គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ដាំកូនឈើ១,០០០ដើម នៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ៩កក្កដា ២០២៤

2024/07/07 05:22:43 pm        415
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធយុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរសាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញជាអធិបតីនាឱកាសនោះមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានព្រមទាំងវត្តមាន លោក លោកស្រី ប្រធានឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទ​ក្រហមកម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើ​ក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ ​និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់​បានពី​ប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញ​នូវព្រៃឈើគឺជាអទិភាពមួយ​ក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូន​ឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ទន្ទឹមនេះ ​ក៏មានការចែកជូនកូនឈើ​ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និង​ប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យ​ដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុង​ទូទាំង​ប្រទេសកម្ពុជា។ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស​ ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បាន​ដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះ​ឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា ​មានដើមឈើ​តូចធំជាច្រើន​ បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថាន​ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ​ចំពោះកិច្ចការ​សម្របសម្រួលផ្តល់ទីតាំង ​ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូន​ឡើងវិញ អបអរសាទរខួបលើកទី៧២​ រុក្ខទិវា៩ កក្កដា ២០២៤៕

អាជ្ញាធរអគ្គិសនីកម្ពុជា៖ បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ

2024/07/07 05:14:26 pm        241
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ដោយបញ្ជាក់ថា បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសង្កេតឃើញថា សាធារណជនមួយចំនួន​បាន​សម្ដែង​នូវការព្រួយបារម្ភ ​អំពីការ​គ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ ជាពិសេស​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់តាមលក្ខណៈគ្រួសារ ឬបរិក្ខារក្នុងគេហដ្ឋាននោះ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដែលដំឡើងប្រើដោយឡែកមិនពាក់ព័ន្ធ​ជាមួយប្រព័ន្ធ​បណ្តាញជាតិឡើយ។ផ្ទុយទៅវិញស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ក្នុងនោះ​ប្រព័ន្ធពន្លឺ​ព្រះអាទិត្យ​លើដំបូលដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិនេះ ​តម្រូវឱ្យមានការចុះបញ្ជី ការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព ​និងបញ្ហាសុវត្ថិភាពឱ្យបានច្បាស់លាស់​ ពីព្រោះថា៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជី ការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹង​បណ្តាល​ឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រលប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនី​លើបណ្តាញ ដើម្បីធ្វើការ​ជួសជុល​ខ្សែបណ្តាញនានា​ដែលនៅលើបង្គោលអគ្គិសនី រួមមាន ខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនាគមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់​ដល់អាយុ ជីវិតរបស់អ្នកជួសជុលបណ្តាញ។ ទី២.ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពលដែលគ្មានលំនឹងប្រែប្រួល ឡើងចុះទៅតាមពន្លឺថ្ងៃ បើ​គ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ​ប្រព័ន្ធបណ្តាញជាតិ​មិនអាចរៀបចំការ​វិនិយោគ​បន្សាប​លំញ័រ​ឱ្យបានសមស្របនោះទេ វានឹងទារឱ្យផ្គត់ផ្គង់មានលំញ័រឡើងចុះប្រើប្រាស់មិនកើត ដែល​ពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញផ្គត់ផ្គង់អគ្គិសនីលោតផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់​ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន ​និងទី៣ ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពល​ដែល​មានថាមពល​តែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជីនិងគ្រប់គ្រងឱ្យដឹងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាចរៀបចំការផ្តុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពល ទុក ដើម្បីបំពេញ​កង្វះខាត​ប្រភពថាមពលឱ្យអ្នកប្រើប្រាស់ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។តាមរយៈសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ​ស្តីពីស្វ័យ​ប្រកាសអំពី“ការដំឡើងនិងការ​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យលើដំបូល” ក្រសួងរ៉ែ និងថាមពល ​បានសហការជាមួយ UNDP រៀបចំ​គោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ ​លើដំបូល ​ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់​អគ្គិសនី​ដែលកំពុងទទួលការ​ផ្គត់ផ្គង់​ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​ ប្រព័ន្ធបណ្តាញជាតិ ដោយ​បានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូរអភិវឌ្ឍ និងអង្គការក្រៅ រដ្ឋាភិបាលនានា (NGO)។

យុវជនសង្គមស៊ីវិល «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយ ក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»

2024/07/07 04:49:42 pm        405
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។ លោក ហេង សំណាង បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យពួកលោកជាយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។ លោកបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជន ធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ក្នុងសន្និសីទនេះដែរលោក ជុំ ហាក់ ប្រធានយុវជនពលរដ្ឋប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បកស្រាយអំពីសកម្មភាពចលនាយុវជនខុសច្បាប់ជ្រកក្រោមផ្លាកអង្គការខុសច្បាប់មាតាធម្មជាតិនៅក្រៅប្រទេស និងអំពាវនាវដល់ពលរដ្ឋ និងយុវជនឈប់ចាញ់កលការផ្សាយរបស់សារព័ត៌មាន និងវិទ្យុបរទេសជាខេមរៈភាសារ ដែលតែងតែផ្សាយនូវព័ត៌មានមិនពិតញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។ក្នុងឱកាសក្រុមយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនកម្ពុជា បញ្ជាក់ថា ពួកគេ មិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយ មកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕អត្ថបទ៖វ៉ន ដារ៉ា

កិច្ចសម្ភាសន៍លោក Biden បរាជ័យក្នុងការបំបាត់កង្វល់របស់គណបក្សប្រជាធិបតេយ្យជុំវិញកាយសម្បទារបស់លោក

2024/07/07 04:13:28 pm        168
កិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃសុក្ររបស់លោកប្រធានាធិបតី Joe Biden ទំនងជាមិនបានទប់ស្កាត់ការបះបោរនៅក្នុងគណបក្សផ្ទាល់ខ្លួនរបស់លោកដើម្បីបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកទេ បន្ទាប់ពីញ្ចប់ការជជែកដេញដោលទល់នឹងលោក Donald Trump ។សមាជិកសភា ទី៥ អ្នកស្រី អែនជី ក្រែក (Angie Craig) នៃរដ្ឋ Minnesota កាលពីថ្ងៃសៅរ៍បានចូលរួមជាមួយក្រុមមន្ត្រីក្នុងការអំពាវនាវឱ្យប្រធានាធិបតីបញ្ឈប់ការប្រជែងតំណែងប្រធានាធិបតីអាណត្តិបន្ទាប់ ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News ដ៏កម្ររបស់លោក លោក Biden បានច្រានចោលការជជែកដេញដោលរបស់លោកដែលថាជា "វគ្គដ៏អាក្រក់" ហើយបាននិយាយថា មានតែព្រះជាម្ចាស់ ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូលរូបលោកឱ្យបញ្ចប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មី។មានការមិនសប្បាយចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រជាធិបតេយ្យ ទោះបីជាមិនមានសមាជិកជាន់ខ្ពស់ណាមួយនៃគណបក្សនេះ បានអំពាវនាវឱ្យលោក Biden វ័យ៨១ ឆ្នាំ លាលែងពីតំណែងជាបេក្ខជនប្រធានាធិបតីក៏ដោយ។ ការស្ទង់មតិមួយចំនួនបង្ហាញពីការនាំមុខរបស់លោក Trump កាន់តែខ្លាំងលើលោក Biden ហើយមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការបាត់បង់តំណែងប្រធានាធិបតី និងអាសនៈសភា រួមជាមួយនឹងសមាជិកព្រឹទ្ធសភាភាគច្រើន ប្រសិនបើរូបលោកមានឈ្មោះនៅលើសន្លឹកឆ្នោតឆ្នាំនេះ ៕

កុលបុត្រកុលធីតាបួសរយៈខ្លី៦៣០អង្គ/នាក់ ទទួលវិញ្ញាបនបត្រពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

2024/07/07 02:01:25 pm        259
នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ ដែលមានរយៈពេល៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។ លោកជំទាវបណ្ឌិត បានមានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវធនធានមនុស្ស ពិសេសប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា តាមព្រះពុទ្ធឱវាទព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាស្រែបុណ្យ ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានលើកឡើងថា តាមរយៈយកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម របស់ក្រសួងធម្មការនិងសាសនា ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ព្រមទាំងបាននាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ ក្នុងនោះលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានរៀបចំដាក់បញ្ចូលកម្មវិធីសមាធិ ក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ជាផ្នែកមួយនៃការអប់រំដ៏មានគុណភាព ធ្វើឲ្យក្មួយៗសិស្ស និស្សិត មានយល់ដឹកកាន់តែច្បាស់នូវអំពើ ខុស ត្រូវ ល្អ អាក្រក់ ពិសេសជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ ។លោកជំទាវបណ្ឌិត សូមស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយជួយធ្វើឱ្យធនធានព្រះសង្ឃមានចំនួនកើនឡើង ប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើន នៃព្រះពុទ្ធសាសនា និងសូមសិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្រេបយកចំណេះដឹង ផ្នែកព្រះពុទ្ធសាសនា ហើយយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។នាឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ប្រគេនដល់វត្តភ្នៀតសិម្ពលី និងសម្តេចសង្ឃ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន ស័លវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ,យុវជន អ.ម.ត, យុវជន ស ស យ ក , និងយុវជនសមាគមន៏ក្មេងវត្តផងដែរ។សូមជម្រាបជូនថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ នាឱកាសនេះបានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល៤ឆ្នាំ ដោយសារជំងឺរាតត្បាត​សកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់៕ អត្ថបទ៖ សំ ងីម

ខេត្តពោធិ៍សាត់ ជាទីតាំងផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា និងកំពុងពង្រីកអនុភាពឱ្យឡើងដល់២៤០មេហ្គាវ៉ាត់នៅឆ្នាំ២០២៦

2024/07/07 01:35:45 pm        619
ថាមពលពន្លឺព្រអាទិត្យគឺជាថាមពលស្អាត និងជាថាមពលកកើតឡើងវិញ ប្រទេសកម្ពុជាមានអំណោយផលថាមពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង ព្រះអាទិត្យចែងចាំងលើប្រទេសកម្ពុជាជាមធ្យមប្រហែល៨ម៉ោងរៀងរាល់ថ្ងៃពេញមួយឆ្នាំ។ “ថាមពលពន្លឺព្រះអាទិត្យ” សំដៅលើបរិមាណថាមពលព្រះអាទិត្យដែលចែងចាំងលើបរិវេណផ្ទៃដីមួយម៉ែត្រ ការ៉េ។ បរិមាណថាមពលពន្លឺព្រះអាទិត្យដែលកម្ពុជាទទួលបានជារៀងរាល់ថ្ងៃស្ថិតក្នុងកម្រិតល្អបង្គួរ ដែលស្មើ នឹង៥គីឡូវ៉ាត់ម៉ោង/ម៉ែត្រការ៉េ និងអាចកើនដល់៥.៦គីឡូវ៉ាត់ម៉ោង/ម៉ែត្រការ៉េ នៅផ្នែកកណ្តាលនៃប្រទេស។ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងចាប់យកកាលានុវត្តភាពដ៏ប្រសើរនេះសម្រាប់ បំពេញ​តម្រូវការអគ្គិសនីដែលកំពុងតែកើនឡើង ដើម្បីមាគ៌ាមួយដែល សន្សំសំចៃសេដ្ឋកិច្ច នវានុវត្តន៍ និងចីរភាព ដោយបានជម្រុញ និង អនុម័តគម្រោងវិនិយោគលើស្ថានីយដើរ​ដោយពន្លឺព្រះអាទិត្យ​ជាច្រើនកន្លែង ចូលរួមផ្គត់ផ្គង់ទៅក្នុងបណ្តាញអគ្គិសនីជាតិ ដែលជាការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាល​ក្នុងការបង្កើនភាគរយនៃថាមពលកកើតឡើងវិញនិងថាមពលស្អាត។ហើយបង្កើនផលិតកម្មអគ្គិសនីពីថាមពលព្រះអាទិត្យនឹងចូលរួមកាត់បន្ថយភាពពឹងផ្អែករបស់កម្ពុជាចំពោះការនាំចូល ប្រភពឥន្ធនៈផូស៊ីល និងអគ្គីសនីពីប្រទេសជិតខាង។ ទន្ទឹមនិងអត្ថប្រយោជន៍ជាច្រើន ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យក៏បានផ្តល់​ផលវិបាក​មួយចំនួនផងដែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវមានការគ្រប់គ្រងយ៉ាងម៉ត់ចត់ ស្របតាមស្តង់ដាអន្តរជាតិ ។ក្នុងនោះដែរ ខេត្តពោធិ៍សាត់ មានស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​ធំជាង​គេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតក្នុងភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ដែល​បច្ចុប្បន្នមានអនុភាព៩០មេហ្គាវ៉ាត បាន ភ្ជាប់ជាមួយបណ្តាញជាតិអនុស្ថានីយតង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល និងកំពុងពង្រីកអនុភាព១៥០មេហ្គាវ៉ាត់បន្ថែមទៀត ដោយធ្វើការរៀបចំទីតាំង ឈូសឆាយដីបានប្រមាណ៩៥ភាគរយ គ្រោងដាក់អោយដំណើរការជាពីរដំណាក់កាល​នៅចុងឆ្នាំ២០២៥ និងនៅដើមឆ្នាំ២០២៦ ធ្វើឱ្យខេត្តពោធិ៍សាត់ មានស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យដែលមានអនុភាពសរុបចំនួន២៤០មេហ្គាវ៉ាត់ នៅតែបន្តក្លាយជាស្ថានីយ​ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យធំជាងគេបង្អស់ របស់ប្រទេសកម្ពុជាយើង។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ។សូមបញ្ជាក់ថា កម្ពុជាមានស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ​សរុបចំនួន៧ទីតាំង​ហើយ ក្នុងនោះមានក្នុងខេត្តបាត់ដំបងដែលមានអានុភាព៦០មេហ្គាវ៉ាត់, នៅក្រុងបាវិត ខេត្តស្វាយរៀង ​មានអានុភាពចំនួន២០មេហ្គាវ៉ាត់,នៅតំបន់ត្មាតពងខេត្តកំពង់ស្ពឺ មានអនុភាព៦០មេហ្គាវ៉ាត់,នៅខេត្តបន្ទាយមានជ័យ​ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានអានុភាព៦០មេហ្គាវ៉ាត់, នៅខេត្តសៀមរាបមានអានុភាព៣២ គីឡូវ៉ាត់, ស្រុកក្រគរ ខេត្តពោធិ៍សាត់មានអានុភាព២៤០មេហ្គាវ៉ាត់ ៕អត្ថបទ៖ ភិរុណ ពៅ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញក្នុងវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

2024/07/07 12:54:45 pm        126
ឧត្តរមានជ័យ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្រ្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋចំនួនជិត៤ពាន់គ្រួសារ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការរៀបចំវេទិការសាធារណៈនេះ គឺដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈ​សកម្មភាព​របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់​សំណើរ​ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង បានលើកពីបញ្ហាប្រឈម និងសំណូមពរ​ដោយស្នើសុំផ្លូវថ្នល់​ធ្វើដំណើរ អគ្គិសនី ទឹកស្អាតសម្រាប់ប្រើប្រាស់ បញ្ហាដីធ្លី សន្តិសុខសណ្តាប់ធ្នាប់ សេវាសាធារណៈ និងបញ្ហាផ្សេងៗទៀត ខណៈបញ្ហាទាំងនោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានខិតខំ​ដោះស្រាយបញ្ហាដែលសេសសល់ជាបន្តបន្ទាប់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រុញ និងណែនាំឱ្យក្រុមការងារទាំងអស់ធ្វើការពិភាក្សាក្នុងកម្រិតថ្នាក់​មូលដ្ឋាន ថ្នាក់ខេត្ត ​និងថ្នាក់ជាតិ​ ដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅ​សេសសល់​ឱ្យរួចរាល់ និងសន្យា​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ស្រុកអន្លង់វែង កាន់តែមានភាពរីកចម្រើន​ទៅមុខទៀត​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ 

ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយ ក្រុមចលនាយុវជនខុសច្បាប់ មាតាធម្មជាតិ

2024/07/07 09:37:32 am        4863
ភ្នំពេញ ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។លោក ហេង សំណាង បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យពួកលោកជាយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។លោកបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជន ធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ក្នុងសន្និសីទនេះដែរលោក ជុំ ហាក់ ប្រធានយុវជនពលរដ្ឋប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បកស្រាយអំពីសកម្មភាពចលនាយុវជនខុសច្បាប់ជ្រកក្រោមផ្លាកអង្គការខុសច្បាប់មាតាធម្មជាតិនៅក្រៅប្រទេស និងអំពាវនាវដល់ពលរដ្ឋ និងយុវជនឈប់ចាញ់កលការផ្សាយរបស់សារព័ត៌មាន និងវិទ្យុបរទេសជាខេមរៈភាសារ ដែលតែងតែផ្សាយនូវព័ត៌មានមិនពិតញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។ក្នុងឱកាសក្រុមយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនកម្ពុជា បញ្ជាក់ថា ពួកគេ មិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយ មកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

ប្រមុខការទូតកម្ពុជា-ជប៉ុន ចុះហត្ថលេខាលើឥណទានសម្បទានជិត៦០លានដុល្លារ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥

2024/07/07 09:31:19 am        148
ប្រមុខការទូតកម្ពុជា និងប្រមុខការទូតជប៉ុន កាលពីម្សិលមិញនេះ បានអញ្ជើញចុះហត្ថលេខាលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធលើឥណទានសម្បទាន សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ស្មើនឹងថវិកាជិត៦០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស។នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអអន្តរជាតិ បានទទួលស្វាគមន៍ការអញ្ជើញ​របស់​លោកជំទាវ ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) ​រដ្ឋមន្ត្រីការបរទេសជប៉ុន​ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ​នៅទីស្តីការក្រសួងការបរទេស។ នាឱកាសនោះប្រមុខការទូតនៃប្រទេសទាំងពីរ ​បានឯកភាពគ្នាថាទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ​និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ជាមួយគ្នា ភាគីទាំងពីរ ​បានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត​ជា​ញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់​អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២គ្រោងរៀបចំ​ក្នុងឆ្នាំនេះនៅកម្ពុជា។ក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនា​ថ្នាក់ អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ កាលពីដើមខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាល​ជើងទឹក​កម្ពុជាជាមួយឆ្នាំសមុទ្រជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិ​កម្ពុជាផងដែរ។យ៉ាងណាមិញ ប្រមុខការទូតនៃប្រទេសទាំងពីរ​ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​សេដ្ឋកិច្ចដ៏រឹងមាំ​តាម​រយៈការ​វិនិយោគ​របស់ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ដោយលោកជំទាវ ប្រមុខការទូតជប៉ុនសន្យាថានឹងជួយជំរុញអ្នកវិនិ យោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ ​ប្រមុខការទូតនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ​លិខិត​ប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២,៧ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង ទី២ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ស្មើនឹងប្រមាណ ៥៩,៦ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ ទៅបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត៕

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2024/07/07 07:07:47 am        225
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អង្គការ UNESCO (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៤)។តាមរយៈព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះ​រាជបន្ទូល​ថា នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរ គណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ព្រះអង្គបានមានព្រះបន្ទូលទៀតថា «ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិនិងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវ​កតញ្ញូតាធម៌​ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ - ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយកព្រះទ័យទុកដាក់ជានិច្ចកាល​ក្នុងការថែរក្សាសម្បត្តិវប្បធម៌ ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពី សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិ​សាស្ត្រថ្មី​មួយទៀត ដែល ពិភពលោកព្រមទទួលស្គាល់នូវប្រាសាទ​ព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែលដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត»។ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមទៀតថា« ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណ​ដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការ​សម្របសម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ICC/PREAH VIHEAR - និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាង នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់»។នៅក្នុងព្រះរាជសារនេះព្រះអង្គក៏សូម​បួងសួង​ដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នឹងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM