បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីកាប់ប្លន់

2024/03/30 10:12:21 am        247
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ ។លោកវរសេនីយ៍់ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ដោយទទួលបានបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល  រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៧ និង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើប្រាស់កាំបិតកែច្នៃកាប់លើជនរងគ្រោះ ត្រូវចំដៃខាងឆ្វេង និងចំមុខខាងឆ្វេង និងយកដំបងគប់ត្រូវជនរងគ្រោះ  ប្លន់យកម៉ូតូ ម៉ាក ១គ្រឿង ហុងដា ស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១KC-១៨៨២) ។អំពើកាប់ប្លន់យកម៉ូតូនេះ កើតឡើង នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២ និង៥០ នាទី ។លោកវរសេនីយ៍់ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ១-ឈ្មោះ សុខ វែង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ម៉ា ពៅ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ផានិត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៧អា ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ ចំពោះជនសង្ស័យកំពុងត្រូវបានជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ៖ តារាវុទ្ធី

មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន

2024/03/29 02:34:09 pm        212
មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈប្រព័ន្ធសម្ពាធទាប កំពុងវិវឌ្ឍនៅលើសមុទ្រជប៉ុន និងនៅព្រំប្រទល់បែងចែកលាតសន្ធឹងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលកំពុងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងទៅកាន់ផ្នែកជាច្រើនរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ប្រទេសនេះ កំពុងរងឥទ្ធិពលដោយប្រព័ន្ធសម្ពាធទាប ដែលបក់ឆ្ពោះទៅកាន់ភាគឦសាន។ទីភ្នាក់ងារឧតុនិយម បានអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្នចំពោះព្យុះ និងរលកខ្ពស់ៗ។ ទីភ្នាក់ងារនេះក៏និយាយផងដែរថា បំណាក់ដី និងទឹកជំនន់ នៅតំបន់ទំនាបអាចនឹងកើតមានឡើង។ ទីភ្នាក់ងារបានព្យាករណ៍ថា រហូតមកដល់យប់ថ្ងៃសុក្រ ប្រព័ន្ធសម្ពាធទាបនឹងបក់ឆ្ពោះទៅផ្នែកភាគខាងជើងសមុទ្រជប៉ុន ។ ល្បឿនខ្យល់អតិបរមាប្រហែល ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករណ៍សម្រាប់តំបន់កោះ Hokkaido, Tohoku និងកោះ Kanto-Koshin ។ សន្ទុះខ្យល់មានល្បឿន ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងទុកនៅក្នុងតំបន់ទាំងនេះ។ក្រុមមន្ត្រីបាននិយាយថា ស្ថានភាពបរិយាកាសទំនងជាប្រែប្រួលនៅថ្ងៃសុក្រនេះ ជាពិសេសនៅលើផ្នែកនៃសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ ពួកគេបង្ហាញថា វាអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ ទឹកភ្លៀងមានកម្រិតរហូតដល់ ១០០ មីលីម៉ែត្រ ត្រូវបានគេរំពឹងថានឹងមាននៅកោះTokai ៨០មីលីម៉ែត្រនៅកោះ Hokkaido និងកោះKanto-Koshin និង៦០ មីលីម៉ែត្រនៅកោះ Okinawa ។ មន្ត្រីអាកាសធាតុ និយាយថា ខ្សាច់ពណ៌លឿងពីវាលខ្សាច់របស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបក់ចូលទៅក្នុងតំបន់ធំៗពីភាគខាងជើង ទៅភាគខាងលិចប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។

ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស

2024/03/29 02:30:49 pm        91
ជនជាតិជប៉ុន មួយចំនួនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ ស៊ីនជូគូ (Shinjuku) ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបង្កើនថវិកាការពារជាតិរបស់ខ្លួន។ សភាជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ដែលចាប់ផ្តើមនៅក្នុងខែមេសា សរុបចំនួន ១១២,៥៧ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៧៤៣,៨៥ ពាន់លានដុល្លារអាមេរិក។ទន្ទឹមនឹងនេះ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធថ្មី បានកើនឡើង ១៦,៦ ភាគរយបើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៧,៩២ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៥២,៣៣ ពាន់លានដុល្លារអាមេរិក។ ដោយស្រែកពាក្យស្លោកថា «ការពង្រីកយោធាគឺកំពុងឆ្ពោះទៅរកសង្រ្គាម» និង «គ្មានការពង្រីកយោធា» ក្រុមអ្នកតវ៉ាក្នុងតំបន់បានសម្តែងការព្រួយបារម្ភរបស់ពួកគេប្រឆាំងនឹងវិធានការររបស់រដ្ឋាភិបាល។សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស កូមេតូ (Komeito) ថ្មីៗនេះបានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយដែលបង្កើតឡើងដោយជប៉ុន អង់គ្លេស និងអ៊ីតាលី ទៅកាន់ប្រទេសទីបី។ ក្រុមអ្នកតវ៉ាបាននិយាយថា នេះគឺជាការបន្ធូរបន្ថយបន្ថែមទៀតនៃការគ្រប់គ្រងការនាំចេញអាវុធរបស់ប្រទេសជប៉ុន និងជំហានមួយទៀតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស៕

UNHCR និងដៃគូ ស្វះស្វែងរកមូលនិធិថ្មីដើម្បីជួយជនភៀសខ្លួនស៊ូដង់ខាងត្បូង ជាងពីរលាននាក់

2024/03/29 02:23:57 pm        109
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងបណ្ដាដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានអំពាវនាវថវិកាចំនួន ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការជនភៀសខ្លួនស៊ូដង់ខាងត្បូងចំនួន ២,៣ លាននាក់នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងដៃគូចំនួន ១២៣ របស់ខ្លួន បានអំពាវនាវឱ្យមានការគាំទ្រជាថ្មីសម្រាប់ជនភៀសខ្លួនស៊ូដង់ខាងត្បូង ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC), អេត្យូពី, កេនយ៉ា, ស៊ូដង់ និងអ៊ូហ្គង់ដា ជាមួយនឹងការអំពាវនាវផ្តល់មូលនិធិថ្មី។ទីភ្នាក់ងារជនភៀស UNHCR បាននិយាយថាចំនួនស្រដៀងគ្នានៃប្រជាជនដែលរស់នៅក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសចំនួនប្រាំនេះ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម និងការគាំទ្រដែលផ្តល់តាមរយៈផែនការឆ្លើយតបជនភៀសខ្លួនក្នុងតំបន់។យោងតាម UNHCR បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅស៊ូដង់ខាងត្បូងជាង ១០ ឆ្នាំមុនមក តម្រូវការមនុស្សធម៌កើនឡើង ដែលគួបផ្សំដោយកង្វះស្បៀងអាហារធ្ងន់ធ្ងរ អសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យជនភៀសខ្លួនស៊ូដង់ខាងត្បូង បន្តនិរទេសខ្លួន និងជំរុញឱ្យមានការផ្លាស់ប្តូរទីលំនៅថ្មី៕

ប្រភព៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស៊ីរី បានសម្លាប់មនុស្សប្រហែលជិត ៤០ នាក់

2024/03/29 02:18:06 pm        160
ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង អាឡិបប៉ូ (Aleppo) ភាគខាងជើងនៃប្រទេសស៊ីរី នៅព្រឹកថ្ងៃសុក្រ (២៩ មីនា) នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ រួមទាំងសមាជិក ៥ នាក់នៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា។ក្រសួងការពារជាតិស៊ីរី បាននិយាយនៅមុននោះបន្តិចថា ជនស៊ីវិល និងបុគ្គលិកយោធាមួយចំនួនត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារប្រឆាំងនឹងទីក្រុងអាឡិបប៉ូ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងទីជនបទនៃទីក្រុងអាឡិបប៉ូ នៅម៉ោងប្រហែល ១:៤៥ នាទីព្រឹក(ម៉ោងក្នុងស្រុក)។ការវាយប្រហារតាមអាកាសនេះ បានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារដោយយានដ្រូន ដែលធ្វើឡើងពីទីក្រុង អ៊ីដលីប (Idlib) និងតំបន់ជនបទភាគខាងលិចទីក្រុង អាឡិបប៉ូ ដែលក្រសួងបានពិពណ៌នាថា ត្រូវបានធ្វើឡើងដោយ «អង្គការភេរវករ» សំដៅទៅលើជនស៊ីវិលនៅក្នុងទីក្រុង អាឡិបប៉ូ និងតំបន់ជុំវិញនោះ។ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានលើកឡើងពីចំនួនអ្នកស្លាប់ជាក់លាក់ ឬបញ្ជាក់ឱ្យច្បាស់ថាតើអ្នកស្លាប់ និងរបួសនោះ បណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឬការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនោះទេ៕

ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន

2024/03/29 12:14:37 pm        101
បងប្រុសរបស់ជនអន្តោប្រវេសន៍អាមេរិកកណ្ដាលម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ស្ពាន ក្នុងទីក្រុងបាល់ទីម័រ (Baltimore) បានស្នើសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៨មីនា ឲ្យបន្តស្វែងរកសាកសព ក្រោយក្រុមអាជ្ញាធរ និយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការសង្រ្គោះ ព្រោះតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេកនៅក្នុងសមុទ្រ។ លោក ម៉ាទីន សូហ្សូ (Martin Suazo) ជាបងប្រុសរបស់បុរសជនជាតិហុងឌុយរ៉ាស់ លោកម៉េន័រសូហ្ស៊ូ (Maynor Suazo) ដែលបានធ្លាក់ចូលក្នុងទឹកត្រជាក់ស្ទើរកកនៅទន្លេ ផាតាបស្កូ( Patapsco) នៅពេលនាវាដឹកទូកុងតឺន័រ បានបុកសរសរបង្គោលទ្រស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key Bridge) បានអំពាវនាវឲ្យក្រុមអាជ្ញាធរអាមេរិក កុំបញ្ឈប់ការស្វែងរក។ លោក ម៉ាទីន បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា យើងនៅតែរង់ចាំទាំងភាពជឿជាក់ និងសង្ឃឹមថា ពួកគេនឹងរកឃើញសាកសពប្អូនប្រុសរបស់លោក។ លោកម៉េន័រ វ័យ៣៩ឆ្នាំ មកពីទីក្រុង អាហ្សាកូលផា(Azacualpa) ក្នុងប្រទេសហុងឌុយរ៉ាស់ ភាគខាងលិច និងបានរស់នៅក្នុងសហរដ្ឋអាមេរិក រយៈពេល១៨ឆ្នាំ ហើយ ។ ក្រុមអ្នកមុជទឹកកាលពីថ្ងៃទី២៧ខែមីនា សប្ដាហ៍នេះដែរ បានស្រង់សាកសព២នាក់ ក្នុងចំណោមកម្មករ បាត់ខ្លួន៦នាក់។កម្មករ៤នាក់ ដែលជាផ្នែកមួយនៃក្រុមការងារជួសជុលផ្លូវលើស្ពាននោះនៅតែបាត់ខ្លួននៅឡើយ និងត្រូវបាន សន្មតថាបានស្លាប់ហើយ៕

ក្រុមបាតុករ រំខានដល់ការរៃអង្គាសប្រាក់របស់លោកBiden លោកObama និងលោក Clinton

2024/03/29 12:03:11 pm        82
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអ្នកកាន់តំណែងមុនមកពីគណបក្សប្រជាធិបតេយ្យ លោក Barack Obama រួមទាំងដោយអតីតប្រធានាធិបតី លោក Bill Clinton និងក្រុមរៃអង្គាសល្បីៗបានមកចូលរួមក្នុងព្រិត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នករៀបចំបាននិយាយថា រៃអង្គាសប្រាក់បានជាង ២៥លានដុល្លារសម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញនៅសហរដ្ឋអាមេរិក របស់លោក Biden ។ លោក Biden បានមកដល់ជាមួយលោក Obama តាមយន្តហោះ Air Force One កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយលោក Clinton បានចូលរួមក្នុងការពិភាក្សាមួយ ដែលសម្របសម្រួលដោយពិធីករលោក Stephen Colbert ក្នុងកម្មវិធី «The Late Show» នៅសាលតន្ត្រី Radio City នៅចំពោះមុខភ្ញៀវរាប់ពាន់នាក់។ ប៉ុន្តែកម្មវិធីរៃអង្គាសប្រាក់ ត្រូវបានរំខានជាបន្តបន្ទាប់ដោយការតវ៉ានៅក្នុងសាលដ៏ធំ ខណៈអ្នកចូលរួមបានក្រោកឡើងដើម្បីស្រែកនៅក្នុងកិច្ចពិភាក្សានោះ ដោយសំដៅលើការគាំទ្ររបស់លោក Biden ចំពោះអ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ៣០.០០០នាក់ នៅតំបន់ហ្កាហ្សា។ លោក អូបាម៉ា បាននិយាយថា លោក Biden មាន «ភាពច្បាស់លាស់ខាងសីលធម៌» លើបញ្ហាប្រទេសអ៊ីស្រាអែល ហើយមានឆន្ទៈស្តាប់គ្រប់ភាគី នៅក្នុងការជជែកដេញដោលនេះ និងស្វែងរកមូលដ្ឋានរួម។ នៅពេលដែលបាតុករម្នាក់នៅខាងក្នុងសាលមហោស្រព បានរំខានលោកអូបាម៉ា អតីតប្រធានាធិបតីរូបនេះ បាននិយាយតបវិញភ្លាមៗថា «អ្នកមិនអាចគ្រាន់តែនិយាយ និងមិនស្តាប់នោះទេ នោះហើយជាអ្វីដែលភាគីម្ខាងទៀតធ្វើ»។លោក អូបាម៉ា បាននិយាយថា យុទ្ធនាការបោះឆ្នោតថ្មីរបស់លោក Biden មិនមែនគ្រាន់តែជាករណីប្រឆាំងលោក Trump ប៉ុណ្ណោះទេ ប៉ុន្តែជាករណីវិជ្ជមានសម្រាប់លោក Biden ដែលបានពង្រីកការថែទាំសុខភាព។ លោក Clinton បាននិយាយថា តួលេខសេដ្ឋកិច្ចរបស់លោក Biden បានវ៉ាដាច់រដ្ឋបាលរបស់លោក Trump យ៉ាងខ្លាំង។ លោក Clinton ជឿជាក់លើការរក្សាបានតួលេខនេះ ហើយលោកBiden ធ្វើល្អសម្រាប់អាមេរិក ហើយសមនឹងទទួលបានអាណត្តិមួយទៀត។សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍របស់លោក Biden កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវការភ្ញាក់ផ្អើល ដល់កិច្ចខិតខំប្រឹងប្រែងបោះឆ្នោតថ្មីរបស់លោក មានតម្លៃចន្លោះពី ២៥០ ដុល្លារទៅ ៥០០.០០០ ដុល្លារ នេះបើយោងតាមសមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ដែលដឹងអំពីផែនការនេះ។មនុស្សជាង ៥ពាន់ ត្រូវបានគេរំពឹងថាចូលរួមព្រឹត្តិការណ៍នេះ ដែលពុំមានការចាក់ផ្សាយតាមទូរទស្សន៍នោះទេ ប៉ុន្តែយុទ្ធនាការនេះមានផែនការបង្ហោះឃ្លីប នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ៊ុយក្រែន៖ ការបាញ់មីស៊ីលប្រឆាំងនឹងកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ទទួលបានជោគជ័យលើសពីការគិតទៅទៀត

2024/03/29 11:56:15 am        219
អ៊ុយក្រែន បានអះអាងថា ការវាយប្រហារនៅចុងសប្តាហ៍របស់ខ្លួនលើកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីទទួលបានជោគជ័យជាងអ្វីដែលខ្លួនបានបង្ហាញពីមុន ជាមួយនឹងការខូចខាតដល់នាវាពីរគ្រឿងបន្ថែម ទៀត។កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារលើនាវាដែលកំពុងចត ពីរគ្រឿងរបស់រុស្ស៊ីគឺ Yamal និង Azov នៅក្នុងតំបន់គ្រីម៉េដែលកាន់កាប់ដោយរុស្ស៊ី ក្នុងការវាយប្រហារមួយ កាលពីថ្ងៃសៅរ៍។ប៉ុន្តែនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ កងទ័ពជើងទឹក បាននិយាយថា ខ្លួនក៏បានធ្វើឲ្យខូចខាតដល់នាវាពីរគ្រឿងផ្សេងទៀតគឺ «នាវាចារកម្ម Ivan Khurs និងនាវាចូលចតដ៏ធំ គឺ Konstantin Olshansky»។ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា មីស៊ីលប្រឆាំងនាវា Neptune ដែលផលិតក្នុងស្រុក ត្រូវបានប្រើ ដើម្បីវាយប្រហារលើនាវា Konstantin Olshansky។នាវានេះ ត្រូវបានរឹបអូសពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ នៅពេលដែលប្រទេសរុស្ស៊ី បានបញ្ចូលឧបទ្វីបគ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ដូចដែលលោក Jake Epstein មកពីសារព័ត៌មាន Business Insider បានរាយការណ៍ពីមុននោះ។សារព័ត៌មាន The Moscow Times បានរាយការណ៍ថា អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានពណ៌នានាវានេះថា «មិនអាចដំណើរការ» បន្ទាប់ពីការវាយប្រហារ កាលពីចុងសប្តាហ៍។សារព័ត៌មាន Business Insider មិនអាចបញ្ជាក់ដោយឯករាជ្យពីការវាយប្រហារនោះទេ ហើយខ្លួនក៏មិនច្បាស់ថា នាវាទាំងនោះ ស្ថិតនៅក្នុងរដ្ឋអ្វីដែរ។

រុស្ស៊ី៖ ភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងពួកភេរវករដែលវាយប្រហារទីក្រុងមូស្គូ ជាមួយអ៊ុយក្រែន

2024/03/29 10:28:19 am        186
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថាខ្លួនបានរកឃើញភស្តុតាងដែលចងភ្ជាប់ក្រុមភេរវករក្នុងការវាយប្រហាររបស់សាលប្រគុំតន្រ្តី ក្រូកាស (Crocus) នៅជាយក្រុងមូស្គូ ដែលសម្លាប់មនុស្សលើសពី ១៤០ នាក់ ជាមួយ «ក្រុមអ្នកជាតិនិយមអ៊ុយក្រែន» ខណៈអាមេរិក ហៅការអះអាងនេះថាជារឿងផ្ដេសផ្ដាស។គណៈកម្មាធិការបាននិយាយនៅលើបណ្ដាញផ្ញើសារតេលេក្រាម ថា «បន្ទាប់ពីធ្វើការស៊ើបអង្កេតលើក្រុមភេរវករដែលត្រូវបានឃុំខ្លួន សិក្សាឧបករណ៍បច្ចេកទេសដែលរឹបអូសពីពួកគេ និងការវិភាគព័ត៌មានអំពីប្រតិបត្តិការហិរញ្ញវត្ថុ មានភស្តុតាងបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន»។គណៈកម្មាធិការនេះបាននិយាយថា ខ្លួនបានបញ្ជាក់ពីទិន្នន័យដែលបង្ហាញថា ភេរវករបានទទួល «ចំនួនទឹកប្រាក់ដ៏ច្រើន និងរូបិយប័ណ្ណគ្រីបតូពីអ៊ុយក្រែន ដែលត្រូវបានប្រើក្នុងការរៀបចំឧក្រិដ្ឋកម្ម»។គណៈកម្មាធិការនេះក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងគម្រោងហិរញ្ញប្បទានភេរវករ ត្រូវបានគេកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ក្រុមមន្រ្តីរុស្ស៊ី ហាក់ពូកែវោហាសាស្រ្តក្នុងការឃោសនាផ្ដេសផ្ដាសជាខ្លាំងជុំវិញបញ្ហានេះ៕

កម្លាំងនគរបាលក្រុងបូកគោ ឃាត់ខ្លួនក្រុមស្ទាវបង្ហោះម៉ូតូ៨នាក់ ​អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ

2024/03/29 10:07:39 am        110
កំពត៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបូកគោ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាន​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវចំនួន៨នាក់ ប​ន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​ម៉ូតូ​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ​ជាតិ​លេខ៣​ ស្ថិតក្នុងសង្កាត់បឹងទូក បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងភ្ញៀវទេសចរកំពុងធ្វើដំណើរ។ មន្ត្រីនគរបាលក្រុងបូកគោបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ​មីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមក្មេងបង្ហោះម៉ូតូក្នុងភូមិរលួស សង្កាត់​បឹងទូកបង្កការភ័យខ្លាចដល់អ្នកដំណើរទៅមក។ ភ្លាមៗ សមត្ថកិច្ចក៏ចេញ​ដេញ​តាម​រហូត​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវ​ទាំងនោះបាន៨នាក់ រួចនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទ។ ប្រភព​ដដែលបានបញ្ជាក់ថា ក្រុមយុវវ័យទាំងនោះមានអាយុចាប់ពី១៣ឆ្នាំដល់១៨ឆ្នាំ ដោយ​៧​នាក់​មក​ពី​ខេត្តព្រះសីហនុ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។ ផ្អែកតាម​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ស្នង​ការខេត្តកំពត ក្រោយពីសាកសួររួច មន្ត្រីនៃអធិការដ្ឋាន​ក្រុង​បូកគោ​បាន​អប់រំ​ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់បង្កអុកឡុកតាមទីសាធារណៈបន្តទៀត។ សមត្ថកិច្ចបានបន្តថា ក្នុង​ចំណោមនោះ ៣នាក់មក​ពី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អាណាព្យាបាល​ធានា​យក​ទៅ​លំនៅស្ថា​នវិញ។ ចំណែក៥នាក់ទៀត​គឺ​បន្តឃាត់ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​ក្រុងបូកគោ ២យប់​ទើប​អនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM