សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

ក្រុមរដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារដ៏ព្រៃផ្សៃនៅអ៊ីរ៉ង់ ដោយការបំផ្ទុះពីរលើកសម្លាប់មនុស្ស ៨៤ នាក់

2024/01/05 09:01:16 am        142
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា ថាខ្លួនបានបំផ្ទុះគ្រាប់បែកពីរលើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤ នាក់នៅឯពិធីរំលឹកវិញ្ញាណក្ខន្ឌមួយក្នុងប្រទេសអ៊ីរ៉ង់ដល់ការស្លាប់របស់ឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Qasem Soleimani ។ការអះអាងពីក្រុមរដ្ឋអ៊ីស្លាម បានកើតឡើងនៅពេលដែលអ៊ីរ៉ង់ បានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេលមួយថ្ងៃសម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា សមាជិកពីរនាក់របស់ពួកគេ បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកក្នុងអាវកាក់របស់ពួកគេ នៅក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក Soleimani ក្នុងថ្ងៃគម្រប់ខួបការស្លាប់របស់លោកនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដកាលពីបួនឆ្នាំមុន។ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ង់បានបញ្ជាក់រួចហើយថា ការបំផ្ទុះលើកទីមួយ ជាស្នាដៃរបស់ក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ហើយត្រូវគេជឿថាការបំផ្ទុះទីពីរគឺ ប្រហែលជាក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀត។ លោក Soleimani ដែលដឹកនាំប្រតិបត្តិការបរទេសរបស់ឆ្មាំការពារកងកម្លាំង គុដស៍ (Quds) គឺជាសត្រូវដ៏ធំរបស់រដ្ឋអ៊ីស្លាម។ ក្រុមជ្រុលនិយមនិកាយស៊ុននីនេះ ធ្លាប់បានវាយប្រហារកាលពីកន្លងទៅជាញឹកញាប់នៅអ៊ីរ៉ង់ដែលកាន់សាសនានិកាយស៊ីអ៊ីតភាគច្រើន ។ ចំនួនអ្នកស្លាប់ត្រូវបានកែសម្រួលបន្ទាបពីប្រហែល១០០នាក់នៅថ្ងៃ បន្ទាប់ពីអ្វីដែលក្រុមអាជ្ញាធរអ៊ីរ៉ង់ហៅថាជា ការវាយប្រហារភេរវកម្ម ដែលបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួសផងដែរនៅជិតផ្នូររបស់ លោកSoleimani ក្នុងទីក្រុងឃើម៉ាន់ Kerman ភាគខាងត្បូង។អ៊ីរ៉ង់បានទទួលរងការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនាពេលកន្លងមកពីក្រុមជីហាដ និងពួកសកម្មប្រយុទ្ធផ្សេងទៀត ព្រមទាំងការសម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលបានស្តីបន្ទោសទៅលើសត្រូវអ៊ីស្រាអែល។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាម៉េដ វ៉ាហ៊ីឌី(Ahmad Vahidi) បានប្រាប់ទីភ្នាក់ងារព័ត៌មាន ISNA អំពីការពង្រឹងសន្តិសុខជុំវិញព្រំដែនដ៏ផុយស្រួយរបស់ខ្លួនជាមួយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់៨៤ និង៧៩នាក់បាត់ខ្លួន ខណៈអាកាសធាតុអាប់អួររំខានដល់ការសង្គ្រោះ

2024/01/05 08:54:24 am        93
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារតំបន់ឧបទ្ទីបណូតូ(Noto) ភាគកណ្តាលរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ៨៤នាក់នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa)តែមួយគត់ ហើយមនុស្ស ៧៩នាក់នៅតែបាត់ខ្លួនក្នុងខេត្តមួយនេះ។ ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅតាមគំនរបាក់បែកនៃលំឋានដែលដួលរលំនៅភាគខាងលិចប្រទេសជប៉ុន ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីនៅសប្តាហ៍នេះ។គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអង្រួនខេត្ត អ៊ីហ្ស៊ីកាវ៉ា និងតំបន់ជុំវិញ ដោយបានបំផ្លិចបំផ្លាញអគាររាប់ពាន់ខ្នង បង្កឱ្យមានអគ្គិភ័យ និងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។ មនុស្សយ៉ាងហោចណាស់៨៤នាក់ត្រូវបានគេដឹងថាបានស្លាប់ ដោយចំនួនអ្នកស្លាប់ត្រូវរំពឹងថានឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងទប់ទល់នឹងរលករញ្ជួយ និងអាកាសធាតុមិនល្អ ក្នុងពេលប្រតិត្តិការសង្គ្រោះនៅតាមគំនរកម្ទេចថ្មនានា។ ក្រុមមន្ត្រីក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អ្នកស្លាប់៤៨នាក់ នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) និង ២៣ នាក់នៅទីក្រុងស៊ូស៊ុយ(Suzu) ៥នាក់នៅទីក្រុងណាណាវ (Nanao) ៤នាក់នៅ ទីក្រុង អាណាមីស៊ុ(Anamizu) ២នាក់នៅ តំបន់ណូតូ (Noto) ម្នាក់នៅទីក្រុងហៃគុ(Hakui) និង ទីប្រជុំ ហ្ស៊ីកា (Shika)។អ្នកស្លាប់ចំនួន១៣នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងក្រុងជិតខាងចំនួន ៥។ មនុស្សជាង៣០០នាក់បានរងរបួស យ៉ាងហោចណាស់២៦នាក់មានស្ថានភាបរបួសធ្ងន់ ។រដ្ឋាភិបាលខេត្ត អ៊ីហ្ស៊ីកាវ៉ា បានប្រកាសតួលេខចុងក្រោយ នៅក្នុងកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយកាលពីល្ងាចថ្ងៃទី ៤ ខែមករា សប្ដាហ៍នេះ៕

ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ សមត្ថកិច្ចតាមចាប់ដល់វាលរេញ

2024/01/04 10:07:50 pm        320
ភ្នំពេញ ៖ ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលពេញបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ ត្រូវសមត្ថកិច្ចមូលដ្ឋានតាមចាប់បាន ៤នាក់ នៅវាលរេញ ខេត្តព្រះសីហនុ នាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ ពេលនេះសមត្ថកិច្ចខណ្ឌកំបូលកំពុងនាំខ្លួនជនសង្ស័យទាំង ៤នាក់នេះមកកាន់រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ប្រាប់ BTV ឲ្យដឹងនាពេលនេះថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចខណ្ឌកំបូលចាប់ខ្លួនចំនួន ៧នាក់ ប៉ុន្តែអ្នកដៃដល់តែ ២នាក់ទេ ។ ៣នាក់ ឃាត់បានពីថ្ងៃ ចំណែក ៤នាក់ទៀត ឃាត់ខ្លួននាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ខេត្តព្រះសីហនុ ៕ អត្ថបទ៖ តារាវុទ្ធី

[BREAKING NEWS] សារព័ត៌មានរដ្ឋ៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៩.៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

2024/01/04 03:21:23 pm        159
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានរាយការណ៍ថា រដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៩.៦៥២នាក់ ក្នុងនោះរួមទាំងជនបរទេស ១១៤នាក់ផងដែរ ក្រោមការលើកលែងទោសមួយ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្លាស់ប្តូរបទពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ និងបានប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅ ដើម្បីកម្ចាត់ការតវ៉ា។រដ្ឋាភិបាលយោធាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ដោយមានចេតនារក្សាទំនាក់ទំនង ជាមួយប្រទេសផ្សេងទៀត និងលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវបានលើកលែងទោស។ ពួកគេនឹងត្រូវនិរទេស»៕

ជនអន្តោប្រវេសន៍គ្មានឯកសារ ប្រហែល ៨៧.០០០នាក់ ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៣

2024/01/04 02:04:08 pm        84
អគ្គបញ្ជាការដ្ឋានកងទ័ព បាននិយាយកាលពីថ្ងៃពុធថា អង្គភាពកងទ័ព និងអាជ្ញាធរអនុវត្តច្បាប់ របស់ប្រទេសម៉ារ៉ុក បានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៧.០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលពួកគេភាគច្រើន មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។កងទ័ព និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការត្រួតពិនិត្យព្រំដែន និងតំបន់ដែនសមុទ្រ ព្រមទាំងការប្រយុទ្ធប្រឆាំងការគំរាមកំហែងឆ្លងកាត់ព្រំដែន។ សេចក្តីថ្លែងការណ៍ និយាយថា កងទ័ពបានផ្តល់ការជួយសង្គ្រោះ និងជំនួយ ទៅដល់ជនអន្តោប្រវេសន៍ជាង ២២.០០០នាក់ ដែលជួបគ្រោះអាសន្ននៅលើទូក នៅលើដែនទឹកប្រទេសម៉ារ៉ុកក្នុងឆ្នាំ ២០២៣ ។ប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសឆ្លងកាត់មួយ សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលប៉ុនប៉ងទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវិតរស់នៅកាន់តែប្រសើរ។ កងទ័ពបាននិយាយថា ពួកគេបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ជាង ១.១០០នាក់ ដែលព្យាយាមចូលទៅដល់តំបន់ហ៊ុមព័ទ្ធ Ceuta របស់អេស្បាញ និងតំបន់ Melilla នៅភាគខាងជើងប្រទេសម៉ារ៉ុក កាលពីថ្ងៃចូលឆ្នាំសកល។ ផ្លូវថ្មីមួយ ដែលលាតសន្ធឹងឆ្លងកាត់ ឆ្នេរអាត្លង់ទិកប្រទេសអាហ្វ្រិកខាងលិចទៅកាន់ប្រជុំកោះ Canary ប្រទេសអេស្បាញ បានទាក់ទាញជនអន្តោប្រវេសន៍យ៉ាងច្រើន នៅក្នុងឆ្នាំ២០២៣។ គណៈកម្មការទទួលបន្ទុកជនភៀសខ្លួនប្រទេសអេស្បាញ បាននិយាយថាការមកដល់ជនអន្តោប្រវេសន៍ មកកាន់ប្រជុំកោះ បានកើនឡើង១៤០ភាគរយ ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។

មនុស្សរាប់រយនាក់ស្ថិតក្នុងភាពឯកោ បន្ទាប់ពីរញ្ជួយដីនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស៧៨នាក់ស្លាប់

2024/01/04 02:01:13 pm        75
មនុស្សជាង ៥០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមដើម្បីចូលទៅដល់មនុស្សរាប់រយនាក់ ដែលនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយរយៈពេលបីថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៨ នាក់ស្លាប់។ ខណៈការស្វែងរកដ៏តក់ក្រហល់សម្រាប់រកអ្នកនៅរស់រានមានជីវិតនៅតែបន្ត សហគមន៍ជាច្រើននៅតែឯកោ ដោយសារបំណាក់ដី និងផ្លូវដែលត្រូវបានរាំងស្ទះនៅប្រទេសជប៉ុនភាគកណ្តាល ជាកន្លែងដែលរញ្ជួយដីកម្រិត ៧,៥ រិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ។អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរញ្ជួយដីដ៏មានឥទ្ធិពល ដោយក្រោយមកមានការរញ្ជួយរាប់រយលើក ទៀត បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស។ អាជ្ញាធរ បានផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្ស ៥១ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលទីកន្លែងបាត់ខ្លួនរបស់ពួកគេពុំត្រូវបានដឹងនៅឡើយ។ទិដ្ឋភាពនៃការបំផ្លាញបន្ថែមទៀត ត្រូវបានមើលឃើញដោយសារព័ត៌មាន AFP នៅក្នុងទីក្រុងឆ្នេរ Anamizu រួមទាំងរថយន្តជាច្រើនគ្រឿងនៅក្រោមថ្មបាក់បែក។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងនគរបាលរាប់ពាន់នាក់ មកពីទូទាំងប្រទេសជប៉ុន បានជីកកកាយតាមគំនរបាក់បែក នៃលំនៅឋានសាងសង់ពីឈើ និងអគារពាណិជ្ជកម្មដែលបាក់រលំ ដើម្បីស្វែងរកអ្នកនៅរស់។គ្រួសារប្រហែល ២៩.០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa នៅឆ្នេរសមុទ្រជប៉ុន ហើយលំនៅឋានជាង ១១០.០០០ខ្នង នៅទូទាំងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត គ្មានទឹកប្រើប្រាស់។ ដំណើរការចូលទៅដល់ ត្រូវបានរារាំងសម្រាប់សហគមន៍តូចៗនៅក្នុងតំបន់ឧបទ្វីប Noto ដែលរងគ្រោះខ្លាំងបំផុត ដោយមនុស្ស ៣០០ នាក់ កំពុងរង់ចាំជំនួយក្នុងភាពអស់សង្ឃឹម នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Ooya តំបន់ Suzu ។

ពលរដ្ឋជប៉ុន ទៅពិនិត្យលំនៅឋានដែលត្រូវបានបំផ្លាញ និងតម្រង់ជួរយកអាហារ បន្ទាប់ពីរញ្ជួយដី

2024/01/04 01:42:28 pm        154
អ្នកស្រុកនៅទីក្រុង វ៉ាជីម៉ា (Wajima) របស់ប្រទេសជប៉ុ នបានទៅពិនិត្យលំនៅឋានដែលត្រូវបានបំផ្លាញ និងបានតម្រង់ជួរសម្រាប់អាហារដោយមិនគិតថ្លៃ ស្របពេលមានការផ្គត់ផ្គង់ដ៏តឹងតែងនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) បន្ទាប់ពីមានការរញ្ជួយដីដែលបានវាយប្រហារតំបន់នេះនៅថ្ងៃចូលឆ្នាំថ្មី។ប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដើម្បីយកវត្ថុដែលមិនខូចខាតមួយចំនួននៅក្នុងសង្កាត់មួយដែលត្រូវបានបំផ្លាញដោយអគ្គិភ័យទ្រង់ទ្រាយធំ។ អ្នកស្រុកបាននិយាយថា ពួកគេបារម្ភថានឹងមិនអាចរស់នៅទីនោះបានទៀត។ នៅទូទាំងទីក្រុង អ្នកស្ម័គ្រចិត្តជាច្រើនកំពុងចែកចាយអាហារដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ។ អ្នកឈរតម្រង់ជួរយកអាហារបាននិយាយថាកង្វះទឹកបន្ទាប់ពីរញ្ជួយដីគឺជាក្តីបារម្ភធំបំផុតរបស់ពួកគេ។ឧបទ្វីប ណូតូ (Noto) បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដោយទីក្រុងកំពង់ផែនានារបស់ជប៉ុន ដូចជាទីក្រុង វ៉ាជីម៉ា (Wajima) និងទីក្រុងស៊ូស៊ុយ (Suzu) បានរងគ្រោះយ៉ាងខ្លាំង ដែលផ្លូវត្រូវបានគ្របដណ្ដប់ដោយល្បប់ លំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី និងទូកជាច្រើនគ្រឿងបានលិច៕

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសរាប់រយនាក់ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម

2024/01/04 01:32:32 pm        105
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសរាប់រយនាក់ កាលពីថ្ងៃពុធ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្លែងថា ជនជាតិអ៊ុយក្រែន ២៣០នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ នៅក្នុងការដោះដូរអ្នកទោស រួមទាំងទាហាន និងពលទាហានចំនួន ២១៣នាក់ មន្ត្រី ១១នាក់ និងជនស៊ីវិល ៦នាក់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ TASS បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានទទួលទាហានចំនួន ២៤៨នាក់ពីអ៊ុយក្រែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម ប៉ុន្តែពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសមជ្ឈិមបូព៌ានេះអំពីការដោះដូរនោះទេ។ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចរចាដោះលែងអ្នកទោសរាប់សិបដង ក្នុងអំឡុងសង្គ្រាមជិតពីរឆ្នាំរបស់ពួកគេ ដោយបានដោះលែងបុគ្គលិករាប់រយនាក់។កាលពីឆ្នាំមុន ប្រទេសកាតា ក៏បានជួយដោះលែងកុមារអ៊ុយក្រែន ៤នាក់ ដែលត្រូវបានគេនាំចូលក្នុងប្រទេសរុស្ស៊ី។ការដោះដូរនេះ កើតមានឡើង នៅពេលដែលរុស្ស៊ី បន្តវាយប្រហារអ៊ុយក្រែនដោយការវាយប្រហារតាមអាកាស ដោយកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ក្នុងការវាយប្រហារដោយមីស៊ីលនិងយានដ្រូន។

ពលរដ្ឋភៀសខ្លួនដែលជាប់នៅតំបន់សង្រ្គាមហ្កាហ្សា កំពុងជួបកង្វះខាតយ៉ាងធ្ងន់ធ្ងរលើសម្ភារចាំបាច់

2024/01/04 01:27:57 pm        112
ប្រជាជនដែលជាប់ក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយកងទ័ពអ៊ីស្រាអែល កំពុងជួបការលំបាកយ៉ាងខ្លាំងជាមួយនឹងកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។បុគ្គលដែលងាយរងគ្រោះ ដូចជាទារក ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានរោគសញ្ញារ៉ាំរ៉ៃ មិនអាចទទួលបានសេវាវេជ្ជសាស្រ្តដែលមានជំនាញវិជ្ជាជីវៈនោះទេ។ កាន់តែអាក្រក់ទៅទៀតនោះ ជនភៀសខ្លួនមួយចំនួនធំត្រូវបង្ខំចិត្តស្វែងរកទីជំរកនៅកន្លែងដែលតូចចង្អៀតខ្លាំង ដែលនាំទៅដល់ការរីករាលដាលនៃជំងឺទូទៅ។ជនភៀសខ្លួនបាននិយាយថា «មានកូនក្មេងជាច្រើននៅទីនេះ ប៉ុន្តែអត់មានជម្រកត្រឹមត្រូវទេ ហើយមានស្ត្រីមានផ្ទៃពោះយ៉ាងច្រើន ប៉ុន្តែគ្មានអាហារ គ្មានទឹក និងគ្មានរបស់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ យើងផឹកទឹកកខ្វក់លើដីដែលមានរសជាតិប្រៃ ហើយមានអ្នកជំងឺជាច្រើន ប៉ុន្តែអត់មានមានបន្ទប់ថែទាំ និងវេជ្ជបណ្ឌិតជំនាញទេ។ ទារកមិនមានទឹកដោះសម្រាប់ផឹកឡើយ ពួកយើងនៅហ្កាហ្សា ទាំងស្ត្រី កុមារ និងមនុស្សចាស់កំពុងរងទុក្ខវេទនាខ្លាំងណាស់»។ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ២២.០០០នាក់ និងបានធ្វើឱ្យមនុស្សប្រហែល ៥៨.០០០នាក់ ផ្សេងទៀតរងរបួស ដូចដែលបានរាយការណ៍ដោយក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប៕

ខេត្តនានារបស់ចិនព្រមានពីអ័ព្ទក្រាស់ ខណៈជើងហោះហើររាប់សិបជើងរបស់ក្រុងសៀងហៃ ត្រូវពន្យារពេល

2024/01/04 01:22:26 pm        88
អ័ព្ទយ៉ាងក្រាស់នៅក្នុងខេត្តមួយចំនួនរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា សប្ដាហ៍នេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារតែ មិនអាចមើលឃើញផ្លូវច្បាស់ ការបិទផ្លូវហាយវេ ពន្យារពេលជើងហោះហើរចេញពីទីក្រុងសៀងហៃ និងជំរុញឱ្យអ្នកព្យាករណ៍អាកាសធាតុចេញការព្រមាន និងការណែនាំជាបន្តបន្ទាប់។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបាននិយាយថា អ័ព្ទយ៉ាងក្រាស់បានប៉ះពាល់ដល់ខេត្ត សានទង់ (Shandong)ខេត្តហ៊ូប៉ី (Hubei) ខេត្តហ៊ូណាន (Hunan)ខេត្តជាំងស៊ី(Jiangxi)និង ខេត្ត ហ្វ៊ូជៀន (Fujian) ខណៈកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម ២០០ ម៉ែត្រ រីឯផ្នែកខ្លះនៃភាគខាងត្បូង ខេត្ត ជាំងស៊ូ (Jiangsu) និងភាគខាងត្បូងខេត្ត អានហ៊ុយ (Anhui) មានកម្រិតនៃការមើលឃើញផ្លូវច្បាស់ ក្រោម៥០ ម៉ែត្រ។ នាយកដ្ឋានឧតុនិយមកណ្តាលបានចេញការព្រមានពណ៌លឿង និងពណ៌លឿងទុំ សម្រាប់អ័ព្ទខ្លាំងរហូតដល់ម៉ោង៧និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ក្រុមមន្ត្រីព្យាករណ៍អាកាសធាតុរបស់ចិនបានព្យាករណ៍ថា នឹងមានចុះអ័ព្ទនៅតំបន់ជាច្រើននឹងឈានចូលដល់ថ្ងៃសុក្រស្អែកទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV តំបន់មួយចំនួននៃខេត្ត អានហ៊ុយ (Anhui) បានចេញការព្រមានពណ៌ក្រហមសម្រាប់អ័ព្ទខ្លាំង ដែលជាកម្រិតណែនាំដ៏ធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវេជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន ។ ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅទីក្រុង ណានជីង (Nanjing)នៃខេត្តជាំងស៊ូ(Jiangsu) ភាគខាងកើតប្រទេសចិន តំបន់ជាច្រើនត្រូវបានវាយប្រហារដោយអ័ព្ទខ្លាំង ដែលបង្កឱ្យមានការកកស្ទះក្នុងការដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។ ប្រទេសចិនមានប្រព័ន្ធព្រមានពណ៌ប្រកាសអាសន្នបីកម្រិតសម្រាប់អ័ព្ទក្រាស់ ដោយពណ៌ក្រហមគឺធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ និងលឿង។យោងតាមកម្មវិធីតាមដានការហោះហើររបស់ក្រុមហ៊ុន FlightView.com អ័ព្ទក៏បណ្តាលឱ្យជើងហោះហើររាប់សិបជើងចេញពីអាកាសយានដ្ឋានអន្តរជាតិសៀងហៃ ពូតុង(Shanghai Pudong) ត្រូវបានពន្យារពេល ឬបង្វែរក្នុងរយៈពេលបីម៉ោងចុងក្រោយនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM