ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាវាទេសចរណ៍ឈ្មោះ NORWEGIAN SPIRIT ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

2022/02/23 12:01:00 pm        885
ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ការចូលចតរបស់នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរទេ គឺជាដំណើរចូលចតនដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវានេះ តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមកចូលធ្វើការក្នុងនាវាវិញ។គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម៉ែត្រ ទទឹង ៣៦ម៉ែត្រ និងជម្រៅទឹក៨,២ម៉ែត្រ ។ ការឈប់សំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការរបស់ខ្លួននេះ អាចនឹងប្រើពេល ៣-៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕

កម្ពុជាកំពុងអនុវត្តគម្រោងផលិតអគ្គិសនីធំៗចំនួន៨កន្លែង ស្មើនឹងជាង ២០០០មេហ្គាវ៉ាត់

2022/02/23 11:56:59 am        624
ភ្នំពេញ៖ កម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងស្រុក ចំនួន ៨កន្លែង ដែលអាចផលិតបានចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នការតភ្ជាប់បណ្ដាញអគ្គិសនីតាម ភូមិ សម្រេចបានជិត ១០០ភាគរយហើយ ។របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិត​អគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។របាយការណ៍ បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះ ​មានគម្រោងប្រើធ្យូងថ្ម ពន្លឺ ព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។របាយការណ៍ដដែល បានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជា គ្រោងនាំ ចូលបន្ថែមអគ្គិសនីពីប្រទេសឡាវ ចំនួនជាង ២០០០មេហ្គាវ៉ាត់ ​ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារី អគ្គិសនី កំពុងដំណើរការចំនួន ១០កន្លែង ។ឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះ មានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាពផលិត ​បញ្ជូន​ ចែកចាយ និង​ការភ្ជាប់​បណ្ដាញឲ្យអ្នក ​ប្រើប្រាស់អគ្គិសនី ​ឲ្យទាន់តាមផែនការកំណត់។ឯកឧត្តម បានបញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងបន្តជំរុញកែលម្អការផ្ដល់សេវាឲ្យអ្នកប្រើប្រាស់​ ឲ្យរឹត តែខ្លាំង គ្រប់គ្រាន់​ មានចីរភាព​ អាចទុកចិត្តបាន ​មានគុណភាព ​និងមានតម្លៃសមរម្យ រួមទាំង​ពង្រឹង​យន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី​ឲ្យរឹតតែមានប្រសិទ្ធភាព។គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែន នៃអាជ្ញាបណ្ណ ដែលផ្តល់ឱ្យអ្នកចែកចាយ ធ្វើការវិនិយោគ និង អភិវឌ្ឍន៍​បណ្តាញចែកចាយអគ្គិសនី ​ទាំងរដ្ឋ ​និងឯកជន ​មានចំនួន១៤ ​១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ ​នៃចំនួនភូមិ​សរុបទូទាំងប្រទេស​ ដោយ​ក្នុង​ចំណោមភូមិទាំងអស់នេះ មាន​ចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ ​ភាគរយ ​ពុំទាន់​មានខ្សែបណ្ដាញទៅដល់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដល់កម្ពុជានាល្ងាចនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការពីរថ្ងៃ

2022/02/23 11:41:25 am        445
ភ្នំពេញ៖ តាមការគ្រោងទុក នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូល ជួបសម្ដែងការគួរសមចំពោះសម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមានជំនួប ពិភាក្សា​អំពី​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន​ វិស័យពាណិជ្ជកម្ម និងការ​វិនិយោគ ​សេដ្ឋកិច្ច-សង្គម ​ការការពារជាតិ និងសន្តិសុខ និងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ នៃជំងឺកូវីដ-១៩។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ​និងអន្តរជាតិនានា ដែល​ជាផលប្រយោជន៍ និងក្តីបារម្ភរួម ​ខណៈក្រោយពីជំនួបទ្វេភាគី នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នឹង ​អញ្ជើញធ្វើ​សន្និសីទ​កាសែត​រួមគ្នាផងដែរ។ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច នេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារ សំខាន់​ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​ សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ ដែល​មាន​ស្រាប់រវាងកម្ពុជានិងម៉ាឡេស៊ី ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី សម្រាប់ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក ​នៃប្រទេសទាំងពីរ៕អត្ថបទ៖ សេក ឧត្តម

បារាំង ផ្តល់អាទិភាពយកទេសចរណ៍កម្ពុជាធ្វើជាគំរូការអភិវឌ្ឍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិអាស៊ាន អឺរ៉ុប

2022/02/22 02:26:17 pm        848
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ខែកុម្ភៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ថ្លែងថា រដ្ឋាភិបាលបារាំង មានគម្រោងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឲ្យក្លាយជាទេសចរណ៍គំរូនៅក្នុងតំបន់អាស៊ាន និងដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការកម្ពុជាបារាំង ក៏ដូចអាស៊ាន អឺរ៉ុបមានការរីកចំរើន។បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងក្រោយជំនួបនេះថា នៅពេលបច្ចុប្បន្ន រដ្ឋាភិបាលបារាំង បាននិងកំពុងផ្តល់គាំទ្របង្កើតសាលាជាតិទេសចរណ៍ចំនួន២ រួមមាន​នៅរាជធានីភ្នំពេញ ​និងនៅខេត្តព្រះសីហនុ ​ហើយក្រៅពីនេះ ​រដ្ឋាភិបាលបារាំង​ក៏បាននិងកំពុង​អនុវត្ត​គម្រោង​ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នានាទៀត រួមមានការអភិវឌ្ឍវិស័យធនធានមនុស្ស និង​ការអភិវឌ្ឍ​ផលិតផលទេសចរណ៍នានា​ជាច្រើនទៀត ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍ទេសចរណ៍​ក្រោមជំនួយ​កិច្ចសហប្រតិបត្តិការទីភា្នក់ងារបារាំង ដើម្បីអភិវឌ្ឍន៍។ឯកឧត្តម បន្តថា ​តាមការគ្រោង ​រដ្ឋាភិបាលបារាំង នឹងប្រែក្លាយ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា​ អោយក្លាយជាទេសចរណ៍គំរូ ​នៅក្នុងតំបន់ ដើម្បី​ជម្រុញ​បង្កើនសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍រវាងកម្ពុជា បារាំង ​ក៏ដូចអាស៊ាន និងអឺរ៉ុបផងដែរ។នៅក្នុងជំនួបនេះដែរ ឯកឧត្តមហ្សាក់ ប៉ឺឡេ បានថ្លែងថា កម្ពុជា មានតំបន់ទេសចរណ៍​ដែលមាន​សក្តានុពល​ជាច្រើន ខណៈពលរដ្ឋខ្មែរក៏មាន​ស្នាមញញឹម​ទទួល​រាក់ទាក់ល្អ និង​ស័ក្ដិសម​ជា​ប្រទេស​ដែលមានទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជាផងដែរ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកទេសចរណ៍កម្ពុជា បាន​ទទួលភ្ញៀវទេសចរពីប្រទេសបារំាង ជាច្រើនមកទស្សនាកម្ពុជា ​ហើយក្នុងនោះ កម្ពុជា​ក៏មានធុរជន​បារាំងជាច្រើន ​កំពុងបើករបរអាជីវកម្មក្នុងវិស័យទេសចរណ៍​ជាច្រើននៅកម្ពុជា បើទោះ​ស្ថានការណ៍​កម្ពុជា កំពុងជួបការរាតត្បាតកូវីដ១៩ក៏ដោយ។នៅពេលឆាប់ៗនេះ ឯកឧត្តម ថោង ខុន នឹងអញ្ជើញទៅជួបពិភាក្សា សំណេះសំណាល​ការងារ​ជា​មួយបណ្តា​ក្រុម​អ្នកវិនិយោគទុន និង​ក្រុមធុរជន​បារាំងនានាទៀត​ដែលកំពុងបើក​របរ​អាជីវកម្ម​នៅកម្ពុជា ​ដើម្បីរកវិធីសាស្ត្រ ​ជួយបណ្តាក្រុមធុរជន និងប្រតិបត្តិករទេសចរណ៍​ជនជាតិ​បារាំង​ទាំងនោះ ​អោយមានការងើបឡើងវិញ ក្រោយសា្ថនការកូវីដ១៩ មានការធូរស្រាល៕ អត្ថបទ៖ ស៊ុម សុខជា

តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ថា កម្ពុជាជាគោលដៅចម្បងដែលប្រជាជនអ៊ីរ៉ង់ចង់មកទស្សនា

2022/02/22 02:01:42 pm        886
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ali Akbar Nazzari ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះឯកឧត្តម Ali Akbar Nazzari បានថ្លែងថា អ៊ីរ៉ង់ និងជម្រុញបើកជើងហោះហើរលក្ខណៈជាត្រីកោណមក ខណៈពលរដ្ឋជាច្រើននៅប្រទេសអ៊ីរ៉ង់ បានចាត់ទុកកម្ពុជា គោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនា។ឯកឧត្តម Ali Akbar Nazzari ថ្លែងថា កាលពីពិភពលោកមិនទាន់ផ្ទុះការរាតត្បាតមេរោគកូវីដ១៩ គឺមានពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានមកទស្សនាកម្ពុជា មកធ្វើការងារ ក៏ដូចការវិនិយោគជាច្រើន​នៅ​កម្ពុជា ហើយនៅក្រោយស្ថានការណ៍កូវីដ១៩វិញ យើង​រំពឹងថា​ទេសចរអ៊ីរ៉ង់​នឹង​មកទស្សនា​ច្រើន​ដូចធម្មតាវិញ។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន​ កម្ពុជារៀបចំត្រៀមរួចរាល់ ក្នុង​ការ​ទទួល​ទេសចរម៉ូស្លីមមកទស្សនាកម្ពុជា ​ខណៈនៅពេលបច្ចុប្បន្នកម្ពុជា ​បានធ្វើការបើកប្រទេសវិញ ដោយ​មាន​លើកលែង​ការធ្វើចត្តាឡីស័ក ​ករណីធ្វើតេស្តមិនមានករណីវិជ្ជមានកូវីដ១៩។ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងឱកាសដែលកម្ពុជា ​រៀបចំវេទិការទេសចរណ៍អាស៊ានATF នៅខេត្តព្រះសីហនុ នៅចុងពាក់កណ្តាល ខែមករាឆ្នាំ២០២២នេះ រដ្ឋមន្ត្រីទេសចរណ៍​បណ្តា​ប្រទេស​អាស៊ាន ​បានប្រកាសបើក​អាស៊ានវិញ ​ដោយ​អនុវត្តតាមគោលការណ៍​ណែនាំអាស៊ាន ការ​ចាក់វ៉ាក់សាំង និង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរទេសចរណ៍​ពីតំបន់មាន​សុវត្ថិភាព​ទៅ​កាន់គោលដៅ​ទេសចរណ៍ដែលមានសុវត្ថិភាពនានាទៀតនៅក្នុងតំបន់។នៅក្នុងជំនួបនេះដែរ ​ឯកឧត្តម Ali Akbar Nazzari ក៏បានឯកភាព​គាំទ្រ​សំណើរ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ​ជំរុញ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ចថ្នាក់ដឹកនាំ ​និង​មានចុះហត្ថលេខាលើ​អនុសារណៈកិច្ច​ព្រមព្រៀង​ការ​ផ្លាស់ប្តូរ​វិស័យ​ទេសចរណ៍​ រវាងថ្នាក់ដឹកនាំរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសពីរ កម្ពុជា អ៊ីរ៉ង់​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការវិនិយោគ ​និងវិស័យទេសចរណ៍៕ អត្ថបទស៊ុម សុខជា

សម្ដេចតេជោ នឹងអញ្ជើញទៅទទួលកងរក្សាសន្តិភាពជប៉ុន ក្នុងរយៈពេល៣ថ្ងៃ ដែលនឹងមកដល់​នៅ​ខេត្តព្រះសីហនុ នាខែក្រោយ

2022/02/22 06:24:01 am        620
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២កុម្ភៈ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឆ្នាំក្រោយនឹងមានខួបលើកទី៧០ នៃទំនាក់ទំនង​ការទូតរវាងកម្ពុជា និងជប៉ុន ហើយឆ្នាំនេះ ជាខួបលើកទី៣០ ជាថ្ងៃចងចាំនៃការមកដល់របស់កងរក្សាសន្តិភាពរបស់ជប៉ុន (PKO) មកកម្ពុជា។ជាមួយនឹងការរម្លឹកពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន សម្តេចបានមានប្រសាសន៍ថា សម្រាប់ការរៀបចំខួបលើកទី៣០ឆ្នាំនៃថ្ងៃចងចាំការមកដល់របស់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា​កាលពីឆ្នាំ១៩៩២នោះ នៅពេលនាវារបស់ជប៉ុនបានមកហើយ សម្ដេច​នឹង​អញ្ជើញ​ទៅ​ស្នាក់នៅ ក្រុងព្រះសីហនុ ​រយៈពេលបីថ្ងៃ ​គឺចាប់ពីថ្ងៃទី១៤ ,១៥និង១៦ ខែមីនា​ដែលនឹងមានរៀបចំកម្មវិធីមួយ​ចំនួនដូចជាការទទួលជួបជុំទទួលទានអាហាររវាងកងរក្សាសន្តិភាពរបស់ជប៉ុន ជាមួយ​សម្ដេច​ជា​ដើម។ទាក់ទងនិងការរៀបចំខួប៣០ឆ្នាំនូវការចងចាំនៃការមកដល់កម្ពុជា របស់កងរក្សាសន្តិភាព​របស់​ជប៉ុន​កាល​ពីឆ្នាំ១៩៩២ បន្ទាប់ពីសម្តេច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ។សម្តេច បន្តថា ឆ្នាំ១៩៩២ពេលនោះ ឯកឧត្តម អា កាស៊ី ដែលជាជនជាតិជប៉ុនជាប្រធានអ៊ុនតាក់នៅ​កម្ពុជា​បាន​សំណូមពរឲ្យ​សម្ដេច​ធ្វើដំណើរទៅកាន់​ទីក្រុងវ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក​ដើម្បី​ចលនា​សហរដ្ឋអាមេរិក​ឲ្យចូលរួម​វិភាគ​ទាន​សម្រាប់​ដំណើរការ​នៃ​ប្រតិបត្តិការរក្សា​សន្តិភាព​នៅ​កម្ពុជា​តាមរយៈអ៊ុនតាក់។នេះជាសំណូមពររបស់​ឯកឧត្តម ​អាកាស៊ីហើយទាក់ទង​នឹងវត្តមានរបស់កងរក្សាសន្តិភាពជប៉ុន​មក​កម្ពុជា​តាម​រយៈកិច្ច​ព្រមព្រៀង​ប៉ារីស​និង​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិដែលហៅថា​អ៊ុនតាក់​សម្ដេច​ក៏បានសម្រេច​អំពីរឿងនេះ​ឱ្យកងស្វ័យ​ការពាររបស់ជប៉ុន​មក​កម្ពុជា ដែលនេះ​ជាព្រឹត្តិការណ៍គួរឱ្យចង់ចាំលើការមកដល់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា ជាពេលវេលាបានកន្លងផុត រយៈពេល៣០ឆ្នាំហើយ។នេះជាខួប​អនុស្សាវរីយ៍​ដែល​កម្ពុជា​ត្រូវ​ទទួលធ្វើ​នៅ​ពេលដែលកងនាវារបស់ជប៉ុន​នឹងចូលមកដល់​កំពង់​ផែ​កម្ពុជា​នៅខែ​មីនាខាង​មុខ​នោះ​សម្ដេច​នឹង​អញ្ជើញ​ទៅទីក្រុងព្រះសីហនុដើម្បីសួរសុខទុក្ខកង​រក្សា​សន្តិភាពជប៉ុនផង​និងអាច​អញ្ជើញ​មន្ត្រីកងរក្សាសន្តិភាពជប៉ុន​រួមជាមួយ​នឹងឯកឧត្តម​ឯកអគ្គរាជ​ទូតជប៉ុន ជួប​សំណេះសំណាល​និង​ទទួល​ទាន​អាហារជាមួយគ្នា​ដែល​នេះ​ជាផ្នែកមួយ​នៃសកម្មភាពនៃការរំលឹកខួប៣០ឆ្នាំ នៃ​កងស្វ័យការពាររបស់ជប៉ុន​មក​កាន់កម្ពុជា​ដែល​មាន​ពលិកម្ម​របស់កងទ័ព ​កងនគរបាល​ កងរក្សាសន្តិភាព​នៅលើទឹកដីកម្ពុជា​ផងដែរ ហើយ​ក៏​ជាដំណើរឆ្ពោះទៅ​អបអរសាទរខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ឆ្នាំ២០២១ មានសកម្មភាពមិនប្រក្រតីជាង ២០លើកបង្កដោយប្រទេសជិតខាង

2022/02/22 05:56:40 am        924
ភ្នំពេញ៖ នៅឆ្នាំ២០២១ អំឡុងពិភពលោកកំពុងរងនូវវិបត្តិនៃជំងឺកូវីដ-១៩ មានសកម្មភាពមិនប្រក្រតីចំនួន ២១លើក នៅតាមបន្ទាត់ព្រំដែនកម្ពុជា ដែលបញ្ហាទាំងអស់នោះ គឺបង្កឡើងដោយភាគីប្រទេសជិតខាង ហើយការដោះស្រាយ បានបញ្ចៀសនូវហិង្សាប្រដាប់អាវុធ ។យោងតាមរបាយការណ៍អានដោយឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុង សន្និបាតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ បានឲ្យដឹងថា បញ្ហាមិនប្រក្រតីកើតឡើងនៅព្រំដែនជាមួយប្រទេសថៃ មានចំនួន ១០លើក ជាមួយប្រទេសវៀតណាមចំនួន៧លើក និងជាមួយប្រទេសឡាវ ចំនួន៤លើក ។ឯកឧត្តម បានបន្តថា ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏សភាពការណ៍សន្តិសុខតាមតំបន់ព្រំដែន នៅតែមាន លក្ខណៈល្អប្រសើរ រាល់បញ្ហា ដែលបានកើតឡើង ត្រូវបានដោះស្រាយដោយសន្តិវិធី ឬតាម​រយៈការទូត​បញ្ចៀស​បាន​នូវហិង្សាប្រដាប់អាវុញ ។ឯកឧត្តម ប៉ោ ភក្តិ ​បានបន្ថែមថា ឆ្នាំ២០២១ ភាគីវៀតណាម បានបោះតង់ ​និងសង់រោង​ ក្រោម ហេតុផលធ្វើ​ប៉ុស្តិ៍​សង្កេតការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ​ឃ្លាតពីខ្សែបន្ទាត់ព្រំដែនចម្ងាយ១៥ម៉ែត្រ ទៅ ១៥០ម៉ែត្រ សរុបចំនួន៣៦៩តង់ លើ៩ខេត្ត ក្នុងនោះលើទីតាំងឯកភាពគ្នា ៣២៣តង់ ដោយ​រុះរើ​ចេញវិញ ៦៣តង់ ​និងទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់ ត្រូវរុះរើវិញ ៤២តង់ និងនៅសល់៤តង់ទៀត។ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហាព្រំដែននេះ ​បានរកឃើញករណីនាំជនបរទេសជ្រៀតចូលដោយ ខុសច្បាប់ ​តាមបណ្ដោយព្រំដែន​ ចំនួន៤៧ករណី ​ឃាត់ខ្លួន៣៧២នាក់ ក្នុងនោះជនបរទេសចំនួន ៣៣៥ នាក់។ បានឃាត់ខ្លួនមេខ្យល់នាំមនុស្សចូលដោយខុសច្បាប់​ ៤០នាក់ បានកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ ។ក្នុងឱកាសអញ្ជើញបើកសន្និបាតនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ​បាន​មានប្រសាសន៍ថា​ ក្រសួងមហាផ្ទៃ ​ដែល​ជាស្ថាប័ន​ទទួលខុសត្រូវ ក្នុងការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ​បានខិតខំប្រឹងប្រែងរួមគ្នា រក្សាការពារ​បាន​យ៉ាង​រឹងមាំនូវសុខ​សន្តិភាព ស្ថិរ ភាពនយោបាយ ​ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និង​សន្តិសុខជាតិ ។សម្ដេច បានបន្ថែមថា​ សម្រាប់ឆ្នាំ២០២១ បញ្ចៀស​បាន​នូវអំពើភេរវកម្ម ​ព្រមទាំង​បង្ការ ទប់ស្កាត់ និង​បង្ក្រាបបានទាន់ពេលវេលានូវ​ឧក្រិដ្ឋ​កម្មឆ្លងដែន​គ្រ​ប់​ប្រភេទ​ និង​ធានា​រក្សា​បាន​នូវសន្តិសុខ​ផ្ទៃ​ក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ ៕អត្ថបទ៖ បាន សុខរិទ្ធិរូបភាព៖ ឯកសារ

សម្ដេចតេជោ៖ ពលរដ្ឋមួយចំនួនចោលសំរាមពាសវាលពាសកាល តែបែរមកជេរអាជ្ញាធរទៅវិញ

2022/02/22 12:30:45 pm        805
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរិះគន់ចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានបោះចោលសំរាមពាសវាលពាសកាល ខណៈមានធុងសំរាមនៅក្បែរហើយ បង្កឱ្យមានក្លិនស្អុយ បែរមកជេរអាជ្ញាធរ និងថ្នាក់ដឹកនាំទៅវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹង ជើងឯក ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ​នេះ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា ​ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច​ នៅតែខ្វះការយល់​ដឹងអំពីបរិស្ថាន និងអនាម័យ ​ដោយពួកគេបានបរិភោគរួចហើយ ទុក​សំរាម​ចោល​ដោយ​មិន​បាន​យក​ទៅចោល​នៅក្នុង​ធុងសំរាម​នោះទេ​ ដូច្នេះហើយបានធ្វើឲ្យទីក្រុង​ ជាពិសេសរាជធានីភ្នំពេញ​នេះ​តែម្តង នៅតែ​មាន​សំរាម​ ឬកាកសំណល់ច្រើន​ នៅតាមកន្លែងទីសាធារណៈ ឬកន្លែងប្រជុំជន​មួយ​ចំនួន​ដដែល​នោះ។យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវយ៉ាង​ទទួចដល់ប្រជាពលរដ្ឋទាំង អស់ ​គប្បី​ចូលរួមថែរក្សាអនាម័យ​ ដើម្បីបរិស្ថាន និងទីក្រុងស្អាត​ខណៈអាជ្ញាធរ ខិតខំយក​ធុង​សំរាមដាក់ ​ស្ទើរគ្រប់ទីកន្លែង​ ហើយមិនព្រមកាន់យកទៅ​ចោលក្នុង​ធុង​សំរាម​ទៀត បែរជាមក​ជេរ​អាជ្ញាធរ​ និងថ្នាក់ដឹក ​នាំទៅវិញ ​ដោយសារតែបញ្ហាកើតចេញពីខ្លួនឯងនេះ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ស្នើកុំឱ្យកន្លែងលក់ថ្នាំពេទ្យដំឡើងថ្លៃស្រេចតែចិត្ត និងកុំឱ្យមានការលក់ថ្នាំក្លែងក្លាយ

2022/02/22 12:27:15 pm        501
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអំពាវនាវដល់ម្ចាស់ទីតាំងលក់ថ្នាំពេទ្យទាំងឡាយ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល កុំដំឡើងថ្លៃស្រេចតែចិត្ត ពិសេសថ្នាំព្យាបាលជំងឺកូវីដ-១៩ ហើយសម្តេច ក៏បានអំពាវនាវដល់ក្រសួងសុខាភិបាល ត្រូវចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ ដើម្បីកុំឱ្យមានការលក់ថ្នាំក្លែងក្លាយដល់ប្រជាពលរដ្ឋ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានស្នើសុំឱ្យមានការបង្កើនសមត្ថភាព​ផ្គត់ផ្គង់​ថ្នាំពេទ្យ ខណៈពេលប្រជាពលរដ្ឋកំពុងមានតម្រូវការ ដើម្បីការពារខ្លួនទប់ទល់ នឹងជំងឺកូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ជាពិសេសអូក្រុង ​ដោយសម្ដេច បានថ្លែងថា ការការពារសុខភាពសាធារណៈ ​ការការពារបាន ឬមិនបាន ​វាមិនចំណុះទៅលើវិធានការរបស់រាជរដ្ឋាភិបាលតែឯងនោះទេ វាមិន​ចំណុះតែ​លើ​វិស័យសុខាភិបាលតែ​ឯងនោះទេ គឺចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ធ្វើឬមិនធ្វើ ព្រោះគ្មាន​អ្នកណាឈឺ​ ជំនួសខ្លួនយើងឡើយ៕ អត្ថបទ៖ មុត សុទ្ធ 

សម្ដេចតេជោ៖ គ្មានការបិទប្រទេសទៀតទេ បើទោះជាអូមីក្រុងកំពុងរាលដាល

2022/02/22 12:20:00 pm        448
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា នឹងមិនមាន តម្រូវការក្នុងការបិទប្រទេស ក្រុង ឬទីតាំងណាមួយ ដោយសារការឆ្លងជំងឺកូវីដ-១៩ ដូចពីពេលមុននោះឡើយ ដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។ តែសម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការប្រមាថចំពោះបញ្ហានេះ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ​ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ នឹងមិនមានការបិទប្រទេស ក្រុង ឬទីតាំង ដែលមាន​ឆ្លងរាលដាល ជំងឺកូវីដ-១៩ដូចកាលឆ្នាំមុនឡើយ​ តែសម្ដេចតេជោ បានធ្វើការអំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​នៅរាជធានីភ្នំពេញ ​ត្រូវខិតខំប្រយុទ្ធប្រឆាំង នឹង​មេរោគ​អូមីក្រុង ដែលចេះតែមាន​កំណើនជាលំដាប់​ និងមានករណីស្លាប់ហើយ ​ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ ក្រសួងសុខាភិបាល បានប្រកាសថា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ចំនួន៤៤៨នាក់ទៀត ដែលសុទ្ធជាប្រភេទអូមីក្រុងទាំងអស់ និងស្លាប់៣នាក់។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ នេះ កម្ពុជា មានអ្នកឆ្លងសរុបជាង១២៦ពាន់ ៩៧៧នាក់ ជាសះស្បើយ១២០ពាន់ ៧៦៧នាក់ និងស្លាប់ ៣ពាន់ ២០នាក់ ៕អត្ថបទ៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM