សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហនុ
សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌឫស្សីកែវ
បង្ក្រាបករណីចាប់ឃុំឃាំងមនុស្ស​ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៨នាក់
នគរបាលខណ្ឌកំបូលរក្សា​ទុកម៉ូតូ ៩គ្រឿងរយៈពេល ៣ខែ ក្រោយ​ដក​ហូត​ពី​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​លើដងផ្លូវសាធារណៈ

សន្តិសុខ និង សង្គម

នគរបាលឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «ផ្ទះអូន» ក្រោយរកឃើញមានលួចបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួនមនុស្សជាង១០០នាក់

2025/11/30 08:04:15 am        235
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ធ្វើការឡោមព័ទ្ធទីតាំងភោជនីយដ្ឋាន «ផ្ទះអូន» ឃាត់ខ្លួនមនុស្សប្រុសស្រីជាង ១០០នាក់ ភាគច្រើននារីៗជាអនីតិជន។ ការចុះបង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៩នឹង ៣០នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន «ផ្ទះអូន» នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នគរបាលជំនាញ បានប្រាប់អោយដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើនេះមានលួចលាក់បង្កប់សេវាកម្មផ្លូវភេទ នឹងមានស្រាវជ្រាវយ៉ាងជាក់លាក់ពីនគរបាលជំនាញអស់ជាច្រើនថ្ងៃទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរ នឹង ការពារអនិតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ចុះឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋាន «ផ្ទះអូន» ឡោមព័ទ្ធឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់ ។ ក្នុងរង្វង់ ប្រតិបត្តិការណ៍នេះដែរឃាត់បាន មនុស្សប្រុសស្រី ជាង១០០នាក់ (បុគ្គលិក) ភាគច្រើននារីៗជាអនីតិជន អាយុក្រោម ១៨ឆ្នាំ។ ចំពោះអ្នកដែលមិនពាក់ព័ន្ធ នឹងអោយត្រឡប់ទៅផ្ទះវិញ ។ បច្ចុប្បន្ន មនុស្សប្រុសស្រីទាំងអស់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរ និងការពារអនិតិជន បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី ៕ អត្ថបទ ៖ កុម្ភៈ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ​ចុះ​បង្ក្រាប​ឲ្យ​អស់​នូវ​មុខ​សញ្ញា​ក្រុម​ក្មេង​ទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2025/11/28 02:14:02 pm        553
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញ​បទ​បញ្ជា​បន្ទាន់​មួយ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធទាំងអស់សហការជាមួយលោកអធិការទាំង១៤ខណ្ឌ បើកការ​ចុះ​បង្ក្រាប​ឲ្យ​អស់នូវរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ បទបញ្ជាបន្ទាន់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និង​ការ​ណែ​នាំ​ដ៏​ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តម នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការនគរបាលជាតិផងដែរ។ បទបញ្ជានេះ ក៏ធ្វើឡើងបន្ទាប់ពីការកើតមាននូវអំពើហិង្សាដ៏សាហាវព្រៃផ្សៃមួយនៅខេត្តកណ្តាល ដោយ​ក្រុមក្មេងទំនើងបានកាប់ប្រហារយុវជន០២នាក់ បណ្តាលឲ្យស្លាប់ដាច់.កម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ។ តាមរយៈអំពើហិង្សាដ៏សាហាវនេះ ជាសញ្ញាណមួយ​ដែល​កម្លាំង​សមត្ថកិច្ច​គម្បី​ចាំ​បាច់​ត្រូវ​បន្សុត​កម្លាំង​ឲ្យ​បាន​ខ្លាំងចុះទៅទប់ស្កាត់ និងបង្ក្រាបឲ្យអស់ នូវសកម្មភាព​ប្រមូល​ផ្តុំ​នានា​ទាំង​នៅ​ពេល​ថ្ងៃ ពិសេសនៅពេលរាត្រីរបស់ក្រុមក្មេងៗ និងមុខសញ្ញាក្មេងទំនើង ទាំង​មុខ​សញ្ញា​ដែល​មិន​ទាន់​បាន​ធ្វើ​សកម្មភាព និងមុខសញ្ញាដែលធ្វើសកម្មភាពហើយកំពុងរត់គេចខ្លួន ដើម្បីបង្កា​ជៀស​វៀង​ក្រុម​ក្មេង​ៗ​យុវជន ឬក្រុមក្មេងទំនើងទាំងនោះ យកអំពើហិង្សាខាងលើជាគំរូ យកទៅប្រព្រឹត្តិ​សកម្មភាព​ណា​មួយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពលើពលរដ្ឋស្លូតត្រង់ក្នុងសង្គមជាតិ។ ឧត្តមសេនីយ៍ឯកស្នងការ ប្រកាន់​ខ្ជាប់​គោល​ជំហរ​មិនលើក​លែង​ដាច់​ខាត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​ឡាយ​ណាដែ​លចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ ហើយក៏មិនបណ្តែត​បណ្តោយ​ឲ្យ​សកម្មភាព​ទាំង​នោះកម្រើក​ឡើង​មក​វិញ​បង្ក​ជា​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ក្នុង​សង្គម​នោះ​ឡើយ ពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យសាធារណជន ពិសេស​ក្មួយ​ៗ​ជា​យុវជន សូមកុំយកខ្លួនបៀតចូលជាមួយបក្សពួកក្រុមបងតូចបងធំ និងកុំចូល​រួម​ជាមួយ​សកម្ម​ភាព​ទំនើង​ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ព្រោះវាពុំ​មាន​លទ្ធផល​ចំណេញ​អ្វី​នោះ​ឡើយ ក្រៅតែ​ពីការ​ទទួល​រង​នូវការ​អនុវ​ត្ត​ទោស​ទណ្ឌ​តា​ម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ខ្លួន​បាន​ប្រឹព្រឹត្តិ​បទល្មើសរួច។ ហើយ​ក្នុង​ពេលយប់ព្រលប់ បើមិនមានការចាំបាច់នោះទេ ឯកឧត្តមស្នងការ ស្នើឲ្យ​ក្រុម​ក្មួយ​ៗ​ជា​យុវជន​ សូមចូលទៅតាមលំនៅឋានរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំណាមួយតាមទីសាធារណៈ ព្រោះ​ពី​ពេលនេះទៅ កម្លាំងសមត្ថកិច្ចនឹងចុះទៅព័ទ្ធចាប់សួរនាំរាល់មានការប្រមូលផ្តុំទាំងអស់ ពិសេស​បើ​រកឃើញមានពាក់ព័ន្ធនឹងបទល្មើសណាមួយ គឺនឹងចាប់​ឃាត់​យក​ទៅ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមានដោយមិនលើកលែង៕ លីហេង

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៩ខ្នង លើកំណាត់ផ្លូវ៥៩៨ នៅខណ្ឌសែនសុខ

2025/11/28 09:32:11 am        255
អគ្គិភ័យឆាបឆេះទីតាំងផ្ទះកែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច រាលដាលដល់ផ្ទះប្រជាពលរដ្ឋសរុប៩ខ្នង ឆេះ​យ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិតនៅលើកំណាត់ផ្លូវ៥៩៨ ស្ថិតនៅក្បែរស្តុបត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មាន​ភ្លើង​ឆា​ប​ឆេះចេ​ញ​ពី​ទីតាំង​កែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច បង្កជាផ្សែងខ្មៅយ៉ាងខ្លាំង ផ្អើលដល់អ្នក​ភូមិ​នាំគ្នាស្រែ​ក​ឆោឡោ ​រត់យកបំពង់ពន្លត់ អគ្គិភ័យ មកជួយបាញ់ពន្លត់ និងខ្លះទៀតយកទឹកជះ ប៉ុន្តែភ្លើង​មិន​ថម​ថយ​នោះទេ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំង។ ភ្លាមៗកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញពីគ្រប់គោលដៅការិយាល័យ ឆ្ពោះ​ទៅ​កាន់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង។ អគ្គិភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋសរុបចំនួន៩ខ្នង និងបង្កការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង ប៉ុន្តែមិនបង្កអោយមាន​មនុស្ស​រង​របួស​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ទេ។​ ចំពោះមូលហេតុដែលបង្កអោយឆាបឆេះ កំពុងធ្វើការស្រាវជ្រាវ ៕ អត្ថបទ៖ កុម្ភៈ

បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម

2025/11/27 06:39:50 pm        184
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម ។នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។ជនសង្ស័យទាំង នាក់ ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងទី៣៖ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតអាវុធខ្លីចំនួន ៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។ ចំពោះជនសង្ស័យជំនាញកំពុងសាកសួ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

រយៈពេលត្រឹមតែ៧ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជិត ៥០នាក់ និងរងរបួសធ្ងន់ស្រាលជាង ១០០នាក់

2025/11/24 04:08:59 pm        228
រយៈពេលត្រឹមតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។លោក ទូច សុឃៈ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។ខណៈគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្ត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។គួរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ជនសង្ស័យដុតផ្ទះឆេះស្លាប់មនុស្ស នៅខណ្ឌដង្កោយប់មិញ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ដល់ស្រុកកោះធំ

2025/11/22 01:52:35 pm        1056
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការដុតផ្ទះម្តាយមីង រហូតឆេះរាលដល់លំនៅឋានពលរដ្ឋដទៃ អស់ជាច្រើនខ្នង ដែលបណ្តាលឲ្យម្តាយមីងស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ នៅក្នុងខណ្ឌដង្កោកាលពីយប់មិញ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដល់ទឹកដីស្រុកកោះធំ ខេត្តកណ្តាល ។ ការស្រាវជ្រាវតាមចាប់ខ្លួននេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើឡើងដោយកម្លាំងនគរបាល នៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌចុះស្រាវជ្រាវ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងនាំខ្លួន ពីអធិការដ្ឋាននគរបាលស្រុកកោះធំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីច្បាប់ ។ គួររំលឹកថា លំនៅឋានពលរដ្ឋ១១ខ្នងផ្ទះ ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យកើតជម្លោះជាមួយម្តាយបង្កើត និងម្តាយមីង ហើយក៏បានដុតផ្ទះម្តាយមីង បណ្តាលឲ្យឆេះយ៉ាង​សន្ធោសន្ធៅ​តែម្តង ហើយក៏បន្តឆេះរាលដាលដល់លំនៅឋានពលរដ្ឋក្បែរនោះចំនួន១០ខ្នងបន្ថែមទៀត ៕ លីហេង

អាវុធហត្ថខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោកប្រព័ន្ធបច្ចេកវិទ្យា ,ជនរងគ្រោះលើស៥២ករណី អស់ថវិការាប់ពាន់ដុល្លារ

2025/11/22 09:46:16 am        214
កណ្តាល ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ជាក់ស្តែងនៅថ្ងៃ០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក (ហេកយកតេឡេក្រាម Hak Telegram និងក្លែងតេលេក្រាម Fake Telegram account) កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ បង្កដោយជនសង្ស័យចំនួន ០១ក្រុម ធ្លាប់បានធ្វើសកម្មភាពហេកនិងក្លែងប្រព័ន្ធ Facebook និងប្រព័ន្ធ Telegram របស់ជនរងគ្រោះឈ្មោះ ស ក ក្រោយហេកយកប្រព័ន្ធTelegram របស់ជនរងគ្រោះបានហើយ បានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះ ឆ សរ ឲ្យផ្ញើប្រាក់ទៅឲ្យខ្លួនដោយប្រាប់ថាកូនឈឺ ជនរងគ្រោះមិនបានដឹង (ធ្លាប់មានប្រវត្តន៍ពឹងពាក់គ្នា) ក៏បានផ្ញើប្រាក់ទៅឲ្យជនសង្ស័យមួយចំនួន។ក្រោយមកជនរងគ្រោះបានដឹងថាតេលេក្រាមរបស់ជនរងគ្រោះឈ្មោះ ស ក ត្រូវបានគេហេកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ កងរាជអាវុធហត្ថខេត្តកណ្តាល តែម្តង។ ជនសង្ស័យក៏បានបន្តបង្កើតតេលេក្រាមក្លែងក្លាយដោយដាក់ឈ្មោះ និងរូបថតអ្នកពាក់ព័ន្ធផ្សេងៗទៀត យកទៅឆាតខ្ចីប្រាក់អ្នកស្គាល់ផ្សេងៗជាច្រើននាក់ទៀតតាមលេខនិងសមាជិកក្នុងតេលេក្រាមដែលហេកយកបាន។ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាជំនាញឲ្យចុះប្រតិបត្តិការស្រាវជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នារវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកងរាជអាវុធហត្ថខណ្ឌដូនពេញ និង ជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ដារ៉ា ភេទប្រុស នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ដោយបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតឈ្មោះ ចាន់ណា ហៅលក និងឈ្មោះ ពៅ ភេទស្រី ដកហូតវត្ថុតាងមួយចំនួន នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមានៈ ទូរស័ព្ទចំនួន ០៥គ្រឿង មានស៊ីមកាតចំនួន ៨ស៊ីម។ជនសង្ស័យបានសារភាពថា បក្សពួកធ្លាប់ហេកប្រព័ន្ធ Telegram និងបង្កើតក្លែងអាខោនប្រព័ន្ធ Facebook Telegram យកឈ្មោះនិងរូបថតជនរងគ្រោះជាច្រើននាក់ ជាង ៥២លើក មានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អ្នករកស៊ី ចាស់ ក្មេង ស្រីប្រុស ដើម្បីបន្លំឆាតបោកយក​ប្រាក់គេរយៈពេលប្រហែលជាង ៥ខែ មកហើយច្រើនពេកចាំមិនអស់នោះ បានថវិការាប់ពាន់ដុល្លារនិងលានរៀល។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ Facebook Telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាស្រាវជ្រាវ ពិសេសទាក់ទងបញ្ជាក់ផ្ទាល់មាត់ជាមួយអ្នកសុំ ឬខ្ចីលុយ ឲ្យបានច្បាស់លាស់ ជៀសវាងការ​ចាញ់បោក​ជនខិលខូចដូចករណីខាងលើ៕

លោក ផាត់ ហ៊ន និង ខាន់ សារ័ត្ន សមត្ថកិច្ចឱ្យវិលត្រលប់​ទៅផ្ទះ​វិញ​ហេីយ​

2025/11/19 05:55:00 pm        304
ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​អនុញ្ញាតិ​ឱ្យ​អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និង ខាន់ សារ័ត្ន វិលត្រលប់​ទៅផ្ទះ​វិញ​ហេីយ​ ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ​ និង​ឱ្យ​ចេញ​វីដេអូ​សុំទោស​ ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​។  ជាមួយនិងកេណីនេះដែរ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោកអភិបាលរងខេត្តស្វាយរៀង បានកោះហៅលោក ខាន់ សារ័ត្ន ទៅកាន់មន្ទីរព័ត៌មានខេត្តស្វាយរៀង ដើម្បីចាត់វិធានការទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ស្ដីពីការសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗ។ក្នុងនោះដែរក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចាប់ពីពេលនេះតទៅ៕

ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងតុលាការខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនបានវិញអស់ហើយ

2025/11/18 06:46:00 pm        398
ស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹឹកមិញនេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញអស់ហើយ។ប្រភពព័ត៌មានបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា ករណីក្រុមឧក្រិដ្ឋជនបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គិតមកដល់ព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងអស់មកវិញហើយ។ ប្រភពព័ត៌មានបញ្ជាក់ថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួន គឺ៦នាក់ជា ជនជាប់ចោទដែលកម្លាំងសមត្ថកិច្ចនាំខ្លួនឡើងតុលការ និងម្នាក់ទៀតគឺជាស្ដ្រី ដែលជាអ្នកទៅរំដោះ។ ប្រតិបត្តិការបង្ក្រាបករណីបាញ់រះរំដោះមនុស្សពីស្ថាប័នតុលការនេះ ធ្វើឡើងដោយកម្លាំងនគរបាលមកពីនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង។ហេតុការណ៍បាញ់រំដោះមនុស្សពីស្ថាប័នតុលាការនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈដែលមន្ដ្រីពន្ធធនាគារខេត្តស្វាយរៀង នាំខ្លួនជនជាប់ចោទជាច្រើននាក់តាមរថយន្តដឹកអ្នកទោសយកទៅឡើងសវនាការ។ ក្នុងហេតុការណ៍កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា គឺមានស្ដ្រីម្នាក់បានចូលទៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ហើយបានឈរចាំរួចជាស្រេច ដើម្បីផ្ដល់អាវុធខ្លីឱ្យទៅជនជាប់ចោទមួយក្រុមមានគ្នា៦នាក់ ដើម្បីបើកការបាញ់ប្រហារទៅលើសមត្ថកិច្ច ហើយរំដោះខ្លួនគេចចេញទៅ ប៉ុន្តែភ្លាមៗសមត្ថកិច្ចបានតាមទាន់រថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 និងបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានម្នាក់ ក្រោយធ្វើសកម្មភាពប្រមាណ១ម៉ោង រហូតមកដល់ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចតាមចាប់ក្រុមឧក្រិដ្ឋជនទាំង៧នាក់បានមកវិញ៕

មន្រ្ដីជំនាញអគ្គស្នងការនគរបាលជាតិ ប្រាប់ពីទម្រង់សាមញ្ញៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/18 04:42:09 pm        234
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។ ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឧទាហរណ៍ថា"បើករណីហ្គេម នៅពេលអ្នកលេងចាប់ផ្ដើមវក់នឹងហ្គេម ក្រុមឆោក ចាប់ផ្ដើមចុះតម្លៃសម្ភារៈ និងយកសម្ភារៈប្លែកៗមកទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកហ្គេមទាំងនោះចុចទាញយកមកប្រើប្រាស់ ដោយចំណាយប្រាក់ ហើយក្លាយជាជនរងគ្រោះដោយពុំដឹងខ្លួន"។ លោកបន្ថែមទៀតថា ករណីខ្លះទៀត ជីវភាពប្រជាពលរដ្ឋខ្លះនៅមានកម្រិត ក៏ជាហេតុនាំឱ្យពួកគេខ្ចីលុយតាមប្រព័ន្ធអនឡាញ ឬហៅថាកម្ចីអនឡាញ ដែលកម្ចីទាំងនេះងាយនឹងឱ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់ ពីព្រោះកម្ចីនេះ មិនបានតម្រូវលក្ខខណ្ឌអ្វីទាំងអស់ ប៉ុន្ដែយកការប្រាក់ខ្ពស់ជាងគេ។គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៤៨លើក ដោយបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២.៧២២នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
12/15/2025 09:12 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
12/15/2025 09:12 PM
សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
12/15/2025 09:12 PM
ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
12/15/2025 09:12 PM
ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
12/15/2025 09:12 PM
ក្រុម M23៖ ទាហានប៊ូរុនឌីរាប់រយនាក់ ត្រូវបានចាប់ខ្លួន អំឡុងការវាយលុកចុងក្រោយ នៅកុងហ្គោ
12/15/2025 08:12 PM
តូបលក់ដុំរាប់រយ ត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សារ Kramat Jati ក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី
12/15/2025 08:12 PM
EU ពង្រីកទណ្ឌកម្មលើបេឡារុស ដើម្បីរួមបញ្ចូលទាំងសកម្មភាពកូនកាត់
12/15/2025 08:12 PM
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
12/15/2025 08:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
12/15/2025 07:12 PM