គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ៥០ភាគរយ

2023/05/30 03:01:24 pm        436
កណ្ដាល៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៥០ភាគរយ ហើយ គិតត្រឹមខែឧសភា ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។លោក Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ខែឧសភា។លោក Charlves Vann លើកឡើងថា៖ “បច្ចុប្បន្ន យើងបានសម្រេចការសាងសង់បានខ្ទង់ ៥០ភាគរយ ហើយយើងកំពុងតែបន្ត និងតាមដាន ធ្វើយ៉ាងមិចឱ្យដាក់ដំណើរការនៅដើមឆ្នាំ២០២៥”។សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕ អត្ថបទ៖ វណ្ណៈ

មួយឆ្នាំៗកសិករឆ្នើមម្នាក់នៅស្រុកសូត្រនិគម រកបានជាង១៥ម៉ឺនដុល្លារ ពីការដាំបន្លែក្នុងផ្ទះសំណាញ់

2023/05/29 12:38:19 pm        644
សៀមរាប៖ កសិករឆ្នើមម្នាក់ឈ្មោះ ឈាវ ហុង រស់នៅក្នុងភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប បានប្រកបរបរដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយក្នុងមួយឆ្នាំៗរូបគាត់​អាចលក់បន្លែទាំងអស់នេះ បានចំណូលជាង ៦០០លានរៀល (ប្រមាណ១៥ម៉ឺនដុល្លារ) និងក្រោយទូទាត់ការចំណាយ អាចសល់បានជាង ៣ម៉ឺនទៅ៥ម៉ឺនដុល្លារផងដែរ ។ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV កសិករ ឈាវ ហុង បានលើកឡើងថា គាត់បានប្រកបរបរដាំបន្លែជាង ២០ឆ្នាំមកហើយ ​ដែលពីមុនដាំបន្លែនៅទីវាលដូចកសិករនៅកម្ពុជាភាគច្រើនដែរ ប៉ុន្តែដោយបាន​សិក្សា​រៀនសូត្រ និងទទួលការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញកសិកម្ម ​និងអង្គការនានា ​ធ្វើការងារ​លើវិស័យនេះ ​ក៏បានចាប់ផ្ដើមដាំបន្លែក្នុងផ្ទះសំណាញ់ និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ។លោក បានបន្តថា បច្ចុប្បន្នផ្ទះសំណាញ់ ដាំបន្លែសុវត្ថិភាព ក្នុងកសិដ្ឋានរបស់លោកមានចំនួន ៨រោង ក្នុងមួយរោងៗមានទំហំ២៤ម៉ែត្រគុណនឹង៤៦ម៉ែត្រ ​បង្កើតបានជាការងារច្រើនកន្លែងដល់ពលរដ្ឋផ្សេងៗទៀត​ មានដាំបន្លែលក្ខណៈវិលជុំ ក្នុងនោះមាន ស្ពៃក្រញាញ់ ខាតណាដើម សាឡាត់ ម្ទេសហាវៃ ពិសេសប៉េងប៉ោះឈើរី មានតម្រូវការខ្ពស់ លក់បានតម្លៃសមរម្យ ដែលទីផ្សារមាននៅក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងកំពង់សោម ​និងខេត្តកំពង់ធំ ជាដើម ​ខណៈបន្លែរបស់គាត់ នៅមិនទាន់គ្រប់តម្រូវការ​ទីផ្សារនោះទេ ។លោក ឈាវ ហុង បានបន្ថែមថា ដោយសារពុំទាន់អាច​ផ្គត់ផ្គង់​ទីផ្សារបានគ្រប់គ្រាន់នៅឡើយ នៅ​ឆ្នាំ២០២៤-២០២៥ខាងមុខ ​កសិដ្ឋានរបស់លោកគ្រោងពង្រីកផ្ទះសំណាញ់ ​ឲ្យបានចំនួន ១៥រោង រួមទាំង​នឹងការជួយផ្នែកបច្ចេកទេសបន្ថែមទៀត ​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការធ្វើផ្ទះសំណាញ់ ​ដើម្បីឲ្យសមស្រប ​ទៅនឹងការបម្រែបម្រួលអាកាសធាតុ ។គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏មានគម្រោងជួយពង្រីកការដាំបន្លែសុវត្ថិភាព ​ក្នុងផ្ទះសំណាញ់ ដល់កសិករនៅស្រុកសូត្រនិគមនេះផងដែរ ​ដែលគ្រោងផ្ដល់នូវប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ឬស្ទើរមិនយក​ការប្រាក់ ​ដោយការបង់រំលោះរបស់កសិករ ​នៅពេលប្រមូលផលរួចរាល់ និងប្រាក់ទាំងនោះ នឹងយកទៅផ្ដល់ជូនកសិករផ្សេងទៀត​ ដើម្បីធ្វើផ្ទះសំណាញ់បន្ថែម ដាំបន្លែចិញ្ចឹមជីវភាព ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមហ៊ុន Temasek របស់សិង្ហបុរី បានកាត់ការចំណាយសម្រាប់បុគ្គលិកទទួលខុសត្រូវការវិនិយោគសម្រាប់អត្រាប្តូររូបិយប័ណ្ណនិមិត្ត

2023/05/29 10:23:01 am        333
សិង្ហបុរី ៖ វិនិយោគិនរដ្ឋសិង្ហបុរី របស់ក្រុមហ៊ុន Temasek Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានកាត់បន្ថយសំណងសម្រាប់ក្រុមដែលបានណែនាំការវិនិយោគរបស់ខ្លួននៅក្នុងការប្តូររូបិយប័ណ្ណគ្រីបតូ (cryptocurrency ) FTX ដែលក្ស័យធននាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ក្រុមគ្រប់គ្រងជាន់ខ្ពស់របស់ខ្លួន។ វិធានការនេះ កើតឡើងប្រហែល៦សប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុន Temasek បានផ្តួចផ្តើមការត្រួតពិនិត្យឡើងវិញ នៃការវិនិយោគរបស់ខ្លួននៅក្នុងការវិនិយោគការប្តូររូបិប័ណ្ណនិមិត្ត បរទេស (FTX ) ដែលមានទំហំទឹកប្រាក់ ២៧៥លានដុល្លារអាមេរិក។  លោក Lim Boon Heng អគ្គនាយកក្រុមហ៊ុន Temasek បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រក្រុមហ៊ុន Temasek នៅថ្ងៃចន្ទនេះ ថា ទោះបីជាមានការគ្រប់គ្រងបានត្រឹមត្រូវ ពីសំណាក់ក្រុមវិនយោគ ក្នុងការឈានដល់ការធានាការវិនិយោគរបស់ពួកគេ  ក៏ដោយ ក៏ក្រុមវិនិយោគ និងគ្រប់គ្រងជាន់ខ្ពស់ ដែលទីបំផុតបានទទួលខុសត្រូវចំពោះការសម្រេចនានា បានទទួលខុសត្រូវទាំងស្រុង និង បានកាត់បន្ថយប្រាក់សំណង។ ក្រុមហ៊ុន Temasek ពុំបានផ្ដល់ព័ត៌មានលម្អិតពី ចំនួននៃប្រាក់សំណងដែលបានកាត់នោះទេ។ ក្រុមហ៊ុន Temasek បានឲ្យដឹងថាការចំណាយលើការវិនិយោគនៅក្នុងអត្រាប្ដូរប្រាក់បរទេស FTX គឺ ០,០៩% នៃតម្លៃទ្រព្យសកម្មសុទ្ធរបស់ខ្លួនទំហំ៤០៣ ពាន់លានដុល្លារសិង្ហបុរី ស្មើ ៣០៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ហើយថាបច្ចុប្បន្នខ្លួនមិនមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងរូបិយប័ណ្ណគ្រីបតូ ឬរូបិយប័ណ្ណនិមិត្តនោះទេ៕

ច្បាប់សារពើពន្ធថ្មីគ្មានការដាក់បន្ទុក ឬការដំឡើងនូវអត្រាពន្ធ ដល់អ្នកជាប់ពន្ធឡើយ

2023/05/26 03:15:23 pm        421
ភ្នំពេញ៖ ការធ្វើទំនើបកម្មនៃច្បាប់ស្តីពីសារពើពន្ធថ្មី គ្មានធ្វើឲ្យប៉ះពាល់ ឬការដាក់បន្ទុកបន្ថែម និងគ្មានការដំឡើងនូវអត្រាពន្ធដល់អ្នកជាប់ពន្ធនោះឡើយ ពោលគឺការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មី នេះជាការឆ្លើយតបទៅនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងការរីកចម្រើនវិស័យឌីជីថល ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងក្នុង កម្មវិធីផ្សាយពិសេស ច្បាប់ស្តីពីសារពើពន្ធ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះថា ច្បាប់ស្តីពីសារពើពន្ធថ្មី បានផ្តួចផ្តើមឡើងដោយ​ អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានបង្កើតជាក្រុមការងារ ​នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រមូលធាតុ ចូល នៃការធ្វើបច្ចុប្បន្នភាពឡើងវិញ ឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសឆ្លើយតបនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និង ការរីកចម្រើនវិស័យឌីជីថល ស្ថិតក្រោម​គោលការណ៍​កំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្តថា ចំពោះការធ្វើទំនើបកម្មនេះ សេចក្តីព្រាយច្បាប់ស្តីពីសារពើពន្ធថ្មីនេះ គឺមិន​បានដំឡើងអត្រាពន្ធនោះទេ ពោលគឺនៅដ៏ដែល និងខ្លឹមសារមួយធំក៏នៅដ៏ដែលផងដែរ ដោយគ្រាន់​តែកែតម្រូវនូវពាក្យពេជន៍មួយចំនួនឲ្យសមស្រប ឲ្យមានសុគតិភាពទៅនិងច្បាប់ដ៏ទែ ទៀត ដូចជាច្បាប់ព្រហ្មទណ្ឌ ​ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រទាក់ក្រឡា ​ស៊ីចង្វាក់ និងគ្រប់ ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង​នៃសេដ្ឋកិច្ចជាតិ តំបន់និងពិភពលោក ។សូមបញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា ដាក់ ឲ្យប្រើប្រាស់ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ ដោយច្បាប់ថ្មីនេះ កំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ព្រមទាំងប្រមូលផ្តុំនូវ បទប្បញ្ញាត្តិស្តីពី​ពន្ធដារ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការប្រមូលពន្ធអាករ សម្រាប់ជាគុណប្រយោជន៍​ដល់​ថវិការដ្ឋ ដោយច្បាប់នេះ ក៏មានវិសាលភាព អនុវត្តលើការគ្រប់គ្រង់ប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលបានចែងនៅក្នុងច្បាប់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រោងចក្រដំឡើងរថយន្តតូយូតា តម្លៃ៣៧លានដុល្លារ នឹងសម្ពោធនៅខែកក្កដាខាងមុខ

2023/05/26 01:24:07 pm        1093
ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តតូយូតារបស់ប្រទេសជប៉ុន នឹងសាងសង់រួចរាល់ និងដាក់ដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ខណៈរោងចក្រប្រទេសបារាំង CHANEL ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស​ទាក់ទាញបានការវិនិយោគធំៗ និងមានក្រុមហ៊ុនវិនិយោគបរទេស​ចូល​មក​បណ្តាក់ទុន ផលិតកែច្នៃ នាំចេញទៅក្រៅប្រទេស។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចាប់ពីខែកក្កដា រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងចាប់ផ្តើមផលិតរថយន្ត ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្រុមហ៊ុនផលិត Chanel មកពីប្រទេសបារាំង ​មកកែច្នៃគ្រឿងអលង្ការក្នុងតំបន់សេដ្ឋកិច្ចពិសេស”។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីបង្កើនជំនាញ​ដល់កម្មករកម្មការិនី សម្រាប់ត្រៀមបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មប្រើប្រាស់បច្ចេកទេសទំនើបៗ៕ អត្ថបទ៖ វណ្ណៈ 

ពិពិធកម្មទីផ្សារ ធ្វើឱ្យការនាំចេញរបស់កម្ពុជា រក្សាបានកំណើនជាវិជ្ជមាន

2023/05/26 10:51:17 am        289
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការធ្វើពិពិធកម្មទីផ្សារ បានជួយរក្សាការនាំចេញមានកំណើន បើទោះសេដ្ឋកិច្ចសកលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសធំៗ ដែលជាទីផ្សារសំខាន់សម្រាប់ទំនិញរបស់កម្ពុជា នាំចេញទៅថយចុះ។ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសមួយចំនួនធ្លាក់ចុះដោយសារ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកធ្លាក់ចុះ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសផ្សេងទៀត មាន​និន្នាការ​កើនឡើង ដែលជំនួសឱ្យគ្នាទៅវិញទៅមក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បញ្ហារបស់យើងមិនមែនពឹងពាក់លើផ្សារមួយ​ឬពីរទេ យើងពឹងពាក់លើផ្សារច្រើន។ បើទោះបីជាកន្លែងខ្លះមាន ហានិភ័យទាក់ទិននឹងការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចរបស់ប្រទេសគេ ការនាំចេញរបស់ប្រទេសយើងចំពោះប្រទេសនោះ មានការថមថយ ប៉ុន្តែយើងបែរជាកើននៅកន្លែងផ្សេងទៅវិញ។ ដូច្នេះហើយបានអត្រានៃការនាំចេញ ក៏វាមិនថមថយ​ទេ ព្រោះស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនេះ វាមានប្រទេសនេះឡើង ប្រទេសនោះចុះ”។យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានាំចេញទំនិញមានទំហំទឹកប្រាក់​ប្រមាណជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ធ្លាក់ចុះ៥ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ជិត៨ពាន់លានដុល្លារ៕ អត្ថបទ៖ វណ្ណៈ

សន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តទាក់ទាញកៀរគរ វិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា

2023/05/26 10:42:09 am        347
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានការវិនិយោគណាធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលយើងមាន ផ្តល់ឱកាសឱ្យយើង ទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ហើយបម្រើឱ្យការនាំចេញ។ ការនាំចេញរបស់យើងកាលពីមុននេះ មានទំហំតិចតួចណាស់ ប៉ុន្តែឥឡូវនេះ ទំហំនាំការនាំចេញ មានកាន់តែច្រើន មានកាន់តែធំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញរបស់យើង គឺកើនឡើង”សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។ក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មករ​រហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើង​សម្រាប់ប្រទេសកម្ពុជា។ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោ២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ៕អត្ថបទ៖ វណ្ណៈ

កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

2023/05/25 12:20:59 pm        155
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមដំណាក់កាលនីមួយៗ លើភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលគ្រោង នឹងសម្រេច បាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គសិក្ខាសាលា ប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាត នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេច​បាននូវ​សមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសសម្រេច​ជោគជ័យ​ជាសារវ័ន្តនូវដំណាក់កាលទី១ គឺ "ភាពជឿទុកចិត្តនៃ ថវិកា", ដំណាក់កាលទី២ "គណនេយ្យភាពហិរញ្ញវត្ថុ" និងដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ព្រមទាំងឈានចូល ដល់ការអនុវត្តដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" ដែលគ្រោងនឹងសម្រេចបាននៅឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៅដំណាក់ទី១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាព​យុទ្ធសាស្ត្រ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដំណាក់កាលទី២ (២០២២-២០២៥) រួមមាន៖ បន្តពង្រឹងការរៀបចំថវិកាកម្មវិធីនៅរដ្ឋបាលរាជធានី-ខេត្ត និងការពង្រីក​ការអនុវត្ត ថវិកាកម្មវិធីទៅដល់រដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយ។ បន្តពង្រឹងការរៀបចំផែនការយុទ្ធ សាស្ត្រថវិការាជធានី-ខេត្ត តាមរយៈការជម្រុញការ​តម្រឹម​ផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីររាជធានី-ខេត្ត និងធ្វើសមាហរណកម្ម ផែនការរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ជាជំហាន ៗ ។ ពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងក្របខណ្ឌត្រួតពិនិត្យការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តជំរុញនិងពង្រីកការធ្វើស្វ័យប្រវត្តិកម្ម នៃការអនុវត្តថវិកាតាមបច្ចេកវិទ្យាព័ត៌មាន សម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ។ រៀបចំច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១១ (ថ្មី) និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ, និងរៀបចំក្របខណ្ឌទស្សនាទានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៦-២០៣០) ដើម្បី ដាក់ចេញនូវទិសដៅ និងយន្តការ សម្រាប់ត្រៀមអនុវត្តថវិកាសមិទ្ធកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ចំនួនគណនីជួញដូរកើនឡើង ​ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍សាធារណជន លើផ្សារមូលបត្រកម្ពុជា

2023/05/23 11:35:31 am        188
ភ្នំពេញ៖ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងរង្វង់ជាមធ្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៣នេះ ចំនួនទាបជាងការទំហំជួយដូរកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែចំនួនគណនីជួយដូរ ដែលភាគច្រើនជាការជួយដូរក្នុងទំហំតូច មានការកើនឡើងគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំង​ពីចំណាប់អារម្មណ៍របស់សាធារណជន ក៏ដូចជាវិនិយោគិនថ្មីលើផ្សារមូលបត្រកម្ពុជា។ឯកឧត្តម ហុង សុខហួរ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងភាពស្រពិចស្រពិលច្រើន ផ្សារមូលបត្រកម្ពុជា នៅតែដំណើរការរលូនទៅមុខ ដោយចំនួនគណនីជួញដូរបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៤ម៉ឺនគណនី នៅដើមឆ្នាំ២០២៣។ឯកឧត្តម ហុង សុខហួរ បានដាក់ទិសដៅថា នៅដំណាច់ឆ្នាំ២០២៣នេះ ចំនួនជួញដូរជាមធ្យមនឹង កើនដល់ ៥ម៉ឺនគណនីក្នុងមួយថ្ងៃ។ នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា៖ “ការកើនឡើងនូវចំនួនជួញដូរតួចៗ គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញនូវការចាប់អារម្មណ៍ច្រើនជាងមុនក្នុងចំណោមសាធារណជន។ពួកគាត់បានចាប់ផ្តើមវិនិយោគក្នុងទំហំទឹកប្រាក់ ដំបូងៗ នៅតិចតួច ខ្ទង់រយ ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែទៅថ្ងៃមុខ យើងរំពឹងថា ទំហំជួញដូរនឹងកើនឡើង”។ បើតាមផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ កាលពីរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។បច្ចុប្បន្ន មានក្រុមហ៊ុនសរុបចំនួន ១៨ លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួនបាន​ចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុនបានប្រមូលប្រាក់សរុបចំនួន ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ។ផ្សារមូលបត្រកម្ពុជា ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុនរបស់រដ្ឋាភិបាលចំនួន ៥៥ភាគរយ ហើយភាគហ៊ុនដែលនៅសល់កាន់កាប់ដោយ Korea Exchange ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ២០១១។ ផ្សារមូលបត្រកម្ពុជាបង្កើត និងដំណើរការទីផ្សារមូលបត្រ មជ្ឈមណ្ឌលទូទាត់ និងបង់ប្រាក់ និងកន្លែងដាក់ប្រាក់បញ្ញើ ស្របតាមច្បាប់ស្តីពីការចេញ និងការជួញដូរមូលបត្រមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិជាបន្តបន្ទាប់របស់ខ្លួន៕អត្ថបទ៖ វណ្ណៈ

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងត្រីមាស១ កើនឡើង៧០០ភាគរយ

2023/05/23 11:07:06 am        282
ភ្នំពេញ៖ កម្ពុជាទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៧០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទេសចរថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា។របាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរថៃ ចំនួនជាង៤២ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម ជាង២០ម៉ឺននាក់ និងភ្ញៀវទេសចរមកពីប្រទេសចិនជាង ១៣ម៉ឺននាក់ ដែលរួមចំណែក ៣២ភាគរយ ១៦ ភាគរយ និង១០ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ទីផ្សារទេសចរបរទេសដទៃទៀត មានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង រុស្ស៊ី អង់គ្លេស និងឥណ្ឌូនេស៊ី។ទេសចរបរទេស ចូលទស្សនាកម្ពុជា ប្រមាណជាង ៤៨ម៉ឺននាក់ ឬ៣៧ ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែល​ទេសចរបរទេសចូលតាមច្រកព្រំដែន និងផ្លូវទឹក ប្រមាណ៨០ម៉ឺននាក់ ឬ៦៣ភាគរយ។ទន្ទឹមនឹងនេះ ទេសចរខ្មែរ ដើរកម្សាន្តទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានចំនួន ជាង៤០ម៉ឺននាក់ កើនឡើងជាង១ពាន់ភាគរយ។ក្នុងខែមីនាតែមួយ ទេសចរបរទេសទស្សនាកម្ពុជា មានចំនួន ជាង៤៥ម៉ឺននាក់ ។កំណើនទេសចរអន្តរជាតិ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលរាជរដ្ឋាភិបាល គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានយ៉ាងមានប្រសិទ្ធភាព។កាលពីឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវិដ១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM