៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

អង្គការ WHO សម្ដែងកង្វល់ពីការបំផ្លិចបំផ្លាញប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប

2023/12/25 11:11:41 am        126
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លាញប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។ អង្គការ WHO បានព្រមានថា ប្រសិនបើប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សាដួលរលំ វានឹងនាំឱ្យមាន «សោកនាដកម្ម» ហើយអង្គការនេះក៏បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ពីគ្រប់ភាគីដែលពាក់ព័ន្ធក្នុងជម្លោះ។យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មានតែមន្ទីរពេទ្យចំនួន ៩កន្លែងប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦កន្លែង នៅក្នុងតំបន់ដែលកំពុងដំណើរការដោយផ្នែក ហើយកំពុងជួបការលំបាកដើម្បីទប់ទល់នឹងចំនួនអ្នករបួសដ៏ច្រើនលើសលប់។ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនដល់ជាង ២០.៤០០នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មកជាមួយនឹងមនុស្សជាង ៥៤.០០០នាក់ ផ្សេងទៀតបានរងរបួស។អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់បានស្លាប់ និងមនុស្សជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ៕

ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ នៅភាគខាងលិចប្រទេសប៊ូរុនឌី

2023/12/25 11:05:01 am        122
រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ (២៤ ធ្នូ) ថាខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងបង្ករបួសដល់មនុស្ស ៩នាក់ ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិចនៃប្រទេសប៊ូរុនឌី ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយក្រុមឧទ្ទាម តាបារ៉ាក្រហម (Red Tabara) ។អ្នកនាំពាក្យរដ្ឋាភិបាលលោក ហ្សេរ៉ូម នីយ៉ុនហ្ស៊ីម៉ា (Jérôme Niyonzima) បាននិយាយថា អ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់កាលពីល្ងាចថ្ងៃសុក្រ ទៅលើភូមិមួយឈ្មោះថា វ៉ុហ្កីហ្ស៊ូ (Vugizo) រួមមានកុមារចំនួន ១២នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់ មន្ត្រីនគរបាលម្នាក់ និងអ្នកស្រុកជាច្រើននាក់ទៀត។ក្រុមឧទ្ទាមតាបារ៉ាក្រហម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលប៊ូរុនឌី ពីមូលដ្ឋាននៅភាគខាងកើតកុងហ្គោចាប់តាំងពីឆ្នាំ២០១៥ មកបានអះអាងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាបានសម្លាប់ទាហាន៩នាក់ និងនគរបាលម្នាក់។ អ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងកាំភ្លើង និងការផ្ទុះយ៉ាងខ្លាំងអំឡុងការវាយប្រហារនោះ៕

នាវាដឹកទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ត្រូវបានវាយប្រហារដោយយានដ្រូន នៅឯឆ្នេរសមុទ្រឥណ្ឌា

2023/12/25 10:55:08 am        198
នាវាដឹកទំនិញដែលត្រូវបានពិពណ៌នាថាជា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ត្រូវបានវាយប្រហារ ដោយយានដ្រូន នៅសមុទ្រអារ៉ាប់ ចំពេលមានការវាយប្រហារលើការដឹកជញ្ជូនទូទាំងពិភពលោកចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Ambrey បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា នាវាដឹកផលិតផលគីមី ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវបានវាយប្រហារនៅចម្ងាយ ១២០ម៉ាយ ភាគនិរតីនៃទីក្រុងវីរ៉ាវ៉ាល(Veraval) ប្រទេសឥណ្ឌា។ ភ្លើងដែលឆេះ ត្រូវបានពន្លត់ដោយក្រុមនាវិក ដោយមិនមានមនុស្សរងគ្រោះឡើយ។ក្រុមហ៊ុន Ambrey បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖«ការខូចខាតរចនាសម្ព័ន្ធមួយចំនួន ក៏ត្រូវបានរាយការណ៍ដែរ ហើយទឹកខ្លះ បានចូលនៅក្នុងនាវា។ នាវានោះ មានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ខណៈពេលដែលមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ ក្រុមឧទ្ទាម ហួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅយេម៉ែន បាននិងកំពុងធ្វើការវាយប្រហារជាបន្តបន្ទាប់ សំដៅលើនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ដែលបានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ ផ្លូវដឹកជញ្ជូនសកលសំខាន់ៗ។

នាវាចម្បាំងអាមេរិក បាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង ខណៈវិបត្តិសមុទ្រក្រហមកាន់តែស៊ីជម្រៅ

2023/12/25 10:50:45 am        250
នាវាពិឃាតរបស់អាមេរិក បានស្ទាក់ចាប់យានដ្រូនចំនួន ៤គ្រឿងដែលត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) ចូលទៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកនៃសមុទ្រក្រហម ខណៈកំណើនវិបត្តិដ៏ស៊ីជម្រៅនៅផ្លូវទឹកនេះ បានមើលឃើញនាវាពាណិជ្ជកម្មចំនួនពីរគ្រឿងបានរងការវាយប្រហារក្នុងថ្ងៃដ៏វឹកវរមួយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន «បានបាញ់ទម្លាក់យានដ្រូនចំនួន ៤គ្រឿងដែលមានប្រភពមកពីតំបន់គ្រប់គ្រងដោយពួក ហ៊ូទី ក្នុងប្រទេសយេម៉ែន ដែលធ្វើដំណើរទៅកាន់នាវាពិឃាត យ៉ូអេសអេស ឡាប៊ុន (USS Laboon)» កាលពីមួយថ្ងៃមុន។នាវាពិឃាតរបស់អាមេរិក មួយគ្រឿងនេះបាននឹងកំពុងល្បាតក្នុងតំបន់ដែលជាផ្នែកមួយនៃប្រតិបត្តិការការពារភាពរុងរឿង ដែលជាបេសកកម្មដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់អំពើហឹង្សាដែលធ្លាយចូលទៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។កាលពីថ្ងៃសៅរ៍ មន្ទីរបញ្ចកោណបានប្រកាសថា នាវាដឹកប្រេងគីមីមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ជប៉ុន ត្រូវបានវាយប្រហារដោយយានដ្រូននៅក្នុងមហាសមុទ្រឥណ្ឌា ដោយបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងពីប្រទេសអ៊ីរ៉ង់ ហើយវាត្រូវបានគេជឿថាជាលើកដំបូងហើយដែលសហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ដោយផ្ទាល់ពីការដាក់គោលដៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មចាប់តាំងពីវិបត្តិបានចាប់ផ្តើមមក៕

Update ..តំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊េីបសួរ លេីជនសង្ស័យពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច

2023/12/24 03:37:07 pm        2098
ភ្នំពេញ ៖ ជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សនៅខណ្ឌទួលគោក ត្រូវបានតំណាងអយ្យការ ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊េីបសួរ លេីជនសង្ស័យពីបទ: បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហេីយ។ នេះបើតាមការបញ្ជាក់របស់ លោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ម្សិលមិញនេះ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវបានអាណាព្យាបាលនាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូន នគរបាលនៃស្នងការដ្ឋាននគរបាលជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់ ៕  អត្ថបទ ៖ កុម្ភៈ

នគរបាលបញ្ជូនជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌទួលគោក ទៅដល់តុលាការនៅព្រឹកថ្ងៃនេះ

2023/12/24 11:47:31 am        266
ភ្នំពេញ ៖ ជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សនៅខណ្ឌទួលគោក ត្រូវបាននគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបន្តនីតិវិធី។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ម្សិលមិញនេះ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវបានអាណាព្យាបាលនាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូន នគរបាលនៃស្នងការដ្ឋាននគរបាលជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកលឿនបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់ ៕ អត្ថបទ ៖ កុម្ភៈ

អគ្គិភ័យឆេះអគារ City of Sky បានរលត់ទាំងស្រុងហើយ

2023/12/23 06:09:59 pm        1320
ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃទីបួន ​នៃរង្វង់​ប្រតិបត្តិការ​អន្តរាគមន៍​លើ​ករណី​ឆេះ​អគារ City of Sky ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកងកម្លាំង​ចម្រុះ​គ្រប់គ្រង​បាន​ទាំង​ស្រុង ១០០ភាគរយ។ តាមរយៈរង្វង់ប្រតិបត្តិការដឹកនាំ និងសម្របសម្រួលរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​ជា​មួយ​គណៈ​បញ្ជាការ​រដ្ឋបាលរាជធានីភ្នំពេញ និងការចូលរួមពីនាយកដ្ឋានពន្លត់អគ្គិភ័យ អគ្គស្នងការ​នគរបាល​ជាតិ និងបណ្តាកងរុករក និងសង្គ្រោះរបស់កងពលតូចលេខ៧០ និងបញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ​បានធ្វើការអន្តរាគមន៍រួមគ្នារយៈពេល៤ថ្ងៃ ក្នុងអគ្គិភ័យដែលបានឆេះកម្ពស់៥ជាន់។ ក្រោយរង្វង់ប្រតិបត្តិបិទបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរ និង​កង​កម្លាំង​ចម្រុះ​ទាំងអស់ដែ​លបា​ន​ខិតខំ​ប្រឹង​ប្រែង​សហការ​បាន​យ៉ា​ង​ល្អ​រហូត​ឈាន​​មក​ដល់​ការ​គ្រប់​គ្រង​ស្ថានការណ៍ទាំងស្រុង នៃអគ្គិភ័យដែលមានរយៈពេលច្រើនថ្ងៃកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា រង្វង់ប្រតិបត្តិការ​ចំពោះ​ករណី​អគ្គិភ័យ​លើក​នេះ​ជា​បទ​ពិសោធន៍​ថ្មី​ទៀត​របស់​អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការរៀនសូត្រ​ពី​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​ស្ថានភាព​អគារ​ដែលមានភាពស្មុគស្មាញ និងលំបាកដល់ក្រុមពន្លត់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា ប្រតិបត្តិការនេះជួបបញ្ហាស្មុគស្មាញ ដោយ​សារ​តែសំណង់​អគារ​មាន​បន្ទះ​ដែក និងបន្ទះអ៊ីសូឡង់យ៉ាងច្រើន។សូមជម្រាបថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានចំណាយពេល៨០ម៉ោង នឹង​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ៥០គ្រឿង ស្នើនឹងឡានទឹកប្រើប្រាស់ចំនួន៣៥០០ជើង និងកម្លាំងសរុប​រួម​ជាង​៤០០​នាក់៕

[UPDATE] ជនសង្ស័យបើករថយន្ត Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោក នឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃស្អែក

2023/12/23 05:46:49 pm        2953
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក Jeep ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់នៅខណ្ឌទួលគោក ជនសង្ស័យ គឺ​នឹង​ត្រូវ​បញ្ចូន​ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ធ្នូ ស្អែកនេះ ដើម្បីបន្តនីតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក បានបន្តឱ្យដឹងថា ៖ ជនបើករថយន្តបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវ​បាន​អាណាព្យាបាល​នាំខ្លួនចូលមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ១១​ព្រឹក​ថ្ងៃ​ទី២៣ធ្នូនេះ ដោយក្នុងនោះ គឺមានវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង​នគរបាល​ជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុម​មន្ត្រី​ការិយាល័យ​ជំនាញ ដើម្បីធ្វើការសាកសួរនាំដោយផ្ទាល់តាមនីតិវិធី ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះបានកើតឡើងកា​លពីវេលាម៉ោង១១ និង៤០នាទី​យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយ​ផ្លូវលេខ​៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅ​ពី​លិច​ទៅកើ​ត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បាន​បើកបរ​ក្នុង​ល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមក​ដល់​ចំណុច​កើត​ហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះ​រថយន្ត​បើក​លឿន​បោះ​ពួយ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែក​រថយន្ត​នៅ​មាន​ល្បឿនបា​នអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុក​រថយន្ត​ចោលហើយគេចខ្លួនបាត់៕ អត្ថបទ៖ លីហេង

ជនសង្ស័យបើករថយន្ដ Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោក បានចូលខ្លួនសារភាពហើយ

2023/12/23 04:57:34 pm        831
ជនសង្ស័យបើករថយន្ដ Jeep ដែលបុកមនុស្សស្លាប់នៅខណ្ឌទួលគោក បាន​ចូល​ខ្លួន​សារភា​ព​ហើយ​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជន​សង្ស័យ​បើក​រថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​ចូលខ្លួន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញនៅថ្ងៃនេះ ដើម្បី​ទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។ នៅ​ចំពោះ​មុខ​នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាង​សំណុំរឿ​ង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។សូមជម្រាបថា ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ហើយ​បាន​រត់គេចខ្លួន រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានចូលខ្លួន​សារភាព​នៅ​ស្នង​ការដ្ឋាន​នគរបាលលរាជធានីភ្នំពេញ៕

ក្រុមអាជ្ញាធរចម្រុះកំពុងបន្តកិច្ចអន្តរាគមន៍សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ

2023/12/23 11:36:07 am        584
ក្រុមអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ជាន់ថ្នាក់ បាន​សហការ​គ្នា​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​អន្តរាគមន៍​សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ នៅតែមិនទាន់​រលត់​ទៅ​វិញ​នៅ​ឡើយ។ មន្ត្រីអាជ្ញាធរជាន់ខ្ពស់ថ្នាក់រាជធានីភ្នំពេញមួយរូប បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ២០២៣ ស្ថានភាពភ្លើងនៅតែបន្តមានការឆាបឆេះ ប៉ុន្តែឆាបឆេះតែ២ជាន់ ប៉ុណ្ណោះ គឺ​ជាន់​ទី៤ និងជាន់ទី៥ ខណៈអាគារ មានកម្ពស់តែ៥ជាន់ប៉ុណ្ណោះ ។ មន្ត្រីរូបនោះបន្តថា ការឆាបឆេះនេះ ក្រុមចម្រុះទាំងអស់ បានជួបប្រទះនូវការលំបាកច្រើនណាស់ ដោយសារ​ស្ថានភាពច្រកចូលចង្អៀត ហើយបន្ទប់តាមជាន់ក្នុងអាគារមានភាពស្មុគស្មាញបំផុត ម្យ៉ាង​ចំណុចដែលមានការឆេះ គឺនៅទីខ្ពស់ ទើបធ្វើឱ្យ​មា​ន​ការ​ពិបា​ក​ដល់​កម្លាំង​ទាំង​អស់​ក្នុង​ការ​ចូល​អន្ត​រាគមន៍ ទោះបីជាមានសម្ភារះបំពាក់លើដងខ្លួនគ្រប់គ្រាន់ សម្រាប់ការការពារ ដើម្បី​ចូល​ទៅ​បាញ់​ទឹក​ពន្លត់អណ្តាតភ្លើងក៏ដោយ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការ​ឆាប​ឆេះ​រយៈ​ពេល​៣​យប់​៤​ថ្ងៃ​មក​នេះ ​កងកម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប អស់ជាង ២ពាន់​គ្រឿង​ហើយ។ កម្លាំង បានសហការគ្នា ដោយការដាក់វេណគ្នា ដើម្បីចូលទៅបាញ់ទឹកជាបន្តបន្ទាប់ ដោយ​មិន​ឱ្យដាច់ទឹកនោះឡើយ ដើម្បីធានា​បាន​ខ្ពស់​លើ​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ឱ្យ​បាន​ល្អប្រ​សើរ​ឡើង​នៅពេលឆាប់ៗខាងមុខនេះ ។ នាយការិយាល័យបន្ថែមថា ៖ ៤ថ្ងៃនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិតឡើយ ប៉ុន្តែមន្ត្រីអគ្គីភ័យម្នាក់ ត្រូវរងរបួសដៃ ដោយត្រូវ​កញ្ចក់​ធ្លាក់​លើ​ពេល​កំពុង​អន្ត​រាគមន៍។ក្រុមមន្ត្រីជំនាញផ្នែកសំណង់អាគារ ទាំងថ្នាក់រាជធានី និងថ្នាក់ក្រសួង បានប្រាប់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញ មិនអាចធ្វើការវាយតម្លៃផ្ទៃអាគារបាននៅឡើយនោះទេ រង​ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ពន្លត់​ឱ្យ​បាន​រួចរាល់ជាមុនសិន ទើបធ្វើការពិនិត្យវាយតម្លៃថា អាគារនេះអាចនៅបន្តទុកបាន ឬ​ត្រូវ​វាយ​កម្ទេចចោល ។ មន្ត្រីដដែលបន្តថា ប្រសិនបើ​ក្នុង​ករណី​ភ្លើង​នៅ​បន្ត​មាន​ការ​ឆាប​ឆេះ​ក្នុង​រយៈ​ពេលយូរដែលមិនអាចពន្លត់បាន ផ្ទៃអាគារ អាច​នឹង​មាន​ការ​ប្រេះ​បាក់​តាម​ផ្នែក​ជាក់​ជា​មិន​ខាន ប៉ុន្តែការបាក់ស្រុត គឺមិនកំណត់បាន។ សូមបញ្ជាក់ថា កម្លាំង​ពាក់​ព័ន្ធ​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ការ​អន្តរាគមន៍​បន្ថែម​ក្នុង​គ្រោះ​អគ្គីភ័យ​ខាងលើនេះ រួមមាន កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង៧០ , ក្រុម​ការងារ​ជំនាញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏​ដូច​ជា​នគរបាល​ជំនាញ​ថ្នាក់​ក្រសួង​មហាផ្ទៃ រួមទាំងកម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ផងដែរ ដោយ​មាន​វត្ត​មាន​ថ្នាក់ដឹកនាំ នៃបណ្តាស្ថាប័ន្ថទាំងអស់ចុះដឹកនាំ និងបញ្ជារ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់​ផង​ដែរ។ គួររំលឹកថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយ​បន្ត​រាល​ដាល​រហូត​ដល់​ជាន់​ទី៥។ ទីតាំងឆាបឆេះ ជាសណ្ឋាគារដែលកំពុងដំណើរការផង និងកំពុង​ជួស​ជុល​កែលម្អរ​បន្ថែម​ផងដែរ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង
05/15/2026 03:05 PM
លោក TRUMP បញ្ជាក់ថា លោកចង់បានអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់សម្រាប់វិស័យអុបទិក
05/15/2026 03:05 PM
UN៖ ការវាយប្រហារនៅតែបន្តប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ
05/15/2026 03:05 PM
រុស្ស៊ី៖ ជនសកម្មប្រយុទ្ធចន្លោះពី ១៨.000 ទៅ ២៣.000នាក់ កំពុងធ្វើប្រតិបត្តិការ នៅអាហ្វហ្គានីស្ថាន
05/15/2026 03:05 PM
តើភ្នំពេញក្រោន ឬអង្គរថាយហ្គឺរ ក្លាយជាជើងឯករងលីគកំពូលកម្ពុជា រដូវកាលនេះ?
05/15/2026 03:05 PM
និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ
05/15/2026 03:05 PM
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
05/15/2026 03:05 PM
ប្រធានទីបញ្ជាការកណ្កាលអាមេរិក៖ សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងប្រទេសជិតខាងធ្លាក់ចុះយ៉ាងខ្លាំង
05/15/2026 02:05 PM
អាមេរិកផ្តល់ជំនួយ ១,៨ ពាន់លានដុល្លារបន្ថែមទៀតដល់ UN ទោះបីជាខ្លួនបានកាត់បន្ថយជំនួយបរទេសក្តី
05/15/2026 02:05 PM
ស​ប្តាហ៍នេះ ក្រសួងការងារត្រៀមនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ​នៅខេត្តព្រះវិហារ
05/15/2026 02:05 PM