សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីនៅជប៉ុន

2024/01/02 11:45:50 am        403
ទីភ្នាក់ងារឧតុនិយមរបស់កូរ៉េខាងត្បូងបាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ក្រោមមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបន្ថែមថាអាចនឹងមានរលកកាន់តែច្រើន និងធំជាងនេះនៅប៉ុន្មានម៉ោងបន្ទាប់ទៀត។ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូងគឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងក្នុងទំហំធំជាងនេះបន្ទាប់ពីរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។ដោយឡែក កូរ៉េខាងជើងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្ររបស់ខ្លួន ដែលអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។ ខេត្ត កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូងបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ខេត្តឆ្នេរខាងកើតមួយនេះបានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់។ ក្រសួងកូរ៉េខាងត្បូងនេះបានឲ្យដឹងថា ទីក្រុងសំចូក (Samcheok) បានណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកាន់តំបន់ដែលខ្ពស់ជាងអគារបីជាន់ដើម្បីសុវត្ថិភាព៕

កងកម្លាំងអ៊ីស្រាអែល បង្ហាញរូបភាពនៃអង្គភាពសុនខនគរបាលឬ K9 ឆែកឆេរផ្ទះសម្បែងនានា នៅហ្កាហ្សា និងរកឃើញអាវុធជាច្រើន

2024/01/02 11:41:59 am        383
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ចេញវីដេអូនៃអង្គភាពសុនខនគរបាលឬ K9 ដែលកំពុងឆែកឆេរផ្ទះសម្បែង នៅតំបន់ហ្កាហ្សា និងបានរកឃើញឃ្លាំងអាវុធរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរៀបរាប់លម្អិតអំពីករណីចំនួនពីរ ដែលខ្លួននិយាយថា អង្គភាពសុនខនគរបាលឬ K9s របស់ IDF បានស្ទាក់ចាប់ភេរវករហាម៉ាស ដែលកំពុងតែស្ទាក់វាយប្រហារទាហានអ៊ីស្រាអែល។ អ៊ីស្រាអែលនិយាយថា ខ្លួនតែងតែប្រើសត្វសំណក់ជាមួយអង្គភាព Oketz ដើម្បីពង្រីកកិច្ចប្រតិបតិ្តការនៅតាមអគារនានា មុនពេលធ្វើការវាយឆ្មក់កាន់តែធំដោយកងកម្លាំងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានសរសេរថា៖«ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងពលតូចលេខ ៤៦០ នៅក្នុងតំបន់ Jabalia សត្វសំណក់មួយក្បាលឈ្មោះ Patrick បានឆែករុករកទីតាំងនោះ មុនពេលកងកម្លាំង ចូលទៅក្នុងអគារ។ ក្នុងអំឡុងពេលឆែករុករកនោះ Patrick បានរកឃើញភេរវករម្នាក់ ដែលរៀបចំ ដើម្បីស្ទាក់វាយប្រហារលើកងកម្លាំង នៅច្រកចូល និងចាប់ខ្លួនគេតែម្តង ដូច្នេះចាំបាច់ត្រូវបង្កើនការការពារ។ កងកម្លាំងការពារ បានបន្ថែមថា៖«នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត នៅក្នុងតំបន់ Rimal ក្នុងអំឡុងពេលឆែករុករក ដោយសត្វសំណក់មួយក្បាលទៀតឈ្មោះ Toy ច្រករបៀងមួយ ត្រូវបានគេរកឃើញតភ្ជាប់ទៅអគារមួយ ដោយទាហានកំពុងស្ថិតនៅទៅអគារមួយផ្សេងទៀតដែលភេរវករម្នាក់ កំពុងពួនស្ទាក់ដើម្បីវាយប្រហារ។ សំណក់ Toy ក៏ចាប់ខ្លួនភេរវករនោះ ដូច្នេះហើយវាបានជួយសង្គ្រោះកម្លាំងពីប្រតិបត្តិការនៅក្នុងអគារដ៏គ្រោះថ្នាក់មួយ។

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់១៦

2024/01/02 11:33:50 am        316
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ នាក់ នៅក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa) ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស១៦ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

តុលាការកំពូលរបស់អ៊ីស្រាអែល លុបចោលច្បាប់កំណត់ការត្រួតពិនិត្យប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

2024/01/02 11:25:20 am        401
តុលាការកំពូលរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (០១ មករា) បានសម្រេចលុបចោលនូវច្បាប់ដ៏ចម្រូងចម្រាសដែលមានវិវាទយ៉ាងខ្លាំង ដែលអនុម័តដោយរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីដកហូតអំណាចមួយចំនួនរបស់តុលាការជាន់ខ្ពស់ ហើយបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ច្បាប់នេះគឺជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ទូលំទូលាយដែលស្នើឡើងដោយលោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធបក្សដៃគូសាសនា និងជាតិនិយមរបស់លោក ដែលបណ្តាលឱ្យមានការប្រេះឆាយ៉ាងជ្រៅនៅក្នុងប្រទេសអ៊ីស្រាអែល និងការព្រួយបារម្ភអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។ច្បាប់ថ្មីដែលបានបញ្ជូនទៅក្នុងតុលាការនោះបានដកចេញនូវផ្នែកមួយប៉ុណ្ណោះនៃអំណាចដែលតុលាការកំពូលមានសម្រាប់កាត់ផ្តាច់សេចក្តីសម្រេចរបស់រដ្ឋាភិបាលនិងរដ្ឋមន្ត្រី។ ច្បាប់នេះបានដកលទ្ធភាពរបស់តុលាការក្នុងការលុបចោលការសម្រេច ដែលខ្លួនចាត់ទុកថា «មិនសមហេតុផល»។តុលាការបាននិយាយថា ចៅក្រមប្រាំបីនាក់ក្នុងចំណោម ១៥នាក់ បានសម្រេចក្នុងការអនុគ្រោះលើការលុបចោលច្បាប់នេះ។ តុលាការកំពូល នៅក្នុងសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួន បាននិយាយថា ចៅក្រមភាគច្រើនបានសម្រេចចិត្តលុបចោលច្បាប់នេះ ព្រោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕និងចាប់ខ្លួននៅកន្លែងកើតហេតុ។រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

រថភ្លើងរាប់សិបគ្រឿងត្រូវបានពន្យារពេល ខណៈអ័ព្ទយ៉ាងក្រាស់បានគ្របដណ្ដប់រដ្ឋមួយចំនួននៅឥណ្ឌា

2024/01/02 11:21:51 am        311
ក្រុមមន្ត្រីបាននិយាយថា រថភ្លើងជាង២០គ្រឿង ទៅកាន់រដ្ឋធានីឥណ្ឌាត្រូវបានពន្យារពេលកាលពីថ្ងៃច័ន្ទ (០១ មករា) ដោយសារតែការថយចុះនៃកម្រិតការមើលឃើញដោយសារចុះអ័ព្ទយ៉ាងក្រាស់។ រដ្ឋឥណ្ឌាជាច្រើន រួមទាំងរដ្ឋធានីជាតិ បានមើលឃើញអ័ព្ទដ៏ក្រាស់ ស្របពេលមានការធ្លាក់ចុះនៃសីតុណ្ហភាព។យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ស្រទាប់អ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើផ្នែកខ្លះនៃបណ្ដារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា រថភ្លើងចំនួន ២១គ្រឿង ដែលធ្វើដំណើរទៅក្រុងដេលី បានពន្យារពេលដោយសារតែស្ថានភាពអ័ព្ទ ដែលបណ្តាលឱ្យអ្នកដំណើររង់ចាំយ៉ាងអន្ទះសារនៅស្ថានីយ៍។ រថភ្លើងជាច្រើនដែលឆ្លងកាត់ស្ថានីយ ដេលី ត្រូវបានពន្យារពេលរហូតដល់ ៤ម៉ោង។រាជធានីឥណ្ឌាមួយនេះបានទទួលរងអាកាសធាតុត្រជាក់ខ្លាំងនៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ ដោយកត់ត្រាសីតុណ្ហភាពអតិបរិមាពេលថ្ងៃគឺ ១៥,៩អង្សាសេ ដែលនោះគឺធ្លាក់កម្រិត ៤អង្សាសេទាបជាងធម្មតា និងទាបបំផុតរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។ យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ កម្រិតនៃភាពមើលឃើញបានស្ថិតនៅចម្ងាយ ៧០០ម៉ែត្រនៅតំបន់ សាហ្វដារជុង (Safdarjung) ដែលជាស្ថានីយ៍អាកាសធាតុសំខាន់របស់ទីក្រុងដេលី និងចម្ងាយ ១.២០០ម៉ែត្រនៅតំបន់លំនៅឋាន ផាឡាម (Palam) ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ៕

