គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

ទីភ្នាក់ងារUN និយាយថា ដំណើរការមនុស្សធម៌ត្រូវការដើម្បីនាំយកស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា

2023/10/09 12:34:45 pm        256
កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃអាទិត្យ បានអំពាវនាវសម្រាប់ការបង្កើតច្រករបៀងដើម្បីនាំយកស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រអែល បានបាញ់ផ្លោងលើតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ធ្វើឲ្យមានមនុស្សស្លាប់ច្រើន។ កម្មវិធីស្បៀងអាហារពិភពលោកមានមូលដ្ឋាននៅទីក្រុងរ៉ូមនិយាយថា ខណៈជម្លោះកើនឡើង ជនស៊ីវិលរួមមានទាំងកុមារនិងគ្រួសារដែលងាយរងគ្រោះ ប្រឈមមុខបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការផ្គត់ផ្គង់អាហារចាំបាច់។កម្មវិធីស្បៀងអាហារពិភពលោក បានជំរុញឲ្យមានដំណើរការមនុស្សធម៌ដោយគ្មានការរារាំង និងសុវត្ថិភាព ទៅដល់តំបន់រងផលប៉ះពាល់ ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់មនុស្សធម៌ រួមទាំងការធានាបានដំណើរការចំពោះស្បៀងអាហារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានផ្តល់ជំនួយស្បៀងអាហារផ្ទាល់ ដល់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៣៥០.០០០នាក់ ប្រចាំខែ ខណៈផ្តល់ជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនជិត១លាននាក់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ដ៏ទៃទៀត តាមរយៈ ការផ្ទេរសាច់ប្រាក់។ កម្មវិធីស្បៀងអាហារពិភពលោក និយាយថាខ្លួន បានត្រៀមរួចរាល់ការបង្កើតទីតាំងស្តុកស្បៀងអាហារ មុនការដាក់ទីតាំង សម្រាប់ពលរដ្ឋ ដែលបានជម្លៀសខ្លួន ឬកំពុងស្ថិតនៅក្នុងទីជម្រក។យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ នៅជុំវិញតំបន់ហ្គាហ្សា ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីន ២.៣លាននាក់រស់នៅទីនោះ ក្នុងពេលមានការប៉ាន់ប្រមាណថានឹងរាលដាលនៃការឈ្លានពានរបស់អ៊ីស្រាអែលទ្រង់ទ្រាយធំដែលជិតមកដល់ ចូលមកដែនដីនេះ។

អភិបាលខណ្ឌច្បារអំពៅ ណែនាំកម្លាំងសណ្ដាប់ធ្នាប់ ត្រូវរក្សាសាមគ្គីភាព និងបញ្ចៀសអំពើអសីលធម៌ ពេលបំពេញការងារ

2023/10/09 12:17:30 pm        289
ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្តង ​ហើយ​ម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាន​នូវសាមគ្គីភាពរវាងគ្នា និងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាព​អសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជា​ការប្រើ​អាកប្បកិរិយា​ច្រងេងច្រងាង​ ឬពាក្យសំដីមិនសមរម្យជាដើម ។ថ្លែងបែបនេះ ក្នុងគ្រាលោក ចេង មុនីរ៉ា ជួបសំណេះសំណាល និងឧបត្ថម្ភ​អង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់​ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាខណ្ឌច្បារអំពៅ ។លោកអភិបាលខណ្ឌ បានហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេង​ល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមាន​បុគ្គលណាម្នាក់​លួច​ប្រព្រឹត្តិអំពើ​អបាយ​មុខ​ទាំងអស់នេះ ​ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ​ គឺ​នឹងត្រូវបញ្ឈប់ពីការងារ តែម្តង ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាង​សកម្មក្នុងការការពារសន្តិសុខ​ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួល​ចរាចរលើដងផ្លូវ ​ ចុះពង្រឹងច្បាប់ចរាចរ​ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ដើម្បីអបអសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែរ ​លោកអភិបាលខណ្ឌបានឧបត្ថម្ភ ដល់​កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗ​ទទួល បានថវិកា១០ម៉ឺនរៀល ​អង្ករ៣៥ ​គីឡូក្រាម និង​ភេសជ្ជៈ០១កេស ៕ លីហេង

អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះផ្សព្វផ្សាយ និងបិទលេខទូរសព្ទជូនដល់ពលរដ្ឋ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង

2023/10/09 12:09:30 pm        371
ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្តចុះផ្សព្វផ្សាយណែនាំអាជីវករលក់មាស ប្ដូរប្រាក់ វេរប្រាក់ ដែលជាគោលដៅងាយរងគ្រោះ អោយដាក់កាមេរ៉ាសុវត្ថិភាព អោយបានគ្រប់ផ្ទះ និងផ្ដល់លេខទូរស័ព្ទអធិការដ្ឋានខណ្ឌ និង លេខនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នៅពេលមានបញ្ហាកើតឡើង ឬ សង្ស័យជនណាម្នាក់ អោយពួកគាត់រាយការណ៍មកកងកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍បានទាន់ពេលវេលា៕

អ៊ុយក្រែនរំពឹងថា ការវាយប្រហារដោយយានដ្រូនក្នុងរដូវរងារនេះ គឺនឹងមានចំនួនច្រើនបំផុតមិនធ្លាប់មាន

2023/10/09 11:54:03 am        255
អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ihnat បាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនរំពឹងថា នឹងមានការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន មកលើដីរបស់ខ្លួនក្នុងរដូវរងានេះ។ លោក Ihnat បាននិយាយថា ទិន្នន័យកាលពីខែកញ្ញា បង្ហាញពីការប្រើប្រាស់យានដ្រូនប្រភេទ Shahed kamikaze ពីរុស្ស៊ី ដែលរចនាដោយអ៊ីរ៉ង់ អាចនឹងលើសតួលេខវាយប្រហារកាលពីឆ្នាំមុន។លោកបានប្រៀបធៀបចំនួននេះ ជាមួយនឹងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីរដូវរងាឆ្នាំមុន ខណៈលោកបន្ថែមថា យានដ្រូន Shahed ប្រហែល ១.០០០គ្រឿង ត្រូវបានប្រើប្រាស់ក្នុងរយៈពេលប្រាំមួយខែមកនេះ។ ការវាយប្រហារលើមូលដ្ឋានជួយសម្រួលថាមពលរបស់អ៊ុយក្រែន កាលពីរដូវរងាឆ្នាំមុន បានបំផ្លាញប្រព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ ហើយបានបង្ខំឲ្យទីក្រុងភាគច្រើនរបស់ប្រទេសនេះ ដាក់កម្រិតលើការប្រើប្រាស់ចរន្តអគ្គិសនី និងទឹកក្តៅ។ទោះបីជាអ៊ុយក្រែនពង្រឹងការការពារដែនអាកាសរបស់ខ្លួនក៏ដោយ ក៏ក្រុមមន្ត្រីបានព្រមានអំពីហានិភ័យនៃការវាយប្រហារកើតឡើងម្តងទៀតនៅរដូវរងានេះ ដោយបណ្តាញថាមពលនៅមិនទាន់កសាងបានរួចរាល់ឡើងវិញ បន្ទាប់ពីយុទ្ធនាការចុងក្រោយនៃការទម្លាក់គ្រាប់បែកកាលពីមុននោះទេ៕

ទីក្រុងហុងកុងរបស់ចិន បានបិទសាលារៀនជាច្រើនកន្លែង ខណៈសំណល់ព្យុះទីហ្វុងខយនូ បង្កជាទឹកជំនន់

2023/10/09 11:51:08 am        232
ទីក្រុងហុងកុងរបស់ប្រទេសចិន បានចេញបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ បិទសាលារៀន និងបិទផ្សារភាគហ៊ុននៅថ្ងៃចន្ទ (៩ តុលា) នេះ ខណៈដែលសំណល់នៃព្យុះទីហ្វុងខយនូ (Koinu) បានបណ្តាលឱ្យមានទឹកជំនន់ រយៈពេលត្រឹមតែមួយខែ បន្ទាប់ពីទីក្រុងនេះ ត្រូវបានវាយប្រហារដោយសារភ្លៀងធ្លាក់ កម្រិតបំបែកកំណត់ត្រា ដែលមិនធ្លាប់មានពីមុនមក។ក្រុមសង្កេតការណ៍របស់ទីក្រុងបាននិយាយថា ព្យុះទីហ្វុងខយនូ បានចុះខ្សោយទៅជាព្យុះត្រូពិចដ៏ធ្ងន់ធ្ងរ ប៉ុន្តែនៅតែនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ព្យុះនេះបានធ្វើដំណើរពីភាគខាងលិច ឬនិរតី ក្នុងល្បឿនប្រហែល ១០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាបានឆ្លងកាត់ឆ្នេរសមុទ្រភាគខាងលិចនៃខេត្តក្វាងទុង ភាគខាងត្បូងរបស់ប្រទេសចិន។ការិយាល័យគ្រោះមហន្តរាយ ក៏បានចេញការព្រមានអំពីបំណាក់ដីនៅតំបន់ជាច្រើននៃទីក្រុងភ្នំ ដែលមានហានិភ័យបំណាក់ដីខ្ពស់ បន្ទាប់ពីអាកាសធាតុសើមខុសពីធម្មតានេះ។ ទូរទស្សន៍ RTHK បានរាយការណ៍ថា អ្នកដំណើររាប់រយនាក់ បានជាប់គាំងនៅអាកាសយានដ្ឋានហុងកុងពេញមួយយប់ និងស្ថានីយ៍រថភ្លើងក្រោមដី ខណៈដែលព្យុះទីហ្វុងខយនូ បានរំខានដល់ជើងហោះហើរ និងការដឹកជញ្ជូនផងដែរ៕

មនុស្សរាប់ពាន់នាក់នៅអេស្ប៉ាញ តវ៉ាប្រឆាំងនឹងលទ្ធភាពនៃការលើកលែងទោសសម្រាប់មេដឹកនាំផ្តាច់ខ្លួនកាតាឡាន់

2023/10/09 11:47:46 am        220
មនុស្សរាប់ពាន់នាក់ បានដើរដង្ហែកាលពីថ្ងៃអាទិត្យ (៨ តុលា) ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធភាពនៃការលើកលែងទោសសម្រាប់មេដឹកនាំ និងសកម្មជនផ្ដាច់ខ្លួនកាតាឡាន់។ ការតវ៉ានេះបានរៀបចំឡើងដោយអង្គការសហជីពសង្គមស៊ីវិលកាតាឡាន់ ហើយក្រុមអ្នកតវ៉ាបានដើរកាត់មហាវិថី Gracia ដោយកាន់ទង់ជាតិអេស្ប៉ាញ និងកាន់សញ្ញាប្រឆាំងនឹងនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ គឺលោក Pedro Sanchez និងអតីតប្រធានាធិបតីកាតាឡាន់ លោក Carles Puigdemont។លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភា។ លោក Puigdemont ដែលត្រូវបានប្រកាសចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ សម្រាប់ការប៉ុនប៉ងធ្វើអបគមន៍ក្នុងតំបន់ បានទាមទារឱ្យទម្លាក់ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមផ្ដាច់ខ្លួន ដែលជាលក្ខខណ្ឌសម្រាប់ការគាំទ្ររបស់លោក។ទោះបីជាលោក Sanchez មិនទាន់បានបញ្ជាក់ពីផែនការលើកលែងទោសណាមួយក៏ដោយ ប៉ុន្តែលោកបាននិយាយកាលពីខែកញ្ញាថា គណបក្សសង្គមនិយមរបស់លោក ចង់ផ្សះផ្សារការបែកបាក់របស់សង្គមជុំវិញវិបត្តិកាតាឡាន់។ កាលពីឆ្នាំ២០២១ លោក Sanchez បានផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួននេះចំនួនប្រាំបួននាក់ ដែលត្រូវបានជាប់ពន្ធនាគារដោយសារតួនាទីរបស់ពួកគេ ក្នុងការជំរុញទាមទារឯករាជ្យក្នុងប្រទេសអេស្ប៉ាញផងដែរ៕

ពួកតាលីបង់ផ្អាកសេវាកុងស៊ុលអាហ្វហ្គានីស្ថាននៅទីក្រុងវីយែន និងទីក្រុងឡុងដ៍ ដោយសារខ្វះតម្លាភាព និងការសម្របសម្រួល

2023/10/09 11:18:06 am        162
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកតាលីបង់កំពុងផ្អាកសេវាកម្មកុងស៊ុលរបស់ស្ថានទូតអាហ្វហ្គានីស្ថានចំនួនពីរ គឺទីក្រុងឡុងដ៍ និងទីក្រុងវីយែន ដោយសារកង្វះតម្លាភាព និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ នៅក្នុងទីក្រុងកាប៊ុល។ ស្ថានទូត និងស្ថានកុងស៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានភាគច្រើន ត្រូវបានទទួលបុគ្គលិកពីអតីតរដ្ឋបាលដែលគាំទ្រដោយលោកខាងលិច ដោយមានប្រហែលរាប់សិបនាក់ ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់រដ្ឋបាលតាលីបង់។ប្រទេសមួយចំនួន រក្សាបេសកកម្មការទូតសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងប៉ាគីស្ថាន ទួរគី កាតា និងចិន ប៉ុន្តែសហគមន៍អន្តរជាតិ នៅតែប្រុងប្រយ័ត្នក្នុងការទទួលស្គាល់ជាផ្លូវការថា ពួកតាលីបង់ជាអ្នកគ្រប់គ្រងស្របច្បាប់នៃប្រទេសអាហ្វហ្គានីស្ថាន។អ្នកនាំពាក្យក្រសួងការបរទេសលោក អាប់ឌុល កាហា បាល់ឃី ( Abdul Qahar Balkhi) បាននិយាយថា ការផ្អាកសេវាកម្មកុងស៊ុល នៅស្ថានទូតទាំងពីរនេះ គឺមានប្រសិទ្ធភាពជាធរមាន ហើយរហូតដល់មានការជូនដំណឹងបន្ថែម។ សេវាកម្មដែលរងផលប៉ះពាល់រួមមានបញ្ហា និងការពន្យារលិខិតឆ្លងដែន និងទិដ្ឋាការ។

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា កើនដល់៧៧នាក់ ខណៈប្រតិបត្តិការសង្គ្រោះកំពុងបន្ត

2023/10/09 10:51:02 am        234
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា មនុស្សយ៉ាងហោចណាស់៧៧នាក់ ត្រូវបញ្ជាក់ថាបានស្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារភាគឦសាន ប្រទេសឥណ្ឌា ដោយធ្វើឲ្យផ្លូវ និងស្ពានជាច្រើនត្រូវបានកាត់ផ្ដាច់។ កងកម្លាំងទាហានប៉ារ៉ាឥណ្ឌា បានបន្តធ្វើប្រតិបត្តិការជួយសង្គ្រោះ និងសម្រាលបន្ទុកទឹកជំនន់នៅតំបន់ភាគឦសាននៃរដ្ឋស៊ីគីម ដែលរងគ្រោះដោយទឹកជំនន់ ខណៈអ្នកទេសចរជាង ៣.០០០នាក់ និងអ្នកបើកបរប្រហែល ៨០០នាក់ នៅតែជាប់គាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃរដ្ឋនេះ។ប្រមុខរដ្ឋស៊ីគីម លោក Prem Singh Tamang បាននិយាយថា ក្រុមអាជ្ញាធរកំពុងព្យាយាមបង្កើតឡើងវិញនូវបណ្តាញ និងការតភ្ជាប់ផ្លូវនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឡើងវិញ។ក្រុមអ្នកជួយសង្គ្រោះមកពីទីភ្នាក់ងារនគរបាលព្រំដែនឥណ្ឌូទីបេ (ITBP) កំពុងប្រជែងនឹងពេលវេលា ខណៈបន្តប្រតិបត្តិការសង្គ្រោះក្នុងអំឡុងអាកាសធាតុដ៏អាក្រក់ ដែលតំបន់នេះកំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ហើយមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន។ រដ្ឋស៊ីគីម ជារដ្ឋពុទ្ធសាសនាតូចមួយរបស់ឥណ្ឌានៅចន្លោះប្រទេសនេប៉ាល់ ប៊ូតាន និងប្រទេសចិន ហើយមានប្រជាជនប្រហែល ៦៥០.០០០នាក់៕

សារព័ត៌KCNA៖ កូរ៉េខាងជើងថ្កោលទោសការវាយប្រហារនៅស៊ីរី

2023/10/09 10:46:29 am        252
ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានថ្កោលទោស«កងកម្លាំងអរិភាពទាំងក្នុង និងក្រៅប្រទេសស៊ីរី»ចំពោះការវាយប្រហារដោយយានដ្រូនកាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននៅក្នុងប្រទេសនេះ ដោយបានហៅវាថា ជាការប៉ុនប៉ងភេរវកម្ម ដើម្បីផ្តួលរំលំរបបប្រធានាធិបតី ស៊ីរីលោក បាសា អាល់ អាសាដ( Bashar al-Assad) ។មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូន ក្នុងពិធីចែកសញ្ញាបត្រនៅសាលាយោធាក្នុងតំបន់ Homs ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី៥ ខែតុលា ក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយប្រឆាំងនឹងយោធាក្នុងសង្គ្រាមស៊ីវិលរយៈពេលជាង១២ឆ្នាំ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទនេះ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា៖ «អំពើភេរវកម្មដ៏លាក់កំបាំងនា ពេលថ្មីៗនេះ ត្រូវបានជំរុញដោយ ...កងកម្លាំងអរិភាពទាំងក្នុង និងក្រៅប្រទេសស៊ីរី ដែលកំពុង ...ប៉ុនប៉ងផ្តួលរំលំរបបស្របច្បាប់នៃប្រទេសស៊ីរី»។សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា កាលពីខែវិច្ឆិកាឆ្នាំមុន លោកអាសាដ បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកូរ៉េខាងជើង ដោយបានបន្តប្រវត្តិនៃទំនាក់ទំនងរវាងទីក្រុង ព្យុងយ៉ាង និងក្រុងដាម៉ាស ដែលមានភាពឯកោផ្នែកការទូត ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចអស់រយៈពេលមួយទសវត្សរ៍។

អ៊ុយក្រែន បញ្ចេញវីដេអូ បង្ហាញពីកងពលតូចកំពុងប្រយុទ្ធនៅសមរភូមិមុខជិតទីក្រុងបាកមូដ

2023/10/09 10:32:45 am        401
កងពលតូចប្រយុទ្ធទី៣របស់អ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូ កាលពីថ្ងៃអាទិត្យ ទី៨ខែតុលាបង្ហាញពីការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយទាហានរុស្ស៊ី ជិតទីក្រុងបាកមូដ(Bakhmut)។ កងពលតូចនេះ បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Telegram ថា វីដេអូនេះបង្ហាញពីរថយន្តដឹកកងទ័ពរបស់ក្រុមហ៊ុនមួយ កំពុងរងការវាយប្រហារ បន្ទាប់ពីទាហាន ត្រូវបានបង្ខំឲ្យប្រមូលកម្លាំងឡើងវិញ និងចាត់វិធានការការពារ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីទីតាំងឬ កាលបរិច្ឆេទ វីដេអូដែលបានបង្ហោះនេះបានទេ។កងកម្លាំងអ៊ុយក្រែន កំពុងវាយប្រយុទ្ធដើម្បីដណ្ដើមដែនដីមកវិញនៅជិតទីក្រុង Bakhmut ដែល រងការបំផ្លិចបំផ្លាញ រឹបអូសដោយកងកម្លាំងរុស្ស៊ី កាលពីខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នា ជាច្រើនខែមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM