៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងជាង២០.២០០នាក់

2023/12/17 12:30:08 pm        566
បច្ចុប្បន្នជម្លោះរបស់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២០.២៨៨នាក់ នៃភាគីទាំងសងខាង ចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានប្រកាសថាជនជាតិប៉ាឡេស្ទីនជាង១៩.០០០នាក់ បានស្លាប់ ក្នុងនោះ ជាង២០០នាក់ នៅក្នុងតំបន់ West Bank។ទិន្នន័យបញ្ចេញពីអ៊ីស្រាអែល បង្ហាញថា ចំនួនអ្នកស្លាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស មានប្រមាណ១.២០០នាក់ ។ កាលពីថ្ងៃសៅរ៍ ទាហានអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាស និងវាយរុលទៅមុខក្នុងប្រតិបត្តិការថ្មើរជើងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ពិសេសនៅក្នុងទីក្រុងនានាភាគខាងត្បូង រ៉ាហ្វា និងខាន់យូនីស ។ កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន បានវាយប្រហារលើសាលារៀន២កន្លែង ជាទីដែលក្រុមសកម្មប្រយុទ្ធបានលាក់ខ្លួនក្នុងតំបន់ហ្កាហ្សាភាគខាងជើង។យោងតាមការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ពលរដ្ឋប៉ាឡេស្ទីនសរុប៤៧៧នាក់ បានស្លាប់ ក្នុងតំបន់ West Bank និងទីក្រុងហ្សេរ៉ុយសេឡឹមខាងកើត នៅឆ្នាំនេះ ក្នុងនោះជាងពាក់កណ្ដាលនៃពួកគេត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ខែតុលា៕

ព្យុះដ៏កំណាចបានវាយប្រហារទីក្រុងឆ្នេរក្នុងប្រទេសអាហ្សង់ទីន ឆក់យកជីវិតមនុស្ស១៣នាក់

2023/12/17 12:26:30 pm        584
អភិបាលក្រុងក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ នៅក្នុងប្រទេសអាហ្សង់ទីន ក្រោយព្យុះដ៏កំណាចដែលបានវាយប្រហារតំបន់ឆ្នេរអាត្លង់ទិករបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។ លោកហ្វឺឌឺរីកូ សាប់ប៊ីឡេស (Federico Susbielles) អភិបាលក្រុង បាហ៊ីយ៉ា ប្លាន់កា( Bahia Blanca) បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងសារបង្ហោះតាមបណ្ដាញសង្គម X ថា ទីក្រុងនេះ នៅជិតភាគខាងត្បូងនៃខេត្តប៊ុយណូស៊ែរ(Buenos Aires) ដែលជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់របស់ប្រទេសអាហ្សង់ទីន ។នៅក្នុងសេចក្ដីថ្លែងការណ៍មួយការិយាល័យរបស់ប្រធានាធិបតីលោក ចាវៀ មីឡេ((Javier Milei) បានបង្ហាញសមានទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានជំរុញប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះរហូតដល់ព្រឹកថ្ងៃអាទិត្យនេះ ជាមួយគ្នានោះ គេរំពឹងថា ខ្យល់ដែលមានកម្លាំងបំផ្លិចបំផ្លាញអាចមានរហូតដល់ជាង ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ទាមទារឱ្យដោះលែងចំណាប់ថ្នូរ

2023/12/17 10:20:07 am        523
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ក្នុងក្បួនតវ៉ា មានឈ្មោះថា ចំណាប់ខ្មាំងផ្លាហ្សា ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ១៦ ខែធ្នូ ដើម្បីអំពាវនាវឱ្យមានការរំដោះចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ពួកគេបានកាន់ស្លាកសញ្ញាដែលមានរូបភាពមុខចំណាប់ខ្មាំង និងសារដូចជានាំពួកគេចេញពីនរក "Get Them Out of Hell"។ក្រុមតន្ត្រីករក៏បានសម្តែង និងដឹកនាំការច្រៀងជាភាសាហេប្រ៊ូ(Hebrew)ផងដែរ។ការតវ៉ា បានកើតឡើងមួយថ្ងៃបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានកងកម្លាំងអ៊ីស្រាអែលសម្លាប់ដោយច្រឡំនៅតំបន់ហ្កាហ្សា។ចំណាប់ខ្មាំងជាង ១០០ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានឃុំឃាំងបាត់ការទាក់ទង បើទោះបីជាអ៊ីស្រាអែល អំពាវនាវឱ្យមានការចូលទៅទីនោះដោយក្រុមការងារកាកបាទក្រហមក៏ដោយ។ក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកពេញទីក្រុងនានារបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរចំនួន២៤០នាក់។យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សាបានឱ្យដឹងថា មនុស្សជិត១៩.០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា៕

ក្រុមយុទ្ធជនជនជាតិភាគតិចមីយ៉ាន់ម៉ា ដណ្តើមបានទីក្រុងមួយពីកងកម្លាំងយោធា

2023/12/17 10:13:22 am        606
ក្រុមយុទ្ធជនជនជាតិភាគតិចដែលកំពុងប្រយុទ្ធ នឹងរបបសឹកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ ១៦ខែធ្នូថា ពួកគេបានដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋ Shan ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បាននិយាយថា ខ្លួនបានសម្របសម្រួលបទឈប់បាញ់បណ្តោះអាសន្ន។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងរបស់សហភាពមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពរំដោះអារ៉ាកាន់(Arakan)(AA) កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ តាអាង (Ta'ang) (TNLA) បានចាប់ផ្តើមការវាយលុករួមគ្នាមួយកាលពីចុងខែតុលា។ក្រុមសម្ព័ន្ធភាពទាំង៣ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធភាតរភាពត្រីភាគី បាននិយាយថា ពួកគេបានដណ្តើមយកបានទីតាំងយោធា និងមជ្ឈមណ្ឌលព្រំដែនសំខាន់មួយចំនួន សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគនិយាយថា គឺជាការប្រកួតប្រជែងខាងយោធាដ៏ធំបំផុត ចំពោះរបបសឹកមួយនេះ ចាប់តាំងពីខ្លួនបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នរវាងសម្ព័ន្ធមិត្ត និងយោធាមីយ៉ាន់ម៉ា។ មានភាពស្ងប់ស្ងាត់នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមជនជាតិភាគតិច កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ ប៉ុន្តែការប៉ះទង្គិចបានបន្តនៅក្នុងតំបន់ដែលគ្រប់គ្រងដោយ កងកម្លាំងជនជាតិភាគតិច TNLA និង AA ។កងកម្លាំងជនជាតិភាគតិច TNLA បាននិយាយថា ពួកគេបានដណ្ដើមយក ទីក្រុង ណាំសាន(Namhsan) កាលពីថ្ងៃសុក្រ បន្ទាប់ពីបើកការវាយប្រហារនៅតំបន់នោះជាងពីរ​សប្តាហ៍មុន៕

លោក Netanyahu ផ្ដល់តម្រុយការចរចាថ្មី ដែលកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរនៅហ្កាហ្សា

2023/12/17 09:34:19 am        132
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទំនងជាបានបញ្ជាក់កាលថ្ងៃសៅរ៍ ១៦ ខែធ្នូ ថាការចរចាដែលសម្របសម្រួលដោយកាតាថ្មីកំពុងដំណើរការដើម្បីសង្គ្រោះចំណាប់ថ្នូរពីដៃក្រុម ហាម៉ាស ដែលបានចាប់យកទៅ នៅហ្កាហ្សា បន្ទាប់ពីប្រភពមួយបាននិយាយថាអ្នកចរចានាំមុខរបស់អ៊ីស្រាអែល បានជួបនាយករដ្ឋមន្ត្រីកាតា។លោក Netanyahu បានបដិសេធសំណួរមួយនៅក្នុងសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រនៅអឺរ៉ុបរវាងអ្នកចរចានាំមុខរបស់លោក គឺលោក David Barnea ប្រធាន ចារកម្ម Mossad និងនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ។ ទោះយ៉ាងណាលោកបញ្ជាក់ថាលោកបានផ្តល់ការណែនាំដល់ក្រុមចរចា។លោកបាននិយាយថា យើងមានការរិះគន់យ៉ាងធ្ងន់ធ្ងរលើប្រទេសកាតា ដែលលោកគិតថាអ្នកនឹងឮក្នុងពេលឆាប់ៗនេះ ប៉ុន្តែឥឡូវនេះ យើងកំពុងព្យាយាមបញ្ចប់ការសង្គ្រោះចំណាប់ខ្មាំងរបស់យើងដោយសំដៅទៅលើទំនាក់ទំនងរបស់រដ្ឋឈូងសមុទ្រដែលសម្បូរឧស្ម័ន ជាមួយក្រុមហាម៉ា និង អ៊ីរ៉ង់ដែលជាសត្រូវ យូរអង្វែងរបស់អ៊ីស្រាអែល។ ព័ត៌មាននៃការចរចារថ្មី ដែលរាយការណ៍ដំបូងដោយ សារព័ត៌មាន Axios បានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានបង្ហើបថា ទាហានបានសម្លាប់ចំណាប់ចំណាប់ថ្នូរបីនាក់ដោយចៃដន្យ ដែលបានចូលទៅជិតពួកគេដោយកាន់ទង់ស បន្ទាប់ពីបានរត់គេចពីក្រុមអ្នកចាប់ខ្លួនពួកគេនៅហ្កាហ្សាកាលពីថ្ងៃសុក្រ។លោក Netanyahu បាននិយាយថា លោកនឹងមិនបញ្ចេញព័ត៌មានលម្អិតនៃកិច្ចពិភាក្សានោះទេ។ស្របពេលការសន្យាថានឹងកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែលក៏បានស្វែងរកចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមអ៊ីស្លាមនិយមគាំទ្រដោយអ៊ីរ៉ង់ផងដែរ។ លោក Netanyahu បានប្តេជ្ញារក្សាសម្ពាធយោធាយ៉ាងខ្លាំងលើក្រុម ហាម៉ាស នៅតំបន់ Gaza៕

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ៖ ជនអន្តោប្រវេសន៍ជាង ៦០ នាក់ត្រូវគេបារម្ភថា បានលង់ទឹកស្លាប់នៅក្បែរលីប៊ី

2023/12/17 09:00:34 am        141
អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) បាននិយាយថា ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានគេជឿថាបានលង់ទឹកស្លាប់នៅក្នុងការលិចទូកនៅឯឆ្នេរសមុទ្ររបស់ប្រទេសលីប៊ី។ប្រភពពីអ្នកនៅរស់រានមានជីវិត ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវានេះបានចាកចេញពីទីក្រុង ហ្ស៊ូវ៉ារ៉ា (Zuwara) ផ្ទុកមនុស្សប្រហែល៨៦ នាក់នៅលើនាវានោះ។ទីភ្នាក់ងារនេះ បាននិយាយថារលកខ្ពស់ៗបានវាយពន្លិចទូកហើយជនអន្តោប្រវេសន៍៦១នាក់ រួមទាំងកុមារមួយចំនួនបានបាត់ខ្លួនហើយសន្មតថាបានស្លាប់។ប្រទេសលីប៊ីគឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងចូលទៅតំបន់អឺរ៉ុប។អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា មនុស្សជាង ២.២០០នាក់ បានលង់ទឹកស្លាប់ ខណៈព្យាយាមឆ្លងសមុទ្រក្នុងឆ្នាំ២០២៣នេះតែមួយប៉ុណ្ណោះ ដែលក្លាយជាផ្លូវទឹកធ្វើអន្តោប្រវេសន៍ ដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ទីភ្នាក់ងារនេះបាននិយាយថា ជនរងគ្រោះភាគច្រើននៃឧបទ្ទវហេតុចុងក្រោយបំផុតគឺមកពីប្រទេសនីហ្សេរីយ៉ា ហ្គាំប៊ី និងបណ្តាប្រទេសអាហ្វ្រិកដទៃទៀត។ប្រភពដដែលខាងលើក៏បាននិយាយផងដែរថា អ្នកនៅរស់រានមានជីវិតចំនួន ២៥ នាក់ត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលឃុំឃាំងលីប៊ី ហើយកំពុងត្រូវបានផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត៕

កងកម្លាំងការពារអ៊ីស្រាអែល៖ ចំណាប់ថ្នូរបានកាន់ក្រណាត់ស ពេលត្រូវបានគេបាញ់សម្លាប់

2023/12/17 08:54:51 am        155
មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ដែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល ដោយច្រឡំនៅតំបន់ហ្កាហ្សា ត្រូវបានបាញ់សម្លាប់ ខណៈកំពុងកាន់ក្រណាត់ពណ៌ស។មន្ត្រីរូបនេះបាននិយាយថា ករណីនេះគឺ ប្រឆាំងនឹងច្បាប់នៃការចូលរួមរបស់យើង ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើងនៅ កម្រិតខ្ពស់បំផុត ។ចំណាប់ខ្មាំង ឈ្មោះ យូតាំ ហេម (Yotam Haim)វ័យ ២៨ឆ្នាំ ម្នាក់ទៀត ឈ្មោះសាម័រ តាឡាល់កា ( Samer Talalka)វ័យ២២ឆ្នាំ ចំណាប់ថ្នូរទី៣ ឈ្មោះអាឡុន ហ្សាំរីស ( Alon Shamriz )វ័យ២៦ឆ្នាំ ត្រូវបានសម្លាប់នៅ ក្នុងស្រុក សេចៃយ៉ា(Shejaiya)ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។ករណីនេះបានបន្ថែមសម្ពាធលើអាជ្ញាធរអ៊ីស្រាអែលឱ្យឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងអ្នកដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាស ជាង ១២០ នាក់នៅតែបន្តរស់នៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ ក្រុមគ្រួសាររបស់ចំណាប់ថ្នូរដែលកំពុងរង់ចាំយ៉ាងអន្ទះសារ បានដាក់សម្ពាធខ្លាំងលើអ៊ីស្រាអែល ខណៈយោធាបន្តវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា នឹងពុំមានការផ្អាកប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែលឡើយ។លោកបាននិយាយថា សម្ពាធយោធាគឺចាំបាច់ទាំងសម្រាប់ការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំង និងសម្រាប់ជ័យជម្នះ ផងដែរ បើគ្មានសម្ពាធយោធាទេ យើងប្រាកដជាគ្មានអ្វីទាំងអស់។ ចំណែកក្រុមហាម៉ាសវិញ បាននិយាយថា ខ្លួនបានប្រាប់អ្នកសម្របសម្រួល ថានឹងមិនមានការចរចាដើម្បីដោះលែងចំណាប់ថ្នូរទេ លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់ពួកគេ លែងកើតមានទៀត៕

ពលរដ្ឋហ្កាហ្សា ត្រូវអង្វរករសុំនំប៉័ងសម្រាប់បរិភោគ និងសម្លាប់សត្វលាចិញ្ចឹមជីវិត ខណៈជំនួយមិនគ្រប់គ្រាន់

2023/12/15 02:24:19 pm        72
ប្រជាជននៅតំបន់ហ្កាហ្សា បានពណ៌នាការអង្វរករសុំនំប៉័ងសម្រាប់បរិភោគ ហើយត្រូវចំណាយប្រាក់ ៥០ដងច្រើនជាងធម្មតាសម្រាប់ទិញសណ្តែកមួយកំប៉ុង និងសម្លាប់សត្វលាដើម្បីចិញ្ចឹមគ្រួសារ ខណៈដែលរថយន្តជំនួយស្បៀងអាហារមិនអាចទៅដល់ផ្នែកភាគច្រើននៃទឹកដីប៉ាឡេស្ទីន ដែលត្រូវរងការទម្លាក់គ្រាប់បែកមួយនេះនោះទេ។អ៊ីស្រាអែលកំពុងវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ក្នុងប្រតិបត្តិការបន្តគោលដៅរបស់ខ្លួនក្នុងការបំផ្លាញក្រុមហាម៉ាស ជាជម្លោះមួយដែលធ្វើឱ្យវាស្ទើរតែមិនអាចទៅរួចទេសម្រាប់ក្បួនរថយន្តជំនួយដើម្បីចល័តជុំវិញ និងទៅដល់មនុស្សដែលស្រេកឃ្លាន។ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចែកចាយជំនួយមានកំណត់កំពុងធ្វើឡើងនៅក្នុងតំបន់រ៉ាហ្វាហ្វ ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាទីដែលប្រជាជនស្ទើរតែពាក់កណ្តាលនៃពលរដ្ឋហ្កាហ្សា ចំនួន ២,៣លាននាក់ ឥឡូវនេះត្រូវបានគេប៉ាន់ស្មានថាកំពុងរស់នៅ។ជនភៀសខ្លួនម្នាក់ ដែលផ្លាស់ទីលំនៅពីទីក្រុងហ្កាហ្សា បាននិយាយថា «តើជំនួយអ្វីទៅ? យើងឮតែពាក្យជំនួយតែមិនដែរឃើញជំនួយនោះទេ។ ខ្ញុំធ្លាប់មានផ្ទះដ៏ធំមួយ ទូរទឹកកកពីរដែលពោរពេញដោយអាហារ មានអគ្គិសនីប្រើប្រាស់ និងផឹកទឹករ៉ែ តែបន្ទាប់ពីសង្រ្គាមនេះអស់រយៈពេលពីរខែនេះ ខ្ញុំត្រូវអង្វរករសុំនំប៉័ងមួយដុំសម្រាប់បរិភោគ»។ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនដែលស្រេកឃ្លានកំពុងបញ្ឈប់រថយន្តជំនួយដើម្បីយកអាហារ និងបរិភោគភ្លាមៗនៅទីនោះ។ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា នៅទីតាំងមួយចំនួននៃតំបន់ហ្កាហ្សាស្ទ្រីប ការចែកចាយជំនួយបានបញ្ឈប់យ៉ាងទូលំទូលាយ ដោយសារភាពធ្ងន់ធ្ងរនៃអរិភាព និងការរឹតបន្តឹងលើការបម្លាស់ទីនៅតាមដងផ្លូវសំខាន់ៗជាដើម៕

ទីភ្នាក់ងារចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីមានផែនការប្រយុទ្ធ នៅអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៦ ដើម្បីដណ្តើមយកទីក្រុងធំៗ

2023/12/15 02:12:05 pm        102
របាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូ របស់សារព័ត៌មានអាល្លឺម៉ង់ BILD ដែលដកស្រង់ប្រភពចារកម្ម បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងបង្កើតផែនការសង្រ្គាមរយៈពេលមធ្យមថ្មីមួយ ដោយមានគោលបំណងបន្តប្រតិបត្តិការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែនរយៈពេល ៣៦ខែទៀត និងដណ្តើមយកទីក្រុងធំៗ។ សារព័ត៌មាន BILD សរសេរថា គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅចុងឆ្នាំ២០២៤ រួមមានការកាន់កាប់ទាំងស្រុងនៃតំបន់ដូណិតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) របស់អ៊ុយក្រែន និងផ្នែកខ្លះនៃតំបន់សាគីវ( Kharkiv) ដែលលាតសន្ធឹងដល់ទន្លេOskil។របាយការណ៍នោះ បានឲ្យដឹងទៀតថា បន្ទាប់មក កងកម្លាំងរុស្ស៊ី គ្រោងនឹងដណ្តើមយកតំបន់សំខាន់ៗនៃតំបន់ Zaporizhzhya , Dnipropetrovsk និង Kharkiv នៅចុងឆ្នាំ ២០២៦ រួមទាំងទីក្រុងយុទ្ធសាស្ត្រ Kharkiv, Dnipro និង Zaporizhzhya ផងដែរ។របាយការណ៍ចារកម្មអាល្លឺម៉ង់ បង្ហាញថា ពុំមានផែនការភ្លាមៗសម្រាប់ការរុលចូលទៅមុខរបស់រុស្ស៊ីឆ្ពោះទៅរកាន់តំបន់ Kherson ឬ Odesa ទេ។វិមានក្រឹមឡាំង ប្រាថ្នាចង់គ្រប់គ្រងទឹកដីនៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro ដោយដាក់ទន្លេនេះជាខ្សែត្រៀមជួរមុខថ្មី នៅក្នុងជម្លោះនេះ។

ក្រុមអ្នកតវ៉ា បិទផ្លូវ Highway នៅទីក្រុង Philadelphia ខណៈអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/12/15 01:20:26 pm        135
ក្រុមអ្នកតវ៉ាជនជាតិជ្វីហ្វ ដែលទាមទារបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ បានបិទផ្លូវ Highway ដ៏សំខាន់មួយនៅទីក្រុង Philadelphia ដោយធ្វើឱ្យមានការកកស្ទះចរាចរណ៍ច្រើនម៉ោងក្នុងម៉ោងមមាញឹក។សមាជិក នៃសំឡេងជនជាតិជ្វីហ្វដើម្បីសន្តិភាព បានតវ៉ានៅក្នុងទីក្រុងចំនួន៨ របស់សហរដ្ឋអាមេរិកក្នុងពេលប្រារព្ធបុណ្យជនជាតិជ្វីហ្វយប់ទីប្រាំបីនៃពិធីបុណ្យ Hanukkah ដោយបានបិទចរាចរណ៍អ្នកធ្វើដំណើរនៅតាមដងផ្លូវ និងស្ពាន ក្នុងទីក្រុង Washington, Boston, Atlanta, Chicago, Minneapolis, Seattle និងទីក្រុង Portland រដ្ឋ Oregon ។ផ្លូវល្បឿនលឿន ស្គុយឃីល អ៊ីកស៍ប្រេសវ៉េ(Schuylkill Expressway) នៅទីក្រុង Philadelphia និងស្ពាន Spring Garden Street បានបើកដំណើរការឡើងវិញ បន្ទាប់ពីក្រុមអ្នកតវ៉ាត្រូវបានបានបំបែក។ស្នងការនគរបាលបណ្តោះអាសន្ន លោក John Stanford WPVI បាននិយាយថាមនុស្ស ៣២នាក់ ត្រូវបានចាប់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM