៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្សជាង ១២.៤០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល

2023/11/11 02:51:40 pm        106
ជម្លោះហ្កាហ្សាដ៏បំផ្លិចបំផ្លាញ បានសម្លាប់មនុស្សជាង ១២.៤០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលទាំងសងខាង កាលពីថ្ងៃសុក្រ។នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានបង្ហាញពីចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១១.០៧៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែលដែលចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ លើសពីនេះ តំបន់វេសបែង បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៨៣នាក់។អ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស នៅថ្ងៃទី ៧ តុលា មកនៅត្រឹមប្រហែល១.២០០នាក់ពីការប៉ាន់ស្មានរបស់រដ្ឋាភិបាលមុនចំនួន ១.៤០០នាក់។អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការពិនិត្យឡើងវិញនេះ ត្រូវបានធ្វើឡើងដោយសារតែមានសាកសពជាច្រើនដែលមិនស្គាល់អត្តសញ្ញាណ ហើយអ៊ីស្រាអែលជឿថា អ្នកស្លាប់ខ្លះជាយុទ្ធជនរបស់ក្រុមហាម៉ាសជាជាងជនជាតិអ៊ីស្រាអែល។

តុលាការបន្តនីតិវិធីសំណុំរឿងឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ ផ្សេងទៀត

2023/11/11 12:09:40 pm        507
ភ្នំពេញ៖ មកដល់ថ្ងៃនេះ ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀតនោះ ស្ថាប័នតុលាការបាននឹងកំពុងបន្តនីតិវិធី។ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ ​មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀត មកដល់ពេលនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ​តំណាងអយ្យការកំពុងតែអនុវត្តនីតិវិធី​ លោកនឹងជូនព័ត៌មាន​នៅពេល​ដែលមាន​ចំណាត់ការចុងក្រោយរបស់អយ្យការ។ ​ការបញ្ជាក់របស់តំណាងអយ្យការនាថ្ងៃនេះ គឺបន្ទាប់​ពីម្សិលមិញ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជូន​សំណុំរឿង​មួយនេះ​ទៅ​ដល់សាលាដំបូង​រាជធានីភ្នំពេញម្ដងរួចមកហើយ។សូមជម្រាបថា ​កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ​នគរបាល​នាយកដ្ឋាន​ចារកម្មនៃ​អគ្គស្នង​ការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និង​មនុស្ស៤នាក់​ផ្សេងទៀត​ ដោយមានជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ក្នុងបញ្ហាគ្រឿងញៀន។ បើតាមប្រភពឱ្យដឹងថា ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​នោះ​មានឈ្មោះ វ៉ាន់ កុសល មាន​ឋានន្តរសក្ដិ​ថ្នាក់ឧត្តមសេនីយ៍ទោ ​ទទួលបន្ទុកការងារជំនាញ ក.៨ ៕

នគរបាលបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនកាត់កម្ពុជាដកហូតបានជាង ១០០គីឡូក្រាម

2023/11/11 12:03:04 pm        671
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ និងឡាវ សរុបចំនួន៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម ។កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង​ញៀន​ជនជាតិថៃ និងឡាវ សរុបចំនួន ៣នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រតិបត្តិការចុះបង្ក្រាប​នេះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំ​បញ្ជាដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និង​មានការ​ដឹកនាំផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន។នគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ​ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ​កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក.៧ ក.៤ និង ក.១ បានសហការ​ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឆ្មក់បង្ក្រាប​បទល្មើស​ជួញដូរគ្រឿងញៀនឆ្លងដែន ​នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នគរបាលបន្ថែមថា ​ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស ​ជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ វត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន​ ហៅកាត់ថា ICE ចំនួន ១០១កញ្ចប់ ស្មើទម្ងន់ ១០១គីឡូ ៤៤៩.២០ក្រាម។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​បានរៀបចំ​កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ប្រជាជនសូម៉ាលីរាប់ពាន់នាក់បាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិ ដោយគ្រោះទឹកជំនន់ថ្មីៗនេះ

2023/11/11 11:13:07 am        146
អង្គការសហប្រជាជាតិបានពណ៌នាអំពីទឹកជំនន់ ដែលបានបង្កមហន្តរាយដល់មនុស្សរាប់សែននាក់នៅក្នុងប្រទេសសូម៉ាលី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ថាជាព្រឹត្តិការណ៍កើតមានឡើងម្តងក្នុងមួយសតវត្សរ៍។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជនប្រមាណ ១,៦លាននាក់ នៅក្នុងប្រទេសសូម៉ាលី អាចរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងតាមរដូវ ដែលកាន់តែធ្ងន់ធ្ងរទៅៗ ដោយមានផលប៉ះពាល់រួមគ្នានៃបាតុភូតអាកាសធាតុពីរគឺអែលនីញ៉ូ(El Niño) និងឌីប៉ូល(Dipole)នៅមហាសមុទ្រឥណ្ឌា។ ទឹកជំនន់ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលចាប់ផ្តើមនៅដើមខែតុលា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ស្លាប់រួចទៅហើយ និងបានបង្ខំឱ្យមនុស្សជាង ៣០០.000 នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងប្រទេសសូម៉ាលី ហើយបានជន់លិចក្រុងនិងភូមិនានានៅទូទាំងភាគខាងជើងប្រទេសកេនយ៉ា។ ក្រុមផ្តល់ជំនួយ បាននិយាយថា ជំរុំសម្រាប់ជនភៀសខ្លួនដោយការបះបោរអ៊ីស្លាមនិយម និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះក៏បានជន់លិចផងដែរ ដែលបណ្តាលឱ្យមនុស្សភៀសខ្លួនជាលើកទីពីរ។

ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា និយាយថា ខ្លួនដណ្តើមបានប៉ុស្តិ៍ជួរមុខយោធា ខណៈជម្លោះនៅព្រំដែនកំពុងផ្ទុះឡើង

2023/11/11 10:46:39 am        193
រដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានបង្ហោះវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីយោធារបស់ខ្លួន ដុតបន្ទាយរដ្ឋាភិបាលនៅក្នុងពន្ធនាគារ Kalay ភាគខាងជើងសហភាពមីយ៉ាន់ម៉ា។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យនោះទេ។យោងតាមរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានឲ្យដឹងថា ទីក្រុងជាច្រើននៅក្នុងតំបន់ Sagaing ស្ថិតនៅក្រោមការវាយលុកខ្លាំង ខណៈជម្លោះកាន់តែរីកធំឡើងរវាងរដ្ឋាភិបាលយោធា និងក្រុមអ្នកការតស៊ូ។នៅតំបន់ Sagaing កងកម្លាំងការពារប្រជាជន(PDF) ជាផ្នែកមួយនៃរដ្ឋាភិបាលរួបរួមជាតិរបស់សហភាពមីយ៉ាន់ម៉ា (NUG) បានដណ្តើមការគ្រប់គ្រងប៉ុស្តិ៍ជួរមុខរបស់កងទ័ព។ ក្នុងពេលជាមួយគ្នានេះដែរ សម្ព័ន្ធបងប្អូនទាំងបី ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច បានសម្រុកវាយលុកយ៉ាងខ្លាំងនៅរដ្ឋ Shan ភាគខាងជើង ក្បែរព្រំដែនជាមួយប្រទេសចិន។ របបយោធាមីយ៉ាន់ម៉ា បច្ចុប្បន្ននេះ ប្រឈមមុខនឹងបញ្ហាធំបំផុតរបស់ខ្លួនចំពោះអំណាច ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ខណៈកងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងជនជាតិភាគតិច បង្កើនការវាយប្រហាររបស់ពួកគេទៅលើមូលដ្ឋានយោធាជាច្រើនទីតាំងនៅទូទាំងភាគខាងជើង ភាគឦសាន ភាគពាយព្យ និងនៅភាគអាគ្នេយ៍របស់ប្រទេស។

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនជាង១០១កញ្ចប់

2023/11/11 10:42:46 am        797
ភ្នំពេញ៖ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក) ប្រមាណ ១០១កញ្ចប់ច្រកនៅក្នុងថង់តែ មិនទាន់ដឹងទម្ងន់ពិតប្រាកដ ។ជនសង្ស័យទាំង ៣នាក់ករណីបទល្មើសគ្រឿងញៀន ១០១កញ្ចប់ ត្រូវបានសមត្ថកិច្ចជំនាញ​មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ព្រួយបារម្ភចំពោះសុខុមាលភាពជនភៀសខ្លួនអាហ្វហ្កានីស្ថានវិលត្រឡប់ពីប៉ាគីស្ថាន

2023/11/11 10:25:24 am        132
ដោយរដូវរងារចូលមកដល់ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា បានបង្ហាញការព្រួយបារម្ភខ្លាំងអំពីការរស់រានមានជីវិតរបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលបានមកដល់ពីប្រទេសប៉ាគីស្ថាន។ ប្រជាជនអាហ្វហ្គានីស្ថាន រាប់ម៉ឺននាក់ ភាគច្រើនបានទៅរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ត្រូវចាកចេញពីប្រទេសនេះ ហើយអាជ្ញាធរកំពុងដើរប្រមូលជាច្រើនបន្ថែមទៀតនៅក្នុងការឆ្មក់ចាប់។ ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធទី ៨ ខែវិច្ឆិកាថា ចំណាត់ការរបស់ខ្លួន ត្រូវបណ្តេញចេញមនុស្សរាប់ម៉ឺននាក់ដែលគ្មានឯកសារ។ ការបណ្តេញចេញប្រជាជនអាហ្វហ្គានីស្ថាន គឺជាការឆ្លើយតបមួយចំពោះភាពគ្មានឆន្ទះរបស់រដ្ឋបាលដឹកនាំដោយក្រុមតាលីបង់ ក្នុងការធ្វើសកម្មភាពប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលប្រើប្រាស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យរបស់រដ្ឋបាលក្រុមតាលីបង់ លោក Zabihullah Mujahid នៅក្នុងសេចក្តីថ្លែងការណ៍ បាន ច្រានចោលការចោទប្រកាន់នេះ។ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC) កំពុងផ្តល់សេវាថែទាំសុខភាព ជំនួយផ្លូវចិត្ត និងសេវាអនាម័យដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលបានមកដល់ជំរុំក្នុងតំបន់ Torkham និងតំបន់ Nangarhar ។ នាយករងផ្នែកទំនាក់ទំនងអាស៊ី គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ លោកស្រី Nancy Dent បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍តាមបណ្តាញ Zoom ពីទីក្រុងកាប៊ុលថា ប្រទេសអាហ្វហ្គានីស្ថាន ពុំមានលទ្ធភាពទទួលគ្រួសាររាប់ពាន់គ្រួសារដែលបានមកដល់នោះទេ ហើយវាទំនងជានឹងដាក់បន្ទុកធ្ងន់លើសេដ្ឋកិច្ចកាន់តែខ្លាំងថែមទៀត។ ដូច្នេះស្ថានភាពសម្រាប់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល ទំនងជាកាន់តែយ៉ាប់យ៉ឺន។

កងទ័ពអ៊ីស្រាអែល ដាក់គោលគោលដៅជាច្រើនទីតាំង នៅភាគខាងត្បូងប្រទេសលីបង់

2023/11/11 10:22:09 am        154
កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅជាច្រើនទីតាំងនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ហើយវីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញពីផ្សែងហុយឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានបាញ់ឆ្លងព្រំដែន។តំបន់នេះ បានស្ថិតលើការបង្កើនការប្រុងប្រយ័ត្នអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីក្រុមហេសបូឡាអ៊ីស្លាមនិយមលីបង់ បាននិយាយថា ខ្លួនបានបាញ់មីស៊ីលហួសព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំ។អំពើហឹង្សា នៅព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល គឺជាការសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៦មក ខណៈអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន របស់ក្រុមហេសបូឡា នៅតំបន់ហ្កាហ្សា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ មន្ត្រីសន្តិសុខប្រទេសលីបង់ បាននិយាយថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនប្រទេសលីបង់ បានសម្លាប់អ្នកប្រយុទ្ធក្រុមហេសបូឡាជាង ៦០ នាក់ និងជនស៊ីវិល ១០ នាក់ ។ យ៉ាងហោចណាស់ ទាហានអ៊ីស្រាអែល ៧នាក់ និងជនស៊ីវិលម្នាក់ បានស្លាប់។

អង្គការសហប្រជាជាតិ កាន់ទុក្ខអ្នកស្លាប់យ៉ាងច្រើនក្នុងសង្គ្រាម ដោយមានបុគ្គលិកខ្លួនជាង១០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា

2023/11/11 10:19:06 am        189
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា បុគ្គលិករបស់អង្គការសហប្រជាជាតិជាង ១០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចាប់ផ្តើមនៅក្នុងតំបន់ហ្កាហ្សា ដែលធ្វើឲ្យវាក្លាយជាជម្លោះមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានសម្រាប់អង្គការសហប្រជាជាតិក្នុងអំឡុងពេលខ្លីបែបនេះ។ ទីភ្នាក់ងារ UNRWA បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សមួយចំនួនបានស្លាប់ដោយកំពុងឈរតម្រង់ជួរទទួលនំប៉័ង ខណៈអ្នកផ្សេងទៀតបានស្លាប់រួមជាមួយក្រុមគ្រួសាររបស់ពួកគេនៅក្នុងលំនៅឋាន ក្នុងពេលសង្រ្គាមពីលើអាកាសនិងតាមដីគោកដ៏មហន្តរាយរបស់អ៊ីស្រាអែលមកលើក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាមានប្រជាជនរស់នៅច្រើន ដែលបានបន្តការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ។លោក Philippe Lazzarini បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ដោយត្រូវបានបំផ្លិចបំផ្លាញ បុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ជាង ១០០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ក្នុងរយៈពេល ១ ខែមកនេះ មានទាំងឪពុកម្តាយ គ្រូបង្រៀន គិលានុបដ្ឋាក វេជ្ជបណ្ឌិត និងបុគ្គលិកគាំទ្រ។ ទីភ្នាក់ងារ UNRWAកំពុងកាន់ទុក្ខ ពលរដ្ឋប៉ាឡេស្ទីនកាន់ទុក្ខ ពលរដ្ឋអ៊ីស្រាអែលក៏កាន់ទុក្ខ។ ស្ថាប័នពិភពលោកមួយនេះ បាននិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោកនឹងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់មួយនាទី ហើយទង់ជាតិនឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដងនៅថ្ងៃច័ន្ទ។ អ៊ីស្រាអែល បានបន្ទោសក្រុមហាម៉ាស់ចំពោះការស្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ដោយនិយាយថាក្រុមនេះប្រើប្រាស់ប្រជាជនជាខែលការពារ និងលាក់ទុកអាវុធ និងឧបករណ៍នៅជុំវិញមន្ទីរពេទ្យដែលត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែក។​

ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់ ១០ នាទីម្តងនៅហ្កាហ្សា

2023/11/11 09:21:04 am        152
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា កុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់១០នាទីម្តងនៅតំបន់ហ្កាហ្សា ដោយព្រមានថាគ្មានកន្លែងណាសុវត្ថិភាពនោះទេ។ លោកនិយាយថា ពាក់កណ្តាលនៃមន្ទីរពេទ្យចំនួន ៣៦កន្លែងនៅតំបន់ហ្កាហ្សា និងពីរភាគបីនៃមណ្ឌលថែទាំសុខភាពបឋមនៅតំបន់នេះ មិនដំណើរការទេ ហើយនៅកន្លែងដែលកំពុងដំណើរការគឺហួសពីសមត្ថភាពរបស់ពួកគេ ដោយពណ៌នាអំពីប្រព័ន្ធថែទាំសុខភាពថា «វាស្ទើតែដួលរលំ» ។ លោក Ghebreyesus បានថ្លែងទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបថា «ច្រករបៀងមន្ទីរពេទ្យចង្អៀតដោយអ្នករងរបួស អ្នកជំងឺ និងអ្នកស្លាប់។ បន្ទប់ដាក់សពពេញហៀរ។ ចំណែកការវះកាត់ ធ្វើឡើងដោយគ្មានការប្រើថ្នាំស្ពឹក។ អ្នកជម្លៀសខ្លួនរាប់ម៉ឺននាក់ ស្នាក់នៅក្នុងមន្ទីរពេទ្យ។ អ៊ីស្រាអែល បានវាយលុកលើតំបន់ហ្កាហ្សា ជាតំបន់ហ៊ុមព័ទ្ធមួយមានប្រជាជន ២,៣លាននាក់ ពីលើអាកាស ដោយបានដាក់ការហ៊ុមព័ទ្ធ និងបានបើកការវាយលុកលុយតាមដីគោក។ លោក Ghebreyesus និយាយថា «ជាមធ្យម កុមារម្នាក់ត្រូវបានសម្លាប់រៀងរាល់ ១០ នាទីម្តងនៅក្នុងតំបន់ហ្កាហ្សា»។ លោក Ghebreyesus បាននិយាយថា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក អង្គការសុខភាពពិភពលោក បានផ្ទៀងផ្ទាត់ការវាយប្រហារមានច្រើនជាង ២៥០លើក មកលើទីតាំងថែទាំសុខភាពនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank ខណៈមានការវាយប្រហារចំនួន ២៥ លើក លើទីតាំងថែទាំសុខភាពនៅក្នុងប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់លាក់ទុកអាវុធនៅក្នុងផ្លូវរូងក្រោមដីក្រោមមន្ទីរពេទ្យ ដែលការចោទប្រកាន់នេះក្រុមហាម៉ាស់បានបដិសេធ។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Gilad Erdan បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា អ៊ីស្រាអែលបានបង្កើតក្រុមការងារមួយដើម្បីបង្កើតមន្ទីរពេទ្យនៅភាគខាងត្បូងតំបន់ តំបន់ហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM