កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
ក្រសួងកសិកម្មអំពាវនាវកសិករដាំទុរេនកុំប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារនាំចេញ
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ
សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច

សេដ្ឋកិច្ច និង កសិកម្ម

តម្លៃបរិមាណផលិតផលសរុបឆ្នាំ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ

2024/02/20 12:01:57 pm        363
តម្លៃបរិមាណផលិតផលសរុប សម្រាប់ការអនុវត្តក្នុងឆ្នាំ ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក បានកើនជាង ៥៣១លានដុល្លារអាមេរិក ស្មើប្រមាណជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង​ទិសដៅ​ការងា​រឆ្នាំ២០២៤ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទិនវិស័យឧស្សាហកម្ម, គឺជា​វិស័យ​មួយ​ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ក្នុងនោះក្រសួង​បាន​ដាក់​ចេញ​នូវ​យន្តការ ការងារសំខាន់ៗជាច្រើន ស្របតាម​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ រួមមាន៖ ការងារ​គ្រប់​គ្រង​រោង​ចក្រ, ការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម, ការងារកម្មសិទ្ធិឧស្សាកម្ម និង​ការងារ​ជំរុញ​ចលនា​ផលិតភាព។ ជាក់ស្តែងនៅឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានសរុបចំនួន ២ ១២៥ រោងចក្រ កើនឡើងជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមាន​រោង​ចក្រ​ធុនធ្ងន់​បង្កើត​ថ្មី​ចំនួន ២៤១ និងបិទទ្វារចំនួន ៩៨ ពោលគឺបានកើនចំនួន ១៤៣ រោងចក្រ និងបានផ្តល់​ការងារ​មាន​ចំនួន​ជាង ១ លានកន្លែង, និងមានទុនវិនិយោគសរុបក្នុងឆ្នាំ ២០២៣ ចំនួនជាង ១៨ ពាន់ លាន​ដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ។ ជុំវិញវិស័យឧស្សាហកម្មនេះដែរ, កម្ពុជាមានតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៦ ពាន់​លាន​ដុល្លារអាមេរិក កើន ឡើងជាង ៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះ​សម្រាប់​បម្រើ​ផលិតផលក្នុងស្រុកមានចំនួនជាង ៤ ពាន់លានដុល្លារអាមេរិក មានការថយចុះជាង ២២៨ លាន​ដុល្លារអាមេរិក ស្មើប្រមាណជាង ៥ ភាគរយ, ខណៈការនាំចេញមានចំនួនជាង ១២ ពាន់លាន ដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៧៥៩ លានដុល្លារអាមេរិក ត្រូវជាង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២៕ អតបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និងតាមដាន​ការងារជាក់ស្តែងក្នុងមូលដ្ឋាន

2024/02/17 01:48:18 pm        155
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូល​ជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្វវិស័យកសិកម្មនៅកម្ពុជា។ប្រភព​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែ​ង​នូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាស៊ីននីមួយៗ ដែល​មាន​សារៈ​សំខាន់​បម្រើ​ដល់វិស័យកសិកម្ម។ ឯកឧត្តម បានបញ្ជាក់ថា ការងារវិស្វកម្មនេះ ដើរតួ​សំខាន់​ណាស់​ក្នុង​ការ​បង្កភាពងាយស្រួល និងចំនេញពេលវេលា និងថវិកា ដើម្បីធ្វើយ៉ាង​ណា​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។ពាក់ព័ន្ធនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​មាន​ការ​សិក្សា​បច្ចេក​ទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ និងស្វាយចន្ទីជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និង​តាម​ដាន​ការងារ​វិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និង​មាន​ប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា ជំរុញឲ្យមន្ដ្រីកសិកម្មឃុំថ្មីត្រូវបំពេញការងារប្រកបដោយជំនាញវិជ្ជាជីវៈ

2024/02/17 01:37:56 pm        163
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​មន្ដ្រី​កសិកម្មឃុំចំនួន ២៥០នាក់ ដែលទើបចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ត្រូវ​យក​ចិត្ត​ទុកដាក់បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម​រដ្ឋ​មន្ត្រី​កសិកម្ម បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ណែនាំ​ដល់​មន្ត្រី​កសិកម្ម​ឃុំ​ទាំង​អស់ ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែល​ផ្ដោតសំ​ខាន់​លើ​ការ​ធានា​សន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវក្តាប់ការងារ និង​ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការ​ផ្ដល់​បច្ចេកទេស​កសិកម្ម​ដល់​ប្រជាកសិករ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទាំងមន្រ្តីកសិកម្មឃុំ ក៏ដូចជាមន្ត្រីរាជការ គឺត្រូវបម្រើ​ប្រជា​ពលរដ្ឋ​ដោយ​ឧត្តមគតិ និងស្មារតីទទួលខុសត្រូវ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រូវ​មាន​យុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី

ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

2024/02/17 09:11:19 am        235
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បាន​បន្ត​អន្តរាគមន៍​បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង៨នោះ រួមមាន៖១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះចំនួន ២៣០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះចំនួន ៧៨ហិកចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះចំនួន ៣០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង៧-ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះចំនួន ១៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង៨-ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះចំនួន ២០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង៕

ពូជដំណាំថ្មី ៣ប្រភេទ គ្រោងចុះបញ្ជីដើម្បីបញ្ជាក់គុណភាពឲ្យស្របទៅតាមនីតិវិធី

2024/02/16 02:33:35 pm        268
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពូជដំណាំថ្មីចំនួន ៣ប្រភេទ មានដូចជា សណ្តែកសៀង ល្ង និងស្រូវ នឹងត្រូវចុះក្នុងបញ្ជីប្រភេទពូជដំណាំ ដើម្បីបញ្ជាក់​អំពី​គុណភាព​ឲ្យ​បាន​ល្អ ស្របទៅតាមលក្ខខណ្ឌដាំដុះ និងការថែរក្សាមុនធ្វើការចរាចរលើទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុង​កិច្ច​ប្រជុំ​លើការ​កំណត់​ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បាន​គូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានកា​រ​ចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ តាមលក្ខណៈពាណិជ្ជកម្ម និង​ជា​ពូជ​របស់​ខ្មែរ​ពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា លើសពីនេះទៀត ត្រូវមាន​ការ​សិក្សា​ឈ្វេង​យល់​ពី​សក្តានុពល​ពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការប្រកួតប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យកសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

ពិព័រណ៍កសិកម្មវាលបៃតង និងអាហារចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃទី១៦កុម្ភៈនេះតទៅ

2024/02/16 12:14:37 pm        154
តាមការគ្រោងទុក មជ្ឈមណ្ឌលធុរកិច្ចនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំ​កម្ម​វិធី​ពិព័រណ៍ក​សិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ នៅច្រកខ្លោងទ្វានៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុក។លោក ដោក វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ខាងផ្នែកផលិត និង​ចែកចាយជីធម្មជាតិសម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ថ្លែងប្រាប់ ប៊ីធីវី ថា ជាការ​កត់​សម្គាល់ក្នុងរយៈពេលចុងក្រោយមកនេះ សន្ទុះនៃ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មា​ន​ការកើនឡើងជាបន្តបន្ទាប់ដោយសារការរៀបចំកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យ​ចំណី​អាហារ​ក្នុង​ស្រុក​មាន​សុវត្ថិភាព និងស្តង់ដារជាងមុន ដែលការរៀបចំបែបនេះ បានផ្តល់​នូវ​ភាពសុក្រិត​សម្រាប់​អ្នក​ខំ​កែច្នៃ​ចំណី​អាហារសុវត្ថិភាព។កញ្ញា ចំរើន វីននីដេ ផ្នែកលក់របស់ផ្សារកូនកាំបិត ដែលផ្គត់ផ្គង់ខាងផ្នែកម្ហូបអាហារ និងបន្លែ​សរីរាង្គ បានលើកឡើងថា បច្ចុប្បន្ន​មាន​ការគាំទ្រយ៉ាងច្រើន​ពី​សំណាក់​អតិថិជន​លើ​ផលិត​ផល​បន្លែ​សរីរាង្គក្នុងស្រុក។ កញ្ញាបាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិព័រណ៍​នេះ ជាពិសេសបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់កសិករ និងបង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។ក្រុមនិស្សិតកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានលើកឡើងថា កម្មវិ​ធី​នេះ​ពិត​ជាមានសារៈសំខាន់ណាស់ ពីព្រោះបាន​ផ្តល់នូវ​ឱកាស​ជា​ច្រើន​ដល់​ពួក​គេ​ឲ្យបា​ន​ឃើញ​ពីផ​លិត​ផលកសិកម្មរបស់ខ្មែរទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។ លើសពីនេះថែមទៀត គឺ​បាន​ស្គាល់ថា អ្វីទៅជាកសិកម្មល្អ កសិកម្មសុវត្ថិភាព ឬក៏កសិកម្ម​សរីរាង្គ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនឹងចា​ប់​ផ្តើម​ពីម៉ោង​៥ល្ងាច​តទៅ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម (ចំការដូង) ក្នុងគោលបំណងបង្ហាញ​ពីផលិត​ផល​កសិកម្ម​ដែល​មាន​សក្ដានុពល​របស់កម្ពុជា តាមរយៈការពិព័រណ៍ផលិតផលកសិកម្មពីក្រុមហ៊ុន សហគ្រាស សហគមន៍​កសិកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យនានា ក្រុមហ៊ុនឯកជន ដែលមាន​ស្តង់​ប្រមាណ ៨០ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

សេដ្ឋកិច្ចចក្រភពអង់គ្លេសធ្លាក់ក្នុងឱនភាព បន្ទាប់ពីប្រជាជនកាត់បន្ថយការចំណាយ

2024/02/16 10:16:38 am        97
តួលេខផ្លូវការបង្ហាញថា មនុស្សចំណាយតិច ការធ្វើកូដកម្មពីក្រុមវេជ្ជបណ្ឌិត និងការធ្លាក់ចុះចំនួនគ្រូបង្រៀននៅតាមសាលារៀន បានទាញទម្លាក់ចក្រភពអង់គ្លេសឱ្យធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ចកាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ។ សេដ្ឋកិច្ច បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក០,៣% កាលពីចន្លោះខែតុលា និងខែធ្នូ បន្ទាប់ពី បានស្រុតចុះស្រាប់ទៅហើយ កាលពីចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំមុន។ចក្រភពអង់គ្លេស ស្ថិតក្នុងឱនភាពសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះ បរាជ័យក្នុងការរីកចម្រើនពីរត្រីមាសជាប់គ្នា។ តួលេខនេះបានចោទជាសំណួរថាតើលោក Rishi Sunak បានបំពេញតាមការសន្យារបស់លោកដែលបានធ្វើឡើងកាលពីខែមករាឆ្នាំមុនដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឬយ៉ាងណា។រដ្ឋាភិបាលមិនដែលនិយាយជាសាធារណៈអំពីវិធានការអ្វីដែលគួរត្រូវបានប្រើដើម្បីវាយតម្លៃថាតើខ្លួនបានបំពេញតាមការសន្យារបស់នាយករដ្ឋមន្ត្រី លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ទេ បើទោះជាមានសំណើម្តងហើយម្តងទៀតក៏ដោយ។ ក្នុងការផ្ដល់របាយការណ៍ឯកជនមួយចំនួនទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រភពបាននិយាយថាស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះជួបប្រទះឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរនៅចន្លោះខែតុលា និងខែធ្នូ បើធៀបនឹងរយៈពេលបីខែមុន។ប៉ុន្តែផ្អែកលើវិធានការនោះ ការសន្យារបស់លោក Sunak មិនត្រូវបានបំពេញទេ ដោយសារសេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ ០,១% ក្នុងខែកក្កដាដល់ខែកញ្ញា។ សម្រាប់រយៈពេលពេញឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង០,១%ប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ ដោយមិនរាប់បញ្ចូលរយៈពេលនៃការឆ្លងរាលដាលវីរុស Covid-19ប៉ុន្មានឆ្នាំមកនេះ តួលេខកំណើនប្រចាំឆ្នាំនោះគឺខ្សោយបំផុតចាប់តាំងពីឆ្នាំ ២០០៩ មក នៅពេលចក្រភពអង់គ្លេស និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុសកល នៅពេល ប្រាក់កម្ចីរបស់ធនាគារស្ទើរតែត្រូវបានបញ្ឈប់៕

កម្ពុជាសង្ឃឹមថាការប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២៤នេះ នឹងកើនចន្លោះពី២០ទៅ២៥%

2024/02/15 02:11:10 pm        290
ដោយសារកត្តាអាកាសធាតុអំណោយផល លោកសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា យោងតាមការពិនិត្យជាក់ស្តែង ទាំងទិន្នផល និងគុណភាពនឹងអាចល្អប្រសើរ ខណៈឆ្នាំ២០២៣ ការ​ប្រមូលផលបានចំនួនប្រមាណ ៧០ម៉ឺនតោន ហើយឆ្នាំ២០២៤នេះសង្ឃឹមថា អាច​នឹង​កើន​ចន្លោះ​ពី ២០ទៅ២៥%។លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដោយសារអាកាសធាតុអំណោយផល គួបផ្សំ​ការ​យល់​ដឹងរបស់ប្រជាកសិករក៏ច្រើនជាងមុននោះ ការប្រមូលផលស្វាយចន្ទីឆ្នាំ២០២៤នេះ នឹង​អាច​ល្អ​ប្រសើរថែមទៀត។ ពាក់ព័ន្ធតម្លៃវិញ លោកសង្ឃឹមដែរថា ក៏នឹងល្អដូចគ្នា ប្រសិន​បើ​ការ​ថែ​ទាំ​ដិត​ដល់ ធ្វើឲ្យគ្រាប់ធំល្អ ហើយមានគុណភាព នោះនឹងអាចលក់ចេញបានក្នុងតម្លៃខ្ពស់ ដែល​ជា​ទូទៅ​តម្លៃចន្លោះពី ១,៥០០ដុល្លារ ទៅ ១,៨០០ដុល្លារ ក្នុង១តោន។ លោកបន្ថែមថា គិតមកដល់ពេលនេះ ស្វាយចន្ទីរបានចាប់ផ្តើមចេញផ្កាកាន់ក្តិបជាបណ្តើរៗហើយ ដែល​លឿន​ជាងឆ្នាំមុន និងខណៈប្រជាកសិករនៅខេត្តស្ទឹងត្រែង បានកំពុង​ចាប់​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ហើយដែរ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ចន្ទី​ប្រមាណ​ជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជាង ៧០ម៉ឺនតោន។ ដោយឡែក ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ បានចំនួនប្រមាណ ៦៥ម៉ឺនតោន ទៅកាន់ប្រទេស​ជប៉ុន ថៃ វៀតណាម ចិន បង់ក្លាដែស និងឥណ្ឌាជាដើម និងគ្រាប់ស្វាយចន្ទីកែច្នៃរួច មាន​ទៅ​កាន់​ប្រទេស​ចិន សាធារណរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក៕

ជប៉ុនធ្លាក់ចុះឱនភាពដែលធ្វើឲ្យអាល្លឺម៉ង់ដណ្ដើមបានតំណែងជាប្រទេស មានសេដ្ឋកិច្ចរីកចម្រើនធំបំផុតទី៣លើពិភពលោក

2024/02/15 12:12:17 pm        137
សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដោយមិននឹកស្មានដល់ ព្រោះសារតែការប្រើប្រាស់ក្នុងស្រុក ថយចុះ ដែលជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ក្នុងឱនភាព និងបណ្តាលឱ្យប្រទេសនេះបាត់បង់តំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់។ ការិយាល័យខុទ្ទកាល័យបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះក្នុងល្បឿនប្រចាំឆ្នាំ ០,៤% ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះកាលពីត្រីមាសមុន។ ឱនភាពសេដ្ឋកិច្ច ត្រូវបានកំណត់ជាធម្មតា ថាមានរយៈពេលពីរត្រីមាសជាប់គ្នានៃការធ្លាក់ចុះសេដ្ឋកិច្ច។ ទិន្នន័យនេះបញ្ជាក់ថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនគឺជាប្រទេសធំជាងគេទីបួនរបស់ពិភពលោកបន្ទាប់ពីប្រទេសអាល្លឺម៉ង់ ។ ការប្រើប្រាស់ឯកជន ដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ច បានធ្លាក់ចុះ ០,២% ដោយសារអ្នកប្រើប្រាស់ជប៉ុនបានព្យាយាមទប់ទល់ទៅនឹងការហក់ឡើងតម្លៃខ្ពស់សម្រាប់ម្ហូបអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតនៅតាមទីផ្សារ។ លោកNeil Newman អ្នកយុទ្ធសាស្រ្តមួយរូបនៅក្រុមហ៊ុនស្រាវជ្រាវ JAPANMACRO.COM មានមូលដ្ឋាននៅទីក្រុងតូក្យូ បានប្រាប់ទូរទស្សន៍ CNNថា ប្រទេសជប៉ុនបាននាំចូលចំនួន៩៤% នៃតម្រូវការថាមពលមូលដ្ឋានរបស់ខ្លួន និង៦៣% នៃម្ហូបអាហាររបស់ខ្លួន ដូច្នេះប្រាក់យ៉េន ដែលបានធ្លាក់ថ្លៃ បានរួមចំណែកដ៏ធំដល់ជីវភាពនៃការរស់នៅដែលមានការចំណាយកាន់តែខ្ពស់។លោកបានបន្តថា ចំនួនការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ហើយការរំពឹងទុករបស់ទីផ្សារ មានភាពមិនច្បាស់លាស់។ គួរឲ្យសោកស្ដាយ ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅដោយសារតែគ្រោះមហន្តរាយរញ្ជួយដីកាលពីខែមករាកន្លងទៅ ធ្វើឲ្យប្រជាជនបញ្ឈប់ចំណាយ ក្នុងពេលមានគ្រោះធម្មជាតិនោះ ៕

រដ្ឋមន្រ្តីកសិកម្មអំពាវនាវពលរដ្ឋ ងាកមកគាំទ្រផលិតផលខ្មែរឲ្យបានច្រើន ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ

2024/02/14 01:36:31 pm        136
នេះជាទីលើកទី២ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីការដាក់តាំង និង​លក់នូវបន្លែអាហារសុវត្ថិភាព សិរីរាង្គ ដើម្បី​ផ្តល់​ជូន​សេចក្តី​ស្រឡាញ់​ផ្នែក​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសទិវា​នៃក្តីស្រឡាញ់​ ១៤កុម្ភៈ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុង​ឱកាសបុណ្យនៃក្តីស្រឡាញ់នេះ ការលក់ផលិត​ផល​ខ្មែរ​មាន​ការ​វេច​ខ្ចប់​យ៉ាង​ស្រស់​ស្អាត​ សម្រាប់​ជា​អំណោយជូនមនុស្សជាទីស្រឡាញ់ គឺពិតជាស័ក្តិសម និងបង្ហាញពីទឹកចិត្ត​យ៉ាង​ធំធេង​ណាស់ ព្រមទាំងផ្តល់នូវសុខភាពល្អដល់អ្នកមានគុណ មិត្តភក្តិ និងមនុស្សជា​ទីស្រឡាញ់​ផង​ដែរ​។ ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួ​ម​គាំទ្រ​ផលិតផល​របស់​ខ្មែរ​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែអាហារសុវត្ថិភាព និងសិរីរាង្គ ដល់​អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នា តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ។ក្រុមអាជីករដែលចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងស្រដៀងគ្នាថា ការលក់​បន្លែ​សុវត្ថិភាព​ក្នុង​ឱកាស​ទិវាក្តីស្រឡាញ់នេះ ពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាជន ព្រោះពួកគេអាច​ទិញ​បន្លែល្អៗ​ជូន​អ្នក​មានគុណ និងមនុស្សជាទីស្រឡាញ់ ជាពិសេសបាន​ជួយ​ឱ្យពួ​ក​គេទទួល​បាន​នូវ​សុខ​ភាព​ល្អផ​ង​ដែរ។ អាជីករទាំងនេះ សង្ឃឹមទៀតថា នឹងមានការលក់បែបនេះនាឱកាសក្រោយៗទៀត ដើម្បី​ជួយដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។សូមបញ្ជាក់ថា ថ្ងៃ១៤កុម្ភៈ គឺជាទិវានៃសេចក្តីស្រឡាញ់ ឬថ្ងៃ Valentine‘s Day។ ក្តីស្រឡាញ់​សម្រាប់​ថ្ងៃ​នេះ មិនមែនផ្តោតសំខាន់តែទៅលើគូសង្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកមានគុណ និងសាច់ញាតិមិត្តភ័ក្តិ​ជាដើម​៕​ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពពួកល្មូនហើរអាយុកាលជាង ២០០លានឆ្នាំ ត្រូវបានរកឃើញរដ្ឋ Arizona សហរដ្ឋអាមេរិក
07/08/2025 08:07 PM
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
07/08/2025 08:07 PM
បុរសម្នាក់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូលរហូតដល់ស្លាប់ នៅអាកាសយានដ្ឋាន Bergamo របស់អ៊ីតាលី
07/08/2025 08:07 PM
គ្រោះរាំងស្ងួតធ្វើឲ្យការខួងអណ្តូងទឹកកាន់តែជ្រៅនៅភាគឦសានប្រទេសស៊ីរី
07/08/2025 08:07 PM
អ្នកភូមិឥណ្ឌា វាយមនុស្ស ៥នាក់រហូតដល់ស្លាប់ ពាក់ព័ន្ធនឹងអំពើ «អាបធ្មប់»
07/08/2025 08:07 PM
ពលរដ្ឋអាហ្វហ្គានីស្ថានជិតកន្លះលាននាក់វិលត្រឡប់ពីអ៊ីរ៉ង់វិញ ក្រោយវិធានការបង្រ្កាបរបស់ទីក្រុងតេអេរ៉ង់
07/08/2025 08:07 PM
អាកាសយានដ្ឋានក្រុង Marseille ប្រទេសបារាំងបង្ខំបិទដំណើរការ ដោយសារភ្លើងឆេះព្រៃរីករាលដាលឆាប់រហ័ស
07/08/2025 08:07 PM
រដ្ឋបាលរាជធានីភ្នំពេញព្យាយាមដោះស្រាយជាមួយពលរដ្ឋ៣គ្រួសារដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក ចាក់អង្រែក្រោម–ព្រែកប្រា ក្នុងតម្លៃជាង៣លានដុល្លារ តែពលរដ្ឋនៅតែមិនទទួលយក
07/08/2025 08:07 PM
មនុស្សជាង ១៨.០០០នាក់ ត្រូវនៅមួយកន្លែង ខណៈចំហេះព្រៃរាលដាល នៅតំបន់ Catalonia របស់អេស្ប៉ាញ
07/08/2025 08:07 PM
មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !
07/08/2025 07:07 PM