គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

UN ព្រមានថា ការកើនឡើងជាសកលនៃជំនួយដែលត្រូវបានរារាំង បានគំរាមដល់អាយុជីវិតកុមារ

2024/04/04 12:47:20 pm        326
អង្គការសហប្រជាជាតិ បានបង្កើនការព្រមានកាលពីថ្ងៃពុធ អំពីការកើនឡើងជាសកលដែលគួរឱ្យព្រួយបារម្ភ នៅក្នុងឧបទ្ទវហេតុដែលជំនួយមនុស្សធម៌សម្រាប់កុមារ ត្រូវបានរារាំង ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកុមារនិងជម្លោះប្រដាប់អាវុធ លោកស្រី វឺជីនៀ ហ្គាំបា( Virginia Gamba) តំណាងពិសេសទទួលបន្ទុកកុមារ និងជម្លោះប្រដាប់អាវុធ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននាំមកការបំភ្លឺអំពីការពន្លឿនជាបន្ទាន់នៃការដោះស្រាយផលវិបាកចំពោះការបដិសេធដំណើរការមនុស្សធម៌សម្រាប់កុមារ។លោកស្រី Gamba បាននិយាយថា នៅឆ្នាំ ២០២២ តួលេខខ្ពស់បំផុតនៃការបដិសេធដំណើរការ ត្រូវបានផ្ទៀងផ្ទាត់នៅក្នុងដែនដីប៉ាឡេស្ទីន ប្រទេសយេម៉ែន អាហ្វហ្គានីស្ថាន និងប្រទេសម៉ាលី ដោយបញ្ជាក់អំពីនិន្នាការដែលទំនងជាកាន់តែធ្ងន់ធ្ងរទៅៗជាសាកល ដោយសារតែការអនុម័តច្បាប់រឹតត្បិត ក្រឹត្យរដ្ឋបាល និងបង្កើនការគ្រប់គ្រងលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។ លោកស្រីបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះត្រូវតែទទួលខុសត្រូវចំពោះការរារាំងកុមារមិនឲ្យទទួលបានជំនួយសង្គ្រោះជីវិត ដែលគំរាមកំហែង មិនត្រឹមតែការរស់រានមានជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរីកលូតលាស់ និងការវិវឌ្ឍន៍រយៈពេលវែងរបស់ពួកគេផងដែរ។លោកស្រី Gamba និយាយថា ការបដិសេធដំណើរការចូលផ្នែកមនុស្សធម៌ រួមមានការរំលោភបំពានជាច្រើន រួមទាំងការរឹតបន្តឹងលើសកម្មភាពមនុស្សធម៌ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ ការវាយប្រហារដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអំពើហិង្សាលើបុគ្គលិកផ្តល់ជំនួយមនុស្សធម៌។លោកស្រី Gamba បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដែលមានជម្លោះ ដើម្បីអនុញ្ញាត និងសម្របសម្រួលដំណើរការផ្នែកមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងគ្មានការរារាំង ដោយសង្កត់ធ្ងន់លើកាតព្វកិច្ចក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់កុមារដែលត្រូវការជំនួយ។

ផ្លូវច្រើនខ្សែប្រែក្លាយជាទន្លេ បន្ទាប់ពីព្យុះសង្ឃរាវាយបោកបក់នៅភាគខាងលិចសហរដ្ឋអាមេរិក

2024/04/04 12:33:24 pm        100
អាកាសធាតុមិនអំណោយផលខ្លាំង បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដល់ទីក្រុងជាច្រើននៅទូទាំងតំបន់ Midwest សហរដ្ឋអាមេរិក ដោយមានព្យុះសង្ឃរាជាបន្តបន្ទាប់ បានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងតំបន់សហគមន៍នានា។ខណៈប្រព័ន្ធព្យុះសង្ឃរាបន្តដំណើរឆ្ពោះទៅទិសខាងកើត រដ្ឋដូចជា អូហៃយ៉ូ ភេនស៊ីលវ៉ានៀ និងរដ្ឋអ៊ីឌីអាណា បានកត់ត្រាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។រហូតមកដល់ពេលនេះ មានអ្នករងរបួសមួយចំនួនត្រូវបានរាយការណ៍។ មន្ត្រីឧតុនិយម បានព្រមានថា នៅពេលដែលព្យុះសង្ឃរានៅតែបន្តកើតមាន តំបន់នានានៅភាគខាងកើត រដ្ឋវឺជីននៀ និងនៅភាគខាងជើងរដ្ឋខារ៉ីឡៃណាខាងជើង អាចប្រឈមនឹងព្យុះផ្គររន្ទះយ៉ាងខ្លាំង ខណៈអាកាសធាតុប្រែប្រួល បានអូសបន្លាយបន្តិចម្តងៗទៅកាន់ភាគអាគ្នេយ៍។

មនុស្ស ២១ នាក់ត្រូវបានសម្លាប់ក្នុងការប្រឈមមុខដាក់គ្នាប្រដាប់អាវុធនៅភាគខាងត្បូងយេម៉ែន

2024/04/04 12:24:42 pm        147
មន្ត្រីយោធាម្នាក់របស់យេម៉ែន បាននិយាយថា មនុស្សសរុបចំនួន ២១ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ(០៣ មេសា) នៅក្នុងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូទី នៅក្នុងខេត្ត ឡាច (Lahj) ភាគខាងត្បូងរបស់ប្រទេសនេះ។ប្រភពយោធា ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះបាននិយាយថា ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏បង្ហូរឈាមនេះបានផ្ទុះឡើងនៅតំបន់ជួរមុខ ស៊ូរ៉ាយចា (Shurayjah) នៅភាគខាងជើងនៃទីក្រុង ឡាច ជាទីដែលកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ហ៊ូទី បានបាញ់កាំភ្លើងធំ និងការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមុខ។ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនេះបានបណ្តាលឱ្យទាហានរដ្ឋាភិបាលស្លាប់ ១២ នាក់ រួមទាំងមេបញ្ជាការដ្ឋានម្នាក់ និង ៨ នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមនឹងនេះដែរ អ្នកប្រយុទ្ធក្នុងក្រុមសកម្មប្រយុទ្ធហ៊ូទី ៩ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៥ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធ។ការប៉ះទង្គិចគ្នានៅក្នុងទីក្រុង ឡាច នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នាស្រដៀងគ្នារវាងភាគីសង្រ្គាមទាំងពីរនៅក្នុងខេត្ត ដាលៀ (Dhalea) ភាគខាងត្បូង និងតំបន់ជិតខាងនោះ ដោយបានគូសបញ្ជាក់ពីភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងជួរមុខជាច្រើននៅក្នុងប្រទេសយេម៉ែន៕

ភាពតានតឹង កើនឡើងរវាងប៉ូឡូញ និងអ៊ីស្រាអែល បន្ទាប់ពីមានការសម្លាប់បុគ្គលិកជំនួយ

2024/04/04 11:43:00 am        141
ជម្លោះមួយ បានផ្ទុះឡើងរវាងទីក្រុងវ៉ាសូវី និងរដ្ឋាភិបាលអ៊ីស្រាអែល បន្ទាប់ពីការស្លាប់របស់បុគ្គលិក ប៉ូឡូញម្នាក់នៃអង្គការជំនួយ World Central Kitchen ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅតំបន់ហ្កាហ្សាស្ទ្រីប។កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោកដូណាល់ ថាស់ (Donald Tusk) បានរិះគន់ប្រតិកម្មរបស់សមភាគីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះឧប្បត្តិហេតុ និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប៉ូឡូញ លោក Yacov Livne។លោកថាស់ បានសរសេរនៅលើបណ្តាញសង្គមXថា៖«លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ និងលោកឯកអគ្គរដ្ឋទូត Livne បានដឹងហើយថា ភាគច្រើននៃប្រជាជនប៉ូឡូញ បានបង្ហាញពីសាមគ្គីភាពជាមួយ អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស»។ «អ្នកកំពុងដាក់ការសាកល្បងចំពោះសាមគ្គីភាពនេះ។ ការវាយប្រហារដ៏សោកនាដកម្មលើអ្នកស្ម័គ្រចិត្ត និងប្រតិកម្មរបស់អ្នកធ្វើឲ្យមានការខឹងសម្បាដែលអាចយល់បាន។ពលរដ្ឋប៉ូឡូញ លោក Damian Sobol គឺជាបុគ្គលិកជំនួយម្នាក់ក្នុងចំណោមបុគ្គលិកជំនួយ ៧នាក់ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល។ លោកណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវ និងបានលើកឡើងអំពី«ករណីសោកនាដកម្មនៃការវាយប្រហារដោយអចេតនា»។ លោកថា រឿងបែបនេះ កើតឡើងក្នុងសង្គ្រាម។លោក Livne បានធ្វើឲ្យមានរលកនៃកំហឹង នៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីការស្លាប់របស់លោក Sobol ជាមួយនឹងការចោទប្រកាន់ប្រឆាំងនឹងជ្វីហ្វនិយម។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប៉ូឡូញ កំពុងសំដៅទៅលើការប្រកាសរបស់អ្នកនយោបាយប្រឆាំងលោក Krzysztof Bosak មកពីគណបក្សសម្ព័ន្ធស្តាំនិយមជ្រុលជ្រុលនៅលើបណ្តាញសង្គមX។លោក Bosak បានចង្អុលបង្ហាញថា ក្បួនរថយន្តដែលត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ត្រូវបានគេដាក់ឈ្មោះថា ជាជំនួយមនុស្សធម៌។ លោក Bosak បានសរសេរថា៖«វាហាក់ដូចជាគោលបំណងនៃការបញ្ជារបស់អ៊ីស្រាអែល គឺដើម្បីធ្វើការវាយប្រហារទៅលើអង្គការមនុស្សធម៌ និងបង្កើនភាពស្រេកឃ្លានក្នុងចំណោមប្រជាជនប៉ាឡេស្ទីន»។ «ទង្វើបែបនេះ មានឈ្មោះថា «ឧក្រិដ្ឋកម្មសង្គ្រាម»។

អឺរ៉ុបត្រៀមខ្លួនសម្រាប់ការគំរាមកំហែងពីសង្គ្រាម ខណៈដែលខ្លួនគាំទ្រអ៊ុយក្រែន

2024/04/04 11:38:16 am        115
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបកាលពីសប្តាហ៍មុនថា៖«សង្គ្រាម មិនមែនជាគោលគំនិតពីអតីតកាលទេ វាគឺជាការពិត»។លោកថាស់ បាននិយាយថា៖«អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺថាគ្រប់សេណារីយោ គឺអាចធ្វើទៅ បាន។ ខ្ញុំដឹងថា វាស្តាប់ទៅដូចជាការបំផ្លិចបំផ្លាញ ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែយើងត្រូវតែស៊ាំនឹងការពិតដែលថា យុគសម័យថ្មីមួយ បានចាប់ផ្តើមហើយ គឺយុគសម័យមុនសង្គ្រាម»។ការព្រមានរបស់លោកថាស់ ធ្វើឡើង បន្ទាប់ពីយោធាប៉ូឡូញថ្មីៗនេះ បានរកឃើញមីស៊ីលរបស់រុស្សីចូលទៅក្នុងដែនអាកាសប៉ូឡូញក្នុងរយៈពេល ៣៩វិនាទី កាលពីថ្ងៃទី ២៤ ខែមីនា។ ការរំលោភដែនអាកាសពីមុន បានកើតឡើង នៅក្នុងខែធ្នូ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Financial Times ប្រធានាធិបតីនៃប្រទេសឡាតវី និងអេស្តូនី លោក Edgars Rinkēvičs និងលោក Alar Karis បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ធ្វើបន្ថែមទៀត ដើម្បីរៀបចំសម្រាប់លទ្ធភាពប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធជាមួយរុស្ស៊ី។លោក Rinkēvičs និង លោក Karis បានជំរុញឲ្យបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតពិចារណាលើអ្វីៗគ្រប់យ៉ាង ចាប់ពីការកេណ្ឌទាហាន រហូតដល់ពន្ធការពារជាតិពិសេស និងការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធា។លោក Karis បានអះអាងថា សហរដ្ឋអាមេរិកមានចំនួន ៦៨ភាគរយនៃការចំណាយលើវិស័យការពារជាតិទាំងអស់ នៅក្នុងអង្គការណាតូ ជាមួយនឹង៨៦០ពាន់លានដុល្លារកាលពីឆ្នាំមុន បើធៀបនឹង៤០៤ពាន់លានដុល្លារសម្រាប់សមាជិកអឺរ៉ុប និងកាណាដា។

ក្រុមសង្គ្រោះ ប្រើយន្តហោះដឹកអ្នកដែលជាប់គាំងនៅតំបន់ភ្នំ បន្ទាប់ពីគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់

2024/04/04 10:46:52 am        139
ក្រុមអ្នកជួយសង្គ្រោះរបស់កោះតៃវ៉ាន់ បានបញ្ជូនឧទ្ធម្ភាគចក្រទៅនាំយកមនុស្ស ដែលជាប់ខ្លួននៅតំបន់ភ្នំ ហ័រលៀន (Hualien) នៅថ្ងៃព្រហស្បតិ៍ (០៤ មេសា) នេះ រយៈពេលមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័របានអង្រួនកោះនេះ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់។ ចំនួនអ្នករងរបួសបានកើនឡើងលើសពី ១.០០០ នាក់ ដោយបុគ្គលិកប្រហែល ៥០ នាក់ដែលកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារក្នុងឧទ្យានជាតិមួយ នៅតែបន្តបាត់ខ្លួននៅឡើយ។កម្មករបានចាប់ផ្តើមរុះរើអគារដែលរងគ្រោះដោយរញ្ជួយដីនៅតំបន់ ហ័រលៀន ខណៈដែលយានអេស្កាវ៉ាទ័រ ត្រូវបានគេមើលឃើញរុញកម្ទេចថ្មចេញពីអគារដែលរងការខូចខាត ហើយកម្មករត្រូវបានគេឃើញខួងនៅលើជញ្ជាំងផ្នែកខាងក្រៅនៃអគារដែលបានផ្អៀង។ការរញ្ជួយ ដែលជាគ្រោះធម្មជាតិខ្លាំងក្លាបំផុតក្នុងរយៈពេល ២៥ ឆ្នាំរបស់តៃវ៉ាន់នេះ បានវាយប្រហារក្នុងជម្រៅ ១៥,៥ គីឡូម៉ែត្រកាលពីព្រឹកព្រលឹមថ្ងៃពុធ (០៣ មេសា) ខណៈដែលមនុស្សម្នាកំពុងត្រៀមខ្លួនដើម្បីទៅធ្វើការ និងទៅរៀន ដោយផ្តោតលើតំបន់ជនបទភាគខាងកើត និងមិនសូវមានប្រជាជនរស់នៅនៃតំបន់ ហ័រលៀន។ក្រុមមន្ត្រីឧតុនិយមតៃវ៉ាន់ បានចាត់ចំណាត់ថ្នាក់ការរញ្ជួយដីកាលពីថ្ងៃពុធនៅតំបន់ ហ័រលៀន នេះថាជារញ្ជួយ «កម្រិតកំពូលលេខ ៦» ឬកម្រិតខ្លាំងបំផុតទីពីរនៅលើមាត្រដ្ឋានចាប់ពីកម្រិត ១ ដល់កម្រិត ៧ របស់ខ្លួន៕

UN៖ អំពើហិង្សាដោយក្រុមជនអន្ធពាល បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់មណ្ឌលថែទាំសុខភាពហៃទី

2024/04/04 10:42:31 am        92
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា មណ្ឌលថែទាំសុខភាពជាច្រើននៅក្នុងតំបន់រដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី នៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអំពើហិង្សាកំពុងបន្ត ដោយរឹតបន្តឹងបន្ថែមទៀតដល់ការទទួលបានការថែទាំផ្នែកសង្គ្រោះជីវិតសម្រាប់ប្រជាជនទាំងនៅក្នុង និងជុំវិញរដ្ឋធានីហៃទីមួយនេះ។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) រាយការណ៍ថា ក្រុមប្រដាប់អាវុធកាលពីសប្តាហ៍មុនបានប្លន់មណ្ឌលថែទាំសុខភាពចំនួនពីរ គឺមន្ទីរពេទ្យ ឌែលម៉ាស-១៨ (Delmas 18) និងមណ្ឌលសុខភាព សង់ម៉ាតុង (Saint Martin)។ ការិយាល័យ OCHA ក៏រាយការណ៍ពីការលួចកាលពីសប្តាហ៍មុននៅឱសថស្ថានចំនួន ១០ កន្លែងក្នុងរាជធានី ដែលធ្វើឱ្យកាន់តែពិបាកសម្រាប់ប្រជាជនក្នុងការទទួលបានថ្នាំដើម្បីសង្រ្គោះជីវិតរបស់ពួកគេ។ទោះបីជាមានការលំបាកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់អង្គការសហប្រជាជាតិនៅតែបន្ត។ ទីភ្នាក់ងារ OCHA បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោកកាលពីថ្ងៃអង្គារ បានចែកចាយអាហារក្តៅដល់មនុស្សជាង ២៧.០០០ នាក់នៅទីក្រុង ព័រអូប្រាំង។ យោងតាមតួលេខ OCHA បានបង្ហាញថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា មនុស្សជាង ៣៦២.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសហៃទី ហើយមនុស្ស ១៦០.០០០ នាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងតំបន់ទីប្រជុំជន ព័រអូប្រាំង៕

ក្រុមហាម៉ាស ប្រកាន់ខ្ជាប់នូវជំហរបទឈប់បាញ់របស់ខ្លួន ដែលចង់ឱ្យអ៊ីស្រាអែល ដកទ័ពចេញពីហ្កាហ្សា

2024/04/04 10:35:03 am        118
ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនរបស់លោកក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល កំពុងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌរបស់ខ្លួនសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមទាំងការដកទ័ពរបស់អ៊ីស្រាអែល និងការសម្រេចបាននូវកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសប្រកបដោយកិត្តិយស។ក្រុមមន្ត្រីអ៊ីស្រាអែល បានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប កាលពីដើមសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីនម្នាក់ដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនោះបាននិយាយថា មិនមានសញ្ញាណាមួយនៃការវិវត្តទៅមុខនោះទេ។ការដោះដូរដែលប្រមុខក្រុមហាម៉ាសសំដៅទៅលើនោះ អាចនឹងជាការដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល ប្ដូរនឹងចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានឃុំឃាំងដោយពួកសកម្មប្រយុទ្ធនៅហ្កាហ្សា ចាប់តាំងពីការវាយលុកដ៏ឃោរឃៅ ដែលដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។អ៊ីស្រាអែលនិយាយថា ខ្លួនចាប់អារម្មណ៍តែលើបទឈប់បាញ់បណ្ដោះអាសន្នដើម្បីដោះលែងចំណាប់ថ្នូរប៉ុណ្ណោះ តែក្រុមហាម៉ាសនិយាយថា ខ្លួននឹងអនុញ្ញាតតដោះលែងចំណាប់ថ្នូរជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ក្នុងចំណោមមនុស្ស ២៥៣ នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សានោះ មានមនុស្ស ១៣៤ នាក់នៅតែស្ថិតក្នុងការជាប់ឃុំឃាំង នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ៕

សាលារៀនជិត ៤.០០០ កន្លែងនៅហ្វីលីពីន ប្តូរទៅរៀនតាមអនឡាញ ដោយសារអាកាសធាតុក្ដៅខ្លាំង

2024/04/04 10:25:29 am        107
រដ្ឋាភិបាលហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធ (០៣ មេសា) ថា អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនចំនួន ៣.៩៥៤ កន្លែងនៅទូទាំងប្រទេសហ្វីលីពីន អនុវត្តវិធីសាស្រ្តរៀនតាមអនឡាញជាជម្រើសដើម្បីការពារសិស្សានុសិស្សពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់នេះ។នាយកដ្ឋានអប់រំរបស់ប្រទេសហ្វីលីពីន (DepEd) បាននិយាយថា សាលារៀនជាច្រើនបានជ្រើសរើសឈប់រៀនក្នុងថ្នាក់ដោយផ្ទាល់ ដូច្នេះសិស្សអាចសិក្សាពីលំនៅឋានរបស់ពួកគេជំនួសឱ្យការទៅសាលារៀន និងជៀសវាងការប៉ះពាល់នឹងអាកាសធាតុក្តៅ។នាយកដ្ឋានអប់រំបាននិយាយថា សាលារៀនទាំងនោះដែលមានអ្នកសិក្សាជាង ១,៣ លាននាក់នៅក្នុងតំបន់ចំនួន ១១ រួមទាំងតំបន់ មេត្រូ ម៉ានីឡា (Metro Manila) ផងដែរ។ ក្រសួងសុខាភិបាលក៏បានព្រមានសាធារណជនពីជំងឺដែលទាក់ទងនឹងកម្ដៅ ដែលកាន់តែរីករាលដាលជាមួយនឹងសីតុណ្ហភាពក្ដៅខ្លាំងស្ទើតែទូទាំងប្រទេស។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពសន្ទស្សន៍កម្ដៅឡើងខ្ពស់រហូតដល់ ៤៥ អង្សារសេ ត្រូវបានកត់ត្រានៅក្នុងខេត្តមួយចំនួនចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ហើយលក្ខខណ្ឌអាកាសធាតុបែបនេះនឹងនៅតែបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត៕

ហ្វាំងឡង់៖ ការធ្វើបាបក្នុងសាលា ជាហេតុផលជំរុញពីក្រោយការបាញ់ប្រហារដោយក្មេងជំទង់វ័យ ១២ ឆ្នាំ

2024/04/04 10:21:20 am        135
នគរបាលហ្វាំងឡង់ បានបញ្ជាក់កាលពីថ្ងៃពុធ (០៣ មេសា) ថា «ការសម្លុតធ្វើបាប» ដែលកើតឡើងទៅលើជនសង្ស័យក្នុងការបាញ់ប្រហារ គឺជាកត្តាជំរុញទឹកចិត្តមួយនៅពីក្រោយសោកនាដកម្មបាញ់ប្រហារនៅក្នុងសាលារៀន ដែលបានកើតឡើងកាលពីថ្ងៃអង្គារ (០២ មេសា) នៅទីក្រុង វ៉ានតា (Vantaa) ជាយក្រុងក្បែររដ្ឋធានី ហែលស៊ិនគី។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នគរបាលបាននិយាយថា ជនសង្ស័យដែលជាសិស្សថ្នាក់ទី៦ មានអាយុ ១២ ឆ្នាំ បានប្រាប់នគរបាលថា ខ្លួនធ្លាប់មានបទពិសោធន៍ត្រូវគេធ្វើបាបនៅក្នុងសាលា ហើយមូលហេតុនេះត្រូវបានផ្ទៀងផ្ទាត់នៅក្នុងការស៊ើបអង្កេត។ ជនសង្ស័យ ដែលជាសិស្សសាលា វៀតូឡា (Viertola) ក្នុងទីក្រុង វ៉ានតា បានបាញ់សម្លាប់ក្មេងប្រុសម្នាក់ និងបណ្តាលឲ្យក្មេងស្រី ២ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរដោយប្រើកាំភ្លើងខ្លីមួយដើម ហើយអ្នកទាំងបួននាក់នោះសុទ្ធតែជាមិត្តរួមថ្នាក់ដែលមានអាយុដូចគ្នា។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អាជ្ញាធរមន្ទីរសង្គមកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់។ នៅក្រោមច្បាប់ហ្វាំងឡង់ បុគ្គលដែលមានអាយុក្រោម ១៥ ឆ្នាំមិនត្រូវទទួលទោសព្រហ្មទណ្ឌទេ។ ជាលទ្ធផល ជនសង្ស័យមិនអាចឃុំខ្លួន ឬដាក់ពន្ធនាគារឡើយ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៌មាន។សាលា វៀតូឡា ដែលមានសិស្សប្រហែល ៨០០ នាក់នៅទូទាំងអគារបួនដាច់ដោយឡែកពីគ្នានេះ ខ្វះប៊ូតុងស្នើសុំជំនួយសង្គ្រោះបន្ទាន់នៅក្នុងអគារភាគច្រើនរបស់ខ្លួន រួមទាំងទីតាំងនៃការបាញ់ប្រហារផងដែរ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ សិស្សានុសិស្សត្រូវពឹងផ្អែកលើទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្វែងរកជំនួយក្នុងអំឡុងពេលកើតហេតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” មិត្តចិនបានបង្ហាញពីការគាំទ្រលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធ្វើទំនើបកម្មវិស័យយោធាកម្ពុជា
04/23/2026 10:04 AM
លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ
04/23/2026 09:04 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥
04/23/2026 09:04 AM
មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
04/23/2026 09:04 AM
ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន
04/23/2026 09:04 AM
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM
សហភាពអឺរ៉ុប បញ្ចេញប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ ក្រោយពីជម្លោះជាមួយហុងគ្រី
04/23/2026 08:04 AM
ប្រទេសនូវែលហ្សេឡង់ (New Zealand)និង អាជ្ញាធរជាតិអប្សរា ពិនិត្យវឌ្ឍនភាពរបស់គម្រោង AWR
04/23/2026 08:04 AM