ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

អាមេរិក សន្យាផ្តល់ថវិកាបន្ថែមដល់កម្លាំងសន្តិសុខហៃទី ខណៈស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន

2024/03/12 12:06:02 pm        136
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាសហរដ្ឋអាមេរិក នឹងផ្តល់វិភាគទានបន្ថែមចំនួន ១០០ លានដុល្លារដល់កងកម្លាំងសន្តិសុខពហុជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលមានបំណងជួយនគរបាលហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល និងជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ ស្របពេលដែលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺនខ្លាំង។ការប្តេជ្ញាចិត្តនេះនាំមកនូវការរួមចំណែករបស់សហរដ្ឋអាមេរិក ដែលបានស្នើឡើងដល់ចំនួន ៣០០ លានដុល្លារ ប៉ុន្តែជាគេមិនច្បាស់ថាត្រូវការរយៈពេលប៉ុន្មានដើម្បីឱ្យមូលនិធិនេះត្រូវបានអនុម័តដោយសមាជិកសភា និងត្រូវផ្ទេរ។អ្នកនាំពាក្យរបស់ស្ថាប័នពិភពលោកមួយនេះបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ ចំនួនតិចជាង ១១ លានដុល្លារត្រូវបានបញ្ចូលទៅក្នុងមូលនិធិបរធនបាល របស់អង្គការសហប្រជាជាតិ ដោយមិនមានការបន្ថែមថ្មីចាប់តាំងពីថ្ងៃទី០៣ ខែមីនា នៅពេលដែលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដោយសារតែអំពើហិង្សាកាន់តែអាក្រក់ឡើងពីក្រុមជនអន្ធពាល ដែលកំពុងស្វះស្វែងផ្តួលរំលំរដ្ឋាភិបាល។អង្គការសហប្រជាជាតិ ជឿថា ក្រុមជនអន្ធពាលជនជាតិហៃទីបានប្រមូលឃ្លាំងអាវុធដ៏ធំដែលភាគច្រើនជួញដូរពីសហរដ្ឋអាមេរិក។ អង្គការនេះប៉ាន់ប្រមាណថាមនុស្សជាង ៣៦២.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុង ដែលពាក់កណ្តាលជាកុមារ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរួមនៅក្នុងប្រទេសហៃទី ជាមួយនឹងរបាយការណ៍រីករាលដាលនៃការចាប់រំលោភ ការធ្វើទារុណកម្ម និងការចាប់ជំរិតប្រាក់លោះខ្លួន ចាប់តាំងពីឆ្នាំ២០២១ មក៕

កងទ័ពនីហ្សេរីយ៉ា តាមស្វែងរកក្រុមចាប់ជំរិតប្រដាប់អាវុធ

2024/03/12 11:53:02 am        89
ទាហានប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទ បានតាមស្វែងរកក្រុមចាប់ជំរិតប្រដាប់អាវុធ ដែលបានចាប់សិស្សសាលាជិត ៣០០ នាក់ នៅក្នុងរដ្ឋ Kaduna កាលពីសប្តាហ៍មុន។ យោងតាមប្រភពសន្តិសុខ បាននិយាយថា កងពល One Division មានមូលដ្ឋាននៅរដ្ឋ Kaduna របស់កងទ័ព កំពុងដឹកនាំប្រតិបត្តិការ នេះ។ប្រភពព័ត៌មាន បាននិយាយថា ទាហានត្រូវបានគាំទ្រដោយនគរបាលក្នុងតំបន់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកងកម្លាំងទ័ពអាកាស ព្រមទាំងអង្គភាពសេវាស៊ើបអង្កេតរបស់រដ្ឋ Kaduna ។ ឪពុកម្តាយរបស់សិស្ស និយាយថា ពួកគេកំពុងរង់ចាំចម្លើយពីអាជ្ញាធរតំបន់ បន្ទាប់ពីការចាប់ពង្រត់កូនៗរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុង Kuriga ។ ការចាប់ពង្រត់ទ្រង់ទ្រាយធំបែបនេះ ត្រូវបានធ្វើឡើងជាលើកដំបូងដោយក្រុមជីហាដ Boko Haram កាលពីមួយទសវត្សរ៍កន្លងទៅនេះ។ ប៉ុន្តែយុទ្ធសាស្ត្រនេះ ត្រូវបានក្រុមជនប្រដាប់អាវុធប្រើប្រាស់ដើម្បីទាមទារប្រាក់លោះ។គ្រួសារ និងសហគមន៍ បានមើលឃើញថា ពួកគេត្រូវបង្ខំចិត្តប្រមូលធនធាន ហើយលក់ទ្រព្យសម្បត្តិ ដូចជាសត្វគោក្របី និងដីធ្លី ដើម្បីឲ្យកូនៗរបស់ពួកគេត្រូវបានដោះលែងមកវិញ។ អ្នកវិភាគសន្តិសុខ បាននិយាយថា ប្រធានាធិបតី លោក Bola Tinubu មិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់អំពីវិធីដែលលោកមានបំណងធ្វើឱ្យប្រទេសនីហ្សេរីយ៉ា មានសុវត្ថិភាពជាងមុននៅឡើយ។ លោកបានចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំមុន ដោយសន្យាថា នឹងដោះស្រាយបញ្ហាអសន្តិសុខដែលកំពុងរាលដាលនេះ។

អ្នកជំនាញសិទ្ធិមនុស្សរបស់ UN និយាយថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក Navalny

2024/03/12 11:43:37 am        170
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការស្លាប់របស់អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) គឺជាការទទួលខុសត្រូវរបស់ទីក្រុងមូស្គូ ខណៈដែលលោកអាចត្រូវបានគេសម្លាប់នៅក្នុងពន្ធនាគារ ឬក៏ស្លាប់ដោយសារលក្ខខណ្ឌឃុំឃាំង ដែលស្មើនឹងការធ្វើទារុណកម្ម។អាជ្ញាធររុស្ស៊ីបាននិយាយថា លោក ណាវ៉ាលនី ដែលជាអ្នករិះគន់ដ៏លេចធ្លោបំផុតលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅក្នុងពន្ធនាគារនៅតំបន់អាក់ទិក ដោយសាររោគាពាធ ប៉ុន្តែភរិយារបស់លោក ណាវ៉ាលនី លោកស្រី យ៉ូលៀ ណាវ៉ាលណាយ៉ា (Yulia Navalnaya) បានចោទប្រកាន់លោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ខណៈវិមានក្រឹមឡាំងបានបដិសេធ។អ្នកជំនាញរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារីយ៉ាណា ខាតហ្សារ៉ូវ៉ា (Mariana Katzarova) ដែលត្រូវបានតែងតាំងកាលពីឆ្នាំមុនហើយមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរុស្ស៊ី បានប្រាប់សារព័ត៌មានរ៉យទ័រ នៅក្រៅព្រឹត្តិការណ៍ស្តីពីអ្នកទោសនយោបាយរុស្ស៊ី នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ថាអ្នកជាប់ឃុំឃាំងផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី អាចទទួលរងនូវជោគវាសនាដូចគ្នានឹងលោក ណាវ៉ាលនី។ក្រុមសង្គមស៊ីវិលនិយាយថា អ្នកទោសនយោបាយប្រហែលពី ៦០០ ទៅ ១.០០០ នាក់កំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ពីបទប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឬបដិសេធមិនចូលរួមធ្វើសង្គ្រាម ប៉ុន្តែទីក្រុងមូស្គូ បដិសេធការរិះគន់នេះ៕

គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មពីរដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១២ នាក់នៅប្រទេសចិន

2024/03/12 10:57:38 am        272
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារ (១២ មីនា) នេះថា គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មពីរករណីដាច់ដោយឡែកពីគ្នាបានសម្លាប់មនុស្ស ១២ នាក់នៅប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយនោះជាឧបទ្ទវហេតុចុងក្រោយបំផុតដែលញាំញីដល់ឧស្សាហកម្មប្រភេទនេះ បន្ទាប់ពីរដ្ឋាភិបាលថ្មីៗនេះបានកែសម្រួលច្បាប់សុវត្ថិភាពការជីកយករ៉ែ។ទូរទស្សន៍ CCTV បាននិយាយថា លេណដ្ឋានធ្យូងថ្មក្រោមដីមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយនៅក្នុងតំបន់ ចុងយ៉ាង (Zhongyang) ខេត្តសានស៊ី (Shanxi) បានដួលរលំនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនពីរនាក់។ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅក្នុងខេត្ត សានស៊ី នេះកើតឡើងបន្ទាប់ពីនិយតករសុវត្ថិភាពការជីកយករ៉ែរបស់ខ្លួនបានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុន ដោយប្រាប់ក្រុមហ៊ុនអណ្តូងរ៉ែឱ្យទប់ស្កាត់ការផលិតលើសកំណត់ដើម្បីការពារគ្រោះថ្នាក់។ដោយឡែកមនុស្ស ៧ នាក់ក៏ត្រូវបានរកឃើញថាស្លាប់ និងពីរនាក់បាត់ខ្លួនបន្ទាប់ពីការផ្ទុះឧស្ម័ននៅឯអណ្តូងរ៉ែធ្យូងថ្ម ហួយហឺ អ៊ីននើជី (Huaihe Energy) ក្នុងខេត្ត អានហួយ (Anhui) ភាគខាងកើតរបស់ប្រទេសចិន នេះបើតាមទូរទស្សន៍ CCTV បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទ។គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មដែលបណញដាលឱ្យមានមនុស្សស្លាប់មិនមែនជារឿងកម្រក្នុងប្រទេសចិនទេ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានជួបឧបទ្ទវហេតុអណ្តូងរ៉ែធ្យូងថ្មយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យរដ្ឋបាលសុវត្ថិភាពអណ្តូងរ៉ែរបស់ប្រទេសនេះ កែប្រែច្បាប់ដែលមានស្រាប់របស់ខ្លួនដោយសារមាន «បញ្ហាលេចធ្លោ» ជាច្រើន៕

មេដឹកនាំក្រុមជនអន្ធពាលនៅហៃទី គំរាមថា សណ្ឋាគារជាច្រើនកំពុងលាក់អ្នកនយោបាយ

2024/03/12 10:54:03 am        146
មេដឹកនាំក្រុមជនអន្ធពាលនៅប្រទេសហៃទី លោក Jimmy Cherizier បានរារាំងម្ចាស់សណ្ឋាគារ កាលពីថ្ងៃចន្ទ មិនឲ្យលួចលាក់អ្នកនយោបាយ ខណៈលោកនិយាយថា ក្រុមជនអន្ធពាលកំពុងធ្វើ បដិវត្តន៍បង្ហូរឈាម ដែលព្យាយាមផ្តួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry និងជ្រើសរើសរដ្ឋាភិបាលថ្មី។ មេដឹកនាំនៃសម្ព័ន្ធភាពក្រុមប្រដាប់អាវុធ បាននិយាយ ខណៈមន្ត្រីសហរដ្ឋអាមេរិក រដ្ឋសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងសមាជិកគណបក្សនយោបាយ វិស័យឯកជន សង្គមស៊ីវិល និងក្រុមសាសនា នៅប្រទេសហៃទី ចូលរួមនៅក្នុងកិច្ចពិភាក្សានៅក្នុងប្រទេសចាម៉ៃការ ក្នុងគោលបំណងបង្កើតក្រុមប្រឹក្សាអន្តរកាល ដែលនឹងត្រួសត្រាយផ្លូវទៅរកការបោះឆ្នោតលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦មក។រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១០០លានដុល្លារបន្ថែមទៀត ដល់កងកម្លាំងសន្តិសុខពហុសាសន៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងជួយនគរបាលប្រទេសហៃទីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល និងផ្តល់ជំនួយមនុស្សធម៌ចំនួន ៣៣ លានដុល្លារ។ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងរដ្ឋគ្រាអាសន្នកាលពីថ្ងៃទី ៣ ខែមីនា ខណៈការប៉ះទង្គិចគ្នាជាច្រើនលើក បានធ្វើឱ្យខូចទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង បន្ទាប់ពីលោក Cherizier បាននិយាយថា ពួកគេនឹងរួបរួមគ្នា និងផ្ដួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry ដែលមិនបានជាប់ឆ្នោត របស់ប្រទេសហៃទី។លោក Henry ជាអ្នកដែលបានឡើងកាន់តំណែង បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី ចុងក្រោយរបស់ប្រទេសហៃទី ឆ្នាំ ២០២១ ប៉ុន្តែបច្ចុប្បន្នបានជាប់គាំងនៅក្រៅប្រទេស កំពុងពិភាក្សាតាមបណ្តាញអ៊ីនធឺណិត ជាមួយរដ្ឋសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប(CARICOM)។

ឥណ្ឌូនេស៊ីមើលឃើញគ្រោះទឹកជំនន់និងបំណាក់ដីដ៏ធ្ងន់ធ្ងរ ក្រោយភ្លៀងធ្លាក់ឥតឈប់៦ម៉ោង ឆក់យកជីវិតមនុស្ស២៦នាក់

2024/03/12 10:48:18 am        155
យោងតាមសារព័ត៌មាន BNPB និងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់ និង បំណាក់ដី ក្នុងតំបន់មួយចំនួននៅខេត្តស៊ូម៉ាត្រាខាងលិច ចាប់តាំងពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៤មក ។ រហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនឡើងដល់២៦នាក់ និង១១នាក់កំពុងបាត់ខ្លួន លំនៅឋានជាច្រើនរងការបំផ្លិចបំផ្លាញ ដោយបង្ខំឲ្យប្រជាពលរដ្ឋជាង៨ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន។ ទឹកជំនន់បានជន់លិចផ្លូវនានានៅទីក្រុងផាដាង (Padang City)របស់ខេត្តស៊ូម៉ាត្រាខាងលិច ប៉ះពាល់ដល់ផ្ទះសម្បែងប្រមាណ១ម៉ឺនខ្នង និងពលរដ្ឋចំនួន៣.៧៣៤នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ក្រុមអាជ្ញាធរបានរាយការណ៍ពីទឹកជំនន់នៅក្នុងតំបន់ចំនួន៣១ទីតាំង ក្នុងស្រុកចំនួន៨ ក្នុងទីក្រុងនេះ ចន្លោះថ្ងៃទី៧និង៩មីនា។ មានសេចក្ដីរាយការណ៍ថាមានបំណាក់ដីចំនួន៦ទីតាំង ។ ទិន្នន័យបង្ហាញថា មានកម្រិតភ្លៀងធ្លាក់ជិត៣០០មីលីម៉ែត្រ ក្នុងពេល៦ម៉ោងកាលពីថ្ងៃទី៧មីនាឆ្នាំ២០២៤។ សហគមន៍នានានៅក្នុងតំបន់ ផេស៊ីស៊ សេឡាតាន រីជិនស៊ី (Pesisir Selatan Regency) ក៏ត្រូវបានរងការប៉ះពាល់ធ្ងន់ធ្ងរដែរ។ កាលពីថ្ងៃទី១០មីនា សារព័ត៌មាន BNPB បានរាយការណ៍ថា ទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋចំនួន២៥.៧៩៤គ្រួសារ និងមនុស្ស៧៦.១៧៨នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។មនុស្ស១៦នាក់ បានស្លាប់ក្នុងតំបន់នេះ។ ក្រុមអ្នកស្វែងរក និងជួយសង្រ្គោះតាមស្វែងរកអ្នកបាត់ខ្លួន ។ក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី១១មីនា សារព័ត៌មាន BNPB បានបញ្ជាក់ថាមនុស្ស២៦នាក់បានស្លាប់ និង១១នាក់បាត់ខ្លួន ។ លំនៅឋានជាង៣ម៉ឺនខ្នង ស្ពាន២៦ខ្សែ អគារព្រះវិហារចំនួន៤៥កន្លែង សាលារៀន ២៥ខ្នង ផ្លូវ១៣ ខ្សែ និងអគាររដ្ឋចំនួន៥កន្លែង ត្រូវបានបំផ្លាញ៕

អ៊ុយក្រែន ត្រៀមដាក់ពង្រាយយន្តហោះចម្បាំង F-16 ឲ្យបានឆាប់ត្រឹមខែកក្កដា

2024/03/12 10:35:48 am        128
សារព័ត៌មាន New York Times បានរាយការណ៍ថា អ្នកបើកយន្តហោះអ៊ុយក្រែនចំនួន ១២នាក់ត្រូវបានគេរំពឹងថា នឹងត្រៀមខ្លួនរួចរាល់ ដើម្បីបើកយន្តហោះ F-16 ក្នុងការប្រយុទ្ធ នៅរដូវក្តៅនេះ។ទោះយ៉ាងណាក៏ដោយ យន្តហោះចម្បាំងចំនួន ៦គ្រឿង ត្រូវបានគេរំពឹងថា នឹងត្រូវដឹកជញ្ជូនទាន់ពេល វេលា។សរុបមក សម្ព័ន្ធមិត្តអ៊ឺរ៉ុប បានសន្យាថា នឹងផ្គត់ផ្គង់យន្តហោះចំនួន ៤៥គ្រឿងដល់អ៊ុយក្រែន ដោយប្រទេសដាណឺម៉ាក បានកំណត់ថា នឹងផ្តល់យន្តហោះចំនួន៦គ្រឿងដំបូង នៅចុងនិទាឃរដូវ។ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន នៅឯមូលដ្ឋានអាកាស Skrydstrup នៅប្រទេសដាណឺម៉ាកភាគខាងត្បូង ប៉ុន្តែកង្វះជំនាញភាសា និងចំណេះដឹងអំពីបច្ចេកទេសហោះហើរលោកខាងលិច ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យអ្វីៗគ្រប់យ៉ាង ធ្លាក់ចុះ។សារព័ត៌មាន NY Times បានឲ្យដឹងថា អ្នកបើកយន្តហោះអ៊ុយក្រែនបច្ចុប្បន្ន កំពុងរង់ចាំយន្តហោះចម្បាំង និងគ្រូបង្រៀនបើក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីមួយ នៅឯមូលដ្ឋានអាកាស Fătesti នៅ ប្រទេសរ៉ូម៉ានីភាគខាងត្បូង ប៉ុន្តែវាមិនច្បាស់ទេថា នៅពេលណាពួកគេ នឹងចាប់ផ្តើមមេរៀនរបស់ពួកគេទេ។កាលពីខែសីហា ទីក្រុងវ៉ាស៊ីនតោន បានធានាចំពោះសម្ព័ន្ធមិត្តអឺរ៉ុបថា សហរដ្ឋអាមេរិក នឹងពន្លឿនការបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែន នៅពេលដែលអាកាសយានិក ត្រូវបានបណ្តុះបណ្តាល។

គេហទំព័រដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ព្រមានប៉ាឡេស្ទីនកុំឲ្យធ្វើការជាមួយអ៊ីស្រាអែល

2024/03/12 10:32:09 am        181
គេហទំព័រដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសកាលពីថ្ងៃចន្ទ បានព្រមានបុគ្គល ឬក្រុមប៉ាឡេស្ទីនប្រឆាំងនឹងការសហការជាមួយអ៊ីស្រាអែល ក្នុងការផ្តល់សន្តិសុខសម្រាប់ក្បួនរថយន្តជំនួយ ចំពេលមានសង្រ្គាមរយៈពេល៥ខែ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។គេហទំព័រសន្តិសុខ Al-Majdរបស់ក្រុមហាម៉ាស បាននិយាយ ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខម្នាក់នៅក្នុងកងកម្លាំងសកម្មប្រយុទ្ធប៉ាឡេស្ទីនថា អ្នកដែលបានធ្វើ នឹងត្រូវចាត់ទុកជាអ្នកសហការ និងត្រូវបានគ្រប់គ្រងដោយកណ្តាប់ដៃដែក។ការព្រមាននេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលដែលថា អ៊ីស្រាអែល កំពុងពិចារណាផ្តល់អាវុធដល់បុគ្គល ឬក្រុមកុលសម្ព័ន្ធប៉ាឡេស្ទីនមួយចំនួន នៅក្នុងតំបន់ហ្កាហ្សា ដើម្បីផ្តល់ការការពារសន្តិសុខសម្រាប់ក្បួនរថយន្តជំនួយចូលទៅក្នុងដែនដីដែលឡោមព័ទ្ធ ជាផ្នែកនៃផែនការដ៏ទូលំទូលាយសម្រាប់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ បន្ទាប់ពីការប្រយុទ្ធគ្នា បានបញ្ចប់។ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ដែលបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុមួយដោយហ្វូងមនុស្ស បានឡោមព័ទ្ធក្បួនរថយន្តជំនួយដែលចូលទៅតំបន់ហ្កាហ្សាភាគខាងជើង ហើយកងទ័ព បានបើកការបាញ់ប្រហារ។គេហទំព័រនេះ បាននិយាយថា៖«ការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការទំនាក់ទំនងជាមួយមេដឹកនាំ និង គ្រួសារមួយចំនួន ដើម្បីធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានចាត់ទុកថា ជាកិច្ចសហការដោយផ្ទាល់ជាមួយការកាន់កាប់នេះ និងជាអំពើក្បត់ជាតិ ដែលយើងនឹងមិនអត់ឱនឲ្យបាន»។

មនុស្សយ៉ាងហោចណាស់៥០នាក់ បានរងរបួស ខណៈយន្តហោះក្រុមហ៊ុនអាកាសចរណ៍ LATAM ជួបឧបទ្ទវហេតុ

2024/03/12 10:29:05 am        196
យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងអង្គភាពសេវាសុខភាពប្រទេសនូវែលហ្សេឡង់ដែលបានព្យាបាលអ្នករងរបួស បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ បានរងរបួសនៅពេលដែលយន្តហោះ Boeing ៧៨៧ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines LTM.SN បានជួបឧបទ្ទវហេតុភ្លាមៗនៅពាក់កណ្តាលជើងហោះហើរពីទីក្រុងស៊ីដនី(Sydney) ទៅកាន់ទីក្រុងអក់លែន(Auckland) កាលពីថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងត្បូងមួយនេះ បាននិយាយថា យន្តហោះបានជួបប្រទះដំណើរញ័រខ្លាំង។ជើងហោះហើរមានអ្នកដំណើរ ២៦៣នាក់ និងសមាជិកយានិក ៩នាក់ បានចុះចតនៅអាកាសយានដ្ឋាន ទីក្រុង Auckland តាមការគ្រោងទុកកាលពីរសៀលថ្ងៃច័ន្ទ។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល ទៅមធ្យម។អ្នកជំនាញផ្នែកសុវត្ថិភាពនិយាយថា ឧបទ្ទវហេតុយន្តហោះភាគច្រើន គឺបណ្តាលមកពីកត្តារួមផ្សំដែលចាំបាច់ត្រូវស៊ើបអង្កេតឱ្យបានហ្មត់ចត់។ក្រុមហ៊ុន Boeing បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីប្រមូលព័ត៌មានបន្ថែម ហើយនឹងផ្តល់ការគាំទ្រណាមួយដល់ក្រុមហ៊ុនអាកាសចរណ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះជិតប្រហែល ៣ភាគរយ បន្ទាប់ពីឧបទ្ទវហេតុចុងក្រោយដែលពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងរបស់ខ្លួន។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កាលពីខែមករា បានរារាំងក្រុមហ៊ុនផលិតយន្តហោះដែលមានបញ្ហាពីការពង្រីកការផលិតយន្តហោះខ្នាតតូច 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីបញ្ហាគុណភាព ដែលពុំអាចទទួលយកបាន។

ក្រុមហេសបូឡាអះអាងថា ខ្លួនបានវាយប្រហារដោយយានដ្រូនទៅលើប៉ុស្តិ៍អ៊ីស្រាអែល នៅហ្គោឡែនហៃស៍

2024/03/12 10:13:43 am        106
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃចន្ទ ទៅលើទីស្នាក់ការការពារដែនអាកាសរបស់អ៊ីស្រាអែលឆ្លងកាត់ព្រំដែន នៅតំបន់ហ្គោឡែនហៃស៍ (Golan Heights)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ក្រុមនេះ បានអះអាងថា ការវាយប្រហារដ៏កម្រ ដែលក្នុងនោះ ខ្លួនបានដាក់ពង្រាយយានដ្រូនចំនួន ៤ គ្រឿង បានវាយប្រហារគោលដៅរបស់ពួកគេជាមួយនឹង«ភាពត្រឹមត្រូវ» នៅក្នុងអ្វីដែលខ្លួនបាននិយាយថា ជាប្រតិបត្តិការមួយផ្សេងទៀត ក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។អ៊ីស្រាអែល បានដណ្តើមយកតំបន់ហ្គោឡែនហៃស៍ពីប្រទេសស៊ីរី ក្នុងឆ្នាំ១៩៦៧។ក្រុមហេសបូឡា ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នានៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីខែតុលា នៅពេលដែលក្រុមនេះ បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស ដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប។ការវាយប្រហាររបស់អ៊ីស្រាអែលភាគច្រើន ត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាពួកគេ បានឆ្ពោះទៅភាគខាងជើងបន្ថែមទៀតក៏ដោយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ក្រុមហេសបូឡាកាលពីខែមុន បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើគោលដៅដូចគ្នា នៅតំបន់ហ្គោឡែនហៃស៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
04/28/2026 08:04 PM
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
04/28/2026 08:04 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
04/28/2026 08:04 PM
ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/28/2026 08:04 PM
រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
04/28/2026 08:04 PM
អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល
04/28/2026 08:04 PM
ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក
04/28/2026 07:04 PM
មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ
04/28/2026 07:04 PM
មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ
04/28/2026 07:04 PM
អ៊ីរ៉ង់៖ អាមេរិកលែងមានឥទ្ធិពល «កំណត់» គោលនយោបាយដល់ប្រទេសដទៃទៀតហើយ
04/28/2026 07:04 PM