ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

កូរ៉េខាងជើង ស្វះស្វែងធ្វើបដិវត្តន៍ឧស្សាហកម្មនៅតំបន់ជនបទ ស្របពេលវិសមភាពកាន់តែធំ

2024/02/29 10:46:37 am        249
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឱ្យមាន «បដិវត្តន៍ឧស្សាហកម្ម» នៅក្នុងតំបន់ជនបទ ដោយការសាងសង់រោងចក្របន្ថែមទៀតនៅទូទាំងប្រទេស ស្របពេលមានកង្វះស្បៀងអាហារដ៏រ៉ាំរ៉ៃ និងវិសមភាពសេដ្ឋកិច្ចកាន់តែរីកធំ។ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនៅស្រុក សុងឈុន (Songchon) ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង លោក គីម បានសន្យាថានឹងជំរុញទៅមុខជាមួយនឹង «គោលនយោបាយអភិវឌ្ឍន៍តំបន់ ២០ គុណនឹង ១០» របស់ខ្លួន ដោយការបើករោងចក្រទំនើបកម្មនៅក្នុងតំបន់ដាច់ស្រយាលយ៉ាងហោចណាស់ ២០ រោងចក្រជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។គោលនយោបាយនេះត្រូវបានបង្ហាញជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដ៏សំខាន់របស់លោក គីម នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុននៃសភាប្រជាជនកំពូល ដែលជាសភាប្រថាប់ត្រារបស់ប្រទេសផ្ដាច់ខ្លួននេះ។មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិងកំពុងជំរុញឱ្យមានទំនើបកម្មវិស័យកសិកម្ម និងសហគមន៍ជនបទ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែបានជួបបញ្ហាកង្វះស្បៀងអាហារជាយូរមក ស្របពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន និងផលប៉ះពាល់តាមរដូវកាលពីគ្រោះធម្មជាតិ៕

ក្រុមហាម៉ាស បង្កើនហានិភ័យក្នុងកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ដោយអំពាវនាវឱ្យហែក្បួនបុណ្យរ៉ាម៉ាដាន

2024/02/29 10:40:07 am        224
ក្រុមហាម៉ាស បានអំពាវនាវកាលពីថ្ងៃពុធ (២៨ កុម្ភៈ) ឱ្យប្រជាជនប៉ាឡេស្ទីន ដើរដង្ហែក្បួនទៅកាន់វិហារអ៊ីស្លាម អាល់អាកសា (Al-Aqsa) នៃទីក្រុងហ្សេរុយសាឡឹម នៅដើមខែនៃបុណ្យរ៉ាម៉ាដាន ដោយបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងការចរចាកំពុងបន្តសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) សង្ឃឹមថានឹងប្រព្រឹត្តទៅនៅពេលនោះ។ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេ (Ismail Haniyeh) នេះបានកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក បៃដិន ដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស យ៉ាងឆាប់នៅសប្តាហ៍ក្រោយសម្រាប់បទឈប់បាញ់ក្នុងអំឡុងខែតមអាហាររបស់មូស្លីម ដែលរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះនៅថ្ងៃទី១០ ខែមីនា។អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានគណៈប្រតិភូរៀងខ្លួននៅប្រទេសកាតាក្នុងសប្តាហ៍នេះដើម្បីសិក្សាព័ត៌មានលម្អិតនៃលទ្ធភាពបទឈប់បាញ់រយៈពេល ៤០ ថ្ងៃ បាននិយាយថា នៅតែមានគម្លាតដ៏ធំមួយរវាងពួកគេ ហើយអ្នកសម្រុះសម្រួលកាតានិយាយថាមិនទាន់មានដំណោះស្រាយនៅឡើយទេ។វិហារអ៊ីស្លាម អាល់អាកសា នៅក្នុងទីក្រុងចាស់ ហ្សេរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពលោកសម្រាប់ប្រជាជនមូស្លីម និងជាទីសក្ការៈបំផុតសម្រាប់ជនជាតិជ្វីហ្វ បានក្លាយជាចំណុចតានតឹងនៃលទ្ធភាពអំពើហិង្សាជាយូរមកហើយ ជាពិសេសក្នុងអំឡុងពេលបុណ្យសាសនា៕

អាមេរិក ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការបញ្ចប់សង្គ្រាមនៅស៊ូដង់

2024/02/29 09:18:31 am        268
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៨ កុម្ភៈ) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការដើម្បីជួយបញ្ចប់ជម្លោះរយៈពេលជិតមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។សហរដ្ឋអាមេរិកនិយាយថា ភាគីសង្រ្គាមបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលសម្ព័ន្ធមិត្តក៏បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិចផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនជិត ២៥ លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយ ហើយប្រហែល ៨ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈភាពអត់ឃ្លានកំពុងកើនឡើង។ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សា UN នេះបានចេញសេចក្តីប្រកាសព័ត៌មានចំនួនបីប៉ុណ្ណោះ ដោយថ្កោលទោស និងសម្តែងការព្រួយបារម្ភអំពីសង្គ្រាម។ យោងតាមរបាយការណ៍អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីខែមុនបានឱ្យដឹងថា មនុស្សចន្លោះពី ១០.០០០ ទៅ ១៥.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងមួយប៉ុណ្ណោះ ក្នុងតំបន់ វេស ដាហ្វឺ (West Darfur) នៃប្រទេសស៊ូដង់កាលពីឆ្នាំមុន នៅក្នុងអំពើហឹង្សាជនជាតិភាគតិចដោយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងការតវ៉ាខួបគ្រោះថ្នាក់រថភ្លើងបុកគ្នា នៅក្នុងប្រទេសក្រិក

2024/02/29 09:14:48 am        249
នគរបាលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករកាលពីថ្ងៃពុធទី២៨ខែកុម្ភៈនៅតាមដងផ្លូវនានានៃទីក្រុងថេសាឡូនីគី (Thessaloniki)ស្របពេលមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នារម្លឹកខួបមួយឆ្នាំនៃគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវបំផុតរបស់ប្រទេសក្រិក។ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកភ្លើង ទៅលើនគរបាល ដែលព្យាយាមរារាំងហ្វូងមនុស្ស។កាលពីឆ្នាំមុន រថភ្លើងដឹកអ្នកដំណើរមួយខ្សែ ធ្វើដំណើរចេញពីរដ្ឋធានីអាតែន ទៅកាន់ទីក្រុងថេសាឡូនីគី ភាគខាងជើង បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញ បណ្ដាលឲ្យមនុស្ស៥៧នាក់ស្លាប់ និងផ្ទុះការតវ៉ាទ្រង់ទ្រាយធំៗជាច្រើន ជាអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាការធ្វេសប្រហែសលើវិស័យរថភ្លើងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ នៅក្នុងរដ្ឋធានីអាតែន (Athens) កម្មករ និងនិស្សិត បានហែរក្បួននៅកណ្ដាលរដ្ឋធានី ដើម្បីប្រារព្ធខួបនៃគ្រោះថ្នាក់រថភ្លើង នេះនិងដើម្បីទាមទាររកយុត្តិធម៌ និងការដំឡើងប្រាក់ខែ។ ការធ្វើកូដកម្មរយៈពេល២៤ម៉ោង បានបញ្ឈប់សេវាដឹកជញ្ជូនតាមរថភ្លើងទូទាំងប្រទេស និងបានរំខានដល់ការដឹកជញ្ជូននៅតាមជាយក្រុង ក្នុងរដ្ឋធានីរបស់ប្រទេសក្រិក ។ នាវាត្រូវបានជាប់គាំងនៅក្នុងកំពង់ផែនានាជិតរដ្ឋធានីអាតែន ខណៈដែលបុគ្គលិករថភ្លើង មន្ទីរពេទ្យ នាវា និងបុគ្គលិកនាវាចម្លង ព្រមទាំងគ្រូបង្រៀន បានដើរចេញពីការងារទាំងអស់៕

ជនអន្តោប្រវេសន៍២៣នាក់ បានស្លាប់ បន្ទាប់ពីលិចទូកក្នុងប្រទេសសេណេហ្គាល់ភាគខាងជើង

2024/02/29 08:29:14 am        277
ក្រុមអ្នកសង្រ្គោះបានទាញសាកសពមនុស្ស២៣នាក់ពីសមុទ្រក្នុងប្រទេសសេណាហ្គាល់ភាគខាងជើងកាលពីថ្ងៃពុធទី២៨កុម្ភៈបន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងទៅកាន់ទឹកដីអឺរ៉ុប បានលិច។ អភិបាលតំបន់សេន ល្វីស (Saint-Louis) លោក អាលីអូណេ បាដារ៉ា សាម (Alioune Badara Samb)បាននិយាយតាមទូរស័ព្ទថា សាកសពជាង២០នាក់ ត្រូវបានរកឃើញ ដោយបន្ថែមថា មនុស្សចំនួន២០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។ពួកលោកបានមើលឃើញសាកសពអណ្ដែតមកកាន់ច្រាំងសមុទ្រជាបន្តបន្ទាប់ហើយក្រុមអ្នកសង្គ្រោះក្នុងតំបន់ និងកងកម្លាំងកងទ័ពជើងទឹកកំពុងតាមស្វែងរកអ្នកនៅមានជីវិតផ្សេងទៀតបន្ទាប់ពីមេឃងងឹត។លោកពុំបានបញ្ជាក់ទេ ថាតើមានអ្នកដំណើរប៉ុន្មាននាក់នៅលើទូកនោះ ប៉ុន្តែក្រុមអ្នកនៅរស់រានមានជីវិត បានប្រកាសថាចំនួនអ្នកដំណើរលើទូកអាចមានរាប់រយនាក់។ អ្នករួចជីវិតម្នាក់ឈ្មោះ ម៉ាម៉ាឌី ឌីអានហ្វូ (Mamady Dianfo) មកពីតំបន់ កាសាម៉ាន់ស៍(Casamance)ជាយភាគខាងត្បូងប្រទេសនេះ បាននិយាយថា មានអ្នកដំណើរប្រហែល៣០០នាក់នៅពេលទូកចាកចេញពីប្រទេសសេណេហ្គាល់កាលពីមួយសប្ដាហ៍មុន។ ចំណែកអ្នករស់រានមានជីវិតម្នាក់ទៀត ឈ្មោះ អាល់ហ្វា បាល(Alpha Balde) បាននិយាយថា មានអ្នកដំណើរនៅលើទូកប្រែហល២០០នាក់។ យោងតាមទីភ្នាក់ងារព្រំដែន Frontex របស់អឺរ៉ុប ប្រទេសសេណេហ្គាល់ និងម៉ារ៉ុក គឺជាកន្លែងមកដល់ដ៏សំខាន់បំផុតសម្រាប់ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ នៅលើប្រជុំកោះអាត្លង់ទិកនេះ៕

ចំហេះព្រៃនៅរដ្ឋតិចសាស់ ឆ្លងចូលដល់ រដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក

2024/02/28 01:37:59 pm        96
ចំហេះព្រៃ បានឆ្លងកាត់ពីរដ្ឋតិចសាស់ ចូលទៅក្នុងរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក ជាកន្លែងដែលចំហេះព្រៃ បានជំរុញឱ្យមានការជម្លៀសប្រជាជន កាលពីថ្ងៃអង្គារ។ យោងតាមអាជ្ញាធររដ្ឋតិចសាស់ បានឲ្យដឹងថា នៅរដ្ឋតិចសាស់ ចំហេះព្រៃ បានឆាបឆេះលើផ្ទៃដីជាង១០ម៉ឺនហិចតា គិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ ក្នុងរយៈពេលត្រឹមតែ ២៨ ម៉ោង ចាប់តាំងពីបានឆាបឆេះ កាលពីរសៀលថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កាលពីថ្ងៃអង្គារ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបុត(Greg Abbott) បានចេញការប្រកាសគ្រោះមហន្តរាយ សម្រាប់តំបន់ចំនួន៦០តំបន់ ដើម្បីផ្តល់លទ្ធភាពដល់ធនធានសំខាន់ៗ ត្រូវបានដាក់ពង្រាយចំពោះចំហេះព្រៃ ដែលកំពុងឆេះនៅក្នុងរដ្ឋនេះ។អង្គភាពសេវាអាកាសធាតុជាតិ នៅទីក្រុង Amarillo បានរាយការណ៍កាលពីយប់ថ្ងៃអង្គារថា ការព្រមានអំពីចំហេះព្រៃ និងការជម្លៀសប្រជាជន បានចូលជាធរមាន នៅក្នុងតំបន់ជាច្រើនកន្លែង ហើយកាលពីល្ងាចថ្ងៃអង្គារ សន្ទុះខ្យល់បោកបក់ មុនពេលត្រជាក់ខ្លាំង បានបក់ឆ្លងកាត់នៅទូទាំងប្រទេស ក្នុងសន្ទុះខ្យល់មានល្បឿន ៥០ម៉ាយស៍ ក្នុងមួយម៉ោង ចូលមកក្នុងតំបន់នេះ។មន្ត្រីព័ត៌មានសាធារណៈរបស់អង្គភាពសេវាព្រៃឈើរដ្ឋតិចសាស់ បានរៀបរាប់អំពីស្ថានភាពដ៏គ្រោះថ្នាក់ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅកាន់មជ្ឈមណ្ឌលសម្របសម្រួលអន្តរទីភ្នាក់ងារជាតិ។ មនុស្សជាង ៥០លាននាក់ បានប្រឈមមុខចំពោះការគំរាមកំហែងអាកាសធាតុមិនអំណោយផលខ្លាំងកាលពីយប់ថ្ងៃអង្គារ ដោយលាតសន្ធឹងទៅភាគខាងជើង និងភាគខាងកើត ពីរដ្ឋអាកាន់សាស់ (Arkansas) ទៅកាន់រដ្ឋ New England ។ អង្គភាពសេវាកម្មអាកាសធាតុ បាននិយាយថា នៅក្នុងរដ្ឋតិចសាស់ ការជម្លៀសប្រជាជនជាកាតព្វកិច្ច ត្រូវបានអនុវត្តនៅក្នុងទីក្រុងជិត១០ទីក្រុង។ យោងតាមការធ្វើបច្ចុប្បន្នភាពរបស់មជ្ឈមណ្ឌលសម្របសម្រួលបានឲ្យដឹងថាទីក្រុងមួយនៅប្រទេសកាណាដា ត្រូវបានស្នើសុំឱ្យផ្តល់ទីជម្រក ហើយទីភ្នាក់ងារជាច្រើនកំពុងបញ្ជូនសមាជិក ដើម្បីជួយការពាររចនាសម្ព័ន្ធទប់ទល់អណ្តាតភ្លើងកើនឡើង។

UN និយាយថា មួយភាគបួននៃប្រជាជនតំបន់ហ្កាហ្សា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស

2024/02/28 01:08:50 pm        61
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood បាន និយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សហរដ្ឋអាមេរិក បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល ឲ្យបើកចំហព្រំដែនឆ្លងកាត់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដើម្បីជួយសម្រួលដល់ការបើកច្រកឆ្លងកាត់បន្ថែមទៀត។ លោកបាននិយាយថា «និយាយឲ្យសាមញ្ញ អ៊ីស្រាអែល ត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ យើងបន្តអំពាវនាវដល់អ៊ីស្រាអែល ធ្វើឱ្យប្រសើរឡើងនូវការខ្វែងគំនិតគ្នា ដើម្បីធានាបានថា ជំនួយអាចឆ្លងកាត់ដោយសុវត្ថិភាព។ នាយករងប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក(WFP) លោក ខាល់ ស្កៅ (Carl Skau) បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខថា កម្មវិធីស្បៀងអាហារពិភពលោក ត្រៀមជាស្រេចដើម្បីពង្រីកប្រតិបត្តិការយ៉ាងឆាប់រហ័ស ប្រសិនបើមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។ លោក Skau បាននិយាយថា ប៉ុន្តែក្នុងពេលដំណាលគ្នានេះ ហានិភ័យនៃគ្រោះទុរភិក្ស កំពុងត្រូវបានបញ្ឆេះដោយអសមត្ថភាព ក្នុងការនាំយកការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់តំបន់ហ្កាហ្សាក្នុងបរិមាណឲ្យបានគ្រប់គ្រាន់ និងលក្ខខណ្ឌប្រតិបត្តិការស្ទើរតែមិនអាចធ្វើទៅបាន ដោយបុគ្គលិកត្រូវប្រឈមមុខនៅលើដែនដីនោះ។លោកស្រី ខារ៉ូលីន រ៉ូទ្រីហ្គូស ប៊ឺកេត (Carolyn Rodrigues-Birkett) ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេស ហ្គីយ៉ាន(Guyana) បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា «ភាពអត់ឃ្លានជាវិធីសាស្រ្តក្នុងសង្គ្រាម គឺខុសច្បាប់ ហើយប្រទេសហ្គីយ៉ាន ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រើប្រាស់វិធីសាស្ត្រនេះ ជាឧបករណ៍ប្រឆាំងប្រជាជននៅតំបន់ហ្កាហ្សា ។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់ប្រទេសអាល់ហ្សេរី លោក អាម៉ា បេនចាម៉ា (Amar Bendjama) បាននិយាយទៅកនា់ក្រុមប្រឹក្សាសន្តិសុខថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា គឺជាការដាក់ទណ្ឌកម្មរួមសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ ភាពស្ងៀមស្ងាត់របស់យើង បានផ្តល់ការអនុញ្ញាតដើម្បីសម្លាប់ និងបង្អត់អាហារប្រជាជនប៉ាឡេស្ទីន។

វិមានក្រឹមឡាំងព្រមាន «ភាពជៀសមិនរួច» ជម្លោះជាមួយNATO ប្រសិនបើសម្ព័ន្ធយោធានេះបញ្ជូនកងទ័ពទៅអ៊ុយក្រែន

2024/02/28 01:04:08 pm        107
ប្រមុខសម្ព័ន្ធយោធាណាតូ(NATO) និយាយថា សម្ព័ន្ធមិត្តយោធានេះ ពុំមានផែនការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាផែនការបញ្ជូនកងទ័ព មិនគួរត្រូវបានច្រានចោលឡើយ។ វិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា ជម្លោះដោយផ្ទាល់រវាងសម្ព័ន្ធយោធាណាតូ និងរុស្ស៊ី នឹងក្លាយជារឿង«ជៀសមិនរួច» ប្រសិនបើសម្ព័ន្ធយោធានេះ ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។ លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ស្តីពីការដាក់ពង្រាយកងទ័ពរបស់សម្ព័ន្ធយោធាណាតូដ៏មានសក្តានុពល នៅក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ។ លោក Peskov បាននិយាយថា ការពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនអ្នកពាក់ព័ន្ធមួយចំនួនពីសម្ព័ន្ធយោធាណាតូ ចូលទៅក្នុងប្រទេសអ៊ុយក្រែន គឺជា «សមាសភាពថ្មីដ៏សំខាន់» ។ លោកនិយាយបន្តថា វាពុំមានផលប្រយោជន៍សម្រាប់ប្រទេសទាំងនេះទេ ហើយពួកគេគួរតែគិតពិចារណា។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការបញ្ជូនកងទ័ពរបស់ប្រទេសលោកខាងលិច នៅកាន់ដែនដីប្រទេសអ៊ុយក្រែន មិនគួរត្រូវបានច្រានចោលនាពេលអនាគតនោះទេ ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី បានឈានចូលដល់ឆ្នាំទី ៣ ហើយអ៊ុយក្រែនព្យាយាមបញ្ចុះបញ្ចូលប្រទេសលោកខាងលិច ឱ្យបន្តផ្តល់ជំនួយយោធាបន្ទាន់។ គំនិតនៃការបញ្ជូនកងទ័ពរបស់សម្ព័ន្ធយោធាណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន គឺជារឿងហាមឃាត់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយវានៅតែស្ថិតក្នុងបន្ទាត់ក្រហម សម្រាប់មេដឹកនាំជាន់ខ្ពស់ភាគច្រើន របស់សហភាពអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានគំនិតខុសពីលោក Macron ចំពោះអ្វីដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ដោយនិយាយថា អ្នកចូលរួមបានព្រមព្រៀងថា នឹងគ្មានកងទ័ព គ្មានទាហាន នៅលើទឹកដីប្រទេសអ៊ុយក្រែន ដែលត្រូវបានបញ្ជូនទៅទីនោះដោយរដ្ឋសហភាពអឺរ៉ុប ឬរដ្ឋសម្ព័ន្ធយោធាណាតូឡើយ។

ជនជាតិប៉ាឡេស្ទីនជិត ២៩.៩០០ នាក់ស្លាប់ក្នុងសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្កាហ្សា

2024/02/28 12:57:37 pm        103
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ២៩.៩០០ នាក់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៦ នាក់ និងបង្ករបួស ១៧២ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៨៧៨ នាក់ និងរបួសដល់ ៧០.២១៥ នាក់។សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ដោយកងកម្លាំងអ៊ីស្រាអែលរារាំងរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលមិនឱ្យចូលទៅសង្រ្គោះ។ ទន្ទឹមនឹងនេះដែរ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងជើងគោកលើផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន នេះបើយោងតាមប្រភពក្នុងស្រុក និងសាក្សីផ្ទាល់ភ្នែក។ជាមួយគ្នានេះ ប្រទេសហ្ស៊កដានី កាលពីថ្ងៃអង្គារ បានទម្លាក់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា សម្រាប់ថ្ងៃទីពីរដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចម្រុះជាតិរួមគ្នាដើម្បីកាត់បន្ថយវិបត្តិហ្កាហ្សា៕

ប្រទេសថៃ នឹងមើលឃើញកម្តៅឡើងខ្លាំង និងភ្លៀងធ្លាក់តិចនៅរដូវក្តៅនេះ

2024/02/28 12:45:58 pm        161
យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃគ្រោងនឹងទប់ទល់នឹងកម្ដៅដ៏ខ្លាំង ជាមួយនឹងទឹកភ្លៀងដែលបានព្យាករថាមានកម្រិត ២០ ភាគរយទាបជាងធម្មតាក្នុងរដូវក្តៅឆ្នាំនេះ ដោយសារតែគំរូអាកាសធាតុ អ៊ែលនីញ៉ូ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានឈានចូលរដូវកាលក្តៅរបស់ខ្លួនជាផ្លូវការកាលពីសប្តាហ៍មុន ដែលនឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា។ សីតុណ្ហភាពពេលថ្ងៃជាមធ្យមត្រូវបានគេរំពឹងថានឹងខ្ពស់ជាងឆ្នាំមុន ២ អង្សាសេ ខណៈសីតុណ្ហភាពនៅតំបន់ភាគឦសាន និងភាគខាងជើងអាចកើនឡើងដល់ ៤៤,៥ អង្សាសេ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយមថៃ នាពេលថ្មីៗនេះ។នាយកដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាជធានីបាងកក បានរាយការណ៍ពីកម្រិតគួរឱ្យព្រួយបារម្ភនៃសន្ទស្សន៍កម្ដៅនៅក្នុងស្រុកមួយចំនួនកាលពីថ្ងៃអង្គារ (២៧ កុម្ភៈ) ជាមួយនឹងការព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់ដ៏គ្រោះថ្នាក់រហូតដល់ ៤៣,៦ អង្សាសេនៅថ្ងៃពុធនេះ មុនពេលលោតដល់ ៤៧,៥ អង្សាសេនៅថ្ងៃព្រហស្បតិ៍។អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីធីភុន (Chadchart Sittipunt) បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) បានចាត់វិធានការបង្ការ រួមទាំងការព្រមានសាធារណជនអំពីការកើនឡើងនៃសីតុណ្ហភាព ជាពិសេសហានិភ័យនៃជំងឺសុរិយរោគ ឬ ការថប់ដង្ហើមដោយសារកម្ដៅខ្ពស់ពេក ក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM