ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មណ្ឌលប្រលងទុតិយភូមិចំនួន១០ ក្នុងខេត្តកំពង់ធំរៀបចំរួចជាស្រេច ដើម្បីត្រៀមដំណើរការប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ

2021/12/23 12:17:59 pm        506
កំពង់ធំ ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើរ ១៩៥បន្ទប់ មានបេក្ខសរុប ជាង៤,៨០០នាក់ ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរខេត្ត ត្រៀម រួចរាល់ហើយចំពោះដំណើរការនៃប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ លោកបន្តថា សិស្សក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ រក្សាគំលាតពីសិស្សម្នាក់ ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាស់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ទន្ទឹមនេះគ្រប់គ្រប់មណ្ឌលប្រឡងទាំងអស់ ក៏​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​សម្រាប់​ធ្វើតេស្តរហ័ស ដល់សិស្សដែលអាការៈសង្ស័យ ​មានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ។ ក្នុងករណី ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ សិស្សទាំងអស់នោះ ត្រូវបានរៀបចំដាក់ដោយឡែក​នៅក្នុង​បន្ទប់ផ្សេង ​ដែលត្រូវបានរៀបចំរួច គ្រប់មណ្ឌលប្រឡង។លោក បន្ថែមថា ចំពោះសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត ​មិនមានការជួយគាំទ្រពីអ្នក ពាក់ព័ន្ធ​ផ្សេងៗ មន្ទីរអប់រំ យុវជន និងកីឡាចរត្ត និងយុវជន ស.ស.យ.ក ខេត្តកំពង់ធំ ត្រៀមកន្លែង​ស្នាក់នៅ​ចំនួន ៤ទីតាំង នៅជិតមណ្ឌលប្រឡង ​ដែលមាននៅ មណ្ឌលបុរីកុមារខេត្ត ​មន្ទីរវប្បធម៌ខេត្ត ការិយាល័យ​យុវជន នៅភូមិបល្ល័ង្កកើត ​នៅជិតមណ្ឌលប្រឡងចំនួនអគារ និងសាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ជាមួយការរៀបចំកន្លែងស្នាក់នៅនេះដែរ ស.ស.យ.ក ខេត្ត បានរៀបចំម្ហូម​អាហារ​ស​ម្រាប់​សិស្សខ្វះលទ្ធភាពផងដែរ៕

សម្តេចតេជោ៖ អ្នកដែលមិនដឹងប្រវត្តិសាស្ត្រ សូមកុំមួលបង្កាច់ការពិតជាប្រវត្តិសាស្ត្រ

2021/12/23 12:02:53 pm        249
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍រំលឹកអំពីរឿងរ៉ាវ ជាប្រវត្តិសាស្ត្រទាក់ទងអំពីប្រវត្តិគយកម្ពុជា ដែលជាសេវាអធិបតេយ្យឯករាជ្យរបស់កម្ពុជា ហើយសម្តេចរម្លឹកថា អ្នកដែលមិនដឹងប្រវត្តិសាស្ត្រនោះ សូមកុំមួលបង្កាច់ការពិតជាប្រវត្តិសាស្ត្រ។ថ្លែង​ក្នុង​ឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគាររដ្ឋ​បាល​គយ​អគារ​សា​លា​​ជាតិគយ​ និងអគារសារៈមន្ទីរគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី ២៣ធ្នូនេះ ។សម្តេចតេជោ បានរំលឹកពីរឿងរ៉ាវ​សំខា​ន់ៗ​ជាច្រើ​ន ​ទាក់ទង​នឹង​ដំណើរ​​រឿង​នៃ​ការបង្កើតគយកម្ពុជា ដែល​រឿងរ៉ាងជាប្រវត្តិសាស្ត្រទាំងនោះ​ មិនអាចកាត់​ផ្តាច់​ពី​ស្នាព្រះហត្ថ​នៃព្រះ​រាជ្យ​កិច្ច​របស់​អតីត​ព្រះមហាក្សត្រខ្មែរ ​ព្រះបរមរតនកោដ្ឋ ​លើការ​តស៊ូទាមទា​រ​ឯ​ករាជ្យពី​អាណានិគម​និយមបារាំង​រួម​ទាំង​ការ​ទាម​ទារ​នូវសេវាគយត្រឡប់មកវិញបានឡើយ​ ទាំង​នេះ​បា​ន​នាំ​ឱ្យ​យើ​ង​មា​ន​សមិទ្ធផល​រីក​ចម្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ជាមួយគ្នានេះ ​សម្តេចក៏បានរំលឹក​អំពី​ការ​ដែល​ពី​អតីត​កាល​មាន​ជន​បរទេស​មក​ចរចា​សុំ​ទិញ​សេវា​គយ​កម្ពុជា ដែល​សម្តេច​ចាត់​ទុក​ថា​សេវាគយ​ ជាសេវាអធិបតេយ្យ ​និងឯករាជ្យភាពរបស់ខ្មែរ ដែល​សម្តេចប្រឆាំង​ដាច់​ខាត​មិន​អាច​លក់​ឱ្យ​ជន​បរទេស​បានឡើយ។ក្នុងន័យ​នេះ សម្តេច​បានបញ្ជាក់ថា៖ បើយើង​ផឹកទឹក​ ត្រូវ​នឹក​ដល់​ប្រភពទឹក​ បើ​ទទួលទាន​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ​ដើម​ឈើ។សម្តេច ក៏បានរំលឹកទៅដល់​រឿងរ៉ា​វ​នៅ​ក្រោយ​ថ្ងៃរំ​ដោះចេញ​ពី​របបខ្មែរក្រហម ​ដែល​ពេលនោះ​មិនទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធកន្លែងធ្វើការនៅឡើយ​ ដែល​រដ្ឋាភិបាល​ជំនាន់​នោះ​បា​ន​ខិតខំ​ប្រឹងប្រែង​រៀប​ចំ​ឡើងវិញ​ ហើយ​បាន​ខិត​ខំ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។សម្តេច បាន​ប​ន្តការការសម្ពោធសមិទ្ធផលនាថ្ងៃនេះ ​គឺ​ជាកា​រ​​ធ្វើ​ទំនើបកម្មដឹកនាំ​គ្រប់គ្រង​ក្បាល​ម៉ាស៊ីន​រដ្ឋគួរជាទីមោទនៈ ​ជាពិសេស​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ពី​មុន​នោះ មុំទី៤​ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល (ទឹក ផ្លូវ ភ្លើង មនុស្ស) ​ប៉ុន្តែ​ក្រោយ​មក​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស ​ត្រូវបានលើកយកមកជាអាទិភាពមុំទី១វិញ ​គឺ(មនុស្ស ទឹក ផ្លូវ ភ្លើង) ដោយ​បច្ចុប្បន្ន ​យើងត្រូវ​រុញ​ច្រានទៅ​មុខព្រមគ្នា​សម្រាប់​ការអភិវឌ្ឍ ទាំងផ្នែករឹងនិងផ្នែកទន់ឱ្យ​ទៅ​ជា​មួយគ្នាតែម្តង ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ៖ វ៉ាក់សាំងPfizeជំនួយអូស្ត្រាលីនឹងត្រូវចាក់ជូនក្រុមជួរមុខសម្រាប់ដូសទី៤

2021/12/23 04:50:55 am        707
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចពិចារណា​លើការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមជួរមុខប្រមាណ៥០ម៉ឺននាក់ ដោយប្រើប្រាស់វ៉ាក់សាំង ប្រភេទ Pfizer ជាជំនួយរបស់អូស្រ្តាលី ដែលនឹងមកដល់នៅចុងសប្ដាហ៍នេះ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលគយ នៅព្រឹក​ថ្ងៃទី២៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំង ប្រភេទ Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ដែលនឹងមក ដល់នៅថ្ងៃទី២៦ ខែធ្នូនេះ ហើយដែលសម្ដេច​នឹង​ទៅ​ទទួល​ដោយផ្ទាល់ផងនោះ ​នឹងត្រូវចាក់ជូនក្រុមជួរមុខ ដូចជា គ្រូ ពេទ្យ ទាហាន មន្ត្រីរាជការ ដែលមាន​ចំនួនប្រមាណ ៥០ម៉ឺននាក់ សម្រាប់ដូសទី៤។សម្តេចតេជោ បានបញ្ជាក់សារជាថ្មីថា ការព្យាបាលកូវីដ-១៩ ដោយមិនយកលុយ គឺមាន​តែ​ស្រុក​ខ្មែរទេ។ ទាក់ទិននឹងការឆ្លងកូវីដនេះ ​ជាពិសេសប្រភេទមេរោគបំប្លែងថ្មី ​អូមីក្រុងនោះ ​សម្តេច​បានបញ្ជាក់ពី​ការ​ឆ្ល​ងមេរោគកូវីដ​ប្រភេទ​ថ្មីអូមី​ក្រុង​ គឺសូមកុំស្លន់ស្លោ ​ព្រោះមេរោគនេះ បើ​តាមពិនិត្យទៅ មិនមានអ្វីធ្ងន់ធ្ងរទេ៕ អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

2021/12/23 03:10:19 am        457
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News- សម្តេចតេជោ បញ្ជាក់ថា អគាររដ្ឋបាលគយចំណាយថវិកាជាង ៣៣លានដុល្លារ និង អគារសាលាជាតិគយចំណាយអស់ ជាង១៤លានដុល្លារ និង អគារសារមន្ទីរគយចំណាយអស់ ៣៨ម៉ឺនដុល្លារ លើការជួសជុល ដែលនេះជាការអភិវឌ្ឍសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែបើនិយាយពីប្រវត្តិ គឺជាខួបលើកទី៧០នៃថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។- សម្តេចតេជោ លើកឡើងថា ប្រវត្តិនៃការបង្កើតរដ្ឋបាលគយកម្ពុជា ជាស្នាព្រះហស្ថរបស់ព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការតស៊ូស្វិតស្វាញ នៃវឌ្ឍនភាពគយ និងរដ្ឋាករកម្ពុជា ចាប់តាំងពីសម័យបារាំងគ្រប់គ្រងកម្ពុជា និងពេលទទួលឯករាជ្យពីបារាំង ព្រមទាំងបច្ចុប្បន្នភាព ហើយសម្តេចបានបញ្ជាក់ថា ធ្វើជាមនុស្សពេលផឹកទឹក ត្រូវនឹងឃើញប្រភព និងជ្រកក្រោមម្លប់ ត្រូវនឹកឃើញអ្នកដាំ ដែលនេះចង់រំលឹកពីគុណបំណាច់ដ៏ធំធេងនៃព្រះរាជបូនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីដំបូងឡើយ គយមិនមែនកើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ គឺកើតឡើងដោយក្រសួងពាណិជ្ជកម្ម ដែលកាលនោះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី តាំង សារឹម។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចឲ្យគយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មបានឡើយ ។ បើក្រសួងពាណិជ្ជកម្មគ្រប់គ្រងគយ វាមិនខុសពីមនុស្សតែម្នាក់ជាអ្នកទាត់បាល់ផង អ្នកចាំទីផងនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើរដ្ឋមន្ត្រីណានិយាយពីការលក់គយតទៅទៀត នឹងត្រូវដកចេញពីតំណែងតែម្តង។ សម្តេចបញ្ជាក់ថា ការលក់គយស្មើនឹងលក់អធិបតេយ្យភាពជាតិ។ "យើងមិនឱនក្បាលចំពោះបរទេសណានោះទេ"។- សម្តេចតេជោ បានប្រកាសជាថ្មី គឺមិនអនុញ្ញាតអោយមានឡាន ដែលមិនទាន់បានបង់ពន្ធបើកបរលើផ្លូវនោះទេ ដោយសម្តេចជំរុញអោយរថយន្តគ្មានពន្ធ ឡានចង្កូតស្តាំ ជ្រកក្រោមស្លាកលេខនានាត្រូវចូលមកបង់ពន្ធអោយបានត្រឹមត្រូវ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱនកក្បាលទៅ រណបប្រទេសណា ដើម្បីយកជំនួយបាននោះឡើយ ខណៈប្រទេសខ្លះផ្តល់ជំនួយមកកម្ពុជា ដោយ ភ្ជាប់មកលក្ខខណ្ឌមកជាមួយនោះ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់តំណែងជា មេគយនៅកម្ពុជា គឺជាឆន្ទានុសិទ្ធិ របស់រាជរដ្ឋាភិបាលជាអ្នកសម្រេច ពុំមានការរត់ការដើម្បីដោះដូរ និងតំឡើងនោះឡើយ។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា រាជរដ្ឋាភិបាលបានចំណាយបួនរយលានដុល្លារសម្រាប់ផ្គត់ផ្គង់ភ្លើងនៅរាជធានីភ្នំពេញ និងបួនរយលានដុល្លារទៀតនៅខេត្តព្រះសីហនុ ខណៈខេត្តសៀមរាបចំនួនពីររយលានដុល្លារនោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលហ៊ុន សែន មិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ខណៈការគ្រប់គ្រងថវិកានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺមានរបៀបរៀបរយល្អណាស់ ដោយមិនចេះតែចំណាយផ្តេសផ្តាសនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយជាង ៣០លានដុល្លារអាមេរិក សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួន ក្នុងវិបត្តិកូវីដ១៩ (កម្មវិធីជំនួយសង្គមឧបត្ថម្ភគ្រួសារក្រីក្ររងផលប៉ះពាល់ដោយសារកូវីដ) ដោយក្នុងនោះមិនទាន់គិតចំពោះការចំណាយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេល នេះ ប្រទេសកម្ពុជាមានករណីមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ចំនួន៨ករណីហើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម និងភាពចាំបាច់នៅស្ថាប័នមួយនេះ ដែលជាឫសគល់ នៃសេដ្ឋកិច្ចជាតិទាំងមូល។- សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញឱ្យដឹងពីការបម្រុងត្រៀមវ៉ាក់សាំងសម្រាប់ការចាក់ដូសទី៤ដល់ក្រុមជួរមុខ មានក្រុមគ្រូពេទ្យ និងក្រុមដទៃទៀតដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គឺមិនអនុញ្ញាតិឲ្យមានទំនិញគេចពន្ធបន្ត ទៀតបន្តទៀតនោះឡើយជាពិសេសគឺឡាន និងម៉ូតូតែម្តង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា អាស៊ាន៩ គឺជាអាស៊ានមិនគ្រប់ទឹក។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានអ្វីខុសនោះទេ ខណៈប្រទេសមួយចំនួនរិះគន់សម្តេចចំពោះដំណើរទស្សនកិច្ចនេះតើប្រទេសទាំងនោះបានផ្តាច់ស្ថានទូតរបស់ពួកផងខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាហើយឬនៅ?- សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមែនជារឿងខុសនោះទេ ដរាបណាប្រទេសផ្សេងៗនៅលើពិភពលោក មិនទាន់ផ្តាច់ទូតចេញពីមីយ៉ាន់ផងនោះ រីឯកម្ពុជាក៏មានទូតនៅប្រទេសមីយ៉ាន់ម៉ាដូចគ្នា ហេតុអ្វីបានជាកម្ពុជាមិនអាចធ្វើបាន?- សម្តេចតេជោ ផ្តាំទៅមេដឹកនាំ និង អ្នកកាសែតនៅប្រទេសដែលរិះគន់សម្តេច សូមទៅរៀនសូត្រឡើងវិញពីទំនាក់ទំនងការទូត ។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចនឹងធ្វើអោយអាស៊ានចេញពី៩ មក ១០វិញដែលហៅថា អាស៊ានគ្រប់ទឹក ។- សម្តេចតេជោក៏បានដាក់សំណួរទៀតថា «ប្រសិនបើមិនអោយនិយាយជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នដើម្បីដោះស្រាយបញ្ហា តើអោយនិយាយជាមួយអ្នកណា?»**ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង១០និង០០នាទី

ដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តពោធិ៍សាត់ជាង ១ពាន់ហិកតា ត្រូវបានពលរដ្ឋប្រគល់ជូនរដ្ឋវិញ

2021/12/22 05:08:35 pm        974
ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ ក្នុងចំណោមជាង ៤០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹក ដែលពួកគេធ្លាប់អាស្រ័យផល ចំនួនជាង ១ពាន់ហិកតាឱ្យរដ្ឋវិញ។ផ្ទៃដីព្រៃលិចទឹកតំបន់៣ ដែលរងការទន្ទ្រានកាន់កាប់ មុនឆ្នាំ២០១២ និងក្រោយឆ្នាំ២០១២ ក្នុងភូមិ​សាស្ត្រខេត្តពោធិ៍សាត់ មានចំនួន៦៧ទីតាំង មានទំហំជាង ៥ពាន់ហិកតា ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋចំនួនជាង ១៧០០គ្រួសារ។សម្រាប់មុខសញ្ញា ដែលត្រូវប្រគល់ដីជូនរដ្ឋវិញជាដាច់ខាត មានចំនួន៤៦១គ្រួសារ មានផ្ទៃដី​ទំហំជាង ១៥០០ហិកតា។ ជាជំហានដំបូង ​គិតត្រឹមថ្ងៃទី២០ ​ខែធ្នូនេះ ប្រជាពលរដ្ឋ ចំនួន ៣២៧គ្រួសារ ដែលបានកាន់កាប់ និងធ្វើស្រែចម្ការលើផ្ទៃដីទំហំជាង ១១០០ហិកតា ក្នុងស្រុកចំនួន៣ គឺ ស្រុកកណ្ដៀង បាកាន និងក្រគរ បានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ។តួលេខនេះយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាព នៃការទន្ទ្រានដីព្រៃលិចទឹក​ជុំវិញ​បឹងទន្លេសាប​ និងការចាត់វិធានការបន្ត ​កាលពីម្សិលមិញ ​នៅសាលាខេត្តពោធិ៍សាត់ ដែលដឹក​នាំកិច្ច​ប្រជុំដោយ​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ​តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់ ​និងឯកឧត្តម ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់។ក្នុងខេត្តពោធិ៍សាត់ ដីតំបន់៣ មានទំហំជាង ៩៤០០០ហិកតា ​ស្មើនឹង១៥ភាគរយ​ នៃផ្ទៃដីតំបន់៣ និងមានចំនួន៧៦ចំណុច ​នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ ​គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ។តាមលទ្ធផលចុះពិនិត្យស្រាវជ្រាវជាក់ស្តែង របស់ក្រុមការងារអន្តរក្រសួង និងក្រុមការងារថ្នាក់​ខេត្ត​បានរកឃើញថា ​ផ្ទៃដីព្រៃលិចទឹកតំបន់៣ ​បានរងការទន្ទ្រានកាន់កាប់ក្នុងស្រុកទាំង៣ ដូចជា១- ស្រុកបាកាន ចំនួន២០ទីតាំង មានផ្ទៃដីទំហំ ២២៥១ហិកតា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ មានទំហំ៥៩៩ហិកតា។ ២- ស្រុកកណ្តៀង មាន១៩ទីតាំង ​មានផ្ទៃដីទំហំប្រមាណ ១៧៣៨ហិកតា ​ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន៥៨៧គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ ​មានទំហំ៥០៤ហិកតា និង៣- ស្រុកក្រគរ ​មាន២៨ទីតាំង​ មានផ្ទៃដីទំហំ ​ប្រមាណជាង ១០០០ហិកតា​ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន ៥៩៨គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២​ មានទំហំ៤១៤ហិកតា៕អត្ថបទ៖ ពៅ ភិរុណ 

អាជ្ញាធរជាតិអប្សរា ធ្វើការ​ជួសជុល​ក្បាច់​ចម្លាក់​នៅប្រាសាទភ្នំក្រោម ​ដែលកំពុង​ទទួល​រងការ​ខូចខាត​ធ្ងន់ធ្ងរ

2021/12/22 04:39:10 pm        567
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានា នៅប្រាសាទភ្នំក្រោមដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដោយថ្មប្រាសាទ មានការពុកផុយរបេះធ្លាក់ ពិសេសនៅរដូវវស្សា។ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូ ឆ្នាំ២០២១មកនេះ បាន​ផ្តោតសំខាន់ទៅ​លើ​ការងារ​ពង្រឹង​ក្បាច់ចម្លាក់មួយចំនួន ដែលនៅ​សេសសល់​តាម​ជញ្ជាំង​ប្រាសាទ ​កុំអោយខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវ​ពិសេសម្យ៉ាង បាញ់​បញ្ចូល​ក្នុង​សាច់ថ្មដែលពុកផុយ ឱ្យមានភាព​រឹងមាំ​ឡើងវិញ។គម្រោងនេះ ត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នា​ដំណាច់​ខែកុម្ភៈ​ឆ្នាំ២០២២ ខាងមុខ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាប្រៀបដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក

2021/12/22 04:32:30 pm        779
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកប្រទេសកម្ពុជា ប្រៀបបានដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ប្តូរវេននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយមានមតិរិះគន់ថាកម្ពុជា នឹងមិនអាចដោះស្រាយអ្វីបាននោះឡើយ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសមីយ៉ាន់ម៉ាជាដើមនោះ។ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុង​សតវត្សរ៍​ទី​២១ និងទំនាក់ទំនង​របស់ចិន​ជាមួយអាស៊ាន» នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ឯកឧត្តមបណ្ឌិត សុខ ទូច បាន​លើកឡើងថា ប្រទេសកម្ពុជារងភាពអយុត្តិធម៌ខ្លាំងណាស់ ​ក្នុងពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាន​ ខណៈប្រទេសដទៃដោះស្រាយមិនបានដែរតែគ្មានសម្ពាធ និងការរិះគន់អ្វីនោះទេ ប៉ុន្តែទាំង​មជ្ឈដ្ឋានជាតិ ​និងអន្តរជាតិមករករឿង ​និង​ដាក់​សម្ពាធ​តែ​មកលើកម្ពុជាទៅវិញ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្តូរវេន ​នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយបន្ទាប់ពីសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ទទួល​ញញួរ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មានជន ​អគតិមួយចំនួនបានធ្វើការរិះគន់​ និងវាយប្រហារចំពោះសម្តេចតេជោ ដោយលើកឡើងថា នឹងមិនអាចដោះស្រាយបញ្ហាអ្វីបាននោះឡើយ ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម។យ៉ាងណាក៏ដោយឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចាត់ទុកការរិះគន់របស់ពួកទាំង នោះពុំ​សមហេតុ​សមផល ខណៈប្រទេសដទៃផ្សេងទៀត ​ដែលមានសេដ្ឋកិច្ច​ជឿនលឿន​ជាង​ប្រទេស​កម្ពុជា​ផង​ ពេលពួកផងខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ​ក៏ដោះស្រាយបញ្ហាទាំងនេះមិនរួចដែរ តែនាំគ្នា​សម្រុក​រិះគន់​តែ​រាជរដ្ឋាភិបាលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

ACUបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្រ្ទានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

2021/12/22 04:21:06 pm        720
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃលិចទៅតំបន់ទន្លេសាប។ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២២ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា គិតត្រឹមថ្ងៃនេះ អង្គភាពប្រឆាំងពើពុករលួយ បាន​បញ្ចប់​ការ​កសាង​សំណុំរឿង២ប៉ុណ្ណោះ ​ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់ទន្លេសាប។សំណុំរឿងទាំងពីរករណីនោះ​រួមមាន៖​ ទី១.ករណីឈ្មោះ កែវ ណារុន ប្រធាន​ការិយា​ល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ​និងទី២.ករណីលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ក្រៅពីនេះឯកឧត្តម បន្តថា ចំពោះករណីផ្សេងៗទៀត ក្រៅពីករណីទាំងពីរនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនឹងជូនព័ត៌មាននៅក្រោយ បន្ទាប់ពីមានលទ្ធផលច្បាស់លាស់។កន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​បទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ ​ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ​និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការ​ទប់ស្កាត់​ និង​បង្រ្កាបជាបន្ទាន់​ចំពោះការលួចកាប់ព្រៃលិចទឹក ​និង​វាទ​ទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីនេះសម្តេចតេជោបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច​ ក្នុងការចុះពិនិត្យបង្ក្រាប និងរឹបអូសដីដែល​បាន​កាប់​ទន្ទ្រាន​នោះ​មកវិញ។បន្ទាប់ពីទទួលបានបញ្ជានេះ ​ក្រុមការងារដែលដឹកនាំ​ដោយ​ឯកឧត្តម ជា សុផារ៉ា បាន​ដាក់​ចេញ​វិធានការ​ច្រើន ​ព្រមទាំងរកឃើញអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់ផងដែរ៕អត្ថបទ៖ ទូច សោភ័ណ

ប្រតិបត្តិករទេសចរណ៍ខេត្តកោះកុង ត្រៀមខ្លួនរួចរាល់ទទួលស្វាគមន៍ទេសចរនៅថ្ងៃឆ្លងឆ្នាំ

2021/12/22 01:21:04 pm        495
កោះកុង៖ ប្រតិបត្តិករទេសចរណ៍ នៅស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតុបតែងសម្អិតសម្អាងតំបន់រមណីយដ្ឋានរបស់ខ្លួន ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ។ជាង២ខែមកនេះស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ដោយប្រមុខរាជរដ្ឋាភិបាល ក៏បានបើកភ្លើងខៀវសម្រាប់អ្នកទេសចរ ដែលមានបំណងចង់ទៅកម្សាន្តលេងតំបន់រមណីយដ្ឋាននានាដែលពួកគេចង់ទៅ។ក្នុងចំណោមអ្នកវិនិយោគ និងប្រតិបត្តិករនៅស្រុកស្រែអំបិល ជេតស៍ ឧត្តម រីហ្សត (Jet’s Oudom Resort) បាននឹងកំពុងពង្រឹងគុណភាពសេវាកម្មតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន រង់ចាំទទួលភ្ញៀវទេសចរពីគ្រប់ទិសទីមកស្នាក់នៅលម្ហែ ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល ពិសេសសម្រាប់ឱកាសថ្ងៃឆ្លងឆ្នាំ។លោក ពែង សៃ អ្នកគ្រប់គ្រងទូទៅ Jet’s Oudom Resort បានប្រាប់BTVថា លោកថ្លែងអំណរ អរគុណ​​ចំពោះរាជរដ្ឋាភិបាលដែលបានបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែជំងឺ​កូវីដកន្លងទៅនិងផ្តល់ឱកាសរូបលោក​ ក៏ដូចជាបណ្តាអ្នកបម្រើការអាជីវកម្មនានា ​ស្តារសេដ្ឋកិច្ច តាមរយៈបម្រើសេវាកម្មវិស័យទេសចរណ៍។លោកបានអះអាងថា ក្រុមការងាររបស់លោកត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ទទួលភ្ញៀវ ទេសចរ​មកស្នាក់នៅបរិភោគអាហារស្រស់មានគុណភាព ​និង​ដឹក​ជញ្ជូន​ភ្ញៀវ​កម្សាន្តតាមតំបន់អេកូ ទេសចរធម្មជាតិដ៏មានសក្តានុពល ​នៅក្នុងស្រុកស្រែអំបិល ​នាឱកាសថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។អ្នកទេសចរដែលទៅស្នាក់នៅកម្សាន្តនៅJet’s Oudom Resort ជាលក្ខណៈក្រុមហ៊ុន​ក៏បានបង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេផងដែរ ​អំឡុងពេលសម្រាកលំហែកាយ​ជុំវិញ​តំបន់ទេសចរណ៍គោល ដៅ បន្ទាប់ពីខកខានដំណើរកម្សាន្ត២ឆ្នាំមកនេះ។ដើម្បីទទួលបានចំណូលពីការផ្តល់សេវាទេសចរណ៍ឡើងវិញ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ស្រែអំបិល បានជំរុញដល់ក្រុមប្រតិបត្តិករ និងសេវាករទាំងអស់រក្សាគុណភាពចំណីអាហារ ពង្រឹង​សេវាកម្មទេសចរណ៍ដែលខ្លួនកំពុងតែមានសម្រាប់។ ត្បិតបានចាក់វ៉ាក់សាំងបង្ការ ឬមានការបើកអាជីវកម្មទេសចរណ៍ក៏ដោយ ក៏លោកអភិបាល​ស្រុក​ស្រែ​អំបិល ស្នើសុំឱ្យអ្នកទេសចរបន្តចូលរួមអនុវត្តវិធានការសុខាភិ បាលគ្រប់ៗគ្នាថែមទៀត៕អត្ថបទ៖ ឈឹម មករា 

សហគមន៍ជ្រោយស្វាយ ចង់បានកិច្ចគាំទ្រអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ

2021/12/22 01:12:11 pm        474
កោះកុង៖ ប្រជាសហគមន៍ភូមិជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់បានកិច្ចគាំទ្រពីអាជ្ញាធរ និងជំនាញ ដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយក្នុងមូលដ្ឋាន ដើម្បីរកស្វែងរកប្រាក់ចំណូលបន្ថែម។ប្រជាសហគមន៍ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ បានប្រាប់BTV Newsថា ពួកគេមាន​បង្ហាញ​ក្តីបារម្ភ អំពីទិន្នផលនេសាទពុំសូវទទួលបានផលច្រើនដូចឆ្នាំមុន ​ដោយសារតែមានទូក នេសាទជាច្រើនកំពុងប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់ លើផ្ទៃទឹកសមុទ្រ។ពួកគេបានមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ក្នុងមូលដ្ឋានជំនួសវិញ រួមមាន ទេសភាពបៃតងខ្ចី នៃព្រៃកោងកាងគួរជាទីគយគន់ ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរសមុទ្រខៀវស្រងាត់ ការជិះទូក ស្ទូចត្រីកម្សាន្ត ព្រមទាំងអាចលក់ផលិតផលអាហារស្រស់ៗជូនអ្នកទេសចរ មិនចាំបាច់ដឹកទៅលក់នៅទីផ្សារ។ព្រោះតែការសម្លឹងមើលឃើញពីអាជីវកម្មគ្មានផ្សែងនេះហើយ ទើបពួកគេចង់បានកិច្ចគាំទ្រពី​អាជ្ញាធរខេត្ត មន្ទីរជំនាញ អង្គការដៃគូ ឱ្យមានការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ​មួយ​ក្នុងមូលដ្ឋាន។លោក ហាវ ឡាញ់ ប្រធានសហគមន៍ឆ្នេរនេសាទ ក្នុងភូមិជ្រោយស្វាយខាងលិច ​បានអះអាងថា កន្លងទៅ សហគមន៍របស់ពួកគេ ធ្លាប់បើកទ្វារទទួលអ្នកទេសចរ ដែលមានបំណង​មកលេង​កម្សាន្តដែរ​ ត្បិតបើកដំណើរការយូរឆ្នាំហើយក៏ដោយ តែព្រោះតែខ្វះធនធាន​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើដល់វិស័យទេសចរណ៍ គ្រាមានអ្នកទេសចរស្គាល់ទីតាំងនេះតិចតួច។ពាក់ព័ន្ធបញ្ហានេះ ត្រូវបានលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ពន្យល់ថា លោកពុំជំ ទាស់បដិសេធពីបំណង ដែលថា​ពលរដ្ឋចង់បង្កើតឱ្យ​មានជាតំបន់អេកូទេសចរណ៍​ធម្មជាតិ​ក្នុងមូលដ្ឋាននោះទេ។ដូច្នេះលោកស្នើសុំប្រជាសហគមន៍ធ្វើលិខិតសំណើមកកាន់អាជ្ញាធរឃុំ ​និងរដ្ឋបាលស្រុក ដើម្បី ពិចារណាចុះពិនិត្យទីតាំងសម្រេច ដោយមិនទាន់ក្តាប់​ព័ត៌មានច្បាស់លាស់ថា​ទីតាំងនោះ​នៅ​ទីណា។ អ្វីដែលលោកបារម្ភ ខ្លាចតែតំបន់នោះ ជា​ទីតាំងរដ្ឋហាមឃាត់ ឬជាប់ពាក់ព័ន្ធ​គម្រោង​ការ​វិនិយោគទុន​របស់ឯកជន៕ អត្ថបទ៖ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM