៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ទឹកជំនន់សម្លាប់មនុស្ស១០នាក់ និងជាង ១១៣.០០០នាក់ជម្លៀសខ្លួន ១ឆ្នាំបន្ទាប់ពីគ្រោះរាំងស្ងួតនៅសូម៉ាលី

2023/11/07 01:44:53 pm        187
មន្ត្រីសម្របសម្រួមសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី បានបណ្តាលឲ្យពលរដ្ឋជាង១១៣.០០០នាក់ ជម្លៀសខ្លួនចេញ និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសសូម៉ាលី បាននិយាយលើគណនីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ នៅក្នុងមហន្តរាយភ្លៀងធ្លាក់ ហើយរដ្ឋាភិបាល បានប្រកាសសេចក្តីថ្លែងការណ៍ស្ថានភាពគ្រាអាសន្ន។យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់បានកើតឡើង មួយឆ្នាំបន្ទាប់ពីប្រទេសញកអាហ្វ្រិកមួយនេះ ទទួលរងភាពរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤ទសវតស្សរ៍មកនេះ ដែលបានផ្សារភ្ជាប់ជាមួយអំពើហិង្សា និងការហក់ឡើងតម្លៃអាហារ បង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង ៤៣.០០០នាក់។ រដូវវស្សាបច្ចុប្បន្នពីខែតុលា ដល់ខែធ្នូ បានមើលឃើញភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Puntland រដ្ឋ Galmudug រដ្ឋ South West រដ្ឋ Hirshabelle និងតំបន់ជាច្រើនទៀតនៅតាមបណ្តោយទន្លេ Juba នៅក្នុងរដ្ឋ Jubbaland ដែលជំរុញដោយបាតុភូត អែល នីញ៉ូ។

ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់ក្រុមហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ាឆ្ងាយពីសង្គ្រាម នៅតំបន់ហ្កាហ្សា

2023/11/07 01:34:33 pm        127
ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ា និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា។មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេចនៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានចារកម្មយោធាអ៊ីស្រាអែល។សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេលដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា ត្រូវបានរារាំងពីការជម្លៀស ឬការពារខ្លួន។ការវាយលុកថ្នើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សា បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះ បានសម្លាប់បុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចំនួន៣០នាក់ហើយ។ ការលុកលុយនេះ ក៏បានបង្កឡើងនូវអ្វី ដែលមនុស្សជាច្រើន បានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា ដែលនាំឲ្យមានការតវ៉ានៅក្នុងប្រទេសជាច្រើន និងការទាមទារឲ្យមានបទឈប់បាញ់។

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅហ្សកដានី និងញ៉ូវយ៉ក ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា

2023/11/07 01:25:58 pm        84
បុគ្គលិកសុខាភិបាល រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃចន្ទដោយអំពាវនាវឲ្យមានបទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារទៅលើមន្ទីរពេទ្យនានា និងបុគ្គលិកសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា។ ហ្វូងអ្នកតវ៉ាជាច្រើន បានចេញដើរក្បួនបាតុកម្មតាមដងផ្លូវដោយមានកាន់ស្លាកសញ្ញា និងក្រវីទង់ជាតិប៉ាឡេស្ទីន ខណៈពួកគេស្រែកពាក្យប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ទីក្រុងធំៗជាច្រើន នៅជុំវិញពិភពលោក បានមើលឃើញពីការតវ៉ាគាំទ្រប៉ាឡេស្ទីនទ្រង់ទ្រាយធំៗ ដោយអំពាវឲ្យមានបទឈប់បាញ់បន្ទាន់ និងថ្កោលទោស ការវាយលុករបស់យោធាអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិលជាង៩.០០០នាក់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ ដោយស្រែកពាក្យថា «តើអ្នកនៅខាងភាគីណា» ក្រុមអ្នកតវ៉ារាប់សិបនាក់ បានមកប្រមូលផ្តុំគ្នា នៅមូលដ្ឋាន រូបសំណាកសេរីភាពក្នុងទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃចន្ទដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ សមាជិកនៃសំឡេងដើម្បីសន្តិភាពរបស់ជនជាតិជ្វីហ្វ ដែលបានចាត់ទុកខ្លួនឯងជាអង្គការក្រៅរដ្ឋាភិបាលមួយ ជាអង្គការប្រឆាំងចលនាជនជាតិជ្វីហ្វធំបំផុតនៅលើពិភពលោក បានបង្ហាញបដា អំពាវឲ្យមានបទឈប់បាញ់ និងអំណានផ្សេងៗដូចជា«ពលរដ្ឋប៉ាឡេស្ទីន គួរតែមានសេរីភាព»។ ប្រមុខស្ថាប័នអង្គការសហប្រជាជាតិធំៗជាច្រើន កាលពីថ្ងៃចន្ទបានរួបរួមគ្នា អំពាវនាវ សម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងរយៈពេលជិត១ខែ ធ្លាក់ចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។-

ប្រធានាធិបតីអ៊ីរ៉ង់ នឹងចូលរួមកិច្ចជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)នៅទីក្រុងរីយ៉ាដស្តីពីវិបត្តិហ្កាហ្សា

2023/11/07 01:21:35 pm        138
គេហទំព័រព័ត៌មាន Etemadonline បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និង រីយ៉ាដ (Riyadh) បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។គេហទំព័រអ៊ីរ៉ង់ បានរាយការណ៍ថា៖«លោកប្រធានាធិបតីរ៉េស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងរីយ៉ាដ ជាកន្លែងដែលបញ្ហាប៉ាឡេស្ទីន នឹងត្រូវបានពិភាក្សា។មហាអំណាចពិភពលោក និងក្នុងតំបន់ បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើវិធីដោះស្រាយជម្លោះដែលកំពុងកើនឡើង ក្នុងរយៈពេល៤សប្តាហ៍ ចាប់តាំងពីក្រុមយុទ្ធជនមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ថ្នូរ។ .ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសពីលើអាកាស បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកថ្មើរជើង ដោយបានធ្វើឲ្យមានការេព្រួយបារម្ភជា សកលអំពីលក្ខខណ្ឌមនុស្សធម៌ នៅក្នុងដែនដីនេះ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

ពលរដ្ឋអ៊ីស្រាអែល អុជទៀននៅទីសក្ការៈ Western Wall ប្រារព្ធខួប៣០ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់

2023/11/07 01:16:54 pm        78
សារព័ត៌មាន AFP បានរាយការណ៍ថា នៅក្នុងទីក្រុងហ្សេរុយសាឡឹម ពលរដ្ឋអ៊ីស្រាអែល បានរៀបចំពិធីសាសនា ដើម្បីប្រារព្ធខួប៣០ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្ស១.៤០០នាក់ស្លាប់ ដោយបានអុជទៀនសម្រាប់ជនរងគ្រោះម្នាក់ៗ។ សាច់ញាតអ្នកស្លាប់ បានមកជួបជុំគ្នា នៅទីសក្ការៈ Wailing Wall នៅទីក្រុងហ្សេរុយសាឡឹម ដើម្បីប្រារព្ធខួបមួយខែនៃការកាន់ទុក្ខ។ ទីតាំងដ៏ពិសិដ្ឋនេះ ត្រូវបានគេគិតថាជាកន្លែងសក្តិសិទ្ធិបំផុត ដែលជនជាតិជ្វីហ្វ អាចធ្វើសក្ការៈបូជា។ ក្រុមអ្នកអធិស្ឋាន បានរៀបចំប្រារព្ធខួបខែដំបូងនៃការកាន់ទុក្ខ ស្របទៅតាមប្រពៃណីរបស់ជនជាតិជ្វីហ្វ។លោក Yossi Rivlin ដែលបានបាត់បង់បងប្អូនប្រុស២នាក់ ក្នុងការសម្លាប់រង្គាលក្នុងពិធីបុណ្យតន្ត្រី អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ បាននិយាយថា យើងពុំមានវិធីផ្សេងទៀតនោះទេដើម្បីរំលឹកដល់ពួកគេ ក្រៅពីការអធិស្ឋាន ការអុជទៀន និងទុកពួកគេនៅក្នុងចិត្ត។ សាមគ្គីភាពនៃប្រជាជាតិអ៊ីស្រាអែលនេះ យើងគិតថាវាមិនត្រឹមតែនៅក្នុងគ្រួសាររបស់យើងនោះទេ ប៉ុន្តែនៅទូទាំងប្រទេសទាំងមូល។ ដោយឈរនៅពីមុខ ទង់ជាតិអ៊ីស្រាអែលដ៏ធំ ប្រមុខមេបញ្ជាការកងទ័ព លោក Shai Abramson បានបួងសួងដល់អ្នកចាកចេញ អ្នកចូលរួម នូវការជូនពរសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលហ៊ានលះបង់ជីវិតរបស់ពួកគេសម្រាប់ការការពារ ទឹកដីអ៊ីស្រាអែល។

ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ ក្នុងការវាយប្រហារនៅប្រទេសកាមេរូន

2023/11/07 11:24:36 am        83
ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ខណៈពួកគេកំពុងដេកលង់លក់នៅក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសកាមេរូន កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ (០៦ វិច្ឆិកា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់។ អ្នកស្រុកបាននិយាយថា ពួកគេសង្ស័យថា ការវាយប្រហារនេះគឺចង់រំខានដល់ការប្រារព្ធពិធីរំលឹកខួបលើកទី៤១ នៃក្លាយជាប្រធានាធិបតីប្រទេសកាមេរូន របស់លោក Paul Biya ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង ម៉ាមហ្វេ (Mamfe) និងមជ្ឈមណ្ឌលផ្សេងៗទៀតនៅថ្ងៃចន្ទ។ក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងតំបន់ជនជាតិភាគតិចនិយាយភាសាអង់គ្លេស នៃប្រទេសកាមេរូន បានប្រយុទ្ធគ្នាដើម្បីបំបែករដ្ឋឯករាជ្យមួយឈ្មោះថា អាំបាហ្សូនីយ៉ា (Ambazonia) ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារ ចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសអាហ្វ្រិក ដែលមានប្រជាជនភាគច្រើននិយាយភាសាបារាំង មួយនេះ។ ពុំមានក្រុមប្រដាប់អាវុធណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារកាលពីថ្ងៃចន្ទនេះនោះទេ៕

រដ្ឋមន្ត្រីការពារជាតិ៖ បារាំង នឹងផ្តល់រថពាសដែកដល់កងទ័ពលីបង់

2023/11/07 11:16:39 am        131
រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយនៅក្នុងការអធិប្បាយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថាប្រទេសបារាំង នឹងបញ្ជូនរថពាសដែករាប់សិបគ្រឿងទៅឲ្យកងទ័ពលីបង់ ដើម្បីឲ្យខ្លួនអាចបំពេញបេសកកម្មល្បាត ក្នុងប្រទេសបានត្រឹមត្រូវ។ថ្លែងទៅកាន់សារព័ត៌មាន L'Orient Le Jour របស់ប្រទេសលីបង់ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសនេះ លោក Sebastien Lecornu បាននិយាយថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកងទ័ពជាតិលីបង់ ដើម្បីឲ្យវាអាចសម្របសម្រួលបានយ៉ាងល្អជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលដែលភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងហេសបូឡាដែលគាំទ្រដោយក្រុមហេបូឡា នៅប្រទេសលីបង់ភាគខាងត្បូង។លោកបាននិយាយថា៖«យើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយគ្រឿងយុទ្ធោបករណ៍ ជាពិសេសសម្រាប់ការដឹកជញ្ជូនកងទ័ពដែលការពារដោយរថពាសដែក ដែលសំខាន់ក្នុងការល្បាត ដោយបន្ថែមថា រថពាសដែកជាច្រើនគ្រឿង នឹងត្រូវប្រគល់ឲ្យកងទ័ពលីបង់ ក្នុងពេលឆាប់ៗនេះ។លោក Lecornu បានបន្ថែមថា៖«ការគាំទ្ររបស់យើងសម្រាប់កងទ័ពលីបង់ គឺសម្រាប់រយៈពេលយូរ ទោះបីជាមានការលំបាក នាពេលបច្ចុប្បន្នក្តី»។

បេសកជនUN របស់ប្រទេសអារ៉ាប់រួមនិយាយថា ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ នៅក្រោមកម្ទេចកម្ទី ពេលបច្ចុបុ្បន្ននេះ

2023/11/07 11:08:54 am        129
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Lana Nusseibeh បានជំរុញតម្រូវការសម្រាប់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល បានកើនលើសពី១០.០០០នាក់។លោកស្រី និយាយថា ដោយគ្មានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់សម្រាប់ផ្នែកមនុស្សធម៌ណាមួយ ដែលត្រូវបានអនុវត្តភ្លាមៗ រហូតមកដល់ពេលនេះ ជនស៊ីវិលជាច្រើនបានបាត់បង់ជីវិតរួចទៅហើយ ហើយជាច្រើននាក់ទៀតនឹងបន្តបាត់បង់ជីវិត លុះត្រាតែបទឈប់បាញ់ដាក់ចូលជាធរមាន។ ទាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានច្រានចោលសម្ពាធពីអន្តរជាតិសម្រាប់បទឈប់បាញ់។ អ៊ីស្រាអែល បាននិយាយថាចំណាប់ថ្នូរ ត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការសម្រុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា គួរតែត្រូវបានដោះលែងជាមុន ដែលក្រុមហាម៉ាស់និយាយថាខ្លួននឹងមិនដោះលែង ឬបញ្ឈប់ការប្រយុទ្ធនោះទេ ខណៈតំបន់ហ្កាហ្សាកំពុងស្ថិតក្រោមការវាយលុក។ អ៊ីស្រាអែល និយាយថាទាហាន៣១នាក់ បានស្លាប់ចាប់តាំងពី ខ្លួនបានចាប់ផ្តើមពង្រីកប្រតិបត្តិការតាមដីគោក នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃទី២៧ ខែតុលា និងបាននិយាយជាថ្មីថាក្រុមហាម៉ាស់ កំពុងលាក់ខ្លួនជាមួយជនស៊ីវិល នៅនៅតាមមន្ទីរពេទ្យ។ ក្រុមហាម៉ាស់ និយាយថា គំនិតដែលថាក្រុមហាម៉ាស់លាក់ខ្លួននៅក្នុងមន្ទីពេទ្យគឺជានិទានកថាបរាជ័យ ដែលអង្គការសហប្រជាជាតិគួតែនិយាយសារជាថ្មី។ ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថាមនុស្សយ៉ាងហោចណាស់១០.០២២នាក់នៅក្នុងតំបន់ហ្កាហ្សាបានស្លាប់ រួមមានកុមារ៤.១០៤នាក់។ សហរដ្ឋអាមេរិក កំពុងជំរុញយ៉ាងខ្លាំងដើម្បីឲ្យមានការផ្អាកប្រយុទ្ធដើម្បីអនុញ្ញាតិឲ្យជំនួយចូលមក ជាងជាបទឈប់បាញ់ពេញលេញ ប៉ុន្តែអ៊ីស្រអែលអះអាងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នឹងទាញយកប្រយោជន៍នេះ។

ពលរដ្ឋប្រទេសម៉ិកស៊ិក ដែលមានកំហឹងតវ៉ាជុំវិញការផ្តល់ជំនួយបន្ទាន់សម្រាប់ទីក្រុង Acapulco

2023/11/07 11:01:43 am        66
ក្រុមបាតុករ បានចេញដើរតាមដងផ្លូវនៅទីក្រុង Mexico City កាលពីថ្ងៃចន្ទ ដើម្បីទាមទារ ជំនួយបន្ទាន់សម្រាប់ការកសាងឡើងវិញទីក្រុង Acapulco បន្ទាប់ពីព្យុះសង្ឃរា Otis បានវាយប្រហារទីក្រុងឆ្នេរប្រទេសម៉ិកស៊ិក។ក្រុមអ្នកតវា បានបានចូលរួមគ្នាក្នុងក្បួនធ្វើដំណើរមួយ កាលពីថ្ងៃអាទិត្យ ពីទីក្រុង Acapulco និងបានទៅដល់វិមានរដ្ឋាភិបាលប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ដើម្បីដើម្បីស្នើសុំរដ្ឋបាលរបស់លោកប្រធានា ធិបតី Andres Manuel Lopez Obrador ឲ្យពន្លឿនការបញ្ចេញធនធានដើម្បីចាប់ផ្តើមការកសាងឡើងវិញទីក្រុងកំពង់ផែមួយនេះ។ ប្រធានាធិបតី លោក Lopez Obrador បានបង្ហាញផែនការស្តារឡើងវិញទីក្រុង Acapulco នូវទឹកប្រាក់៣,៤ពាន់លានដុល្លារ ។អ្នកជំនាញមួយចំនួនព្រួយបារម្ភថាការស្តារឡើងវិញពេញលេញអាចចំណាយពេលច្រើនឆ្នាំ។ ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco កាលពី២សប្តាហ៍កន្លងទៅនេះ ដោយបានបំផ្លាញលំនៅឋានច្រើនខ្នង សណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀត កាត់ផ្តាច់ទំនាក់ទំនង និងបណ្តាលឲ្យពលរដ្ឋ៩០០.០០០នាក់នៅទីក្រុងនេះ ពុំអាចទាក់ទងគ្នាបាន។អាជ្ញាធរម៉ិកស៊ិកនិយាយថា យ៉ាងហោចណាស់មនុស្ស៤៨នាក់បានស្លាប់ នៅពេលដែលព្យុះសង្ឃរា Otis ប្រភេទទី៥ បានវាយបោកបក់មកលើឆ្នេរប៉ាស៊ីហ្វិកភាគខាងត្បូងប្រទេសម៉ិកស៊ិក ភាគច្រើននៅក្នុងទីក្រុង Acapulco ។

ពលរដ្ឋប៉ាឡេស្ទីនជាង១ម៉ឺននាក់ស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើហ្កាហ្សា ខណៈសង្រ្គាមមានអាយុកាលមួយខែ

2023/11/07 10:57:31 am        60
យោងតាមក្រុមមន្ត្រីសុខាភិបាល មនុស្សជាង១០.០០០នាក់ បានស្លាប់ក្នុងរយៈពេល៣១ថ្ងៃ នៃការវាយប្រហារឥតឈប់ឈររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយគ្មានសញ្ញានៃបទឈប់បាញ់នៅក្នុងតំបន់រងការឡោមព័ទ្ធនេះឡើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាអ្នកស្លាប់ជាពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងដល់ យ៉ាងហោចណាស់ ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់នាក់ ក្នុងនោះជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបែកបាក់ និងក្នុងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ដោយសារគ្មានសម្ភារៈផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងអគ្គិសនី។ អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera លោក Hani Mahmoud បានរាយការណ៍ពីទីក្រុងខាន់យូនីស (KhanYounis)នៅភាគខាងត្បូងតំបន់ហ្កាហ្សាថា គេរំពឹងថាចំនួនអ្នកស្លាប់ នឹងកើនឡើងថែមទៀត ខណៈមនុស្សហោចណាស់មនុស្ស ២.០០០ នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក។ បញ្ហាគឺថា ដោយសារខ្វះឧបករណ៍ និងគ្រឿងយន្តធុនធ្ងន់ ក្រុមជួយសង្គ្រោះនៅលើដីមិនអាចយក និងទាញសាកសពទាំងនេះចេញពីក្រោមគំនរបាក់បែកបានទេ។ អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើបាននិយាយថា ចំនួនអ្នករងរបួសចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៧ ខែតុលា មកនោះ បានកើនឡើងដល់ ២៥.៤០៨ នាក់ ដោយបន្ថែមថាអ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ១៨ លើកក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដោយបានសម្លាប់មនុស្ស ២៥២នាក់ បន្ថែមទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM