ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

អាមេរិកបារម្ភថាប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល អាចនឹងត្រូវបានគ្របដណ្ដប់ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា

2024/06/21 12:26:07 pm        77
ក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងថានឹងមានព្រឹត្តិការណ៍នៃសង្គ្រាមដ៏ពេញបន្ទុករវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ អាចគ្របដណ្ដប់លើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង រួមទាំងប្រព័ន្ធការពារដែនអាកាស អាយរិនដូម (Iron Dome)របស់អ៊ីស្រាអែល។ ក្ដីបារម្ភដែលមន្ត្រីអាមេរិកបាននិយាយថា អ៊ីស្រាអែលបានទាក់ទងមកពួកគេផងដែរ គឺថា ប្រព័ន្ធការពារដែនអាកាស អាយរិន ដូម (Iron Dome) អាចងាយរងគ្រោះកាន់តែខ្លាំងដោយសារឃ្លាំងមីស៊ីល និងយានដ្រូនដ៏ធំរបស់ក្រុមហេសបូឡា (Hezbollah) ខណៈអ៊ីស្រាអែលបានបង្ហាញកាន់តែខ្លាំងទៅមន្ត្រីអាមេរិកថា ខ្លួនកំពុងត្រៀមទាំងការវាយលុកលើដី និងតាមអាកាសចូលលីបង់។ ក្រុមមន្ត្រីអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធថា ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថា ពួកគេគ្រោងនឹងផ្លាស់ប្តូរធនធានពីភាគខាងត្បូងតំបន់ហ្កាហ្សាទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីតៀមសម្រាប់ការវាយលុកដែលអាចកើតមានប្រឆាំងនឹងក្រុមនេះ ។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកមួយរូបបាននិយាយថា យើងវាយតម្លៃថា យ៉ាងហោចណាស់ថ្មរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome មួយចំនួន ត្រូវប្រើក្នុងចំនួនដ៏ច្រើនលើសលប់៕

ការវាយលុករបស់ក្រុមហេសបូឡា ចូលទៅអ៊ីស្រាអែល ជាការព្រួយបារម្ភ ខណៈភាគីទាំងពីរបន្តអរិភាពទៅវិញទៅមក

2024/06/21 11:56:17 am        195
យោធាប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡាឥស្លាមនិយម ស៊ីអា ក្នុងប្រទេសលីបង់ បានបន្តវាយប្រហារគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។ ការព្រួយបារម្ភកំពុងកើនឡើងថា ស្ថានភាពអាចនឹងធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដោយការវាយលុកដែលអាចកើតមាន ធ្វើឡើងដោយក្រុមហេសបូឡា ចូលទៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។នៅតំបន់ហ្កាហ្សាស្ទ្រីប យោធាអ៊ីស្រាអែល បានបន្តការវាយលុករបស់ខ្លួនទៅលើក្រុមឥស្លាមនិយមហាម៉ាស ដែលក្រុមហេសបូឡា បានបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមនេះ។ យោធា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនៅភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់។អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ អ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការក្រុមហេសបូឡាម្នាក់ដោយការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍។ កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយថា ប្រសិនបើសង្រ្គាមត្រូវបានកំណត់ទៅលើប្រទេសលីបង់ ក្រុមរបស់លោក នឹងប្រយុទ្ធដោយគ្មានការគោរពទៅតាមច្បាប់។ លោក បានព្រមានថា ការវាយលុក នៅផ្នែកភាគខាងជើងប្រទេសអ៊ីស្រាអែលនៅតែមាន ប្រសិនបើការប្រឈមមុខដាក់គ្នាកាន់តែរីកធំ។ សារព័ត៌មានAP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៤០០នាក់ នៅក្នុងប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡា និងជនស៊ីវិល។

ក្ដៅខ្លាំងនៅក្នុងប្រទេសឥណ្ឌាបានសម្លាប់មនុស្សជាង ១០០ នាក់ក្នុងរយៈពេល៣ ខែកន្លះចុងក្រោយនេះ

2024/06/21 11:02:50 am        52
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌាកម្ដៅដ៏ក្ដៅរយៈពេលមួយខែនៅទូទាំងតំបន់នានានៃប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង ១០០នាក់ និងនាំឱ្យមានករណីសង្ស័យថាមានជំងឺសុរិយរោគ ឬបណ្ដាលមកពីក្ដៅខ្លាំងជាង ៤០.០០០នាក់ ក្នុងរយៈពេល៣ ខែកន្លះមកនេះ។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានផ្តល់ទៅឱ្យសារព័ត៌មានAP នៅចន្លោះពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ១៨ ខែមិថុនា មនុស្សចំនួន១១០ នាក់ក្នុងប្រទេសឥណ្ឌាបានបាត់បង់ជីវិត បន្ទាប់ពីទទួលរងនូវជំងឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក ក្រុមមន្ត្រីមកពីក្រសួងសុខាភិបាលឥណ្ឌា និងស្ថាប័នសាខារបស់ខ្លួន ក៏ដូចជាមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺ ដែលបានប្រមូលតួលេខនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចំនួនអ្នកស្លាប់ខ្ពស់បំផុត ៣៦នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ ឧតាប្រទេស(Uttar Pradesh) បន្ទាប់មកគឺ រដ្ឋភាគខាងជើងផ្សេងទៀត រួមមាន រដ្ឋ រាជស្ថាន (Rajasthan) ប៊ីហា(Bihar) និង រដ្ឋ អូឌីសា(Odisha) ដែលទទួលរងគ្រោះពីអាកាសធាតុធ្ងន់ធ្ងរ។ ទិន្នន័យនេះ ក៏បានបង្ហាញផងដែរថាក្នុងចំណោមអ្នកជំងឺ៤០.២៧២នាក់ ដែលសង្ស័យថាមានជំងឺបណ្ដាលមកពីក្ដៅខ្លាំង។ ក្នុងអំឡុងពេលនេះ ៤៥៧ ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ រដ្ឋធានីញូវដេលី ក៏ត្រូវបានរងគ្រោះពីរលកកម្ដៅខ្លាំងផងដែរ ទោះបីជាមានភ្លៀងធ្លាក់ និងខ្យល់រយៈពេលខ្លីនៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបានធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់បន្តិច ក្រោយរដ្ឋធានីនេះ បានទទួលរងសីតុណ្ហភាពក្ដៅបំផុតនៅពេលយប់ ក្នុងរយៈពេលជាង៥ទសវត្សរ៍កាលពីដើមសប្តាហ៍នេះ។ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសនេះ រំពឹងថានឹងមានការធូរស្បើយពីកម្ដៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែបាននិយាយថា អាកាសធាតុខ្លាំងអាចបន្តមានទៀត៕

បាតុកររាប់រយនាក់នៅអ៊ីស្រាអែល ទាមទារឲ្យមាន «ការបោះឆ្នោតថ្មី»

2024/06/21 10:51:34 am        49
បាតុករអ៊ីស្រាអែល រាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី ក្នុងទីក្រុងក្រុងសេសារីយ៉ា(Caesarea) និងទីក្រុងហ្សេរុយសាឡឹម(Jerusalem) កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ទាំងអស់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។មនុស្សជាច្រើន បានគ្រវីទង់ជាតិអ៊ីស្រាអែល ហើយស្រែកពាក្យផ្សេងៗ ក្នុងពេលសន្តិសុខនគរបាលតឹងតែង។ ពួកគេ បានរិះគន់ដំណោះស្រាយជម្លោះរបស់រដ្ឋាភិបាល រួមមានសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។អ្នកដឹកនាំការតវ៉ានៅខាងក្រៅលំនៅឋានរបស់នាយករដ្ឋមន្ត្រី បាននិយាយថា យើងចង់ឲ្យរដ្ឋាភិបាលដែលធ្វើការសម្រាប់ប្រជាជន ព្យាយាមនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។យើងចង់ឲ្យក្រុមហាម៉ាសរលាយបាត់។ យើងចង់ឱ្យចំណាប់ខ្មាំងត្រឡប់មកវិញ។ ហើយយើងចង់មានសុវត្ថិភាពនៅក្នុងប្រទេសរបស់យើង។ទោះបីជាមានបាតុកម្មកើតឡើងប្រចាំសប្តាហ៍ក៏ដោយ ក៏ទិដ្ឋភាពនយោបាយ នៅតែមិនផ្លាស់ប្តូរ ដោយ លោក Netanyahu នៅតែរក្សាបានសំឡេងភាគច្រើនមានស្ថិរភាព នៅក្នុងសភា។

កម្ដៅដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរាប់ពាន់នាក់ទូទាំងពិភពលោក ខណៈរដូវក្តៅថ្មីកំពុងចាប់ផ្តើម

2024/06/21 08:22:58 am        95
រលកកម្ដៅដ៏ក្ដៅគគុកកំពុងឆាបឆេះទីក្រុងនានានៅលើទ្វីបជាច្រើនទូទាំងពិភពលោក នៅពេលអឌ្ឍគោលខាងជើងចាប់ផ្ដើមថ្ងៃដំបូងនៃរដូវក្តៅ ដោយនោះជាសញ្ញាមួយដែលថាបម្រែបម្រួលអាកាសធាតុអាចជួយជំរុញកម្ដៅកម្រិតបំបែកកំណត់ត្រា ហើយអាចឡើងលើសពីរដូវក្តៅមុនៗដែលក្តៅបំផុតក្នុងរយៈពេល ២.០០០ ឆ្នាំ។ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានគេសង្ស័យថាបានបណ្តាលឱ្យមនុស្សរាប់រយ ឬរាប់ពាន់នាក់ស្លាប់នៅទូទាំងអាស៊ី និងអឺរ៉ុប។នៅអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប អ្នកធ្វើធម្មយាត្រាមូស្លីមជិតពីរលាននាក់កំពុងបញ្ចប់ពិធីបុណ្យហាជី (Hajj) ហើយមនុស្សជាងមួយពាន់នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរស្របពេលមានសីតុណ្ហភាពលើសពី ៥១ អង្សាសេ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរបរទេស។បណ្តាប្រទេសជុំវិញសមុទ្រមេឌីទែរ៉ាណេក៏បានស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងមួយសប្តាហ៍ទៀត ដែលបានរួមចំណែកដល់ចំហេះព្រៃចាប់ពីប្រទេសព័រទុយហ្គាល់ រហូតដល់ក្រិក។ ទ្វីបអឺរ៉ុបនៅឆ្នាំនេះ បាននឹងកំពុងប្រឈមមុខនឹងការស្លាប់ និងបាត់ខ្លួនភ្ញៀវទេសចរជាច្រើន ស្របពេលមានរលកកម្ដៅដ៏គ្រោះថ្នាក់។ មួយភាគធំនៃភាគខាងកើតសហរដ្ឋអាមេរិក ក៏កំពុងស្ថិតក្រោមអាកាសធាតុក្ដៅខ្លាំងអស់រយៈពេលបួនថ្ងៃជាប់ៗគ្នានៅក្រោមរលកកម្ដៅគ្របដណ្ដប់ ឬដូមកម្ដៅ។ កម្ដៅកម្រិតបំបែកកំណត់ត្រាក៏បានឆាបឆេះផ្នែកធំៗនៃអាស៊ីផងដែរ ដោយបានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញដំណាំ និងបង្ខំឱ្យសាលារៀនត្រូវបិទទ្វារ៕

នគរបាលស្រាវជ្រាវឃាត់ខ្លួនក្មេងស្ទាវ៦នាក់ករណីដេញកាប់គ្នានៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

2024/06/20 07:31:37 pm        184
 ភ្នំពេញ ៖ ដោយមានការណែនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវចាប់ខ្លួនក្រុមក្មេងស្ទាវ ៦នាក់ករណីដេញកាប់គ្នា កាលពីទាបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤ បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ មុខព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះហឹង្សាដេញកាប់ចាក់គ្នាដែលបណ្តាលឲ្យខូចខាតម៉ូតូ ១គ្រឿង និងរងរបួសមនុស្សមួយចំនួននេះ គឺបង្កឡើងដោយក្រុមក្មេងទំនើង មានចំនួន ៣ក្រុមផ្សេងគ្នា ។ ​ដោយ ៖ តារាវុទ្ធី

ការតវ៉ាប្រឆាំងចំពោះគំនិតប្រឆាំងជនជាតិជ្វីហ្វ នៅទីក្រុងប៉ារីស បន្ទាប់ពីការចាប់រំលោភក្មេងស្រីជនជាតិជ្វីហ្វ

2024/06/20 02:59:44 pm        110
បាតុករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ ដើម្បីថ្កោលទោសចំពោះគំនិតប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការរំលោភក្មេងស្រីជនជាតិជ្វីហ្វម្នាក់ នៅជាយក្រុងប៉ារីស។ការិយាល័យរដ្ឋអាជ្ញាសាធារណៈ ក្រុង Nanterre បាននិយាយថា ក្មេងជំទង់បីនាក់ ត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ មកពីទីក្រុង គូបេវ័រ( Courbevoie) ភាគខាងលិចទីក្រុងប៉ារីស ដែលបានប្រាប់នគរបាលថា នាងត្រូវបានចាប់រំលោភដោយក្រុមជនអន្ធពាល ខណៈក៏ត្រូវបានប្រមាថដោយពាក្យសម្តីនិយាយបង្ខូចប្រឆាំងជនជាតិជ្វីហ្វ។មជ្ឈមណ្ឌលស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការគំរាមសម្លាប់ និងការវាយដំ ស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ព្រមទាំងការចោទប្រកាន់ពីការជំរុញផ្នែកសាសនា ត្រូវបានលើកឡើងថា ជាកត្តាធ្វើឱ្យមានស្ថានទម្ងន់ទោស។ឧបទ្ទវហេតុនៃគំនិតប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងនៅក្នុងប្រទេសបារាំង ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមជាបន្តបន្ទាប់ទៅលើក្រុមអ៊ីស្លាមនិយម ដែលបានធ្វើឡើងដោយអ៊ីស្រាអែល។

ប្រភព៖ បុគ្គលិកសន្តិសុខប៉ាឡេស្ទីន១០នាក់ ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

2024/06/20 02:53:42 pm        72
សន្តិសុខប៉ាឡេស្ទីន និងប្រភពពីផ្នែកវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់បុគ្គលិកសន្តិសុខប៉ាឡេស្ទីន ១០នាក់ដែលជិះរថយន្តដឹកទំនិញ ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅទីក្រុង រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ប្រភពក្នុងតំបន់ និងសាក្សីដែលឃើញផ្ទាល់ភ្នែក បានប្រាប់សារព័ត៌មានស៊ីនហួថា យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅបុគ្គលិកសន្តិសុខមួយក្រុម ដែលការពារទំនិញពាណិជ្ជកម្ម នៅភាគខាងកើតនៃ ទីក្រុងរ៉ាហ្វា។ស្របពេលជាមួយគ្នានោះ ប្រភពពីខាងផ្នែកវេជ្ជសាស្ត្រ បាននិយាយថា សាកសពរបស់អ្នកស្លាប់ ក៏ដូចជាអ្នករបួសជាច្រើននាក់ទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យអឺរ៉ុបហ្កាហ្សា។កងទ័ពអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។កាលពីពេលថ្មីៗនេះ អាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឲ្យទំនិញពាណិជ្ជកម្មពីតំបន់វេសបែង ចូលទៅក្នុងតំបន់ឡោមព័ទ្ធដែលហែកហួរដោយសង្គ្រាមភាគខាងត្បូង បន្ទាប់ពីមានការសម្របសម្រួលពីមុន។ នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន។ឧប្បត្តិហេតុនេះ គឺជាលើកទី២ ក្នុងរយៈពេលពីរថ្ងៃ ខណៈកាលពីយប់ថ្ងៃចន្ទ មនុស្សយ៉ាងតិច ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកំណត់គោលដៅទៅលើបុគ្គលិកសន្តិសុខដែលការពារទំនិញពាណិជ្ជកម្ម។

មនុស្ស ២៩ នាក់ស្លាប់ ដោយសារផឹកស្រាផលិតខុសច្បាប់នៅភាគខាងត្បូងឥណ្ឌា

2024/06/20 01:29:35 pm        41
យ៉ាងហោចណាស់មនុស្ស ២៩ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងរដ្ឋ ថាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (២០ មិថុនា) នេះ បន្ទាប់ពីទទួលទានស្រាក្លែងក្លាយ និងផលិតដោយខុសច្បាប់។ជនរងគ្រោះដែលរងផលប៉ះពាល់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលក្បែរនោះនៅក្នុងស្រុក កាឡាក់គូរីឈី (Kallakurichi) និងទឹកដីសហព័ន្ធ ភូឌូឈឺរី (Puducherry) នៅពាក់កណ្តាលអធ្រាត្រ នេះបើតាមមន្រ្តីអាជ្ញាធរម្នាក់បាននិយាយ ក្នុងពេលចុះទៅពិនិត្យអ្នកជំងឺធ្ងន់ធ្ងរដែលកំពុងទទួលការព្យាបាល។ប្រមុខរដ្ឋ ថាមីល ណាឌូ លោក អ៊ិមខេ ស្តាលីន (M.K. Stalin) បានទាមទារឱ្យមានការស៊ើបអង្កេតដោយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេស (CID) ហើយធានាថានឹងចាត់វិធានការប្រឆាំងនឹងមន្ត្រីដែលមិនការពារឧប្បត្តិហេតុបែបនេះ។ការស្លាប់ដោយសារគ្រឿងស្រវឹងផលិតដោយខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថាជាស្រាខ្លាំង ឬស្រាក្នុងស្រុក (Hooch or Country liquor) គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចទិញស្រាម៉ាកយីហោមកផឹកបាន។ ការស្លាប់ចំនួនប្រាំនាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ អ៊ូតា ប្រទេស (Uttar Pradesh) របស់ឥណ្ឌា ដែលមានប្រជាជនច្រើន នៅក្នុងករណីស្រដៀងគ្នានេះកាលពីឆ្នាំមុន៕

មនុស្សជិត ៣៥០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនៅទីក្រុងមួយរបស់ស៊ូដង់ ចាប់តាំងពីខែឧសភា

2024/06/20 01:27:15 pm        61
មន្រ្តីម្នាក់បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ជនស៊ីវិលជិត ៣៥០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង អ៊ែល ហ្វាសឺ (El Faser) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) របស់ប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ស្របពេលមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។លោក អ៊ីប្រាហ៊ីម អាបឌូលឡា ខាទឺ (Ibrahim Abdullah Khatir) អគ្គនាយកនៃក្រសួងសុខាភិបាលរដ្ឋរដ្ឋ ណស ដាហ្វឺ បានប្រាប់សារព័ត៌មានស៊ីនហួ ថា «មនុស្សយ៉ាងហោចណាស់ ៣៤៦ នាក់ត្រូវបានសម្លាប់ និង ២.២០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី១០ ខែឧសភា ហើយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះទៅទៀត» ព្រោះស្ថិតិ «គ្របដណ្តប់តែអ្នកស្លាប់ និងអ្នករបួសដែលបានចុះឈ្មោះក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកស្លាប់មួយចំនួនធំត្រូវបានកប់ដោយមិនបានរាយការណ៍»។ប្រទេសស៊ូដង់ បានជាប់គាំងនៅក្នុងជម្លោះដ៏បង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្ស ១៥.៥៥០ នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ស្មានដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM