សមាគម​អ្នកចិញ្ចឹមសត្វ និងអគ្គនាយកដ្ឋានសុខភាពសត្វ ធ្វើ​សិក្ខា​សាលា​ពង្រឹង​ផលិត​កម្ម​ចិញ្ចឹម​សត្វ​ឱ្យ​កាន់​តែរីកចម្រើន
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន
វិស័យឯកជនបង្កើតកិច្ចសហការស្វែងករកគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យខ្លាំងក្លា
កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ​ប្រាំង​ប្រជាកសិករ​​ដែលកំពុងប្រឈមខ្វះទឹកប្រមាណជាង ៤ពាន់ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ

2025/01/25 08:56:27 pm        202
នៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដែលមានស្រាប់ និងដាក់បន្ថែមម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ដើម្បីបូមទឹកឱ្យបានឆាប់ពីក្នុងអាងទឹកទន្លេបាទីបញ្ចូលតាមប្រឡាយមេហនុមាន យកទឹកទៅជួយសង្គ្រោះស្រូវប្រាំងក្នុងចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ក្នុងឃុំចំនួន៩ នៃស្រុកបាទី ដែលក្នុងរយៈពេល៥ថ្ងៃនេះ ការបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបើកបញ្ចេញទឹកពីទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ប្រមាណ ១៥លានម៉ែត្រគូប ក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ តាមស្ទឹងព្រែកត្នោត មកកាន់តំបន់កំពង់ទួលទំនប់ ៧មករា បញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទន្លេបាទី ខេត្តតាកែវ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេបាទីកើនពី ៣លានម៉ែត្រគូបដែលជាកម្ពស់ទឹកមានក្នុងអាងស្រាប់ ឡើងដល់ ៤លានម៉ែត្រគូប។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ផែនការបង្កបង្កើនផលស្រូវប្រាំង នៅក្នុងស្រុកបាទីមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តការធ្វើស្រែប្រាំងជាក់ស្តែងមានរហូតដល់ជាង ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារស្រោចស្រព ទើបបណ្តាលឱ្យផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រឈមមុខនឹងបញ្ហាខ្វះទឹក៕ 

អាជីវករលក់ជី និងថ្នាំកសិកម្មនៅបន្ទាយមានជ័យ​ថា​ ការផ្សព្វផ្សាយអវិជ្ជមានទាក់ទងវិស័យកសិកម្មមិនបានជួយដល់ប្រជាកសិករនោះទេ

2025/01/25 11:10:50 am        174
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ​ បានស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមាន​ផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ​ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះ​លឿនទៅវិញ​។ សូមជម្រាបជូនថា​ ​ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង ១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគ្រប់តួអង្គពាក់ព័ន្ធ​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ​ រួមទាំងការបូមទឹកជួយសង្គ្រោះ​ ការជួយរកទីផ្សារ​ និងការរក្សាលំនឹងថ្លៃកសិផល​ផងដែរ។ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ មានប្រសាសន៍ថា​ បងប្អូនអាជីវករជី​ និងថ្នាំកសិកម្ម​ទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង​ និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មុននឹងក្លាយជាអាជីវករស្របច្បាប់​។ ដូច្នេះ​ បងប្អូនអាជីវករ​គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ​ មន្ទីរកសិកម្ម​ និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់​ និងលក់ចែកចាយជី​ និងថ្នាំកសិកម្ម​ដល់កសិករ​។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន​ និងមាន​ប្រយោជន៍​ដល់កសិករ​ ពិតជាមានសារ:សំខាន់ណាស់​ ជាពិសេស​ ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ ផ្សារភ្ជាប់នឹងទីផ្សារ​ និងទទួល​បានប្រាក់ចំណេញ។ តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ​ ឬការតវ៉ាទាមទារនានា​ គឺមិនបានជួយឱ្យតម្លៃកេីនឡេីង​ទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ​ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែម​ទៀត​មុននឹងចុះទិញ​ ដែលនាំឱ្យខាតបង់ផល​ប្រយោជន៍កសិករ។ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ​ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី​ និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ​ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព​ និងបរិស្ថាន​ និងលក់ចែកចាយតែផលិតផលស្របច្បាប់​ និងមាន​បញ្ជីការត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ​ ក្នុងការទប់ស្កាត់ចរាចរណ៍ជី​ និងថ្នាំខុសច្បាប់ផងដែរ។ ម្ចាស់ដេប៉ូជី​ និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន​ និងចំណេះដឹងថ្មីៗ​ល្អៗ​ពីកិច្ចសំណេះសំណាលនេះ​ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕

CMA និងCGCC បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

2025/01/24 04:21:56 pm        229
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា សហការជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម តាមរយៈការអភិវឌ្ឍសមត្ថភាពសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ។សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA និងសាជីវកម្មធានាឥណទានកម្ពុជា CGCC នៅថ្ងៃទី២៤ ខែមករា នេះ ចុះហត្ថលេខាជា ផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅ ទូទាំង ប្រទេសកម្ពុជា, ភាពជាដៃគូជាផ្លូវការនេះ ត្រូវបានប្រកាសនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពីការធ្វើនវានុវត្តន៍យន្តការធានា ឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ BFIs និងគាំទ្រ សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម MSMEs តាមរយៈការអភិវឌ្ឍសមត្ថភាពសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ដឹងផ្នែក ហិរញ្ញវត្ថុ។តាមរយៈការចុះអនុស្សារណនេះដែរ, CMA និង CGCC នឹងធ្វើការរួមគ្នាដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ដោយរៀបចំវគ្គបណ្តុះបណ្តាល និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវាហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា។ បញ្ហានេះ ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ក្នុងការប្រើធនធានដែលខ្លួនមាន ដើម្បីធានាឱ្យបានលើការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើម ផ្សេងៗ ក្នុងគោលបំណងជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ឧកញ៉ា ហួត អៀងតុង តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហាន ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តារយៈការរួមបញ្ចូលគ្នា ទាំងធនធាន និងជំនាញ ដោយយើងអាច បង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ គាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍ នៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។ចំណែកលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា CGCC បានបង្ហាញនូវសេចក្តីសោមនស្សក្នុងការ សហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិន មានលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញា ចិត្តរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម យ៉ង សាំងកុមារ៖​ មកដល់ពេលនេះ មានរោងម៉ាស៊ីនកិនស្រូវ៩ សហការ​ជាមួយ​ក្រសួងកសិកម្ម ប្រមូលទិញស្រូវសរុបចំនួន ៥,៤១០តោន

2025/01/24 04:11:11 pm        313
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រហូតមកដល់ពេល​នេះមា​ន​រោង​ម៉ាស៊ីន​កិន​ស្រូវ ចំនួន៩ បាន​សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញស្រូវសរុបចំនួន ៥,៤១០តោន។នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ បាន​សរសេរ​លើបណ្ដាញសង្គម​ហ្វេសប៊ុកថា «មកដល់ពេលនេះ មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​សហការ​ជាមួយ​ក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន៩ នៃរោងម៉ាស៊ីនសហការចំនួន២៥ ប្រមូល​ទិញស្រូ​វសរុបចំនួន ៥,៤១០តោន ក្នុងនោះ៖ សម្រាប់ស្រូវស្រងែស្រាលចំនួន ២,៣៣០តោន ក្នុងតម្លៃពី ១,០១០ ទៅ ១,០៥០រៀលមួយគីឡូក្រាម។ ស្រូវ អូអឹម (OM) ៥៤ ៥១ ចំនួន ២,៥៨០តោន ក្នុងតម្លៃពី ៨០០ ទៅ៨៥០រៀល មួយគីឡូក្រាម។ ដោយឡែក ស្រូវ​ អ៉ីអ៊ែរ (IR) ចំនួន ៥០០តោន តម្លៃ ៧៥០ រៀល ក្នុងមួយគីឡូក្រាម។»

ជប៉ុនផ្តល់ថវិកាជិត ២០ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសាលាបឋមសិក្សានៅជនបទ

2025/01/24 01:14:01 pm        147
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុបចំនួនជិត ២០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (ជំនួយឥតសំណងគូសាណូណ៌)។ ការផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ការផ្ដល់ជំនួយលើទំហំទឹកប្រាក់ជិត ២០ម៉ឺនដុល្លារពីរដ្ឋាភិបាលជប៉ុននេះ គឺមាន២គម្រោងផ្សេងគ្នា។ គម្រោងទី ១មានទឹកប្រាក់ជាង ៩ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់។ក្នុងគម្រោងនេះ គឺមានអគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៦ បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទី នោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ដោយមានការរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៣១៦នាក់ និងគ្រូបង្រៀន ចំនួន ១០នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។សម្រាប់គម្រោងទី ២ គឺសម្រាប់ការ សាងសង់អគារសិក្សានៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមាន ជ័យលើទំហំទឹកប្រាក់ថវិកាជាង ១០ម៉ឺនដុល្លារអាមេរិក។គម្រោងនេះ មានអគារសិក្សា១ខ្នង ៤បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ១ខ្នង ៥បន្ទប់ និងកន្លែងលាងសម្អាតដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូ ជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារ អគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទីនោះមិន សូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ។ គម្រោង នេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយ យើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៩នាក់ និងគ្រូបង្រៀនចំនួន ៤ នាក់ តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិត មូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់ តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេស កម្ពុជា៕ អត្ថបទ៖ គឹមហុក

គម្រោងចំនួន ៤២ទៀតក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ក្រោមទុនវិនិយោគ ៥៦៤លានដុល្លារអាមេរិក ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង

2025/01/24 11:24:57 am        228
ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។អង្គប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥គម្រោង គម្រោងថ្មីចំនួន ១២គម្រោង ការពង្រីកគម្រោងចំនួន ៣គម្រោង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍គម្រោងភណ្ឌាគារគយមានដែនកំណត់ គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍ គម្រោងសួនឧស្សាហកម្ម គម្រោងសណ្ឋាគារ និងគម្រោងអគារពហុមុខងារ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៥ ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖ ១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និងធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ។ ២) បន្តពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និងការសម្របសម្រួល និង៣) បន្តពង្រឹងសមត្ថភាព និងការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និងមានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ ។ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងបញ្ជាក់ជូនក្រុមការងារថា ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ២០២៤ ហើយដែលទទួលការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល កើតឡើងពីកិច្ចខិតខំប្រឹងប្រែង ការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់សមាជិកក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ជារួមរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និងដំបូលតែមួយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និងការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង៕

ជប៉ុនបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន ៥,៤ លានដុល្លារសម្រាប់​អនុវត្តកម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម

2025/01/23 03:08:16 pm        278
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឩត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញ​ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥត​សំណង​របស់​ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០ ០០០ ០០០ យ៉េន (ប្រមាណ ៥,៤ លាន​ដុល្លារ​អាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍បូមទឹកក្នុងស្រុកបាទី ខណៈគ្រឿងចក្រច្រើនគ្រឿងមមាញឹកស្តារប្រឡាយ

2025/01/23 03:04:04 pm        117
តាកែវ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។ បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរកាលពីថ្មីៗ នារសៀលថ្ងៃទី២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជាលើកទី២ ដើម្បីតាមដានដំណើរការរបស់អាជ្ញាធរ និងមន្រ្តីជំនាញដែលកំពុងអន្តរាគមន៍បញ្ជូនទឹកទៅកាន់ប្រឡាយដែលប្រឈមគ្រោះរាំងស្ងួត។អំឡុងចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញខេត្តដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹក។ ជាក់ស្តែង មកដល់ថ្ងៃនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងស្តារប្រឡាយ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីបង្កើនលទ្ធភាពបញ្ជូនទឹកបំពេញប្រឡាយដែលខ្វះទឹក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ពិនិត្យឃើញថា ទន្ទឹមនឹងអាជ្ញាធរដែនដីកំពុងមមាញឹកអន្តរាគមន៍ទឹក ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសហការ និងសាមគ្គីគ្នាជួយជាកម្លាំង ដើម្បីឱ្យកិច្ចការអន្តរាគមន៍ទឹកនេះកាន់តែមានល្បឿនលឿន ខណៈកសិករទាំងអស់នឹងចាប់ផ្តើមបូមទឹកស្រោចស្រពស្រូវប្រាំងរបស់ខ្លួនក្រោយរយៈពេល៤ថ្ងៃទៀត។យ៉ាងណាមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តផ្សេងទៀត ត្រូវបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានស្រូវប្រាំងជិតពីរម៉ឺនហិកតាក្នុងចំណោមជិតបីម៉ឺនហិកតាទទួលបានការអន្តរាគមន៍ផ្តល់ទឹកដើម្បីស្រោចស្រព ក្នុងខេត្តចំនួន៨ ដូចជា ខេត្តក្រចេះ,កំពង់ធំ,ព្រៃវែង,តាកែវ,កណ្តាល,បន្ទាយមានជ័យ,ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕ 

គណៈកម្មាធិការវិនិយោគ ស្នើដល់ធុរជនហ្វីលីពីនចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2025/01/23 02:54:25 pm        202
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់វិនិយោគិន និងធុរជនហ្វីលីពីន ចាប់​យក​សក្តានុពលដ៏សម្បូរបែប និង កាលានុវត្តភាពជាច្រើនផ្សេងទៀត ព្រមទាំងសម្រេច​ចិត្តជា​យុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងវេទិកាធុរកិច្ច​កម្ពុជា-ហ្វីលីពីន ផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅ​ព្រះរាជាណាចក្រ​កម្ពុជា ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រី នៃប្រទេសហ្វីលីពីន នៅថ្ងៃទី ២២ មករា ម្សិលមិញ​នេះ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មី នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយ​ថាមវន្តរបស់ កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៦% កាលពីឆ្នាំ ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និង អតិផរណា និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។ ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ ដែលគាំទ្រដល់បរិយាកាស វិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់, និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគ លើគ្រប់វិស័យ ដោយគ្មានការរើសអើង។ ឯកឧត្ដមអគ្គលេខាធិការរង លើកឡើងបន្ថែមថា ជាក់ស្តែងវិស័យ និងសកម្មភាពវិនិយោគ​ស្ទើរគ្រប់វិស័យ បានទទួលការ លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការ អនុវត្តច្បាប់ស្តីពីវិនិយោគ។ បញ្ហានេះ, សូមវិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនោះ ចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទំហំ ទុនវិនិយោគ​សរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តម សុខ ចិន្តាសោភា ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកសិកម្ម ដើម្បីជំរុញការអនុវត្ត​ការងារកាន់តែមានប្រសិទ្ធភាព

2025/01/23 02:47:24 pm        110
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់។នៅក្នុងអង្គពិធីបិទសន្និបាត កាលពីរសៀលថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ទាក់ទិនអនុសាសន៍មួយចំនួនដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជា ១) ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២) ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម ៣) លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤) បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥) ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។ យោងតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួនប្រមាណ ១១,៧លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ មានការកើនឡើងប្រមាណ ៣៩% បើធៀបទៅនឹងឆ្នាំ២០២៣។ ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជាបាននាំចេញនេះ រួមមានដូចជា ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលជាច្រើនផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាមួយកំណើននៃការនាំចេញកសិផលនេះ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងដល់ ១១,៧ លានតោន ទៅ ៩៤ប្រទេស កើនឡើង ២០ប្រទេស ក្នុងនោះមានស្រូវជាង ៥លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ប្រទេស៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា
10/01/2025 07:10 AM
BREAKING NEWS របាយការណ៍៖ មនុស្សយ៉ាងតិច ២០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅហ្វីលីពីន
10/01/2025 06:10 AM
ថាមពលពន្លឺព្រះអាទិត្យផ្តល់រស្មីក្តីសង្ឃឹមនៅយេម៉ែនដែលជាប្រទេសមានអគ្គិសនីតិចជាងគេបំផុតនៅមជ្ឈិមបូព៌ា
09/30/2025 10:09 PM
វិបត្តិទឹកនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន បង្ខំឲ្យគ្រួសារតម្រង់ជួរយ៉ាងវែងរង់ចាំទទួលទឹក
09/30/2025 10:09 PM
សិប្បករខ្មែរទទួលបានជោគជ័យលើការលក់ផលិតផល នៅក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា
09/30/2025 09:09 PM
កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៥ កម្ពុជា និង ភូមិភាគទី១ ថៃ គ្រោងធ្វើ ពីថ្ងៃទី១០-១២ ខែតុលា
09/30/2025 09:09 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា សំណើសន្តិភាពលោក Trumpបម្រើតែផលប្រយោជន៍អាមេរិក និងអ៊ីស្រាអែល
09/30/2025 08:09 PM
អង់គ្លេសប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលព្យុះកំណាច Humberto និង Imelda បោកបក់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក
09/30/2025 08:09 PM
កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែបជាមួយ ចិន
09/30/2025 08:09 PM
ភេវករសង្ស័យបើករថយន្តបំបុកបណ្តាលឲ្យយុវជនអ៊ីស្រាអែល ២នាក់រងរបួសនៅទីក្រុងហ្សេរុយសាឡឹម
09/30/2025 08:09 PM