៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងអំពាវនាវឲ្យមានការសម្របសម្រួលអឺរ៉ុប កាន់តែខ្លាំងឡើងលើបញ្ហាតំបន់ហ្កាហ្សា

2023/12/19 11:59:58 am        282
ការិយាល័យរបស់ខ្លួន បាននិយាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron នឹង​អំពាវនាវឲ្យបង្កើនការ​សម្របសម្រួល​រវាងសម្ព័ន្ធ​មិត្តទាំងអស់ ​ដើម្បីដោះស្រាយស្ថានការណ៍​មនុស្សធម៌ «ដ៏អស់សង្ឃឹម» ​នៅតំបន់ហ្កាហ្សា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅថ្ងៃអង្គារនេះ។លោក Cameron អតីតនាយករដ្ឋមន្រ្ដី ដែលបានចូលកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសប្រហែល​មួយខែកន្លងទៅនេះ បាននិយាយថា៖«នៅពេលដែលយើងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុត​មួយចំនួនចំពោះសន្តិសុខអន្តរជាតិ ការឆ្លើយតបរបស់យើង​ ត្រូវតែមានការរួមកម្លាំង និងកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង»។លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពីស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹម នៅតំបន់ហ្កា ហ្សា រហូតដល់ភាពឃោរឃៅរបស់ (ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ) ពូទីននៅអ៊ុយក្រែន វាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹងសម្ព័ន្ធភាពរបស់យើង និងធ្វើឲ្យប្រាកដថា សំឡេងរបស់យើងត្រូវបានគេឮ»។លោក Cameron គ្រោងនឹងជំរុញឲ្យមានការបន្តគាំទ្រដល់ទីក្រុងទីក្រុង ក្នុងជំនួបជាមួយសមភាគី​បារាំង​លោកស្រី Catherine Colonna និងលោក ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) នៅទីក្រុងប៉ារីស។ ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយថា ក្រុមមេដឹកនាំ នឹង​ពិភាក្សាអំពីអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។

អាមេរិក ជំរុញឲ្យអ៊ីស្រាអែល ប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារជីវិលជនស៊ីវិល ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស

2023/12/19 10:54:22 am        425
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយអូស្ទីន(Lloyd Austin)បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ថា ការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល គឺមិនងាករេឡើយ ប៉ុន្តែលោកបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល ខណៈសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ា បាននាំមកនូវការស្លាប់រង្គាល និងការបំផ្លិចបំផ្លាញបន្ថែមទៀតដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល លោក ឡយ បាននិយាយថា ក្រុមហាម៉ាសគឺជា ក្រុមភេរវកម្មជ្រុលនិយម ដែលមិនត្រូវឲ្យមានធ្វើការវាយប្រហារលើអ៊ីស្រាអែលពីតំបន់ហ្កាហ្សាទៀតទេ។ ដំណើរទស្សនកិច្ចរបស់លោក បានកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីបណ្ដារដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិជុំវិញនានា ចំនួនការស្លាប់ក្នុងចំណោមជនស៊ីវិលនៅតំបន់ហ្កាហ្សា ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក៏ដូចជាការកើនឡើងនៃភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា ដែលប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងនៃឆ្នេរសមុទ្រជាលើកដំបូង។ រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអាមេរិកលោក លោកអូស្ទីន នៅទីក្រុង Tel Aviv ថាលោកអាចប្រាប់អ្នកគ្រប់គ្នាថា ឆាប់ៗនេះ យើងនឹងអាចបែងចែករវាងតំបន់ផ្សេងៗគ្នានៅក្នុងតំបន់ហ្កាហ្សា៕

អ៊ីស្រាអែល ផ្ដល់សញ្ញាពីការផ្លាស់ប្តូរបន្តិចម្តងៗ ក្នុងសង្រ្គាមហ្កាហ្សា បន្ទាប់ពីទស្សនកិច្ចពីប្រមុខការពារជាតិអាមេរិក

2023/12/19 10:43:13 am        443
រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) ថាអ៊ីស្រាអែល នឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) អំពីការប្រយុទ្ធដែលមានកម្រិតទាប និងវិធីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា ប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងហ្កាហ្សា ដែលជាតំបន់មានប្រជាជនច្រើនជាងគេបំផុតនៃតំបន់ហ៊ុមព័ទ្ធមេឌីទែរ៉ាណេ មុនពេលការលុកលុយរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។លោក អស្ទីន និងលោក ហ្កាឡាន់ មិនបានផ្តល់ពេលវេលាសម្រាប់ការផ្លាស់ប្តូរទៅរកអ្វីដែលលោក អស្ទីន ហៅថា «ប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល» នោះទេ។ ភាគច្រើននៃអ្នកស្រុកភាគខាងជើងនៃតំបន់ហ្កាហ្សា បានធ្វើតាមការណែនាំរបស់អ៊ីស្រាអែល ក្នុងការជម្លៀសខ្លួនទៅភាគខាងត្បូង ជាទីដែលយោធាប្រាប់ប្រជាជនឱ្យបន្តជម្លៀសជាប្រចាំ ស្របពេលមានការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាមនិយមមួយនេះ។សម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់បានកើនឡើងយ៉ាងខ្លាំងលើអ៊ីស្រាអែល ជុំវិញការស្លាប់ជនស៊ីវិលជាង ១៩.០០០នាក់ ដែលបណ្តាលមកពីយុទ្ធនាការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាម និងសង្រ្គាមជើងគោកក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងប្រយុទ្ធតាមបែបទ័ពព្រៃពីបណ្តាញផ្លូវរូងក្រោមដីក្នុងទីក្រុងនេះ៕

កងទ័ពជើងទឹកអាមេរិក វាយប្រហារស្ទាក់ចាប់បានយានដ្រូនចំនួន ១៤គ្រឿង នៅសមុទ្រក្រហម

2023/12/18 01:40:56 pm        372
សារព័ត៌មាន Al Jazeera រាយការណ៍ថា ជាការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រក្រហម កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានវាយប្រហារស្ទាក់ចាប់ដោយជោគជ័យនូវយានដ្រូនចំនួន ១៥គ្រឿង ដែលមានប្រភពមកពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។ចលនាក្រុមឧទ្ទាមហ៊ូធី បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការបន្តការវាយប្រហារក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ភាពតានតឹង ដែលកំពុងកើនឡើងនេះ បន្ថែមទៅលើការព្រួយបារម្ភអំពីសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស ដែលកំពុងក្លាយទៅជាជម្លោះក្នុងតំបន់។សហរដ្ឋអាមេរិក បានរារាំងអ៊ីស្រាអែលកុំឲ្យបង្កើនសង្គ្រាមដែនសមុទ្រជាមួយក្រុមហ៊ូធីនេះ។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍ថា នាវាពិឃាតបំពាក់ដោយ មីស៊ីលតម្រង់គោលដៅ USS Carney បានបាញ់ទម្លាក់យានដ្រូនចំនួន ១៤គ្រឿង កាលពីថ្ងៃសៅរ៍ ដោយហៅឧបទ្ទវហេតុនេះថាជា «យានដ្រូនវាយប្រហារទៅលើគោលដៅតែមួយ»។នាវាពិឃាដ Royal Navy របស់ចក្រភពអង់គ្លេស ឈ្មោះ HMS Diamond បានចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដោយបានដាក់ពង្រាយមីស៊ីល Sea Viper ហើយបានកម្ទេចយានដ្រូនមួយគ្រឿង ដែលកំណត់គោលសំដៅជាពិសេសទៅលើការដឹកជញ្ជូនទំនិញ។

អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈសម្ពាធកើនឡើង ដើម្បីឲ្យដោះលែងចំណាប់ថ្នូរបន្ថែមទៀត

2023/12/18 01:37:11 pm        391
អ៊ីស្រាអែល បានធ្វើការវាយប្រហារថ្មីៗលើតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីធានាការដោះលែងចំណាប់ថ្នូរ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសច្រើនជាងពីរខែ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា។លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រឈមមុខនឹងការតវ៉ាកាលពីថ្ងៃសៅរ៍ ដោយសាច់ញាតិរបស់ចំណាប់ថ្នូរដែលបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងបន្ទាន់មួយដើម្បីទទួលបានសេរីភាពរបស់ពួកគេ បន្ទាប់ពីកងទ័ព បានសារភាពថា បានសម្លាប់ចំណាប់ថ្នូរបីនាក់ដោយច្រឡំ នៅហ្កាហ្សា។អ្នកទាំងបី គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៥០នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយឆ្មក់ថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.១៤០នាក់ផងដែរ នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរអ៊ីស្រាអែល។យោងតាមក្រុមហាម៉ាស ការវាយលុកសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ១៨.៨០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។នៅឯការតវ៉ាមួយ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ សាច់ញាតិរបស់ចំណាប់ថ្នូរ បានប្រមូលផ្តុំគ្នា ដើម្បីអង្វរសុំឲ្យរដ្ឋាភិបាលមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរបន្ថែមទៀត។

រុស្ស៊ី អះអាងថាបានវាយរុញច្រានអ៊ុយក្រែន ខណៈអ៊ុយក្រែនថាខ្លួនបានកម្ទេចគោលដៅជាច្រើរបស់រុស្ស៊ី

2023/12/18 01:28:25 pm        410
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលបានចេញផ្សាយដោយភាគីជម្លោះទាំងពីរបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ រុស្ស៊ី បានអះអាងថា ខ្លួនបានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែនក្នុងទិសដៅជាច្រើន ខណៈអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅច្រើនកន្លែងរបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងមុន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា យោធារុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅតំបន់ Kupyansk, Krasnyi Lyman និងគោលដៅផ្សេងៗទៀត និងបានវាយប្រហារលើបុគ្គលិកយោធាអ៊ុយក្រែន ព្រមទាំងគោលដៅជាច្រើន រួមទាំងឃ្លាំងផ្ទុកប្រេងយន្តហោះ ប៉ុស្តិ៍ទីបញ្ជាការ និងទីតាំងសង្គ្រាមអេឡិចត្រូនិក។ យោធារុស្ស៊ី បានបំផ្លាញរថក្រោះចំនួន ៤គ្រឿង យានរថពាសដែក៦គ្រឿង កាំភ្លើងធំ៨គ្រឿង កាំភ្លើងធំបាញ់ផ្លោង៤គ្រឿង និងស្ថានីយ៍រ៉ាដាកាំភ្លើងធំដែលផលិតដោយសហរដ្ឋអាមេរិក របស់កងទ័ពអ៊ុយក្រែន ខណៈស្ទាក់ចាប់បានគ្រាប់រ៉ុក្កែត២គ្រាប់ ពីប្រព័ន្ធរ៉ុក្កែត HIMARS និងបានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 ចំនួន២គ្រឿង និងយន្តហោះចម្បាំង Su-25 មួយគ្រឿង។ នៅថ្ងៃដដែលនោះដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធគ្នា៥៤លើក នៅតំបន់សមរភូមិ ក្នុងរយៈពេល ២៤ ម៉ោងមុននេះ។ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងអង្គភាពកាំភ្លើងធំ បានវាយប្រហារលើគោលដៅជាច្រើនកន្លែង ដូចជាតំបន់ដែលបុគ្គលិកនិងឧបករណ៍យោធារុស្ស៊ីប្រមូលផ្តុំ ទីតាំងការពារដែនអាកាស និងឃ្លាំងគ្រាប់រំសេវ បំផ្លាញកាំភ្លើងធំមួយគ្រឿង និងស្ទាក់ចាប់យានដ្រូនវាយប្រហារចំនួន៧គ្រឿង។ យោងតាមការរាយការណ៍របស់សារព័ត៌មាន Ukrinform ជាទីភ្នាក់ងារព័ត៌មានជាតិរបស់អ៊ុយក្រែន បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យថា អង្គភាពសេវាសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយលុកពេញមួយយប់លើមូលដ្ឋានទ័ពអាកាស Morozovsk ក្នុងតំបន់ Rostov របស់រុស្ស៊ី ដោយយានដ្រូនកាលពីថ្ងៃអាទិត្យ។ សេចក្តីរាយការណ៍និយាយថា នៅពេលនៃការវាយប្រហារនោះ មានយន្តហោះ Su-34 ចំនួន២០គ្រឿង ស្ថានីយ៍រ៉ាដាចំនួន៣ និងឧបករណ៍ផ្សេងទៀតនៅក្នុងមូលដ្ឋានកងទ័ពអាកាសនោះ។

សកម្មជនមូស្លីម ចោទអ៊ីស្រាអែលថា បានបង្វែរតំបន់ហ្កាហ្សាទៅជា «ជំរំសម្លាប់មនុស្ស»

2023/12/18 01:22:54 pm        387
អ្នកគ្រប់គ្រងនៅក្រុមយុទ្ធនាការមូស្លីមដ៏ចម្រូងចម្រាស បានប្រើសុន្ទរកថានៅឯវិហារអ៊ីស្លាមមួយ ដើម្បីចោទប្រកាន់អ៊ីស្រាអែលថា បានបង្វែរតំបន់ហ្កាហ្សាពី «ជំរំប្រមូលផ្តុំ» ទៅជា «ជំរំសម្លាប់មនុស្ស»។លោក Abdullah Saif អ្នកគ្រប់គ្រងប្រចាំតំបន់សម្រាប់យុទ្ធនាជំរុញការចូលរួម និងការអភិវឌ្ឍមូស្លីម (Mend) បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលសុន្ទរកថានៅវិហារអ៊ីស្លាម Mahmud Sabir Masjid ដែលជាអង្គការសប្បុរសធម៌ បានចុះបញ្ជី នៅទីក្រុង Birmingham ក្នុងខែតុលា។Mend ពិពណ៌នាខ្លួនឯងថា ជាក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញដែល «ជួយផ្តល់អំណាច និងលើកទឹកចិត្តដល់ប្រជាជនមូស្លីមអង់គ្លេស នៅក្នុងសហគមន៍មូលដ្ឋានឲ្យចូលរួមយ៉ាងសកម្ម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងនយោបាយរបស់អង់គ្លេស»។នៅក្នុងការពិនិត្យឡើងវិញដោយឯករាជ្យនៃកម្មវិធីទប់ស្កាត់នេះ ដែលបានបោះពុម្ពផ្សាយ ក្នុងខែកុម្ភៈ អ្នកនិពន្ធរបាយការណ៍ លោក Sir William Shawcross បាននិយាយថា វាមាន «ប្រវត្តិនៃការចាប់ដៃគូជាមួយក្រុមអ្នកសម្តែងការព្រួយបារម្ភអំពីភាពជ្រុលនិយម» ដែលជារឿងមួយត្រូវបានបដិសេធដោយក្រុមហ៊ុន Mend ដែលបានរិះគន់របាយការណ៍នេះថា«គួរឲ្យភ័យខ្លាច។នៅថ្ងៃទី ២៤ ខែតុលា លោក Saif បានធ្វើសិក្ខាសាលាមួយ នៅឯវិហារអ៊ីស្លាមនេះ អំពីរបៀបដែលប្រជាជនមូស្លីម គួរតែ «សម្តែងការព្រួយបារម្ភរបស់យើងឲ្យបានត្រឹមត្រូវ» អំពីសកម្មភាពរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស។

ចាប់ខ្លួនផ្កាយ២ នាយកសាលានគរបាលភូមិភាគ៥ ករណីរំលោភលើទំនុកចិត្ត

2023/12/18 01:03:09 pm        5443
លោកផ្កាយ២ឈ្មោះ ប៉ិ វ៉ាន់ នាយកសាលានគរបាលភូមិភាគ៥ ត្រូវបានចាប់​ខ្លួនតាមដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួនឃុំខ្លួនរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ពីបទ រំលោភលើ​ទំនុក​ចិត្ត​ដែល​ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្ម​ទណ្ឌដែល​មាន​ចែង​ឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។ប្រភពព័ត៌មានឲ្យដឹងថា ការចាប់ខ្លួនលោកផ្កាយ២ ប៉ិ វ៉ាន់ បានធ្វើឡើងពេលដែលលោក ប៉ិ វ៉ាន់ ធ្វើ​ដំណើរចេញការិយាការងាររបស់លោកទៅដល់ដីចំការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមអាជ្ញាធរសុខាភិបាលនិយាយថា ការឆ្លងវីរុសCOVID-19 នៅក្នុងប្រទេសចិន នៅតែមានកម្រិតទាប

2023/12/18 01:00:18 pm        342
មន្ត្រីសុខាភិបាលមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន នៅតែមានកម្រិតទាប ខណៈគ្មានវីរុស និងបាក់តេរី ដែលគេពុំបានស្គាល់ថ្មី ត្រូវបានរកឃើញពីក្នុងចំណោមជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសនេះនោះទេ។ នៅឯសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំង លោកស្រី ចាង ចាវយួយ(Chang Zhaorui) ដែលជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិន បាននិយាយថា ទោះបីមានករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី JN.1 ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ក្ដី ការប្រឈមគ្រោះថ្នាក់សុខភាពសាធារណៈសរុបរបស់ខ្លួនមានកម្រិតទាប។ លោកស្រី ចាង និយាយថា វីរុស COVID-19 បម្លែងខ្លួនថ្មី JN.1 ជាបងប្អួនបង្កើតរបស់វីរុសបម្លែងខ្លួនថ្មី អូមីក្រុង BA.2.86 ។ លទ្ធផលនៃការតាមដានជាសកលបង្ហាញថា ចាប់តាំងពីការចាប់ផ្ដើមកាលពីខែវិច្ឆិកា មក ការឆ្លងរាតត្បាតវីរុស បម្លែងខ្លួនថ្មី BA.2.86 ពិសេស វីរុសដែលជាបងប្អូនបង្កើត JN.1 ធ្លាប់បានរាលដាលខ្លាំង និងបានក្លាយជាវីរុសមួយក្នុងចំណោមវីរុសបម្លែងខ្លួនលេចធ្លោរជាច្រើននៅក្នុងប្រទេសមួយចំនួនលើពិភពលោក។ លោកស្រី បន្ថែមថា កាលពីថ្ងៃទី២១ខែវិច្ឆិកា អង្គការសុខភាពពិភលោក បានកំណត់ឡើងវិញ នូវវីរុស BA.2.86 ពីវីរុសបម្លែងខ្លួនមួយ ក្រោមការតាមដានចំពោះវីរុសបម្លែងខ្លួនដែលគេចាប់អារម្មណ៍ ។ ការប្រឈមនៃការឆ្លងធ្ងន់ធ្ងរ ត្រូវបានវាយតម្លៃថាស្ថិតក្នុងកម្រិតទាប ហើយ ការប្រឈមផ្នែកសុខភាពសាធារណៈទាំងស្រុងរបស់ខ្លួន ត្រូវបានវាយតម្លៃថាមានកម្រិតទាប៕

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយក្រុងហុងកុង មកដល់តុលាការសម្រាប់សវនាការ ក្នុងពេលមានសន្តិសុខតឹងតែង

2023/12/18 12:52:42 pm        369
យោងតាមនគរបាលបានឲ្យដឹងថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយទីក្រុងហុងកុងលោក Jimmy Lai ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃច័ន្ទ ទី១៨ ខែធ្នូនេះ បានមកដល់តុលាការតាមរថយន្តអង្គភាពសេវាកម្មកែប្រែសម្រាប់សវនាការសន្តិសុខជាតិដ៏សំខាន់។មនុស្សជាច្រើនជួរ ត្រូវបានបង្កើតឡើងនៅខាងក្រៅអគារតុលាការកាលពីពេលយប់ មុនពេលសវនាការដែលរំពឹងទុក ដោយមាននគរបាលជាច្រើនត្រូវបានដាក់ពង្រាយ។លោក Lai ជាស្ថាបនិកសារព័ត៌មាន Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបិទនាពេលបច្ចុប្បន្ននេះ និងជាអ្នករិះគន់ទីក្រុងហុងកុងដ៏លេចធ្លោបំផុត លើការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានប្រឈមបញ្ហាផ្លូវច្បាប់ជាច្រើន ចាប់តាំងពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៩។ លោកបាននិយាយពីភាពគ្មានទោសចំពោះរាល់បទចោទប្រកាន់ទាំងឡាយ។ បុរសវ័យ៧៦ឆ្នាំ រូបនេះ ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុង។ រឿងក្តីនេះ នឹងចាប់ផ្តើមពីថ្ងៃចន្ទនេះ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលយ៉ាងហោចណាស់ ៨០ ថ្ងៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
05/15/2026 07:05 PM