ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

តំណាងអចិន្ត្រៃយ៍៖ អ្នករាយការណ៍ពិសេសUN មិនបានលើកឡើងឱ្យត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពាក់ព័ន្ធកម្ពុជា

2022/03/31 11:14:14 am        1062
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ ឯកឧត្តម អាន សុខខឿន ថ្លែងថា «បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង»។ការថ្លែងដូចនេះ ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនដំឡើងប្រាក់​សោធននិវត្តន៍

2022/03/31 10:10:59 am        377
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារដោយជំរុញឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សរ៍ទាប ដើម្បីឱ្យមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សរ៍តិចជាង១លានរៀល​ នៅ​ពេលដែលពួកគាត់បានចូលនិវត្តន៍រួចហើយនោះ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា​ នេះជាការ​គិតខ្ពស់របស់​រាជ​រដ្ឋាភិបាលដល់មន្ត្រីរាជការ ​អតីតយុទ្ធជន ​ដែលមិនមាននរណាម្នាក់ត្រូវបានបោះបង់ ឬបំភ្លេចមិនបានយកចិត្តទុកដាក់នោះឡើយ ​តែអ្វីៗត្រូវធ្វើជាដំណាក់កាលៗ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ​កុំពឹង​តែ​លើ​ស្កុកឯកជន

2022/03/31 09:08:40 am        363
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ តាមដែលអាចធ្វើទៅបាន ដើម្បីទុកប្រើប្រាស់ក្នុងពេលចាំបាច់លើបញ្ហាលើកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការព្រួយបារម្ភ​លើ​បញ្ហាប្រេងឥន្ធនៈ ដែលជាបញ្ហាសកលពិភពលោកកំពុងជួនប្រទះនេះ យើងមិនអាចពឹងផ្អែកទាំងស្រុង តែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម៕

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខណ្តាប់ធ្លាប់ ជូនពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2022/03/31 08:57:38 am        527
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព​ ពីការធ្លាប់ចុះ នៃ​អត្រា​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ​បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន ​និងដូសជំរុញយ៉ាងផុសផុល៕

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 02:31:19 am        412
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធ​ដាក់​ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម​រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសនានា។- សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំនួរថា ហេតុអ្វីយើងចាំបាច់ធ្វើស្ពានអាកាស និងផ្លូវក្រោមដី? ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺដើម្បីបំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ជាពិសេសកំណើន នៃយានយន្ត ដែលចេះ​តែកើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និងដើម្បីធ្វើទំនើបកម្ម ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះកំណើននៃស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ កំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលមកទល់​មានពេលមា​ន​ចំនួន​៦ហើយ ក្នុងនោះ១ កំពុងដំណើរការសាងសង់បន្ត ដើម្បីបំពេញ​តម្រូវ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសទាំង៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិត​របស់រាជរដ្ឋាភិបាល តាមរយៈយន្តការ«យករាជធានីភ្នំពេញ ចិញ្ចឹមរាជធានីភ្នំពេញ»ឬ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំណើនខ្លាំងផ្នែកប្រជាសាស្ត្រ នៃប្រជាជនកម្ពុជា ដែលជាកំណើនមួយដ៏ខ្ពស់ ក្នុងចំណោមប្រទេសនានានៅក្បែរខាងកម្ពុជា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលគិតគូរខ្ពស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាកម្មតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធនានា។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណ​តម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនប្រាកដថាអ្នកដែលទន្ទេញចាំមាត់រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្រលាញ់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះឡើយ ដែលជាក់ស្តែងយើងមើលឃើញពីបណ្តាប្រទេសទាំងនោះ កំពុងរើសអើងជាតិសាសន៍ និងមិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាឧបករណ៍មួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ជួយឱ្យសហគមន៍កម្ពុជា មានភាពស៊ាំប្រឆាំងនឹងការឆ្លរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ។- សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ដែលសម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ ស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម ហើយកម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសនានា លើពិភពលោកកំពុងដំណើរការ​អាជីវកម្មរ៉ែមាស​នេះ យ៉ាងផុសផុល និងយូរឆ្នាំមកហើយ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចកំពុងពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការបង្កើនប្រាក់​បៀវត្សរ៍​ជូនមន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់ខែទាប ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ​ជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៨ និង៥២នាទី

សម្តេចតេជោ ហ៊ុន សែន៖ ចំណូលផ្ទៃក្នុងកម្ពុជាពេកបំបែកកំណត់ត្រា (ឯតទគ្គកម្ម)​គួឱ្យ​មោទនភាព

2022/03/31 08:36:05 am        291
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤.០២ភាគរយ​ នៃផែនការប្រចាំឆ្នាំ​ ស្មើនឹង ២១៨២,៣៧ ​ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីឆ្នាំ២០២៣​សម្រាប់គណបក្សប្រជាជនកម្ពុជា

2022/03/31 08:35:29 am        567
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល»៕

សម្តេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើម នៃអ្វីទាំងអស់

2022/03/31 08:19:46 am        503
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបានកំពុងស្វែងរកសន្តិភាព និងការពារសន្តិភាព ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែនបានកំពុងបន្ត។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានេះ ម៉ោងនេះ កម្ពុជាកំពុងធ្វើការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសអ៊ុយក្រែន​កំពុងបានបំផ្លាញដោយហេដ្ឋារចនាសម្ព័ន្ធនានាដោយសារសង្រ្គាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

2022/03/31 07:33:56 am        1502
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។- ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។- ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

ប្រជាពលរដ្ឋ២ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ

2022/03/30 05:22:25 pm        724
កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ២ មានឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តខេត្តកណ្តាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ កាលពីថ្ងៃទី២៩មិនាម្សិលមិញនេះ ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ គឺជា​សក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ​ដែលត្រូវបាននាំមកជូនប្រទេសជាតិ ​និង​ប្រជាជនកម្ពុជា​យើង។ឯកឧត្តម បានបន្តថា ផ្លូវបេតុង១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានបង្ក​នូវភាព​ងាយ​ស្រួលគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ​ក្នុងការធ្វើដំណើរបានងាយ​ស្រួល​ឆាប់​រហ័ស​ជាងមុន ប្រកប​ដោយសុវត្ថិភាព​ ជួយសម្រួលដល់ការដឹកជញ្ជូន​កសិផល​ទៅកាន់ទីផ្សារ និងបានចូលរួម​ចំណែកយ៉ាងធំធេង ​ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ឯកឧត្ដម បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក​ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំង​បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើន​លើ​គ្រប់វិស័យ ​ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ​នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង​នាពេលនេះ​ជាសក្ខីភាពស្រាប់ ។នាឱកាសនោះដែរ ​ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយក​ចិត្តទុក​ដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាល ​នៃជំងឺកូវីដ-១៩​ ឱ្យបានល្អបំផុត ដោយ​ត្រូវ​បន្តអនុវត្តវិធានការ​អនាម័យ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​និងអភិក្រម របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ ពិសេស​ត្រូវនាំគ្នា​ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ សៅ យ៉ាម៉ង់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ
06/05/2026 03:06 PM
ក្រសួងបរិស្ថានកំពុងជំរុញសកម្មភាពយុទ្ធសាស្ត្រចក្រា ដើម្បីភាពស្អាត បៃតង និងចីរភាព
06/05/2026 03:06 PM
ករណីគ្រឿងញៀនជាង១តោន ៖ តុលាការចោទប្រកាន់មនុស្សចំនួន ១១នាក់ និងតាមចាប់មេក្លោងជាមួយអ្នកពាក់ព័ន្ធ
06/05/2026 02:06 PM
ក្រសួងការងាររៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករ
06/05/2026 02:06 PM
សង្គមស៊ិវិលគាំទ្ររដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/05/2026 02:06 PM
កូនខ្មែរ ៣នាក់បងប្អូន ប្រឡងក្នុងប្រទេស ក្រៅប្រទេសទទួលបានពានរង្វាន់និងមេដាយជាង ៣០០មេដាយ
06/05/2026 02:06 PM
សម្តេចប្រធានរដ្ឋសភា៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក
06/05/2026 02:06 PM
កាតាអំពាវនាវដល់គ្រប់ភាគីឆ្លើយតបជាវិជ្ជមានចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្តរវាងអាមេរិកនិងអ៊ីរ៉ង់
06/05/2026 02:06 PM
កម្ពុជា និងចិន ចុះហត្ថលេខា ដើម្បីជួយសម្រួល​វិស័យ​ធុរៈកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេសទាំងពីរ
06/05/2026 02:06 PM
ប្រជាជនប៉ាឡេស្ទីនអំពាវនាវឲ្យលោក TRUMP បញ្ឈប់អ៊ីស្រាអែល ដាក់បញ្ចូលទឹកដីរបស់ពួកគេជារបស់ប្រទេសនេះ
06/05/2026 02:06 PM