ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ប្រទេសចិន៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គំរាមកំហែងដល់សណ្ដាប់ធ្នាប់ពិភពលោក

2024/02/27 12:53:13 pm        116
ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មជុំចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន ផង គឺជាឧទាហរណ៍មួយផ្សេងទៀតនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មសាកលលោក។ក្រសួងរតនាគារអាមេរិក បានប្រកាសតារាងទណ្ឌកម្មថ្មីកាលពីថ្ងៃសុក្រ សប្ដាហ៍មុនដោយដាក់គោលដៅលើបុគ្គលនិងអង្គភាពប្រមាណ៥០០ នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន ចំពោះមូលហេតុពាក់ព័ន្ធមួយចំនួន។ ដោយកមពុងធ្វើអត្ថាធិប្បាយលើការរិតត្បិតនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ធម្មតានៃទណ្ឌកម្មឯកតោភាគី យុត្តាធិការដៃវែង ដែលមានន័យថា សិទ្ធិសម្រេចរបស់ខ្លួនទូលំទូលាយហួសហេតុក្រៅដែនសមត្ថកិច្ច និងការបង្ខិតបង្ខំសេដ្ឋកិច្ចដែលធ្វើឱ្យខូចដល់ច្បាប់ទម្លាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទីក្រុងប៉េកាំង បាបញ្ជាក់ថា ខ្លួនបានប្រឆាំងដាច់ខាតចំពោះចំណាត់ការបែបនេះ និងបានប្ដេជ្ញា ចាត់វិធានការតបក្នុងលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រិនចិន។ កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បានរួមបញ្ចូលទាំងក្រុមហ៊ុនរបស់ចិនមួយចំនួនផងដែរនៅក្នុងជុំចុងក្រោយរបស់ពួកគេនៃកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី ។ ទីក្រុងប៉េកាំងបានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ទីក្រុងព្រុចសែល និងទីក្រុងឡុងដ្រ៍ថាមិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនជាវិជ្ជមានក្នុងទំនាក់ទំនងជាមួយប្រទេសចិន៕

សត្វជាង២លានក្បាល បានងាប់ ខណៈអាកាធាតុរដូវរងាធ្ងន់ធ្ងរវាយប្រហារប្រទេសម៉ុងហ្គោលី

2024/02/27 12:48:48 pm        147
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៦កុម្ភៈ ថាសត្វជាង២លានក្បាលបានងាប់នៅក្នុងប្រទេសម៉ុងហ្គោលី រហូតមកដល់ពេលនេះក្នុងរដូវរងានេះ ដោយសារប្រទេសនេះទទួលរងពីអាកាធាតុការត្រជាក់ និងព្រិលធ្លាក់ខ្លាំង។មិនមែនជារឿងចម្លែកទេ ដែលប្រទេសនេះ ជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់ពីខែធ្នូដល់ខែមីនា នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ដក៥០ អង្សាសេនៅតំបន់ខ្លះ។ អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប៉ុន្តែរដូវរងានេះ មានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា ហើយសីតុណ្ហភាពក៏ចុះទាបជាងធម្មតាដែរ និងមានព្រិលធ្លាក់ខ្លាំងទៀតផង។លោក កាងទូលហ្កា បាតសៃខាន (Gantulga Batsaikhan) រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះបាននិយាយថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ សត្វពាហនៈចំនួន ២លាន១សែនក្បាលបានងាប់ដោយសារអត់ចំណី និងការហត់នឿយ។ ស្ថិតិផ្លូវការបង្ហាញថា ប្រទេសម៉ុងហ្គោលី មានសត្វបែបនេះចំនួន៦៤លាន៧សែនក្បាលរួមទាំងចៀម ពពែ សេះ និងគោ កាលពីចុងឆ្នាំ២០២៣។ បញ្ហាអាកាសធាតុធ្ងន់ខ្លាំងបែបនេះ ត្រូវបានគេស្គាល់ថាជា ស្ថានភាពរដូវរងាធ្ងន់ធ្ងរ ហើយជាធម្មតាបណ្តាលឱ្យមានសត្វពាហនៈងាប់យ៉ាងច្រើន។អង្គការសហប្រជាជាតិបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃសីតុណ្ហភាពរដូវរងាធ្ងន់ធ្ងរ៕

អាជ្ញាធរអ៊ីស្រាអែល ស៊ើបអង្កេត ក្រោយការបង្រ្កាបរបស់នគរបាលលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុង តេល អាវីវ

2024/02/27 12:43:47 pm        147
ចំណាប់ថ្នូរម្នាក់ដែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ត្រូវបានខ្ទាតដោយសារកាណុងបាញ់ទឹករបស់នគរបាល ហើយបុរសចំណាស់ម្នាក់បានដួល ក្រោយប៉ះទង្គិចក្បាលដោយសារមន្ត្រីទ័ពសេះម្នាក់ ខណៈនគរបាលបានបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុង តេល អាវីវ(Tel Aviv)។ មនុស្ស២១នាក់រួមទាំង អ្នករៀបចំចលនាតវ៉ា២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងតវ៉ា កាលពីយប់ថ្ងៃសៅរ៍ ជុំវិញអ្វីដែលនគរបាលនិយាយថាជាការប្រមូលផ្ដុំដោយខុសច្បាប់ក្នុងទីលានចតុរង្គប្រជាធិបតេយ្យ ក្បែរទីស្នាក់ការយោធាអ៊ីស្រាអែល។ ឈ្មោះទីលានចតុរង្គនេះ ត្រូវបានគេដាក់ឲ្យកាលពីឆ្នាំមុន ខណៈការប្រមូលផ្ដុំប្រចាំសប្ដាហ៍ បានកើតឡើងនៅទីនោះដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដកអំណាចចៅក្រមរបស់អ៊ីស្រាអែល។ ការតវ៉ាទាំងនោះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល ក្រសួងយុត្តិធម៌នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុមួយ នៅក្នុងវីដេអូ ទំនងជាមន្ត្រីនគរបាលម្នាក់បានវាយបុរសម្នាក់ដោយប្រើខ្សែក្រឡុះសេះ ដែលធ្វើឲ្យបុរសនោះដួលក្រាបទៅនឹងដី៕

ទាហានហ្ស៊កដានី ទម្លាក់ជំនួយលើតំបន់ហ្កាហ្សា ខណៈចំនួនពលរដ្ឋប៉ាឡេស្ទីនអត់ឃ្លានកាន់តែច្រើន

2024/02/27 12:40:00 pm        133
ជំនួយមានទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ត្រូវបានទម្លាក់ដោយប្រើឆត្រយោង លើតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ ដោយទាហានហ្ស៊កដានី ដែលជាប្រតិបត្តិការទម្លាក់ពីលើយន្តហោះដ៏ធំបំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ កំពុងរស់នៅក្នុងជំរំត្រូវការជំនួយជាចាំបាច់ដើម្បីរស់។ អ្នកនាំពាក្យកងទ័ព លោក ម៉ាស្តាហ្វា ហ៊ីយ៉ារី(Mustafa Hiyari) បាននិយាយថា ប្រតិបត្តិការទម្លាក់ជំនួយនេះបានប្រើយន្តហោះ C-130 ចំនួន៤គ្រឿង រួមទាំងមួយគ្រឿងជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ។ ជំនួយទាំងនោះ ដែលរួមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអាហារឆ្អិនស្រាប់ ជាប្រភេទអាហារូបត្ថម្ភខ្ពស់ បានទម្លាក់ចូលក្នុងសមុទ្រ ក្បែរឆ្នេរ ហើយដឹកជញ្ជូនឡើងដីគោកតាមទូក។ប្រជាជនហ្កាហ្សាប្រមាណ២លាន៣សែននាក់ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួនពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គក្រាប់បែកជាច្រើនខែរបស់អ៊ីស្រាអែល កំពុងប្រឈមវិបត្តិនៃភាពស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ។ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា(Abdullah )បានព្រមានកាលពីថ្ងៃចន្ទពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាដែលបានគ្រោងទុករបស់អ៊ីស្រាអែលក្នុងតំបន់រ៉ាហ្វា និងបានអំពាវនាវដដែលៗឲ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិល ក្នុងតំបន់ហ្កាហ្សានិង នាំយកជំនួយកាន់តែច្រើនថែមទៀតចូលក្នុងតំបន់រងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ៕

បំណាក់ដី បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល

2024/02/27 12:34:39 pm        110
មន្ត្រីក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីដ៏ធំ បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល ដោយបានបំផ្លាញលំនៅឋានច្រើនខ្នង ដីស្រែចំការ និងដំណាំ។បំណាក់ដីល្បប់ បានគ្របដណ្តប់លើភូមិ ឡាហ្គីណា(Laquina) ទាំងមូល នៅក្នុងទីក្រុងកូចាបាំបា(Cochabamba) និងបានកប់លើលំនៅឋានចំនួន៣០ខ្នង ដីស្រែចំការ យានយន្ត និងដំណាំ ដោយពេញទៅដោយដីល្បប់។គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកមួយកន្លែងនៅបឹងក្បែរនោះលេចធ្លាយ ដោយបានបញ្ជូនជំនន់ដីល្បប់ ហូរចុះតាមភ្នំ និងបានធ្វើឲ្យជនលិចអ្វីៗគ្រប់យ៉ាងនៅតាមផ្លូវដីល្បប់ហូរ។អាជ្ញាធរ និយាយថាប្រជាជន៤០គ្រួសារបានបាត់បង់លំនៅឋានរបស់ពួកគេ ប៉ុន្តែគ្មានអ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍នោះទេ។ ទន្ទឹមនឹងនេះ តំបន់ Potosi នៅតំបន់ភ្នំអង់ ភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យទឹកទន្លេឡើងហៀរច្រាំង បណ្តាលឲ្យផ្លូវជាច្រើនខ្សែគ្របដណ្តប់ដោយសំរាម ដុំថ្ម ដីល្បប់ ហើយ លំនៅឋានជាង៤០០ខ្នង ត្រូវបានបំផ្លាញ។

ប្រទេសប៉េរូ ប្រកាសគ្រាអាសន្នសុខភាព ខណៈការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់

2024/02/27 12:31:08 pm        86
ប្រទេសប៉េរូ បានប្រកាសគ្រាអាសន្នសុខភាព នៅទូទាំងតំបន់ភាគច្រើនរបស់ប្រទេស កាលពីថ្ងៃចន្ទ ខណៈរលកកម្តៅនិងភ្លៀងធ្លាក់ខ្លាំង បាននាំទៅរកការកើនឡើងករណីជំងឺគ្រុនឈាម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សេសា វ៉ាស្គីស(Cesar Vasquez) បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ នៅប្រទេសអាមេរិកខាងត្បូងមួយនេះដោយសារវីរុស បានកើនឡើង៣២នាក់ រហូតមកដល់ឆ្នាំនេះ។លោក Vasques បាននិយាយថា ករណីសរុប បានកើនឡើងដល់ ៣១.៣០០ករណី ក្នុងរយៈពេល ៨ សប្តាហ៍ដំបូង នៅឆ្នាំនេះ ដែលកើនឡើងពីចំនួន២៤.៩៨១ ករណី ក្នុងរយៈពេល៧សប្តាហ៍ដំបូង។លោក Vasquez បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉េរូ បានអនុម័តញត្តិដើម្បីប្រកាសគ្រាអាសន្នសុខភាពកាលពីថ្ងៃចន្ទ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក បាននិយាយថាការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់។ រហូតមកដល់ពេលនេះ ករណីភាគច្រើន ត្រូវបានគេមើលឃើញថាកើតមាននៅភាគខាងជើងប្រទេសប៉េរូ ជាកន្លែងដែល មន្ទីរពេទ្យជាច្រើន មានអ្នកជំងឺច្រើនលើសលប់រួចទៅហើយ។ចាប់តាំងពីឆ្នាំ ២០២៣ ប្រទេសនៅតំបន់ភ្នំអង់មួយនេះ បានប្រឈមទៅនឹងសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ដោយសារតែបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលបានព្រមានដល់តំបន់ឆ្នេរប្រទេសប៉េរូ។

ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលមិនគោរពតាមសេចក្តីបង្គាប់របស់តុលាការUN ដើម្បីអនុញ្ញាតឲ្យជំនួយគ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា

2024/02/27 12:23:52 pm        71
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ពុំបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការកំពូលអង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយដែលត្រូវការបន្ទាន់ ដល់ប្រជាជនដែលអស់សង្ឃឹម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ដែលមានរយៈពេល១ខែ បន្ទាប់ពីការចេញសេចក្តីសម្រេចដ៏សំខាន់ ក្នុងទីក្រុងឡាអេ ដែលបង្គាប់ឲ្យប្រទេសអ៊ីស្រាអែល បន្ថយសង្គ្រាមរបស់ខ្លួន។នៅក្នុងការឆ្លើយតបដំបូងចំពោះញត្តិរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល ធ្វើអស់ពីសមត្ថភាពដើម្បីការពារការស្លាប់ ការបំផ្លិចបំផ្លាញ និងអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសនេះ បានបញ្ឈប់ភ្លាមៗចំពោះសេចក្តីបង្គាប់ឱ្យបញ្ចប់ការវាយលុកដោយយោធារបស់ខ្លួន ដែលបានបង្កឱ្យមានមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែល បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះបទចោទប្រកាន់នេះ ដោយនិយាយថាខ្លួនកំពុងប្រយុទ្ធនឹងសង្គ្រាម ក្នុងការការពារខ្លួន។ ការត្រៀមខ្លួន កំពុងធ្វើឡើងសម្រាប់អ៊ីស្រាអែល ដើម្បីពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន ចូលទៅក្នុងទីក្រុង Rafah ជាទីក្រុងនៅភាគខាងត្បូងផុតតំបន់ហ្កាហ្សានៅតាមបណ្តោយព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ១,៤ លាននាក់ បានសម្រុកទៅទីនោះដើម្បីស្វែងរកទីសុវត្ថិភាព។នៅទីក្រុង Rafah ជំរំតង់ដ៏ស្អេកស្កៈ បានប្រែជាលំនៅឋានរបស់ជនភៀសខ្លួន ដែលបានបង្កឱ្យមានការព្រួយបារម្ភជាសកល ហើយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល ក្នុងពេលប្រយុទ្ធជាមួយក្រុមហាម៉ាស។

ចិនជំរុញអាមេរិក ឱ្យចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា

2024/02/27 11:56:09 am        101
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ត្រូវបានប្រទេសមួយចំនួនរិះគន់ចំពោះការប្រឆាំងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្ទ្រីប។លោកស្រី ម៉ៅ បាននិយាយថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយនេះ នៅតែបន្តកើនឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប គឺធ្ងន់ធ្ងរបំផុត ដោយជនស៊ីវិលជិត ៣០.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ១,៩ លាននាក់ត្រូវភៀសខ្លួន។អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្រ្ទីប គឺជាការអំពាវនាវជាសកល និងការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិកគួរតែគោរពតាមការអំពាវនាវនេះ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏សោកសៅនៅតំបន់ហ៊ុមព័ន្ធមួយនេះ៕

រដ្ឋមន្ត្រីបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញា លុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ច

2024/02/27 10:32:23 am        283
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម លោក នី បាកាត (Nir Barkat) បានថ្លែងកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាឈ្នះសង្រ្គាមនៅតំបន់ហ្កាហ្សា និងលុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។សេដ្ឋកិច្ចមានតម្លៃ៥០០ពាន់លានដុល្លាររបស់អ៊ីស្រាអែល បានរងនូវផលប៉ះពាល់ ក្នុងអំឡុងសង្គ្រាមរយៈពេលជាង ៤ខែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលដែលមនុស្សរាប់ពាន់នាក់ បានចាកចេញពីកម្លាំងពលកម្មអ៊ីស្រាអែល ហើយទៅបម្រើយោធា។ប៉ុន្តែលោកបាកាត ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខភាពដ៏សំខាន់ ដើម្បីស្នង តំណែងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខជាតិ មិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលផងដែរ។នៅពេលសួរថាតើហានិភ័យនៃឱនភាពពាណិជ្ជកម្មកាន់តែធំ និងការទម្លាក់ចំណាត់ថ្នាក់ផ្សេងទៀត អាចមានន័យយ៉ាងណាសម្រាប់អ៊ីស្រាអែល លោកបាកាត បានប្រាប់សារព័ត៌មានរ៉យទ័រថា«ចូរមើល យើងប្តេជ្ញាយកឈ្នះសង្រ្គាមនេះ។ យើងនឹងឈ្នះសង្រ្គាម ដោយមិនគិតពីអ្វីទាំងអស់»។លោកបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)ថា៖«ខ្ញុំគិតថា នៅពេលដែលមនុស្សសម្លឹងមើលសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ជាដំបូង ពួកគេចង់ធ្វើឲ្យប្រាកដថា យើងជាប្រទេសដែលមានសុវត្ថិភាព»។

ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស២នាក់នៅក្នុងលីបង់ ហេសបូឡាឆ្លើយតបដោយ គ្រាប់រ៉ុក្កែត៦០គ្រាប់

2024/02/27 10:28:34 am        299
អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមអាកាសចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ដែលជំរុញឲ្យក្រុមភេរវករឆ្លើយតបដោយការ បាញ់រ៉ុ ក្កែតចំនួន ៦០គ្រាប់ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វនេះ។ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ប៉ុន្មានម៉ោងមុននេះ។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ដែលជាការវាយប្រហារចូលយ៉ាងជ្រៅបំផុតរបស់ខ្លួនទៅ ក្នុងទឹកដីនៃប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ក្រុមហេសបូឡា បានឆ្លើយតបដោយការបាញ់រ៉ុក្កែត Katyusha ចំនួន៦០គ្រាប់ទៅកាន់ទីស្នាក់ការកណ្តាលកងទ័ពអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅក្បែរប្រទេសស៊ីរី។ការវាយប្រហារនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលដែលប្រដាប់ដោយអាវុធធុនធ្ងន់ ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ របស់ពួកគេ ដែលបានជំរុញឲ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនៅក្នុងតំបន់ដែលហៀរចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សានោះ។ការវាយប្រហារលើជ្រលងភ្នំ Baalbek ដោយសារតែទីតាំងនេះចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ចាប់តាំងពីការវាយប្រហារតាមអាកាសនៅដើមខែមករា ទៅលើទីក្រុងបេរូត ( Beirut) ដែលបានសម្លាប់មន្ត្រីកំពូលរបស់ក្រុមហាម៉ាស លោក Saleh Aouri។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM