នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៨២ករណី មនុស្សចំនួន១៨៤នាក់ត្រូវឃាត់ខ្លួន ក្នុងរយៈពេលមួយសប្ដាហ៍

2024/10/15 06:03:35 pm        236
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨២ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៤នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ឯកឧត្តម អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕អត្ថបទ៖ កុម្ភះ

អ្នកនាំពាក្យ៖ ភ្ជុំ៣ថ្ងៃ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរ ពលរដ្ឋធ្វើបុណ្យ និងដើរកម្សាន្ត​ដោយភាពរីករាយ

2024/10/04 01:02:30 pm        278
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទី​សក្ការ​បូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ប្រកបដោយភាពសប្បាយរីករាយ និង​សន្តិសុខល្អ ។ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ការនាំយក​ចង្ហាន់​ទេយ្យ​ទាន​ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗ ក្រោមបរិយាកាស​កក់ក្ដៅ។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរ​លេងកម្សាន្តនៅតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស នៅប្រមាណជាង ១ពាន់គោលដៅ ប្រក​ប​ដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភ ចំពោះបញ្ហាអសន្តិសុខនោះទេ។ឧត្តម​សេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មាន​ការ​ថយ​ចុះ​ចំនួន ២៤លើក ស្មើនឹង ៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង ៣៤លើក ហើយឆ្នាំមុន​កើត​ឡើង ៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លាប់ឆ្នាំនេះមានរហូតដល់ ៣០នាក់ កើនឡើងចំនួន ៨នាក់ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ បាន សុខរិទ្ធិ 

ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់៣០នាក់ របួសធ្ងន់ស្រាល៥០នាក់

2024/10/04 12:45:32 pm        316
ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួនជាង ៣០លើក ហើយបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣០នាក់ កើនឡើងចំនួន ៨នាក់ និងរបួសធ្ងន់ស្រាល់ចំនួន ៥០នាក់ ។យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌថ្ងៃទី១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល២២នាក់ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន, មិនគោរពសិទិ្ធ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងស្រវឹង ។នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌថ្ងៃទី២ (ភ្ជុំធំ) គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួស១៩នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន មិនគោរពសិទិ្ធ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ចំណែកនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌចុងក្រោយ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស៩នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមានបើកបរក្នុងល្បឿនលឿន មិនគោរពសិទិ្ធ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ៥៨លើក បណ្តាលឱ្យស្លាប់ ២២នាក់ និងរបួស៧៩នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ 

មន្ត្រី​ជំនាញ​ជលផល បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹមនៅស្រុកជេីងព្រៃ

2024/09/24 03:19:36 pm        529
កំពង់ចាម​៖​ ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកជេីងព្រៃ ដូចភ្លៀងរលឹម កាលពី​ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ។បេីតាមការបញ្ជាក់ពី​ លោក​ លី​ ស្រ៊ី នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ បានឲ្យដឹងថា​ ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​បានរុះរើកាប់បំផ្លាញចោលវត្ថុតាង​នៅចំណុចទំនប់តំបន់បាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ឧបករណ៍ដែលបំផ្លាញចោល​រួមមាន៖​ លូស្បៃមុងចំនួន ១៦មាត់, របាំងស្បៃមុងប្រវែង ១៦៨ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៤៨ដើម និង​ចាក់លែង​កូនត្រីចម្រុះមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះដែរ​​ លោក នាយខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម បានបន្តចុះអប់រំផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទឈប់នេសាទ​នៅតំបន់​ កុំ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​ និង​ស្នេីសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួមសហការ​រាយការណ៍ ​និង​បង្ក្រាប​ អ្វីដែល​មន្ត្រី​ជំនាញ​ស្នេីសុំទៀតនោះ​ គឺ​សូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ ​ចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​៕

ជនសង្ស័យ ៤នាក់ ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុច​មុខ​ស្ថានីយ​ប្រេង​មួយកន្លែង​ នៅខណ្ឌសែនសុខ

2024/09/22 02:42:23 pm        216
ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែន​សុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិ ង្សាដោយចេតនា ព្រួត​គ្នា​វាយ បណ្តាលឱ្យរបួស ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១. ឈ្មោះ តាំង សឿន ភេទប្រុស ទី២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទ​ប្រុស, ទី៣. ឈ្មោះ អាន់ សុខា ភេទប្រុស និងទី៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះមានគ្នា ៣​នាក់​បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេល​ទៅ​លើ​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈសាវីមិចរបស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។នៅពេល​ដេញបុក ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់​ឲ្យ​អ្នក​ភូមិ​ជួយ ​និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែ​ជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបាន​ប្រើ​ហិង្សា​ផង​ដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួក​គេ​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និង​បង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។ដោយសារ​រង​នូវភាពអយុត្តិធម៌ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែល​មានតួនាទីជាមន្ដ្រីយោធានដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាន​នាំ​ពួក​គេ​ទៅ​ដាក់​ពាក្យ បណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យ​ជួយ​អន្ដ​រាគមន៍​កាល​ពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​នគរបាលឃា​ត់ខ្លួ​ន​ជា​បណ្តោះ​អាសន្ន​នៅអ​ធិការដ្ឋាន​នគរបាល​ខណ្ឌ​សែ​នសុខ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ 

តំណាងអយ្យការសម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន

2024/09/21 06:09:52 pm        536
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជានាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឲ្យដឹងថា ពាក់ព័ន្ធករណី ជនជាតិចិន៣នាក់ដកអាវុធកំរាមជនជាតិចិនដូចគ្នា នៅក្នុងខុនដូរស្តារស៊ីធី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍អូរបីក្អមឃាត់ខ្លួន ជនជាតិចិន៣នាក់ពាក់ព័ន្ធករណីដកកាំភ្លើងគំរាមជនជាតិចិនដូចគ្នា និងអំពើ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន១,ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) , ២.ឈ្មោះ វែង ជីន (WANG JUN) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) ,៣.ឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ ។ អត្ថបទ៖ កុម្ភះ

អាវុធហត្ថរាជធានីឃាត់ខ្លួនសង្ស័យ ០៣នាក់ករណីគ្រឿងញៀន និងរក្សាទុកអាវុធដោយខុសច្បាប់

2024/09/19 08:18:10 am        142
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកអាវុធដោយខុសច្បាប់។  ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅឆែកឆេរផ្ទះគ្មានលេខ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លា ចំនួន ១៨កញ្ចប់ តូចធំ , អាវុធខ្លី ០១ដើម ម៉ាក K-54 , សម្ភារៈសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។  ជនសង្ស័យទាំង០៣នាក់ ១.ឈ្មោះ ឈន រតនា (ហៅ) មេឃ ភេទ ប្រុស អាយុ ៤៥ឆ្នាំ, ២.ឈ្មោះ អុី សំអាត ភេទ ប្រុស អាយុ ២៤ឆ្នាំ, ៣.ឈ្មោះ អាន ហុង ភេទ ប្រុស អាយុ ១៨ឆ្នាំ។ ជនសង្ស័យទាំង០៣នាក់ រួមនិងងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕តារាវុទ្ធី

២សប្ដាហ៍ដើមខែកញ្ញា នគរបាលជាតិបានបង្ក្រាបបទល្មើសជាង២០០ករណី នៅទូទាំងប្រទេស !

2024/09/17 05:06:43 pm        90
ភ្នំពេញ ៖ ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានប្រតិបត្តិការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស បានចំនួនជាង ២០០ករណី និងបង្រ្កាបល្បែងស៊ីសងជាង ២០ទីតាំង។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពីចំណែកនៃកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួនជាង៥០ករណី (អំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាត) បទល្មើសគ្រឿងញៀនជាង១០០ករណី បទល្មើសក្មេងទំនើងជាង២០ករណី និងបទល្មើសល្បែងសុីសងជាង២០ទីតាំង ខណៈជនសង្ស័យភាគច្រើនបានបញ្ជូនទៅតុលាការ និងមួយចំនួនតូចបានអប់រំធ្វើកិច្ចសន្យា។  លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានចាត់ទុកលទ្ធផលនៃកិច្ចប្រតិបត្តិការនេះថាជាបេសកកម្មស្នូលមួយរបស់មន្រី្តនគរបាលជាតិនៃក្រសួងមហាផ្ទៃ ដែលត្រូវតែអនុវត្តជាចាំបាច់ ដើម្បីថែរក្សាសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ខណៈបណ្ដាប្រទេសនានាលើពិភពលោកនេះ សុទ្ធតែបាននឹងកំពុងប្រឈម និងក៏កំពុងដោះស្រាយ តាមច្បាប់និងវិធានការរៀងៗខ្លួនដូចគ្នាដែរ។ គួរកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និងបង្រ្កាប នូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ ដោយ សេង បូលីនមន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

សមត្ថកិច្ច ចាប់ខ្លួនមុខសញ្ញាឆក់កាបូបពីរនាក់នៅខណ្ឌចំការមន

2024/09/14 05:49:41 pm        129
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យពីរនាក់ភ្លាមៗមុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ។ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ កាលពីថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៤៖១០នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​1KV- 9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនរងគ្រោះម្នាក់ដែលនៅក្នុងកង់បីឥណ្ឌា (Passapp) ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជន​សង្ស័យ​ទាំងពីរនាក់។ជនសង្ស័យទាំង ២នាក់ ១, ឈ្មោះ​ ចាន់​ តយ​ អាយុ​ ២៦ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ច្បារ​អំពៅទី១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ២, ឈ្មោះ​ ម៉ាត់​ ម៉េងហុង​​ អាយុ​ ២៨ឆ្នាំ​ រស់នៅភូមិក្ដីតាកុយ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ដកហូត​ ម៉ូតូ​ ចំនួន​១គ្រឿង​ ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1KV-9571 ។ ចំពោះជនសង្ស័យកម្លាំង​ជំនាញ​កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការចាត់ការតាមនីតិវិធី៕តារាវុទ្ធី

កងរាជឣាវុធហត្ថខេត្ត បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀនជាង ៧៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី

2024/09/12 02:31:17 pm        194
បន្ទាយមានជ័យ ៖ កម្លាំង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងកម្លាំងមូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការទ្រុងទ្រាយធំ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ដែល​រកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្នុង​ភូមិ​សាស្រ្ត​ក្រុង​ប៉ោយប៉ែត និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត សរុបចំនួន៥នាក់ រួមនឹង​គ្រឿង​ញៀន​ជាង ៧៣គីឡូក្រាម។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កង​រាជ​ឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣម​សាលា​ដំបូង​ខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២​​០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុង​ប៉ោយ​ប៉ែត កម្លាំងមូល​ដ្ឋាន​កង​រាជ​ឣាវុធ​ហត្ថ​ក្រុង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿ​ង​ញៀន​កងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជ​ឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិថៃបានចំនួន០៥នាក់រួមមាន ១.ឈ្មោះ វីរ៉ាឆៃ មីស៊ីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE)ចំនួន ៧១កញ្ចាប់ ទម្ងន់ ៧៣,៦៧៥ក្រាម ,គ្រឿងញៀនប្រភេទម៉្សៅម៉ត់ពណ៌ស (ហេរ៉ូអ៊ីន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧៤៨,២០ក្រាម, និងកាបូបពណ៌​ខ្មៅ​សម្រាប់​ដាក់​គ្រឿង​ញៀន​ចំនួន​០៦កាបូប។ ២.ឈ្មោះ ចាក់កាក់ផាន់ ផូស៊ី ហៅ ប៉ុក ភេទប្រុស ឣាយុ២៩ឆ្នាំ ជន​ជាតិ​ថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ១៣១,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌បៃតង ០១ថង់កិប ស្មើនឹង ៤០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ,ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង ៣៣២គ្រាប់ ទម្ងន់ ៧,៨០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌​ផ្កា​ឈូក​(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១ក្រាម, គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​ផ្លែឈើ ពណ៌ត្នោត(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១,៥០ក្រាម, គ្រាប់​ថ្នាំបន្ទះពណ៌ក្រហម(Erimin5) ចំនួន០២បន្ទះ ស្មើនឹង ១២គ្រាប់ ទម្ងន់ ៤,៧៥ក្រាម, គ្រឿង​ញៀនប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាម៉ីន)ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៨ក្រាម, កញ្ឆា​ក្រៀម​ចំនួន ០១ថង់កិប ទម្ងន់ ៧៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង និង​ថង់​សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ៣.ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ​៣៣ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង មានកាបូប ស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ មាន​កាំ​ភ្លើង​ខ្លី ចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមាន​បង់​ចំនួន​០២ គ្រាប់ចំនួន ១៩គ្រាប់(ជាឣ្នកដឹកជញ្ជូន), ៤.ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ​៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ៥.ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ​២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) បន្ទាប់​មក​កម្លាំង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ហើយ​នាំ​មក​មូលដ្ឋាន​កង​រាជឣាវុធហត្ថក្រុង ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០៥នាក់ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរ​នាំ​រួចបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿង​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតពិតប្រាកដមែន។ ដោយ​ផ្ឣែក​លើ​ចម្លើយ​សារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាង​សំណុំ​រឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​ហើយ​នៅ​ព្រឹ​ក​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ រឿង ចន្ទ្រា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក ជំរុញឱ្យប្រទេសចិន រារាំងអ៊ីរ៉ង់មិនឱ្យបិទច្រកសមុទ្រ Hormuz
06/23/2025 09:06 AM
ប្រមុខ UN ព្រមានអំពីវដ្តនៃការសងសឹក ក្រោយពីអាមេរិកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
06/23/2025 09:06 AM
ពិភពលោករង់ចាំមើលការឆ្លើយតបពីអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរ
06/23/2025 09:06 AM
ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិក លើអ៊ីរ៉ង់ បានចាប់ផ្ដើមឡើងដោយសកម្មភាពបំភ័ន្តភ្នែក
06/23/2025 08:06 AM
សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យសងសឹក ខណៈលោក Trump លើកឡើងពី 'ការផ្លាស់ប្តូររបប'
06/23/2025 08:06 AM
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឆ្លើយតបការវាយលុកលើទីតាំងនុយក្លេអ៊ែរ
06/23/2025 08:06 AM
ឧបនេត សាវឿន៖ អភិបាលរាជធានី-ខេត្ត គឺជាគណៈបញ្ជាការដ៏រឹងមាំមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
06/23/2025 06:06 AM
អ្នកជំងឺភ្នែកជាង២ពាន់នាក់ក្នុងខេត្តកំពង់ឆ្នាំង បានព្យាបាលជាសះស្បើយ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យកម្ពុជា និងបរទេស
06/22/2025 08:06 PM
ក្រសួងការបរទេសកម្ពុជាចាត់ទុកបណ្ដឹងអគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃចំពោះសម្តេចតេជោ ពាក់ព័ន្ធការថតកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្ដីថៃមានបំណងនយោបាយ និងបង្កការយល់ច្រឡំបន្ថែម
06/22/2025 06:06 PM
TOP STORY | សម្ដេចធិបតី៖ចាប់ពីម៉ោង១២យប់នេះទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុង
06/22/2025 06:06 PM