ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

វេជ្ជបណ្ឌិតកូរ៉េខាងត្បូង ប្រឈមការផ្អាកការងារប្រសិនបើពួកគេ មិនត្រឡប់មកធ្វើការវិញ

2024/02/26 01:47:09 pm        130
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានទុកពេលឱ្យក្រុមវេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងធ្វើកូដកម្ម រយៈពេល ៤ ថ្ងៃដើម្បីរាយការណ៍ពីការត្រឡប់មកធ្វើការវិញ ដោយបាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងមិនទទួលទណ្ឌកម្មនោះទេ ប្រសិនបើពួកគេត្រឡប់មកធ្វើការវិញតាមកាលបរិច្ឆេទ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ និងការព្យួរអាជ្ញាប័ណ្ណពេទ្យ ប្រសិនបើពួកគេមិនអនុវត្តតាម។គ្រូពេទ្យហាត់ការផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រហែល ៩.០០០នាក់ បានឈប់ពីការងារចាប់តាំងពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរៀននៅសាលាពេទ្យប្រហែល ៦៥ភាគរយ។ ការធ្វើកូដកម្ម បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យដោយមានការលុបចោលផ្នែកវះកាត់ និងការព្យាបាលជំងឺផ្សេងៗទៀត។មន្ត្រីរដ្ឋាភិបាលនិយាយថា ការបន្ថែមវេជ្ជបណ្ឌិត គឺចាំបាច់ដើម្បីដោះស្រាយជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងត្បូង។ សមាមាត្ររវាងវេជ្ជបណ្ឌិត និងអ្នកជំងឺ នាពេលបច្ចុប្បន្នរបស់ប្រទេស គឺស្ថិតក្នុងចំណោមកម្រិតទាបបំផុតក្នុងប្រទេសអភិវឌ្ឍន៍។អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Park Min-soo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងមិនស្វែងរកវិធានការវិន័យណាមួយប្រឆាំងនឹងវេជ្ជបណ្ឌិតដែលកំពុងធ្វើកូដកម្មនោះទេ ប្រសិនបើពួកគេត្រឡប់ចូលមកធ្វើការវិញ នៅថ្ងៃព្រហស្បតិ៍។លោក Park និយាយថា យើងចង់ឱ្យពួកគេត្រឡប់ទៅធ្វើការវិញនៅចុងខែនេះ ថ្ងៃទី ២៩ ខែកុម្ភៈ។ ប្រសិនបើពួកគេត្រឡប់ទៅមន្ទីរពេទ្យដែលពួកគេបានចាកចេញ នោះយើងនឹងមិនឲ្យពួកគេទទួលខុសត្រូវចំពោះការខូចខាតណាមួយ ដែលបណ្តាលមកពីការធ្វើកូដកម្មរបស់ពួកគេឡើយ។

អ្នកជំនាញអាមេរិកផ្នែកនយោបាយរុស្ស៊ី បញ្ជាក់លើតម្រូវការបន្ទាន់ ក្នុងការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែន

2024/02/26 01:41:31 pm        97
អ្នកជំនាញសហរដ្ឋអាមេរិក ផ្នែកនយោបាយប្រទេសរុស្ស៊ី បានបញ្ជាក់លើតម្រូវការបន្ទាន់សម្រាប់ប្រទេសលោកខាងលិច ក្នុងការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដោយបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ន ទៅនឹងអំឡុងសង្គ្រាមលោកលើកទីពីរ។ អតីតសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី ហ្វៃអូណា ហ៊ីល(Fiona Hill) បាននិយាយដូច្នេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅមុនថ្ងៃខួប២ឆ្នាំ នៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។លោកស្រី Hill បានបញ្ជាក់លើការប្តេជ្ញាចិត្តរបស់កងកម្លាំងរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Vladimir Putin ដោយនិយាយថា «លោក ពូទីន មានឆន្ទៈមុះមុត ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែនរហូតដល់ចុងក្រោយ»។ លោកស្រី បានបញ្ជាក់ថា ការផ្តោតសំខាន់នាពេលបច្ចុប្បន្ន សម្រាប់អ៊ុយក្រែនមិនគួរផ្តោតលើការបើកការវាយលុកនោះទេ ប៉ុន្តែត្រូវរក្សាទីតាំងការពាររបស់ពួកគេ។លោកស្រី Hill បាននិយាយថា នេះគឺស្រដៀងទៅនឹងស្ថានភាព នៅពេលដែលសហរដ្ឋអាមេរិកស្វែងរកការគាំទ្រចក្រភពអង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ លោកស្រី និយាយថា «យើងកំពុងស្ថិតក្នុងគ្រាប្រវត្តិសាស្ត្របែបនោះ»។ដោយធ្វើអត្ថាធិប្បាយលើជំនួយយោធារបស់សហរដ្ឋអាមេរិកដែលជាប់គាំង ដល់ប្រទេសអ៊ុយក្រែន លោកស្រី Hill បាននិយាយថា លោកស្រី គិតថា «វាជារឿងគួរឲ្យខ្មាស់គេដែរសម្រាប់ភាគីយើង» ដែល យើងមានការបែកបាក់គ្នាផ្ទៃក្នុង យើងមិនអាចមើលឃើញថាតើយើងស្ថិតនៅកន្លែងណា។ លោកស្រីនិយាយថា «ចំណុចសំខាន់គឺថា យើងមិនត្រូវបិទភ្នែក ហើយយើងមិនគួរដើរថយក្រោយទេ»។

ប្រមុខចារកម្មអ៊ុយក្រែន និយាយថា លោក Navalny បានស្លាប់ដោយសារឈាមកក

2024/02/26 01:35:25 pm        122
ប្រមុខចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny បានស្លាប់ដោយសារឈាមកក ដោយច្រានចោលការសន្និដ្ឋានថា លោកត្រូវបានសម្លាប់ខណៈនៅក្នុងពន្ធនាគារ។លោក គីរីឡូ ប៊ូដាណូវ(Kyrylo Budanov) ត្រូវបានគេដកស្រង់សម្តី ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា «លោកប្រហែលជាធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្ត ប៉ុន្តែយើងដឹងថា លោក Alexei Navalny បានស្លាប់ ដោយសារឈាមកក» ។លោក Navalny គឺជាអ្នករិះគន់ឥតសំចៃ លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលតាមគេរាយការណ៍ថា បានស្លាប់នៅពន្ធនាគារតំបន់អាកទិក(Arctic) កាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ ក្រុមមន្ត្រីប្រទេសរុស្ស៊ី បាននិយាយថា លោកបានស្លាប់ដោយសារមូលហេតុធម្មជាតិ ប៉ុន្តែមានការសន្និដ្ឋាននៅប្រទេសលោកខាងលិចថា រដ្ឋបាលរបស់លោកPutin ទទួលខុសត្រូវចំពោះការស្លាប់របស់លោក។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ មេដឹកនាំនៃក្រុមប្រទេសទាំងប្រាំពីរ ឬ G7 បានអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ី បញ្ជាក់ច្បាស់ពីស្ថានភាព ជុំវិញការស្លាប់របស់លោក Navalny ។

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងកំពុងធ្វើកូដកម្មនិយាយថា ពួកគេធ្វើការលើសកម្លាំងនិង ពុំមានការដឹងឮ

2024/02/26 01:16:06 pm        104
លោក Park Dan ដែលថ្មីៗនេះបានយល់ដឹងពីក្តីស្រមៃកាលពីកុមារភាពរបស់លោក ក្នុងការធ្វើជាគ្រូពេទ្យសង្គ្រោះបន្ទាន់ គឺជាគ្រូពេទ្យហាត់ការម្នាក់ក្នុងចំណោមគ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិត ដែលសុំលាលែងពីការងារ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ដែលគំរាមកំហែងចាប់ខ្លួនពួកគេ។ លោកនិយាយថា វេជ្ជបណ្ឌិតចុះកម្មសិក្សា ជាសមាជិកសំខាន់នៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការលើសកម្រិតការងារ ទទួលបានប្រាក់ខែតិច និងពុំមានការដឹងឮ។ វេជ្ជបណ្ឌិតវ័យក្មេងដូចជា លោក Park ចង់បានប្រាក់ខែ និងលក្ខខណ្ឌការងាររបស់ពួកគេជាអាទិភាព ជាជាងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនគ្រូពេទ្យ។ អាជ្ញាធរ បាននិយាយថា ត្រូវការបុគ្គលិកបន្ថែមទៀតដើម្បីបង្កើនសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល និងបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់សង្គមដែលមានមនុស្សវ័យចំណាស់ឆាប់រហ័ស របស់ពិភពលោក។ បន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំបំផុតចំនួន៥ របស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតក្នុង «ការព្រមានពណ៌ក្រហម» កាលពីថ្ងៃអាទិត្យ ដែលមន្ទីរពេទ្យទាំងនេះកំពុងអស់គ្រែសម្រាក។ នាយករដ្ឋមន្ត្រី លោក Han Duck-soo បាននិយាយថា មន្ទីរពេទ្យរដ្ឋ នឹងនៅតែបើក នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ដើម្បីបំពេញតម្រូវការ។ មន្ទីរពេទ្យ បានបង្វែរអ្នកជំងឺចេញ និងលុបចោលការវះកាត់ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតវ័យក្មេងប្រហែល ២ ភាគ ៣ របស់ប្រទេសនេះ បានដើរចេញពីការងារ ដើម្បីតវ៉ា។ យោងតាមសមាគមគ្រូពេទ្យហាត់ការប្រទេសកូរ៉េ បានឱ្យដឹងថា គ្រូពេទ្យហាត់ការ និងវេជ្ជបណ្ឌិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ធ្វើការប្តូរវេន ៣៦ម៉ោង បើប្រៀបធៀបទៅនឹងការប្តូរវេនតិចជាង២៤ម៉ោង នៅសហរដ្ឋអាមេរិក។ សមាគម និយាយថា គ្រូពេទ្យវ័យក្មេងពាក់កណ្តាលនៅសហរដ្ឋអាមេរិក ធ្វើការ ៦០ ម៉ោងក្នុងមួយសប្តាហ៍ឬតិចជាងនេះ ខណៈក្រុមវេជ្ជបណ្ឌិតប្រទេសកូរ៉េ ធ្វើការលើសពី ១០០ម៉ោង។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃចន្ទនេះថា គ្រូពេទ្យ និងវេជ្ជបណ្ឌិត កូរ៉េខាងត្បូងចំនួនជាង១ម៉ឺននាក់ បានបញ្ជូនលិខិតលាលែងពីការងាររបស់ពួកគេ ក្នុងការតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ដើម្បីបង្កើនចំនួននិស្សិតពេទ្យ។

ជនអន្តោប្រវេសន៍ប្រឈមការលង់ទឹកស្លាប់ និងបាត់ខ្លួន ក្នុងពេលព្យាយាមឆ្លងទឹកចូលរដ្ឋ តិចសាស់

2024/02/26 01:12:42 pm        115
ជនអន្តោប្រវេសន៍ដែលកំពុងព្យាយាមឆ្លងទឹកទន្លេ រីយ៉ូគ្រែន (Rio Grande) ចូលទៅក្នុងរដ្ឋតិចសាស់(Texas) ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីទឹកហូរគួចពួកគេ។ជនអន្តោប្រវេសន៍មួយក្រុមមានគ្នា៥នាក់ រួមទាំងបុរសជនជាតិកាតេម៉ាឡា និងមិត្តស្រីរបស់គេ បានទៅតាមបុរសជនជាតិម៉ិកស៊ីកូម្នាក់ដែល បានព្យាយាមជាលើកទី២នាំពួកគេឆ្លងទន្លេ ។ ក្នុងការប៉ុនប៉ងលើកទី២ចរន្តទឹកហួរខ្លាំងក្នុងទន្លេបានហួរគួចក្រុមនេះ ដែលធ្វើឲ្យពួកគេស្រែកឲ្យគេជួយខណៈពួកគេកាន់ដៃគ្នា។ ឆ្មាំជាតិនិងនគរបាលម៉ិកស៊ិក បានប្រញាប់ប្រញាល់ទៅច្រាំងទន្លេ។ បុរសម្នាក់បានលោតចូលក្នុងទន្លេនិងបានទាញបុរសម្នាក់ដែលជាមេក្រុម ក្នុងស្ថានភាពសន្លប់ឡើងមកលើច្រាំងនិងចាប់ផ្ដើមសង្រ្គោះ។ជនអន្តោប្រវេសន៍មួយចំនួនបានរត់ទៅកាន់មាត់ច្រាំង ប៉ុន្តែនៅពេលព្រះអាទិត្យលេច ស្ត្រីជនជាតិកាតេម៉ាឡា នៅតែបាត់ខ្លួនហើយមិនត្រូវបានគេដឹងភ្លាមៗទេថាតើនាងនៅមានជីវិតឬយ៉ាងណា។ ប្រហែលកន្លះម៉ោងក្រោយមក ក្រុមអាជ្ញាធរម៉ិកស៊ិក បានប្រើឈើវែងមួយដើមជួយសង្រ្គោះស្ត្រី ជនជាតិកូឡុំប៊ីម្នាក់ពីទន្លេនេះ។ទីក្រុងភីដ្រាស ណេក្រាស(Piedras Negras) រដ្ឋ គ័រអ៊ុយឡា(Coahuila) ប្រទេសម៉ិកស៊ិក គឺជាចំណុចឆ្លងទន្លេរីយ៉ូគ្រែន ពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជាទីដែលអភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានចាប់ផ្ដើមសាងសង់ជំរំមូលដ្ឋានយោធារបស់រដ្ឋនេះ ដែលលោកនិយាយថា នឹងក្លាយជាជម្រកសម្រាប់កងទ័ព១.៨០០នាក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារព្រំដែនដើម្បីទប់ស្កាត់ចំនួនអន្តោប្រវេសន៍ខុសច្បាប់៕

អតីតប្រធានាធិបតីប្រេស៊ីល ប្រមូលផ្តុំអ្នកគាំទ្រដើម្បីបង្ហាញពីភាពរឹងមាំ ក្នុងពេលមានការស៊ើបអង្កេតរដ្ឋប្រហារ

2024/02/26 01:09:19 pm        56
អតីតប្រធានាធិបតីប្រទេសប្រេស៊ីល លោក Jair Bolsonaro បានប្រមូលផ្តុំក្រុមអ្នកគាំទ្ររាប់ពាន់នាក់ នៅលើវិថី ប៉ាវលីស្តា អឺវេនញូ(Paulista Avenue) ដ៏ល្បីល្បាញរបស់ទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីភាពរឹងមាំខាងនយោបាយ ក្នុងពេលមានការស៊ើបអង្កេត ដែលមនុស្សជាច្រើន ជឿថា អាចធ្វើឱ្យលោកជាប់ពន្ធនាគារ។ អតីតប្រធានាធិបតីស្តាំនិយម ដែលបានអំពាវនាវឲ្យមានការប្រមូលផ្តុំគ្នា បន្ទាប់ពីត្រូវបានកំណត់គោលដៅដោយការវាយឆ្មក់របស់នគរបាលកាលពីដើមខែនេះ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមដែលបានចោទប្រកាន់ បាននិយាយប្រហែល ២០នាទី ដើម្បីការពារខ្លួន ខណៈពេលរំលឹកឡើងវិញអំពីអាណត្តិរបស់លោក កាលពី ២០១៩ដល់ឆ្នាំ២០២២។ លោក Bolsonaro ត្រូវបានគេរឹបអូសយកលិខិតឆ្លងដែន ហើយត្រូវបានចោទប្រកាន់ពីបទកែសម្រួលក្រិតដែលបានពង្រៀង ដើម្បីលុបចោលលទ្ធផលបោះឆ្នោត ដោយដាក់សម្ពាធលើមេបញ្ជាការយោធា ឱ្យចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរៀបចំផែនការដាក់ពន្ធនាគារប្រធានតុលាការកំពូល បន្ទាប់ពីការចាញ់ការបោះឆ្នោតរបស់ ប្រធានាធិបតីឆ្វេងនិយម លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្នុងឆ្នាំ ២០២២។ លោក Bolsonaro កាលពីថ្ងៃអាទិត្យ បានច្រានចោលបទចោទប្រកាន់នេះ និងបាននិយាយថា លោកកំពុងត្រូវបានគេ «ធ្វើទុក្ខបុកម្នេញ» ហើយក្រឹតដែលបានពង្រៀងនោះ គឺផ្អែកតាមរដ្ឋធម្មនុញ្ញ។ លោក បានអំពាវនាវ ឲ្យមានការលើកលែងទោសចំពោះអ្នកទាំងឡាយណា ដែលបានចូលរួមក្នុងកុបកម្ម ថ្ងៃទី ៨ ខែ មករា។ មេដឹកនាំស្តាំនិយមរូបនេះ បានថ្លែងសន្ទរកថារបស់លោក នៅលើរថយន្តដឹកទំនិញ ដែលហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រ ដែលភាគច្រើន កាន់ទង់ជាតិអ៊ីស្រាអែលផងដែរ។

អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នានៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់កំពុងបង្កើនល្បឿន

2024/02/26 01:04:41 pm        68
ទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប្រយុទ្ធគ្នានៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈក្រុមអ្នកសម្របសម្រួល បានបង្កើនល្បឿននៃកិច្ចពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចធ្វើទៅបាន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងនាំយកវិធានការសម្រាប់ការផ្អាកនៅថ្ងៃសម្រាក បុណ្យរ៉ាម៉ាដាន ទៅកាន់តំបន់ហ៊ុមព័ទ្ធដែលរងការវាយប្រហារមួយនេះ។ ទោះជាយ៉ាងណា ទស្សនវិស័យ សម្រាប់ការធានាបានបទឈប់បាញ់ណាមួយ មើលទៅដូចជាមិនប្រាកដប្រជា ដោយអ៊ីស្រាអែលនិយាយថា មានផែនការពង្រីកការបោសសម្អាតដើម្បីកម្ទេចក្រុមហាម៉ាស ខណៈ ក្រុមសកម្មប្រយុទ្ធ បានប្រកាន់ជំហររឹងមាំ លើការទាមទាររបស់ខ្លួន សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរយៈពេលជិតប្រាំខែ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក នៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រមុខចារកម្ម ដែលបានបានវិលត្រឡប់ពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងអាមេរិក នៅទីក្រុងប៉ារីស អំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាលើកទីពីរ។ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Jake Sullivan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ក្រុមអ្នកចរចាសម្រាប់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បានឈានដល់ការយោគយល់គ្នា លើទម្រង់ការជាមូលដ្ឋាននៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស។ លោក Sullivan និយាយថា កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្រោមការចរចានៅឡើយ ហើយនឹងត្រូវតែមានការពិភាក្សាដោយប្រយោល ធ្វើឡើងដោយប្រទេសកាតា និងអេហ្ស៊ីប ជាមួយក្រុមហាម៉ាស។ លោក Netanyahu បាននិយាយថា វាមិនទាន់ច្បាស់នៅឡើយទេថាតើ កិច្ចព្រមព្រៀងចំណាប់ថ្នូរនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សានេះឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាអំពីចំណុចជាក់លាក់ ប៉ុន្តែនិយាយថាក្រុមហាម៉ាស ចាំបាច់ត្រូវទាមទារឲ្យសមហេតុផលបន្ថែមទៀត។

ក្រុមតាលីបង់ ដោះលែងសកម្មជនស្តាំនិយមអូទ្រីសដែលត្រូវគេឃុំខ្លួន នៅប្រទេសអាហ្វហ្គានីស្ថាន

2024/02/26 01:01:51 pm        52
ក្រុមតាលីបង់ បានដោះលែងលោក Herbert Fritz មានវ័យ ៨៤ឆ្នាំ ជាអ្នកជាតិនិយមស្តាំនិយមអូទ្រីសដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភាឆ្នាំមុន។រដ្ឋាភិបាលអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Fritz បានមកដល់ទីក្រុងដូហា (Doha) ប្រទេសកាតា មុនមួយថ្ងៃ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលកាតាបានជួយធានាការដោះលែងលោក។លោក Fritz ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីបានប្រឆាំងនឹងការព្រមានដ៏យូរអង្វែងរបស់ប្រទេសអូទ្រីសប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលក្រុមតាលីបង់ បានវិលត្រឡប់មកគ្រប់គ្រងវិញ នៅក្នុងឆ្នាំ២០២១។ លោកបានប្រាប់អ្នកយកព័ត៌មាន ពេលមកដល់ទីក្រុងដូហា នៅពេលសួរអំពីទុក្ខលំបាករបស់ខ្លួនថា៖«ខ្ញុំគិតថា វាជាសំណាងអាក្រក់ ប៉ុន្តែខ្ញុំចង់ទៅលេងម្តងទៀត»។លោក Fritz បានបន្ថែមថា៖«ខ្ញុំសូមទោស មានមនុស្សល្អមួយចំនួន ប៉ុន្តែក៏មានមនុស្សខ្លះពុំមានពិចារណាបានត្រឹមត្រូវទេ ដោយបានពណ៌នាអំពីក្រុមអ្នកចាប់របស់ខ្លួនលោក»។បន្ទាប់ពីការចាប់ខ្លួនលោក សារព័ត៌មាន Der Standard របស់ប្រទេសអូទ្រីស បាននិយាយថា លោក Fritz បានទៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានរាយការណ៍ជាវិជ្ជមានអំពីជីវិតនៅទីនោះ។ លោកបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា«វិស្សមកាលជាមួយក្រុមតាលីបង់»តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយស្តាំនិយម។សារព័ត៌មាននេះ បាននិយាយថា ករណីនេះ បានជួយជំរុញឲ្យមានការអំណះអំណាងប្រឆាំងនឹងជនអន្តោប្រវេសន៍ដែលថា អាហ្វហ្គានីស្ថានជាប្រទេសមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួន អាចវិលត្រឡប់មកវិញបាន។

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់២៩.៦៩២នាក់

2024/02/26 12:57:50 pm        90
ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨៦នាក់និង១៣១នាក់ រងរបួស ក្នុងតំបន់ហ្កាហ្សាស្ទី្របអំឡុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩.៦៩២នាក់ និងអ្នករបួសឡើងដល់៦៩.៨៧៩នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រមហាម៉ាស បានផ្ទុះឡើងជាង៤ខែមកនេះ ។ ក្រសួងនេះបានគូសបញ្ជាក់ថា ជនរងគ្រោះជាច្រើននៅតែកប់ក្រោមគំនរកម្ទេចថ្មដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងកង្វះការការពារជនស៊ីវិល និងក្រុមការងារសង្គ្រោះ។ ទូរទស្សន៍ប៉ាឡេស្ទីន បាននិយាយថា ការទម្លាក់គ្រាប់បែកឥតឈប់ឈរពីសំណាក់កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស៤៨នាក់ នៅក្នុងភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ រួមទាំង២៣នាក់ ក្នុងទីក្រុងភាគខាងត្បូង Khan Younis។ ទាហានអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់កងកម្លាំងប្រដាប់អាវុធមួយចំនួនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។នៅថ្ងៃដដែលនោះដែរ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានវាយប្រហារទាហាន និងរថយន្តអ៊ីស្រាអែល ដោយការបាញ់ផ្លោងគ្រាប់រ៉ូកែត៕

ក្រុមស្រាវជ្រាវ៖ ភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម កើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌា

2024/02/26 12:54:23 pm        87
ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃច័ន្ទ (២៦ កុម្ភៈ) នេះថាភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៦២2% នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ហើយសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជាកត្តាសំខាន់នៃកំណើនការស្អប់ខ្ពើមទាំងនោះក្នុងរយៈពេលបីខែចុងក្រោយ។ក្រុមស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ថាស្ថាប័នស្រាវជ្រាវការស្អប់ខ្ពើមប្រឆាំងពូជសាសន៍របស់ឥណ្ឌា បានចងក្រងឯកសារអំពីឧប្បត្តិហេតុពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៦៨ ករណីដែលផ្តោតលើជនជាតិមូស្លីមក្នុងឆ្នាំ២០២៣ ដែល ២៥៥ ករណីបានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែលចំនួន ៤១៣ ករណីបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំដដែលនេះ។បាយការណ៍នោះបានបន្ថែមថា រវាងថ្ងៃទី០៧ ខែតុលា នៅពេលក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស វាយប្រហារអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីបដោយសារការសងសឹករបស់អ៊ីស្រាអែល រហូតដល់ថ្ងៃទី៣១ ខែធ្នូ មានឧប្បត្តិហេតុនៃការប្រើប្រាស់ភាសាស្អប់ខ្ពើមចំនួន ៤១ ករណីប្រឆាំងនឹងប្រជាជនអ៊ីស្លាមឥណ្ឌា ជុំវិញបញ្ហាសង្គ្រាម ហើយចំនួនប្រហែល ២០% នៃការនិយាយស្អប់ខ្ពើមទាំងនោះកើតឡើងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM