៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ប្រជាជនប្រេស៊ីលសម្រុកទៅលេងសមុទ្រ ខណៈមានការព្រមានពីរលកកម្ដៅដ៏គ្រោះថ្នាក់

2023/11/15 01:58:00 pm        140
មនុស្សម្នាជាច្រើនសម្រុកទៅកម្សាន្តតាមឆ្នេរសមុទ្រក្នុងទីក្រុង រីអូ ដេយ៉ានៃរ៉ូ (Rio de Janeiro) របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) និងបាននាំគ្នាងូតទឹកសមុទ្រដើម្បីផ្ដល់ភាពត្រជាក់ ខណៈវិទ្យាស្ថានឧតុនិយមប្រេស៊ីល បានចេញការប្រកាសអាសន្នកម្រិត «គ្រោះថ្នាក់ខ្ពស់» ដោយសារតែរលកកម្ដៅបានវាយប្រហារប្រទេស។មនុស្សម្នានាំគ្នាងូតទឹកសមុទ្រ និងការពារខ្លួនពីព្រះអាទិត្យដ៏ក្ដៅគគុក ខណៈសីតុណ្ហភាពបានកើនឡើងដល់កម្រិត ៥៨,៥អង្សាសេ នៅម៉ោង ៩:១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤ មក នេះបើតាមប្រព័ន្ធជូនដំណឹងនៃទីក្រុង រីអូ បានបង្ហោះនៅលើវេទិកាសង្គម X ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពអាចកើនឡើង ១៣អង្សាសេ លើសពីមធ្យមភាគនៃរដូវកាលនេះ។វិទ្យាស្ថានជាតិឧតុនិយមនេះ បានចេញការប្រកាសអាសន្នកម្រិត «គ្រោះថ្នាក់ខ្ពស់» កាលពីថ្ងៃចន្ទ (១៣ វិច្ឆិកា) ដែលប៉ះពាល់ដល់តំបន់ជាងពាក់កណ្តាលនៃប្រទេស រួមទាំងទីក្រុង អូ ដេយ៉ានៃរ៉ូ ដែលអាកាសធាតុនឹងបន្តក្ដៅរហូតដល់ថ្ងៃសុក្រ។ រលកកម្ដៅនេះ ដែលជាករណីលើកទីបួនរបស់ប្រេស៊ីល នៅឆ្នាំនេះ បាននិងកំពុងកើនឡើងកាន់តែខ្លាំងដោយសារបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ និងការឡើងកម្ដៅផែនដី៕

ចំនួនជនអន្តោប្រវេសន៍វេណេហ្ស៊ុយអេឡា ធ្លាក់ចុះពាក់កណ្តាលនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក

2023/11/15 01:50:40 pm        116
ចំនួនជនជាតិវេណេហ្ស៊ុយអេឡាដែលឆ្លងដែនដោយខុសច្បាប់រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានធ្លាក់ចុះជិតពាក់កណ្តាលចាប់តាំងពីជើងហោះហើរនិរទេសបានចាប់ផ្តើមឡើងវិញកាលពីខែមុន។ ស្ថិតិពីអង្គភាពគយ និងល្បាតព្រំដែន (CBP) បង្ហាញពីការធ្លាក់ចុះចំនួន៤៦% នៃការមកដល់បែបនេះ។ កាលពីដើមខែតុលា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ខ្លួននឹងនិរទេសជនជាតិវេណេហ្ស៊ុយអេឡា ដែលមិនមានសិទ្ធិសុំសិទ្ធិជ្រកកោន ឬស្ថានភាពស្របច្បាប់បណ្តោះអាសន្ន។ មនុស្សជាង៧លាននាក់បានភៀសខ្លួនចេញពីប្រទេសវេណេហ្ស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមតួលេខរបស់អង្គភាពគយ និងល្បាតព្រំដែន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ភ្នាក់ងារព្រំដែនបានចាប់ជនជាតិវេណេហ្ស៊ុយអេឡាចំនួន ២៩.៦៣៧ នាក់ នៅព្រំដែនកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ កាលពីខែកញ្ញាដែលមានដល់ទៅ៥៤.៨៣៣ នាក់ ។ ការចូលដោយខុសច្បាប់ជាទូទៅនៅតាមបណ្តោយព្រំដែនភាគខាងត្បូងក៏បានថយចុះផងដែរកាលពី ខែតុលាចំនួន១៤% ពីជិត ២១៩.០០០នាក់ កាលពីខែកញ្ញា។ កាលពីថ្ងៃទី ១៨ ខែតុលា កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) បានចាប់ផ្តើមជើងហោះហើរនិរទេសទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ចាប់តាំងពីពេលនោះមក ប្រជាជនវេណេហ្ស៊ុយអេឡារាប់រយនាក់ត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ។ កាលពីខែខែកញ្ញា សហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ជនជាតិវេណេហ្ស៊ុយអេឡាប្រហែល ៤៧២.០០០នាក់ នឹងមានសិទ្ធិទទួលបានឋានៈការពារបណ្តោះអាសន្ន (TPS) សម្រាប់រយៈពេល ១៨ ខែ៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយលុកថ្មើរជើង នឹងរួមបញ្ចូល​តំបន់ហ្កាហ្សាភាគខាងត្បូង

2023/11/15 01:45:45 pm        173
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍(Yoav Gallant) បានប្រាប់បណ្តាញព័ត៌មានវិទ្យុរបស់កម្លាំងការពារអ៊ីស្រាអែល(IDF) កាលពីថ្ងៃអង្គារថា ការវាយលុកថ្មើរជើងបស់ប្រទេសនេះលើតំបន់ហ្កាហ្សា នឹងមានរយៈពេលជាច្រើនខែ ហើយរាប់បញ្ចូលទាំងផ្នែកខាងត្បូងនៃដែនដីនេះ ដែលជាកន្លែងជនជាតិប៉ាឡេស្ទីនប្រហែលមួយលាននាក់ ត្រូវបានបញ្ជាឲ្យភៀសខ្លួនទៅ ខណៈដែល អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែក នៅភាគខាងជើង។លោកហ្គាឡែនធ៍ បានថ្លែងប្រាប់សេវាព័ត៌មានវិទ្យុ GLZ ថា៖«កិច្ចប្រតិបត្តិការនេះ នឹងមានរយៈពេលជាច្រើនខែ ហើយវានឹងរួមបញ្ចូលទាំងភាគខាងជើង និងភាគខាងត្បូង»។ «យើងនឹងកម្ទេចក្រុមហាម៉ាស នៅគ្រប់ទីកន្លែង។ ក្រុមហាម៉ាស កំពុងតែត្រូវបានបំផ្លាញ»។កម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់របស់សារព័ត៌មាន Semafor ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ហ្គាឡែនធ៍នោះទេ។កម្លាំងការពារអ៊ីស្រាអែល បានកំណត់គោលដៅម្តងហើយម្តងទៀតលើតំបន់ហ្កាហ្សាភាគខាងត្បូងតាម រយៈការវាយប្រហារតាមអាកាស បើទោះបីជាបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាភាគខាងជើងឲ្យជម្លៀស ទៅទីនោះក៏ដោយ។ក្នុងការការពារការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង អ៊ីស្រាអែល អះអាងថា មាន «គោលដៅស្របច្បាប់»របស់ក្រុមសកម្មប្រយុទ្ធដែលរស់នៅក្បែរផ្ទះជនស៊ីវិល នៅទូទាំងតំបន់នេះ។

គ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋ Ohio បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង១៨នាក់រងរបួស

2023/11/15 01:42:25 pm        127
រថយន្តបុកគ្នានៅលើផ្លូវ Interstate ៧០ ក្បែរផ្លូវលេខ ៣១០ ក្នុងតំបន់ Licking រដ្ឋ Ohio បានបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងរវាងរថយន្តដឹកទំនិញមួយគ្រឿង បានបុកជាមួយរថយន្តក្រុងមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ហើយបានបង្កការភ្ញាក់ផ្អើលឲ្យមានការឆ្លើយតបភ្លាមៗពីអង្គភាពសង្គ្រោះបន្ទាន់។ឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើង ខណៈរថយន្តក្រុងមួយគ្រឿង កំពុងដឹកសិស្សមកពីសាលារៀនមួយកន្លែងនៅភាគខាងកើតរដ្ឋ Ohio ត្រូវបានរថយន្តដឹកទំនិញបុកពីក្រោយ។ អាជ្ញាធរកំពុងស៊ើបអង្កេតយ៉ាងសកម្ម ជុំវិញករណីគ្រោះថ្នាក់នេះ ហើយពុំទាន់បានបញ្ចប់ការជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ។

តុលាការកំពូលប្រទេសស្រីលង្កានិយាយថា អតីតប្រធានាធិបតីស្ថិតក្នុងចំណោមអ្នកដែលបានរួមចំណែកដល់វិបត្តិសេដ្ឋកិច្ច

2023/11/15 01:39:26 pm        111
តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញសេចក្តីសម្រេចកាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតី លោក Gotabaya Rajapaksa និងបងប្អូនប្រុសរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី លោក Mahinda ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលបានរួមចំណែកដល់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ តុលាការបានចេញសេចក្តីសម្រេចលើញត្តិ ដែលបានប្តឹងអតីតមន្ត្រី១៣រូប ធ្វើឡើងដោយអង្គការសិទ្ធិមនុស្សតម្លាភាពអន្តរជាតិស្រីលង្កា (TISL) ដែលនិយាយថាបងប្អូនប្រុស Rajapaksa និងអ្នកមួយចំនួនទៀតជាអ្នកទទួលខុសត្រូវចំពោះវិបត្តិនេះ។យោងតាមសេចក្តីថ្លែងការណ៍ ដោយអង្គការសិទ្ធិមនុស្សតម្លាភាពអន្តរជាតិស្រីលង្កា (TISL) បានឲ្យដឹងថា សេចក្តីសម្រេចនិយាយថា «សកម្មភាព ការលុបចោល និងការប្រព្រឹត្ត របស់ពួកគេបានរួមចំណែកដល់វិបត្តិរបស់ប្រទេសស្រីលង្កា»។ តុលាការ ពុំបានបញ្ជាឲ្យមានការផ្ដន្ទាទោសណាមួយឡើយ។ បងប្អូនប្រុស Rajapaksa ពីរនាក់ អតីតទេសាភិបាលធនាគារកណ្តាលពីររូប និងប្រធានាធិបតីលោក Ranil Wickremesinghe ស្ថិតក្នុងចំណោមអ្នកដែលមានឈ្មោះនៅក្នុងញត្តិរបស់ អង្គការសិទ្ធិមនុស្សតម្លាភាពអន្តរជាតិស្រីលង្កា (TISL) ។ លោក Wickremesinghe គឺជានាយករដ្ឋមន្ត្រីនៅពេលមានវិបត្តិ។សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានដួលរលំខណៈដែលវាបានធ្លាក់ចុះ ៧,៨% កាលពីឆ្នាំមុន ទទួលរងដោយការដាច់ចរន្តអគ្គិសនីរយៈពេលយូរ អតិផរណាកើនឡើង ប្រាក់រូពីធ្លាក់ចុះ និងមានអត្រាការប្រាក់ខ្ពស់ ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៧ ទសវត្សរ៍។

កម្តៅត្រូវបានព្យាករថានឹងសម្លាប់មនុស្សជិត ៥ ដងបន្ថែមទៀតនៅឆ្នាំ ២០៥០

2023/11/15 01:34:14 pm        97
ក្រុមអ្នកជំនាញអន្តរជាតិ បានព្រមាននៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះថា មនុស្សជិត៥ដងបន្ថែមទៀតទំនងជានឹងស្លាប់ដោយសារតែកម្តៅក្តៅខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខនេះ ហើយប្រសិនបើគ្មានវិធានការលើបម្រែបម្រួលអាកាសធាតុនោះទេ សុខភាពរបស់មនុស្សនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ។ យោងតាម The Lancet Countdown ជាស្ថាប័នវាយតម្លៃប្រចាំឆ្នាំដ៏សំខាន់ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ និងស្ថាប័នឈានមុខ បានឲ្យដឹងថា កម្តៅដែលអាចធ្វើឲ្យមនុស្សស្លាប់ ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលកំពុងកើនឡើងនៅលើពិភពលោក គំរាមកំហែងដល់សុខភាពមនុស្ស ។ អ្នកស្រាវជ្រាវបានព្រមានថា គ្រោះរាំងស្ងួតទូទៅកាន់តែច្រើននឹងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមហានិភ័យភាពអត់ឃ្លាន សត្វមូសរាលដាលកាន់តែឆ្ងាយជាងពេលណាៗទាំងអស់ចម្លងជំងឺឆ្លង ហើយប្រព័ន្ធសុខាភិបាលនឹងព្យាយាមដើម្បីទប់ទល់ជាមួយបន្ទុកនេះ។ ការវាយតម្លៃនេះ ធ្វើឡើងក្នុងអំឡុងពេល អ្វីដែលគេរំពឹងថាជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលកាលសប្តាហ៍មុនអ្នកតាមដានអាកាសធាតុរបស់អឺរ៉ុប បានប្រកាសថាកាលពីខែតុលាមុន ជាខែក្តៅបំផុតក្នុងកំណត់ត្រា។វាក៏កើតឡើងមុនកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ នៅខែក្រោយ ដែលនឹងរៀបចំ «ទិវាសុខភាព» ជាលើកដំបូងនៅថ្ងៃទី ៣ ខែធ្នូ ខណៈអ្នកជំនាញព្យាយាមបំភ្លឺអំពីផលប៉ះពាល់នៃការឡើងកម្តៅផែនដីសកល មកលើសុខភាព។ របាយការណ៍របស់ The Lancet Countdown បាននិយាយថា ទោះបីជាមានការអំពាវនាវកើនឡើងសម្រាប់សកម្មភាពជាសាកលក៏ដោយ ការបំភាយកាបូនដែលទាក់ទងនឹងថាមពល បានកើនឡើងដល់កម្រិតខ្ពស់ថ្មីកាលពីឆ្នាំមុន ។

បាតុករប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល និងប្រឆាំងផ្នត់គំនិតប្រឆាំងជនជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន

2023/11/15 01:28:57 pm        160
បាតុកររាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ សម្រាប់បាតុកម្មមួយគាំទ្រអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ប្រទេសនេះ ជាមួយក្រុមហាម៉ាស និងថ្កោលទោសការកើនឡើងការផ្នត់គំនិតប្រឆាំងជនជាតិជ្វីហ្វ។ផ្លូវជាច្រើនកន្លែងត្រូវបានបិទនៅជុំវិញទីប្រជុំជនភាគច្រើន សន្តិសុខត្រូវបានរឹតបន្តឹង ខណៈមនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅពេលថ្ងៃរះនៅឧទ្យានជាតិ National Mall ដែលមនុស្សជាច្រើនបានកាន់ទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ការតវ៉ា និងបាតុកម្មសាធារណៈជាច្រើន ទាំងគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានរាលដាលនៅជុំវិញពិភពលោក ចាប់តាំងពីខ្មាន់កាំភ្លើងមកពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានសម្រុកចូលតាមប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្ស១.២០០នាក់ស្លាប់ និងប្រមាណ២៤០នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរនាំយកទៅកាន់តំបន់ហ្កាហ្សា។ប្រទេសអ៊ីស្រាអែល បានឆ្លើយតបវិញដោយការបិទផ្លូវតឹងរ៉ឹងនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសនិងបានទម្លាក់គ្រាប់បែកតាមអាកាស ព្រមទាំងវាយប្រហាតាមដីគោក ដែលអាជ្ញាធរប៉ាឡេស្ទីន និយាយថា បានសម្លាប់មនុស្សជាង១១.០០០នាក់ ប្រមាណ៤០ភាគរយក្នុងចំណោមនេះជាកុមារ។

ក្រុមឧទ្ទាម Houthis នៅយ៉េម៉ែន និយាយថា ពួកគេបានបាញ់មីស៊ីលបាលីស្ទីក លើគោលដៅយោធាអ៊ីស្រាអែល

2023/11/15 01:22:22 pm        163
ក្រុមឧទ្ទាម Houthis នៅយ៉េម៉ែន បាននិយាយថាពួកគេ បានបាញ់មីស៊ីលបាលីស្ទីកទៅលើគោលដៅយោធាអ៊ីស្រាអែលជាច្រើនកន្លែង។ អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមHouthis បានបាញ់មីស៊ីលបាលីស្ទីក ទៅលើគោលដៅជាច្រើនកន្លែងរបស់យោធាអ៊ីស្រាអែលនៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន រួមមានទាំងគោលដៅលាក់បាំង នៅក្នុងតំបន់ Umm Al-Rashrash ។អ្នកនាំពាក្យបាននិយាយថា ការបាញ់មីស៊ីល បានធ្វើឡើង រយៈ២៤ម៉ោងបន្ទាប់ពីប្រតិបត្តិការយោធាមួយផ្សេងទៀត ដែលត្រូវបានអនុវត្តដោយកងកម្លាំងប្រដាប់អាវុធរបស់យើងដោយប្រើប្រាស់យានដ្រូន ទៅលើគោលដៅតែមួយ។ អ្នកនាំពាក្យនិយាយបន្តថា ក្រុមនេះនឹងមិនស្ទាក់ស្ទើរនោះទេ ដើម្បីដាក់គោលដៅលើនាវាអ៊ីស្រអែលនៅសមុទ្រក្រហម ឬនៅទីតាំងណាមួយដែលអាចបាញ់ដល់ ដោយចាប់ផ្តើមពីពេលដែលសេចក្តីថ្លែងការណ៍ត្រូវបានប្រកាស។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានប្រើប្រាស់ប្រព័ន្ធការពារដែនអកាស Arrow ដើម្បីស្ទាក់ចាប់មីស៊ីលនៅជិតសមុទ្រក្រហម បន្ទាប់ពីស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើង នៅកំពង់ផែភាគខាងត្បូងទីក្រុង Eilat ។ យោធាបាននិយាយថា មីស៊ីលមិនបានឆ្លងកាត់ចូលក្នុងទឹកដីអ៊ីស្រាអែលនោះទេ និងពុំបាននិយាយថា នណាជាអ្នកបាញ់ឡើយ។ ចលនាក្រុមឧទ្ទាមHouthis សម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅយ៉េម៉ែន បានបាញ់មីស៊ីលដដែលៗ និងវាយប្រហារដោយយានដ្រូន លើអ៊ីស្រអែល ចាប់តាំងពីការវាយប្រហាររបស់ហាម៉ាស ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលទាំងអស់នេះត្រូវបានបាញ់ទម្លាក់ឬធ្លាក់ភ្លាមៗ។

សារធាតុគីមីគ្មានស្លាកសញ្ញាត្រូវបានរកឃើញនៅតំបន់ផ្សារនាគមាស ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស

2023/11/15 12:20:16 pm        2067
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា មន្រ្តីជំនាញ សាខា ក.ប.ប. រាជ​ធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ បាន​នាំ​យក​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយចំនួន ៣ទី​តាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅ​តំបន់​ផ្សារ​នាគ​មាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនោះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មាន​សារធាតុ​គីមី​គ្មាន​ស្លាក​សញ្ញា​ជា​ម្សៅស ចំនួន៨៥ គីឡូក្រាម និងសាជូរ ចំនួន២៨បាវ ស្មើនឹង ៨៣០គីឡូក្រាម សម្រាប់​យក​ទៅ​ប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។ តាម​ការ​វិភាគ​បឋម​ទៅ​លើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែល​ជា​ប្រភេទសារធាតុគីមី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សារធាតុ​បន្ថែម​ក្នុង​ម្ហូប​អាហារ​ទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរ​ជា​មួយ​សារ​ធាតុ​ខាង​លើ​នេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។ប្រភពដដែលបន្តថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពី ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាបការក្លែងបន្លំ ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេស​ម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានា ក្នុងក្របខណ្ឌទូទាំងប្រទេស។សូមជម្រាបជូនថា តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុ​គីមី​ទាំង​នេះ​គាត់​បាន​បញ្ជា​ទិញ​ពីផ្សារ​ច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញបាន៖ដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ៨៥គីឡូក្រាម យកមករក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប. រាជ​ធានីភ្នំពេញ , ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែង (សៀលទុក) នូវខ្ញីហាន់​ដែល​កំពុង​ដាក់​ត្រាំក្នុ​ងធុ​ងជ័រចំនួន ៣ធុង សរុបប្រមាណ ២៥០គីឡូក្រាម , ឃាត់ជាបណ្តោះ​អាសន្ន​នៅ​នឹង​កន្លែង (សៀលទុក) នូវសារធាតុសាច់ជូរចំនួន ៨៣០គីឡូក្រាម ដើម្បីតាម​ដាន​អំពី​គោល​ដៅ​ប្រើ​ប្រាស់ និងត្រូវមានច្បាប់អនុញ្ញាតក្នុងករណីប្រើជាសារធាតុបន្ថែមក្នុងម្ហូបអាហារ , យក​គំរូ​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹង​ចាត់វិធានការតាមផ្លូវច្បាប់។ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នក​នាំ​ចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូម​មេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺ​ប្រចាំ​កាយ​ រយៈពេលជាយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តា​ចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិត​ផល​ពុំ​មានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់​ព័ត៌មាន​អំពី​ករណី​ខាង​លើ​នេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស​មក​អគ្គនាយកដ្ឋាន​ការពារ​អ្ន​ក​ប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែល​មាន​អាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទ​លេខ (១). 0២៣ ២៣១ ៨៥៦ និង(២). 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួងពាណិជ្ជកម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

តុលាការ សម្រេចចោទប្រកាន់ជនជាតិថៃ និងឡាវ ៥នាក់នាំគ្រឿងញៀនជាង ១០០គីឡូឆ្លងដែននៅកម្ពុជា

2023/11/15 11:42:26 am        440
តុលាការបានសម្រេចចោទប្រកាន់ជនជាតិថៃ និងឡាវ សរុប ៥នាក់ ដែលនាំគ្រឿងញៀនជាង ១០០គីឡូក្រាមឆ្លងដែននៅកម្ពុជា។លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលមានជនសង្ស័យចំនួន ៣នាក់ ទី១-ឈ្មោះ ចេង វឿត ភេទប្រុស ជនជាតិឡាវ ទី២-ឈ្មោះ វ៉ាស៊ីន សែកគឺ ភេទប្រុស ជន​ជាតិ​ថៃ និងទី៣-ឈ្មោះ ជីនណាវ៉ាត សែលី ភេទប្រុស ជនជាតិថៃ ត្រូវបាន​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​សកម្ម​ភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្ថែមថា បន្ទាប់​ពី​ឆ្លង​កាត់​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ចនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញ​ការិយាល័យ​នីតិ​វិធី​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​សម្រប​សម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណីនេះ ព្រមទាំង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។លោក ប្លង់ សុផល បន្ថែមទៀតថា ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាង​អយ្យការ​អម​សាលាដំ​បូងរាជធានីភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើប​សួរ​តាម​រយៈ​ដី​កា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ ដោយស្នើសុំ​ចៅ​ក្រម​ស៊ើប​សួរ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​លើ​ជន​សង្ស័យ​ទាំង​៣នា​ក់ខាងលើ ដែលសមត្ថកិច្ចបានឃាត់ខ្លួន និងជនជាតិឡាវចំនួន ២នាក់ទៀត​ដែល​កំពុង​គេច​ខ្លួន​មាន​ ១-ឈ្មោះ លី ម៉េង ភេទប្រុស និង២-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ ដោយ​សម្រេចចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើស​មាន​បញ្ញត្តិ​ឲ្យ​ផ្ដន្ទា​ទោស​តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ៨នាក់ស្លាប់ និង ២៥នាក់រងរបួស ក្នុងហេតុការរថភ្លើងបុករថយន្តក្រុងបង្កជាអគ្គិភ័យនៅប្រទេសថៃ
05/17/2026 09:05 AM
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១,២៤០នាក់បានចូលរួម
05/17/2026 09:05 AM
ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM