សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រស្មារតីនៃសន្និបាតលើកទី៤៣ បន្តជ្រើសរើសម្តេចតេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី

2022/01/22 01:23:25 pm        704
ព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានគាំទ្រយ៉ាងពេញទំហឹងនូវស្មារតី នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ការសម្តែងការគាំទ្ររបស់ឯកឧត្តម ហ៊ុន ម៉ានី បែបនេះ នាឱកាសជួបសំណេះសំណាល​ជាមួយ​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ​ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជា​ការបង្ហាញឲ្យឃើញផងដែរ​ពីផែនការច្បាស់លាស់​របស់​គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើឲ្យថ្នាក់ដឹកនាំ​តាមបណ្តា​រចនា​សម្ព័ន្ធ​បក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មដូចភ្លៀង​រលឹម​ជាមួយ​មហាជន តាម​រយៈការស្វែងយល់​ពីបញ្ហានានា​ ដែលពួកគាត់កំពុងជួបប្រទះ ​និងចូលរួមដោះស្រាយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោល​នយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើង​គឺស្ថិតនៅ​តាមមូលដ្ឋាន។ ឯកឧត្តម ក៏​សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា​ដែលគណៈកម្មាធិការបក្ស​គ្រប់ជាន់ថ្នាក់របស់​ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង​ការ​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕អត្ថបទ រដ្ឋា 

ចិន​នឹង​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិន​ព្យាបាលជំងឺកូវីដ-១៩

2022/01/21 02:03:53 pm        678
ភ្នំពេញ៖ ដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តមសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវេជ្ជសាស្រ្តបុរាណ។នៅថ្ងៃនេះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូ នឹងជួបពិភាក្សាជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូន​ក្រុម​វេជ្ជសាស្រ្ត​បុរាណចិន ព្យាបាលជំងឺកូវីដ-១៩ ​មកកម្ពុជា រយៈពេលមួយឆ្នាំ ដើម្បីជួយពង្រឹងសមត្ថភាព​មន្រី្ត​សុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិន​ សម្រាប់ព្យាបាលជំងឺកូវីដ-១៩៕

សម្តេចតេជោ៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»

2022/01/21 01:48:24 pm        3463
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ បានហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។នៅព្រឹកថ្ងៃទី២១ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានជំនួបពិភាក្សាការងារតាមទូរ ស័ព្ទជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតាមរយៈជំនួបនេះ សម្ដេចតេជោ បានថ្លែងលើកឡើងថា «ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុង​ក្របខណ្ឌ​គណបក្ស​ប្រឆាំង នាពេលកន្លងទៅក៏ដោយ ប៉ុន្តែមិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការ​ទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើង​បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah ​បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន​ Aljazeera ដោយបានវាយ​ប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ​ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។សម្តេចតេជោ បានបញ្ជាក់ថា ទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា គឺដើម្បី​ដាំដើម​ឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ​ មិនមែនដាំមួយថ្ងៃហើយ រំពឹងថាបានផ្លែផ្កាភ្លាមនោះទេត្រូវទាមទារពេលវេលា។ ដំណោះស្រាយនយោបាយ​ដែលមាន​លក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ» ៕អត្ថបទ៖ មុត សុទ្ធ

អតីតប្រមុខការទូតកម្ពុជា៖ ជនរិះគន់ទស្សនកិច្ចសម្តេចនៅមីយ៉ាន់ម៉ា មិនអានកិច្ចព្រមព្រៀង៥ ចំណុច

2022/01/21 01:39:01 pm        874
ភ្នំពេញ៖ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រតិកម្មចំពោះអ្នកវាយប្រហារដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ និង៨ ខែមករា កន្លងទៅថា មិនបានអានលើកិច្ចព្រមព្រៀងទាំង៥ ចំណុច ដែលសម្រេចដោយមេដឹកនាំអាស៊ានទាំង ១០ នោះឡើយ។ក្នុងបទសម្ភាសពិសេសជាមួយទូរទស្សន៍ BTV អតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុក អ្នកដែលវាយប្រហារ ដោយក្នុងនោះ មានអ្នកនយោបាយអាស៊ានផងនោះ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅមីយ៉ាន់ម៉ា ថា ជាអ្នកមិនបានអាន និងមិនបានយល់ពីខ្លឹមសារនៃកិច្ចព្រម​ព្រៀងឯកច្ឆ័ន្ទ ​ទាំង៥ចំណុច ដែល​សម្រេច​ដោយកិច្ចប្រជុំពិសេសរបស់អាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ​នៅប្រទេសឥណ្ឌូនេស៊ី ហើយពេលនោះការសម្រេចនេះ ​មានការចូលរួមពីលោក អោង មីង ឡាំង ផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បន្ថែមថា គោលការណ៍ទាំង៥ចំណុច ដែលបាន​ព្រម​ព្រៀង​គ្នា​នោះ លើបញ្ហាមីយ៉ាន់ម៉ានោះ ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគី​ត្រូវបង្កើនការអត់ធ្មត់, ទី២ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួល​ដល់​ការ​សម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ​ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌​ និងទី៥ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ច​នៅ​ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ជាការកត់សម្គាល់​ ប្រតិកម្មរបស់អតីតអ្នកការទូតកម្ពុជា បានធ្វើឡើងប​ន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ​បានវាយប្រហារទៅលើដំណើរទស្សនិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា ​កាលពីថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ​ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា គឺដើម្បីចូលរួមចំណែក​បន្ធូរបន្ថយ​ស្ថានភាព​អំពើហិង្សានៅក្នុងប្រទេសនេះ៕ អត្ថបទ៖ ជា​ ធីរិទ្ធ

ក្រសួងវប្បធម៌ និងសិល្បៈខ្មែរអមតៈ ​បន្តរួមគ្នាបណ្ដុះបណ្ដាល ផ្នែកសិល្បៈបុរាណ​ដល់​យុវជន​ជំនាន់​ក្រោយ

2022/01/21 12:26:25 pm        437
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះកិច្ចព្រមព្រៀម (MOU) ជាមួយអង្គការសិល្បៈខ្មែរអមមតៈ បានបន្តសហការគ្នា ក្នុងការស្វែងរកសិល្បករចាស់ៗ ដើម្បីឲ្យពួកគាត់ជួយបង្រៀនបណ្ដុះបណ្ដាល លើជំនាញសិល្បៈរៀងៗខ្លួនដល់យុវជន កុំឲ្យមានការបាត់បង់ និងស្ថិតនៅគង់វង្សបន្តដល់កូនចៅជំនាន់។ក្រោយពិធីចុះកិច្ចព្រមព្រៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក ឯក ប៊ុនថា អគ្គនាយក រងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា​ ចំពោះការងារនេះ ​ភាគីទាំងពីរ បានធ្វើរួមគ្នាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយMOUនេះ ដើម្បីបន្តការងារក្នុងការរក​សិល្បករ​ចាស់ៗ ​យកមកថែបំប៉ន ​ហើយបញ្ចេញ ​និងផ្ទេរចំណេះដឹងផ្សេងៗទៅយុវវ័យជំនាន់ក្រោយ នៅគ្រប់ទីកន្លែង ។លោក បានបន្តថា សម្រាប់ការងារនេះ គឺផ្ដោតទៅលើការផ្ដល់ជំនួយដល់សិល្បករចាស់ៗ ការ បង្រៀនសិល្បៈបែបអរូបី រួមទាំងការនាំយកតន្ត្រីបុរាណនានា ​ទៅផ្សព្វផ្សាយនៅតាមមូលដ្ឋាន ឬចាក់ បង្ហាញដល់ស្រទាប់មហាជនគ្រប់ទីកន្លែង ​ឲ្យបានដឹងពីសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែប កុំឲ្យបាត់បង់។លោក ឯក ប៊ុនថា បានអះអាងថា ពាក់ព័ន្ធនឹងការសិក្សាផ្នែកសិល្បៈបុរាណនេះ យុវជនជំនាន់ ក្រោយ មានការចាប់អារម្មណ៍ច្រើន ទាំងការមកសិក្សាផ្ទាល់ និងចែករំលែកបន្ថែមទៅមិត្តភក្តិ ឬមហាជននានា តែយ៉ាងណា លោកបានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជួយ​ផ្សព្វផ្សាយបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌នេះ ឲ្យកាន់តែទូលំទូលាយ ហើយចំពោះសិល្បករចាស់ៗ ក៏សូមជួយបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បី​ឲ្យពួកគេ​បានចេះដឹង ​និងថែរក្សានូវសម្បត្តិសិល្បៈ ​បុរាណទាំងអស់៕អត្ថបទ៖ បាន សុខរិទ្ធិ

កុមារ និងយុវវ័យ៖ ការចាក់វ៉ាក់សាំងដូសទី៣ ជួយបង្កើនទំនុកចិត្តពេលនៅសាលារៀន

2022/01/21 12:16:30 pm        680
ភ្នំពេញ៖ កុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម១៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនកងការពារបន្ថែមទៀត ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ស្របពេលពួកគេត្រូវ ទៅសាលារៀនជារៀងរាល់ថ្ងៃផងដែរ។កុមារ និងយុវវ័យ អាយុពី១២ ដល់ក្រោម១៨ ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ គឺអាចជួយបង្កើនទំនុកចិត្តបន្ថែមទៀត ការពារជំងឺកូវីដ-១៩ ជា​ពិសេសពេល នៅសាលារៀន និងទីតាំងផ្សេងៗទៀត។ តែបើទោះបីចាក់វ៉ាក់សាំង៣ដូសរួចក្តី នៅតែបន្តអនុវត្តវិធាន សុខាភិបាល ៣កុំ ៣ការពារ។គ្រូបង្រៀន បានលើកឡើងដែរថា ដើម្បីការការពារកូនសិស្សមិនឲ្យឆ្លងជំងឺកូវីដ-១៩ ពេលទៅសា លារៀន គឺសាលាបានរៀបចំតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីស្តង់ដា​សុវត្ថិភាព​។បើតាមរបាយការណ៍ កុមារ និងយុវវ័យ អាយុពី១២ ដល់ក្រោម១៨ឆ្នាំ មានជិត២លាននាក់ នៅ ទូទាំងប្រទេសកម្ពុជា ក្នុងនោះមានជាង២៣ម៉ឺននាក់ រស់នៅរាជធានីភ្នំពេញ៕អត្ថបទ៖ ទូច សោភ័ណ

សហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភ ចំពោះវិបត្តិមីយ៉ាន់ម៉ា និងស្វែងរកផែនការ​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ

2022/01/21 12:09:31 pm        354
ភ្នំពេញ៖ សហភាពអឺរ៉ុប បានសម្ដែងនូវការព្រួយបារម្ភ ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីជួយដោះស្រាយស្ថានការណ៍ ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ហើយចាត់ទុកថាជារឿងស្មុគស្មាញ ។យោងតាមលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចូសេព បូរ៉េល វុនតេលេស តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បាន​អបអរ​សាទរ​កម្ពុជា ដែល​បាន​ចូលកាន់តំណែងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ​និងការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ។ឯកឧត្តម បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ និងពិបាក ហើយសម្ដែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិ ​ដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ និង​បានស្វែងរកផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍ ។ក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម ប្រាក់ សុខុន បានជំរាបទៅតំណាងសហភាពអឺរ៉ុប ពី​លទ្ធផល​នៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ​កាលពីថ្ងៃទី៧ ​និងទី៨ ខែមករា ឆ្នាំ២០២២ ដែលជាការបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរក​ផលចំណេញ​លើការអនុវត្តការព្រមព្រៀង​ជា​ឯកច្ឆន្ទប្រាំចំណុច (5PC) ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពី​មីយ៉ាន់ម៉ា និងសំណើគំនិត​ផ្ដួចផ្ដើម​ចំនួនពីរ​ ដែលសម្ដេចតេជោ​ បានប្រកាសថា ជា​សកម្មភាព​តាមដានបន្ត ​ពីដំណើរទស្សនកិច្ចរបស់សម្ដេច ​ទៅកាន់មីយ៉ាន់ម៉ា​ នាពេលថ្មីៗនេះ រួមមាន​ការបង្កើនយន្តការមួយ​ ដែល​មានសមាសភាពមកពីអាស៊ាន Troika និង អគ្គលេខាធិការ​អាស៊ាន ដើម្បី​សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និង​កិច្ចប្រជុំពិគ្រោះ​យោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ។ឯកឧត្តម ប្រាក់ សុខុន ក៏បានជំរាបជូនអំពីផែនការបង្កើតក្រុម ​មិត្តរបស់មីយ៉ាន់ម៉ា ដែលជា​ការ​ផ្ដួចផ្ដើម​របស់ប្រទេសព្រុយណេដារូស្សាឡាម​ ដោយផ្ដោតលើជំនួយមនុស្សធម៌ និងស្វែងរក​ការ​គាំទ្រ ​និងការចូលរួមពីសហភាពអឺរ៉ុប ។ ឯកឧត្តម បានបញ្ជាក់ថា ​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ​ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបាន​អនុវត្តស្របតាមការព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច​ និង​ធម្មនុញ្ញ​អាស៊ាន​ (ASEAN Charter) ហើយ​និងផ្អែក​លើ​បទ​ពិសោធន៍​ពី​អតីត​កាល​របស់​កម្ពុជា ៕ អត្ថបទ៖ បាន សុខ​រិទ្ធ

ចំនួនការកក់បន្ទប់ក្នុងអំឡុងពេលកម្សាន្តបុណ្យចូលឆ្នាំចិន កើនឡើង​នៅ​តាម​បណ្តាខេត្ត​គោលដៅ​ទេសចរណ៍

2022/01/21 10:57:39 am        225
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនការកក់បន្ទប់សណ្ឋាគារ រីស៊ត និងផ្ទះសំណាក់ជាដើមនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ មានជាបណ្តើរៗហើយនៅទូទាំងប្រទេស។មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវី នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ ឯកឧត្តម តុប សុភក្រ មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងមិនទាន់ទទួលទទួលព័ត៌មាន​គ្រប់​គោលដៅទេសចរណ៍នៅឡើយទេ ​ប៉ុន្តែគោលដៅទេសចរណ៍មួយចំនួន គឺមានការកក់បន្ទប់​ខ្លះៗ​ហើយ។ឯកឧត្តម បាន​ឲ្យដឹងទៀតថា ទាក់ទងនឹងតម្លៃស្នាក់នៅវិញ មិនថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកល​នាពេល​កន្លងមក ​ក៏ដូចជាបុណ្យចូលឆ្នាំចិននេះ​ ក្រសួងបានធ្វើផ្សព្វផ្សាយដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តចុះណែនាំឱ្យអ្នកប្រកបរបរក្នុងវិស័យទាំងអស់ ​សុំកុំឱ្យដំឡើងថ្លៃ ទោះបីជាការងើបឡើងវិញ​នៃ​ចំនួនទេសចរណ៍​មានភាពល្អប្រសើរក៏ដោយ។ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានអំពាវនាវទៅដល់ម្ចាស់សណ្ឋាគារ​ ផ្ទះសំណាក់ អាហារដ្ឋាន ​និង​ភោជនីយដ្ឋាន​ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ​សូមកុំភ្លេចខ្លួន ក្នុង​ការការពារពីវីរុសកូវីដ១៩​ ដោយកុំទៅកន្លែងប្រមូលផ្តុំដោយមនុស្សច្រើនកុះករ​ ឬជាក្រុមៗ ដោយ​ត្រូវ​បង្កើនការប្រុងប្រយ័ត្នខ្ពស់​ ជាពិសេសត្រូវប្រកាន់ខ្ជាប់អនាម័យបរិស្ថាន ខ្លួនប្រាណឱ្យបានស្អាត​ជានិច្ច​ចៀសវាង​ការចម្លងមេរោគ។សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន ឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី១ ដល់ទី៣ ខែកុម្ភៈ និងថ្ងៃសែនចិន គឺនៅថ្ងៃទី៣១ខែមករានេះ៕ អត្ថបទ៖ បូរ៉ាវី+ណាក់

មន្ត្រីជំនាញខេត្តឧត្តរមានជ័យ គ្រោងធ្វើការកែលម្អសោភ័ណភាពស្ពានទ័ព ដើម្បីទាក់ទាញទេសចរ

2022/01/20 04:23:54 pm        855
ឧត្តរមានជ័យ៖ មន្ត្រីជំនាញ ក្នុងខេត្តឧត្ដរមានជ័យ គ្រោងនឹងរៀបចំកែលម្អស្ថានភាពស្ពានទ័ពឡើងវិញ ដើម្បីឲ្យមានសោភ័ណភាពស្រស់ស្អាត បរិស្ថានល្អដើម្បីទាក់ទាញទេសចរក្នុងស្រុក ឱ្យទៅទស្សនាកម្សាន្តតំបន់នេះ។លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កន្លងមក ស្ពានទ័ព (ឬស្ពានអូរជីក) ដែលមានទីតាំងក្នុងស្រុកចុងកាល់ និងមានអាយុកាលរាប់រយឆ្នាំហើយ នោះ ដោយត្រូវបានកសាងឡើងតាំងពីសម័យអង្គរមកម៉្លេះ ក៏ជាស្ពានបុរាណមួយ ដែលប្រជាពលរដ្ឋសម័យកាលនោះ បានប្រើប្រាស់ធ្វើដំណើរ ដឹកកសិផល ឆ្លងកាត់ពីស្រុកចុងកាល់ ទៅស្រុកស្រីស្នំ ខេត្តសៀមរាប ។លោកបានបន្តថា បច្ចុប្បន្ន ស្ពានបុរាណមួយនេះ គេពុំសូវធ្វើដំណើរឆ្លងកាត់នោះឡើយ ដោយតែ មានផ្លូវស្ពានថ្មីផ្សេងទៀត ហើយមកដល់បច្ចុប្បន្ននេះ ស្ពានទ័ពនេះ ត្រូវបានប្រែក្លាយ​ទៅជា​តំបន់ទេស ចរណ៍ប្រវត្តិសាស្រ្តមួយវិញ ដែលបានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យទៅ​ទស្សនាកម្សាន្ត និង សិក្សាស្វែងយល់ ស្រាវជ្រាវ នាពេលកន្លងមកផងដែរ។គម្រោងកែលម្អស្ពានទ័ព គឺជា​កញ្ចប់​ថវិការដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់អាល្លឺម៉ង់ (GIZ) ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន របស់ខេត្ត លើគម្រោងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ឲ្យមានភាព​ល្អប្រសើរឡើងវិញ។ពលរដ្ឋដែលបានវិលត្រលប់មកពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នោះ អាចនឹងមាននឹងការងារធ្វើគ្រប់គ្នាដោយសារគម្រោងមួយនេះ៕អត្ថបទ៖ ឃិន សារិទ្ធ

ពលរដ្ឋនិងក្រុមអាទិភាពរស់នៅភ្នំពេញ បន្តសម្រុកទៅចាក់វ៉ាក់សាំងដូសទី៣និងទី៤ ទប់ទល់អូមីក្រុង

2022/01/20 04:13:44 pm        285
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានបន្តសម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ និងទី៤នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនកងការពារទប់ទល់នឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ស្ថិតក្នុងបរិបទនៃការបន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ពិសេសមេរោគបំប្លែង ខ្លួនថ្មីអូមីក្រុងក្រុមអាទិភាព និងពលរដ្ឋទូទៅ រស់នៅក្នុងរាជធានីភ្នំពេញ បាន​រួសរាន់​សម្រុកទៅ​ទទួល​ការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ដើម្បីទប់ទល់នឹងការឆ្លងជំងឺនេះ។ការសម្រុកទៅចាក់វ៉ាក់សាំងនេះ ដោយសារពួកគេ បានយល់ដឹងថា វានឹងជួយបង្កើនភាព​ស៊ាំ​ក្នុងខ្លួន​ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ពួកគេ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាន​ខិតខំ​ស្វះ​ស្វែង​រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ខណៈពួកគេសន្យានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ជំងឺកូវីដ-១៩នេះដែរ។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃនេះ ​បានបង្ហាញថា ​គិតត្រឹមថ្ងៃទី១៩​ ខែមករានេះ ពលរដ្ឋអាយុ១៨ឆ្នាំឡើង ​រស់នៅក្នុងរាជធានីភ្នំពេញ ​បានទទួលការចាក់វ៉ាក់សាំងដូសទី៣ មានជាង ១លាននាក់​ និង​ក្រុមអាទិភាព​ជួរមុខ ​បានទទួលការចាក់វ៉ាក់សាំងដូសទី៤​ មានជាង១សែននាក់។បច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង៤៣លានដូស រាប់​បញ្ចូល​ទាំង​ការបញ្ជាទិញពី​ប្រទេសចិន​ ជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ រាជរដ្ឋាភិបាលបានចាត់ទុកការចាក់វ៉ាក់សាំង ​គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការ​សុខា​ភិបាល​ចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា
06/26/2025 08:06 PM
វិបត្តិទឹកជំរុញឲ្យកសិករអ៊ីរ៉ាក់បោះបង់ចោលដីស្រែចម្ការរបស់ពួកគេនៅខេត្ត Najaf
06/26/2025 08:06 PM
លោក Lavrov ៖ ការបង្កើនថ្លៃការពារណាតូ នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីនោះទេ
06/26/2025 08:06 PM
លោក Khamenei ៖ រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត
06/26/2025 08:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣០នាក់នៅតំបន់ហ្កាហ្សា
06/26/2025 08:06 PM
ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅតំបន់ភាគខាងជើងឥណ្ឌា
06/26/2025 08:06 PM
ម្ចាស់ធុរកិច្ចវាយតម្លៃការខូចខាត រយៈពេល ១ថ្ងៃក្រោយបាតុកម្មនៅកេនយ៉ា
06/26/2025 08:06 PM
ព្យុះបានផ្អាកការជជែកដេញដោលក្នុងសភាបារាំង ខណៈទឹកភ្លៀងលេចជ្រាបចូលអង្គប្រជុំ
06/26/2025 08:06 PM
ចិនច្រានចោលការផ្គត់ផ្គង់អាវុធដល់ភាគីណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM
កូរ៉េខាងត្បូង៖កូរ៉េខាងជើងអាចបញ្ជូនទាហានបន្ថែមទៀតទៅកាន់រុស្ស៊ីនៅខែកក្កដាឬសីហាសម្រាប់សង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM