ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាលវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្មសម្រាប់ឆ្នាំ២០២៣

2022/03/09 05:00:51 pm        904
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលនៃការរៀបចំថវិកាសមិទ្ធកម្ម ដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន នឹងត្រូវអនុវត្តសាកល្បងសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៣, ដើម្បីពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ជាងមុន ជាពិសេស លើប្រតិបត្តិការអនុវត្តចំណាយ ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងនៅក្នុងការបើក​វគ្គបណ្តុះ​បណ្តាល​គោលការណ៍​ណែនាំ​ ស្តីពីការ​រៀបចំ​ថវិកា​សមិទ្ធកម្ម ​តាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់សិក្ខាកាម ជាគ្រូបង្គោល និង​មន្ត្រី​ជំនាញ​ថវិកា​មកពី​គ្រប់​ក្រសួង-ស្ថាប័ន ​នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២២ នេះថា សម្រាប់ការ​អនុវត្ត​ថវិកា​ជំហានបន្ត វគ្គ​បណ្តុះ​បណ្តាលនេះ ​ក៏នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំង​ធ្វើ​បច្ចុប្បន្នភាពចំណេះដឹង​ ជូនដល់​គ្រូបង្គោលជំនាញថវិកា ​នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការ​រៀបចំ​រចនាសម្ព័ន្ធកម្មវិធី, ការ​កំណត់​សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជ​ថវិកា​ឱ្យចំ​កម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បី​បង្កើន​គុណភាពនៃការវិភាជថវិកា និងរៀបចំ​សូចនាករ​សមិទ្ធកម្មគន្លឹះ។ឯកឧត្តម​ គូសបញ្ជាក់ថា ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និងមាន​ភាព​ខុស​គ្នា​ខ្លាំង​ជាមួយ​នឹង​ថវិកា កម្មវិធី​ដែលក្រសួង-ស្ថាប័ន​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ​ នោះឡើយ, ថវិកា​សមិទ្ធកម្ម គឺជា​ការ​រៀបចំ​កញ្ចប់​ថវិកា មាន​ការផ្សារភ្ជាប់ជាមួយនឹងព័ត៌មានសមិទ្ធកម្មដែលគ្រោង​នឹង​សម្រេច ឬដែល​សម្រេច​បាន​កន្លងមក​ ដោយ​ក្រសួង-ស្ថាប័ន។ឯកឧត្តម វង្សី វិស្សុត ​បន្តលើកឡើងថា ​កន្លងមករាជរដ្ឋាភិបាល ​និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាន​ចេញ​នូវ អនុក្រឹត្យប្រកាស​ និង​លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ​ក្នុងការជំរុញ​ការប្រគល់​សិទ្ធិ​អំណាច​ជូន​អង្គភាព​ថវិកា ​នៅ​តាមក្រសួង-ស្ថាប័នទាំងអស់ ​ដោយផ្អែកលើលក្ខខណ្ឌ​វិនិច្ឆ័យ​ច្បាស់លាស់ ​ដើម្បីពង្រឹង​ប្រសិទ្ធភាព​បន្ថែមក្នុងការរៀបចំ ​និងការគ្រប់គ្រងថវិកា ​ព្រមទាំងពង្រឹង​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្បាស់​លាស់​ជាង​មុនលើប្រតិបត្តិការ ​អនុវត្ត​ចំណាយ​សំដៅ​ឈានទៅ​សម្រេច​លទ្ធផលការងារ ​ជាពិសេស​គោល​បំណង​គោល​នយោបាយរបស់ក្រសួង-ស្ថាប័ន។ ឯកឧត្តម បញ្ជាក់ថា ក្រសួងស្ថាប័នណាដែ​ល​បានរៀបចំ ​និង​គ្រប់​គ្រង​ថវិកាបានល្អ ក្រសួង​ស្ថាប័ននោះ នឹងទទួល​បាននូវការប្រគល់​សិទ្ធិអំណាច​កាន់​តែ​ច្រើន​ថែម​ទៀត​៕អត្ថបទ៖ សុន រ៉ាឌី

ស.ស.យ.ក ខេត្តស្វាយរៀង ប្រកាសបើកជាផ្លូវការនូវកម្មវិធី «វោហារសព្ទយុវជន» ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១

2022/03/09 03:26:52 pm        936
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃម្សិលមិញនេះ បានប្រកាសបើកជាផ្លូវការ នូវកម្មវិធី «វោហារសព្ទយុវជន» ដែលផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្នុងគោលបំណង អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ខួបទី១១១។កម្មវិធីនេះ បានប្រារព្ធឡើង ដោយមានការចូលរួម ពីសំណាក់ឯកឧត្តម លោក លោកស្រី អនុប្រធានស.ស.យ.ក ខេត្តស្វាយរៀង ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុក-ក្រុងទាំង៨ សមាសភាពគណៈកម្មការដាក់ពិន្ទុការប្រកួត ក្នុងកម្មវិធី «វោហារសព្ទយុវជន» ក៏ដូចជា​សមាជិក​សមាជិកាស.ស.យ.ក ខេត្តស្វាយរៀង ​ជាច្រើន តាមរយៈប្រព័ន្ធ Zoom ហើយក៏មានការផ្សាយ​បន្តផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តស្វាយរៀងផងដែរ។ជាមួយគ្នានោះ ឯកឧត្តម ឌី វិជ្ជា បានមានប្រសាសន៍ថា​ ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្ដល់​ឱកាស​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​បានបង្ហាញនូវសមត្ថភាព និង​ទេពកោសល្យ​ផ្នែកការ​និយាយជាសាធារណៈ ក៏ដូចជាការពង្រឹង​សមត្ថភាព​និយាយប្រកបដោយមូលដ្ឋាន​នៃចំណេះដឹង និង​ការ​បណ្ដុះផ្នត់​គំនិត​សុទិដ្ឋិនិយម​ចំពោះសង្គមជាតិ​ដល់យុវជនផងដែរ។ កម្មវិធី «វោហារសព្ទយុវជន» នេះ នឹងត្រូវធ្វើឡើង ​ក្រោមមូលបទ ​«សមភាពយេនឌ័រថ្ងៃនេះ ដើម្បី​ចីរភាពនា​ពេលអនាគត» ​ដែលអាចឱ្យយុវជន​បានចូលរួមសិក្សាឱ្យកាន់​តែស៊ីជម្រៅបន្ថែម ជុំវិញ​មូលបទនេះថែមទៀតផង។ឯកឧត្តម ឌី វិជ្ជា បញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹម​ និងជឿជាក់យ៉ាងមុតមាំថា​ កម្មវិធីនេះ នឹង​ក្លាយ​ជា​វេទិកាមួយ ​សម្រាប់យុវជនក្នុងខេត្តស្វាយរៀង ​ក្នុងការបង្ហាញភាពក្លាហាន សមត្ថភាព និង​សក្តានុពលរបស់ខ្លួន ​ក្នុងនាម​ជាយុវជនបន្តវេន​របស់​ប្រទេសកម្ពុជាយើង»។គួររំឭកផងដែរថា ​លក្ខខណ្ឌនៃការចូលរួម ក្នុងកម្មវិធី​ «វោហារសព្ទយុវជន» គឺ៖- បេក្ខជនដាក់​ពាក្យ​ចូលរួមប្រកួត​ គឺជាសិស្ស-និស្សិត ​ដែលកំពុងសិក្សានៅក្នុងខេត្តស្វាយរៀង ហើយ​មាន​អាយុចាប់ពី ១៦ឆ្នាំ រហូតដល់ ២៥ឆ្នាំ។- បេក្ខជនដាក់ពាក្យប្រកួតត្រូវភ្ជាប់ជាមួយ​នូវប្រវត្តិរូបសង្ខេប រួមទាំងអត្ថបទ ដែលខ្លួនបានសរសេររួច អំពីប្រធានបទ៖ ការរួមចំណែករបស់ស្ត្រី នៅក្នុងសង្គមជាតិ។ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ទូរសព្ទលេខ៖ 096 44 32 023/ 012 366 810។

រាជធានី-ខេត្តចំនួន១១ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ សម្រាប់ចាក់ជូនក្រុមអាទិភាព

2022/03/09 02:02:54 pm        678
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែមីនា នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានបញ្ជូនវ៉ាក់សាំងប្រភេទPfizer ទៅដល់រាជធានី-ខេត្ត ចំនួន១១ សម្រាប់ចាក់ជូនក្រុម អាទិភាពជួរមុខ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃនេះ បាន​ប្រាប់BTV​ឱ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញ ​រាជធានី-ខេត្ត ចំនួន១១ហើយ ដែលទទួលបានវ៉ាក់សាំង​ប្រភេទPfizer សម្រាប់ ចាក់ជូនក្រុមអាទិភាពជួរមុខ រួមមាន ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កណ្ដាល ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង ប៉ៃលិន និងខេត្តកំពង់ស្ពឺ។សម្រាប់ខេត្ត៩ផ្សេងទៀត​ អាចនឹងទទួលបានក្នុងសប្តាហ៍នេះ ​ជាបន្តបន្ទាប់ ក្រោយពេលរៀបចំ ប្រព័ន្ធត្រជាក់ ​និងតេស្តឱ្យដំណើរការស្រួលបួលសិន។ ខេត្តទាំង៩នោះ រួមមាន ខេត្តកំពង់ចាម ឧត្តរមានជ័យ បន្ទាយមានជ័យ កំពត រតនគិរី ក្រចេះ កោះកុង ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។ រីឯខេត្តនៅសេស​ សល់៤ទៀត អាចធ្វើជាបន្តបន្ទាប់ទៀត ក្រោយ​ពីប្រព័ន្ធ​ត្រជាក់​ដំណើរការបានត្រឹមត្រូវ ​តាមបច្ចេកទេស។ក្រោយរាជធានី-ខេត្តទាំងនោះ ទទួលបានវ៉ាក់សាំងប្រភេទPfizerរួចរាល់ហើយ ​ការចាក់វ៉ាក់សាំង កូវីដ-១៩ជូនក្រុមអាទិភាព​ នឹងចាប់ផ្តើមអនុវត្ត ​ដោយអាស្រ័យទៅលើការរៀបចំរបស់អាជ្ញាធរខេត្ត។ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចំម្បងមួយ ដែលរាជរដ្ឋាភិ បាលកម្ពុជាបាន ដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន កម្ពុជារកវ៉ាក់សាំងកូវីដ-១៩ បាន ជាង៤៣លានដូស ​រាប់​បញ្ជូល​ទាំង​ការ​បញ្ជាទិញពីប្រទេសចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗ មួយចំនួនទៀត ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ជូនពលរដ្ឋ ​អាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ដល់ដូសទី៤៕អត្ថបទ៖ ទូច សោភ័ណ

ករណីឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញ មានការធ្លាក់ចុះច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

2022/03/09 01:56:16 pm        963
​ភ្នំពេញ៖ ករណីឆ្លងកូវីដ-១៩ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានការធ្លាក់ចុះច្រើនគួរឱ្យកត់សម្គាល់។ នេះជាការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ ករណីឆ្លងកូវីដ-១៩ ទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថិតក្នុងរង្វង់ជាង ៣០០នាក់ រៀងរាល់ថ្ងៃ។ នេះបើផ្អែកលើទិន្នន័យប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាលជាលទ្ធផល​ចេញពីម៉ាស៊ីនPCR។ ទន្ទឹមការធ្លាក់ចុះករណីឆ្លងទូទាំងប្រទេសនេះ ករណីឆ្លងកូវីដ-១៩ ​នៅរាជធានីភ្នំពេញ ក៏មានការ​ធ្លាក់​ចុះច្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ​នេះជាការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរងរាជធានី​ភ្នំពេញ។ យ៉ាងណាម៉ិញលោកអភិបាលរង ពុំទាន់អាចបញ្ជាក់លម្អិតពីចំនួន​ភាគរយនៃការធ្លាក់ចុះ រឺចំនួនអ្នកជំងឺជាក់ស្ដែងដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រឺព្យាបាលតាមផ្ទះនោះទេ។ការធ្លាក់ចុះនៃករណីឆ្លងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ លោកបញ្ជាក់ថាមកពីសព្វថ្ងៃ​ប្រជាពលរដ្ឋ​មានការយល់ដឹងច្រើនពីវីរុសបំប្លែងថ្មីអូមីក្រុង ​មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន និងមានការកាត់បន្ថយការប្រមូលផ្ដុំក្នុងពិធីការ រឺពិធីផ្សេងៗមកត្រឹម ៧នាក់ក្នុងមួយតុ និងមានការតេស្តមុនការចូលរួមជាដើម៕ អត្ថបទ៖ គឹមហុក

ខេត្តបាត់ដំបង ជំរុញការចុះបញ្ជីម៉ាកសមូហភាព ដូងខ្ទិះ ឆាប់ៗខាងមុខ

2022/03/09 07:55:49 am        1444
បាត់ដំបង៖ ខេត្តបាត់ដំបង កំពុងពន្លឿននិតីវិធី​នៃការចុះបញ្ជីម៉ាកសមូហភាព ដូងខ្ទិះបាត់ដំបង ឱ្យបានឆាប់ៗខាងមុខ ដើម្បីឈានដល់ការប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រជែងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ។ក្នុងគោលដៅជំរុញដូងខ្ទិះបាត់ដំបង ឲ្យកាន់តែល្បីរន្ទឺ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់​តែ​ច្រើន​ថែមទៀត ​ខេត្តបាត់ដំបង​ នឹងរៀបចំ​ឲ្យ​មាន​ការបោះឆ្នោតជ្រើសប្រធាន​សមាគមម្នាក់ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់ម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” ក៏ដូចជាផលិតផលដទៃផ្សេងទៀត​នាពេល​អនាគត។លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ​ក្រោយបើកសិក្ខាសាលា ​ស្តីពីដូងខ្ទិះបាត់ដំបង កាលពីខែកុម្ភៈកន្លងទៅ ​ខេត្តបានជ្រើសរើសតំណាងស្រុកចំនួន៣ ​រួមមាន​ ស្រុកឯកភ្នំ, ស្រុកសង្កែ និងស្រុកបាណន់​ ដែលមានដាំដូងខ្ទិះ ​ចំនួន ១៣នាក់រួចហើយ ដោយរងចាំខាក្រសួង​ចុះមក​បោះឆ្នោត​ជ្រើសប្រធានសមាគម។លោក បន្ថែមថា ក្រៅពីដូងខ្ទិះបាត់ដំបង ​ខេត្តក៏មានផលិតផលផ្សេងៗទៀត ដើម្បីត្រៀម​ចុះបញ្ជីជា​ម៉ាកសមូហភាព ​មានដូចជា​ អង្កថ្មគោល​ ធូរេនសំឡូត ​ម្រេចសំឡូត​ និងតាង៉ែនបាត់ដំបង...។លោកបន្តថា ​ដូងខ្ទិះ ជាដូងដែលគេដាំក្នុងភូមិ ​មិនមែនជាចំការទេ ​ដោយផ្ទះខ្លះមានចំនួនតែ ៣ ឬ១០ដើម និងរហូតដល់ ៣០ដើម ក៏មានដែរ។ រយៈពេលប្រមូលផល គឺពី ៤ទៅ៦ខែ ហើយក្នុង១ធ្លាយ មានតែ ២ ទៅ៣ផ្លែ។ រីឯតម្លៃលក់នៅតាមទីផ្សារចន្លោះ ២ម៉ឺន ៥ពាន់ ដល់ ៣ម៉ឺន ៥ពាន់រៀល ក្នុង១ផ្លែ។យោងតាមក្រសួងពាណិជ្ជកម្ម ការកំណត់យកផលិតផល “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ដោយសារដូងខ្ទិះ ជាដំណាំដែលមានប្រវត្តិ និងអាយុកាល​ដាំដុះក្នុងភូមិសាស្រ្តខេត្ត ​និងជាផលិតផលកម្រនិងលំបាកក្នុងការដាំដុះ ដោយត្រូវការដីដែលមាន​ជីវជាតិ​ខ្លាំង ទើបអាចដាំដុះ ​និងប្រមូលផលបានល្អ។សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសមូហភាពចំនួន ៣ធំៗគឺ៖ “គុយទាវភ្នំពេញ” ក្នុងរាជធានីភ្នំពេញ “អំបុកកំពង់ធំ” ក្នុងខេត្តកំពង់ធំ និង “អង្ករព្រះវិហារ” ក្នុងខេត្តព្រះវិហារ និងក្រសួងគ្រោងនឹងចុះបញ្ជីម៉ាកសមូហភាព ៤បន្ថែមទៀត រួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” ក្នុងឃុំកំពង់លួង និងឃុំកោះចិន ខេត្តកណ្តាល “ក្រូចពោធិ៍សាត់” ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង “នំបញ្ចុកសៀមរាប” ក្នុងខេត្តសៀមរាប និង “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង៕អត្ថបទ ឈិត បូរ៉ាវី

គ.ជ.ប រកឃើញភាពមិនប្រក្រតីក្នុងបញ្ជីឈ្មោះបេក្ខជនបក្សនយោបាយ ខណៈបញ្ជីបេក្ខជនបិទផ្សាយចំនួនបីថ្ងៃ

2022/03/09 01:05:13 pm        741
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បន្តពិនិត្យបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បានរកឃើញឈ្មោះបេក្ខជនមួយចំនួនមានភាពមិនប្រក្រតី។ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត កំពុងដំណើរការពិនិត្យបញ្ជីបេក្ខជន របស់ គណបក្សនយោបាយ ក៏ដូចជាការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់BTVថា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ចំនួន១៧គណបក្ស គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរកឃើញភាពមិនប្រក្រតីទៅលើឈ្មោះបេក្ខជន​មួយ​ចំនួន ដែលសាម៉ីខ្លួននោះ​ បានបដិសេធអំពីបញ្ជី​ ដែលបានបិទផ្សាយតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ចំពោះដំណាក់កាល និងនីតិវិធីទាំងមូល ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយ ឯកឧត្តម ហង្ស ពុទ្ធា ​បានបញ្ជាក់ថា ​បញ្ជីបេក្ខជនរបស់គណបក្សនេះ មានសារ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​បាន​ជ្រាបអំពី​សមាសភាព​ ដែល​នឹងត្រូ​វ​ប្រកួតប្រជែង​ជាក្រុមប្រឹក្សាឃុំ-សង្កាត់។ក្រោយការពិនិត្យទៅលើបញ្ជីឈ្មោះបេក្ខជន​ របស់គណបក្សនយោបាយ ​រយៈពេលមួយសប្តាហ៍ នៅថ្ងៃទី៦-៨ ​ខែមេសា គ.ជ.ប នឹង​បិទផ្សាយបញ្ជីបេក្ខជនដំបូង​ នៅ​តាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ខណៈថ្ងៃទី២៤ ​ខែមេសា គ.ជ.ប ​នឹង​​បិទផ្សាយ​បញ្ជីបេក្ខជនផ្លូវការ។ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ ហើយ​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ ការ​រៀបចំការបោះឆ្នោត​នាពេលខាងមុខ ​មានចំនួនជាង២ម៉ឺនការិយាល័យ​ នៃឃុំ-សង្កាត់នៅទូទាំងប្រទេស សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម 

កម្ពុជា ផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងដល់ប្រទេសឡាវ

2022/03/09 12:53:26 pm        512
ភ្នំពេញ៖ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រទេសឡាវ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដល់ប្រទេសនេះ ដែលពិធីប្រគល់នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង។យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនានេះ បានឲ្យដឹងថា ការ សម្រេច​ផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ​ជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋ​ឡាវ​នេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាម​ជាប្រទេសជិតខាង​ភូមិផងរបង​ជាមួយ ក៏ដូចជាការពង្រឹងនូវកិច្ច ​សហប្រតិបត្តិការទ្វេភាគី​ និងជាកាយវិការមនុស្សធម៌ ប្រកបដោយ​បេះដូង​ដ៏ល្អប្រពៃពិតប្រាកដ របស់សម្ដេចតេជោក្នុងន័យ “កម្ពុជា ជាប្រទេសតូចតាចតែ​មាន​បេះដូង​ធំទូលាយ” ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ​តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា ​នឹងនាំយករថយន្តដឹកវ៉ាក់សាំង ​ទៅប្រគល់ជូនភាគីឡាវ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ​ក្នុងខេត្តស្ទឹងត្រែង ​ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ ។ប្រភព បានបន្ថែមថា កម្ពុជា ក៏តែងតែបាន និងកំពុងធ្វើដោយឈរលើស្មារតីមិត្តភាព​ សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ ​រួមគ្នាដោះស្រាយវិបត្តិ នៃការឆ្លង​រីករាល​ដាល ​ជំងឺកូវីដ-១៩ ​នៅក្នុងប្រទេស ​និងនៅក្នុងតំបន់ ​ហើយ​អំណោយ​មនុស្សធម៌ដ៏ថ្លៃថ្លា​របស់កម្ពុជា​នេះ នឹងរួមចំណែកបន្ថែមទៀតជូនប្រទេសឡាវ ​នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជា​ពិសេសលើកិច្ចការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនដល់ប្រជាជនឡាវ ​ឲ្យកាន់តែមានភាពល្អប្រសើរឡើង​ជាលំដាប់។កន្លងមកកម្ពុជា បានផ្ដល់ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​ចំនួន២ដងរួចមកហើយ ក្នុងនោះមានផ្ដល់រថយន្ដដឹកវ៉ាក់សាំងចំនួន៣គ្រឿង ​បរិក្ខារវេជ្ជសាស្ត្រ ​វ៉ាក់សាំងកូវីដ-១៩ ហើយ​កាលពី ឆ្នាំ២០២១ សម្ដេចតេជោ បានផ្ដល់ថវិកាប្រមាណជាង១០លានដុល្លារ ដល់ប្រទេស​មួយនេះផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធ

កុមារអាយុ៣ឆ្នាំរហូតដល់ក្រោម៥ឆ្នាំក្នុងរាជធានីភ្នំពេញ ជាង៣ម៉ឺននាក់​បានមកចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសមូលដ្ឋាន

2022/03/09 12:38:20 pm        841
ភ្នំពេញ៖ កុមារអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួនជាង ៣ម៉ឺននាក់ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន។បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន​នាព្រឹកថ្ងៃទី៩ខែមីនា ឆ្នាំ២០២២នេះថា យោងតាមទិន្នន័យសរុប ជុំវិញ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ ជូនដល់កុមារអាយុ៣ឆ្នាំ ​រហូតដល់ក្រោម៥ឆ្នាំ ​ចាប់​ផ្តើមយុទ្ធនាការ​ពីថ្ងៃទី២៣ ​ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ល្ងាចថ្ងៃទី៨ ​ខែ​មីនា​ម្សិលមិញ​នេះ ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​មានកុមារចំនួន៣៧៣៧២នាក់ ក្នុងចំណោមកុមារ៧២៨៥៤នាក់ ​បើគិត​ជា​ភាគរយ​៥១,៣០% បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន។ ឯកឧត្តមវេជ្ជបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ សូម​អញ្ជើញ​មកទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ១៩ ដែលមានចំនួន៤២ទីតាំង ​ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺក្រុមការងារគ្រូពេទ្យរងចាំចាក់​វ៉ាក់សាំង​ជូន ​ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ​និងបំប្លែងថ្មី ​ប្រភេទអូមីក្រុង និង​បន្តបន្ទាប់​ទៀត។ជាមួយគ្នានោះដែរ អាណាព្យាបាល បាននាំយកកូនៗអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ មកចាក់​វ៉ាក់សាំង​ដូសមូលដ្ឋាន ​និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសទី២ ​ដូសទី៣​ និងដូសទី៤ នៅ​មណ្ឌលសុខភាពឃ្មួញ ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញពីការកី្តរំភើបរីករាយ និងគោរព​ដឹងគុណជាទីបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល ​ជាពិសេសសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្ត​ ក្នុងកាលៈទេសៈដ៏លំបាកនេះ ​សម្ដេចបានខិតខំរកជំនួយវ៉ាក់សាំងកូវីដ១៩ និង​ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនពួកគាត់ដោយឥតគិតថ្លៃ។ទន្ទឹមនឹងនោះប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់អាណាព្យាបាល​ដែល​បាន​យកកូនៗ​អាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ​មកទទួលការចាក់វ៉ាក់សាំង​ដូសមូលដ្ឋាន​រួច​ហើយនោះ សូមនាំកូនៗមកចាក់វ៉ាក់សាំងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២២ រៀងរាល់​ម៉ោង៨:០០ព្រឹក ដល់ម៉ោង១៧:០០នាទីរសៀល ​ដែលគម្លាតរវាងដូសទី១ និងដូសទី២ មាន​រយៈពេល២៨ថ្ងៃ ​តាមរយៈការអញ្ជើញ ​និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានផងដែរ៕ អត្ថបទ រដ្ឋា

សម្តេច ទៀ បាញ់ អញ្ជើញ​បើកការដ្ឋាន​កសាង​ស្ដូបអនុស្សាវរីយ៍​នយោបាយឈ្នះឈ្នះ ក្នុងស្រុកអន្លង់វែង

2022/03/09 11:48:33 am        166
ភ្នំពេញ៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលាកសាង នៅព្រឹកថ្ងៃទី០៩ ខែមីនា នេះ នៅចំណុចភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រវត្តិសាស្រ្ត បញ្ចប់សង្រ្គាមចុងក្រោយគេនៅកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ។សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងពិធីបញ្ចុះបឋមសិលាកសាង​ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ មានប្រសាសន៍ថា ការសាងសង់ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅលើចំណុចទីតាំងភ្នំ២០០ ​ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយ​សារ​តែជា​តំបន់ប្រវត្តិ សាស្រ្តមួយដ៏ក្តៅគគុក​កាលពីសម័យសង្រ្គាម ​ដែលបានបន្សល់ទុកនូវស្នាកស្នាម និងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការសាងសង់ស្ដូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅតំបន់នេះ ​គឺដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំ ​និង​បង្ហាញ​ពី​កក្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។សម្ដេចពិជ័សេនា បានបញ្ជាក់ថា ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ វានឹងផ្ដល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋផងដែរ​លើវិស័យ​ទេសចរណ៍​ ព្រោះរំពឹងថា ​ស្ដូបនេះ នឹងអាចទាក់ទាញ​ការ​ចាប់​អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះ ​ពលរដ្ឋប្រទេសជិតខាង អាច​មកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែល​បាន​បន្សល់​ទុក​កាលពីសម័យ​របប​សង្រ្គាម​ក្នុងតំបន់នេះ៕អត្ថបទ៖ ឃិន សារិទ្ធ

ក្រុមមន្រ្តីជំនាញអភិរក្សរកឃើញកូនផ្សោត១ក្បាល ទើបចាប់កំណើតនៅក្នុងទន្លេមេគង្គ ខេត្តក្រចេះ

2022/03/08 02:34:09 pm        1032
ក្រចេះ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោច​មាន​កូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តី​ជំនាញ​ប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែល​លេង​ក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល​ នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក​ ម៉ុក ពន្លក បានឲ្យដឹងថា តាម​ការ​ធ្វើជំរឿន សព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត​ ៩០ក្បាល ​កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។លោកថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមាន​អន្លង់ខ្សាច់ម្កាក់​ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ ​អន្លង់កោហដំបង​ និងអងន្លង់កាំពី។លោកនាយខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ​ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូច​និង​ធំរស់​នៅចន្លោពី ​៥៥ ទៅ ៦២ក្បាល។ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួក​សត្វផ្សោតទឹក​សាបអ៊ីរ៉ាវាឌី ដែលកំពុងតែ​មាន​កំណើត​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​លោក ម៉ុក ពន្លក ​បានអះអាងថា​ លទ្ធផល​នេះ គឺ​បាន​មកពីចូលរួម​អភិរក្ស​ពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅ​លើ​ពពួក​សត្វ​ផ្សោតនោះទេ​ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។ ដើម្បីធានាបានថា ​កូនផ្សោតនេះ ​បន្តរស់រានមានជីវិត ​និង​វិវត្តន៍​ទៅជា​ផ្សោត​ពេញវ័យ​នៅក្នុង​ចំនួន​សរុប រដ្ឋបាលជលផល សូមអំពាវនាវដល់សូមបងប្អូន​ប្រជានេសាទ​មេត្តាចូលរួមការពារ និង​បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់​ ពិសេស​ការ​នេសាទ​ដោយប្រើឧបករណ៍មង និង​គ្រឿងឆក់ជាដើម៕ដោយ៖ សេង ម័រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្មវិធីស្បៀងអាហារពិភពលោកបង្កើនការឆ្លើយតបជំងឺអេបូឡានៅកុងហ្គោ ខណៈការរីករាលដាលឆ្លងផ្ទុះឡើង
06/04/2026 05:06 PM
ទីក្រុងប៉េកាំង និងទីក្រុងហុងកុង ស្ថិតក្រោមសន្តិសុខដ៏តឹងរ៉ឹងនៅខួបលើកទី ៣៧នៃការបង្រ្កាបទីលានចតុរង្គ Tiananmen
06/04/2026 05:06 PM
យោធាសហរដ្ឋអាមេរិកបើកការវាយប្រហារលើតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិលសម្លាប់មនុស្ស ២នាក់
06/04/2026 05:06 PM
ប្រទេសចិនជំរុញឱ្យសមាជិកសភានូវែលសេឡង់គោរពតាមគោលការណ៍ចិនតែមួយ
06/04/2026 05:06 PM
អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រួយបារម្ភខ្លាំងពីជម្លោះឆាបឆេះថ្មីនៅតំបន់ឈូងសមុទ្រ
06/04/2026 05:06 PM
EU នឹងជំរុញកិច្ច​ប្រឹង​ប្រែង​ចូលជាសមាជិករបស់​អ៊ុយក្រែន ខណៈហុងគ្រីទម្លាក់​សិទ្ធិវេតូ
06/04/2026 05:06 PM
អតីតប្រមុខការទូតអូទ្រីសព្រមានអំពី «របបផ្តាច់ការថ្មី» ដែលកំពុងលេចចេញនៅអឺរ៉ុប
06/04/2026 05:06 PM
ក្រុម​កាន់អំណាចកូរ៉េខាងត្បូងឈ្នះ​ការ​បោះឆ្នោត​មូល​ដ្ឋាន​​លើស​លប់​​ ​ តែចាញ់​​​តំណែងអភិបាលក្រុងសេអ៊ូល
06/04/2026 05:06 PM
ការប្រុងប្រយ័ត្នកើតមានចំពោះកសិករអាមេរិក ស្របពេលដង្កូវស៊ីសាច់រកឃើញក្នុងសត្វគោក្របីនៅរដ្ឋ Texas
06/04/2026 05:06 PM
អគ្គិភ័យក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា និងមនុស្សមានពិការភាពសតិបញ្ញានៅស្រីលង្កា សម្លាប់មនុស្ស ១២នាក់
06/04/2026 05:06 PM