អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់

សន្តិសុខ និង សង្គម

រដ្ឋកាលីហ្វ័រនីញ៉ា ត្រៀមទប់ទល់ទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត ខណៈមានខ្យល់ខ្លាំងនិងព្យុះ

2024/02/05 01:25:18 pm        76
រដ្ឋកាលីហ្វ័រនីញ៉ាដែលរងការវាយប្រហារដោយព្យុះ បានប្រឈមការទទួលរងគ្រោះមួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ខណៈការិយាល័យព្យាករណ៍ បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង និងព្យុះសង្ឃរា ដែលនឹងវាយបោកបក់នៅរដ្ឋនេះភាគច្រើន ដោយគំរាមកំហែងដល់ការកើតមានទឹកជំនន់ បំណាក់ដី និងការដាច់ចរន្តអគ្គិសនី។ លោក ដេនញែល ស្វេន(Daniel Swain) អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ា ឡូសអេនជឺឡេស បាននិយាយកាលពីថ្ងៃអាទិត្យថា នេះគឺជាព្យុះខុសប្រក្រតីតែមួយសន្ទុះ។ ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ បានជំរុញឱ្យការិយាល័យតំបន់ឆ្នេរ របស់អង្គភាពសេវាអាកាសធាតុជាតិចេញការព្រមានកម្រិតខ្ពស់អំពីព្យុះសង្ឃរាដ៏កម្រសម្រាប់តំបន់ Big Sur និងតំបន់នៅក្បែរៗនោះ។អង្គភាពសេវាអាកាសធាតុជាតិ បានកត់ត្រាខ្យល់បក់ខ្លាំងបំផុតក្នុងល្បឿន ១១២,៦ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមទីតាំងផ្សេងៗនៅទូទាំងរដ្ឋ។ ការកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏កម្រ ទីភ្នាក់ងារអាកាសធាតុ បានដាក់តំបន់ដ៏ធំមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្រោម«ហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង» រហូតដល់ថ្ងៃច័ន្ទនេះ។តំបន់ Santa Barbara និង Los Angeles បានចេញបទបញ្ជាជម្លៀសពលរដ្ឋមួយចំនួន ដោយសារហានិភ័យនៃទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតបង្កឡើងដោយព្យុះនេះ។ ការជម្លៀសជាកាតព្វកិច្ចបានចូលជាធរមាននៅក្នុងផ្នែកខ្លះនៃតំបន់ San Jose និងតំបន់វេនធ្យូរ៉ា(Ventura)។ អង្គភាពសេវាអាកាសធាតុជាតិនិយាយថា ភ្លៀងនឹងប្រែក្លាយទៅជាព្រិលធ្លាក់ខ្លាំងក្នុងកម្ពស់ខ្ពស់នៅតំបន់ជួរភ្នំភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា និងសៀរ៉ាណេវ៉ាដា(Sierra Nevada) ដោយមានការកើនឡើងសរុបនៃការព្យាករណ៍កម្ពស់ច្រើនហ្វីត សម្រាប់តំបន់សៀរ៉ា រហូតដល់ថ្ងៃអង្គារ និងអត្រាព្រិលធ្លាក់ ២ទៅ៣ អ៊ីញក្នុងមួយម៉ោង។

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល ទាមទារឲ្យដោះលែងជាបន្ទាន់ ខណៈផ្ទុះជម្លោះក្នុងបក្សចម្រុះរបស់លោកណេតានយ៉ាហ៊ូ

2024/02/05 12:50:17 pm        77
ក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានតវ៉ាកាលពីយប់ថ្ងៃអាទិត្យទី៤ខែកុម្ភៈនខាងក្រៅអគារក្រសួងការពារជាតិរបស់ទីក្រុងតេល អាវីវ (Tel Aviv) ជាទីដែលឃុទ្ធល័យរបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ កំពុងរៀបចំសន្និបាតពិភាក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។ សមាជិកក្រុមគ្រួសារចំណាប់ខ្មាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានកាន់ស្លាកសញ្ញា រួមទាំងរូបថតរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងស្រែកថា ឥឡូវនេះ! ៗ ។អ្នកតវ៉ាមួយចំនួនបានបិទផ្លូវមួយក្បែរបរិវេណទីស្នាក់ការកណ្ដាលសន្តិសុខ។ លោក Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ពុំទាន់បានត្រៀមខ្លួនទទួលកិច្ចព្រមព្រៀងក្នុងការដោះលែងអ្នកទោសដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសទេ ខណៈមានការផ្ទុះជម្លោះនៅក្នុងគណបក្សចម្រុះរបស់លោកជុំវិញការជំរុញរបស់សហរដ្ឋអាមេរិកដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងអំឡុងភាពជាប់គាំងចុងក្រោយបំផុត ក្នុងជម្លោះរបស់គណបក្សចម្រុះនេះរវាងបណ្ដាគណបក្សអ្នកជាតិនិយមសាសនា ដែលបានប្រឆាំងចំពោះសម្បទានណាមួយឲ្យទៅប៉ាឡេស្ទីន និងអ្នកនិយមកណ្ដាលមួយក្រុម រួមទាំងក្រុមអតីតក្រុមឧត្ដមសេនីយ៍កងទ័ពមួយចំនួនផងដែរ។ ការខ្វែងគំនិតគ្នានេះ បានបង្ហាញពីភាពតានតឹងខ្លាំងក្នុងបរិកាសនយោបាយក្នុងសង្រ្គាមរយៈពេល៤ខែ បន្ទាប់ពីការវាយប្រហារសម្លាប់រង្គាល ដោយក្រុមសម្មប្រយុទ្ធក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្សជាង២៤០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

អ៊ីរ៉ាក់ទាមទារឱ្យអាមេរិកដកទ័ព ខណៈក្រុមកងជីវពលគំរាមចាត់វិធានការប្រឆាំងកងកម្លាំងអាមេរិក

2024/02/05 12:47:02 pm        141
ក្រុមបក្សនយោបាយជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យដកកងកម្លាំងអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់យោធាអាមេរិក ខណៈក្រុមជីវពលមួយចំនួនបានប្រកាសពីចេតនារបស់ពួកគេដើម្បីចាត់វិធានការប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក។យ៉ាងហោចណាស់មនុស្សជិត ២០ នាក់បានស្លាប់ និងមនុស្សជាង ៣០ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំងរបស់កងកម្លាំងប្រដាប់អាវុធ អាល់ហាស្ហ៍ សាប៊ី (Hashd Shaabi) កាលពីយប់ថ្ងៃសុក្រ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។កងជីវពលមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមតស៊ូអ៊ីស្លាមបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងទាហានអាមេរិករហូតដល់ពួកគេដកខ្លួនចេញពីអ៊ីរ៉ាក់។ សមាជិកនៃក្រុមនេះក៏បាននិយាយផងដែរថា ដើមហេតុនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅលើវត្តមានយូរអង្វែងរបស់យោធាអាមេរិកនៅក្នុងតំបន់ និងយុត្តាធិការដ៏វែងឆ្ងាយរបស់ខ្លួនលើកិច្ចការមជ្ឈិមបូព៌ា។រហូតមកដល់ពេលនេះ ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ បានប្ដេជ្ញាថានឹងឆ្លើយតបទៅនឹងសកម្មភាពយោធារបស់កងកម្លាំងសហរដ្ឋអាមេរិក។ លើសពីនេះ បក្សពួកនយោបាយអ៊ីរ៉ាក់ និងជនស៊ីវិលមួយចំនួនធំកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាត់វិធានការជាបន្ទាន់ និងបណ្តេញយោធាអាមេរិកចេញពីប្រទេសរបស់ពួកគេ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជាង ២៧.៣០០នាក់

2024/02/05 12:40:56 pm        52
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ) ថាចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៧.៣៦៥ នាក់ខណៈដែលមនុស្ស ៦៦.៦៣០ នាក់ផ្សេងទៀតបានរងរបួស។ អ្នកនាំពាក្យក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២៧នាក់ និងបង្ករបួស ១៧៨ នាក់ទៀតនៅក្នុងតំបន់ហ្កាហ្សា។យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានបន្តនៅក្នុងផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ន្ធនេះ ដោយយន្តហោះរបស់ខ្លួនបានកំណត់គោលដៅលើលំនៅឋានរាប់សិបខ្នងនៅទីក្រុង ខាន់ យូនីស (Khan Younis) និងគោលដៅផ្សេងទៀតនៅទីក្រុង រ៉ាហ្វាហ្វ (Rafah) នៅភាគខាងត្បូងនៃតំបន់នោះ។សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអែលនៅតែបន្ត ជាពិសេសនៅក្នុងទីក្រុងហ្កាហ្សា និងផ្នែកជាច្រើននៃភាគខាងជើងហ្កាហ្សា។យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០នាក់៕

ប្រជាជនម៉ិកស៊ិក ត្រៀមរៀបចំសម្រាប់បុណ្យចូលឆ្នាំចិនជាមួយនឹងការប្រលងសំលៀកបំពាក់រូបនាគ

2024/02/05 12:31:11 pm        103
ស្ថានទូតចិនប្រចាំប្រទេសម៉ិកស៊ិក រួមជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ិកស៊ិក បានរៀបចំការប្រកួតសំលៀកបំពាក់រូបនាគជាកិត្តិយសនៃឆ្នាំនាគកាលពីថ្ងៃអាទិត្យ (០៤ កុម្ភៈ)។អ្នកចូលរួមក្នុងក្រុមអាយុផ្សេងគ្នាបានឡើងឆាកក្នុងឈុតនាគចម្រុះពណ៌។ ពិន្ទុបន្ថែមត្រូវបានផ្តល់ឲ្យដល់អ្នកចូលរួមដែលបានបញ្ចូលការប្រើប្រាស់សម្ភារៈកែច្នៃទៅក្នុងសំលៀកបំពាក់របស់ពួកគេ។ បុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ។បុណ្យចូលឆ្នាំចិន គឺជាថ្ងៃសម្រាកដ៏សំខាន់បំផុតនៅក្នុងប្រតិទិនចិន ដែលជាពេលវេលាជួបជុំជាមួយក្រុមគ្រួសារ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងទទួលទានអាហារ និងភេសជ្ជៈ។ជារៀងរាល់ឆ្នាំ រាសីចក្រចិនត្រូវបានគេជឿថាមានចរិតលក្ខណៈនៃសត្វតំណាងតាមឆ្នាំរបស់ខ្លួន ដោយសត្វតំណាងឆ្នាំនេះគឺសត្វនាគ ដែលត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសត្វវេទមន្តរឿងព្រេងនិទានដែលជានិមិត្តរូបនៃអំណាច កិត្តិយស និងសេចក្តីថ្លៃថ្នូរ៕

កូរ៉េខាងជើង រិះគន់ការព្រមានរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូងថា ជាកាតាលីករនៃការប៉ះទង្គិច

2024/02/05 12:04:36 pm        158
ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទ (០៥ កុម្ភៈ) នេះបានរិះគន់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងជុំវិញការព្រមានចុងក្រោយរបស់លោកថា ទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ដោយហៅការលើកឡើងរបស់លោកថាជា «កាតាលីករ» ឬកត្តាជំរុញ សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានព្រមានកាលពីថ្ងៃទី២៤ ខែមករា ថាទីក្រុងព្យុងយ៉ាង នឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើសង្គ្រាម ប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង។នៅក្នុងការអត្ថាធិប្បាយមួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរិះគន់លោក ស៊ីន លើអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត» ដែលអាចក្លាយជា «កាតាលីករ» សម្រាប់ការប៉ះទង្គិចគ្នាដោយប្រើកម្លាំង។ កូរ៉េខាងជើងបានព្រមានថា ទីក្រុងសេអ៊ូលគួរតែយល់ពី «ការបង្កាច់បង្ខូច» និង «សមយុទ្ធសង្គ្រាម» របស់ខ្លួនអាចនាំមកនូវហានិភ័យនៃការបញ្ចប់ជោគវាសនារបស់ប្រទេស នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ។ប្រទេសកូរ៉េខាងជើង បាននឹងកំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េនៅក្នុងឆ្នាំថ្មី ដែលជាឆ្នាំបោះឆ្នោតសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយនឹងការធ្វើតេស្តអាវុធ និងវោហាសាស្ត្រពាក្យសម្តីយ៉ាងចាស់ដៃ៕

កសិករអ៊ីតាលី តវ៉ាទូទាំងប្រទេសប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប

2024/02/05 11:58:30 am        178
ក្រុមកសិករអ៊ីតាលី កាលពីថ្ងៃសៅរ៍ (០៣ កុម្ភៈ) បានធ្វើការតវ៉ានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប ដោយទាមទារឱ្យសហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ីតាលី ឆ្លើយតបនឹងការលំបាករបស់ពួកគេក្នុងប្រតិបត្តិការកសិកម្ម។ត្រាក់ទ័រជាង ៦០ គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតបានប្រមូលផ្តុំគ្នានៅទីក្រុង ខាសសេតតា (Caserta) ភាគខាងត្បូង ដែលរំខានដល់ចរាចរណ៍ក្នុងតំបន់។ ក្រុមបាតុករប្រមូលផ្ដុំគ្នាកាន់បដាដើម្បីបង្ហាញពីការលំបាករបស់ពួកគេក្នុងផលិតកម្ម និងការគ្រប់គ្រងកសិកម្ម ព្រមទាំងការមិនពេញចិត្តចំពោះគោលនយោបាយ និងនិយតកម្មកសិកម្មរបស់សហភាពអឺរ៉ុប។ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ការតវ៉ារបស់កសិករត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស ហើយអ្នករៀបចំបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មនៅទីក្រុងរ៉ូម នៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលអ៊ីតាលីបានព្យាយាមសម្រួលជាមួយកសិករ។នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូចា មេឡូនី (Giorgia Meloni) បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលនឹងបង្កើនបន្ថែមទៀតនូវមូលនិធិដែលបានបែងចែកដល់ប្រតិបត្តិករកសិកម្ម ប៉ុន្តែក្រុមបាតុករនៅតែទាមទារឲ្យមានការចរចាជាមួយរដ្ឋាភិបាល៕

តម្លៃប្រេងនៅទ្រឹង ខណៈមានកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា និងផែនការអាមេរិកវាយប្រហារនៅមជ្ឈិមបូព៌ា

2024/02/05 11:38:35 am        114
តម្លៃប្រេងនៅទ្រឹងក្នុងការជួញដូរនៅតំបន់អាស៊ីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីការធ្លាក់ថ្លៃយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ស្របពេលមានការព្យាយាមបន្តដើម្បីឈានដល់បទឈប់បាញ់ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈសហរដ្ឋអាមេរិក បានគ្រោងបើកការវាយប្រហារថ្មីៗបន្ថែមទៀត លើក្រុមប្រដាប់អាវុធនានា ដែលគាំទ្រដោយអ៊ីរ៉ង់ ។ភាគហ៊ុនតម្លៃប្រេងឆៅBrent របស់សហរដ្ឋអាមេរិក បានងើបឡើង ៨ សេន ដែលធ្វើឲ្យតម្លៃឡើងដល់ ៧៧,៤១ ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង 0131 ម៉ោងសកល ខណៈភាគហ៊ុនប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិក ធ្លាក់ចុះមកត្រឹម៧២,២៨ ដុល្លារក្នុងមួយបារ៉ែល។ សន្ទស្សន៍គោលទាំងពីរបានបញ្ចប់កាលពីសប្តាហ៍មុន ដែលបានធ្លាក់ចុះប្រហែល ៧ ភាគរយ។ ភាគហ៊ុនទាំងនោះបានធ្លាក់ចុះ ២ ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីទិន្នន័យការងាររបស់សហរដ្ឋអាមេរិកហក់ឡើងខ្លាំងជាងការរំពឹងទុកបានបង្ហាញថា ការកាត់បន្ថយអត្រាការប្រាក់អាចលើសពីការរំពឹងទុក និងលើវឌ្ឍនភាពក្នុងការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្នចំពោះការកើនឡើងណាមួយនៅក្នុងជម្លោះមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញពីការវាយប្រហារបន្ថែមទៀតលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវទៅលើទាហានអាមេរិកនៅហ្ស៊កដានី។លោក វីវេក ដា (Vivek Dhar) អ្នកវិភាគទំនិញរបស់ធនាគារ Commonwealth បាននិយាយថា ដោយសារការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកជៀសវាងការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសអ៊ីរ៉ង់ យើងគិតថាកិច្ចចរចាបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស នឹងមានឥទ្ធិពលខ្លាំងជាង ជាហេតុផលចម្បងអាចកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បាន។ លោកបាននិយាយនៅក្នុងកំណត់ត្រាអតិថិជនកាលពីថ្ងៃចន្ទថា ទីផ្សារប្រេងទំនងជានឹងឆ្លើយតបដោយការបន្តកាត់បន្ថយហានិភ័យនៃការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ដោយបន្ថែមថាទំនងជានឹងរក្សាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Brent នៅក្រោម ៨០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល៕

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ ទាមទារឲ្យដោះលែងស្ត្រីដែលត្រូវចាប់ជាចំណាប់ថ្នូរដោយក្រុមហាម៉ាស

2024/02/05 11:29:05 am        116
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះស្ត្រីដែលត្រូវបានចាប់ជាចំណាប់ថ្នូរដោយក្រុមហាម៉ាស និងបញ្ហានៃអំពើហិង្សាផ្លូវភេទ។យោងតាមអភិបាលរងក្រុងហ្ស៊េរុយរូសាឡឹម លោកស្រី ហ្វ្លឺ ហាសានណាហូម (Fleur Hassan-Nahoum) ស្ត្រី និងកុមារីចន្លោះពី ១៧ ទៅ ២០នាក់ នៅតែត្រូវបានឃុំខ្លួនដោយក្រុមអ៊ីស្លាម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។លោកស្រី បាននិយាយថា៖«អ្វីដែលយើងដឹងនោះ គឺថាជារៀងរាល់ថ្ងៃដែលពួកគេនៅតែជាប់ឃុំឃាំង ស្ថានភាពរបស់ពួកគេ កាន់តែអាក្រក់ ហើយមានឱកាសតិចជាងដែលពួកគេនឹងចេញមក។លោកស្រី បានបន្តថា ខ្លួនបានជួបម្តាយរបស់អ្នកជាប់ឃុំដែលខ្លាចថា ក្រោយពី ១៨សប្តាហ៍ អ្នកខ្លះអាចមានផ្ទៃពោះពីការចាប់រំលោភ ដែលពួកគេអាចនឹងត្រូវបានទទួលរង។លោកស្រី ហាសានណាហូម បានបញ្ជាក់ថា៖ «យើងត្រូវយកពួកគេចេញឥឡូវនេះ ដើម្បីយើងអាចធ្វើអ្វីមួយចំពោះករណីនេះ»។បដាដែលសរសេរថា៖«ការរំលោភ មិនមែនជាការតស៊ូ» ត្រូវបានគ្រវីនៅឯការជួបជុំ ហើយអ្នកតវ៉ាខ្លះ បានខោយឺតជើងវែង ដែលមានស្នាមប្រឡាក់ នៅចន្លោះជើងរបស់ពួកគេ។ការហែក្បួននេះ ត្រូវបានធ្វើឡើងនៅជិតការិយាល័យរបស់សារព័ត៌មានBBC ដែលអ្នករៀបចំការហែក្បួនមានអារម្មណ៍ថា មិនទាន់បានធ្វើគ្រប់គ្រាន់ ដើម្បីបញ្ចប់អំពើហិង្សាផ្លូវភេទ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលការវាយលុករបស់ក្រុមហាម៉ាស។

យប់ថ្ងៃទី៤កុម្ភៈ សមត្ថកិច្ចនៅភ្នំពេញ ឃាត់យានយន្តល្មើសបាន ៧៨គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៥គ្រឿង

2024/02/05 10:09:06 am        364
ភ្នំពេញ៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​សមត្ថកិច្ចបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់​យានយន្ត​ល្មើសបាន ៧៨ គ្រឿងក្នុងនោះល្មើសជាតិស្រវឹង ៤៥ គ្រឿង។ នេះបើយោង​តាម​របាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញ។ របាយការណ៍​របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា លទ្ធផលការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការ​ដឹកនាំ​ត្រួត​ពិនិត្យ​អនុវត្ត​ផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​​អនុវត្ត​រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបាន​ឃាត់​យាន​យន្ត​ល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)។ ក្នុងនោះ ១. ល្មើសជាតិស្រវឹង ចំនួន ៤៥ គ្រឿង, កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន ១៣ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន៨នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣២គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ និងអ្នកបើកបររថយន្ត ចំនួន១៥នាក់។ចំណែក​បទល្មើសផ្សេងៗ ចំនួន ៣៣ គ្រឿង, រួមមាន អត់មួកសុវត្ថិភាព ចំនួន ២៤ គ្រឿង និង​រថយន្ត​គ្មាន​ប័ណ្ណបើកបរ ចំនួន ៩គ្រឿង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ ថៃ​​កំពុង​ព្យាយាម​លុប​ចោល ​MoU ស្តីពី​តំបន់​ដែន​សមុទ្រ​ត្រួត​គ្នា កម្ពុជា-ថៃ «តើថៃ​កំពុង​ចង់​ធ្វើ​អន្តរ​ជា​តូបនីយ​កម្ម​លើ​តំបន់​ព្រំដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា​មែនទេ?»
05/01/2026 03:05 PM
ចិន ព្រមានប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុននៅក្រុមប្រឹក្សាសន្តិសុខUN
05/01/2026 03:05 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអូស្ត្រាលី បន្ទាប់ពីក្មេងស្រីជនជាតិដើមភាគតិចអាយុ ៥ឆ្នាំម្នាក់ បានស្លាប់
05/01/2026 03:05 PM
មន្ត្រីអាមេរិក៖ បទឈប់បាញ់សង្គ្រាមនៅអ៊ីរ៉ង់«បានបញ្ចប់»អរិភាពសម្រាប់កាលកំណត់នៃសេចក្តីសម្រេចអំណាចសង្គ្រាម
05/01/2026 03:05 PM
អេមីរ៉ាតអារ៉ាប់រួមហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់
05/01/2026 03:05 PM
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំ​កសាង​ការងារ​ល្អ​ដើម្បី​បន្សល់​ទុក​ជា​មរតក​សម្រាប់​ជំនាន់​ក្រោយ
05/01/2026 03:05 PM
អ្នកជំនាញUNថា អ៊ីស្រាអែលកំពុងប្រើប្រាស់អំពើហិង្សាផ្លូវភេទ ដើម្បីឲ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅដោយបង្ខំ
05/01/2026 03:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងប្រធានសភាលីបង់ថ្កោលទោសសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងលីបង់
05/01/2026 03:05 PM
ប្រមុខ UN ព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃការបិទច្រកសមុទ្រហ័រមូសរយៈពេលយូរ
05/01/2026 03:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន ចុះពិនិត្យការងារសាងសង់ផ្ទះ និងជួបពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
05/01/2026 03:05 PM