អ៊ីស្រាអែល បង្ហាញសញ្ញាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដកកងទ័ពថយ

2024/01/02 10:58:31 am        260
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល កំពុងដកកងកម្លាំងមួយចំនួនរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ដើម្បីងាកទៅរកប្រតិបត្តិការដែលមានគោលដៅបន្ថែមទៀតប្រឆាំងក្រុមហាម៉ាស់។ទាហានទាំងនេះ ត្រូវបានគេមើលឃើញកំពុងជួសជុលឧបករណ៍នៅមូលដ្ឋានក្បែរព្រំដែនតំបន់ហ្កាហ្សា។ មេបញ្ជាការមូលដ្ឋានម្នាក់ បាននិយាយថា ពួកគេនឹងត្រឡប់ទៅតំបន់ហ៊ុមព័ទ្ធវិញក្នុងពេលឆាប់ៗនេះ។ការផ្លាស់ប្តូរទៅរកប្រតិបត្តិការ «បោសសម្អាត» បានបង្ហាញសញ្ញាពីដំណាក់កាលថ្មីមួយ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនខែ។ មន្ត្រីម្នាក់ និយាយថា ទាហានមួយចំនួន ដែលបានដកចេញពីតំបន់ហ្កាហ្សា នឹងត្រូវបានត្រៀមសម្រាប់ការប្តូរវេនទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ ការកាត់បន្ថយនេះ ក៏នឹងអនុញ្ញាតឲ្យទាហានបម្រុងមួយចំនួនត្រឡប់ទៅរកជីវិតជាជនស៊ីវិលវិញ ដោយជួយទប់ទល់សេដ្ឋកិច្ចដែលញាំញីដោយសង្រ្គាមរបស់អ៊ីស្រាអែល។សង្គ្រាមនៅតំបន់ហ្កាហ្សា បានពង្រាបទឹកដីភាគច្រើនឲ្យទៅជាកម្ទេចកម្ទី និងបានបណ្តាលឲ្យប្រជាជនរបស់តំបន់នេះចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា សហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ដែលត្រូវបានជម្លៀសចេញ នឹងអាចវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

សង្រ្គាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជិត ២២.០០០នាក់

2024/01/02 10:54:59 am        212
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីនបានកើនឡើងដល់ ២១.៩៧៨នាក់ និងអ្នករបួសកើនដល់ ៥៦.៦៩៧នាក់ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលាមក។ អ្នកនាំពាក្យក្រសួង លោក អាស្រាហ្វ អាល់កេដ្រា (Ashraf al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៦នាក់ និងអ្នករបួស ២៤៦នាក់ទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។លោក អាល់កេដ្រា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកពេទ្យចំនួន ៣២៦នាក់ និងបានបង្ខំឱ្យមន្ទីរពេទ្យចំនួន ៣០កន្លែងក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៥ទីតាំងនៅតំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការ។ លោកអាល់កេដ្រា បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យការពារប្រព័ន្ធថែទាំសុខភាព និងបុគ្គលិកពេទ្យនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបាននិយាយថា ក្រសួងសុខាភិបាលហ្កាហ្សាកំពុងពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីការចាប់ផ្តើមឡើងវិញនៃមណ្ឌលសុខភាពនៅក្នុងទីតាំងផ្សេងៗគ្នានៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សារូបនេះបានរិះគន់យន្តការដែលដាក់ឱ្យប្រជាជនប៉ាឡេស្ទីនដែលរងរបួសទៅទទួលការព្យាបាលនៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ដោយចង្អុលបង្ហាញថា រហូតមកដល់ពេលនេះមានអ្នករបួសត្រឹមតែ ៦៤៥នាក់ប៉ុណ្ណោះដែលអាចធ្វើបាន គឺស្មើនឹងតួលេខ ១ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ៕

លោក ពូទីន និយាយថារុស្ស៊ី នឹងបង្កើនការវាយប្រហារកាន់តែខ្លាំងក្លាលើអ៊ុយក្រែន

2024/01/02 10:48:25 am        275
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាទីក្រុងមូស្គូ នឹងបង្កើនការវាយប្រហារកាន់តែខ្លាំងលើគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍ទៅលើទីក្រុង ប៊ែលហ្កូរ៉ូដ (Belgorod) របស់រុស្ស៊ី។ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្ស ២៥នាក់រួមទាំងកុមារ ៥នាក់នោះបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ ទីក្រុងគីវ បាននិយាយថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើខ្លួនជាមួយនឹងយានដ្រូនក្នុងចំនួន «ដ៏ច្រើនបំផុតក្នុងកំណត់ត្រា» នៅថ្ងៃចូលឆ្នាំថ្មី។លោក ពូទីន បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅមន្ទីរពេទ្យយោធាថា៖ «យើងនឹងបង្កើនការវាយប្រហារឲ្យកាន់តែខ្លាំង។ មិនមានឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលណាមួយមិនត្រូវបានដាក់ទោសនោះទេ»។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះបានកើតឡើងនៅចុងបញ្ចប់នៃសប្តាហ៍ដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកដោយការវាយប្រហារទ្រង់ទ្រាយធំ។លោក ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តវាយលុកអ្វីនូវដែលលោកហៅថា «ការដំឡើងយោធា» ដោយលោកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថាបានកំណត់គោលដៅ «នៅចំកណ្តាលទីក្រុងជាទីដែលមនុស្សម្នាដើរកម្សាន្តមុនថ្ងៃចូលឆ្នាំសកល» ហើយបានចោទប្រកាន់ថាអ៊ុយក្រែនបាន «វាយប្រហារជនស៊ីវិលដោយចេតនា»៕

មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ ក្រោយការរញ្ជួយដីវាយប្រហារប្រទេសជប៉ុនចំថ្ងៃឆ្លងឆ្នាំថ្មី

2024/01/02 08:32:02 am        408
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨ នាក់ ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត ព្រមទាំងចំនួនអ្នកស្លាប់នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស ៨ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា

2024/01/01 02:53:17 pm        248
​ប្រទេសជប៉ុនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានណែនាំឲ្យ «ជម្លៀសភ្លាមៗទៅកាន់តំបន់ទីទួលខ្ពស់»។ ទូរទស្សន៍នេះ បានបន្ថែមថា រលកកម្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំបន់ឆ្នេ Noto។អាជ្ញាធរក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ សម្រាប់ខេត្តជិតខាងគ្នា Niigata និង Toyama ដោយព្រមានថា រលកនៅទីនោះ អាចមានកម្ពស់ដល់ទៅ ៣ម៉ែត្រ។ ទូរទស្សន៍រដ្ឋបានបង្ហាញពាក្យ «EVACUATE» (ជម្លៀសចេញ) ជាអក្សរធំ ដោយជំរុញឲ្យអ្នកស្រុកភៀសខ្លួនទៅកាន់ទីទួលខ្ពស់ទោះបីជាពេលនេះស្ថិតក្នុងអាកាសធាតុរដូវរងាក៏ដោយ។ ជាមួយគ្នានេះ មនុស្សម្នាក៏បានបង្ហោះពីរូបភាពវីដេអូរញ្ជួយដីពីផ្ទះសម្បែងរបស់ពួកគេ និងពីខាងក្នុងស្ថានីយរថភ្លើងក្រោមដីផងដែរ។ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Kansai Electric បាននិយាយថា «មិនមានភាពមិនប្រក្រតី» ក្នុងរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់នោះទេ។ចំណែកឯទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានព្រមានថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ០,៣ម៉ែត្រ អាចកើតមាននៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ចន្លោះពីម៉ោង ១៨:២៩នាទៅ ដល់ ១៩:១៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:២៩នាទី ដល់ម៉ោង ១០:១៧នាទី ម៉ោងសកល)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM