៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

រថយន្តមួយគ្រឿងបើកបុករបាំងការពារក្បែរស្ថានទូតអ៊ីស្រាអែល នៅជប៉ុន ហើយបុរសម្នាក់ត្រូវចាប់ខ្លួន

2023/11/16 03:12:39 pm        86
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តមួយគ្រឿងបានបើកបុករបាំងការពារនៅជិតច្រកចូលស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះ ហើយបុរសម្នាក់ វ័យ ៥០ឆ្នាំត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ទូរទស្សន៍ Fuji TV បាននិយាយថា នគរបាលម្នាក់បានរងរបួស។ មន្ត្រីម្នាក់នៅស្ថានទូតអ៊ីស្រាអែលបាននិយាយថា បញ្ហានេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់នគរបាល ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។យោងតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ក្រុមមន្រ្តីនគរបាលបានបិទតំបន់ជុំវិញកន្លែងកើតហេតុនោះ ដែលរថយន្តពណ៌ខ្មៅមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដងផ្លូវពោរពេញដោយកំទេចកំទី។បាតុកម្មគាំទ្រប៉ាឡេស្ទីនជាច្រើនបានធ្វើឡើងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនៅទីក្រុងតូក្យូ ក្នុងការតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ស្ទ្រីប។កាលពីមួយខែមុន ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល មានក្រុមបាតុករគាំទ្រប៉ាឡេស្ទីនមួយក្រុម បានប្រឈមមុខដាក់គ្នាជាមួយនគរបាលនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងតូក្យូ៕

ម៉ាស៊ីនខួងដ៏ទំនើប ត្រូវបានបញ្ជូនដើម្បីសង្រ្គោះកម្មករឥណ្ឌាដែលជាប់នៅក្នុងផ្លូវរូងក្រោមដីបាក់រលំ

2023/11/16 03:09:37 pm        181
កាលពីថ្ងៃពុធ (១៥ វិច្ឆិកា) រថយន្តផ្គត់ផ្គង់មួយគ្រឿងត្រូវបានគេមើលឃើញថាកំពុងដឹកជញ្ជូនម៉ាស៊ីនខួងដ៏ទំនើបទៅកាន់ទីតាំងនៃផ្លូវហាយវេ នៅតំបន់ភ្នំហិម៉ាឡៃ ដែលបានបាក់រលំ ខណៈក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការដើម្បីចូលទៅដល់កម្មករឥណ្ឌាចំនួន ៤០នាក់ ដែលជាប់នៅខាងក្នុងនោះ។លោក រ៉ានជីត ស៊ីនហា (Ranjit Sinha) មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋ អ៊ុតតារ៉ាក់ហាន (Uttarakhand) បាននិយាយថាម៉ាស៊ីនខួងអណ្តូងថាមពលខ្ពស់ កំពុងត្រូវបានដំឡើងនៅទីតាំងកើតហេតុដើម្បីកាត់កំទេចកំទីក្នុងល្បឿន ២,៥ម៉ែត្រក្នុងមួយម៉ោង ខុសពីម៉ាស៊ីនមុនចំនួនមួយម៉ែត្រ។ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា កម្មករដែលជាប់នៅក្នុងនោះមានសុវត្ថិភាព និងមានសុខភាពល្អ ហើយកំពុងត្រូវបានផ្គត់ផ្គង់អាហារ ទឹក និងអុកស៊ីសែនតាមរយៈបំពង់មួយ។ ក្រុមមន្ត្រីក៏មានទំនាក់ទំនងជាប្រចាំជាមួយពួកគេដែរ។ផ្លូវរូងក្រោមដីប្រវែង ៤,៥គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ក្នុងរដ្ឋ អ៊ុតតារ៉ាក់ហាន នៅលើផ្លូវជាតិហាយវេមួយ ដែលជាផ្នែកមួយនៃផ្លូវធម្មយាត្រាហិណ្ឌូ ឆាដាម (Char Dham) បានបាក់រលំប្រហែលម៉ោង ៥:៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក)៕

នគរបាលនៅវិមាន Capitol ប៉ះទង្គិចជាមួយបាតុករកំពុងទាមទារបទឈប់បាញ់នៅហ្កាហ្សា

2023/11/16 03:06:48 pm        80
មន្ត្រីនគរបាលនៅវិមាន Capitol សហរដ្ឋអាមេរិក ក្នុងសម្លៀកបំពាក់បង្ក្រាបកុបកម្ម បានប៉ះទង្គិចជាមួយបាតុកររាប់សិបនាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ ដើម្បីទាមទារបទឈប់បាញ់នៅហ្កាហ្សា។ ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុមតស៊ូមតិចំនួនបីក្រុម និងបានធ្វើឡើងនៅក្នុងតំបន់មួយក្បែរវិមាន Capitol សហរដ្ឋអាមេរិក។ សមាជិកសភា ដែលនៅខាងក្នុងអគារគណៈកម្មាធិកាជាតិ DNC បាននិយាយថា នគរបាលបានជម្លៀសពួកគេចេញពីតំបន់នោះ។ នគរបាលនៅ វិមានCapitol សហរដ្ឋអាមេរិក បាននិយាយថាក្រុមមន្រ្តីកំពុងធ្វើការដើម្បីទប់ស្កាត់មនុស្សប្រមាណ ១៥០ នាក់ដែលបានធ្វើការតវ៉ាដោយខុសច្បាប់ និងដោយហិង្សា។ នគរបាលនៅវិមានCapitol បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនពីបទបំពានមកលើមន្រ្តីម្នាក់។ អ្នករៀបចំ បានច្រានចោលការចោទប្រកាន់ថាបាតុករបង្កអំពើហិង្សា។ បាតុកម្មសាធារណៈជាច្រើន រួមមានទាំងគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានផ្ទុះរាលដាល នៅជុំវិញពិភពលោក ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកចូលអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ។សមាជិកសភាលោក Sean Casten បាននិយាយថា លោកត្រូវបានជម្លៀសចេញពីអគារគណៈកម្មាធិការជាតិ DNC បន្ទាប់ពី ត្រូវបានហ៊ុមព័ទ្ធដោយក្រុមបាតុករ ដែលបានរារាំងគ្រប់ទម្រង់នៃច្រកចូលនិងច្រកចេញ។ លោកនិយាយថា យើងត្រូវបានជួយសង្គ្រោះដោយមន្ត្រីប្រដាប់អាវុធ ដែលពុំបានដឹងពីចេតនារបស់ក្រុមបាតុករ ពួកគេដឹងតែថាសមាជិកសភានៅខាងក្នុង មិនអាចចាកចេញបាននោះទេ ហើយបាតុករមិន ឲ្យនគរបាលឆ្លងកាត់បាន។

រុស្ស៊ី បានដំឡើងមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងមួយគ្រឿងទៀត

2023/11/16 03:02:39 pm        91
ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) នេះថា ប្រទេសរុស្ស៊ីបានដាក់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយផ្សេងទៀត ដែលបំពាក់ដោយយាន អាវេងហ្គាដ (Avangard) លឿនជាងសំឡេង ដែលនិយាយថាជាចម្លើយរបស់ខ្លួនចំពោះប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។ដោយត្រូវបានដំឡើងនៅឯមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក (Orenburg) ភាគនិរតីនៃប្រទេសរុស្ស៊ី យាន អាវេងហ្គាដ អាចផ្ទុកដោយមីស៊ីលបាលិស្ទិកអន្តរទ្វីប និងធ្វើដំណើរក្នុងល្បឿនរហូតដល់ ២៧ដងនៃល្បឿនសំឡេង ពោលគឺប្រហែល ៣៤.០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាហោះឆ្ពោះទៅរកគោលដៅរបស់វា។មីស៊ីលប្រភេទនេះ គឺពិបាកសម្រាប់ប្រព័ន្ធការពារមីស៊ីលដើម្បីស្ទាក់ចាប់ ហើយរុស្ស៊ី ចាត់ទុកថាវាជាគន្លឹះក្នុងការរក្សាបាននូវស្ថានភាពនុយក្លេអ៊ែរនៃការបំផ្លាញគ្នាទៅវិញទៅមកឲ្យខ្ទេច។ រុស្ស៊ីបានដំឡើងមីស៊ីលបំពាក់ដោយយាន អាវេងហ្គាដ នេះជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៩ នៅមូលដ្ឋានមួយក្នុងខេត្ត អូរ៉េនប៊ឺក ដដែលនោះ៕

ប្រព័ន្ធផ្សព្វផ្សាយ Watch ៖ កងកម្លាំងអ៊ីស្រាអែល បំផ្ទុះអគាររដ្ឋាភិបាលហាម៉ាសនៅហ្កាហ្សា

2023/11/16 02:59:53 pm        73
កងកម្លាំងអ៊ីស្រាអែល បានបំផ្ទុះអគាររដ្ឋាភិបាលធំរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ហើយក៏បានវាយឆ្មក់ចូល បន្ទាប់មកសម្រុកចូលមន្ទីរពេទ្យធំរបស់ក្រុមហាម៉ាស មុនពេលដកថយ។វីដេអូដែលផ្សាយដោយបណ្តាញព័ត៌មានរបស់អ៊ីស្រាអែល បានបង្ហាញអគាររដ្ឋាភិបាលបេតុច្រើនជាន់ ត្រូវបានបំផ្លាញដោយការផ្ទុះដ៏ខ្លាំងមួយ។ទាហានអ៊ីស្រាអែល ក៏បានចូលទៅក្នុងមន្ទីរពេទ្យ Al Shifa ដោយផ្តោតលើអ្វីដែលពួកគេនិយាយថា ជាមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលលាក់នៅក្នុងផ្លូវរូងក្រោមដីនៅក្រោមអគារ ដែលជាកន្លែងដែលអ្នកជំងឺ ជនស៊ីវិល និងបុគ្គលិករាប់ពាន់នាក់ កំពុងជ្រកកោន។នៅពេលដែលពួកគេបានឆែកឆេរពីបន្ទប់មួយទៅបន្ទប់មួយនៃមណ្ឌលសុខភាពដ៏ធំបំផុតរបស់ដែនដី ប្រតិ បត្តិការនេះ បានបង្កឲ្យមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងការអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបញ្ឈប់ការវាយលុកយោធារបស់អ៊ីស្រាអែល។លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក បានហៅការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Al Shifa ថា «មិនអាចទទួលយកបានទាល់តែសោះ » ហើយបានបន្ថែមថា«មន្ទីរពេទ្យ មិនមែនជាសមរភូមិទេ»។

របាយការណ៍ IAEA៖ ការពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានភាពជឿនលឿនជិតដល់កម្រិតគ្រាប់បែកនុយក្លេអ៊ែរ

2023/11/16 02:54:44 pm        76
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្ហាញកាលពីថ្ងៃពុធ (១៥ វិច្ឆិកា) ថា អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូម គ្រប់គ្រាន់រហូតដល់ ៦០% នៃភាពបរិសុទ្ធ ខិតជិតដល់កម្រិតថ្នាក់អាវុធ សម្រាប់គ្រាប់បែកអាតូមិកចំនួនបីគ្រាប់ នេះបើតាមនិយមន័យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហើយអ៊ីរ៉ង់នៅតែកំពុងរារាំងទីភ្នាក់ងារនេះលើបញ្ហាសំខាន់ៗជាច្រើន។ការរីកចម្រើនឥតឈប់ឈររបស់អ៊ីរ៉ង់ ក្នុងការពង្រឹងនុយក្លេអ៊ែរបានឈានដល់កម្រិតខ្ពស់បំផុត ខណៈខកខានមិនបានផ្តល់ឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលខ្លួនទាមទារក្នុងបញ្ជីបញ្ហាដែលកំពុងកើនឡើង បង្ហាញពីបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារមួយនេះ និងមហាអំណាចលោកខាងលិច ដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់ ផ្លាស់ប្តូរគម្រោងអាវុធរបស់ខ្លួន។ស្តុកអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ ដែលចម្រាញ់បានរហូតដល់ ៦០% បានកើនឡើងពី ៦,៧គីឡូក្រាម ដល់ ១២៨,៣គីឡូក្រាម ចាប់តាំងពីរបាយការណ៍ចុងក្រោយកាលពីថ្ងៃទី៤ ខែកញ្ញា ដែលជារបាយការណ៍មួយក្នុងចំណោមរបាយការណ៍ពីរទៅកាន់រដ្ឋសមាជិករបស់UN។ នោះគឺច្រើនជាងបីដងនៃទម្ងន់ប្រហែល ៤២គីឡូក្រាម ដែលតាមនិយមន័យរបស់ទីភ្នាក់ងារ IAEA គឺគ្រប់គ្រាន់តាមទ្រឹស្តីសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើបង្កើនបន្ថែមទៀត។អ៊ីរ៉ង់មានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដើម្បីបន្ថយកម្រិតសម្រាប់គ្រាប់បែកបន្ថែមទៀត ប៉ុន្តែខ្លួនបដិសេធមិនព្យាយាមបង្កើតអាវុធបែបនេះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងទីភ្នាក់ងារ IAEA និងអ៊ីរ៉ង់ នៅតែកើនឡើងជាបន្តបន្ទាប់៕

ក្រុមគ្រូពេទ្យបារម្ភថា មន្ទីរពេទ្យដែលកំពុងជួបការលំបាកក្នុងប្រទេសលីបង់ អាចដួលរលំ ប្រសិនបើសង្រ្គាម កាន់តែតានតឹងឡើង

2023/11/16 02:51:07 pm        65
ពីការិយាល័យរបស់ខ្លួនដែលមើលពីលើព្រំដែនជាមួយអ៊ីស្រាអែល លោកវេជ្ជបណ្ឌិត Mounes Klakesh អាចឮសំឡេងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលបានធ្លាក់ទៅលើទីក្រុងលីបង់ក្បែរនោះ។ ការវាយប្រហារកាន់តែខ្លាំងឡើង បានធ្វើឲ្យបុគ្គលិកនៃមន្ទីរពេទ្យតូចមួយរបស់ខ្លួន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។លោក Klakesh បាននិយាយថា៖«យើងត្រូវតែព្យាបាលមនុស្សចំនួន ៥១នាក់ ដែលរងរបួសដោយការផ្ទុះនៅក្នុងខែមុន ឬច្រើនជាងនេះ។ អ្នករបួស១៧នាក់ក្នុងចំណោមអ្នកទាំងនោះ បានស្លាប់ ឬ បានមកដល់ស្លាប់ ហើយបើច្រើនជាងនេះទៅទៀតនោះ យើងនឹងកាន់តែលំបាកទៀត។លោក Klakesh ប្រធានមន្ទីរពេទ្យ Marjayoun នៅប្រទេសលីបង់ភាគខាងត្បូង បាននិយាយថា វាបម្រើមនុស្សជិត ៣០០.០០០ នាក់នៅក្នុងតំបន់នេះ។ មន្ទីរពេទ្យនេះ មានគ្រែសង្គ្រោះបន្ទាន់ចំនួន ១៤ ហើយពិបាកក្នុងការដំណើរការ ដោយសារតែខ្វះបុគ្គលិក ហើយសំខាន់ គឺកង្វះប្រេងឥន្ធនៈ។លោក Klakesh បាននិយាយថា មន្ទីរពេទ្យដំណើរការដោយម៉ាស៊ីនភ្លើងចំនួន២០ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវចំណាយរហូតដល់ ២០.០០0 ដុល្លារក្នុងមួយខែសម្រាប់ប្រេងឥន្ធនៈ។ គ្មានលុយនោះ មកពី រដ្ឋាភិបាលទៀតទេ។ យើងពឹងផ្អែកលើមូលនិធិដែលមន្ទីរពេទ្យទទួលបានពីមួយសប្តាហ៍ទៅមួយសប្តាហ៍។-

រុស្ស៊ី វាយប្រហារដោយមីស៊ីលទៅលើតំបន់ Donetsk របស់អ៊ុយក្រែន

2023/11/16 02:47:23 pm        83
អ៊ុយក្រែននិយាយថា យោធារុស្ស៊ី បានទម្លាក់គ្រាប់បែកទៅលើទីប្រជុំជនមួយកន្លែងនៅភាគខាងកើត តំបន់ Donetsk របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចង់បានលទ្ធផលមុនការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលគ្រោងធ្វើនៅខែមីនា។ អាជ្ញាធរក្នុងតំបន់ Donetsk និយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយមីស៊ីលទៅលើតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុង Selydove កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។ លោក Zelenskyy និយាយថា ការវាយលុករបស់រុស្ស៊ីមានសភាពធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ Donetsk ។ លោកអះអាងថា លោកPutin ចង់បង្ហាញថា យ៉ាងហោចណាស់ទទួលបានលទ្ធផលយុទ្ធសាស្ត្រមួយចំនួនលើកដំបូងនៅពាក់កណ្តាលខែធ្នូ។វិទ្យាស្ថានសិក្សាពីសង្គ្រាម Think Tank របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងការវិភាគកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីទំនងជាកំពុងព្យាយាមដណ្តើមយកតាមគំនិតផ្តួចផ្តើមកម្រិតថ្នាក់តំបន់នៅអ៊ុយក្រែនដោយធ្វើប្រតិបត្តិការវាយលុកដំណាលគ្នាជាច្រើននៅភាគខាងកើតប្រទេសអ៊ុយក្រែន។វិទ្យានស្ថានេះបាននិយាយថា វានៅតែមិនច្បាស់ ថាតើកងកម្លាំងរុស្ស៊ីនឹងអាចដណ្តើមបានទាំងស្រុងតាមគំនិតផ្តួចផ្តើមនេះឬយ៉ាងណា ខណៈកងកម្លាំងអ៊ុយក្រែននៅរក្សាសម្ពាធលើតំបន់សំខាន់ៗនៅសមរភូមិមុខ។ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយក្នុងអំឡុងសុន្ទរកថានៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ប្រទេសលោក បានបង្កើតមូលដ្ឋានឈរជើងនៅលើច្រាំងភាគខាងកើតទន្លេ Dnipro ហើយកងកម្លាំងកំពុងធ្វើឲ្យគ្មានយោធានៅតំបន់គ្រីម៉េ ជាជំហានៗ។ លោក Vladimir Saldo ជាមេដឹកនាំដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅទីក្រុង Kherson របស់អ៊ុយក្រែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនកំពុងបញ្ជូនយោធាជាច្រើនឆ្លងកាត់ទន្លេ។-

មនុស្សរាប់ពាន់នាក់តវ៉ានៅក្នុងទីក្រុងMadrid ជុំវិញការលើកលែងទោសក្រុមផ្តាច់ខ្លួន បន្ទាប់ពីការជជែកដេញដោលតាមការស៊ើបអង្កេតដ៏តានតឹង

2023/11/16 02:36:44 pm        70
ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃពុធ នៅខាងមុខទីស្នាក់ការគណបក្សអ្នកសង្គមនិយម របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការជជែកដេញដោលតាមការស៊ើបអង្កេតដ៏តានតឹង សម្រាប់អណត្តិថ្មីរបស់នាយករដ្ឋមន្ត្រីស្តីទី លោក Pedro Sanchez ។ លោក Sanchez ជាអ្នកដែលបានផ្តល់ការលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួនតំបន់កាតាឡាន់ ជាថ្នូរសម្រាប់ការគាំទ្រ បានបង្កឲ្យមានការតវ៉ា ខណៈទទួលបានការគាំទ្រពីក្រុមផ្តាច់ខ្លួនតំបន់កាតាឡាន់ Junts និង អ៊ីស្គូរ៉ា រីផាប្លីកកាណា ដេ កាតាលុនីយ៉ា (Esquerra Republicana de Catalunya) និងក្រុមប្រចាំតំបន់ផ្សេងទៀត ដែលនឹងមានការគាំទ្រគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតត្រូវបានកំណត់ពេលនៅថ្ងៃព្រហស្បតិ៍ទី១៥ នេះ។ ដោយមានកាន់ស្លាកសញ្ញាអំណានថា«លោក Sanchez ជនក្បត់ជាតិ» និងកំពុងក្រវីទង់ជាតិអេស្ប៉ាញ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មរយៈពេល១៣យប់ ជាប់ៗគ្នា នៅជិតទីស្នាក់ការគណបក្សអ្នកសង្គមនិយម។ កិច្ចព្រមព្រៀងលើកលែងទោសដល់ក្រុមអ្នកផ្តាច់ខ្លួន បានជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ នៅទូទាំងប្រទេសអេស្បាញ។ អាជ្ញាធរនិយាយថា មនុស្ស៨០.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Madrid ខណៈរាប់ម៉ឺននាក់ បានចូលរួមបាតុកម្មក្នុងទីក្រុង Granada និងទីក្រុង Seville។

កងទ័ពអ៊ីស្រាអែលនិយាយថា អាវុធរបស់ក្រុមហាម៉ាស់ និងមណ្ឌលទីបញ្ជាការ ត្រូវបានរកឃើញនៅមន្ទីពេទ្យហ្កហ្សា

2023/11/16 12:12:43 pm        149
អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល ឧត្តមនាវីឯក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងទ័ពអ៊ីស្រាអែល បានរកឃើញសព្វាវុធ បរិក្ខាបច្ចេកវិទ្យា និងឧបករណ៍បប្រើឲ្យការប្រយុទ្ធ នៅក្នុងមន្ទីពេទ្យ Al Shifa នៅតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ និងកំពុងបន្តការស្វែងរកនៅបរិវេណនោះ។ យោធាបានបញ្ចេញវីដេអូ ដែលពួកគេនិយាយថា បានបង្ហាញពីសម្ភារៈដែលត្រូវបានរកឃើញនៅអគារមួយដែលបានបង្ហាញនៅក្នុងមន្ទីរពេទ្យ រួមមានអាវុធស្វ័យប្រវត្តិ គ្រាប់បែក គ្រាប់រំសេវ និងអាវកាក់ដាក់គ្រាប់កាំភ្លើង។ អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការទាំងនៅក្នុងនិងជុំវិញមន្ទីរពេទ្យធំបំផុតនៅហ្កាហ្សា គោលបំណងចម្បងក្នុងយុទ្ធនាការរបស់ខ្លួនគឺត្រូវបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលកងទ័ពនិយាយថា មានលាក់ទុកអាវុធ និងមានមណ្ឌលទីបញ្ជាការនៅក្នុងផ្លូវរូងក្រោមដី ក្រោមអគារ។ យោធាពុំបាននិយាយអំពីការរកឃើញច្រកចូលផ្លូវរូងក្រោមដីណាមួយនោះទេនៅមន្ទីពេទ្យ Al Shifa។ កាលពីលើកមុនយោធានិយាយថាក្រុមហាម៉ាស បានសាងសង់បណ្តាញផ្លូវរូងក្រោមដីក្រោមន្ទីរពេទ្យ។ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ និងបានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយរបស់យោធា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM