រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ខេត្តកំពតបន្ថែមសេវាទេសចរណ៍ ខណៈដែលវិស័យនេះ ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ

2022/08/05 02:11:39 pm        1008
កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ល្អប្រសើរ សកម្មភាពវិស័យទេសចរណ៍ក្នុងខេត្តកំពត ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ។ បច្ចុប្បន្ន ក្នុង១សប្តាហ៍ មានភ្ញៀវក្នុងរង្វង់ ៣ម៉ឺននាក់ ទៅលេងខេត្តកំពត ហើយសេវាទេសចរណ៍ ត្រូវបានរៀបចំបន្ថែមច្រើន ព្រោះ សេវករ រំពឹងថា ភ្ញៀវទេសចរ នឹងកាន់តែមកកម្សាន្ត​ច្រើន​បន្ថែម​ទៀត។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា អំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ ​វិស័យទេសចរណ៍ខេត្ត បានធ្លាក់ចុះស្ទើរស្មើសូន្យ ​ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍វិស័យនេះ នៅតែបន្ត។ បច្ចុប្បន្ន ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ចំនួន២១កន្លែង សហគមន៍​ទេសចរណ៍ ចំនួន០៤ កន្លែង គោលដៅទាក់ទាញទេសចរណ៍ ចំនួន០៤កនែ្លង និងបោះតង់ ចំនួន០៥។ ក្នុងនោះ មានរមណីយ ដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ ០៥កន្លែង, វប្បធម៌ ០២កន្លែង, ធម្មជាតិ ១៤កន្លែង។ រមណីយដ្ឋានទេសចរណ៍ កើនឡើងចំនួន០៤កន្លែង។ ចំណែកសេវាស្នាក់នៅ ក៏មានការកើនឡើងដែរ ពិសេសបន្ទប់បឹងហ្គាឡូ ដែល កាលពី២០១៩ មានចំនួន៤០០បន្ទប់ ឥឡូវកើនដល់៩០០បន្ទប់ ​ហើយបន្ទប់សណ្ឋាគារ ក៏កើនផងដែរ។ លោកបានបញ្ជាក់ថា សកម្មភាពវិស័យទេសចរណ៍ នៅក្នុង៦ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវ ជាង ១លាននាក់ ។ ម្ចាស់បឹងហ្គាឡូស្ពានរថភ្លើង បានឲ្យដឹងថា កន្លែងរបស់លោក ​ចាប់ផ្តើមមានភ្ញៀវចូលសម្រាក ច្រើនឡើងវិញ ​ហើយលោកបានបន្ថែមសេវារមួយចំនួន​ ដូចជាគ្រោងបើកម្ហូបអាហារ ហាងកាហ្វេ សេវា ជួលម៉ូតូទឹក និងទូកទេសចរណ៍ ជាដើម ។ ខេត្តកំពត មានតំបន់ទាក់ទាញទេសចរ ៤តំបន់ផងដែរ គឺតំបន់ចំការម្រេច តំបន់ស្រែអំបិល តំបន់ដងព្រែក និងតំបន់បោះតង់នៅខាងលិចក្រុងកំពត៕អត្ថបទ៖ អន សារឹម

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្ករកម្ពុជា នឹងមានកំណើនកើនឡើងខ្ពស់​នៅ​ចុង​ឆ្នាំនេះ

2022/08/05 01:57:44 pm        1051
ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើន​កើនឡើងខ្ពស់ អាចនឹងសម្រេចតាមផែនការ ​ខណៈតម្លៃប្រេងត្រូវបានព្យាករណ៍នឹងបន្តធ្លាក់ចុះ ស្របពេល​ កម្ពុជាកំពុងពង្រីកទីផ្សារថ្មីៗបន្ថែម។លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មានថា ក្នុងដំណាក់កាលកន្លងមកនេះ ​ការជួញដូរ ​ការនាំចេញទីផ្សារអង្ករ និង​ចំណីអាហារមានការប្រែប្រួល ​ដោយសារវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ជាក់ស្តែងមួយឆមាស​កន្លងមកនេះ ​មានការជួបបញ្ហាប្រឈម​នឹងការដឹកជញ្ជូន ដោយសារការហក់ឡើងខ្ពស់​នៃថ្លៃ​ដឹកជញ្ជូន។លោកឧកញ៉ា បន្តថា ជុំវិញការនាំចេញអង្ករនេះ ​សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ​ចាប់ពីខែនេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ​ការនាំចេញអង្កររបស់កម្ពុជា ​នឹងមានកំណើនងើបឡើងវិញ អាចឆ្លើយ​តប​តាមផែនការកំណត់របស់សហព័ន្ធ ​ខណៈដែលទីផ្សារប្រទេសនីមួយៗ​មានតម្រូវការ លើ​ប្រភេទអង្ករមួយចំនួនរបស់កម្ពុជាបន្ថែម ។ចំណែកទាក់ទងផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាវិញ, នៅក្នុងឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវអង្ករ​ បានកំណត់ផែនការសកម្មភាពនៃការនាំចេញអង្ករឲ្យបានចន្លោះពី ​៧៥ ទៅ ៨០ ម៉ឺនតោន ដែលចាត់ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ​២០២២ ​ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពី​កម្ពុជា​បានជួប​ឧបសគ្គមួយចំនួន​ នៃការនាំចេញអង្ករនាពេលកន្លងមក ៕អត្ថបទ៖ សុន រ៉ាឌី

លេខាធិការដ្ឋាន RCEP នៅកម្ពុជា នឹងជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងតំបន់កាន់តែប្រសើរឡើង

2022/08/05 01:20:46 pm        631
ភ្នំពេញ៖ កម្ពុជា គ្រោងនឹងដាក់សំណើរលើការបើកលេខាធិការដ្ឋានកិច្ចព្រមព្រៀង​សេដ្ឋកិច្ចតំបន់​គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជាគ្រោងដាក់សំណើរបង្កើត​លេខាធិការដ្ឋាន RCEP ទៅកាន់ប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកផ្សេងទៀតនៃកិច្ច​ព្រមព្រៀង​អាសិប ​ដើម្បីបង្កើតលេខាធិការដ្ឋាននេះ​ នៅរាជធានីភ្នំពេញ។ថ្លែងក្នុងសន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាល​ពីថ្ងៃទី៣ ខែសីហា សម្តេចមានប្រសាសន៍ថា ​កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ​នៃ​លេខាធិការដ្ឋានអាសិបនេះ​ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច​សម្រាប់​លេខាធិការដ្ឋាន​អាសិបនេះ នៅរាជធានីភ្នំពេញ ​និងបានកំពុងរៀបចំគម្រោសំណើលម្អិតទៀតផង។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ មើលឃើញថា ការបង្កើតលេខាធិការដ្ឋាន​អាសិបនេះ ​នឹងធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងនេះ​កាន់​តែលើប្រសើរ។ចូលជាធរមានកាលពីខែមករាឆ្នាំនេះ អាសិប ​ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និង បង្កើត​ទីផ្សារនៃមនុស្ស ២.២ ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក​ជាមួយ​នឹងផលិតផលក្នុងស្រុកសរុប (GDP) ​សរុបចំនួន ២៦.២ ​ពាន់ពាន់លានដុល្លារ។យោងតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម ​ការនាំចេញសរុបរបស់កម្ពុជា​ទៅកាន់ប្រទេស​សមាជិកផ្សេងទៀតនៃ RCEP ​មានចំនួនសរុប ៣.២៨​ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ ជា វណ្ណៈ

កម្ពុជានាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរមានកំណើនខ្ពស់ ខណៈនាំចេញកសិផលមានកំណើនទាប

2022/08/05 12:05:01 pm        703
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ខណៈពេលដែលការនាំចេញផលិតផលកសិកម្ម​មានកំណើនទាប។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នាំចេញទំនិញក្នុងទំហំទឹក​ប្រាក់​ជាង ១១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​ដោយក្នុងនោះ ការនាំចេញផលិតកាត់​ដេរកើន ៣៩ភាគរយ និងផលិតផលមិនមែនកាត់ដេរកើន​ ៤០ភាគរយ ។របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញកសិផលកើនត្រឹមតែ ១០,២ភាគរយ បើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២១។ការនាំចេញផលិតផលកាត់ដេរដូចជា ស្បែកជើង កាបូប សំលៀកបំពាក់​ជាដើម ​មានទំហំទឹកប្រាក់ ៦,៥៦ពាន់លានដុល្លារ ​កើនឡើង ៣៩ភាគរយ ។ ចំណែកការនាំចេញផលិតផលមិន​មែនកាត់ដេរដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផល​ពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មាន​ទំហំទឹកប្រាក់ ២,៦៥ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ ។ចំណែកឯការនាំចេញផលិតផលកសិផល​មាន​តម្លៃ ១,៧៤ ពាន់លានដុល្លារក្នុងឆមាសទី១ ដែល​កើនឡើង ១០,២ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២១។ សូមបញ្ជាក់ កម្ពុជាមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជា ​គឺមានតម្លៃ ​១១,៣៧ពាន់លានដុល្លារ ខណៈការ​នាំ​ចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ៕អត្ថបទ៖ ស៊ុន រ៉ាឌី

ក្រសួងទេសចរណ៍រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស បង្កើនការទាក់ទាញ​វិនិយោគិន​អន្តរជាតិ

2022/08/04 01:04:13 pm        439
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហានេះ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រៀបចំសេចក្តីព្រាងគោលនយោបាយទេសចរពិសេស។ ឯកឧត្តមថា ថ្លែងថា ការៀបចំគោលនយោបាយទេសចរពិសេសនេះ គឺមានគោលដៅសំខាន់លើក​ទឹកចិត្តភ្ញៀវទេសចរអន្តរជាតិដែលជាអ្នកវិនិយោគ និងប្រែក្លាយភ្ញៀវទេសចរធម្មតា មកទស្សនាកម្ពុជាមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ឯកឧត្តម ទិត ចន្ថា ថ្លែងថា ការរៀបចំសេចក្តីព្រាងគោលនយោបាយរាជរដ្ឋាភិបាល​ស្តីពី​ទេសចរ​ពិសេស គឺគោលបំណងសំខាន់ៗចំនួនបី រួមមាន៖ ទី១. ​ពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែល​មាន​គុណភាព ភ្ញៀវមានចំណូលខ្ពស់ៗ ជាពិសេសអ្នកវិនិយោគអន្តរជាតិមកទស្សនា​កម្ពុជា​កាន់ច្រើន ទី២.ជំរុញប្រែក្លាយភ្ញៀវទេសចរអន្តរជាតិធម្មតា ​ឲ្យមកទស្សនាកម្ពជាច្រើនដង និង​មកបង្កើតការបណ្តាក់ទុនបើកអាជីវកម្មនៅកម្ពុជា និងទី៣. ជម្រុញភ្ញៀវធុរជន​អន្តរជាតិទាំងនោះ​បង្កើន​កម្លាំងទិញ និងការវិនិយោគតាមរយៈការលើកទឹកចិត្តផ្តល់ Visa ស្នាក់នៅបានយូរ អាចទិញ​ផ្ទះស្នាក់នៅ នៅក្នុងតំបន់អាគារខនដូរចាប់ពីជាន់ទី១ឡើងទៅ ជាដើម។ឯកឧត្តម ទិត ចន្ថា បន្តថា កម្ពុជា នៅក្នុងឱកាសមិនទាន់មានការរាតត្បាតមេរោគកូវីដ១៩ នៅឆ្នាំ​២០១៩ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ​មានប្រមាណជាង ​៦លាននាក់ ក្នុងនោះ​មានធុរៈជនអន្តរជាតិ ​និងអ្នកវិនិយោគអន្តរជាតិ ​មានប្រមាណ១០% ហើយតាមរយៈការរៀបចំ​គោល​នយោបាយទេសចរពិសេសនេះ ​នឹងជម្រុញទាក់ទាញកំណើនភ្ញៀវទេសចរពិសេសមកវិនិយោគ​នៅកម្ពុជា ​កើនឡើងរហូត២០% ដែលអាចធានា ​និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏មាន​ប្រសិទ្ធភាព។យ៉ាងណាក៏ដោយ នៅក្នុងអំឡុងដែលកម្ពុជា ​មិនទាន់គោលនយោបាយស្តីពីទេសចរពិសេសនេះ​សម្រាប់​អនុវត្ត. ឯកឧត្តម ទិត ចន្ថា ​ក៏បានថ្លែងថា ​បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​នឹងកំពុង​អនុវត្តគោល​នយោបាយលើកទឹកចិត្តមួយចំនួនជូនបណ្តាអ្នកវិនិយោគទុនអន្តរជាតិ​នៅកម្ពុជា ដូចជា​ការផ្តល់ទិដ្ឋាការអាចស្នាក់នៅកម្ពុជារយៈពេល៣ឆ្នាំ ​ការ​អនុញ្ញាត​ឲ្យទិញផ្ទះស្នាក់​ក្នុង​អគារ​ខនដូរ​នៅ​កម្ពុជាចាប់ពីជាន់ទី១ឡើងទៅជាដើម ​និងមានគោលនយោបាយ​ទេសចរ​នានា​ទៀត ដែល​អាច​ជម្រុញ​ភ្ញៀវទេសចរអន្តរជាតិ ​អាច​មក​ស្នាក់នៅ ​ធ្វើការ​វិនិយោគ​ទុន​នៅកម្ពុជា ​រយៈពេលយូរឆ្នាំ​បាន៕ អត្ថបទ ស៊ុម សុខជា

កម្ពុជានាំចេញអង្ករក្នុងបរិមាណ ៣៥ម៉ឺនតោន ទទួលប្រាក់ចំណូលជាង ២០០លានដុល្លារ ក្នុងរយៈពេល៧ខែ

2022/08/04 12:22:52 pm        477
ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករ ក្នុងបរិមាណ ៣៥ម៉ឺនតោន ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ កើនឡើង ១៣.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបានប្រាក់សរុប ២១៨ លានដុល្លារ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារ​អន្តរជាតិ ​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២ តោន។ប្រទេសចិន នៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា បានចំនួន ១៦៩,៧៦៦ តោន ស្មើនឹង៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន ៨៩ លានដុល្លារសហរដ្ឋអាមេរិក។ការនាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស ​បានបរិមាណចំនួន ១២២,៨៤២ តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន ៨៦​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ចំណែកការនាំចេញទៅកាន់ប្រទេសអាស៊ានចំនួន ៤ប្រទេស បានចំនួន ២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំចេញសរុប​ ដែលគិតជាទឹកប្រាក់ចំនួន ២០ ​លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាល​គោលដៅ​ផ្សេងៗទៀត ចំនួន២៤ប្រទេស​ បានចំនួន ២៨,៣៣៧ តោន ​ស្មើនឹង១០.៦២% គិតជាទឹកប្រាក់ ២២​ លាន​ដុល្លារសហរដ្ឋអាមេរិក។សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ​នៅក្នុងរយៈពេល ៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន ៦៣.៦៤% អង្ករស ចំនួន ៣២.៤២% អង្ករចំហ៊ុយចំនួន ២.២៣% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន២៣តោន។ដោយឡែក ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម ​បានចំនួន ១.៩៥ លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៤៨៧ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ វណ្ណៈ

ប្រទេសចិន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ មានទឹកប្រាក់ ៧ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា

2022/08/04 12:14:26 pm        721
ភ្នំពេញ៖ គិតត្រឹមឆមាសទី២ ឆ្នាំ ២០២២ ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ប្រទេសចិន​ផ្តល់​ជូន​កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៧ ប៊ីលានដុល្លារមេអាមេរិក ។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​លើកឡើងនៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូវរបាយការណ៍នៃការសិក្សាផែនការ​មេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នេះថា ការគាំទ្រ​របស់​សាធារណៈរដ្ឋប្រជាមាននិតចិន ​ដើរតួយ៉ាងសំខាន់នៅក្នុងការជម្រុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា និងដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម​ ជាពិសេសរួមចំណែកទាក់ទាញវិនិយោគ ជម្រុញការ​នាំ​ចេញ ​បង្កើតការងារ ​លើកកម្ពស់ការអប់រំ និងជំនាញ ​លើកកម្ពស់សមភាពយេឌ័រ ការឆ្លើយតប​ការប្រែប្រួល​អាការធាតុ និងបរិស្ថានជាដើម។ចំណែកឥណទាន សម្បទានរបស់ប្រទេសចិន ត្រូវបានកម្ពុជាយកទៅប្រើប្រាស់ និងគាំទ្រគម្រោង​នៃវិស័យអាទិភាពមួយចំនួន ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្រាប់វិស័យ​ដឹកជញ្ជូន​បានស្រូបយកហិរញ្ញប្បទានធំជាងគេ ​ជាពិសេសគម្រោងសាងសង់ផ្លូវជាតិ ​ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម ​ជាក់ស្តែងគិតត្រឹមពេលនេះ ផ្លូវជាតិជាង ៣ ០០០ គីឡូម៉ែត្រ និង​ស្ពានឆ្លងទន្លេចំនួន ៨ ​ដែលបានសាងសង់ឡើងក្រោមហិរញ្ញប្បទានប្រទេសចិន ខណៈផ្លូវល្បឿន​ប្រទេសចិន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានស្ថាបនាឡើង ​គឺស្ថិតនៅក្រោមគម្រោងទាំងនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗផងដែរ។ឯកឧត្តម បន្តថា ទោះស្ថិតនៅក្នុងស្ថានភាពលំបាក និងកំពុងប្រឈមបញ្ហាជាច្រើន បង្ករឡើង​ដោយវិបត្តិ​នៃជំងឺកូវីដ ១៩, សាធារណៈរដ្ឋចិននៅតែបន្តដល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ​សំដៅរួមចំណែកលើកកម្ពុជាសុខភាពរបស់ប្រជាជនកម្ពុជា ​ជាក់ស្តែងក្នុងឆ្នាំ ២០២២ នេះ គម្រោងឯកភាពសម្រាប់កម្ពុជាមានចំនួន ​១២ ស្មើនឹងទំហំទឹកប្រាក់ ៤ ៥៧២ លាន​ដុល្លារអាមេរិក ​ក្នុងនោះ មានគម្រោង​សាងសង់​ហេដ្ឋា​រចនា​ដឹកជញ្ជូន គឺស្ថិតនៅក្នុងបញ្ជី​នៃក្របខណ្ឌ​រួម​អភិវឌ្ឍន៍ជាផ្លូវការ៕ អត្ថបទ៖ សុន រ៉ាឌី

គយ និងរដ្ឋាករប្រមូលចំណូលសម្រេចបានសម្រេចបានជាង ៥០% នៃផែនការច្បាប់

2022/08/04 12:06:25 pm        421
ភ្នំពេញ៖ គយ និងរដ្ឋាករ នៅក្នុងឆមាសទី១នេះ ប្រមូលចំណូលសម្រេចបានសម្រេចបានជាង ៥០% នៃផែនការច្បាប់ ឆ្លុះបញ្ជាំងពីតម្រូវប្រើប្រាស់ ក្នុងស្រុក​និង​សកម្មភាពសេដ្ឋកិច្ចងើបឡើងវិញ​ពីវិបត្តិកូវីដ១៩។របាយការណ៍ចំណូលនេះ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ នេះគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥ ២៥៩ ប៊ីលានរៀល ស្មើជាង ១ ២៩៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុង ឆមាសទី១ ឆ្នាំ២០២១, ដោយលទ្ធផលនេះ គឺសម្រេចបាន ៥០,២%​នៃផែនការដែលកំណត់​ដោយ​ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដោយឡែកទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២២នេះវិញ, ការនាំចេញផលិតផលកាត់ដេរ មានចំនួនជិត ៦ ៥៦២ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១ ៨៤០ លានដុល្លារអាមេរិក ស្មើនឹង ៣៩%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែក​អេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត ​និងផលិតផល​ឧស្សាហកម្ម​ផ្សេងៗទៀត)​ មានចំនួនជាង ២ ៦៥៩ ​លានដុល្លារអាមេរិក ​កើនឡើងជាង ៧៥៩ លានដុល្លារ​អាមេរិក ស្មើនឹង ៤០%។ ​ចំណែកការនាំចេញកសិផលមាន​ចំនួន ១ ៧៤១ លាន​ដុល្លារអាមេរិក កើនឡើងជាង ១៦០ លានដុល្លារអាមេរិក ស្មើជាង ១០%៕ អត្ថបទ៖ សុន រ៉ាឌី

អូស៊ីអាយស៊ី និង EAKON សហការគ្នាជំរុញការលក់រាយនៅកម្ពុជា

2022/08/03 02:42:46 pm        832
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា អូស៊ីអាយស៊ី (OCIC) កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈជាមួយគ្នា ក្រុមហ៊ុន EAKON គ្រុប របស់ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញទៅលើវិស័យលក់រាយនៅកម្ពុជា។ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពជាសាក្សីរបស់ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងអ្នកឧកញ៉ា ឆាល វ៉ាន់ (Charles Vann) អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន កាណាឌីយា ដែលធ្វើឡើងរវាងលោកស្រី លឹម លីជិន តំណាងឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី និងលោក Dato Sri Ricky Yaw តំណាងឲ្យក្រុមហ៊ុន Eakon គ្រុប ក្នុងគោលបំណងចែករំលែកព័ត៌មានលម្អិត និងសំខាន់ៗដូចជា៖ វិសាលភាពការងារ និងការប្ដេជ្ញាចិត្តក្នុងការសហការនៃការធ្វើអាជីវកម្ម។តាមការលើកឡើងរបស់លោកតំណាងឲ្យក្រុមហ៊ុន Eakon គ្រុប បានឲ្យដឹងថា Eakon នឹង​ធ្វើការ​ចែករំលែកចំណេះដឹង និងជំនាញដែលមានក្នុងវិស័យជាច្រើនដូចជា វិស្វកម្ម ស្ថាបត្យកម្ម សំណង់ និងបច្ចេកទេសជាដើម ទៅកាន់ដៃគូ អូស៊ីអាយស៊ី ក៏ដូចជា ដើម្បីជួយពង្រឹងប្រភព​ចំណូលអ្នកជួល និងវិនិយោគិនអន្តរជាតិ ទៅលើគម្រោង Elysee ដើម្បីអភិវឌ្ឍអចលនទ្រព្យ ឲ្យដូចលំដាប់ពិភព​លោក ដែលនឹងបង្ករបង្កើនជីវភាពរស់នៅ​ និងអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ។លោក បានបន្តថា ដោយមានការច្នៃប្រឌិតដូចទៅនឹងទីក្រុង Champs Elysees ក្នុងទីក្រុងប៉ារីស The Elysee គឺជាការអភិវឌ្ឍទីក្រុងមួយ ក្នុងចំណោមការអភិវឌ្ឍទីក្រុងទាំងអស់របស់ អូស៊ីអាយស៊ី នៅ​រាជធានីភ្នំពេញ ដែលនាំមកនូវវប្បធម៌ដ៏ល្បីល្បាញ​មកពីប៉ែកអឺរ៉ុប ​ភាគពាយ័ព្យ មកកសាង​នៅក្នុងប្រទេសកម្ពុជា។លោក បានអះអាងទៀតថា នឹងទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឲ្យកាន់ច្រើនជាងនេះ ដើម្បីវិនិយោគ​លើគម្រោងផ្សេងៗទៀតនៅកម្ពុជា ជាពិសេស ដូចដែលឃើញស្រាប់ហើយថា កម្ពុជាបាន​នឹងកំពុងតែមានអ្នកវិនិយោគអន្ដរជាតិកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជួបប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ១៩យ៉ាណាក៏ដោយ។ តាមរយៈភាពជាដៃគូនេះ យើងនឹងទន្ទឹងរង់ចាំទទួលយកនូវអត្ថប្រយោជន៍ជាច្រើន នៃឱកាសវិនិយោគនៅកម្ពុជាតាមរយៈ អូស៊ីអាយស៊ី។សូមបញ្ជាក់ថា អូស៊ីអាយស៊ី គឺជាក្រុមហ៊ុនសាជីវកម្មធំជាងគេបំផុតនៅកម្ពុជា ដែលក្រៅពីវិស័យ​ពាណិជ្ជកម្មផ្សេងៗ ​ក្រុមហ៊ុនក៏ធ្វើការទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងហេដ្ឋា​រចនា​សម្ព័ន្ធខ្នាតធំ ជាពិសេសក៏មានវិស័យអាកាសចរណ៍ វិទ្យាស្ថានអប់រំ និងគំរោងធំផ្សេងទៀតផងដែរ។ ដោយឡែក EKG Development Sdn Bhd គឺជាគំរោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុន Eakon គ្រុប និងជាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ​ដែលមានជំនាញខាងសេវាកម្មមេកានិច អគ្គិសនី និង​សេវាកម្មសំអាត សម្រាប់គម្រោងពាណិជ្ជកម្ម ​លំនៅដ្ឋានធំៗ ​និងគ្រឹះស្ថានអប់រំជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី

កាតព្វកិច្ចទិញធានារ៉ាប់រងយានយន្ត ជាការពង្រីកប្រព័ន្ធការពារសុវត្ថិភាពសង្គម

2022/08/03 01:02:14 pm        647
ភ្នំពេញ៖ ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ជាការជួយសម្រួលឱ្យចេះ​សន្សំលុយ ក្នុងបង់ថ្លៃទិញធានារ៉ាប់រង ​ដើម្បីដោះស្រាយនៅពេលគ្រោះថ្នាក់កើតឡើង និងជាការពង្រីក​ប្រព័ន្ធសំណាញ់ការពារសុវត្ថិភាពសង្គម ​ឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា នៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ ២០១៧-២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាល​មាន​ច្បាប់ដែលត្រូវអនុវត្តតាំងពីឆ្នាំ២០១៤ មកម្ល៉េះ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលាសិក្សាទៅលើយានយន្ត ។ឯកឧត្តម បញ្ជាក់ថា ការកំណត់កាតព្វកិច្ចទិញធានារ៉ាប់រងសម្រាប់យានយន្តឯកជន ទៅជា​បន្ទុកនោះ គឺវាមិនមែនដូច្នោះនោះឡើយ ​ដែលបញ្ហានេះ វាជាការជួយដោះស្រាយពេលមាន​គ្រោះថ្នាក់ ដូច្នេះមហាជនគួរកុំមានការយល់ច្រឡំ ។ សូមបញ្ជាក់ថា៖ នាថ្មីៗកន្លងទៅនេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានថ្លែងលើកឡើងថា ​ដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា ​គ្រោងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងជាកាតព្វកិច្ច ដែល​វាជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង ​និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ​ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្រាប់ផលប្រយោជន៍នៃការដាក់ឱ្យដំណើរការ​ការធានារ៉ាប់រងយានយន្តឯកជន ​ជាកាតព្វកិច្ចនេះ​ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសំណាញ់ការពារសុវត្ថិភាព​សង្គមឱ្យដើរទន្ទឹមគ្នា នឹងប្រព័ន្ធគាំពារ​សង្គមរបស់​រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រោយលោក Trumpរិះគន់ សម្តេចប៉ាប ថ្កោលទោសការសម្លាប់បាតុករនៅអ៊ីរ៉ង់
04/24/2026 06:04 PM
រដ្ឋមន្រ្តីការបរទេសឈីលី និងបូលីវី យល់ព្រមចាប់ផ្តើមឡើងវិញការពិគ្រោះយោបល់នយោបាយ ក្រោយរយៈពេល ៤៨ឆ្នាំ
04/24/2026 05:04 PM
អាមេរិកពិចារណាដាក់គោលដៅមេបញ្ជាការ IRGC អ៊ីរ៉ង់ និងគំរាមកំហែងការដឹកជញ្ជូន បើបទឈប់បាញ់ដួលរលំ
04/24/2026 05:04 PM
ស្ដេច Charles របស់អង់គ្លេស នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅអាមេរិក ខណៈទំនាក់ទំនងនយោបាយអាប់អួរ
04/24/2026 05:04 PM
មន្ទីរពេទ្យអ៊ីរ៉ង់ចាប់ផ្តើមជួបកង្វះខាតឱសថ ស្របពេលសង្រ្គាមបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់
04/24/2026 05:04 PM
មនុស្សយ៉ាងហោច ១០នាក់ រងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋ Oklahoma សហរដ្ឋអាមេរិក
04/24/2026 05:04 PM
តុលាការថៃទទួលយកសំណុំរឿងប្ដឹងឥស្សរជនប្រឆាំង ៤៤រូប ពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រ
04/24/2026 05:04 PM
នគរបាលចរាចរណ៍នៅភាគខាងលិចឥណ្ឌាប្រើប្រាស់អាវត្រជាក់ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង
04/24/2026 05:04 PM
ការិយាល័យប្រធានាធិបតី៖ កូរ៉េខាងត្បូងទទួលបានប្រេងឆៅ ៧៤,៦២លានបារ៉ែលសម្រាប់ខែឧសភា
04/24/2026 05:04 PM
យន្តហោះចម្បាំង F-16 ដាក់តាំងនៅប៉េរូ បន្ទាប់ពីការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីពីររូប
04/24/2026 05:04 PM