អែលប្រឆាំងនឹងវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ អ៊ីស្រាអែល បានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមវាយលុកតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ កំពុងកើតឡើង នៅតំបន់វេសបែង។

ទីក្រុងមូស្គូ ច្រានចោលការចោទប្រកាន់របស់ក្រុងគីវអំពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល

2024/07/09 02:33:24 pm        116
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អាជ្ញាធរអ៊ុយក្រែនអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ការចោទប្រកាន់ដែលធ្វើឡើងដោយមន្ត្រីទីក្រុងគីវអំពីការវាយប្រហារមីស៊ីលដោយចេតនារបស់រុស្ស៊ីលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។ របាយការណ៍រូបថត និងវីដេអូជាច្រើនពីទីក្រុងគីវ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ថា ការខូចខាត ត្រូវបានធ្វើឡើងដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ចេញពីប្រព័ន្ធមីស៊ីលមួយ ត្រូវបានដាក់ពង្រាយក្នុងព្រំដែនរបស់ទីក្រុងនេះ»។យោងតាមក្រសួង កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារប្រកបដោយជាក់លាក់លើទីតាំងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងមូលដ្ឋានទ័ពអាកាស ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគីវ ក្នុងការវាយប្រហារទីតាំងថាមពល នៅក្នុងប្រទេសរុស្ស៊ី។ គោលដៅដែលបានកំណត់ទាំងអស់ ត្រូវរង ការវាយប្រហារ។ក្រសួងការពារជាតិរុស្ស៊ី បានចង្អុលបង្ហាញថា៖«របបទីក្រុងគីវ បាននិងកំពុងធ្វើឲ្យមានភាពច្របូកច្របល់បែបនេះ អស់ជាច្រើនឆ្នាំ រាល់ពេលមុនការជួបជុំគ្នា (កិច្ចប្រជុំកំពូល)នៃក្រុមអ្នកឧបត្ថម្ភណាតូរបស់ខ្លួន»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
04/10/2026 09:04 AM
អ្នកស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលលើលីបង់កើនឡើងដល់ជាង៣០០នាក់ខណៈប្រកាសកាន់ទុក្ខទូទាំងប្រទេស
04/10/2026 09:04 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធាន​​ក្រុមហ៊ុនខ្នាតយក្សមួយ​របស់​ចិន​ក្នុង​វិស័យ​វិស្វកម្ម​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ
04/10/2026 09:04 AM
លោក Trump៖ អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz
04/10/2026 08:04 AM
រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យ Easter នៅចុងសប្តាហ៍នេះ
04/10/2026 08:04 AM
អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការពិភាក្សាលីបង់-អ៊ីស្រាអែល ខណៈការវាយប្រហារគំរាមកំហែងដល់បទឈប់បាញ់អ៊ីរ៉ង់
04/10/2026 08:04 AM
តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន ជនសង្ស័យចំនួន៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
04/10/2026 08:04 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា- អគ្គនាយកអង្គការយូណេស្កូ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ
04/10/2026 07:04 AM
កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM