ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់

សន្តិសុខ និង សង្គម

អ្នកស្លាប់ និងរងរបួសជាង៦ពាន់នាក់ដោយសារគ្រោះថ្នាក់ចរចរណ៍ក្នុងឆ្នាំ២០២៣កន្លងទៅ

2024/01/17 09:34:06 pm        165
ភ្នំពេញ÷ មនុស្សយ៉ាងតិចចំនួន១,៥៩០នាក់បានស្លាប់ និងចំនួន៤,៥១៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសារ ពេជ្ឈឃាតតាមផ្លូវ(គ្រោះថ្នាក់ចរាចរណ៍) នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ មូលហេតុដែលបណ្តាលឲ្យ គ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។ យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលទូរទស្សន៍BTVទទួលបាននាយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន៣៤១លើក ស្មើនិង១១ភាគរយ ដែលឆ្នាំ ២០២២គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន២៩៧៦លើក។របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងឆ្នាំ ២០២៣ គឺមានចំនួន១,៥៩០នាក់ ថយចុះចំនួន១១៩នាក់ស្មើនឹង៧ភាគរយ ដោយឆ្នាំ២០២២បានស្លាប់រហូតដល់១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន៤,៥១៥នាក់កើនឡើងចំនួន ៤៨៩នាក់ស្មើនឹង១២ភាគរយ។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែល្បឿន៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគ រយ, មិនប្រកាន់ស្ដាំ ៩ភាគរយ បត់មិនប្រយ័ត្ន៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តយាន ៥ភាគរយ, ស្រវឹង ៣ភាគរយ, សញ្ញាចរាចរណ៍ ១ភាគរយ, ងងុយដេក១ភាគរយ, ខណៈបណ្តាលមកពីអាកាសធាតុ១ភាគរយ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា ប្រភេទយានដែលបានបង្ករឲ្យមានគ្រោះថ្នាក់មានម៉ូតូ, ៤៧ភាគរយ រថយន្តធុនស្រាល ៣៤ភាគរយ, រថយន្តធុនធ្ងន់ ១១ភាគរយ, យានផ្សេងៗចំនួន៧ភាគរយខណៈថ្មើរជើង២ភាគរយ៕អត្ថបទ ÷ បាន ចក់

ប្រធានការិយាល័យសារព័ត៌មាន Al Jazeera ចាកចេញពីហ្កាហ្សា ក្រោយការវាយប្រហារបានសម្លាប់កូន ប្រពន្ធ និងសហការី

2024/01/17 03:22:45 pm        126
លោក Wael al-Dahdouh ប្រធានការិយាល័យសារព័ត៌មាន Al Jazeera នៅតំបន់ហ្កាហ្សា បានចាកចេញពីទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រពន្ធរបស់ខ្លួន កូនជាច្រើននាក់ និងសហការីម្នាក់។ស្ថានភាពរបស់លោកDahdouh កាន់ទុក្ខគ្រួសាររបស់ខ្លួន និងការភៀសខ្លួនដោយថ្មើរជើងពីទីក្រុងហ្កាហ្សា ត្រូវបានចាក់ផ្សាយពាសពេញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ថ្លែងទៅកាន់អ្នកសារព័ត៌មាន AFP នៅតំបន់ហ្កាហ្សាភាគខាងត្បូង បុរសវ័យ៥៣ឆ្នាំរូបនេះ បាននិយាយថាខ្លួនបានឆ្លងកាត់ប៉ុស្តិ៍ព្រំដែនរ៉ាហ្វា(Rafah) ជាមួយប្រទេសអេហ្ស៊ីប។លោក Dahdouh បាននិយាយថា ខ្លួននឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសកាតា ជាកន្លែងដែលខ្លួននឹងទទួលការវះកាត់សម្រាប់មុខរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន ដែលបានសម្លាប់អ្នកថតរូប Samer Abu Daqqa របស់បណ្តាញសារព័ត៌មាននេះ ដែលមានមូលដ្ឋាននៅកាតា និងអ្នកផ្សេងទៀត។ប្រពន្ធរបស់លោក កូនពីរនាក់ និងចៅប្រុសម្នាក់ បានស្លាប់នៅក្នុងខែតុលា ការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល ខណៈដែលកូនប្រុសច្បងរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងខែនេះ ដែលកំណត់គោលដៅទៅលើរថយន្តមួយគ្រឿងនៅព្រំដែនរ៉ាហ្វា។លោក Dahdouh បានប្រាប់សារព័ត៌មានAFPថា ខ្លួនបានចូលទៅក្នុងប្រទេសអេហ្ស៊ីបជាមួយនឹងសាច់ញាតិម្នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីកូន៤ នាក់របស់លោក បានឆ្លងកាត់កាលពីសប្តាហ៍មុន ។

ពលរដ្ឋហ្កាហ្សា នៅទីក្រុង Rafah និយាយថា កង្វះអាហារកំពុងធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺ

2024/01/17 03:16:58 pm        193
ប្រជាជនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានតម្រង់ជួរនៅផ្ទះបាយសប្បុរសធម៌មួយកន្លែងកាលពីថ្ងៃអង្គារ ដោយសង្ឃឹមថានឹងទទួលបានអាហារក្តៅៗដើម្បីផ្តល់ឲ្យកូនៗរបស់ពួកគេ ខណៈអ៊ីស្រាអែល បន្តការវាយប្រហាររបស់ខ្លួននៅក្នុងទឹកដីនេះភាគច្រើន។ក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុង Rafah កំពុងមមាញឹកចែកអាហារដែលមានបន្លែក្រៀម និងប៉ាស្តា។ រយៈពេលជាង ១០០ថ្ងៃ នៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន គ្រួសារមួយចំនួន បាននិយាយថា អ្វីដែលត្រូវបានចែកចាយគឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររបស់ពួកគេទាំងមូលនោះទេ។ លោក Mohammed Al-Shondogli ពលរដ្ឋប៉ាឡេស្ទីន ដែលភៀសខ្លួនពីទីក្រុង Jabalia បាននិយាយ ថា នេះមិនគ្រប់គ្រាន់ទេ។ វាស្ទើរតែមិនគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់ផង។ នេះ ត្រូវការសម្រាប់មនុស្សប្រាំពីរនាក់។អ្នកស្ម័គ្រចិត្តនៅផ្ទះបាយសប្បុរសធម៌បាននិយាយថា ក្មេងៗចង់ភ្លក់រសជាតិនៃអ្វីដែលពួកគេធ្លាប់ទទួលទាន។ កុមារជាច្រើននាក់បានយំ ពួកគេយំទាំងយប់ទាំងថ្ងៃ។ ពួកគេចង់បានទាំងបង្អែម និងផ្លែឈើ ឬសូកូឡាមួយដុំ ឬក៏បន្លែ។ របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ បាននិយាយថា ប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាទាំងអស់ ប្រឈមទៅនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន ជាមួយនឹងហានិភ័យនៃគ្រោះទុរ្ភិក្សកើនឡើងជារៀងរាល់ថ្ងៃ ហើយសមាមាត្រនៃចំនួនប្រជាជន ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក ដែលបានកត់ត្រាទុក។ នៅខាងក្នុងតំបន់ហ្កាហ្សា ភាពអត់ឃ្លាន មិនបានរាលដាលស្មើៗគ្នានោះទេ។ ជំនួយស្ទើរតែទាំងអស់ ដែលមកដល់ក្នុងតំបន់ហ៊ុមព័ទ្ធ គឺឆ្លងកាត់ទីក្រុង Rafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយភ្នាក់ងារមនុស្សធម៌ បានលើកឡើងពីបញ្ហាក្នុងការបែងចែកការផ្គត់ផ្គង់។

ប្រទេសអេក្វាឌ័រ ចុះល្បាតតាមដែនទឹក ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជន

2024/01/17 01:58:49 pm        315
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអេក្វាឌ័រ បានចេញល្បាតនៅតាមដែនទឹករបស់ប្រទេស ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋជន។ នៅក្នុងឈូងសមុទ្រ Guayaquil មន្ត្រីកងទ័ពជើងទឹក បានពិនិត្យមើលលើនាវាពាណិជ្ជកម្ម និងទូកអ្នកនេសាទ ដែលកំពុងធ្វើនាវាចរនៅជិតកំពង់ផែ កាលពីថ្ងៃអង្គារ។មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា ប្រតិបត្តិការនេះ ផ្តល់ឱកាសដល់អាជ្ញាធរដើម្បីទប់ស្កាត់គ្រឿងញៀន ឬសារធាតុខុសច្បាប់ ពីការផ្ទុកទៅក្នុងនាវាឬទូក ឆ្ពោះទៅកាន់អឺរ៉ុប។ បន្ទាប់ពីរលកនៃអំពើហឹង្សា ដែលបានវាយប្រហារប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រធានាធិបតី លោក Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ កាលពីសប្តាហ៍មុន រួមទាំងបម្រាមគោចរពេលយប់ និងបានកំណត់ក្រុមឧក្រិដ្ឋជនចំនួន ២២នាក់ ថាជាក្រុមភេរវករ។

ការប្រយុទ្ធនៅហ្កាហ្សា ចាប់ផ្តើមខ្លាំងក្លាឡើងវិញ ខណៈរថក្រោះអ៊ីស្រាអែល វាយលុកចូលតំបន់ដែលពួកគេបានចាកចេញ

2024/01/17 12:28:08 pm        339
អ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថារថក្រោះអ៊ីស្រាអែល បានវាយលុកចូលទៅក្នុងផ្នែកខ្លះនៃភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ដែលពួកគេបានចាកចេញកាលពីសប្តាហ៍មុន ដោយបានគ្រប់គ្រងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយចំនួនចាប់តាំងពីឆ្នាំថ្មីមក នៅពេលដែលអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបង្កើនប្រតិបត្តិការនៅទីនោះ។ការផ្ទុះដ៏ធំអាចត្រូវបានគេមើលឃើញនៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា ពីព្រំដែនជាមួយអ៊ីស្រាអែល ដែលជាកម្រមានក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសដកកងកម្លាំងនៅភាគខាងជើងជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការតូចជាងមុន និងកំណត់គោលដៅ។សំឡេងកាំភ្លើងបានបន្លឺឡើងពេញព្រំដែនពេញមួយយប់ ហើយនៅពេលព្រឹក មីស៊ីលបានហោះពាសពេញផ្ទៃមេឃ ខណៈដែលប្រព័ន្ធការពារដែនអាកាស អាយរ៉ុនដូម (Iron Dome) របស់អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់រ៉ូកែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធឆ្លងកាត់របង ដែលជាភស្តុតាងថាពួកគេរក្សានូវសមត្ថភាពក្នុងការបាញ់បង្ហោះទោះបីជាមានសង្រ្គាមជាង ១០០ថ្ងៃក៏ដោយ។អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់យុទ្ធជនហាម៉ាស រាប់សិបនាក់ពេញមួយយប់នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) នៅតំបន់ភាគខាងជើងហ្កាហ្សា។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ២៤ម៉ោងចុងក្រោយបានសម្លាប់មនុស្ស ១៥៨នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ ដែលបង្កើនចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ឥឡូវនេះនៅក្នុងខែទី៤ របស់ខ្លួនដល់ចំនួន ២៤.២៨៥នាក់ ជាមួយនឹងសាកសពរាប់ពាន់នាក់ទៀតដែលគេភ័យខ្លាចថាបានបាត់បង់នៅក្នុងគំនរបាក់បែក៕

អារ៉ាប៊ីសាអូឌីតអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

2024/01/17 11:48:28 am        368
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថារាជាណាចក្រនេះអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយត្រូវបានឈានដល់ដែលរួមបញ្ចូលភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ការពិភាក្សាប្រកបដោយមហិច្ឆិតា ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបង្ហាញសញ្ញានៃការបន្ធូរបន្ថយ។ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីនហ្វាហាន (Faisal bin Farhan) បានមានបន្ទូលប្រាប់ក្រុមប្រជុំមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស ថា «យើងយល់ស្របថាសន្តិភាពក្នុងតំបន់អាចរួមមានសន្តិភាពសម្រាប់អ៊ីស្រាអែល ប៉ុន្តែវាអាចកើតឡើងបានតែតាមរយៈសន្តិភាពសម្រាប់ប៉ាឡេស្ទីន ដោយផ្ដល់ជារដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះ»។ព្រះអង្គម្ចាស់ ហ្វៃសាល មានបន្ទូលថា ការធានាសន្តិភាពក្នុងតំបន់ តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជា «អ្វីមួយដែលយើងពិតជាកំពុងធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ហើយវាពាក់ព័ន្ធខ្លាំងជាងនៅក្នុងបរិបទនៃតំបន់ហ្កាហ្សា»។ការធានាឲ្យមានកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីភាពជាមួយអារ៉ាប៊ីសាអូឌីត នឹងក្លាយជារង្វាន់ដ៏ធំសម្រាប់អ៊ីស្រាអែល បន្ទាប់ពីខ្លួនបានបង្កើតទំនាក់ទំនងការទូតជាមួយអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ហើយអាចផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៃមជ្ឈិមបូព៌ា៕

ហ្ស៊កដានី៖ សន្តិភាពជាមួយអ៊ីស្រាអែល នៅតែជាជម្រើសយុទ្ធសាស្ត្រ ទោះជាមានសង្គ្រាមនៅហ្កាហ្សាក៏ដោយ

2024/01/17 11:45:03 am        438
នាយករដ្ឋមន្ត្រីហ៊្សកដានី លោក ប៊ីស្ហឺ អាល់ ខាសាវ៉ាណេស (Bisher al Khasawaneh) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាសន្តិភាពជាមួយអ៊ីស្រាអែល នៅតែជាជម្រើសយុទ្ធសាស្ត្រ ប៉ុន្តែការជំរុញណាមួយដើម្បីរុញច្រានជនជាតិប៉ាឡេស្ទីនចូលទៅព្រះរាជាណាចក្រនេះនឹងបង្កការគំរាមកំហែង «ដល់ការតាំងនៅនៃរដ្ឋ»។ហ្ស៊កដានី ដែលមានព្រំប្រទល់ជាប់នឹងតំបន់វេស បែង (West Bank) បារម្ភថាជម្លោះហ្កាហ្សា អាចរីករាលដាលជាមួយនឹងអំពើហិង្សាកាន់តែទូលំទូលាយដោយអ្នកតាំងលំនៅប្រដាប់អាវុធដែលត្រូវបានលើកទឹកចិត្តដោយកងទ័ព ដែលបង្កឱ្យមានការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនទ្រង់ទ្រាយធំទៅកាន់ផ្នែកម្ខាងទៀតនៃទន្លេហ្ស៊កដានី។លោក ខាសាវ៉ាណេស បាននិយាយដោយសំដៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ របស់ប្រទេសនេះជាមួយអ៊ីស្រាអែលក្នុងអំឡុងពេលសម័យប្រជុំនៅទីក្រុង ដេវ៉ូស ថា «ក្នុងករណីដែលមានសកម្មភាព និងលក្ខខណ្ឌដែលបង្កើត និងធ្វើឲ្យមានការផ្លាស់ទីលំនៅដ៏ធំនៃចំនួនប្រជាជនប៉ាឡេស្ទីន នោះគឺជាការរំលោភយ៉ាងច្បាស់លាស់លើសន្ធិសញ្ញាសន្តិភាព»។នាយករដ្ឋមន្ត្រីហ៊្សកដានីរូបនេះបានបន្ថែមថា ដំណោះស្រាយតែមួយគត់ដើម្បីជៀសវាងជម្លោះកាន់តែស៊ីជម្រៅ និងអស្ថិរភាពក្នុងតំបន់ គឺត្រូវដាក់ដំណើរការនយោបាយជាមួយនឹងក្រមខណ្ឌពេលវេលាដែលនាំទៅរកដំណោះស្រាយរដ្ឋពីរ ដែលរដ្ឋប៉ាឡេស្ទីននឹងលេចចេញជារូបរាងជាមួយអ៊ីស្រាអែល៕

ប្រភព៖ អ៊ីស្រាអែល បានបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតទៅលើជ្រលងភ្នំលីបង់

2024/01/17 11:42:05 am        392
អ៊ីស្រាអែល បានបើកការវាយប្រហារដ៏ខ្លាំងបំផុតរបស់ខ្លួនលើទីតាំងតែមួយ នៅប្រទេសលីបង់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ដោយផ្តោតលើជ្រលងព្រំដែនដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើ«ការវាយប្រហារតាមអាកាស និងកាំភ្លើងធំ» លើគោលដៅរបស់ក្រុមហេសបូឡា «ក្នុងរយៈពេលដ៏ខ្លី» កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជ្រលងភ្នំស្លុគី (Sluki) ។ប្រភពសន្តិសុខដែលដឹងអំពីប្រតិបត្តិការនៅលើដីនៅប្រទេសលីបង់ភាគខាងត្បូង បានប្រាប់សារព័ត៌មាន AFPថា៖«កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចំនួន ១៤លើក ទៅលើជ្រលងភ្នំស្លុគី»។ពួកគេបាននិយាយថា ការវាយប្រហារគឺ «ខ្លាំងបំផុត» ទៅលើតំបន់តែមួយ ចាប់តាំងពីក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានផ្តើមបាញ់ប្រហារឆ្លងព្រំដែនជារៀងរាល់ថ្ងៃ បន្ទាប់ពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា។ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់លីបង់ ក៏បានរាយការណ៍ផងដែរអំពីការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលកាលពីថ្ងៃអង្គារ លើភូមិភាគខាងត្បូងលីបង់ផ្សេងទៀត នៅតាមព្រំដែន។

ពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សាកើនឡើងដល់ ២៤.២៨៥នាក់

2024/01/17 11:38:55 am        349
ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ដោយសារការវាយប្រហារដែលនៅតែបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់២៤.២៨៥នាក់ ។ ក្រសួងនេះ បាននិយាយនៅសេចក្ដីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៥៨នាក់ និង៣២០នាក់ផ្សេងទៀត រងរបួសអំឡុង២៤ម៉ោងកន្លងទៅ។ប្រភពខាងលើបានបន្ថែមថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលនៅតែបន្ត បានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្តីន ប្រមាណ៦១.១៥៤នាក់ របួស ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ជាមួយគ្នានោះដែរ គេបានកត់សម្គាល់ឃើញថា មានជនរងគ្រោះមួយចំនួនធំ នៅតែកប់ក្រោមគំនរកម្ទេចថ្ម ហើយរថយន្តគិលានសង្គ្រោះ និងក្រុមការពារជនស៊ីវិលមិនអាចចូលទៅដល់ពួកគេទាំងនោះបានទេ។ ក្រសួងនេះ ក៏បានព្រមានផងដែរពីស្ថានភាពសុខភាពធ្ងន់ធ្ងរដែលអ្នកជំងឺកំពុងប្រឈមចំពោះជំងឺរ៉ាំរៃ ដោយកត់សម្គាល់ឃើញថា មនុស្ស ៣៥០.០០០នាក់ ក្នុងចំណោមពួកគេ គ្មានថ្នាំពេទ្យទេ។ ក្រសួងដដែលក៏បានអំពាវនាវដល់ស្ថាប័នអន្តរជាតិនានាឲ្យផ្ដល់ថ្នាំពេទ្យ សម្រាប់ការព្យាបាលអ្នកជំងឺរ៉ាំរៃជាបន្ទាន់ផងដែរ៕

រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែល នឹងបញ្ចប់ការប្រយុទ្ធនៅហ្កាហ្សាភាគខាងត្បូង នៅពេលឆាប់ៗនេះ

2024/01/17 11:34:55 am        385
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បាននិយាយថា អ៊ីស្រាអែល នឹងកាត់បន្ថយការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) នៅពេលឆាប់ៗនេះ បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍ នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ការអធិប្បាយរបស់លោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) កាលពីថ្ងៃអង្គារ បានកើតឡើង នៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងការកើនឡើងសម្ពាធអន្តរជាតិ រួមទាំងពីសហរដ្ឋអាមេរិកផងដែរ ដើម្បីកាត់បន្ថយការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងដែនដីនេះ និងកាត់បន្ថយការស្លាប់ជនស៊ីវិល។លោកបាននិយាយថា៖«នៅផ្នែកខាងជើងនៃតំបន់ហ្កាហ្សាស្រ្ទីប ដំណាក់កាល(ដ៏ខ្លាំងក្លា) នេះ ត្រូវបានបញ្ចប់។ នៅតំបន់ហ្កាហ្សាភាគខាងត្បូង យើងនឹងឈានទៅដល់ដំណាក់កាលនេះ ហើយបញ្ចប់វាក្នុងពេលឆាប់ៗនេះ ហើយនៅកន្លែងទាំងពីរនោះ ពេលវេលា នឹងមកដល់ នៅពេលដែលយើង នឹងបន្តទៅដំណាក់កាលបន្ទាប់»។កងទ័ពអ៊ីស្រាអែល បានវាយលុកបើកផ្លូវរបស់ពួកគេ ទៅកាន់កណ្តាលនៃទីក្រុងខាន់យូនីសភាគខាងត្បូងដ៏ធំរបស់តំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុងភាគខាងជើង និងខាងកើតនៃកណ្តាលទីក្រុង ឌាអាល់បាឡា (Deir al-Balah)។សេចក្តីប្រកាសរបស់លោកហ្គាឡែនធ៍ បានចោទជាសំណួរថាតើកងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងព្យាយាមឆ្ពោះទៅតំបន់ភាគខាងត្បូង ដែលនៅសេសសល់ ដែលប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាមានប្រជាជនចំនួន ២,៣លាននាក់ឬអត់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មានអ៊ីរ៉ង់៖ មីស៊ីល ២គ្រាប់ វាយប្រហារនាវាចម្បាំងអាមេរិកដែលព្យាយាមចូលច្រកសមុទ្រ Hormuz
05/04/2026 06:05 PM
របាយការណ៍៖ ការកាន់កាប់របស់អ៊ីស្រាអែល នៅហ្កាហ្សា ពង្រីកដល់ ៥៩% ទោះមានបទឈប់បាញ់ក្ដី
05/04/2026 06:05 PM
ម្រមុខណាតូ លោក Rutte និយាយថា បណ្តាប្រទេសនៅអឺរ៉ុប «បានទទួលសារ» ពីលោក Trump
05/04/2026 06:05 PM
ជនអន្តោប្រវេសន៍ ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតព្រំដែនក្រូអាស៊ី និងស្លូវេនី
05/04/2026 06:05 PM
តុលាការអ៊ីរ៉ាក់កាត់ទោសមនុស្ស ៤នាក់ ឲ្យជាប់ពន្ធនាគារពីបទផ្សព្វផ្សាយគណបក្ស Baath ដែលត្រូវបានហាមឃាត់
05/04/2026 06:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកត្រូវតែ «បោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន»
05/04/2026 06:05 PM
ឥណ្ឌូនេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ
05/04/2026 06:05 PM
ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារ នៅសាលារៀន ក្នុងប្រទេសទួរគី កើនឡើងដល់ ១០នាក់
05/04/2026 06:05 PM
មេដឹកនាំអ៊ុយក្រែន៖រដូវក្ដៅនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការជំរុញលោក Putin ទៅរកផ្លូវការទូត
05/04/2026 06:05 PM
ផ្លូវជនបទ១ខ្សែក្នុងស្រុកតំបែរ បានរក្សាគុណភាពល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង
05/04/2026 06:05 PM