៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ប្រធានាធិបតីស៊ីរីលោក អាសាដ ផ្តល់មីស៊ីលប្រឆាំងនាវាដល់ក្រុមហេសបូឡា

2023/11/10 11:42:56 am        190
ក្រុមហេសបូឡា បានទទួលមីស៊ីលប្រឆាំងនាវារុស្ស៊ីដែលមានកម្លាំងដ៏ខ្លាំងពីមេដឹកនាំផ្តាច់ការស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ដែលអាចត្រូវបានប្រើប្រឆាំងនឹងនាវាចម្បាំងអាមេរិក នៅឆ្នេរសមុទ្រអ៊ីស្រាអែល។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមទាហានប៉ារ៉ា ទំនងជាទទួលបានមីស៊ីល Yakhont នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានដាក់ពង្រាយនៅទីនោះ ដើម្បីជួយប្រយុទ្ធនឹងសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ កន្លងទៅ។អាវុធដែលអាចហោះបានចម្ងាយ ១៨៦ម៉ាយ(២៩៩ គីឡូម៉ែត្រ) បន្ថែមភាពជឿជាក់មួយចំនួនដល់មេដឹកនាំនៃការគំរាមកំហែងរបស់ហេសបូឡា ដើម្បីកំណត់គោលដៅសហរដ្ឋអាមេរិក ដោយបង្ហាញថា កងកម្លាំងរបស់ខ្លួនអាចវាយប្រហារនាវាចម្បាំង នៅក្នុងតំបន់។ក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ក៏បានគំរាមកំហែងសង្រ្គាមក្នុងតំបន់ផងដែរ ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់ការទម្លាក់គ្រាប់បែក នៅហ្កាហ្សា ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហាម៉ាសនោះ។ប្រភពពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុម ហេសបូឡា កំពុងសំដៅលើមីស៊ីល Yakhont នៅពេលដែលលោក បានអួតអំពីសមត្ថភាពប្រឆាំងនាវាដែលប្រសើរឡើងរបស់ក្រុមរបស់ខ្លួន។

អ្នកបញ្ជាយានដ្រូនរបស់អ៊ុយក្រែន សម្ដែងកង្វល់ជុំវិញការពង្រឹងសមត្ថភាពយានដ្រូនរបស់រុស្ស៊ី

2023/11/10 11:14:41 am        197
ក្រុមទាហានដែលបញ្ជាយានដ្រូនចម្បាំងធុនតូច និងមានតម្លៃថោករបស់អ៊ុយក្រែន កំពុងសម្តែងការព្រួយបារម្ភថា ទោះបីជាការប្រើប្រាស់យានដ្រូនទាំងនោះហាក់ទទួលបានជោគជ័យក៏ដោយ ក៏សត្រូវរបស់ពួកគេអាចនឹងវាយបកវិញយ៉ាងខ្លាំងក្លា ខណៈទីក្រុងម៉ូស្គូ កំពុងចំណាយប្រាក់ និងធនធានទៅក្នុងវិស័យយានដ្រូនដ៏ទំនើបរបស់ខ្លួន។ការប្រើប្រាស់យានដ្រូនប្រភេទដាក់គោលដៅលើមនុស្ស (FPV) ប្រកបដោយភាពរហ័សរហួនក្នុងការប្រយុទ្ធ គឺជាជោគជ័យបំផុតមួយនៃយុទ្ធសាស្ត្រមានតម្លៃទាបផ្សេងៗ ដែលអ៊ុយក្រែនបានប្រើដើម្បីការពារខ្លួនពីការឈ្លានពានទ្រង់ទ្រាយធំដោយប្រទេសរុស្ស៊ី ដែលជាប្រទេសជិតខាងដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងខ្លាំងជាងខ្លួន។ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ ក៏បានឆ្លុះបញ្ជាំងជាបណ្តើរៗ និងបង្កើនការប្រើប្រាស់យានដ្រូនទាំងនេះ ដែលដើមឡើយត្រូវបានផលិតឡើងសម្រាប់ការកម្សាន្ត ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្ទុកគ្រឿងផ្ទុះ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។រៀងរាល់សប្តាហ៍ ភាគីជម្លោះទាំងពីរ បានចេញផ្សាយវីដេអូកាមេរ៉ានៅលើយានដ្រូន FPVs ដែលមានតម្លៃរាប់រយដុល្លារទាំងនោះ ដោយហោះឆ្ពោះទៅកាន់ទីតាំងសត្រូវ និងវាយប្រហាររថក្រោះ ព្រមទាំងប្រព័ន្ធរ៉ាដា ដែលមានតម្លៃរាប់លានផងដែរ៕

អាមេរិក៖ អ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធបួនម៉ោងរៀងរាល់ថ្ងៃនៅហ្កាហ្សា ប៉ុន្តែសង្រ្គាមនៅតែបន្ត

2023/11/10 11:10:06 am        105
សេតវិមានរបស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែមិនមានសញ្ញាណាមួយនៃការផ្អាកនៅក្នុងការប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរទៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រមួយនោះទេ។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា ការផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរផ្លូវ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើថា ការផ្អាកក្នុងការប្រយុទ្ធណាមួយ នឹងត្រូវធ្វើឡើងនៅទីតាំងផ្សេងគ្នា ហើយមិនមានការបញ្ជាក់ជាផ្លូវការអំពីផែនការសម្រាប់ការផ្អាកឡើងវិញនោះទេ។នៅពេលត្រូវសាកសួរនៅក្នុងបទសម្ភាសទូរទស្សន៍ Fox News អំពីថាតើនឹងមាន «ការបញ្ឈប់» ក្នុងការប្រយុទ្ធដែរ ឬទេ លោកនាយករដ្ឋមន្រ្តី Netanyahu បានឆ្លើយថា «មិនមាននោះទេ គឺការប្រយុទ្ធនៅតែបន្តប្រឆាំងនឹងពួកភេរវករហាម៉ាស ប៉ុន្តែនឹងមានការផ្អាកការវាយប្រហារនៅក្នុងទីតាំងជាក់លាក់ណាមួយសម្រាប់រយៈពេលពីរបីម៉ោង ព្រោះយើងចង់សម្របសម្រួលសុវត្ថិភាព និងការឆ្លងកាត់ជនស៊ីវិលនៅឆ្ងាយពីតំបន់ប្រយុទ្ធ ហើយេពេលនេះយើងកំពុងអនុវត្តការផ្អាកនោះហើយ»។នៅលើទឹកដីនៅភាគខាងជើងតំបន់ហ្កាហ្សា មិនមានរបាយការណ៍ណាមួយអំពីភាពធូរស្រាលនៃការប៉ះទង្គិចគ្នានោះទេ។ កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ហើយរថក្រោះរបស់ខ្លួនកំពុងឆ្ពោះទៅកាន់តំបន់កណ្ដាលនៃទីក្រុងនេះ ខណៈពួកគេតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ភាគីនីមួយៗបានរាយការណ៍ថា បានបង្កឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតនៅក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវយ៉ាងខ្លាំងក្លានោះ៕-

ក្រុមអ៊ីស្លាមជីហាតនៅហ្កាហ្សាត្រៀមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់សម្រាប់ហេតុផលមនុស្សធម៌ និងវេជ្ជសាស្ត្រ

2023/11/10 10:41:01 am        127
អ្នកនាំពាក្យកងពលតូច អាល់ គូដស៍ (al Quds )បាននិយាយនៅក្នុងសារថតទុកកាលពីថ្ងៃព្រហស្បតិ៍៩ វិច្ឆិកា ថា ស្លាបប្រដាប់អាវុធនៃក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានត្រៀមដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ដោយសារហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ។ប្រភពខាងលើបាននិយាយថា ខ្លួនត្រូវបានត្រៀមដោះលែងអ្នកទាំងពីរសម្រាប់ហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលលក្ខខណ្ឌសមស្របត្រូវបានបំពេញ។ប្រភពដដែលនេះ ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ស្លាបប្រដាប់អាវុធក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ដែលបង្ហាញពីស្ត្រីចំណាស់ម្នាក់និងក្មេងប្រុសវ័យក្មេងម្នាក់ក្នុងចំណោមចំណាប់ថ្នូរប្រហែល ២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលបានហៅវីដេអូដែលទើបចេញថ្មីនេះថាជាសញ្ញាសំខាន់មួយនៃជីវិត ប៉ុន្តែបានបដិសេធ ក្នុងការធានាថាតើ ពួកគេនឹងត្រូវបានដោះលែងឬអត់ ដោយនិយាយថានឹងក្លាយជាការសម្ដែងក្នុង សង្គ្រាមផ្លូវចិត្ត របស់អ្នកចាប់យកទៅតែប៉ុណ្ណោះ ៕

នគរបាលប្រទេសប៉េរូ ប៉ះទង្គិចគ្នាជាមួយអ្នកបើកបររថយន្តឈ្នួល ចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ដោយជនអន្ធពាល

2023/11/10 10:35:32 am        129
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងនគរបាលប្រទេសប៉េរូ និងក្រុមបាតុករអ្នកបើកបររថយន្តឈ្នួល ដែលបានចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ពីសំណាក់ក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងលីម៉ា កាលពីថ្ងៃព្រហស្បតិ៍។អ្នកតវ៉ារាប់រយនាក់ ដែលបានចេញតវ៉ាទៅកាន់សភាប្រទេសប៉េរូ បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅពេលពួកគេបានព្យាយាមឆ្លងកាត់របាំងសន្តិសុខនៅអគារសភា ខណៈក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានរុញក្រុមបាតុករដើម្បីបំបែកការតវ៉ា។ក្រុមអ្នកតវ៉ា បានអំពាវនាវដល់អាជ្ញាធរដើម្បីលុបបំបាត់ក្រុមជនអន្ធពាលគំរាមទារប្រាក់ ដែលតាមរាយការណ៍ត្រូវបានបង្កើតឡើងដោយជនបរទេស។ ក្រុមអ្នកបើកបររថយន្តឈ្នួល បានរិះគន់ថាពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់ដោយខុសច្បាប់ដល់ក្រុមជនអន្ធពាលដើម្បីអាចធ្វើការងារនៅលើដងផ្លូវនៅទីក្រុងលីម៉ា។

របាយការណ៍ថ្មីរបស់UN បង្ហាញរូបភាពពីការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ចប៉ាឡេស្ទីន ដែលកំពុងដួលរលំ

2023/11/10 10:32:31 am        188
របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានបង្ហាញរូបភាពដ៏ច្បាស់ពីការបំផ្លិចបំផ្លាញនៃការដួលរលំរបស់ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ និងការឡោមព័ទ្ធជុំវិញតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។អង្គការសហប្រជាជាតិ បាននិយាយថា ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ៤ភាគរយ នៅតំបន់វេបែង និងហ្កាហ្សា ក្នុងខែដំបូងនៃសង្រ្គាម ដោយបានជំរុញមនុស្សជាង ៤០០.០០០ នាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលជាផលប៉ះពាល់សេដ្ឋកិច្ចដែលមិនធ្លាប់ឃើញពីមុន នៅក្នុងជម្លោះស៊ីរី និងអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសពីមុនណាមួយឡើយ ។មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់មនុស្សប្រហែល ២៤០នាក់ផ្សេងទៀត។ជាងពីរភាគបីនៃប្រជាជនចំនួន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលបន្ទាប់មកដោយប្រតិបត្តិការជើងគោក ដែលកំពុងបន្ត ដោយប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន១០.៨១៨នាក់រួមទាំងកុមារជាង ៤.៤០០នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។

លោក ណេតានយ៉ាហ៊ូ៖ អ៊ីស្រាអែលមិនស្វែងរកការគ្រប់គ្រងតំបន់ហ្កាហ្សាទេ ប៉ុន្តែត្រូវការកម្លាំងគួរឱ្យទុកចិត្ត

2023/11/10 10:29:23 am        171
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកមិនស្វែងរកការដណ្តើមកាន់កាប់ ឬគ្រប់គ្រងតំបន់ ហ្កាហ្សានោះទេ បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសបញ្ចប់ទៅនោះ ប៉ុន្តែ កម្លាំងដ៏គួរឱ្យទុកចិត្ត នឹងត្រូវការដើម្បីចូលទៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ក្នុងករណីចាំបាច់ ដើម្បីការពារការងើបឡើងនៃការគំរាមកំហែងរបស់ពួកសកម្មប្រយុទ្ធ។ ការអត្ថាធិប្បាយរបស់លោក Netanyahu នៅសប្តាហ៍នេះ ដែលបង្ហាញថា អ៊ីស្រាអែលនឹងទទួលខុសត្រូវចំពោះសន្តិសុខតំបន់ហ្កាហ្សាដោយមិនកំណត់ ត្រូវបានច្រានចោលពីសំណាក់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។ក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ខ្លួននឹងប្រឆាំងចំពោះការគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមរបស់អ៊ីស្រាអែល ជាទីដែលអ៊ីស្រាអែលបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកកម្ទេចរបបគ្រប់គ្រងក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយលុកឆ្លងព្រំដែនចូលក្នុងសហគមន៍នានារបស់អ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ក្នុងការវាយប្រហារដែលអ៊ីស្រាអែលនិយាយថាបានសម្លាប់មនុស្ស ១.៤០០នាក់ ។ ថ្លែងទៅកាន់ទូរទស្សន៍ Fox News របស់ទូរទស្សន៍អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បាននិយាយថា យើងមិនស្វែងរកការដណ្តើមយកតំបន់ ហ្កាហ្សា ទេ យើងមិនស្វែងរកការកាន់កាប់លើតំបន់ហ្កាហ្សានោះឡើយ ហើយយើងក៏មិនស្វែងរកការគ្រប់គ្រង ហ្កាហ្សាដែរ។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះ បាននិយាយថា ចាំបាច់ត្រូវមានរដ្ឋាភិបាលស៊ីវិលុមួយលេចរូបរាងឡើងនៅក្នុងតំបន់ ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែលនឹងធ្វើឱ្យប្រាកដថា ការវាយប្រហារដូចថ្ងៃទី ៧ ខែតុលា មិនកើតឡើងទៀតឡើយ៕

ជនជាតិប៉ាឡេស្ទីន១៨នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំពើហិង្សា នៅតំបន់វេសបែង

2023/11/10 10:23:27 am        174
កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Jenin របស់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រយុទ្ធគ្នារយៈពេលមួយម៉ោងជាមួយនឹងខ្មាន់កាំភ្លើង ដែលក្នុងនោះមនុស្ស ១៤នាក់ ត្រូវបានសម្លាប់ ដែលជាការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយនៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនខែ។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីន៤នាក់ទៀត ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នា នៅទូទាំងតំបន់វេសបែង ដែលជាការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងផ្ទៃខាងក្រោយនៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបក្បែរនោះ។សាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានបន្លឺឡើងអស់ជាច្រើនម៉ោង ខណៈដែលទាហានអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធបំពាក់អាវុធយ៉ាងត្រឹមត្រូវ នៅតាមដងផ្លូវនៃទីក្រុង Jenin និងជំរំជនភៀសខ្លួន ដែលនៅជាប់គ្នានោះ ដែលជាកន្លែងខ្មាន់កាំភ្លើងប្រដាប់អាវុធរាប់រយនាក់ ឈរជើង។យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងទីក្រុងនេះ និងបានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ យោធា បានបន្ថែមថា ខ្លួនបានចាប់ខ្លួនជនសង្ស័យចំនួន ២០នាក់ ក្នុងការឆ្មក់ចូល និងរឹបអូសបានទាំងកាំភ្លើង និងគ្រាប់រំសេវ។

អាមេរិក៖ នឹងមានច្រករបៀងមនុស្សធម៌ចំនួន២ អនុញ្ញាតឲ្យពលរដ្ឋជម្លៀសខ្លួនទៅហ្កាហ្សាភាគខាងជើង

2023/11/10 10:19:52 am        103
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានច្រករបៀងមនុស្សធម៌ចំនួន២ ដែលអនុញ្ញាតឲ្យប្រជាជនជម្លៀសខ្លួនចេញពីតំបន់នានាពីការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាភាគខាងជើង ដែលនេះជាការផ្គត់ផ្គង់ផ្នែកមនុស្ស និងជំនួយដ៏សំខាន់ ដែលត្រូវបានពង្រីកទៅក្នុងតំបន់ជាច្រើន នៅកន្លែងដែលប្រជាជនកំពុងជម្លៀសខ្លួន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានថា ច្រកឆ្លងកាត់ Rafah កាលពីថ្ងៃព្រហស្បតិ៍ បានបើកឲ្យរថយន្តដឹកជំនួយចូលមកតំបន់ហ្កាហ្សា និងជនបរទេសចាកចេញ។ សេតវិមាននិយាយថា អ៊ីស្រាអែល បានព្រមព្រៀង ផ្អាកប្រតិបត្តិការយោធា នៅក្នុងផ្នែកមួយចំនួន នៅហ្កាហ្សាភាគខាងជើង រយៈពេល៤ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនក្តីសង្ឃឹមនៃការផ្អាកក្នុងរយៈពេលជាង១ខែនៃការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមានការព្រួយបារម្ភពីជម្លោះក្នុងតំបន់។

ទីតាំងកាំភ្លើងធំអ៊ីស្រាអែល ត្រៀមរួចរាល់ដើម្បីបាញ់តបតប្រទេសលីបង់

2023/11/10 10:16:58 am        197
ទីតាំងកាំភ្លើងធំមួយកន្លែង នៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង បានដាក់ត្រៀមរួចរាល់ដើម្បីបាញ់តបត ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា អ៊ីស្លាមនិយមលីបង់ បាននិយាយថាខ្លួនបានបាញ់មីស៊ីលរំលងព្រំដែនចូលមកក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំ។ នៅក្នុងសប្តាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា អ្នកប្រយុទ្ធក្រុមហេសបូឡាប្រមាណ៧០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រហូតមកដល់ពេលនេះ។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់តគ្នានៅទូទាំងព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្លាក់ចូលក្នុងសង្គ្រាមកាលពីថ្ងៃទី៧ ខែតុលា។ វាបានកត់សំគាល់ជាអំពើហិង្សាដ៏អាក្រក់បំផុត នៅទូទាំងព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និងក្រុមហេសបូឡា បានប្រយុទ្ធគ្នាក្នុងសង្គ្រាមក្នុងឆ្នាំ២០០៦។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM